Uncategorized

ធ្វើឱ្យ​គេហដ្ឋាន​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​ជាមួយ​គន្លឹះ​ងាយៗ​ទាំងនេះ​

By  | 

​ការ​មាន​ទីកន្លែង​រស់នៅ​ដែល​គ្រាន់តែ​មើល​ក៏​សប្បាយ​ចិត្ត​ទៅ​ហើយ​គឺជា​ក្តី​សុបិន​របស់​មនុស្ស​គ្រប់រូប​។ ក៏ប៉ុន្តែ សម្រាប់​ករណី​ភាគច្រើន គឺ​ដោយសារតែ​យើង​រវល់​នឹង​ការងារ​ផ្សេងៗ ដោយ​ពេល​ខ្លះ​យើង​បែរ​ជា​ចំណាយ​ពេលវេលា​រៀបចំ​ផ្ទះ​ក្នុង​ក្តី​សុបិ​នយក​ទៅ​បំពេញ​ការងារ​ជីវិត ឬ​កាតព្វកិច្ច​នានា​ទៅ​វិញ​។​
​ប្រសិនបើ​អ្នក​ជា​មនុស្ស​រវល់​ច្រើន និង​មិន​មាន​ពេល​រៀបចំផ្ទះ យើងខ្ញុំ​មាន​ដំណឹង​ល្អ​សម្រាប់​អ្នក​។ ការ​ដែល​មាន​គេហដ្ឋាន​សមស្រប​ទៅ​នឹង​ក្តី​សុបិន​របស់​អ្នក​គឺជា​អ្វី​ដែល​អ្នក​អាចធ្វើ​បាន​។ ដើម្បី​ធ្វើឱ្យ​ផ្ទះ​ដ៏​អាប់អួរ និង​គួរឱ្យ​ធុញទ្រាន់​របស់​អ្នក​មើល​ទៅ​ស៊ីវិល័យ និង​ស្រស់ស្អាត យើងខ្ញុំ​មាន​គន្លឹះ​ល្អៗ​មួយចំនួន​សម្រាប់​ឱ្យ​អ្នកអនុវត្ត​តាម​៖

​គ្រឿងសង្ហារិម​សម្រាប់​តាំង​របស់​របរ​
​គ្រឿងសង្ហារិម​ដែល​អ្នក​គួរតែ​មាន​នៅក្នុង​គេហដ្ឋាន​គឺ​គ្រឿងសង្ហារិម​សម្រាប់​ដាក់​តាំង​របស់រ​បរ​ស្អាតៗ​ដូចជា​ទូ​តាំង ឬ​ធ្នើរ​សម្រាប់​តាំង​ដើម​រុក្ខជាតិ វត្ថុ​តាំង​លម្អ ឬ​សៀវភៅ​ជាដើម​។ គ្រឿងសង្ហារិម​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នក​តាំង​លម្អ​គេហដ្ឋាន​បាន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​បង្វែរ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ដែល​មក​លេង​ផ្តោត​មកលើ​វា​ផង​ដែរ​។ ទូ​តាំង ឬ​ធ្នើរ​កាន់តែ​ស្អាត​ប្លែក នោះ​វា​កាន់តែ​ជួយ​លើក​សម្រស់​បន្ទប់​របស់​អ្នក​ឱ្យ​កាន់តែ​ស្រស់ស្អាត​។ ទូ​តាំង​ទាំងនោះ​អាច​នឹង​មាន​ទំហំ​ផ្សេងៗ​ពីគ្នា ប៉ុន្តែ​ជម្រើស​ដ៏​ល្អ​បំផុត​គឺ​ទំហំ ៦ ហ្វីត ព្រោះ​ឧប ករណ៍​ដែល​ដាក់​តាំង​ក្នុង​ទូ ឬ​ធ្នើរ​ទាំងនេះ​គឺ​មាន​កម្ពស់​ត្រឹម​ភ្នែក​មនុស្ស​ឈរ​។ អ្នក​អាច​ស្វែងរក​ទូ​តាំង​បែបនេះ​នៅតាម​អន​ឡាញ​បាន​។​

