Beauty

បបូរមាត់ដ៏ស្រស់ស្អាត

By  | 

ក្នុងពេល​បច្ចុប្បន្ន​នេះ យើង​ម្នាក់ៗ​ស្លៀកពាក់​ទៅ​តាម​បុគ្គលិកលក្ខណៈ​របស់​យើង និង​អ្វី​ដែល​ស័ក្ដិសម​នឹង​យើង​។ យើង​តែងតែ​ច្របល់​បញ្ចូល​គ្នា​រវាង​ស្តា​យល៍​តាមផ្លូវ និង​ស្តាយល៍​ទាន់សម័យ​។ វា​ដូច​ទៅ​នឹង​ការ​ផាត់មុខ​របស់​យើង​ដូច្នោះ​ដែរ វា​អាស្រ័យ​ទៅលើ​បុគ្គលិកលក្ខណៈ អត្តចរិត ស្តាយល៍ និង​អ្វី​ដែល​ស័ក្ដិសម​នឹង​យើង​។ យើង​ម្នាក់ៗ​មាន​ផលិតផល​ដែល​យើង​ចូលចិត្ត​ប្រើ​រៀងៗ​ខ្លួន ប៉ុន្តែ​ក្បួន​នៃ​ការ​ផាត់មុខ​នៃ​អ្វី​ដែល​អ្នក​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​គឺ​ដូចគ្នា​ទាំងអស់​។​
​បបូរមាត់​របស់​អ្នក​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ផ្ទៃ​មុខ​របស់​អ្នក​។ វា​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការបំពេញ​នូវ​ការ​ផាត់មុខ​របស់​អ្នក​។ ថា​តើ​អ្នក​ចូលចិត្ត​បង្ហាញ​ពី​ខ្លួន​អ្នក និង​អារម្មណ៍​ដ៏​ប្រសើរ​ជាមួយនឹង​សម្រស់​បែប​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ឬ​យ៉ាងណា​។ ការ​ផាត់មុខ​នឹង​មិន​បញ្ចប់​ដោយ​ស្រស់​ស្អាត​ឡើយ​ប្រសិនបើ​អ្នក​មិន​មាន​បបូរមាត់​ដ៏​ស្អាត​ឥតខ្ចោះ​។​
​ដើម្បី​ទទួលបាន​បបូរមាត់​ដ៏​ស្រស់​ស្អាត​ទាក់ទាញ អ្នក​ត្រូវ​តែ​យល់​ឱ្យបាន​ច្បាស់​អំពី​ការ​លាប​ក្រែម​បបូរមាត់ និង​ជ្រើសរើស​ពណ៌​ដែល​ស័ក្ដិសម​នឹង​រាង​នៃ​បបូរមាត់ និង​ពណ៌​នៃ​ស្បែក​របស់​អ្នក​។ មិន​មាន​ពណ៌​ក្រែម និង​ស្តាយល៍​នៃ​ការលាបប​បូរមាត់ដែ​លឥត​ខ្ចោះ​ឡើយ​សម្រាប់​មនុស្ស​ម្នាក់ៗ​។​
​អាន​ដើម្បី​ស្វែងយល់​អំពី​ការ​លាប​ក្រែម​បបូរមាត់ដ៏​ឥតខ្ចោះ ស្រស់​ស្អាត​ដែល​អ្នក​តែង​ស្រមៃ​ចង់បាន​៖

​បបូរមាត់​លើ​ក្រាស់​

​ប្រសិនបើ​អ្នក​មាន​បបូរមាត់​លើ​ក្រាស់ អ្នក​អាច​ទទួលបាន​បបូរមាត់​ដ៏​ស្រស់ស្អាត​ជាមួយនឹង​គន្លឹះ​ទាំង ៣ នេះ​៖
•​ ​គូរ​រឹមបបូរមាត់​ដោយ​ប្រើ​ពណ៌​គូរ​រឹម​បបូរមាត់ និង​សង្កត់​ឱ្យ​ដិត​បន្ថែម​ត្រង់​បបូរមាត់​ផ្នែក​ខាងក្រោម​
•​ ​លាប​ក្រែម​ដែល​មាន​ពណ៌​ស្រស់​នៅ​បបូរមាត់​ផ្នែក​ខាងក្រោម និង​ពណ៌​រាង​ស្អាប់​ចំពោះ​បបូរមាត់​ផ្នែក​ខាងលើ​
•​ ​ផ្ដិត​ពណ៌​លាប​ត្របកភ្នែក​បន្តិច​នៅត្រង់​ផ្នែក​កណ្ដាល​នៃ​បបូរមាត់​ផ្នែក​ខាងក្រោម​របស់​អ្នក​

