Connect with us

ការពិតទៅ តើ​សុភមង្គល និង​សិច​មួយណា​សំខាន់​ជាង​? មាន​គូស្នេហ៍​មួយគូ​ត្រូវបាន​អ្នក​ប្រឹក្សា​ផ្នែក​សា្មរ​តី​ប្រាប់​ថា​ពួក​គេ​គួរតែ​រួមរ័ក​ពីរដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ឱ្យ​ជីវិត​ស្នេហា​ពួកគេ​កាន់តែ​ស្និទ្ធស្នាល ក៏ដូចជា​ជួយ​ឱ្យ​សម្ព័ន្ធភាព​ពួកគេ​មាន​ភាពល្អប្រសើរ​ឡើង​។ ប៉ុន្តែ​ភាពស្និទ្ធស្នាល​គួរតែ​កើតឡើង​ដោយ​ឯកឯង ហេតុ​អ្វី​ចាំបាច់​ត្រូវ​កំណត់​ពីរដង​? តើ​ការដែល​រួមរ័ក​ពីរដង​ក្នុង​មួយ​សប្តាហ៍​គឺជា​ស្តង់ដារ​ទូទៅ​របស់​ពិភពលោក ឬក៏​នេះ​ជា​រូបមន្ត​អាថ៌កំបាំង​សម្រាប់​ជួយ​ឱ្យមាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដែល​ពួក​យើង​មិន​បានដឹង​? មាន​អត្ថបទ​រាប់ពាន់​អត្ថបទ​ដែល​សរសេរ​អំពី​វិធី​ថែរក្សា និង​សង្គ្រោះ​សម្ព័ន្ធភាព​ដែល​ភាគច្រើន​នៃ​អត្ថបទ​នេះ​គឺ​សុទ្ធសឹងតែ​ចាត់ទុក​សិច​ជា​អាទិភាព​។ មិន​ខុស​ពី​ស៊ុត​មាន់ និង​មេមាន់​ឡើយ តើ​មួយណា​កើតមុន​? ចំណែក​នៅ​ក្នុង​សម្ព័ន្ធភាព​ស្នេហា​វិញ​ក៏​ដូចគ្នា​ដែរ តើ​សុភមង្គល និង​សិច តើ​មួយណា​សំខាន់​ជាង​? នៅពេល​ដែល​គូស្នេហ៍​របស់​អ្នក​មិន​សូវ​ជា​អើពើ​នឹង​ការ​រួមមេត្រី អ្នក​ច្បាស់​ជា​គិត​ទៅដល់​រឿង​មិនល្អ​ជាមិនខាន​។ គំនិត​គិត​ផ្តេសផ្តាស​បែបនេះ​មិនមែន​មាន​តែ​ស្ត្រី​ប៉ុណ្ណោះ​ដែល​គិត​ដល់​នោះទេ បុរស​ក៏​គិត​ដល់​រឿង​នេះ​ដូចគ្នា​ដែរ​។ អ្នកខ្លះ​ក៏​សន្មត​ថា​មក​ពី​ខ្លួន​អស់​ភាព​ទាក់ទាញ គេ​លែង​ស្រលាញ់​ខ្លួន ឬក៏​ពេលខ្លះ​គិតថា​គេ​ទៅទាក់ទង​អ្នកថ្មី​ជាដើម​។ សុភមង្គល​មិន​កើត​ឡើង​ចំពោះ​អ្នក​ដែល​ចូលចិត្ត​គិត​អវិជ្ជមាន​ឡើយ ហើយ​បើ​គ្មាន​សុភមង្គល តើ​មនុស្ស​ម្នាក់​អាច​នឹង​មាន​អារម្មណ៍​សប្បាយ​ក្នុងពេល​រួមមេត្រី​បាន​ដោយ​របៀប​ណា​ទៅ​? ដូចដែល​គេ​និយាយថា សម្ព័ន្ធភាព​មួយ​មិន​អាច​រីក​ចម្រើន​បាន​ឡើយ​បើ​គ្មាន​សិច​។
​វា​មិន​សំខាន់​ត្រង់​ថា​អ្នក​គួរ​រួមមេត្រី​ពីរដង ឬ​ប៉ុន្មាន​ដង​ក្នុង​មួយ​សប្តាហ៍​ឡើយ ប៉ុន្តែ​មិន​ខុស​នោះ​ទេ ការ​រួមមេត្រី​ពីរដង​គឺ​ប្រសើរ​ជាង​មួយ​ដង ហើយ​ការ​រួមមេត្រី​មួយដង​ក៏​ប្រសើរ​ជាង​អត់​សោះ​ដែរ​។ ប៉ុន្តែ​បើ​នៅ​សុខៗ ដៃគូ​របស់​អ្នក​បង្ហាញ​ឱ្យឃើញ​ថា​គេ​លែងមាន​ចំណាប់​អារម្មណ៍​រួមមេត្រី ឬក៏​ចំណង់​របស់គេ​ចាប់ផ្តើម​ថមថយ ហើយ​អ្នក​ក៏​ចាប់ផ្តើម​សម្គាល់​ឃើញ​គម្លាត​ដ៏​ធំ​ខុស​ពី​មុន អ្នក​គួរតែ​ស្វែងរក​មូលហេតុ​ដែលនាំឱ្យ​ដៃគូ​អ្នក​ក្លាយ​ជា​បែប​នេះ និង​ព្យាយាម​រក​ដំណោះស្រាយ​ជា​ជាង​សម្ងំ​ស្ងៀម​ហើយ​គិត​ទៅ​រក​ផ្លូវ​ផ្តេសផ្តាស​។ ពេលខ្លះ​ហេតុផល​អាចមកពី​ដៃគូ​អ្នក​មាន​សម្ពាធ​ពី​ការងារ ឬ​មាន​អ្វីមួយ​រំខាន​អារម្មណ៍​គេ មិនមែន​មកពី​គេ​លែង​ចាប់អារម្មណ៍​អ្នកនោះ​ទេ​។