​ដៃ​ទូ ឬ​ថតតុ​ប្លែកៗ​
​វត្ថុ​បន្ទាប់​ដែល​អ្នក​គួរតែ​ផ្លាស់ប្តូរ​ដើម្បីឱ្យ​ទីកន្លែង​ដែល​អ្នក​រស់នៅ​មើល​ទៅ​ស្រស់ស្រាយ​នោះ​គឺ​ការបន្ថែម​ដៃ​ទូ ឬ​ថតតុ​ដែល​ច្នៃ​ម៉ូដ​ស្រស់ស្អាត និង​ប្លែក​។ អ្នក​អាច​ចាប់ផ្តើម​ដោយ​ផ្លាស់ប្តូរ​ដៃ​ទ្វារ ឬ​ឧបករណ៍​ចាប់ទាញ​ដៃ​ទូ​ដោយ​ជ្រើសរើស​វត្ថុ​ណា​ដែល​ស្អាត​ប្លែក​។ ប្រសិនបើ​អ្នក​ទិញ​នៅ​ហាងដេ​គ័រ​អាច​នឹង​មាន​តម្លៃ​ថ្លៃ យើងខ្ញុំ​សូម​ណែនាំ​អ្នក​ទៅ​កាន់​ផ្សារ​ក្នុងស្រុក ឬ​ទិញ​តាម​អ្នក​លក់​តាម​ផ្ទះ​ដែល​គេ​ដាក់​លក់​ថោកៗ​។ ពេល​ខ្លះ​នៅ​ទី​នោះ​គឺ​មាន​ដាក់​លក់​ទំនិញ​ស្អាតៗ​ទាន់សម័យ ក្នុង​តម្លៃ​សមរម្យ​។​

​ការជ្រើសរើស​ពណ៌​
​ការ​ដែល​មាន​ពណ៌​ច្រើន​ចម្រុះ​គ្នា​នៅក្នុង​បន្ទប់​អាច​នឹង​ធ្វើឱ្យ​បន្ទប់​របស់​អ្នក​មើល​ទៅ​ចំលែក​។ អ្នក​គួរតែ​ជ្រើសរើស​ពណ៌​ផ្ទុយគ្នា ឬ​ក្រុម​ពណ៌​ស្រដៀង​គ្នា​នៅក្នុង​បន្ទប់​ទាំងមូល​។ ប្រសិនបើ​ជញ្ជាំង​របស់​អ្នក​លាប​ពណ៌​ស ហើយ​អ្នក​ជ្រើសរើស​គ្រឿងសង្ហារិម​ពណ៌​ត្នោត បន្ទាប់​មក​អ្នក​ជ្រើសរើស​សា​ឡុង​ពូក​ពណ៌​ខៀវ បែបនេះ​គឺ​មិន​ស៊ីគ្នា​ឡើយ​។ ដូច្នេះ​នៅ​រាល់ពេល​ដែល​អ្នក​សម្រេច​ជ្រើសរើស​វត្ថុ​អ្វីមួយ​ដាក់​ក្នុង​បន្ទប់​របស់​អ្នក អ្នក​មិន​គួរ​ជ្រើសរើស​ពណ៌​ណា​ដែល​លេច​ប្លែក​ពី​គេ​នោះ​ឡើយ​។ បើ​មិន​ដូច្នោះ​ទេ វា​នឹង​ធ្វើឱ្យ​បន្ទប់​របស់​អ្នក​កាន់តែ​អាក្រក់​មើល​។​
​កម្រាល​ព្រំ និង​កម្រាលព្រំ​តូច​ការតុបតែង​ផ្ទះ​មិន​មែន​សំដៅ​តែ​ទៅលើ​គ្រឿងសង្ហារិម និង​ជញ្ជាំង​ប៉ុណ្ណោះ​ទេ​។ ការជ្រើសរើស​កម្រាល​ឥដ្ឋ​ត្រឹមត្រូវ​ក៏​អាច​នាំមក​នូវ​ឥទ្ធិពល​វិជ្ជមាន​ដ៏​សំខាន់​នៅក្នុង​ជីវិត និង​លើក​សម្រស់​បន្ទប់​បាន​ផង​ដែរ​។ ការបន្ថែម​កម្រាលព្រំ​តូច​នៅ​ពីក្រោម​តុ​នៅក្នុង​បន្ទប់​ទទួលភ្ញៀវ ឬ​ក្រាល​កម្រាលព្រំ​នៅក្នុង​បន្ទប់​គេង​អាចធ្វើ​ផ្ទៃ​បន្ទប់​ទាំងមូល​មើល​ទៅ​ស្រស់ស្អាត​។ អ្នក​អាច​ស្វែងរក​កម្រាលព្រំ​តូចធំ​ប្លែកៗ និង​ស្អាតៗ​តាម​អន​ឡាញ​ដែល​ស៊ីគ្នា​ជាមួយ​នឹង​ស្តា​យល៍​តុបតែង​គេហដ្ឋាន​របស់​អ្នក​។​

