Connect with us

​ដោយ​អ្នក​មិនចាំបាច់​ផ្តាច់ខ្លួន​ពី​វា​ឡើយ​

​អ្នក​ច្បាស់​ជា​មិន​ទៅ​ប្រទេស​តតិយលោក​ឡើយ ព្រោះថា Wifi នៅ​ទីនោះ​មិន​ដំណើរការ​ល្អ​។ អ្នក​ព្យាយាម​ចៀសវាង​ដើរ​លេង​កន្លែង​វាលស្មៅ ព្រោះថា​ទីវាល​ធ្វើឱ្យ​មាន​សេវា​អ៊ី​ន​ធើ​ណេត​ទាប​។ អ្នក​តែងតែ​កាន់​ដុំ​ឆ្នាំង​សា​កជាប់​ខ្លួន ព្រោះ​អ្នកត្រូវការ​ឆែក​អ៊ី​ន​ធើ​ណេ​ត​រៀង​រាល់ ១០ នាទី​ម្តង​។

​ប្រសិនបើ​អ្នក​ដូច​អ្វី​ដែល​យើង​រៀបរាប់​ខាងលើនេះ សូម​អបអរសាទរ អ្នក​គឺជា​មនុស្ស​ដែល​ញៀន​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។

​ថ្វី​បើ​ គ្មាន​រង្វាន់​សម្រាប់​ពានរង្វាន់​មួយ​នេះ ហើយ​យើង​ជឿ​ថា​ពេល​ដែល​អ្នក​លឺថា​ពង្រឹង​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​តាមរយៈ​ការ​ផ្តាច់ខ្លួន​ពី​អ៊ី​ន​ធើ​ណេត អ្នក​ច្បាស់​ជា​រារែក​មិន​ធ្វើ​តាម​ឡើយ​។ យើង​ជឿ​ថា​អ្នក​នឹង​មាន​អារម្មណ៍​ប្រសើរ​ឡើង​ពេលដែល​បាន​ចូល​ឆែក​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​សង្គម ដូច្នេះ​ហើយ​យើង​មាន​គន្លឹះ​មួយ​ដែល​អ្នក​មិនចាំបាច់​កាត់​ផ្តាច់ខ្លួន​ពី​អ៊ី​ន​ធើ​ណេ​តឡើយ​។

​អ្នក​អាច​ចូល​ទៅក្នុង​គណនី​អ៊ី​ន​ស្តា​ក្រាម​ខាងក្រោម​ទាំងនេះ ដើម្បី​ធ្វើឱ្យ​អារម្មណ៍​អ្នក​ប្រសើរឡើង​។

  1. @awake_spiritual
  2. @beautifuldestinations

Uncategorized

ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់

កេរ្ដិ៍ឈ្មោះ ទេពកោសល្យ និង​រូប​សម្រស់​ដ៏​សោភា​! មិន​ស្មើគ្នា​ទេ​! ពិតជា​ការ…

កេរ្ដិ៍ឈ្មោះ ទេពកោសល្យ និង​រូប​សម្រស់​ដ៏​សោភា​! មិន​ស្មើគ្នា​ទេ​! ពិតជា​ការភ្ញាក់ផ្អើល​ដែល​ហ្សែ​ន​អាចធ្វើឱ្យ​មនុស្ស​ម្នាក់​មាន​ភិនភាគ​ដូច​មនុស្ស​ម្នាក់​ទៀត​។ កូនស្រី​របស់​តារា​ល្បី​ឈ្មោះ​ទាំងនេះ​ក៏​សុទ្ធតែ​ស្រស់​ស្អាត​ដូចគ្នា​ដែរ​។ សូម​ពិនិត្យ​មើល​ភាពដូចគ្នា​ដែល​ពិបាក​បកស្រាយ​ពន្យល់​នេះ​!

នាង Salma Hayek និង Valentina Pinault
​នាង Salma និង​កូនស្រី​របស់​នាង Valentina ដែល​មាន​វ័យ​៧​ឆ្នាំ មើល​ទៅ​អាយុ​ខុស​គ្នា​ដាច់​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​រូប​សម្រស់​សោភា​ដូចគ្នា​។

​នាង Olivia Jade Giannulli និង Lori Loughlin
​នាង Lori Loughlin និង​កូនស្រី​ដែល​ល្បីឈ្មោះ​តាម YouTube មាន​វ័យ​១៥​ឆ្នាំ ពិតជា​ជាប់​សាច់ឈាម​គ្នា ហើយ​នោះ​ក៏​ដោយសារ​តែ​ហ្សែ​ន​របស់​គេ​ល្អ​ផងដែរ​!