​បបូរមាត់​ខាងក្រោម​ក្រាស់​

​បបូរមាត់​ផ្នែក​ខាងក្រោម​ក្រាស់​គឺ​ពិតជា​ស្រស់​ស្អាត​ខ្លាំងណាស់ ប៉ុន្តែ​មនុស្ស​ស្រី​តែងតែ​ចង់បាន​បបូរមាត់​ដែល​ប៉ុនគ្នា​ទាំង​លើ និង​ក្រោម​។ នេះ​ជា​វិធី​ដែល​អ្នក​អាច​ទទួលបាន​បបូរមាត់​ដ៏​ទាក់ទាញ​៖
•​ ​គូរ​រឹមបបូរមាត់​ទាំង​ខាង​លើ និង​ខាងក្រោម ប៉ុន្តែ​គូរ​ផ្នែក​ខាងលើ​ឱ្យ​ក្រាស់​ជាង​បន្តិច​
•​ ​លាប​ពណ៌​ក្រែម​ដែល​អ្នក​បាន​ជ្រើសរើស​រួច​
•​ ​ផ្ដិត​ពណ៌​លាប​ត្របកភ្នែក​បន្តិច​នៅត្រង់​ផ្នែក​កណ្ដាល​នៃ​បបូរមាត់​ផ្នែក​ខាង​លើ​របស់​អ្នក​

​បបូរមាត់​តូច​

​ប្រសិនបើ​អ្នក​មាន​បបូរមាត់​តូច អ្នក​អាច​ធ្វើឱ្យ​វា​មើលទៅ​ឃើញ​ធំ​ជាង​មុន​ដោយ​៖
•​ ​ប្រើ​ពណ៌​គូរ​បបូរមាត់​ដែល​មាន​ពណ៌​ស្រាល​គូរ​ជុំវិញ​រឹមបបូរមាត់​របស់​អ្នក រួច​វា​សវា​ឱ្យ​សព្វ​បបូរមាត់​ដើម្បី​មើល​ទៅ​ដូច​ធម្មជាតិ​
•​ ​បន្ទាប់មក លាប​ពណ៌​ក្រែម​ដែល​អ្នក​ចូលចិត្ត​។ ជ្រើសរើស​ពណ៌​រាង​ស្រស់​បន្តិច​ដើម្បី​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​
•​ ​ហាយ​ឡៃ​ត៍រឹម​បបូរមាត់ ក៏​ដូចជា​ផ្នែក​កណ្ដាល​នៃ​បបូរមាត់​ផ្នែក​ក្រោម​

​បបូរមាត់​ស្ដើង​

​អ្នក​មិន​ចាំបាច់​ប្រើ​ឧបករណ៍​ធ្វើឱ្យ​បបូរមាត់​រីក​ធំ​ឡើយ អ្នក​អាច​ធ្វើឱ្យ​វា​ធំ​បាន​ដោយ​៖
•​ ​គូរ​រឹមបបូរមាត់​ឱ្យ​ធំ​ជាង​រឹម​ពិតប្រាកដ​នៃ​បបូរមាត់​របស់​អ្នក​ដើម្បី​ឱ្យ​មើល​ទៅ​ធំ​ជាង​មុន​។ វា​សវា​ឱ្យ​សព្វ​ដើម្បី​ឱ្យ​មើល​ទៅ​ដូច​ធម្មជាតិ​។​
•​ ​លាប​ពណ៌​ក្រែម​ដែល​រាងដិ​ត​បន្តិច​នៅ​បបូរមាត់​ខាងក្រោម រួច​យក​ពណ៌​ដែល​រាង​ស្រាល​មក​លាប​បបូរមាត់​ផ្នែក​ខាងលើ​។ ពណ៌​រាង​ស្រស់​ពិតជា​ស័ក្ដិសម​នឹង​បបូរមាត់​តូច​បែបនេះ​។​
•​ ​វា​សវា​ឱ្យ​សព្វ​ដោយ​ប្រើ​ជក់​

​បបូរមាត់​សំប៉ែត​

​អ្នក​អាច​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក​មាន​រាង​ស្អាត និង​មើលទៅ​ពេញ​ស្អាត​។ នេះ​ជា​វិធី​៖
•​ ​គូរ​រឹមបបូរមាត់ ហើយ​គូរ​ឱ្យ​ដិត​ខ្លាំង​បន្តិច​ត្រង់​បបូរមាត់​ខាងលើ​
•​ ​លាប​ពណ៌​ក្រែម​ដែល​អ្នក​ចូលចិត្ត​។ ពណ៌​ណាមួយ​ក៏​ស័ក្ដិសម​នឹង​បបូរមាត់​បែបនេះ​ដែរ ដូច្នេះ​អ្នក​គួរ​ជ្រើសរើស​ពណ៌​ដែល​ស័ក្ដិសម​នឹង​ពណ៌​ស្បែក​របស់​អ្នក​