​ការ​ដែល​និយាយថា​បុរស និង​ស្ត្រី​មាន​តម្រូវកា​រសិច​ច្រើន​ជាង​គ្នា​គឺ​មិន​ត្រឹមត្រូវ​ឡើយ​។ មនុស្ស​ភាគច្រើន​តែង​គិតថា​បុរស​ត្រូវ​ការបញ្ចេញ​ដូច្នេះហើយ​ទើប​គេ​មាន​ចំណង់​ខ្លាំងក្លា ចំណែក​ស្ត្រី​គឺ​ខុស​គ្នា​ដោយ​ពួកគេ​មិន “​ត្រូវការ​”​សិច​ខ្លាំង​ដូច​បុរស​ឡើយ​។ យើង​សុទ្ធតែ​ដឹង​ហើយ​ថា​ពាក្យ​ទាំងនេះ​គឺ​មិនមែន​ជា​ការ​ពិត​ឡើយ​នោះទេ ប៉ុន្តែ​អ្វី​ដែល​ពិត​នោះ​គឺថា​ក្នុង​ចិត្ត​បុរស​គឺមាន​តែ​រឿង​សិច​ប៉ុណ្ណោះ​។ ការគិត​បែប​នេះ​ប្រហែលជា​មិន​ពិត​គឺ​ដូច​ដែល​មនុស្ស​ភាគច្រើន​សន្មត​ថា​ស្ត្រី​មិន​ត្រូវកា​រសិច​ខ្លាំង​ដូច​បុរស​អ៊ីចឹង​ដែរ​។
​យោង​តាម​ស្ថិតិ ការរួមរ័ក​ពីរដង​ក្នុង​មួយ​សប្តាហ៍​គឺជា​ចំនួន​ទូទៅ​ដែល​គូ​ស្វាមីភរិយា​មួយចំនួនធំ​តែងតែ​ធ្វើ ប៉ុន្តែ​ចំនួន​នេះ​មិន​បានន័យថា​គេ​ចាត់ទុកជា​ប្រភេទ​ចំនួន​ធម្មតា​ឡើយ​។
​មនុស្ស​ដែល​រីករាយ​នឹង​ចំនួន​សិច​ដែល​ពួកគេ​រួមមេត្រី​មិន​ថា​ពីរដង​ក្នុង​មួយ​សប្តាហ៍ ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ឬ​ពីរ​ដង​ជា​រៀងរាល់​ម៉ោង គឺ​មិន​ទាក់ទង​នឹង​គេ​តែ​ម្នាក់​នោះ​ទេ​។ មនុស្ស​ម្នាក់​អាច​ត្រូវការ​ច្រើន​ជាង​ដៃគូ​ម្នាក់ទៀត ចំណែក​ដៃគូ​ម្នាក់ទៀត​នោះ​អាច​នឹង​សម្ងំ​ស្ងៀម​មិន​លើក​រឿង​នេះ​មក​និយាយ ពេល​ខ្លះ​អាច​នឹង​សុំ​ចែក​ផ្លូវ​គ្នា​ដើម្បី​ស្វែងរក​ដៃគូ​ថ្មី​ដែល​មាន​ចំណង់​ផ្លួវភេទ​ប្រហាក់ប្រហែលខ្លួន ឬ​ពេល​ខ្លះ​សម្ងំស្ងៀម​គិត​ទៅដល់​រឿង​អាក្រក់ៗ​ធ្វើឱ្យ​ខ្លួន​ឯង​ឈឺចាប់​ក៏​ថា​បាន​។ សម្រាប់​អ្នក​ដែល​រក​ជំនួយ​ពី​អ្នក​ប្រឹក្សា​ផ្លូវចិត្ត វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​អ្នក​គួរតែ​ស្តាប់​យោបល់​ធ្វើ​ការរួមរ័ក​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​។​
​ក៏​ប៉ុន្តែ​នៅពេលដែល​ចំនួន​រួមរ័ក​របស់​អ្នក​នៅ​សុខៗ​ស្រាប់តែ​ខុស​ឆ្ងាយ​ពី​ចំនួន​រួមរ័ក​រាល់ដង អ្នក​គួរតែ​ធ្វើការ​ពិភាក្សា​ជាមួយ​ដៃគូ​របស់​អ្នក​ដើម្បី​ស្វែងរក​មូលហេតុ​ដែលនាំឱ្យ​ចំណង់​រួមភេទ​របស់គេ​មានការ​ថមថយ​ចុះ​ដូច្នេះ​។
​ពេលខ្លះ​មូលហេតុ​អាច​មក​ពី​ដៃគូ​អ្នក​គោរព​អ្នក​មិន​ចង់​រំខាន​ដោយ​ឃើញ​ថា​អ្នក​នឿយហត់​អស់កម្លាំង និង​ត្រូវការ​ពេលវេលា​សម្រាក​ក៏​ថា​បាន​។​
​ចំពោះ​ស្ត្រី ភាពស្និទ្ធស្នាល​ផ្លូវ​អារម្មណ៍​ជារឿយៗ​គឺ​ទាក់ទង​ជាមួយនឹង​ភាពស្និទ្ធស្នាល​ផ្លូវភេទ​។ នៅពេលដែល​មាន​ជម្លោះ ឬ​មាន​បញ្ហា​មនោសញ្ចេតនា​នៅក្នុង​សម្ព័ន្ធភាព​មួយ មនុស្ស​ស្រី​គឺ​តែងតែ​បិទ​ចំណង់​ផ្លូវភេទ ដូច្នេះហើយ​ទើប​ចំណង់​មេត្រី​របស់​បុរស​ក៏​អាច​រង​ផល​ប៉ះពាល់​ពី​ការផ្លាស់ប្តូរ​នេះ​ដែរ​។ ដូច្នេះ ចូរ​ចងចាំ​ថា​នៅពេល​ដែល​សម្ព័ន្ធភាពរ​បស់​អ្នក​កាន់តែ​មាន​ភាពរឹងមាំ នោះ​ជីវិត​ផ្លូវភេទ​របស់​អ្នក​ក៏​មាន​ភាពល្អប្រសើរ​ទៅ​តាម​នោះ​ដែរ​។ វិធី​ដែល​ល្អ​គឺ​អ្នក​ត្រូវ​តែ​បើកចំហ​ចំពោះ​គ្នា​ទៅវិញទៅមក និង​ត្រូវ​ចងចាំ​ថ្ងៃ​ដែល​អ្នក​ទើប​ណាត់​ជួប​គ្នា​ថ្មីៗ​ពេល​ដែល​អ្នក​អាច​ផ្តោះផ្តង​គ្នា និង​និយាយ​គ្នា​បាន​គ្រប់​រឿង​៕

