Connect with us

​មាន​រឿង​មួយ​ចំនួន​ទាក់ទង​នឹង​បុរស​ដែល​ស្ត្រី​ភាគច្រើន​មិន​បានដឹង​។ ជាដំបូង ផ្ទុយ​ពី​ការជឿ​តៗ​គ្នា គឺ​ថា​មិនមែន​គ្រប់​បុរស​សុទ្ធតែ​ដោះ​សម្លៀក​បំពាក់​នារី​រួច​ស្ទុះ​ទៅ​ពោប​ពីលើ​នាង​ភ្លាម​នោះ​ទេ​។ ខ្ញុំ​ចង់​និយាយថា​បុរស​ពិតប្រាកដ គឺ​ច្បាស់​ជា​ចង់​បំពេញ​សេចក្តីសុខ​ដល់​នារី​របស់ខ្លួន ជាជាង​សម្រេ​ចក្តី​សុខ​របស់ខ្លួន​ឱ្យបាន​ឆាប់​។ យោង​តាម​លោក​បណ្ឌិត Dennis Sugrue នាយក​នៃ​សមាគម American Association of Sex Educators, Counsellors and Therapists បាន​លើកឡើង​ថា​៖ “​ការនាំ​ឱ្យ​ស្ត្រី​សម្រេច​កាម​ដល់​កម្រិត​កំពូល​គឺ​ជា​ប្រភព​រំជួលចិត្ត​ដ៏​សំខាន់​បំផុត​រប​ស់បុរ​ស ប៉ុន្តែ​បុរស​ភាគច្រើន​មិន​បាន​យល់​ពី​តម្រូវការ​របស់​ស្ត្រី​ដើម្បី​ធ្វើឱ្យ​រឿង​នេះ​កើតឡើង​ឡើយ​។​”

ការពិតទៅ រឿង​មួយ​ដែល​ស្ត្រី​ភាគច្រើន​មិន​បានដឹង​គឺ​ថា​បុរស​ទាំងអស់​គឺ​មិន​ដឹង​អ្វី​ឡើយ ហើយ​ភាគច្រើន​ពួក​គេ​ទាញ​យក​តម្រុយ​តាម រយៈ​មើល​ទឹកមុខ​ប្រតិកម្ម​របស់​នារី​ជា​ដៃគូ​នៅពេលដែល​ពួកគេ​ទាំង​ពីរ​នៅ​ននលគក​ជាមួយ​គ្នា​លើ​គ្រែ​នោះ​ឯង​។ អ្នក​ជា​មនុស្ស​សំណាង​ហើយ ប្រសិនបើ​បុរស​របស់​អ្នកចេះ​ថើប​បបោសអង្អែល​អ្នក​មុន​ពេល​រួមរ័ក​។ ស្ត្រី​ភាគច្រើន ជា​ពិសេស​ស្ត្រី​អាស៊ី​ដែល​ទទួលបាន​ការអប់រំ​ពី​សីលធម៌ និង​តម្លៃ​អភិរក្ស​ច្បាស់​ជា​គេង​សន្ធឹង​សន្ធៃ​នឹងថ្កល់ ដោយ​ទុក​ឱ្យ​បុរស​ជា​អ្នកចាត់ការ​ជាមិនខាន​។ បែប​នេះ​មិន​ល្អ​ឡើយ ប្រសិនបើ​អ្នក​មាន​បំណង​ចង់​ថែរក្សា​សម្ព័ន្ធភាព​របស់​អ្នក​ឱ្យមាន​សេចក្តីសុខ និង​នៅ​ជាមួយ​គ្នា​ដល់​ចាស់​កោង​ខ្នង​នោះ​។​

​ភាពស្មោះត្រង់ និង​ការចេះ​ដាក់ខ្លួន​គឺជា​វិធី​ដ៏​ល្អ​ប្រសិនបើ​អ្នក​ចង់​ឱ្យ​ទៅដល់​ចំណុច​កំពូល O Zone ហើយ​អ្នក​ក៏​អាច​ទៅ​ដល់​ទីនោះ​គ្រប់​ពេល​ដែល​អ្នក​រួមរ័ក​ប្រសិនបើ​អ្នក​ចេះ​សហការ​ជាមួយ​បុរស​របស់​អ្នក​ដោយ​ភាព​ឆ្លាត​វៃ​។ ក៏​ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ចៀសវាង​ធ្វើ​អ្វី​ដែល​បំបាក់​កិត្តិយស​គេ ឬ​ធ្វើឱ្យ​គេ​ច្របូកច្របល់​អារម្មណ៍​ខ្លាំងពេក​ដែរ​។ អ្នក​មិន​ត្រូវ​ធ្វើឱ្យ​គេ​មាន​អារម្មណ៍​ថា​ខ្លួន​ល្ងង់ ឬ​ក៏​និយាយ​ត្រង់ៗ​ពេក​ជាមួយ​គេ​ឡើយ ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើឱ្យ​ប្រដាប់​របស់គេ​ក្លាយ​ជា​ទន់រ​ងៀក​ពេលដែល​គេ​ស្ត្រេ​ស​ខ្លាំង​។

អ្នក​អាច​សាកសួរ​មនុស្ស​ជុំវិញខ្លួន​បាន ហើយ​អ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​មិន​ខាន ព្រោះ​ថា​មិនមែន​មាន​តែ​អ្នក​ម្នាក់ឯង​ឡើយ​ដែល​មាន​បញ្ហា​លើ​គ្រែ​នេះ​។ តាមរយៈ​ការស្ទង់មតិ​ថ្មីៗ​នេះ​បាន​ឱ្យដឹងថា មាន​តែ​ប្រមាណ ១៨% ប៉ុណ្ណោះ​នៃ​ស្ត្រី​ចំនួន ២៥០​នាក់ ដែល​រៀបកា​រហើយ​អាច​សម្រេច​ដល់​ចំណុចកំពូល​បាន​ដែល​ពួកគេ​ទាំងនោះ​គឺ​ស្ថិត​នៅ​អាយុ​ចន្លោះ​ពី ២៥ និង ៤៥​។ មាន​ស្ត្រី​ខ្លះ​ថែមទាំង​ស្ទាក់ស្ទើរ​មិន​ចង់​រួមរ័ក ដោយ​ហេតុផល​ថា​វា​គួរ​ឱ្យ​ធុញ​ទ្រាន់​។ នេះ​មិនមែន​ជា​រឿង​ល្អ​ឡើយ​។ ដូច្នេះ​ហើយ​មិន​បាច់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​សព្វថ្ងៃនេះ​មាន​ករណី​លែងលះ​ច្រើន​។ សិច​ជួយ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្តី​ប្រពន្ធ​មាន​ភាពល្អប្រសើរ ហើយ​ដើម្បី​ឱ្យ​ផ្នែក​នេះ​មាន​ដំណើរការ​ល្អ អ្នក​ត្រូវ​ចេះ​ប្រាស្រ័យ​ទាក់ទង​គ្នា​ឱ្យបាន​ច្បាស់លាស់ ពោល​គឺ​ស្មោះត្រង់ និង​បើកចំហ​។ ស្ត្រី​ខ្លះ​បាន​ប្រាប់ថា​ពួកគេ​រួមរ័ក​បី​ទៅ​បួន​ដង​ក្នុង​មួយ​ខែ អ្នកខ្លះ​ទៀត​ថា “​យូរៗ​ម្តង​”​។ តើ​យូរៗ​ម្តង​នោះ​មាន​រយៈពេល​ប៉ុន្មាន​ដែរ​? ស្ត្រី​ក្នុង​វ័យ​សាមសិប​ក្រាស់​ម្នាក់​បាន​ឆ្លើយថា “​អាច​ពេលខ្លះ​មួយខែ ខ្លះ​ពី​ពីរ​ទៅ​បី​ខែ អាស្រ័យ​លើ​អារម្មណ៍​”​។