​នាង Nicki Minaj ប្រហែល​ជា​សម្លឹង​មើល​អ​នាគ​តរបស់​នាង នៅពេល​ដែល​ឃើញ​ម្ដាយ​របស់​នាង​។ ទាំង​ពីរ​រូប​នេះ​មាន​កែវភ្នែក ច្រមុះ មាត់ និង​ស្បែក​ម៉ដ្ឋ​រលោង​សម្បុរ​ត្នោត​ទឹកឃ្មុំ​ដូចគ្នា​។

​នាង Reese Witherspoon និង Ava Phillippe
​នាង Reese Witherspoon និង​កូនស្រី Ava Phillippe ដែល​មាន​វ័យ​១៥​ឆ្នាំ មើល​ទៅ​ដូច​គ្នា​បេះ​បិទ លើកលែង​តែ​សក់​ពណ៌​ខៀវ​តែ​ប៉ុណ្ណោះ​។

នាង Rumer Willis និង Demi Moore
​តើ​អ្នក​អាច​ប្រាប់​ថា​ម្នាក់​ណា​ជា​នរណា​បានទេ​? និយាយ​ដោយ​ត្រង់ ពួក​គេ​មើល​ទៅ​ដូច​ជា​បងប្អូន​គ្ន‍ា​អ‍៊ីចឹង និង​អាច​ដូចជា​កូនភ្លោះ​នឹង​គ្នា​ទៀតផង​។ ម្នាក់​អាយុ​២៦​ឆ្នាំ ហើយ​ម្នាក់ទៀត​អាយុ​៥២​ឆ្នាំ​។

​នាង Goldie Hawn និង Kate Hudson
​មិនមាន​អ្វី​ជា​អាថ៌កំបាំង​ដែល​ជាប់​ទាក់ទង​ទៅនឹង Goldie Hawn នោះទេ នៅពេល​ដែល​ក្លាយខ្លួនជា​អ្នកតំណាង​ឱ្យ​ស្ដ្រីដ៏​ស្រស់​ស្អាត​សម្បុរ​ទង់ដែ​ង​ដូច Kate Hudson​។ ពួកគេ​ទាំង​ពីរ​មាន​បុគ្គលិកលក្ខណៈ​ប្រហាក់ប្រហែលគ្នា និង​ថត​ស៊ី​កាមេរ៉ា​ដូចគ្នា​។ ហេតុអ្វី​បានជា​ពួកគេ​ទាំង​ពីរ​ស្រស់​សោភា​បែបនេះ​។​

​នាង Susan Sarandon និង Eva Amurri Martino
​ប្រសិនបើ​អ្នក​បើក​ភ្នែក​ព្រឹមៗ អ្នក​មិន​អាច​ប្រាប់​ថា​នរណា​ជា​នាង Susan Sarandon បានទេ​។ ខ្ញុំ​ច្រណែន​នឹង​ភាពស្រស់ស្អាត​ទាំងនោះ​ខ្លាំងណាស់ ប៉ុន្ដែ​នាង Eva Amurri Marino ក៏​មានបំណិន​ប្រសប់​សម្ដែងដ៏​អស្ចារ្យ​ផងដែរ​។

នាង Katie Holmes និង Suri Cruise
​នាង Katie Holmes ពិតជា​មាន​រាង​តូច​ច្រឡឹង យើង​ទាំងអស់គ្នា​សុទ្ធតែ​យល់ស្រប​និង​ពេញចិត្ដ​ចំពោះ​ភាពស្រស់ស្អាត​នេះ​ជាង Tom Cruise តូច​ទៅ​ទៀត​។ អ្នក​ម្ដាយ​/​កូនស្រី​ទាំង​ពីរ​នាក់​នេះ​ជា​តារា​ដ៏​លេចធ្លោ​ដូចគ្នា​។

នាង Meryl Streep និង Mamie និង Grace Gummer
​តើ​ខ្ញុំ​អាច​យក Meryl Streep ជា​អ្នក​ម៉ាក់​របស់​ខ្ញុំ​បាន​ទេ​? នាង​គឺជា​ម្ចាស់​ក្សត្រិយ៍​ដ៏​ពូកែ​សម្ដែង​និង​ជា​ក្មេងស្រី​ម្នាក់​ដែល​ចេះ​ដាក់ខ្លួន​ទៀតផង​។ កូនស្រី​របស់​នាង​សំណាង​ខ្លាំងណាស់​ដែល​ស្រស់ស្អាត​ដូច​នាង និង​មាន​រូប​នាង​ជា​ម្ដាយ​។

នាង Julianne Moore និង Liv Helen Freundlich
​ស្ដាយ​ល៍សក់​ទម្លាក់​ចុះក្រោម ស្បែក​ស្រស់ថ្លា និង​ស្នាមញញឹម​ពព្រាយ​ដូចគ្នា សបញ្ជាក់​ឱ្យឃើញ​ថា​ម្ដាយ​និង​កូនស្រី​មាន​រូប​សម្បត្ដិ​ដូចគ្នា​។ កូនស្រី Liv Helen Freundlich របស់​នាង Julianne Moore ក៏​ជា​អ្នក​ហ្វេ​ហ្សិន​ដ៏​តូច​ច្រឡឹង​ផងដែរ​។ ប៉ុន្ដែ​ខ្ញុំ​ហ៊ាន​ទាយ​ថា អ្វីៗ​គឺ​ដោយសារ​ការជួយជ្រោមជ្រែង​ពី​អ្នក​ម្ដាយ​ដែល​ជា​តារា​ល្បី​ឈ្មោះ​ដ៏​ស្រស់​ស្អាត​នោះ​។