Relationships

គន្លឹះ​ថែ​ចំណង​ស្នេហ៍​ឱ្យ​គង់វង្ស

​តំណាក់កាល​នៃ​ស្នេហា​…

​តំណាក់កាល​នៃ​ស្នេហា​៖
១. បាក់ចិត្ដ​លើគ្នា
២. ស្រឡាញ់គ្នា
៣. ស្នេហ៍​គ្រា​ដំបូង
៤. គូស្នេហ៍
៥. សង្សារ
៦. គូស្រករ​ថ្មីថ្មោង
៧. តំណាក់កាល​ផ្អែមល្ហែម
៨. មាន​សុភមង្គល

​គ្រប់​គ្នា​សុទ្ធតែ​ចង់​ស្ថិត​នៅក្នុង​តំណាក់កាល​ផ្អែមល្ហែម​ជាមួយគ្នា​ជា​រៀងរហូត ប៉ុន្ដែ​ក្រោយពី​ឈាន​ដល់​តំណាក់កាល​ដ៏​មាន​សុភមង្គល តើ​អ្នក​អាច​ឈាន​ដល់​តំណាក់កាល​ណា​ទៀត​ជាមួយគ្នា​។ តើ​អ្នក​អាច​ត្រឡប់ក្រោយ ឬ​បន្ដ​ទៅមុខ​ទៀត​?
​អ្នក​មិន​អាច​ត្រឡប់ក្រោយ​បាន​ទេ ហើយ​បើ​និយាយ​ដោយ​ស្មោះត្រង់ ការ​ត្រឡប់​ថយក្រោយ​វិញ​ពិតជា​មិន​ចង់​បាន​ឡើយ​។ ពិតជា​មាន​ភាព​អស្ចារ្យ​ចំពោះ​ការយល់ដឹង​បន្ថែម​អំពី​នរណាម្នាក់ និង​អនុញ្ញាត​ឱ្យ​គេ​មើលឃើញ ដោយ​គ្មាន​ការភ័យខ្លាច ឬ​ធ្វើ​ការវិនិច្ឆ័យ​ណាមួយ​។ មាន​មធ្យោបាយ​ជាច្រើន​ដើម្បី​ធ្វើឱ្យ​មាន​ភាពរស់រវើក និង​ពោរពេញ​ទៅ​ដោយ​ភាព​រំភើប​រីករាយ​ទៅដល់​ចំណង​ស្នេហា​របស់​អ្នក​។​
​ចេះ​បង្កើត​ភាព​រីករាយ​ខ្លះ​ជាមួយគ្នា​!

​ដំណើរ​ផ្សងព្រេង​ដ៏​រីករាយ​
​ដំណើរ​ផ្សងព្រេង​ដ៏​រីករាយ​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ ដើម្បី​ដកស្រង់​បទពិសោធន៍​ក្នុង​នាម​ជា​គូ​ស្វាមីភរិយា និង​ដើរ​កម្សាន្ដ​ឆ្ងាយ​ពី​ផ្ទះ​ជាមួយ​គ្នា​។ ជាធម្មតា គូ​ស្វាមីភរិយា​រស់នៅ​ជាមួយគ្នា​ជា​ប្រចាំ ឬ​ទៅញុំ​ា​អី​ជាមួយ​គ្នា​គឺ​គ្មាន​អ្វី​ខុស​ប្លែក​នោះ​ទេ ប៉ុន្ដែ​មិន​ធ្លាប់​ធ្វើ​ដំណើរ​ផ្សងព្រេង​ជាមួយគ្នា​នោះ​ទេ​។ វា​ជា​ពេល​ដែល​ត្រូវ​ភ្ញាក់រឭក ហើយ​សាកល្បង​ធ្វើ​អ្វី​ដែល​ថ្មី​ខ្លះទៅ​!
-​សួនច្បារ
-​សារមន្ទីរ
-​ជិះ​យន្ដហោះ​ដោយ​ចៃដន្យ
-​ឈប់សម្រាក​ពីរ​ការងារ​មួយ​ថ្ងៃ ហើយ​ទៅ​លេង​ឆ្នេរសមុទ្រ​

​ធ្វើឱ្យ​ភ្ញាក់ផ្អើល​!
​នៅ​ពេល​អ្នក​ឈាន​ដល់​កម្រិត​មួយ​នៃ​សុភមង្គល អ្នក​តែងតែ​ចង់ដឹងថា​តើ​រៀងរាល់ថ្ងៃ​មាន​អ្វីខ្លះ​កើតឡើង ហើយ​តើ​អ្នក​រស់នៅ​តាម​ទម្លាប់​ជា​ប្រចាំ​ដែល​គួរ​ឱ្យ​ធុញទ្រាន់​មែន​ដែរឬទេ​។ កា​រញុំា​អាហា​រនៅលើ​កម្រាល​ដោយ​ពន្លឺ​ភ្លើងទៀន​ដ៏​កម្រ ឬ​ការជូន​កាដូ​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ នឹង​ធ្វើឱ្យ​អ្នក​កាន់តែ​ស្ងើចសរសើរ​គ្នា​ទៅវិញទៅមក​ជាក់​ជា​មិនខានឡើយ​។​

​ចេះ​កែច្នៃ​បង្កើត​អ្វីដែល​ថ្មី​
​ឥឡូវ​ប្រសិនបើ​អ្នក​ចង់​រក​ស្ដាយល៍​និង​ក្បាច់​រួមរ័កមួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​សាកល្បង ចូរ​ស្វែងរក​ក្បាច់​និង​ស្ដាយល៍​ទាំងនេះ​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​សាកល្បង​ធ្វើតាម​។ មិនដឹង​ថា​អ្នក​ចូល​ចិត្ដឬ​មិន​ចូល​ចិត្ដ​បែបណា​នោះ​ទេ ប៉ុន្ដែ​ការប្រព្រឹត្ដ​បែបនេះ​នឹង​ធ្វើឱ្យ​ចំណង​ស្នេហ៍រ​បស់​អ្នក​កាន់តែ​មាន​ភាពរឹងមាំ​។ ចូរ​សាកល្បង​ល៎មើល​!

​ប្រើ​វិញ្ញាណ​ដទៃទៀត​
​ស្នេហា​របស់​អ្នក​ឥឡូវ​អាស្រ័យទៅលើ​ការចេះ​ស្ដាប់​គ្នា ការប្រាស្រ័យ​ទាក់ទង​គ្នា និង​ការ​សម្លឹង​មើល​គ្នា​ទៅវិញទៅមក​។ សាកល្បង​បោះបង់ចោល​នូវ​វិញ្ញាណ​មួយ​ដើម្បី​ស្វែងយល់​ពី​គ្នា​។ អាច​ជា​ការ​បញ្ចុក​គ្នា​ទៅវិញទៅមក​ដោយ​ការ​រុំ​មុខ ឬ​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​វិញ​នៅពេល​មើលមិនឃើញ​។

​សាកល្បង​សកម្មភាព​កម្សាន្ដ​ថ្មី​ជាមួយគ្នា​
​សកម្មភាព​កម្សាន្ដ​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​ជាមួយគ្នា នឹង​ធ្វើឱ្យ​អ្នក​កាន់តែ​មាន​ភាពស្និទ្ធស្នាល​ខ្លាំង​ថែម​ទៀត​។ អ្នក​ក៏​នឹង​មាន​អ្វី​ផ្សេងទៀត​ដើម្បី​ជជែក​គ្នា ក្រៅពី​ចំណីអាហារ គ្រួសារ និង​លុយកាក់​។ សូម​សម្ដែង​នូវ​ភាពស្មោះត្រង់​ថា ការសន្ទនា​ទាំងនោះ​មិន​ជា​ការចាប់អារម្មណ៍​ជាង​សកម្មភាព​កម្សាន្ដ​ដទៃទៀត​នោះ​ទេ​។

សកម្មភាព​កម្សាន្ដ Laser Tag
-​គូរ​គំនូរ
-​រត់​ម៉ា​រ៉ា​តុង​បែប​រន្ធត់
-​ធ្វើ​យោ​ហ្គា
-​បិទ​រូបភាព​ក្នុង​សៀវភៅ
-​ជិះ​កង់​កម្សាន្ដ​៕

Young people drinking beer outdoors

Continue Reading

Relationships

របៀប​និយាយថា “​ទេ​!” ចំពោះ​នរណា​ម្នាក់​ដែល​ពេញចិត្ត​អ្នក​

​របៀប​និយាយថា​”​ទេ​”​ទៅកាន់​មនុស្ស​ដែល​ចូលចិត្ត​អ្នក​? គ្មាន​នរណា​ម្នាក់​ចង់….