​រឿងរ៉ាវ​បែប​នេះ​មិន​គួរ​ឱ្យ​មាន​ឡើយ ហើយ​ច្បាស់​ណាស់​នេះ​ក៏​ដោយសារ​តែ​ការខ្វះ​ទំនាក់ទំនង​គ្នា​ឱ្យបាន​ច្បាស់លាស់ និង​ដោយសារ​តែ​វប្បធម៌​ដែល​យើង​គោរព​តាម​រៀងមក​។ តាម​វប្បធម៌​អាស៊ី សិច​គឺជា​ប្រធានបទ​ដែល​គេ​មិនសូវ​លើកឡើង​មក​និយាយ មិន​ថា​តែ​រវាង​គូ​ស្វាមីភរិយា​ឡើយ ដូច្នេះហើយ​ទើប​មនុស្ស​តែង​តែង​អៀនខ្មាស់​មិន​ហ៊ាន​លើក​រឿង​នេះ​មក​និយាយ​ដោយ​បើកចំហ​។ តាមរយៈ​ការស្ទង់ មតិ​ដោយឡែក​មួយទៀត​ដែល​ផ្តោត​លើ​បុរស​ដែល​រៀបការ​រួច​មាន​អាយុ ២០ ប្លាយ​ឆ្នាំ​រហូត​ដល់​ខ្ទង់​អាយុ ៤០ ឆ្នាំ បាន​បង្ហាញ​លទ្ធផល​ដ៏​ច្បាស់លាស់​មួយ​។ បុរស​ក្នុង​វ័យ​ល្បាក់ ២០ ឆ្នាំ​ប្លាយ និង ៣០ ឆ្នាំ​ប្លាយ​គឺ​ចូល​ចិត្ត​បញ្ចេញ​អារម្មណ៍ និង​សកម្មភាព​ដើម្បី​បំពេញ​ភាព​ស្កប់ ស្កល់ និង​ក្តី​សុខ​ដល់​ភរិយា​របស់​ខ្លួន​។ បុរស​ទាំង​នោះ​ភាគច្រើន​និយាយ​ថា​ការធ្វើ​បែប​នេះ​ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​ថា​មាន​មោទកភាព ព្រោះ​ខ្លួន​សម្រេច​បាន​ជោគជ័យ​ដោយ​អាច​ផ្តល់​នូវ​ភាព​ពេញចិត្ត​ពេញ​ថ្លើម​បានយូរ​ចំពោះ​នារី​ដៃគូ​របស់​ខ្លួន​។ មាន​បុរស​មួយចំនួន​ទទួល ស្គាល់ថា​ការប្រឹងប្រែង​ខ្លាំងពេក​ដើម្បី​បំពេញ​ចិត្ត​ដៃគូ​គឺ​មិន​បាន​ផល​ឡើយ​។ “​ភរិយា​របស់​ខ្ញុំ​គាត់​ជានិច្ចកាល​អៀនខ្មាស់​ណាស់​។ យើង​បាន​រៀបការ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​បួន​ឆ្នាំ​មកហើយ តែ​គាត់​នៅ​តែ​ទាមទារ​ឱ្យ​ខ្ញុំ​បិទ​ភ្លើង រួច​ប្រញាប់​ឱ្យ​ខ្ញុំ​ឆាប់​រួមមេត្រី​ឱ្យ​បាន​លឿន​។ ខ្ញុំ​ព្យាយាម​ធ្វើឱ្យ​គាត់​មាន​អារម្មណ៍ល្អ ប៉ុន្តែ​ពេលខ្លះ​ខ្ញុំ​បែរជា​អស់​អារម្មណ៍​ដោយសារ​មើលឃើញ​ថា​ភរិយា​ខ្ញុំ​ទុកដាក់​រឿង​នេះ​ដូចជា​គ្រាន់​តែ​បំពេញ​ករណីយកិច្ច​ទៅវិញ​។​” បុរស​ជា​ច្រើន​តែងមាន​អារម្មណ៍​ថា​ការនិយាយ​ត្រង់ៗ​ពេក​ទៅ​កាន់​ភរិយា​របស់​ខ្លួន​អាច​ធ្វើឱ្យ​ភរិយា​គាត់​គិត​ខ្លួន​ក្នុង​ផ្លូវ​មិនល្អ​។ បុរស​ក្នុង​វ័យ​ជាង ៤០ ឆ្នាំ​ម្នាក់​បាន​លើកឡើង​ថា​៖ “​ប្រពន្ធ​របស់​ខ្ញុំ​អាច​នឹង​គិត​ថា​ខ្ញុំ​ពូកែ​ក្នុង​រឿង​សិច ហើយ​ប្រហែលជា​គិត​ថា​មកពី​ខ្ញុំ​ដើរ​លេងសើច​នៅ​ខាងក្រៅ​ច្រើន​ទើប​ពូកែ​បែបនេះ​។ ដូច្នេះហើយ ខ្ញុំ​ត្រូវ​ប្រុងប្រយ័ត្ន​មិន​ត្រូវ​លេង​អ្វី​ប្លែកៗ​ជាមួយ​នាង​នៅ​លើ​គ្រែ​ឡើយ​។​”

ទាំងនេះ​ហើយ​ជា​ហេតុផល​មួយចំនួន​ដែល​នារី​ភាគច្រើន​មិន​អាច​សម្រេច​សេចក្តីសុខ​ដល់​ចំណុចកំពូល O zone និង​តែងតែមាន​អារម្មណ៍​ខឹង​ចិត្ត ប៉ុន្តែ​បញ្ហា​ទាំងនេះ​គឺ​អាច​ដោះស្រាយបាន​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ត្រូវ​បើកចំហ​ប្រាប់​ពីអ្វី​ដែល​ខ្លួន​ចង់បាន និង​ទុក​សុភមង្គល​ខ្លួន​ជា​អាទិភាព បំភ្លេចចោល​នូវ​បញ្ហា​ទាំងឡាយ​ដែល​មិន​ប៉ះពាល់​ដល់​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​។