នាង Lady Gaga និង Cynthia Germanotta វា​ពិបាក​នឹង​បរិយាយ​អំពី​លក្ខណៈ​ដូច​គ្នា​តាមរយៈ​ឈុត​សម្លៀកបំពាក់​ដ៏​ហ៊ឹកហ៊ាក់​នេះ​ណាស់ តែ​ភាពឆើតឆាយ​របស់​តារា​ហូលីវូដ​ថ្មី​និង​ចាស់​របស់​នាង Lady Gaga ផ្ដល់​នូវ​ភាពស្រស់ស្អាត​ដូច​គ្នា​រវាង​តារា​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ និង​ម្ដាយ​របស់​នាង​។

នាង Miley Cyrus និង Tish Cyrus
​ជា​រឿង​សំណាង​សម្រាប់​នាង Miley ដែល​មាន​ភិនភាគ​ដូច​ម្ដាយ​របស់​នាង​។ វា​ប្រហែល​ជា​មក​ពី​លុយ​ហើយ​ទេ​ដឹង ក្នុង​ការជួយ​ម្ដាយ​របស់​នាង​ឱ្យ​មើលទៅ​ឃើញ​ក្មេង​ជាង​វ័យ ប៉ុន្ដែ​អ្នក​ទាំង​ពីរ​មាន​រាង​ខ្ពស់​ស្ដើង​ដូចគ្នា និង​មាន​ស្បែក​សម្បុរ​ស្រស់ថ្លា​ដូច​មាស​ទៀតផង​៕

Continue Reading

Uncategorized

​បង្កើត​អារម្មណ៍​ស្រឡាញ់​នៅក្នុង​ផ្ទះ​

ចូរ​បន្ថែម​ក្តីស្រឡាញ់​ឱ្យបាន​ច្រើន​ក្នុង​ជីវិត​របស់​អ្នក​។ មនុស្ស​គ្រប់គ្នា​គឺ​សុទ្ធតែ…

​ចូរ​បន្ថែម​ក្តីស្រឡាញ់​ឱ្យបាន​ច្រើន​ក្នុង​ជីវិត​របស់​អ្នក​។ មនុស្ស​គ្រប់គ្នា​គឺ​សុទ្ធតែ​ចូលចិត្ត​ក្តីស្រឡាញ់ យើងខ្ញុំ​មាន​វិធី​ខ្លះៗ​ដើម្បី​បង្កើត​អារម្មណ៍​ស្រឡាញ់​ក្នុង​ជីវិត​របស់​អ្នក មិន​ថា​អ្នក​ចង់​បាន​ដៃ​គូជីវិត ចង់​បង្កើត​អារម្មណ៍​ផ្អែមល្ហែម​ក្នុង​បន្ទប់​គេង បង្កើត​ភាព​ជឿជាក់​លើ​ខ្លួនឯង ឬ​ក៏​ចង់​កសាង​ក្រុម​គ្រួសារ​មួយ​ដោយ​ខ្លួនឯង​ឡើយ​។

​ពណ៌​ក្រហម​
​ពណ៌​ក្រហម​គឺ​តំណាង​ឱ្យ​អារម្មណ៍​ជ្រាលជ្រៅ សេចក្តីស្រឡាញ់ និង​ថាមពល​។ ពណ៌​ក្រហម​គឺជា​ពណ៌​ប្រកបដោយ​ភាពស្វាហាប់ និង​ជា​ពណ៌​គួរឱ្យ​ទាក់ទាញ​។ ចូរ​ដាក់​ត្បូង ឬ​គ្រឿងអលង្ការ​ពណ៌​ក្រហម​នៅ​ក្បែរ​ខ្លួន​អ្នក​ដើម្បី​ទទួលបាន​នូវ​អារម្មណ៍​លើកទឹកចិត្ត និង​ភាព​ជឿជាក់​លើ​ខ្លួនឯង​។

​ព្រះ​នាង Quan Yin
​ព្រះ​នាង Quan Yin គឺជា​ទេពធីតា​តំណាង​ឱ្យ​ការ​ប្រោស​ប្រណី និង​មេត្តាធម៌​។ ពេល​ដែល​ដាក់​រូប​ទ្រង់​នៅក្នុង​គេហដ្ឋាន​នឹង​ជួយ​កម្ចាត់​នូវ​រឿង​អវិជ្ជមាន​ទាំងឡាយ​ចេញពី​គេហដ្ឋាន​របស់​លោក​អ្នក​។ ទ្រង់​នឹង​ការពារ​ស្ត្រី កុមារ និង​នាំមក​នូវ​ក្តី​ស្រឡាញ់ក្នុង​ក្រុមគ្រួសារ​របស់អ្នក​។ ព្រះ Quan Yin ក៏​ជា​ទេពធីតា​តំណាងឱ្យ​ភាព​សាយ​កូនចៅ​ផងដែរ​។​

