Uncategorized

គេហដ្ឋាន​ដែល​នាំមក​នូវ​លាភ​សំណាង​

By  | 

​រៀបចំ​គេហដ្ឋាន​ឱ្យមាន​ហុងស៊ុយ​ល្អ​

​ផ្លូវ​ចូល​ខាងមុខ​
​ផ្លូវ​ចូល​ធំ​ខាង​មុខ​គឺ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​ថាមពល​គេហដ្ឋាន និង​អ្នកស្នាក់នៅ​។ ដើម្បី​ទទួលបាន​ថាមពល​ល្អៗ​ចូល​ផ្ទះ ចូរ​អ្នក​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ផ្លូវ​ចូល​មាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ – ដូច​ជា​ជួសជុល​សំឡេង​ង៉េតង៉ត​ចេញពី​ដៃ​ទ្វារ ត្រចៀក​ទ្វារ ឬ​ដៃ​ទ្វារ​ដែល​ខូច​ប្រើការ​មិនកើត​។​

​ជម្រុះ​របស់របរ​ឥតប្រយោជន៍​ចោល​
​ចូរ​ទុក​វត្ថុ​ដែល​អ្នក​ស្រឡាញ់ និង​ត្រូវការ​ចាំបាច់​តែប៉ុណ្ណោះ​។ ការ​សន្សំទុក​របស់រ​បរ​ដែល​មិនចាំបាច់​កាន់តែច្រើន អាច​ធ្វើឱ្យ​ជះ​ឥទ្ធិពល​ដល់​ថាមពល​ផ្ទាល់ខ្លួន​របស់​អ្នក​។ ថាមពល​ជីវិត (Chi) នឹង​ថមថយ​អានុភាព​ពេល​ដែល​នៅ​ជិត​វត្ថុ​រាយប៉ាយ ដែល​ជាហេតុ​ធ្វើឱ្យ​អ្នក​មិន​អាច​ទទួលបាន​ទ្រព្យសម្បត្តិ និង​លាភ​សំណាង​ពី​ថាមពល​ជីវិត​បាន​។

ជូត​សម្អាត​បង្អួច​
​បង្អួច​ត្រូវបាន​គេ​ជឿ​ថា​ជា​ចក្ខុ​សម្រាប់​មើល​ទៅ​ពិភព​ខាងក្រៅ​។ ដើម្បី​អាច​មើល និង​ទទួលបាន​បទពិសោធន៍​គ្រប់​ជ្រុងជ្រោយ​ពី​សកលលោក អ្នក​ត្រូវ​ធ្វើ​យ៉ាងណា​សម្អាត​បង្អួត​ឱ្យ​ស្អាត​ល្អ​គ្មាន​ធូលី​។ ការធ្វើ​បែប​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​មើល​ទៅ​ខាងក្រៅ​បាន​ច្បាស់​ល្អ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​គេហដ្ឋាន​របស់​អ្នក​ភ្លឺ​ស្រឡះ​ថែមទៀត​ផង​។

បិទទ្វារ​បន្ទប់ទឹក​ឱ្យ​ជិត​ល្អ​
​នៅក្នុង​បន្ទប់ទឹក​គឺ​ពោរពេញ​ទៅ​ដោយ​ថាមពល​មិន​ល្អ​ជាច្រើន​។ ដើម្បី​ការពារ​កុំឱ្យ​ថាមពល​អវិជ្ជមាន​ទាំងនោះ​ជ្រាប​ចូលក្នុង​បន្ទប់​ដទៃទៀត អ្នក​គួរតែ​បិទទ្វារ​បន្ទប់ទឹក​ឱ្យ​ជិត​ល្អ​។ ហើយ​ដើម្បី​ការពារ​ថាមពល​អាក្រក់​ចេញពី​ក្នុង​បន្ទប់ទឹក អ្នក​អាច​ដាក់ ឬ​ព្យូរ​កញ្ចក់​នៅ​ពីក្រោយ​ទ្វារ​បន្ទប់ទឹក​។

​ការដាក់​ទូរទស្សន៍​នៅក្នុង​បន្ទប់​គេង​
​ជារឿយៗ​ថាមពល​សកម្ម​គឺ​តែងតែ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ទូរទស្សន៍​។ ដូច្នេះ​ដើម្បី​កុំឱ្យ​ថាមពល​សកម្ម​ទាំង​នេះ​ចូល​មក​រំខាន​ដំណេក​របស់​អ្នក ចូរ​អ្នក​ដក​ទូរទស្សន៍​ចេញពី​បន្ទប់​គេង​របស់​អ្នក​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​គ្មាន​ជម្រើស​ទេ អ្នក​អាច​យក​កន្សែង​មក​គ្រប​ទូរទស្សន៍ ដើម្បី​ជួយ​ឱ្យ​បន្ទប់​របស់​អ្នក​ស្ងប់ស្ងាត់​ល្អ ហើយ​អ្នកនឹង​ទទួលបាន​ដំណេក​ស្កប់ស្កល់​៕

Leave a Reply

Your email address will not be published. Required fields are marked *