​អ្នក​ត្រូវ​បង្រៀន​បុរស​ជា​ដៃគូ​របស់​អ្នក​ពី​របៀប​រួមមេត្រី​លើ​រូប​កាយ និង​បេះដូង​របស់​អ្នក ហើយ​កុំ​ខ្លាច​នឹង​បញ្ចេញ​ភាពទន់ខ្សោយ​បែប​នារី​របស់​អ្នក​ឱ្យ​គេ​បានដឹង​។ ការបង្ហាញ និង​ប្រាប់​ដល់​គូស្នេហ៍​របស់​អ្នក​ដូច​ជា​កន្លែង​ដែល​ត្រូវ​ប៉ះ ធ្វើ​ដោយ​របៀប​ណា និង​ពេលណា​ដែល​ត្រូវ​ប៉ះ មិន​ត្រឹមតែ​អាច​ឱ្យ​គេ​ដឹងថា​តើ​គួរ​ធ្វើ​យ៉ាង​ដូចម្តេច​នោះទេ ប៉ុន្តែ​វា​ក៏​ជា​សញ្ញា​មួយ​យ៉ាង​ច្បាស់​សម្រាប់​ឱ្យ​គេ​ដឹងថា​គេ​អាច​ធ្វើជា​ខ្លួន​គេ​បាន​ពេល​នៅ​ជាមួយ​អ្នក​។ អ្នក​គួរតែ​រួមមេត្រី​បែប​ម្ញ៉ិកម្ញ៉ក់ និង​ទន់ភ្លន់ ធ្វើ​បែបនេះ​ទើប​ដៃគូ​របស់​អ្នកមាន​អារម្មណ៍​ល្អ និង​គិត​ថា​អ្នក​គោរព​គេ​។​

ខាងក្រោម​នេះ​ជា​គន្លឹះ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​មិន​ត្រឹមតែ​អាច​ណែនាំ​បុរស​ជា​ដៃគូ​ធ្វើ​តាម​អ្នក​បាន​នោះទេ ថែម​ទាំង​អាច​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​សុខ​ស្រួល​នៅលើ​គ្រែ និង​ធ្វើឱ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​កាន់តែ​ល្អប្រសើរ​ជាង​មុន​។

លើក​ក្រោយ​នៅពេល​ដែល​អ្នក​ទាំង​ពីរ​គេង​ឱប​គ្នា​នៅលើ​គ្រែ អ្នក​អាច​ទាញ​ដៃ​របស់​គេ​សន្សឹមៗ​ចុះ​មក​អង្អែល​ជើង​របស់​អ្នក រួច​ខ្សឹប ប្រាប់​គេ​បែប​អៀនប្រៀន​ថា​អ្នក​មាន​អារម្មណ៍​ស្រណុក​ស្រួល​ពេលដែល​គេ​ប៉ះពាល់​អ្នក​នៅ​ត្រង់នោះ​។ អ្នក​អាច​ធ្វើឱ្យ​គេ​ចាប់ផ្តើម​មុន​ដោយ​និយាយ​ទៅកាន់​គេ​ថា​៖ “​អូន​ពេញចិត្ត​មែនទែន ពេល​ដែល​បង​ស្ទាបអង្អែល​អូន​បែបនេះ​…” ហើយ​នៅពេល​ដែល​បាតដៃ​របស់​អ្នក​នៅ​ពី​លើ​ដៃ​របស់​គេ ចូរ​អ្នក​ទាញ​ដៃ​គេ​ថ្នមៗ​យក​ទៅ​ប៉ះ និង​ស្ទាបអង្អែល​ស្រាលៗ​ជា​រង្វង់​សើរៗ​នៅលើ​ថ្ងាស​យោនី​របស់​អ្នក និង​បរិវេណ​ជុំវិញ​នោះ​។ បន្ទាប់​មក​ប្រលែង​ដៃ​គេ រួច​ឱ្យ​គេ​បន្ត​សកម្មភាព​នេះ​ដោយ​ខ្លួនឯង ដោយ​អ្នក​អាច​ថ្ងូរ​តិចៗ​ដើម្បី​ជម្រុញ​ចិត្ត​គេ​ឱ្យ​ធ្វើ​បន្ត​ទៀត​។ នៅពេល​ដែល​អ្នកមាន​អារម្មណ៍​សម្រើប​ខ្លាំង និង​មាន​អារម្មណ៍​ចង់បាន​សកម្មភាព​ស៊ីជម្រៅ​ជាង​នេះ អ្នក​អាច​ស្នើ​គេ​ឱ្យ​បង្អូស​ម្រាមដៃ​មួយ ឬ​ពីរ​លូក​ចូលទៅក្នុង​ជញ្ជាំង​ខាងមុខ​នៃ​រន្ធ​យោនី​របស់​អ្នក​។ ប្រាប់​គេ​ដោយ​ប្រើ​សំឡេង​ទន់ភ្លន់ និង​សិច​ស៊ី ដើម្បី​កុំឱ្យ​ស្តាប់​មើល​ទៅ​ដូច​សម្តី​គ្រូពេទ្យ អ្នក​អាច​ថ្ងូរ​តិចៗ និង​គ្រវី​ត្រគាក​ថ្នមៗ​នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ស្រើបស្រាល​។ ចំណុច​គន្លឹះ​នៅ​ទីនេះ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​បុរស​ជា​ដៃគូ​របស់​អ្នក​យល់​ថា​គេ​កំពុងតែ​ធ្វើឱ្យ​អ្នក​មាន​សេចក្តីសុខ​ខ្លាំង​។​