​របៀប​និយាយថា​”​ទេ​”​ទៅកាន់​មនុស្ស​ដែល​ចូលចិត្ត​អ្នក​? គ្មាន​នរណា​ម្នាក់​ចង់​បំផ្លាញ​ពេលវេលា​របស់​អ្នកដទៃ ដោយ​ប្រាប់​គេ​ថា​យើង​មិន​ចូលចិត្ត​គេ វិញ​ទេ​។ ដោយហេតុនេះ យើង​មាន​វិធី​ល្អៗ​ជាច្រើន​សម្រាប់​អ្នក​ដើម្បី​ជា​ដំណោះ ស្រាយ​បញ្ជាក់ប្រាប់​ការពិត​ទៅ​នរណា​
ម្នាក់​ក្នុង​ផ្លូវ​ល្អ​ដោយ​មិនចាំបាច់​ធ្វើ​មនុស្ស​ម្នាក់​នោះ​បាក់​ទឹកចិត្ត​នោះឡើយ​។

​ប្រសិនបើ​អ្នក​ជួប​បុរស​ម្នាក់​នោះ​បាន​តែ​ម្ដង​ ​
​ប្រសិនបើ​អ្នក​ស្គាល់​បុរស​ម្នាក់​ហើយ​បុរស​ម្នាក់​នោះ​ជា​មនុស្ស​ទើបនឹង​ស្គាល់​ប៉ុណ្ណោះ ហើយ​បុរស​ម្នាក់​នោះ​តាម​ចែចង់​អ្នក​ស្អិត​ដូច​ជីង ចក់ តែ​អ្នក​មិន​មាន​អារម្មណ៍​អ្វី​ចំពោះ បុរស ម្នាក់​នោះ​វិញ​ទេ​នោះ ដូចនេះ​អ្នក​ត្រូវ​ដឹង​ថា​អ្នក​ត្រូវ​ដកខ្លួន​ចេញ ពី​មនុស្ស​ម្នាក់​នោះ​កាន់តែ ឆាប់​កាន់តែ​ល្អ​។ គន្លឹះ​ក្នុង​បញ្ហា​នេះ​គឺ​មិន​ត្រូវ​អោយ​គេ​អូសទាញ​បាន​នោះទេ ដែល​បញ្ហា​នេះ អាច​ជា​មូលហេតុ​ដែល​ធ្វើ​អោយ​បុរស​ម្នាក់​នោះ​គិតថា​គេ​មាន​ឱកាស​។ អ្នក​ចាប់ផ្តើម​ពី​ការ មិនសូវ​ឆ្លើយតប ឬ​ផ្តាច់ទំនាក់ទំនង​តែម្តង​។ ប្រាប់​បុរស​ម្នាក់​នោះ​ថា អ្នក​មិន​ចាប់ អារម្មណ៍​​ចំពោះ​គាត់​នោះទេ ប៉ុន្តែ​អ្នក​សង្ឃឹមថា​គាត់​អាច​រក​នរណាម្នាក់​ផ្សេង​ទៀត​ដែល​ល្អ​សម​នឹង​​គាត់​ជាង​យើង​។ ហើយ​ប្រសិនបើ​អ្នកទុកអោយ​បុរស​ម្នាក់​នោះ​តាម​អ្នក​ស្អិត​កាន់តែ​យូរ អ្នកនឹង​កាន់តែ​យ៉ាប់​ជាមិនខាន​។ អ្នក​អាច​ផ្ញើ​សារ​លាគ្នា​ដោយ​សរសេរថា​៖ “​សូម​ជូនពរ សម្រាប់​គូ​អនាគត​របស់​អ្នក​ដែល​អ្នក​ខំ​ស្រលាញ់​” ដែល​នេះ​ជា​វិធី​ល្អ​បំផុត​ដើម្បី​ផ្តាច់ ទំនាក់ទំនង​តាម​ដោយ​វិធី​ត្រជាក់​។

​ប្រសិនបើ​មិត្ត​ភ័ក្តិ​របស់​អ្នក​ស្រលាញ់​អ្នក
​ប្រសិនបើ​មិត្ត​ភ័ក្តិ​ណារ​ម្នាក់​លង់​ស្នេហ៍​លើ​អ្នក​ករណីនេះ​រាង​ពិបាក​បន្តិច​។ អ្នក​ត្រូវ​តែ​ប្រយ័ត្ន ប្រយែង​អោយ​មែនទែន ប្រសិនបើ​អ្នក​មិន​ចង់អោយ​មាន​ការបែកបាក់​មិត្តភាព​។ ប្រសិនបើ​អ្នក រកឃើញ​ថា​មិត្ត​ភ័ក្តិ​របស់​អ្នក​កំពុងតែ​លង់​ស្រលាញ់​ជាមួយ​អ្នក​នោះ​ប៉ុន្តែ​អ្នក​មិន​មាន​អារម្មណ៍​ដូច​គេ ដូចនេះ​អ្នកត្រូវការ​ប្រាប់​មិត្ត​ភ័ក្តិ​ម្នាក់​នោះ​តាម​ត្រង់​ហើយ​។ អ្នក​អាច​និយាយថា​៖ “​ខ្ញុំ​គិតថា​មិត្តឯង​ពិត​ជា​មនុស្ស​ល្អ​មែនទែន ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​មិត្តឯង​ដូច​ជា​មិត្ត​ភ័ក្តិ​ដ៏​ល្អ​របស់​ខ្ញុំ​
​ប៉ុណ្ណោះ​” ក្នុងពេល​ដែល​អ្នក​និយាយ​នេះ អ្នក​ត្រូវ​ដឹង​ពី​អារម្មណ៍​របស់​គេ ក្នុងពេលនោះ ផងដែរ​។ វា​ពិតជា​ពិបាក​សម្រាប់​មនុស្ស​ម្នាក់​ដែល​កំពុង​តែ​ស្ថិត​នៅក្នុង​សេចក្តីស្រលាញ់ ដូចនេះ​អ្នក​គួរ​ចាំ​ច្បាស់​ក្នុង​ចិត្ត​ហើយ​។ ហើយ​កុំ​ភ្លេច​ប្រាប់​មិត្ត​ម្នាក់​នោះ​ថា​អ្នក​ក៏​ចូលចិត្ត​គេ​ដូច​​ជា​បងប្អូន​ប្រុស​ផងដែរ​។