​រូប​ហង្ស និង​នាគ​
​រូប​នាគ និង​ហង្ស​ពេល​ដាក់​ផ្គួប​ចូល​គ្នា​បង្កើតបានជា​និមិត្តសញ្ញា​យិន​យ៉ាង (Yin & Yang)​។ រូប​ហង្ស​គឺ​តំណាង​ឱ្យ​និមិត្តសញ្ញា​យិន​ដែល​ជា​និមិត្តរូប​នៃ​សម្រស់ និង​ភាព​សមសួន​។ រូប​នាគ​គឺ​តំណាង​ឱ្យ​និមិត្តសញ្ញា​យ៉ាង​ដែល​ជា​និមិត្តរូប​នៃ​អានុភាព​បុរស និង​ការបង្កើត​កូនចៅ​។ រូប​ទាំង​ពីរ​នេះ​ផ្សំ​ចូល​គ្នា​បង្កើតបានជា​អាពាហ៍ពិពាហ៍​ដ៏​ល្អឥតខ្ចោះ​ប្រកបដោយ​តុល្យភាព​នៃ​ក្តីស្រឡាញ់ ទទួល​បាន​ភាព​ចម្រុងចម្រើន និង​មាន​កូនចៅ​ច្រើន​។

​រូប​ក្ងោក​
​គ្រាន់​តែ​មើល​រូបរាង​ខាងក្រៅ​នៃ​សត្វ​ក្ងោក ក៏​អាច​ឱ្យ​យើង​ទាយ​បាន​ថា​ក្ងោក​គឺ​តំណាង​ឱ្យ​សម្រស់​ស្រស់​ប្លែក​ពី​គេ​។ ពណ៌​ភ្លឺ​ផ្លេក​ពេល​ដែល​សត្វ​ក្ងោក​បើក​កន្ទុយ​មើល​ទៅ​ស្រស់ស្អាត​គួរ​ឱ្យ​ចាប់ចិត្ត​មែនទែន​។ រូប​ក្ងោក​តំណាង​ឱ្យ​ក្តីស្រឡាញ់ និង​ភាព​ទាក់ទាញ​។ ជាទូទៅ​រូប​សត្វ​ក្ងោក​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​នាំមក​នូវ​ក្តីស្រឡាញ់​ដល់​អ្នក​ដែល​នៅ​លីវ​ទាំងឡាយ​ដែល​មាន​បំណង​ចង់​ស្វែងរក​ដៃគូ​មក​រួម​ជី​វីត​។

​រូប​មាន់គក​
​តើ​អ្នក និង​ដៃគូ​របស់​អ្នក​រវល់​ខ្លាំង​រក​ពេល​រួមស្នេហា​នឹង​គ្នា​មិន​បាន​ឬ​? ឬ​មួយ​ក៏​ដៃគូ​អ្នក​មិន​ស្មោះត្រង់​នឹង​អ្នក​? រូប​សត្វ​មាន់គក​នឹង​ជួយ​កុំឱ្យ​មាន​ភាព​ផិតក្បត់​នៅ​ក្នុង​សម្ព័ន្ធភាព​។ ដាក់​រូប​មាន់គក​នៅក្បែរ​ទ្វារ​ដើម្បី​ធ្វើឱ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​។

​រូប​ចាប​គូស្នេហ៍​
​ដាក់​រូប​ចាប​មួយ​គូ​នៅលើ​គ្រែ​គេង​ដើម្បី​នាំមក​នូវ​អារម្មណ៍​ស្រឡាញ់​ល្អៗ​។ ចាប​គូស្នេហ៍​ជួយ​ឱ្យ​សម្ព័ន្ធភាព​ស្នេហា​មាន​ភាពប្រសើរឡើង​តាមរយៈ​ការបង្កើត​ភាព​ទាក់ទាញ និង​ពង្រឹង​ទំនាក់ទំនង​រវាង​អ្នក​និង​គូស្នេហ៍​ឱ្យ​កាន់តែ​រឹងមាំ​ជាង​មុន​។​

​រូប​ទេវតា​ពោះ​កំប៉ោង​សើច​
​រូប​ទេវតា​ពោះ​កំប៉ោង​សើច​គឺ​តំណាង​ឱ្យ​សុភមង្គល សេចក្តីស្រឡាញ់ ទ្រព្យសម្បត្តិ និង​អំពើ​ល្អ​។ ប្រសិនបើ​អ្នក​យក​ដៃ​ទៅ​ស្ទាបអង្អែល​ពោះ​របស់​ទេវតា​ពោះ​កំប៉ោង​នោះ​អ្នកនឹង​ទទួលបាន​ទ្រព្យសម្បត្តិ និង​សំណាងល្អ​។ ពេល​ដែល​កើតទុក្ខ​មិន​សប្បាយចិត្ត អ្នក​អាច​ទៅ​ស្ទាប​ពោះ​របស់​ទ្រង់​ដើម្បី​ទទួល​បាន​ភាព​រីករាយ​ក្នុង​ជីវិត​៕

Continue Reading

Uncategorized

​ការ​បំបៅកូន​នៅតាម​ទីសាធារណៈ​

​បើ​និយាយ​ពី​សុដន់ ស្តាប់​មើលទៅ​ដូច​ជា​ទាស់​ត្រចៀក​ណាស់​មែន​ទេ​? ប្រាកដ​ណាស់​ច្បាស់​ជា​មាន…