​ហើយ​ប្រសិនបើ​គេ​ស្ទុះ​ពី​ការ​បបោសអង្អែល​ម​ករួ​ម​សិច​លឿន​ពេក អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​គេ​ស្ថិតក្នុង​ឥរិយាបថ​មួយ​ដែល​តម្រូវ​ឱ្យ​គេ​ធ្វើ​ដោយ​សន្សឹមៗ​។ វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ​គឺ​ត្រលប់​ឱ្យ​គេ​គេង​ផ្ងារ រួច​ឡើង​ជិះ​ពី​លើ​គេ​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ប្រដាប់​របស់ គេ​នៅ​ពីក្រោម​អ្នក មិន​មែន​នៅ​ក្នុង​រន្ធ​យោនី​អ្នក​ឡើយ​។ ធ្វើ​បែបនេះ​ទើប​គេ​មិន​អាច​ប្រើ​អាប្អូន​របស់គេ​បាន ហើយ​ការ​អង្គុយ​បែបនេះ​ធ្វើ ឱ្យ​អ្នក​មើល​ទៅ​សិច​ស៊ី ហើយ​អាច​ធ្វើឱ្យ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍ល្អ​ចំពោះ​គ្នា​ទៅវិញទៅមក​ថែមទៀត​ផង​។ បន្ទាប់​មក​អ្នក​អាច​ឱន​ចុះ​ទៅ​ថើប និង​ថ្នម​ថែ​គេ ហើយ​ពេលនោះ​គេ​ច្បាស់​ជា​ចាប់ផ្តើម​ប៉ះពាល់​អ្នក​សព្វ​ទីកន្លែង​។ បន្ទាប់​មក​អូសទាញ​គេ​ឱ្យ​ស្ថិត​ក្នុង​ឥរិយាបថ​អង្គុយ រួច​ហើយ​អ្នក​ឱនក្បាល​ចុះ ដើម្បីឱ្យ​គេ​អាច​ថើប​ក និង​សុដន់​របស់​អ្នក​បាន​។ ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​រួចរាល់ ចូរ​ឱន​ទៅ​ខ្សឹបប្រាប់​គេ​ថា “​អូ៎ អូន​ចង់ឱ្យ​បង​ចាត់ការ​ឥលូវ​នេះ​។​” នៅពេលដែល​គេ​ធ្វើ​រួច អ្នក​ត្រូវ​ប្រាប់​គេ​ថា “​ចា៎ អូន​ចូលចិត្ត​បែប​នេះ​ណាស់​។​” ឬ “​មួយៗ ថ្ន​មៗ​”​។ ចូរ​ចាំ​ថា​អ្នក​ត្រូវ​បង្ហាញ​អារម្មណ៍​របស់​អ្នក​តាមរយៈ​ការ​ថ្ងូរ​ប្រកបដោយ​សេចក្តីសុខ​។​

​បន្ទាប់​ពី​អ្នកអនុវត្ត​វិធី​ខាងលើ​បាន​ម្តង ឬ​ពីរ​ដង​ហើយ​នោះ គេ​ច្បាស់​ជា​យល់​ថា​អ្នក​ក៏​ជា​មនុស្ស​ធម្មតា​ដូច​គេ​ដែរ គឺ​ចង់​បាន​ក្តីស្រលាញ់​បំ​បោ​ស​អង្អែល​ថ្នាក់ថ្នម​មុនពេល​ចាប់ផ្តើម​រួមមេត្រី​ជាមួយគ្នា​។ បុរស​គឺ​ចូល​ចិត្ត​រិះរក​វិធី​ផ្សេងៗ​ដើម្បី​បំពេញ​សេចក្តីសុខ​របស់​អ្នក ហើយ​គេ​នឹង​លែង​ខ្លាច​បញ្ចេញ​ពី​អារម្មណ៍​របស់​ខ្លួន និង​ចាប់ផ្តើម​ស្តាប់​ពី​តម្រូវការ​របស់​អ្នក ឬ​ធ្វើ​តាម​ការណែនាំ​របស់​អ្នក​ក្នុង​នាម​ជា​គូស្នេហ៍​ជា មិនខាន​៕​

SEX & Intimacy

តើ​ខ្ញុំ​អាច​មាន​ផ្ទៃពោះ​ដែរឬទេ​?

​មធ្យោបាយ​ការពារ និង​ការបង្ហាញ​អំពី​ការ​យល់​ខុស​ចំពោះ​….

​មធ្យោបាយ​ការពារ និង​ការបង្ហាញ​អំពី​ការ​យល់​ខុស​ចំពោះ​ការ​ពន្យារកំណើត​

​ការយល់​ខុស​
​ប្រសិនបើ​ដៃគូ​របស់​អ្នក​ប្រើ “​វិធីសាស្ដ្រ​ចាក់ទឹក​ក្រៅ​ពាង​” ដែល​ថា​គេ​ដក​ចេញ​មក​ក្រៅ មុន​ពេល​បាញ់​ទឹកកាម អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បានឡើយ​។
​នេះ​គឺជា​ការ​យល់​ខុស​ទាំង​ស្រុង​។ អ្នក​នៅ​តែ​អាច​មាន​ផ្ទៃពោះ​ជាមួយនឹង​ការប្រើ “​វិធីសាស្ដ្រ​ចាក់ទឹក​ក្រៅ​ពាង​”! នេះ​មិនមែន​ជា​ទម្រង់​នៃ​ការ​ពន្យារកំណើត​នោះទេ ហើយ​បុរស​នៅតែ​អាច​បញ្ចេញ​មេ​ជីវិត​បើ​ទោះបីជា​មិន​ដល់​ចំណុចកំពូល​ក៏ដោយ ហេតុ​ដូច្នោះ​ហើយ​ត្រូវបាន​គេ​ដឹងថា​ជា​ទឹករំអិល​មុន​ការបាញ់​ទឹកកាម​មក​ក្រៅ ក៏​មាន​ផ្ទុក​មេ​ជីវិត​ដែរ​។​

​ការយល់​ខុស​
​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បានទេ ប្រសិនបើ​អ្នក​រួមរ័ក​ពេល​មាន​វដ្ដ​រដូវ​។​
​មិន​ត្រឹមត្រូវ​ទេ​! មេ​ជីវិត​ឈ្មោល​អាច​រស់នៅ​ក្នុង​ខ្លួន​រហូតដល់​ទៅ​៧​ថ្ងៃ​រង់ចាំ​បង្កាត់​ជាមួយ​ពង​អូវុល​(​ប​ប្ផា​ណ្ឌ​)​ស៊ុត​បង្ក​កំណើត​។ អ្នក​អាច​មាន​ផ្ទៃពោះ​ដោយសារ​ការរួមរ័ក​ពេល​មានរ​ដ្ដ​រដូវ​។

​ការយល់​ខុស​
​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បានទេ ប្រសិនបើ​អ្នក​នៅ​ក្រមុំ​ព្រហ្មចារី ហើយ​បាន​រួម​ភេទ​សម្ព័ន្ធ​ជា​លើកដំបូង​។​
​មិន​ត្រឹមត្រូវ​ទេ​។ អ្នក​អាច​មាន​ផ្ទៃពោះ​ដូចគ្នា​មិន​ថា​រួមភេទ​លើកទីមួយ​ឬ​លើក​ទី​៥០​នោះទេ​។ នៅពេល​ដែល​មេ​ជីវិត​ជួប​នឹង​ពង​អូវុល​បង្ក​កំណើត លទ្ធភាព​អាច​មាន​ផ្ទៃពោះ​ហើយ​។