​ផ្កា​
“​មនុស្ស​គេ​ឱ្យ​តម្លៃ​លើ​អត្តចរិត រីឯ​ផ្កា​គេ​ឱ្យ​តម្លៃ​លើ​ក្លិន​។​”
​ការតុបតែង​ផ្កា​នៅក្នុង​គេហដ្ឋាន​អាច​ជួយ​បាន​ពីរ​យ៉ាង​៖ ទី ១ ផ្កា​ជួយ​ឱ្យ​បន្ទប់​របស់​អ្នក​មាន​ក្លិនក្រអូប និង​ទី ២ ផ្កា​ជួយ​ឱ្យ​បន្ទប់​របស់​អ្នក​មើល​ទៅ​កាន់តែ​ស្រស់ស្អាត​។ ផ្កា​អាច​ប្រែក្លាយ​សម្រស់​បន្ទប់​របស់​អ្នក​ពីភាព​អាប់អួរ​ទៅ​ជា​បន្ទប់ដ៏​ស្រស់ស្រាយ និង​រស់​រវើក​។ ថ្វី​បើ​ការជ្រើសរើស​ផ្កា​ត្រូវ​រើស​ទៅតាម​ការតុបតែង និង​ពណ៌​របស់​បន្ទប់ ប៉ុន្តែ​ផ្កា​ដែល​មាន​ពណ៌​ស​ភាគច្រើន​គឺ​ស៊ីគ្នា​គ្រប់​ស្តាយល៍​តុប​តែងនៃ​បន្ទប់​។
​ផ្កា​ខ្លះ​គឺ​ស្រស់ស្អាត​លេចធ្លោ​ជាង​ផ្កា​ដទៃ​ដោយសារតែ​សម្រស់​របស់​វា ដូចជា​ផ្កា​ព្រិល​ចិន ផ្កា​កុលាប​ពណ៌​សលាយ​ពណ៌​ផ្កាឈូក និង​ផ្កា Delphiniums ពណ៌​ស្វាយ​។
​គុណប្រយោជន៍​ដ៏​ល្អ​បំផុត​នៃ​ការតុបតែង​ផ្កា​នៅក្នុង​បន្ទប់​គឺ​អ្នក​អាច​ជ្រើសរើស​ថូផ្កា​ដ៏​ស្រស់​ស្អាត​បាន​ផង​ដែរ អ្វី​ទាំងនេះ​កាន់តែ​ធ្វើឱ្យ​គេហដ្ឋាន​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​។