​បើ​និយាយ​ពី​សុដន់ ស្តាប់​មើលទៅ​ដូច​ជា​ទាស់​ត្រចៀក​ណាស់​មែន​ទេ​? ប្រាកដ​ណាស់​ច្បាស់​ជា​មាន​បុរស​សម្លឹងមើល ហើយ​ពួកគេ​ច្បាស់​ជា​គិត​ក្នុង​ន័យ​ផ្សេង​មិន​ខាន តែ​ចំពោះ​ស្ត្រី កូន​ង៉ែត និង​កូនក្មេង​វិញ តើ​សុដន់​វិញ​មាន​ន័យ​យ៉ាងណា​ដែរ​ចំពោះ​ពួកគេ​? ការ​លាក់បាំង​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​ផ្តល់​នូវ​សារធាតុ​បំប៉ន​ដល់​មនុស្ស​ជំនាន់​ក្រោយ​គឺ​ពិតជា​រឿង​មួយ​ដែល​ពិបាក​យល់​មែន ។ តើ​ស្ត្រី​គួរតែ​សម្រប​ខ្លួន​ដោយ​លាក់បាំង​រាងកាយ​ធម្មជាតិ​របស់​ខ្លួន​ដោយសារ​តែ​ខ្លាច​ការ​ដាស់​អារម្មណ៍​ផ្លូវភេទ​បុរស​នៅពេល​ឃើញ​សុដន់​របស់​ស្ត្រី ឬក៏​ខ្លាច​ស្ត្រី​ដទៃ​ទៀត​វាយតម្លៃ​លើ​ខ្លួន​ដោយសារតែ​ខ្លួន​បង្ហាញ​ផ្នែក​ខ្លះ​នៃ​រាងកាយ​នៅ​ទី​សាធារណៈ​ឬ​? ថ្វីបើ​ប្រទេស​មួយចំនួន​លើ​ពិភពលោក​យល់ព្រម​គាំទ្រ​ការ​បំបៅកូន​នៅ​ទីសាធារណៈ ក៏ប៉ុន្តែ​សកម្មភាព​របស់​ពួកគេ​ហាក់ដូចជា​ផ្ទុយ​ពី​សម្តី​របស់​ពួកគេ​។

​ប្រធានបទ​មួយ​នេះ​ស្ថិតក្នុង​ភាពចម្រូងចម្រាស​យូរ​មក​ហើយ​នៅ​ប្រទេស​ខ្លះ​លើ​ពិភពលោក ប៉ុន្តែ​មិនមែន​គ្រប់​ប្រទេស​ឡើយ​។ ខាងក្រោម​នេះ​ជា​ការ​យល់​ឃើញ​ខុសៗ​គ្នា​របស់​ប្រទេស​មួយចំនួន​លើ​ពិភពលោក​ជុំវិញ​បញ្ហា​បំបៅកូន​នៅ​ទីសាធារណៈ​៖

​ទ្វីប​អាហ្វ្រិក​
​សុដន់​ត្រូវបាន​ធម្មជាតិ​បង្កើតឡើង​ដើម្បី​ផ្តល់​សារធាតុ​បំប៉ន​ដល់​កូនង៉ែត ចំណែកឯ​ការ​បំបៅ​ដោះកូន​នៅទី​សាធារណៈគឺ​គ្មាន​នរណា​ចាប់អារម្មណ៍ ឬ​សម្លឹងមើល​ឡើយ​។ ប្រសិនបើ​មាន​ក្មេង​យំ​ដោយសារ​តែ​ឃ្លាន ហើយ​ស្ត្រី​នៅក្បែរ​នោះ​មិន​បាន​បំបៅកូន​នោះទេ នោះ​ប្រជាជន​នៅ​ជុំវិញ​នោះ​នឹង​សន្មត់​ថា​ក្មេង​នោះ​មិនមែន​ជា​កូន​របស់​នាង​ឡើយ​។

​ប្រទេស​អូស្ត្រាលី​
​ការបង្ហាញ​សកម្មភាព​រើសអើង​ចំពោះ​ម្តាយ​ដែល​បំបៅកូន​នៅ​ទី​សាធារណៈ​គឺជា​អំពើ​ខុសច្បាប់​នេះ​បើ​យោង​តាម​ច្បាប់​រើសអើង​ភេទ​ឆ្នាំ ១៩៨៤​។ ក៏ប៉ុន្តែ​ភាព​រើសអើង​នៅតែ​ជា​ប្រភព​នៃ​រឿងចម្រូងចម្រាស​នៅពេល​ដែល​ស្ត្រី​ម្នាក់​គឺ​អ្នកស្រី Kirstie Marshall ត្រូវ​បាន​បណ្តេញ ចេញ​ពី​សភា​ដោយសារតែ​នាង​បំបៅ​ដោះ​កូន​។ ដំណោះស្រាយ​របស់​ពួកគេ​គឺ​បង្កើត​បន្ទប់​ពិសេស​មួយ​សម្រាប់​ឱ្យ​ស្ត្រី​ជា​ម្តាយ​បំបៅ​ដោះ កូន​។ ការពិតទៅ​បំណង​របស់​ពួកគេ​គឺ​ធ្វើ​យ៉ាងណា​បិទបាំង​ការ​បំបៅ​ដោះ​កូន​កុំឱ្យ​អ្នក​ដទៃ​ឃើញ​។ ការ​បំបៅ​ដោះកូន​នៅ​តាម​ទី​សាធារណៈ​នៅតែ​ទទួល​ការរិះគន់ និង​រង​ការវាយតម្លៃ​ដដែល​។