​ការយល់​ខុស​
​ស្រោមអនាម័យ​មាន​ប្រសិទ្ធភាព​១០០​ភាគរយ​ការពារ​កុំឱ្យ​មាន​ផ្ទៃពោះ​។​
​ស្រោមអនាម័យ​បុរស​មាន​ប្រសិទ្ធភាព​៩៨​ភាគរយ​ការពារ​កុំឱ្យ​មាន​ផ្ទៃពោះ​។ ប្រសិនបើ​អ្នក​ប្រើ​ស្រោមអនាម័យ​បន្ថែមទៀត មានន័យ​ថា​ប្រើ​ម្ដង​ពីរ ស្រោមអនាម័យ​មួយ​ស្រទាប់​ទៀត​មិនមែន​ជា​ការការពា​រ​បន្ថែម​ទៀត​នោះ​ទេ ប៉ុន្ដែ​តាម​ពិត ជា​ការបង្កើន​នូវ​ហានិភ័យ​ដោយសារតែ​ការ​រហែក​ឬ​ដាច​អំឡុងពេល​រួមភេទ​ទៅវិញ​ទេ​។

​ការយល់​ខុស​
​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បានទេ ប្រសិនបើ​អ្នក​កំពុងតែបំបៅ​ដោះកូន​។​
​មិន​ពិត​ទេ​! ការបញ្ចេញ​ពង​អូវុល​អាច​កើតឡើង​សូម្បី​តែ​នៅពេល​ដែល​ស្ដ្រី​កំពុងតែបំបៅ​ដោះ​កូន​។ ប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត​ឬ​វិធីសាស្ដ្រ​ពន្យារកំណើត​ផ្សេងទៀត ប្រសិនបើ​អ្នក​មិន​ចង់​មានកូន​គម្លាត​៩​ខែ​ពី​គ្នា​។

ការយល់​ខុស​
​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បានទេ ប្រសិនបើ​អ្នក​ងូតទឹក​/​ជុះនោម​ក្រោយពី​រួមរ័ក​រួច​។​
​មិន​ត្រឹមត្រូវ​ទេ​។ ការ​ជុះនោម​ឬ​ការលាង​សម្អាត​គឺជា​រឿង​ត្រឹមត្រូវ​បន្ទាប់​ពី​រួមរ័ក​រួច ប៉ុន្ដែ​ទាក់ទង​ទៅ​នឹង​រូបភាព​នៃ​ការ​ពន្យារកំណើត វា​មិនមែន​ជា​ការ​ពន្យារកំណើត​នោះទេ​។ ការ​បន្ទោរ​បង់​ទឹកមូត្រ​និង​ការលាង​សម្អាត​នឹង​មិន​អាច​បញ្ឈប់​មេ​ជីវិត​ដែល​បាន​ចូល​ទៅក្នុង​ស្បូន​រួចទៅហើយ​តាមរ​យៈក​ស្បូន​នោះទេ​។


​ការយល់​ខុស​
​វិធីសាស្ដ្រ​ពន្យារកំណើត​/​ថ្នាំ​គ្រាប់​មាន​ប្រសិទ្ធភាព​ភ្លាមៗ​ក្រោយ​ពី​ប្រើ​រួច​។​
​មិន​ពិត​ទេ​។ វា​ត្រូវការ​ឱ្យ​រាងកាយ​របស់​អ្នក​សម្រប​ទៅនឹង​ថ្នាំ​គ្រាប់​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​។ វេជ្ជបណ្ឌិត​ស្នើ​ឱ្យ​ប្រើ​វិធីសាស្ដ្រ​ពន្យារកំណើត​ជា​បម្រុង​ផងដែរ អំឡុង​ខែ​ដំបូង​នៃ​ការប្រើ​ថ្នាំ​គ្រាប់​។​

ការយល់​ខុស
​អ្នក​មិន​អាច​កើត​ជំងឺ​កាមរោគ​បានទេ នៅពេល​ប្រើ​វិធីសាស្ដ្រ​ពន្យារកំណើត​/​ថ្នាំ​គ្រាប់​។​
​ពិតជា​មិន​ត្រឹមត្រូវ​ឡើយ​! ថ្នាំ​គ្រាប់​ពន្យារកំណើត​មាន​អត្ថប្រយោជន៍​ច្រើន​ដូច​ជា​ការពារ​កុំឱ្យ​មាន​ផ្ទៃពោះ ទោះបីជា​យ៉ាងណា​ក៏ដោយ ថ្នាំ​គ្រាប់​មិន​អាច​ការពារ​កុំឱ្យ​កើត​ជំងឺ​កាមរោគ​បានឡើយ​។ មធ្យោបាយ​តែ​មួយគត់​ដើម្បី​ការពារ​ជំងឺ​កាមរោគ​គឺ​ការប្រើ​វិធីសាស្ដ្រ​រារាំង ដូចជា​ស្រោមអនាម័យ​ជាដើម​។​


Continue Reading

SEX & Intimacy

ស្វែងយល់​ពី​បបូរមាត់​របស់ខ្ញុំ

បបូរមាត់​ជា​អវយវៈ​ដ៏​ទាក់ទាញ​នៃ​រាងកាយ ប៉ុន្ដែ​តើ​បុរស​គិត​អំពី​អ្វី​នៅ​ពេល​ដែល…

បបូរមាត់​ជា​អវយវៈ​ដ៏​ទាក់ទាញ​នៃ​រាងកាយ ប៉ុន្ដែ​តើ​បុរស​គិត​អំពី​អ្វី​នៅ​ពេល​ដែល​ស្ដ្រីលាប​បបូរមាត់​? ស្ដ្រី​ចូល​ចិត្ដ​បង្ហាញភាព​សិច​ស៊ីឱ្យ​បុរស​ចាប់អារម្មណ៍ យ៉ាងណាក៏ដោយ តើ​បុរស​កត់សម្គាល់​ទៅលើ​អ្វី​បន្ថែមទៀត​? ហើយ​តើ​អ្វី​ដែល​ដាស់​អារម្មណ៍​បុរស​ទាក់ទង​ទៅនឹង​បបូរមាត់​របស់​នារី​? យើង​បាន​ធ្វើ​បទសម្ភាសន៍​លោក Zeke ដ៏​ឡូយ​សង្ហា​ដែល​គេ​ស្គាល់​ថា​ជា Sir Tobbes នូវ​អ្វី​ដែល​យើង​គិត​ទាក់ទង​ទៅនឹង​ប្រធានបទ​នេះ​។