​គ្រឿង​លម្អ​ផ្សេងៗ​
​គ្មាន​អ្វី​ងាយ​ជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ​តាមរយៈ​ការបន្ថែម​គ្រឿង​លម្អ​ផ្សេងៗ​នៅក្នុង​បន្ទប់​របស់​អ្នក​ឱ្យ​មើល​ទៅ​កាន់តែ​ស៊ីវិល័យ​នោះទេ​។ អ្នក​អាច​តុបតែង​គ្រឿង​លម្អ​មួយចំនួន​នៅក្នុង​គេហដ្ឋាន​របស់​អ្នក​ដូចជា​ចង្កៀង រូប​ទេសភាព ថូ​ផ្កា តុ​តូចៗ​សម្រាប់​តាំង ចាន​ដាក់​ផ្លែឈើ ខ្នើយ​ធំៗ​ពណ៌​ស្រស់ៗ ស៊ុម​រូបថត ផើង​សម្រាប់​លម្អ នាឡិកា​បុរាណ រូប​បត់​ជា​ផ្កា ឬ​សត្វ កណ្តឹង​ព្យួរ​លឺ​សំឡេង​ពេល​ត្រូវ​ខ្យល់​បក់ ភ្លើង​បញ្ចាំង រូបចំលាក់​ធ្វើ​ពី​សំរឹទ្ធ ឬ​លោហៈ និង​គ្រឿង​លម្អ​ដទៃទៀត​ជាច្រើន​។​

​វាំងនន​
​ទេសភាព​នៅ​ខាងក្រៅ​បង្អួច​គេហដ្ឋាន​របស់​អ្នក​អាច​នឹង​មាន​ភាពស្រស់ស្អាត ក៏​ប៉ុន្តែ​វា​នឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​មិន​ពេញលេញ​ឡើយ​ប្រសិនបើ​បង្អួច​របស់​អ្នក​គ្មាន​វាំងនន​។ បន្ថែម​សម្រស់​ដល់​ទីលំនៅ​របស់​អ្នក​តាមរយៈ​ការបន្ថែម​វាំងនន​ដែល​មាន​ពណ៌​ស្រដៀង​នឹង​បន្ទប់​របស់​អ្នក​។​

កម្រាលព្រំ​ធ្វើ​ពី​រោមសត្វ​ច្នៃ​
​ប្រសិនបើ​អ្នក​ចង់​ឱ្យ​ផ្ទះ​របស់​អ្នក​មើល​ទៅ​ទាន់សម័យ និង​មាន​ភាពកក់ក្តៅ​នៅក្នុង​បន្ទប់ យើង​មាន​វិធីសាស្ត្រ​មួយ នុ៎ះ​គឺ​ការតុបតែង​បន្ទប់​ជាមួយ​រោមសត្វ​ច្នៃ​។ រោមសត្វ​ច្នៃ​ជួយ​បន្ថែម​សម្រស់ និង​ជួយ​ឱ្យ​បន្ទប់​មើល​ទៅ​ថ្លៃថ្នូរ​។ អ្នក​អាច​ជ្រើសរើស​ដោយ​បន្ថែម​កម្រាលព្រំ​ប្រភេទ​រោមសត្វ​ច្នៃ​។ ខ្នើយ​ធ្វើ​ពី​រោមសត្វ​ច្នៃ​ក៏​ជួយ​បន្ថែម​សម្រស់​ដល់​ក្នុង​បន្ទប់​ផងដែរ​។​

​ភ្លើង​បញ្ចាំង​
​គំនិត​ទាន់សម័យ​មួយទៀត​ដែល​ទទួលបាន​ការពេញនិយម​ចំពោះ​ម្ចាស់​គេហដ្ឋាន​មួយចំនួន​គឺ​ភ្លើង​បញ្ចាំង​។ ភ្លើង​ទាំងនេះ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ផ្តោត​ចំណាប់អារម្មណ៍​ទៅលើ​វត្ថុ​ណាមួយ​នៅក្នុង​បន្ទប់ ឬ​អ្នក​អាច​បំពាក់​ឧបករណ៍​បញ្ចាំង​ភ្លើង​នៅ​ផ្នែក​ចំហៀង​នៃ​ជញ្ជាំង​ដែល​ជួយ​ឱ្យ​មើល​ទៅ​ស្រស់​ស្អាត​នាពេល​រាត្រី​៕

Leave a Reply

Your email address will not be published. Required fields are marked *