​គន្លឹះ​ទាំង​អស់​ខាងលើ​ជួយ​អ្នក​ឱ្យ​ទទួលបាន​បបូរមាត់​ដ៏​ស្រស់ស្អាត និង​ពេញ​ស្អាត​។ អ្នក​អាច​សាកល្បង​ដើម្បី​ទទួលបាន​ភាពស្រស់ស្អាត​បន្តិចទៀត​!
​ក្រចក​ដ៏​ស្រស់ស្អាត​

​វា​ជា​ពេល​ដែល​អ្នក​គួរ​រីករាយ​ជាមួយនឹង​ម៉ូដ​ក្រចក​ថ្មី​ប្លែក​។ ផ្លាស់ប្ដូរ​ស្តាយល៍​ថ្មីៗ​ដែល​ពិតជា​ទាន់សម័យ​នាពេល​បច្ចុប្បន្ន​នេះ​! អ្នក​មិន​ចាំបាច់​ទៅ​ជួប​អ្នកជំនាញ​ដើម្បី​ទទួលបាន​ក្រចក​បែប​នេះ​ឡើយ អ្នក​អាច​ធ្វើ​វា​នៅ​ផ្ទះ​ដោយ​ខ្លួនឯង​។ មាន​វិធី​ជាច្រើន​ក្នុង​ការធ្វើ​ក្រចក​ឱ្យ​ស្រស់ស្អាត ហើយ​វា​នឹង​កាន់តែ​ងាយស្រួល​ប្រសិនបើ​អ្នក​ប្រើ​ឧបករណ៍​ដ៏​ត្រឹមត្រូវ​។​
​នេះ​ជា​គំនិត​ដើម្បី​ទទួលបាន​៖

​ចុង​ក្រចក​ភ្លឺ​ផ្លេក​

​អ្នក​គ្រប់​គ្នា​សុទ្ធតែ​លេង​ស្តាយល៍ចុង​ក្រចក​ភ្លឺផ្លេក​! អ្នក​គ្រាន់តែ​លាប​ពណ៌​ក្រចក​ដែល​អ្នក​ចូលចិត្ត រួច​រោយ​ផ្លេកៗ​នៅ​ផ្នែក​ចុង​ក្រចក​ជា​ការ​ស្រេច​។ អ្នក​ត្រូវ​លាបទឹក​រលោង​មួយ​ជាន់​ពី​លើ​ដើម្បី​ឱ្យ​ក្រចក​កាន់តែ​ស្រស់ស្អាត និង​ជាប់​បានយូរ​។​

​ព្រះ​ខែ​មួយ​ចំហៀង​នៅ​គល់​ក្រចក​ដែល​មិន​ឥតខ្ចោះ​
​ធុញទ្រាន់​ជាមួយនឹង​ស្តា​យល៍​ព្រះ​ខែ​មួយ​ចំហៀង​នៅ​គល់​ក្រចក​មែន​ទេ​។ អ្នក​អាច​លេង​ស្តា​យល៍​ព្រះ​ខែ​មួយ​ចំហៀង​នៅ​គល់​ក្រចក​ដែល​មិន​ឥតខ្ចោះ​។ វា​មើលទៅ​ស្រស់​ស្អាត​ជា​ង ហើយ​អ្នក​មិនសូវ​ស្រេ្ត​ស​ដូច​ម៉ូដ​មុន​ឡើយ​។ អ្នក​អាច​លេង​ពណ៌​ដែល​អ្នក​ចូល​ចិត្ត​ដើម្បី​ឱ្យ​ក្រចក​របស់​អ្នក​មើល​ទៅ​កាន់តែ​ស្រស់ស្អាត​។​

​ក្រចក​ដាំ​ត្បូង​

​ការដាំ​គ្រឿងអលង្កា​លើ​ក្រចក​របស់​អ្នក​គឺ​កាន់តែ​ធ្វើឱ្យ​ក្រចក​របស់​អ្នក​មើល​ទៅ​ទាន់សម័យ​។ អ្នក​អាច​បន្ថែម​ការតុបតែង​បែប​ភ្លឺ​ចិញ្ចាច​ដោយ​ប្រើ​កាវ​បិទ​ជា​ជំនួយ​ដើម្បី​ឱ្យ​ជាប់​បាន​យូរ​។​