​តើ​អ្នក​គិត​បែប​ណា នៅពេល​ដែល​នារី​លាប​ក្រែម​បបូរមាត់​?
​ខ្ញុំ​គិត​ហើយ​គិត​ទៀតថា បុរស​មិន​ជ្រើសរើស​នារី​ណា​ដែល​ផាត់មុខ​ខ្លាំង​ពេក​នោះ​ទេ​។ ខ្ញុំ​មិន​យល់​ទេ​។ វា​គឺជា​ពណ៌​ដិត​ដ៏​ស្រស់​ស្អាត​សម្រាប់​ខ្ញុំ​ក្នុង​ការកត់សម្គាល់​អំពី​វា​។ ប៉ុន្ដែ​ជួនកាល ខ្ញុំ​គិតថា នាង​គឺជា​នារី​ហ្វេ​ហ្សិន​ជាងគេ ជា​ពិសេស​ប្រសិនបើ​នាង​មាន​ភាពស្រស់ស្អាត​ទាំង​ព្រម​។ វា​អាច​ជា​រឿង​ដែល​ធ្វើឱ្យ​អ្នក​រារែក​បន្ដិច​ដែរ​។

​តើ​អ្នក​ចូលចិត្ដ​ដែរឬទេ នៅពេល​ដែល​ស្ដ្រីលាប​បបូរមាត់​ម្ដងម្កាល មិន​ដែល​លាប​សោះ ឬ​តែងតែ​លាប​ជានិច្ច​?
​ម្ដងម្កាល​ដែរ​។

​តើ​អ្នក​ស្ទាក់ស្ទើរ​ក្នុងការ​ថើប​នរណាម្នាក់ នៅពេលដែល​គេ​នោះ​លាប​បបូរមាត់​ដែរឬទេ​?
​ទេ​! មិន​ដូច្នោះ​ទេ​។

​តើ​អ្នក​មាន​អារម្មណ៍​បែប​ណា នៅពេល​ដែល​អ្នក​ថើប​នារី​លាប​ក្រែម​បបូរមាត់​?
​ជាធម្មតា​! ខ្ញុំ​មិន​ដែល​កត់សម្គាល់​ទាល់តែសោះ​។

​តើ​អ្នក​ចង់​រួមរ័ក​ដែរឬទេ​?
​ខ្ញុំ​ពិតជា​ចង់​។ ខ្ញុំ​ចង់​ថើប​បបូរមាត់​របស់​នាង​ដោយ​ថ្ពាល់​របស់ខ្ញុំ​។ ខ្ញុំ​គិតថា បបូរមាត់​ស្រស់ស្អាត​ខ្លាំងណាស់​។

​តើ​អ្នក​គិត​បែប​ណា​ដែរ ប្រសិនបើ​មនុស្ស​ស្រី​ម្នាក់​លាប​ក្រែម​បបូរមាត់​ពណ៌​ខុសប្លែក​ពី​គេ​ដូច​ជា​ពណ៌​ទឹកក្រូច ឬ​ពណ៌​បៃតង​ជាដើម​?
​ហ៊ឹម​! ខ្ញុំ​មិនដឹង​ទេ​។ ខ្ញុំ​គិតថា​នាង​គួរឱ្យ​រាប់អាន​ខ្លាំងណាស់​។ ខ្ញុំ​មិនដែល​ឃើញ​គេ​លាប​ពណ៌​បៃតង​ទេ​កាលពីមុន​។

​តើ​ពណ៌​ខ្មៅ​មែន​ទេ​?
​ពិតជា​កម្រ​ខ្លាំងណាស់ ខ្ញុំ​ចូលចិត្ដ​នា​រីលេងពណ៌​ខ្មៅ​។

​តើ​អ្នក​ធ្លាប់​សម្លឹង​មើល​បបូរមាត់​នារី ដោយ​ចង់​ឱ្យ​នាង​ដឹងថា​អ្នក​ចង់​ថើប​នាង​ដែរ​ឬទេ​?
​យើ​ស​! នោះ​ជា​កន្លែង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​។ អ្នក​សម្លឹង​មើល​ភ្នែក​គ្នា​ទៅវិញទៅមក និង​សម្លឹង​មើល​បបូរមាត់​គ្នា​ទៅវិញទៅមក​។ ជួនកាល​អ្នក​មិន​ដឹង​ថា ខ្លួន​កំពុង​សម្លឹង​មើល​បបូរ​មាត់​របស់​គេ​នោះទេ ប៉ុន្ដែ​តាម​ពិត​អ្នក​សម្លឹង​មើល​បបូរមាត់​របស់​នាង​មែន​។ ភាគច្រើន នោះ​ជា​អ្វី​ដែល​អ្នក​ធ្វើ​មុន​ពេល​ថើប​។

​តើ​អ្នក​មិន​ដែល​ថើប​នារី​ដោយសារតែ​បបូរមាត់​របស់​នាង​មែន​ទេ​?
​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ​។

​តើ​មាន​លក្ខណៈ​ដូចម្ដេច ប្រសិនបើ​ធ្មេញ​របស់​នាង​រឆេចរឆូច ឬ​ក៏​បែប​ណាមួយ​?
​ខ្ញុំ​មិន​អាច​ទៅ​រួច​បាន​ទេ សូម្បី​តែ​បន្ដិច​។

​តើ​អ្នក​គិត​ដូច​ម្ដេច​ចំពោះ​ស្ដ្រី​ដែល​ធ្មេញ​របស់​នាង​ប្រហោង​ធំ​?
​ខ្ញុំ​ចូលចិត្ដ​។ មិត្ដភ័ក្ដិ​របស់​ខ្ញុំ​ខ្លះ​មិន​ចូលចិត្ដ​បែបនេះ​ទេ តែ​ខ្ញុំ​ចូលចិត្ដ​។ ខ្ញុំ​មិនដឹងថា​យ៉ាងណា​នោះ​ទេ ប៉ុន្ដែ​ខ្ញុំ​ចូលចិត្ដ​។ វា​សិច​ស៊ី​ដែរ​តើ​។

​តើ​អ្នក​គិតថា ជា​ការទាក់ទាញ​ដែរឬទេ នៅពេល​ដែល​នារី​ខាំ​បបូរមាត់​របស់​អ្នក នៅពេល​ថើប​គ្នា​?
​កម្រ​ណាស់ ប្រសិន​បើ​នាង​ខាំ​បបូរមាត់​ច្បិចៗ ពិតជា​វិសេសវិសាល​ខ្លាំងណាស់ ប៉ុន្ដែ​មិនមែន​សុទ្ធតែ​ខាំ​នៅពេល​ថើប​នោះទេ​។ ប្រសិនបើ​ខាំ​នៅពេល​ថើប ពិតជា​គួរឱ្យ​ខកចិត្ដ​ខ្លាំងណាស់​។ ប្រសិន​បើ​នាង​លូក​អណ្ដាត​ចូលទៅ​ក្នុង​មាត់​ថែម​ទៀត ពិតជា​អស្ចារ្យ​ខ្លាំងណាស់​។