ប្រទេស​កម្ពុជា​
​ប្រទេស​កម្ពុជា​កំពុងតែ​ជំរុញ​ការ​បំបៅកូន​តាម​ទីសាធារណៈ ដែល​មើល​ទៅ​គឺជា​រឿង​ធម្មតា​ទៅហើយ​។​

​ប្រទេស​កាណាដា​
​មិន​ខុស​ពី​ប្រទេស​ដទៃ​ទៀត​មួយចំនួន ប្រទេស​កាណាដា​មិនបាន​គាំទ្រ​ទាំងស្រុង​ទាក់ទង​នឹង​បញ្ហា​បំបៅកូន​នៅ​ទី​សាធារណៈ​ក្នុង​ច្បាប់​របស់​ខ្លួន​ឡើយ​។ ក៏​ប៉ុន្តែ​គេ​ឃើញ​មាន​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ដែល​ព្យាយាម​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​សិទ្ធ​ស្មើភាព​នៃ​ភេទ​ទាំងពីរ ព្រមទាំង​បាន​បញ្ចេញមតិ​ថា​សុដន់​របស់​ស្ត្រី​គឺ​ស្មើភាព​គ្នា​ជាមួយ​សុដន់​របស់​បុរស​។ ថ្វីបើ​ពួកគេ​ធ្វើ​ក្នុង​គោលបំណង​ការពារ​ទារក​ក៏ដោយ តែ​ក៏​នៅ​មាន​សារព័ត៌មាន​ចេញ​ផ្សាយ​ពី​ការសុំ​ឱ្យ​ស្ត្រី​បិទបាំង ឬ​ចេញពី​ហាង​នៅពេល​បំបៅកូន​ម្តងៗ​។ ប្រាកដ​ណាស់ ក្រោយ​ពី​រឿងហេតុ​កើតឡើង​រួចរាល់​ម្ចាស់​ហាង​ទាំងនោះ​នឹង​ធ្វើការ​ដោះសារ រួច​សុំទោស​ជា​សាធារណៈ តែ​ស្លាកស្នាម​មួយ​នេះ​នៅតែ​បន្ត​ដោយ​ពួកគេ​នៅតែ​គិតថា​សុដន់​គឺជា​រឿង​ទាក់ទង​ផ្លូវភេទ​ជាជាង​ការ​ផ្តល់​អាហារ​បំប៉ន​ដល់​ទារក គំនិត​ទាំង​នេះ​គឺ​នៅ​មិនទាន់​ផ្លាស់ប្តូរ​នៅឡើយ​ទេ​។

ប្រទេស​ចិន​
​នៅ​ប្រទេស​ចិន​មាន​ស្ត្រី​ជា​ច្រើន​ខ្មាស់អៀន​មិន​ហ៊ាន​បំបៅកូន​នៅ​ទី​សាធារណៈ​ឡើយ ដូច្នេះហើយ​ទើប​គេ​បង្កើត​កន្លែង​សម្រាប់​សម្រួល​ដល់​អ្នក​ម្តាយ​ពេល​ត្រូវ​បំបៅកូន​នៅ​ទីសាធារណៈ​។

​ប្រទេស​បារាំង​
​ការ​បំបៅកូន​នៅ​ទី​សាធារណៈ​គឺជា​រឿង​ស្របច្បាប់​។​

​ប្រទេស​អាល្លឺម៉ង់​
​ប្រទេស​នេះ​នៅ​ពុំទាន់​មានច្បាប់​ពិតប្រាកដ​ទាក់ទង​នឹង​ការ​បំបៅកូន​នៅ​ទី​សាធារណៈ​ឡើយ គ្រាន់​តែ​ឪពុក​ម្តាយ​គ្រប់រូប​មាន​សិទ្ធ​ថែទាំ​កូន​តាម​វិធី​ផ្សេងៗ​របស់ខ្លួន​។ នៅ​ប្រទេស​អាល្លឺម៉ង់​គេ​ពុំ​សូវ​ឃើញ​មាន​ស្ត្រី​បំបៅកូន​នៅ​ទី​សាធារណៈ​ឡើយ​។​

​ប្រទេស​អៃ​ស​ឡេន៍​ដ​
​សម្រាប់​ប្រទេស​នេះ​ការ​បំបៅកូន​នៅ​ទី​សាធារណៈ​មិនមែន​ជា​រឿង​ធំដុំ​ឡើយ​។ ការបង្ហាញ​សុដន់​នៅ​ទី​សាធារណៈ​គឺ​ពុំ​បង្ក​ជា​រឿងចម្រូង ចម្រាស់​អ្វី​ធំដុំ​ឡើយ​។​

ប្រទេស​ម៉ាឡេស៊ី​
​ការ​បំបៅកូន​គឺ​អាច​ទទួលយកបាន ប៉ុន្តែ​មិន​ត្រូវបាន​គេ​បង្ហាញ​ជា​លក្ខណៈ​បើកចំហ​ឡើយ ដោយ​ពួកគេ​ព្យាយាម​ធ្វើ​ដោយ​លាក់បាំង​។