​ប្រសិនបើ​មិត្ត​រួម​ការងារ​លួច​ស្រលាញ់​អ្នក ​
​ប្រសិនបើ​មិត្ត​រួម​ការងារ​លួច​ស្រលាញ់​អ្នកនោះ ហើយ​អ្នក​មិន​ចូល​ចិត្ត​គេ​វិញ​នោះ អ‌៊ីចឹង​អ្នក​​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ជា​ចំបង​នោះ​គឺ​ជំនាញ​វិជ្ជាជីវៈ​របស់​អ្នក​។ ជាពិសេស ប្រសិន​បើ​ពួកគេ​មាន​​ឋានៈ​ខ្ពស់ជាង​អ្នក​នៅ​ក្នុង​ក្រុមហ៊ុន ពួកគេ​អាច​ប្រើ​ឥទ្ធិពល​របស់​គេ​ដើម្បី​គ្រប់គ្រង​វាសនា​អ្នក​។ ច្បាស់​ណាស់ អ្នក​ប្រាកដជា​មិន​ចង់​ឈរ​ខាង​ណា​ដែល​ជះ​ឥទ្ធិពល​មិនល្អ​នៅ​ធ្វើការ​នោះទេ ដូចនេះ​អ្នក​ត្រូវ​បញ្ជាក់​អោយ​ច្បាស់​ដែរ​ថា “​ខ្ញុំ​មាន​គោលការណ៍​របស់​ខ្ញុំ គឺ​ខ្ញុំ​មិន​ចង់​មាន​ទំនាក់ទំនង ស៊ី​ជំរៅ​ជា​អ្នកធ្វើការ​ជាមួយគ្នា​នោះ​ទេ​។​” ហើយ​ប្រសិនបើ​ពួកគេ​នៅ​តែ​មក​ឆាឆៅ​អ្នក នោះ អ្នក​អាច​នៅ​មាន​សិទ្ធិ​និយាយថា​អ្នក​មាន​មិត្ត​ប្រុស​រួចហើយ ប្រសិនបើ​អ្នក​គិត​ថា​អ្នក​មាន អារម្មណ៍​ថា​រំខាន​ពី​ពួក​គេ​ខ្លាំង​នោះ​។ រក្សា​ជំហរ​របស់​អ្នក​អោយ​បាន​ហ្នឹង​ហ្ន ហើយ​និយាយ​តែ អំពី​អ្វី​ដែល​ទាក់ទង​នឹង​ការងារ​ប៉ុណ្ណោះ​រហូត​ដល់​ពួកគេ​ឈប់​រវីរវល់​ពី​អ្នក​។ ប្រសិនបើ​ពួក គេ​ជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​លេង​ល្បែង​ញ៉ែងញ៉ង​នៅក្នុង​កន្លែង​ធ្វើការ​ច្រើន ដែល​ធ្វើ អោយ​អ្នក​មិន​ពេញចិត្ត​នោះ ដូចនេះ​អ្នក​ត្រូវ​ត្រៀម​ខ្លួន​អោយ​រឹងមាំ និង​ច្បាស់លាស់ នៅពេល​ដែល​ធ្វើ​អ្វីមួយ​។ ហើយ​ត្រូវ​ប្រាប់​នរណា​ម្នាក់​ដែល​អ្នក​អាច​ទុកចិត្ត​បាន​អំពី​រឿងនេះ ធ្វើ​ដូចនេះ​ដើម្បី​មាន​អ្នក​ដឹងលឺ ឬ​ពួក​គេ​អាច​ជួយ​យើង​បាន​នៅពេល​ក្រោយ ប្រសិនបើ​មាន រឿង​អ្វី​មិន​ល្អ​កើត​ឡើង​។

​ប្រសិនបើ​មិត្ត​ប្រុស ឬ ស្វាមី​អ្នកដទៃ​លួច​ស្រលាញ់​អ្នក​ ​
​ប្រសិនបើ​មាន​មិត្ត​ប្រុស​របស់​អ្នកដទៃ​ចាប់អារម្មណ៍​អ្នក ហើយ​អ្នក​បដិសេធ​ដាច់អហង្ការ​នោះ អ‌៊ីចឹង​អ្នក​ត្រូវ​ធ្វើអោយ​ប្រុស​ម្នាក់​នោះ​ដឹងខ្លួន​ម្តង​។ ប្រសិនបើ​បុរស​នោះ​នៅតែ​ប្រឹង​តាម​ចែ​ចង់​​អ្នក ដូចនេះ​ត្រូវ​ប្រាប់​មិន​ស្រី​របស់​បុរស​ម្នាក់​នោះ​ជា​បន្ទាន់​អំពី​អារម្មណ៍​មិន​ស្រណុកចិត្ត​របស់​​អ្នក​ចំពោះ​រឿងនេះ​។

​ប្រសិនបើ​មនុស្ស​ប្រុស​នោះ​ជា​ស្វាមី​របស់​នរណា​ម្នាក់​វិញ​នោះ ប្រាប់​មនុស្ស​ម្នាក់​នោះ​ថា យើ​ញ​មិនមែន​ជា​ស្ត្រី​ចាំ​ផ្ទះ​នោះ​ទេ បន្ទាប់មក​ត្រូវ​គេច​មុខ​ពី​បុរស​ម្នាក់​នោះ​ទាំងស្រុង​តែ​ម្តង​។ ​បុរស​នោះ​ត្រូវផ្តោត​អារម្មណ៍​ចំពោះ​គ្រួសារ​របស់​គេ​។ អ្នក​ប្រា​ដក​ជា​មិន​ចង់​នៅក្បែរ​បញ្ហា និង នាំ​រឿង​មិនល្អ​ចំពោះ​ខ្លួនឯង​នោះ​ទេ វា​ពិតជា​គ្រោះថ្នាក់​ណាស់​។

Continue Reading

Relationships

របៀប​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​ដៃគូ​ដែល​មិន​យល់ចិត្ដ​គ្នា