​តើ​អ្នក​គិត​ថា​ការ​ថើប​បែបណា​មិនល្អ​?
​ការ​ថើប​មិន​ល្អ​ដែល​ខ្ញុំ​ធ្លាប់​ជួប​គឺ​នៅពេលដែល​នាង​ចំហ​បបូរមាត់ ហើយ​ចាប់ផ្ដើម​ចាក់​បុក​ខ្ញុំ​ដោយ​អណ្ដាត​របស់​នាង​។ ប្រការនេះ អ្នក​ត្រូវ​តែ​ចេះ​សម្រប ហើយ​មិន​ដូច្នោះ​ទេ អ្នក​ប្រាកដជា​និយាយ​មិន​ចេញ​ឡើយ​។

​តើ​អ្នក​ដកថយ ឬ​បន្ដ​ទៅមុខ​ទៀត​?
​ពិតជា​ដកថយ​។ អ្នក​សាកល្បង​មួយ​ភ្លែត ហើយ​ចាំ​ឈប់​វិញ​។ អ្នក​មាន​ការងឿងឆ្ងល់​នៅពេលដែល​ពួកគេ​នឹង​គិតថា អ្នក​ថើប​អាក្រក់​ខ្លាំងណាស់​។ វា​មិន​អាច​ទៅរួច​នោះទេ ប្រសិន​បើ​ពួកគេ​ថើប​យ៉ាង​អាក្រក់​បែប​នេះ តែ​គេ​គិតថា ខ្ញុំ​ជា​អ្នក​ថើប​បែបនេះ​។ ជួនកាល​ខ្ញុំ​រង់ចាំ​ចង់ដឹងថា តើ​ខាង​ស្រី​អះអាងថា​ខ្ញុំ​ជា​មនុស្ស​ពូកែ​ថើប​ឬ​យ៉ាងណា​។

​តើ​ជា​ការអះអាង​ថា​ល្អ ឬ​ជា​ការ​ថ្ងួច​ថ្ងូរ​?
​ជា​ការនិយាយ​ដោយ​ផ្ទាល់មាត់​។ ហើយ​ប្រសិនបើ​នាង​ជា​អ្នក​ពូកែ​ថើប​វិញ ខ្ញុំ​ក៏​នឹង​ប្រាប់​នាង​ដូចគ្នា​ដែរ​។

​តើ​អ្វី​ជា​គន្លឹះ​នៃ​ការ​ថើប​ដ៏​ល្អ​បំផុត​?
​សូម​ចាប់ផ្ដើម​ដោយ​សន្សឹមៗ​និង​តិចៗ បន្ទាប់​មក​ខ្លាំង​ឡើងៗ​។ អ្នក​ត្រូវ​តែមាន​ឆន្ទៈ​សម្រប​ទៅតាម​ស្ដាយល៍​ថើប​របស់​ពួកគេ​។ អ្នក​ត្រូវ​តែ​ចេះ​សម្រប​ខ្លួន​ចំពោះ​គ្នា​ទៅវិញទៅមក​។

​តើ​អ្នក​ធ្លាប់​គិតថា ជា​រឿង​ពិបាក​ដែរ​ឬទេ ប្រសិនបើ​នារី​ចាប់ផ្ដើម​ថើប​មុន​?
​មិនមែន​ដូច្នោះ​ទេ​។ ខ្ញុំ​ចូលចិត្ដ​ខ្លាំងណាស់​។​

​តើ​តាម​ធម្មតា​អ្នក​ជា​អ្នក​ចាប់ផ្ដើម​មុនគេ​ឬ​?
​វា​ជា​ការប្រថុយប្រថាន​ខ្លាំងណាស់ ដូច្នេះ​តាម​ធម្មតា​ខ្ញុំ​ចាំ​មើល​តម្រុយ​សិន បើ​នាង​ត្រៀម​ខ្លួន​រួច​ហើយ ខ្ញុំ​ក៏​ត្រៀម​ខ្លួន​រួច​ហើយ​ដែរ​។

​តើ​អ្នក​ធ្លាប់​ថើប​នារី​បន្ទាប់ពី​ធ្វើ​អូ​រ៉ាល់​សិច​ដែរឬទេ​?
​ពិតជា​ធ្លាប់​ថើប​។ ខ្ញុំ​រំពឹងថា​នារី​ម្នាក់​នោះ​នឹង​ថើប​ខ្ញុំ បន្ទាប់​ពី​ខ្ញុំ​ធ្វើ​អូ​រ៉ាល់​សិច​ឱ្យ​នាង​រួច ដូច្នេះ​ខ្ញុំ​ចង់​ឱ្យ​នាង​ធ្វើ​ដូច​ខ្ញុំ​ដែរ​។ ខ្ញុំ​គិតថា ពិតជា​រ៉ូមែ​ន​ទិក​ខ្លាំងណាស់​។

​តើ​អ្នកនឹង​ប្រើ​ច្រាស​ដុសធ្មេញ​របស់​នារី​នោះ​ដែរ​ឬទេ ក្រោយពី​ធ្វើ​អូ​រ៉ាល់​សិច​ឱ្យ​នាង​រួច​?
​ខ្ញុំ​នឹង​សួរ​មុន ហើយ​ប្រសិនបើ​នាង​ចង់​ប្រើ​របស់ខ្ញុំ គឺ​គ្មាន​បញ្ហា​អ្វី​ទេ​៕

Continue Reading

SEX & Intimacy

ក្នុងចិត្ដ​បុរស​ម្នាក់​

យើង​បាន​ធ្វើ​បទសម្ភាសន៍​បុរស​ដែល​ចូលចិត្ដ​តែងខ្លួន​រស់នៅ…

យើង​បាន​ធ្វើ​បទសម្ភាសន៍​បុរស​ដែល​ចូលចិត្ដ​តែងខ្លួន​រស់នៅ​ទីក្រុង​ភ្នំពេញ​ប្រទេ​ស​កម្ពុជា និង​បាន​សួរ​គេ​នូវ​សំណួរ​មួយចំនួន​អំពី​ការ យល់ឃើញ​រប​ស់បុរ​សម្នាក់​ទាក់ទង​នឹង​ប្រធានបទ​ដែល​ស្ដ្រី​ចង់ដឹង​។ សូម​ប្រាប់​ជាមុន​ថា​៖ អ្នក​ប្រហែលជា​មិន​ចូលចិត្ដ​អ្វី​ដែល​អ្នកឮ​។

នៅពេលណា​ដែល​អ្នក​គិត​ថា​នារី​តោង​ស្អិត​?
​ខ្ញុំ​មិន​ដែល​គិថា​នារី​តោង​ស្អិត​ពេក​នោះទេ ខ្ញុំ​ចូល​ចិត្ដ​តែ​នៅពេល​ដែល​នារី​មិនទុក​ឱ្យ​ខ្ញុំ​នៅ​ម្នាក់ឯង និង​ផ្ញើ​សារ​មក​ខ្ញុំ​៥០​ដង​ក្នុង​មួយ​ថ្ងៃ​ចង់ដឹងថា​ខ្ញុំ​នៅ​ទីណា ហើយ​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​អាច​ទទួលយកបាន​ព្រោះ​អ្នក​អស្ចារ្យ​ខ្លាំងណាស់​។ “​សូម​និយាយ​បន្ដិច​ហើយ​”​។