​ប្រទេស​នេ​ប៉ាល់​
​ជាទូទៅ​គេ​តែងតែ​ឃើញ​ស្ត្រី​បំបៅកូន​នៅលើ​ឡានក្រុង ក្នុង​សួនច្បារ ភោជនីយដ្ឋាន មន្ទីរពេទ្យ​ជា​ដើម​។ ប្រសិនបើ​ម្តាយ​មិន​បំបៅកូន​គេ​នឹង​ចាត់ទុក​ស្ត្រី​ម្នាក់​នោះ​ជា “bokshi” មានន័យថា​ជា “​ស្រី​ធ្មប់​”​។​

​ប្រទេស​ហូឡង់ដ៍​
​ប្រទេស​នេះ​ពុំ​មាន​ចេញ​ច្បាប់​ណា​ប្រឆាំង​នឹង​ការ​បំបៅកូន​នៅ​ទី​សាធារណៈ​ឡើយ​។​

ប្រទេស​នូវែល​ហ្សេ​ឡង់ដ៍​
​ការ​បំបៅកូន​គឺជា​រឿង​ធម្មតា​ទៅ​ហើយ​។ ការពិតទៅ ការ​មិន​បំបៅកូន​ទើប​ជា​រឿង​ដែល​ពួកគេ​ប្រឆាំង​។ ប្រទេស​នូវែល​ហ្សេ​ឡង់ដ៍​ជំរុញ និង​លើកទឹកចិត្ត​ដល់​ការផ្តល់​សារធាតុ​បំប៉ន​ដល់​ទារក​មិន​ថា​នៅក្នុង​ផ្ទះ​ផ្ទាល់ខ្លួន ឬ​នៅ​តាម​ទី​សាធារណៈ​ឡើយ​។ ពួក​គេ​គាំទ្រ​យ៉ាងខ្លាំង​ទៅលើ​ការ​បំបៅ​ដោះកូន​។​

​ប្រទេសន័​រវេស​
​ការ​បំបៅកូន​នៅ​ទី​សាធារណៈ​គឺជា​រឿង​ធម្មតា​នៅ​ក្នុង​ប្រទេសន័​រវេស​។​

ប្រទេស​ហ្វីលីពីន​
​ស្ត្រី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បំបៅកូន​នៅ​ទីសាធារណៈ ប៉ុន្តែ​ប្រទេស​ហ្វីលីពីន​ព្យាយាម​មិន​ធ្វើឱ្យ​រឿង​នេះ​មាន​លក្ខណៈ​ហួសហេតុ​ពេក​ឡើយ ដូច្នេះហើយ​ទើប​ពួកគេ​បាន​កម្រិត​ពេលវេលា និង​រយៈពេល​ដែល​ស្ត្រី​ជា​ម្តាយ​អាច​បំបៅកូន​បាន​នៅ​ទីសាធារណៈ​។ ប្រទេស​ហ្វីលីពីន​ក៏​បាន​បង្កើត​បន្ទប់​មួយ​ដាច់ដោយឡែក​ពី​បន្ទប់ទឹក​សម្រាប់​ឱ្យ​ស្ត្រី​បំបៅកូន​ផងដែរ​។​

​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​
​ស្ត្រី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្ហាញ​ត្រឹមតែ​មុខ និង​ដៃ​ប៉ុណ្ណោះ​នៅ​ទីសាធារណៈ​។ ការ​បំបៅកូន​នៅ​ទី​សាធារណៈ​គឺជា​រឿង​ហាមប្រាម​។ ស្ត្រី​អាច​បំបៅកូន​តែ​នៅ​កន្លែង​ស្ងាត់ និង​ឯកជន​ប៉ុណ្ណោះ​។​

អាមេរិក​ខាងត្បូង​
​ការ​បំបៅកូន​គឺ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ធ្វើ និង​មិន​ត្រូវបាន​ចាត់ទុក​ជា​ស​កម្ម​ភាព​ផ្លូវភេទ​ឡើយ​។​

​ប្រទេស​អេ​ស្ប៉ា​ញ​
​ការ​បំបៅកូន​នៅ​ទី​សាធារណៈ​គឺជា​រឿង​ស្របច្បាប់ និង​ត្រូវបាន​គេ​ទទួលយក​យ៉ាង​ទូលំទូលាយ​។​

​កោះ​តៃវ៉ាន់​
​តៃវ៉ាន់​បាន​ដាក់ចេញ​នូវ​ច្បាប់​បំបៅកូន​នៅ​ទីសាធារណៈ​នា​ឆ្នាំ ២០១០​។ គេ​ឃើញ​មាន​បន្ទប់​បំបៅកូន​ដាច់ដោយឡែក​។ ប៉ុន្តែ​មិន​ខុស​ពី​ប្រទេស​ដទៃ​ទៀត​ដែរ ស្ត្រី​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាកចេញ​ពី​វិមាន​សារមន្ទីរ​ជាតិ​ពេល​ត្រូវ​បំបៅកូន​។ មាន​ចំណុច​មួយចំនួន​ដែល​ប្រទេស​នេះ​នៅតែ​មិន​អើពើ ប៉ុន្តែ​ប្រជាជន​តៃវ៉ាន់​នាំគ្នា​ក្រោក​ឡើង​តវ៉ា​។ សម្រាប់​និយោជក និង​និយោជិត​ណា​ដែល​បង្ខំ​ស្ត្រី​ជា​ម្តាយ​ដែល​កំពុង​បំបៅ​ដោះ​កូន​ឱ្យ​ចាកចេញ​នឹង​ត្រូវ​បង់ពិន័យ​ជា​ប្រាក់​ចំនួន ៦,០០០​ដុល្លារ​តៃវ៉ាន់​។