(English) Picture the scene: you’ve gone to lunch with your friend, one of your…

​ស្រមើស្រមៃ​ទៅដល់​ទិដ្ឋភាព​នេះ​ទៅ​មើល​៖ អ្នក​បាន​ទៅញុំ​ា​អាហារ​ថ្ងៃត្រង់​ជាមួយ​មិត្ដភ័ក្ដិ​របស់​អ្នក ដោយ​ម្នាក់​ក្នុងចំណោ​មមិត្ដភ័ក្ដិ​ជិ​ត​ស្និទ្ធ​មែនទែន ហើយ​បន្ទាប់​ពី​សំណេះសំណាល​អំពី​ពេលវេលា​ដ៏​ល្អ​បំផុត​នៅក្នុង​ជីវិត​របស់​អ្នក ដែល​ពួកគេ​ឱ្យតម្រុយ​ថា ពួកគេ​បាន​ណាត់​ជួប​គ្នា​។ តាមពិត អ្នក​ស្ថិតនៅ​ហួស​ពី​ព្រះ​ចន្ទ​ជាមួយនឹង​ការ​ពិត​ទៅ​ទៀត ដែល​មិត្ដភ័ក្ដិ​របស់​អ្នក​មាន​នរណា​ម្នាក់​ថ្មី​ទៀត​នៅក្នុង​ជីវិត​របស់​ពួកគេ និង​ជូនពរ​ពួកគេ​ឱ្យ​ទទួលបាន​សុភមង្គល​។ ដូច​ដែល​ពេលវេលា​បន្ដ​ការ​ណាត់ជួប គឺ​ដៃគូ​របស់​ខ្លួន​ហ្នឹង​ឯង ដែល​ប្រាប់​ព័ត៌មាន​នេះ​?!

​អ្នក​ធ្វើ​ផែនការ​ដើម្បី​ចំណាយ​ពេលវេលា​ឱ្យបាន​ច្រើន​ជាមួយ​គេ ដោយ​ពួកគេ​និយាយថា ពួកគេ​មមាញឹក​ខ្លាំង​ណាស់​ជាមួយ​នឹង​ដៃគូ​របស់​ពួកគេ​ដើម្បី​មក​ចំណាយ​ពេលវេលា​ជាមួយ នោះ​គឺជា​ការ​ប្រសើរ ប្រហែល​ជា​ពេល​ក្រោយ​ហើយ​មើលទៅ​? បន្ទាប់​ពី​ការ​ប៉ងប្រាថ្នា​ជាច្រើន​ដង និង​ការ​ណាត់ជួប​ជាមួយ​មិត្ដភ័ក្ដិ​របស់អ្នក ទីបំផុត​ត្រូវបាន​រៀបចំ​ផែនការ ដោយ​ដៃគូ​របស់​ពួកគេ​នៅ​ជាមួយ​អ្នក ដែល​ធ្វើឱ្យ​អ្នក​ក្លាយជា​មនុស្ស​ទី​បី​។ ភ្លាមៗ​នោះ វា​សុទ្ធតែជា​អ្វី​ដែល​ពួកគេ​និយាយ​អំពី ដៃគូ​របស់​ពួកគេ​គឺជា​មនុស្ស​តែ​ម្នាក់​ដែល​ពួកគេ​ចំណាយ​ពេលវេលា​ជាមួយគ្នា ហើយ​អ្នក​មិន​ធ្លាប់​ឃើញ​ពួក​គេ​ម្ដងទៀត (​ទោះបីជា​ពួកគេ​មិន​មែន​នៅ​ជាមួយ​គ្នា​ក៏​ដោយ​)​។ ដៃគូ​របស់​ពួកគេ​នឹង​លែង​ឱ្យ​ពួក​គេ​ឃើញ​មិត្ដភ័ក្ដិ​របស់​ពួកគេត​ទៅ​ទៀត ហើយ​លែង​ជា​បញ្ហា​ច្រើន​ដែល​អ្នក​សាកល្បង​វា ដោយ​មាន​អារម្មណ៍​ហាក់បីដូចជា​គ្មាន​សង្ឃឹម ដែល​អ្នកនឹង​ឃើញ​ពួកគេ​សាជាថ្មី ប៉ុន្ដែ​ពិតជា​មាន​មែន​ក៏​មិនដឹង​។

​នេះ​មិនមែន​ជា​បញ្ហា​តែមួយ​គត់​នោះ​ទេ នៅពេល​ដែល​និយាយ​ទៅដល់​ការភ្ជាប់​ទំនាក់ទំនង​ជា​មួយ​ដៃគូ​មិន​យល់ចិត្ដ​គ្នា​នោះ​។ គ្មាន​នរណា​ម្នាក់​ចង់​ក្លាយជា​មនុស្ស​ទី​បី​នោះ​ទេ​។ នៅពេលដែល​យើង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ទៀត​គួរឱ្យកត់សម្គាល់ ដែល​កំពុង​តែ​រារាំង​អ្នក​មិន​ឱ្យ​ជួប​មិត្ដភ័ក្ដិដ៏​ជិតស្និទ្ធ​បំផុត​របស់អ្នក ក្នុងចំណោម​ករណី​ដទៃទៀត អាច​បណ្ដាលឱ្យ​មាន​ក្ដីកង្វល់​នៅក្នុង​រង្វង់​ទំនាក់ទំនង​មេត្រីភាព​ដែល​អ្នក​កំពុងតែ​មាន ហើយ​វា​ជា​ពេល​ដែល​ត្រូវ​ដកខ្លួន​ចេញ​។ ខាងក្រោម​គឺជា​គន្លឹះ​ដ៏​ល្អ​បំផុត​ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្ដភ័ក្ដិ​ដែល​មាន​ដៃគូ​ពិបាក​យល់ចិត្ដ​គ្នា​។