​តើ​អ្នក​ចង់​ឱ្យ​នារី​បង្ហាញថា​នាង​ចាប់អារម្មណ៍​លើ​អ្នក​ដោយ​របៀប​ណា ដោយ​មិន​ចាំបាច់​តោង​ស្អិត​ពេក ឬ​ជា​អ្នក​ដឹកមុខ​នៅក្នុង​ទំនាក់ ទំនង​មេត្រី​ភាព​?
​ដោះ​សម្លៀកបំពាក់​ឱ្យ​នាង​ហើយ​ប្ដូរ​សម្លៀក​បំពាក់​តាម​ឱ្យ​ដែល​អាច​ធ្វើទៅបាន រួច​ចាកចេញ​ទៅ​វិញ​ភ្លាមៗ ហើយ​ត្រឡប់​មក​វិញ​ដោយ​នាំយក​កាហ្វេ​និង​នំ​ដូណាត់ ឬ​ភីហ្សា ដែល​នេះ​ជា​ទង្វើ​ដ៏​ល្អឥតខ្ចោះ​កើតចេញពី​បេះដូង​បុរស​ម្នាក់​។
​តើ​អ្វី​មួយ​ដែល​នារី​មាន​/​អាចនិយាយបាន​ថា​រំខាន​ដល់​អ្នក​នៅ​ក្នុង​បន្ទប់​គេង​?

​តើ​អ្នក​បាន​ផ្ដល់ជូន​ហើយ​ឬ​នៅ​?
​នៅពេល​ដែល​អ្នក​ចាប់ផ្ដើម​ផ្ញើ​សារ​? តើ​នរណា​គួរតែ​ចាប់ផ្ដើម​មុនគេ​?
​ភ្លាមៗ ហើយ​វា​គួរតែ​ជាមិ​ត្ដ​ស្រី​ដែ​លសិច​ស៊ីជា​អ្នក​ចាប់ផ្ដើមមុន​។

​តើ​អ្នក​ធ្វើ​ដូចម្ដេច​ដើម្បី​ឱ្យ​នារី​ចាប់ផ្ដើម​ពេញចិត្ដ​អ្នកខ្លាំង​ឡើងៗ ?
​នេះ​ជា​ការងារ​ដ៏​លំបាក មិត្ដភ័ក្ដិ​របស់​ខ្ញុំប​ន្ដយក​ចិត្ដ​នាង ហើយ​ទំនងជា​ធ្វើឱ្យ​នាង​ឆាប់​ចាប់អារម្មណ៍​លើ​រូបអ្នក​។ ខ្ញុំ​គិតថា​ខ្ញុំ​អាច​សាក ល្បង​បាន​។

​តើ​អ្នក​ចែចង់​នារី​នៅក្នុង​បារ​ដូចម្ដេច​?
​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ចែចង់​នារី​នៅក្នុង​បារ​គឺ​ត្រូវ​ចូល​ឱ្យ​កៀក​នាង ដោយ​យក​លេស​យ៉ាងណា​ឱ្យបាន​នៅក្បែរ​នាង ទោះបី​ក្នុង​រូបភាព​មិនល្អ​យ៉ាងណាក៏ដោយ​។

​ប្រសិនបើ​អ្នក​បាន​រួមរ័ក​នៅ​រាត្រី​ទីមួយ តើ​មានន័យ​ថា​អ្នក​ទទួលបាន​រង្វាន់​រួច​ទៅ​ហើយ​មែន​ទេ​?
​ប្រាកដ​ហើយ ជា​ពិសេស​ប្រសិនបើ​បាន​រួមរ័ក​តាម​រន្ធ​គូទ​ទៀត​នោះ​រឹតតែ​អស្ចារ្យ បន្ទាប់​មក​អ្នក​ដឹងថា នាង​ពេញចិត្ដ​នឹង​អ្នក​ហើយ​។

តើ​អ្នក​ធ្វើការ​ណាត់ជួប​ជាមួយ​នារី​ដែល​ចូលចិត្ដ​រួមភេទ ឬ​ណាត់ជួប​ជាមួយ​អ្នក​ដែល​ប្រកាន់​នូវ​ក្រមសីលធម៌​? ហេតុអ្វី​?
​នារី​ដែល​ចូល​ចិត្ដ​រួម​រ័កគឺ​មិនល្អ​ប៉ុន្មាន​ទេ ខ្ញុំ​ចូលចិត្ដ​ណាត់​ជួប​ជាមួយ​នារីជើ​ង​ខ្លាំង​ខាង​ការរួមរ័ក ពីព្រោះ​ហេតុអ្វី​ក៏​មិន​អាច​ទៅរួច យ៉ាង ណា​គឺ​ប្រសើរ​ជាង​អ្នក​កាន់​ក្រមសីលធម៌​ខ្លាំងពេក​ដែរ​តើ​។
​តើ​អ្វី​បន្ដិចបន្ដួច​ធ្វើឱ្យ​មាន​ភាព​ស្និទ​ស្នាល​ដែល​អ្នក​ប្រព្រឹត្ដ​ទៅ​លើ​នារី​ដៃគូ​នៅក្នុង​បន្ទប់​គេង​របស់​អ្នក ដែល​ធ្វើឱ្យ​នាង​ពេញចិត្ដ​អ្នក​បំផុត​?
​ខ្ញុំ​ចូល​ចិត្ដលិទ្ធ​ក្លៀក​របស់​នាង បន្ទាប់​មក​ប្រើ​ក្រចក​នាង​ដាស់​សម្រើប​ខ្ញុំ​។ “​សូម​និយាយ​បន្ដិច​ហើយ​”​។

​តើ​អ្នកនឹង​ទៅរក​នារី​ជា​ដៃគូ​ដែរឬទេ ប្រសិនបើ​អ្នក​ដឹងថា មិត្ដភ័ក្ដិ​របស់អ្នក​កំពុង​តែ​នៅ​ជាមួយ​នាង​?
​មិន​ជា​ទាស់​ខុស​អ្វី​ទេ ហេតុអ្វី​ក៏​ទៅ​រក​មិន​បាន ហើយ​ប្រសិនបើ​មិត្ដភ័ក្ដិ​រប​ស់​ខ្ញុំ​កំពុង​តែ​នៅ​ជាមួយ​នាង ខ្ញុំ​ក៏​ពេញចិត្ដ​នឹង​ទៅ​ដែរ ដោយ​ចង់ដឹងថា​នរណា​ជា​កំពូល​បុរស​ដែល​ឈ្នះ​នៅក្នុង​ហ្គេម​នោះ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.