​ប្រទេស​អង់គ្លេស​
​ប្រទេស​អង់គ្លេស​បាន​ដាក់ចេញ​នូវ​ច្បាប់​បញ្ឈប់​ការរើសអើង​ភេទ​ដោយ​អនុញ្ញាត​ឱ្យ​ស្ត្រី​ធ្វើការ​បំបៅកូន​នៅ​ទីសាធារណៈ​ល្គឹកណា​កូន​ពួកគេ​មាន​អាយុ​ក្រោម ៦ ខែ​ប៉ុណ្ណោះ​។ ភាគច្រើន​ពួកគេ​គាំទ្រ​នៅពេល​ដែល​ស្ត្រី​បំបៅកូន​នៅ​កន្លែង​ស្ងាត់​ប៉ុណ្ណោះ​។ ថ្វី​បើ​ទឹក​ដី​ស្កុត​ឡែន​ដ៍​ជា​ផ្នែក​មួយ​របស់​ប្រទេស​អង់គ្លេស ប៉ុន្តែ​ប្រទេស​នេះ​មិន​គិត​ដូច្នោះ​ឡើយ ពួក​គេ​គិត​ថា​អ្នក​ម្តាយ​មិន​គួរ​ធ្វើ​រឿង​នេះ​នៅ​កន្លែង​ស្ងាត់​ឡើយ​។ ប្រទេ​សស្កុ​តឡែ​នដ៏បាន​ផ្តល់នូវ​សេរីភាព​បំបៅកូន​នៅទីសាធារណៈ​នា​ឆ្នាំ ២០០៥ ព្រមទាំង​ធ្វើការ​ផាកពិន័យ​ដល់​ហាង ឬ​កន្លែង​ណា​ដែល​មិន​អនុញ្ញាត​ឱ្យ​ស្ត្រី​បំបៅកូន​នៅ​កន្លែង​បើកចំហ​។​

​ប្រទេស​អាមេរិក​
​ការ​បំបៅកូន​នៅ​ទី​សាធារណៈ​នៅតែ​ជា​បញ្ហា​នៅ​ឡើយ​នៅ​សហរដ្ឋអាមេរិក​។ មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា​ការ​បំបៅកូន​គឺ​គួរឱ្យ​ខ្ពើម​។ ថ្វីបើ​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ស្ត្រី​បំបៅកូន​នៅ​ទីសាធារណៈ ក៏ប៉ុន្តែ​មាន​រដ្ឋ​ជាច្រើន​មាន​គំនិត​ខុសៗ​គ្នា​លើ​បញ្ហា​មួយ​នេះ​។ មាន​ស្ត្រី​ជាច្រើន​ទទួលរង​ការបំពាន​នៅពេលដែល​ខ្លួន​បង្ហាញ​សុដន់​នៅ​ទីសាធារណ​បើទោះជា​ពេលនោះ​នាង​កំពុង​បំបៅកូន​ក៏ដោយ​។ ម្យ៉ាងទៀត​និយោជក​មិន​តម្រូវ​ឱ្យ​បើក​ប្រាក់ខែ​ឱ្យ​នាង​ឡើយ​ប្រសិន​បើ​នាង​សុំ​ច្បាប់​ឈប់សម្រាក​ដើម្បី​បំបៅកូន​។ អ្នក​ម្តាយ​ជា​ច្រើន​នាំគ្នា​តវ៉ា​ឱ្យ មាន​ការផ្លាស់ប្តូរ​ចំពោះ​ផ្នត់គំនិត​មួយ​នេះ​។ សុដន់​មិនមែនជា​អ្វី​ដែល​គួរឱ្យ​ខ្ពើម ឬ​ជា​ឧបករណ៍​សិច​ឡើយ​។ បើ​មនុស្ស​គ្រប់​គ្នា​គិតថា​សុដន់​ជា​កន្លែង​ផ្តល់​សារធាតុ​បំប៉ន​កាន់តែ​ឆាប់​គឺ​កាន់តែ​ល្អ​។ មាន​ស្ត្រី​ជា​ច្រើន​ចាប់ផ្តើម​បង្ហោះ​រូប​ខ្លួន​បំបៅកូន​នៅតាម​បណ្តាញ​សង្គម​នានា​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​។​

​ការបញ្ចេញ​សកម្មភាព​គឺ​ប្រសើរ​ជាង​បានត្រឹមតែ​និយាយ​។ ដរាបណា​បុគ្គលិក និង​មន្ត្រី​រដ្ឋាភិបាល​មិន​នាំគ្នា​ចាប់ផ្តើម​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ខ្លួន​ឱ្យស្រប​តាម​ច្បាប់​ដែល​បានចែង​ដើម្បី​ការពារ​សិទ្ធ​អ្នក​ម្តាយ​គ្រប់​រូប​នោះ​ទេ នោះ​បញ្ហា​បំបៅកូន​នៅ​ទី​សាធារណៈ​នឹង​នៅតែ​ជា​មូលបទ​កើត​មាន​បន្ត​ជា​ដដែល​។​

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.