​ជួបជុំ​ក្នុង​កម្មវិធី​សង្គម​ដ៏​ធំ​
​តែងតែ​មាន​លេស​មួយ​សម្រាប់​កម្មវិធី​ជប់លៀង ឬ​ព្រឹត្ដិការណ៍​សង្គម​? អញ្ជើញ​មិត្ដភ័ក្ដិ​ទាំងអស់​របស់​អ្នកចូ​ល​រួម​កម្មវិធី​ដ៏​ធំ​នោះ ដែល​ពួកគេ​បើកចិត្ដ​ទូលាយ​ដើម្បី​នាំ​មិត្ដភ័ក្ដិ​និងដៃ​គូរប​ស់​ខ្លួន​ចូលរួម (​និង​មិត្ដភ័ក្ដិ​របស់អ្នក​ផងដែរ ប្រសិនបើ​អ្នក​មានចិត្ដ​ក្លាហាន​!)​។ គំនិត​នេះ​គឺ​ត្រូវ​បង្កើត​ជា​ព្រឹត្ដិការណ៍​បែប​សង្គមឬ​បែប​កម្សាន្ដ​តាម​ដែល​អាច​ធ្វើ​ទៅ​រួច ដោយ​ភាព​ច្នៃប្រឌិត​អាច​ត្រូវបាន​គេ​នាំ​មក​ជាមួយ​។ អ្នក​អាច​ស្នើ​ឱ្យ​ពួកគេ​នាំយក​អាហារ​ដោយផ្ទាល់ ឬ​សម្ភារៈ​ចម្អិន​ដើម្បី​ចែករំលែក​ជាមួយ​អ្នក​រាល់គ្នា​។ ស្នើ​ឱ្យ​ពួកគេ​នាំ​ហ្គេម ក្រដាស ឌី​វី​ឌី តន្ដ្រី អ្វី​ក៏​ដោយ​សម្រាប់​បំពេញ​ចំណង់​ចំណូលចិត្ដ​របស់​អ្នក និង​ធ្វើឱ្យ​ពួកគេ​ជជែក​គ្នា​។ វា​ក៏​មិន​វិសេសវិសាល​សម្រាប់​មាន​នៅក្នុង​ផ្ទះ​នោះ​ទេ ដោយ​ការនាំគ្នា​ទៅ​ចូលរួម​កម្មវិធី​នៅ​ខាងក្រៅ ក៏​អាច​ធ្វើឱ្យ​ពួកគេ​ជួបជុំ​គ្នា​បាន​ផង​ដែរ​។ គោលបំណង​គឺ​ដើម្បី​នៅ​ជាមួយ​មិត្ដភ័ក្ដិ​របស់អ្នក និង​មាន​ពេលវេលា​ដ៏​រីករាយ​ជាមួយគ្នា ដោយ​បំភ្លេចចោល​នូវ​សប្ដាហ៍​ដ៏​យូរ ចាប់តាំងពី​បាន​ជួប​មិត្ដភ័ក្ដិ​របស់អ្នក​កាលពីពេល​កន្លងទៅ ដោយ​មិន​ចាំបាច់​ជួប​ជាមួយ​ដៃគូ​របស់​ពួកគេ ហើយ​អ្នក​ថែម​ទាំង​អាច​ស្គាល់​គ្នា​ច្បាស់​ជាង​មុន​ទៀត​ផង​!

ជម្រើស​ដែល​ល្អ​មាន​ដូចជា​៖
● ខ្សែភាពយន្ដ Movie marathons ដែល​អ្នក​ចូលចិត្ដ​
● ដុត​នំ​ជាមួយគ្នា​ដោយ​មាន​ការចូលរួម​គ្រប់គ្នា​
● ដើរលេង​ពិ​ច​និក​ដែល​ម្នាក់ៗ​យក​អាហារ​មួយ​ប្រអប់​ទៅតាម​
● ចម្អិន​អាហារ​ពេល​ល្ងាច​នៅផ្ទះ ដែល​អ្នក​អាច​ជជែក​ជាមួយ​គ្នា​បាន​
● លេង​ប៊ូល​-​ស្ដ្រី​ទល់​នឹង​បុរស​
● ច្រៀង​ខារ៉ាអូខេ ដែល​ម្នាក់ៗ​ត្រូវតែ​ច្រៀង​ជាមួយ​នរណាម្នាក់​ដែល​ពួកគេ​មិនសូវ​ស្គាល់

​ថ្ងៃ​ដែល​ខ្ញុំ​ចង់​មាន​ពេលវេលា​ខ្លះ​ជាមួយ​មិត្ដភ័ក្ដិ​របស់​ខ្ញុំ​
​វា​អាច​ជា​រឿង​ដ៏​ល្អ​គ្រាន់តែ​ដើម្បី​ឱ្យ​ពួកគេ​ដើរ​កម្សាន្ដ​ខាងក្រៅ​ហើយ​ឃើញ​អ្នក ប្រសិន​បើ​ពួកគេ​នៅ​ជាមួយ​ដៃគូ​របស់​គេ​ជា​ប្រចាំ ប៉ុន្ដែ​ពេល​នេះ​ក៏​អនុញ្ញាតឱ្យ​រៀបចំ​គម្រោង​ដ៏​ល្អ​ជាមួយ​គ្នា​នៅ​ថ្ងៃ​អនាគត​ផងដែរ​។ ការលៃលក​មួយថ្ងៃ​ក្នុង​មួយខែ ដែល​អ្នក​ចំណាយ​ពេលវេលា​ជាមួយ​មិត្ដភ័ក្ដិ​របស់​អ្នក​នៅ​ឆ្ងាយ​ពី​ដៃគូ​របស់​ពួកគេ គឺមាន​តែ​អ្នក​និង​ពួក​គេ​ប៉ុណ្ណោះ​។ ជាថ្មី​ម្ដងទៀត ប្រការ​នេះ​បង្កើត​នូវ​ការសន្ទនា​ដ៏​យឺតយ៉ាវ​ជាមួយ​មិត្ដភ័ក្ដិ​របស់អ្នក​ដូចជា​អ្វី​ដែល​ពួកគេ​ធ្លាប់មាន ប្រសិនបើ​គេ​មាន​ការងារ​ថ្មី មាន​គម្រោង​វិស្សមកាល​ណាមួយ ឬ​សកម្មភាព​កម្សាន្ដ​ដ៏​រីករាយ​ដែល​បាន​កើតឡើង​កាលពី​ខែ​មុន​។ ប្រសិនបើ​យើង​ដឹងថា ការរៀបចំ​បង្កើត​បន្ថែ​ម​ទៀត​មាន​ចម្ងល់​ជា​បន្ដបន្ទាប់​ទុក​សម្រាប់​សួរ​គ្នា នោះ​គឺ​ដើម្បី​ចៀសវាង​ភាពស្ងប់ស្ងាត់​ដ៏​ឆ្គាំឆ្គង​ណាមួយ​។ សូម​ធ្វើ​ឱ្យ​កន្លែង​ទាំងនោះ​ដើម្បី​ឱ្យ​គ្រប់​គ្នា​អាច​ចូលចិត្ដ​ដែល​មាន​ដូចជា កន្លែង​ជិះ​ស្គី​លើ​ទឹកកក កន្លែង​លេង​ប៊ូ​ល រោងភាពយន្ដ សុទ្ធតែ​ជា​កន្លែង​ដែល​អ្នក​ចូលចិត្ដ​ជាង​គេ​ដើម្បី​ញុំ​ា​អាហារ ឬ​ក៏​នៅ​ផ្ទះ​ដើម្បី​មើល​ទូរទស្សន៍​កម្សាន្ដ​។ សូម​តាម​ឱ្យទាន់​ពួកគេ ហើយ​ចេះ​ដោះស្រាយ​ជាមួយ​ពាក្យ​អេចអូច​ថ្មីៗ ដោយ​មិន​ត្រូវ​លំបាក​ចិត្ដ ចំពោះ​ការ​ទុក​ដៃគូ​របស់​ខ្លួន​ឱ្យ​នៅ​ចាំផ្ទះ​ម្នាក់ឯង​។​