​ក្រច​កណេ​អុង​

​អ្នក​មិន​អាច​ចេះតែ​លេង​ពណ៌​ណេ​អុង​តាម​តែ​ចិត្ត​នឹកឃើញ​បានឡើយ​។ អ្នក​អាច​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស្រស់​ដើម្បី​ឱ្យ​ស័ក្ដិសម​ទៅ​នឹង​ពណ៌​ក្រច​កណេ​អុង​របស់​អ្នក​។ អ្នក​អាច​លាប​ពណ៌​ដូចគ្នា​ទាំងអស់ ឬ​ពណ៌​ខុស​គេ​មួយ​ក្នុង​ចំណៅម​ពណ៌​ទាំងអស់​។ វា​ពិតជា​ស្រស់​ស្អាត​ពិសេស​នៅពេល​ដែល​អ្នក​ទៅ​កម្សាន្ត​ខាងក្រៅ​ជាមួយនឹង​មិត្ត​ភ័ក្ដិ ឬ​ថ្ងៃ​ណាត់​ជួប​ពិសេស​ក៏បាន​។​

​ក្រចក​ស្តាយល៍​បិទ​ស្កុត​រួច​លាប​

​មាន​វិធី​ជាច្រើន​ក្នុង​ការប្រើ​ស្កុត​ដើម្បី​បិទ​លើ​ក្រចក​រួច​លាប​ពណ៌​លើ​ក្រចក​របស់​អ្នក​។ ប្រើ​វា​ដើម្បី​ទទួលបាន​ស្តា​យល៍​ក្រចក​បញ្ឆៀង ក្រចក​មាន​ឆ្នូត​ច្រើន ឬ​ប្រើ​វា​ដើម្បី​រចនា​ម៉ូដ​ដែល​អ្នក​ចង់​បាន​។ ប្រើ​ពណ៌​ខុស​ពី​គ្នា​ដើម្បី​ទទួលបាន​ភាពស្រស់ស្អាត​បន្ថែម​។​

​ក្រចក​ហ្គា​ឡា​ក់​ស៊ី​

​អ្នកណា​ដែល​មិន​ចូល​ចិត្ត​ក្រចក​ស្តាយល៍​ហ្គា​ឡា​ក់​ស៊ី​? អ្នក​អាច​គូរ​ម៉ូដ​ហ្គា​ឡា​ក់​ស៊ី​ពេញ​ក្រចក​របស់​អ្នក​តែ​ម្ដង​ក៏​បាន​។ វា​មិន​ស្មុគស្មាញ​ដូច​កាល​ដែល​អ្នក​ឃើញ​ឡើយ​។ អ្នក​អាច​លាបថ្នាំ​ក្រចក​ពណ៌​ខ្មៅ រួច​យក​អេ​ប៉ុង​ជ្រលក់​ថ្នាំ​ពណ៌​ខៀវ ពណ៌​ស្វាយ និង​ពណ៌​សរួច​ផ្ដិត​ពីលើ​ក្រចក​ពណ៌​ខ្មៅ​ដែល​លាប​រួច​។ អ្នក​អាច​បន្តក់ថ្នាំ​ក្រចក​ពណ៌​ស​ដើម្បី​មើល​ទៅ​ដូចជា​ផ្កាយ​។​
​ការ​រចនា​ម៉ូដ​ក្រចក​គឺ​មិន​មាន​ព្រំដែន​ឡើយ​។ សាកល្បង​គន្លឹះ​ទាំង​នេះ​ជាមួយនឹង​ថ្នាំ​ក្រចក​ដែល​មាន​ពណ៌​ផ្សេងៗ​ពីគ្នា អ្នក​ក៏​អាច​លេង​ពណ៌​ក្រចក​ដែល​អ្នក​មិន​ធ្លាប់​លាប​ពីមុន​។ អ្នក​អាច​សាកល្បង​ពណ៌​ក្រមៅ ពណ៌​ណឺ​ត្រល និង​ការលេង​ត្បូង ឬ​ផ្លេកៗ ពណ៌​ណេ​អុង អ្នក​អាច​លេង​ម៉ូដ​ចុង​ក្រចក​ជាមួយ​ពណ៌​ផ្សេងៗ​ក្រៅពី​ពណ៌​ស​បាន​ផង​ដែរ​។ អ្វីៗ​ក៏​អាច​ទៅ​រួច​បាន​ដែរ​!

Leave a Reply

Your email address will not be published. Required fields are marked *