យើង​សូម​ស្នើ​ដូចតទៅ​៖
● ស្ករ​ស៊ុ​កូឡា ហ្វ្រូ​ម៉ាស្ស និង​ស្រាក្រហម​ត្រៀម​ទុក​ពេល​យប់​
● ធ្វើ​ដំណើរ​កម្សាន្ដ​ទៅកាន់​កន្លែង​ដែល​អ្នក​ចូល​ចិត្ដ​នៅ​ឆ្ងាយ​ពី​ផ្ទះ​
● មាន​ថ្ងៃ​សម្រាប់​ការងារ​សិល្បៈ​និង​សិប្បកម្ម ដែល​អ្នក​អាច​បង្កើត​របស់​របរ​សិល្បៈ​ឱ្យ​គ្នា​ទៅវិញទៅមក​ដើម្បី​ទុក​ថែរក្សា កុំ​បារម្ភ​ថា​ស្អាត​ឬ​មិន​ស្អាត​ឱ្យសោះ​
● ថតរូប​ឱ្យបាន​ស្អាត​ដើម្បី​ទុក​បិទ​នៅ​ក្នុង​សៀវភៅ​
● ជិះ​កង់​ដើរលេង ឬ​ចូលរួម​លេង​កីឡា​ជាមួយគ្នា

​ឈាន​ដល់​ការនិយាយ​សម្របសម្រួល​
​ប្រសិនបើ​គ្មាន​អ្វី​ផ្សេង​កើតឡើង​ទេ ហើយ​អ្នក​កំពុងតែ​មាន​អារម្មណ៍​ថា​រង​សម្ពាធ អ្នក​មិន​អាច​រក​ដំណោះស្រាយ​បាន ការនិយាយ​សម្របសម្រួល​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​នៅពេល​បន្ទាប់​។ នេះ​ជា​ពេលវេលា​ដ៏​អស្ចារ្យ​ក្នុង​ការនិយាយ​ជាមួយ​ដៃគូ​ដែល​ពិបាក​យល់​ចិត្ដ​ដើម្បី​សាកសួរ និង​ខិតខំ​រក​ដំណោះស្រាយ​រវាង​អ្នក​និង​មិត្ដភ័ក្ដិ​របស់អ្នក​។ មិត្ដភ័ក្ដិ​គឺជា​រឿង​សំខាន់ ប៉ុន្ដែ​ទំនាក់ទំនង​មេត្រីភាព​ក៏​ជា​ផ្នែក​មួយ​នៃ​ការរស់នៅ​របស់​មនុស្ស​ផងដែរ ដូច្នេះ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ធ្វើឱ្យ​មាន​តុល្យភាព​រវាង​អ្នក​ទាំង​ពីរ​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​។

ជួប​គ្នា​នៅ​កន្លែង​បើកចំហ​ជា​ទី​ដែល​អ្នក​មិន​មាន​អារម្មណ៍​ថា​រង​សម្ពាធ​ណាមួយ (​ហើយ​ក្នុង​ករណី​ដែល​អ្នក​និយាយ​អ្វី​ដោយ​មិន​បាន​គិត អ្នក​មិន​គួរ​ធ្វើ​ទេ​) ជាមួយ​អ្នក មិត្ដភក្ដិ​របស់អ្នក និង​ដៃគូ​របស់​អ្នក ហើយ​សូម​បង្កើត​ឱ្យបាន​នូវ​ភាពស្មើគ្នា​។ ប្រាប់​ពួកគេ​ថា​អ្នក​ចង់​ជួប​ពួក​គេ​ខ្លាំងណាស់ ប៉ុន្ដែ​សូម​យល់ថា ជាមួយ​ពួកគេ​គឺជា​ការងារ​លំបាក ជា​សកម្មភាព​កម្សាន្ដ និង​ជា​ការ​បន្ដ​ចូលរួម​ការជួបជុំ​គ្នា​ក្នុង​សង្គម​ជា​មួយ​មិត្ដភ័ក្ដិ អាច​ជា​បញ្ហា​ប្រឈម​នៅពេល​ខ្លះ​។ ប្រសិនបើ​មិត្ដភ័ក្ដិ​រប​ស់​អ្នកយ​ល់​នូវ​អ្វី​ដែល​អ្នក​នឹង​ឆ្លងកាត់ ពួកគេ​នឹង​ប្ដេជ្ញាចិត្ដ​ជួប​ជាមួយអ្នក ដូច​នៅពេល​ដែល​អ្នក​អាច ដរាបណា​អារម្មណ៍​របស់​អ្នក​កាន់តែ​រឹងមាំ​ឡើង​ដូចគ្នា​។ មិត្ដ​របស់​អ្នកនឹង​ទៅមក​ចុះឡើង ហើយ​ប្រហែលជា​ទៅណា​បាត់​យូរ​និង​មិន​ត្រឡប់​មក​វិញ​ឡើយ តែ​ដរាបណា​មាន​ពន្លឺ​វិញ អ្នក​នៅ​តែ​មាន​ឱកាស​។

នឹង​មាន​ពេលវេលា​ដើម្បី​ផ្សារភ្ជាប់​មិត្ដភាព​ជានិច្ច ហើយ​អំឡុង​ទិវា​នៃ​ក្ដី​ស្រឡាញ់ វា​ពិតជា​រឿង​មិន​គួរ​គប្បី នៅពេល​ដែល​អ្នក​នៅ​ម្នាក់ឯង និង​នៅពេល​ដែល​មិត្ដភ័ក្ដិ​របស់​អ្នក​នៅ​ជាមួយនឹង​ដៃគូ​របស់​អ្នក ប៉ុន្ដែ​សូម​ចងចាំ​ជានិច្ច​ថា អ្វី​ដែល​សំខាន់​គឺ​មិត្ដភ័ក្ដិ​របស់អ្នក​នឹងនៅ​តែរា​ប់​អាន​អ្នក​ដដែល នៅពេលដែល​ពួកគេ​ត្រឡប់មកវិញ​។ ថា​តើ​ពួក​គេ​ឈប់​រាប់អាន​គ្នា ថា​តើ​ពួកគេ​ត្រូវការ​យោបល់​ពី​អ្នក ឬថា​តើ​ពួក​គេ​រៀប​អាពាហ៍ពិពាហ៍ ចូរ​ប្រាប់​ពួកគេ​ថា អ្នក​នឹងចូលរួម​–​នោះ​ហើយ​គឺជា​មិត្ដភាព​ដ៏​ពិតប្រាកដ​។ សរុបមក នា​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ សូម ឱ្យ​មាន​ភាព​រីករាយ ចំណាយពេល​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​អ្នក ប្រសិនបើ​អ្នក​ដឹងថា​ខ្លួន​ឯង​នៅ​តែ​ម្នាក់ឯង ហើយ​សូម​កុំ​ទិញ​ភ្លេច​ស្ករ​ស៊ុ​កូឡា​ដែល​គេ​លក់​បញ្ចុះ​តម្លៃ​នៅ​ថ្ងៃ​បន្ទាប់​!

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.