Beauty

ផលិតផលជួយឱ្យស្បែកសភ្លឺថ្លា

By  | 

សម្រស់​គឺ​បានមកពី​ធម្មជាតិ និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​អ្នក​ក្នុង​ការថែរក្សា​សម្ផស្ស​។ ប្រសិនបើ​អ្នក​មាន​ចម្ងល់​ទាក់ទង​នឹង​ការសម្រិតសម្រាំង​ជ្រើសរើស​ប្រភេទ​ផលិតផល​ដែល​ល្អ​បំផុត សូម​បន្ត​អាន​អត្ថបទ​ខាងក្រោម​នេះ​។ យើងខ្ញុំ​បាន​ប្រមូលផ្តុំ​នូវ​បណ្តា​ផលិតផល​ល្អ​បំផុត​សម្រាប់​ស្បែក ក្រចក និង​គ្រឿង​ថែ​សម្ផស្ស​នានា​សម្រាប់​អ្នក​។​
​ទទួលបាន​ស្បែក​ស​ស្រស់ស្អាត​
​ខាងក្រោម​នេះ​ជា​ឈ្មោះ​ផលិតផល​ល្អ​បំផុត​ទាំង ៣ ដែល​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ប្រែ​ជាស និង​ភ្លឺ​ស្រស់​ស្អាត​ភ្លាមៗ​។ អត្ថបទ​នេះ​នឹង​ណែនាំ​អ្នក​ពី​ផលិតផល​ថែរក្សា​ស្បែក​បី​ប្រភេទ​រួម​មាន​ក្រែម​សម្រាប់​លាប​ពេលយប់ Elure Advanced Lightening Night Cream ក្រែម​បកស្បែក Dennis Brightening Peel និង​ស្ក្រាប់​លាងមុខ​ឱ្យ​ស Acure Brightening Facial Scrub​។​
​ក្រែម​សម្រាប់​លាប​ពេលយប់ Elure Advanced Lightening Night Cream សម្បូរ​ទៅ​ដោយ​សារធាតុ ជា​អង់​ហ្ស៊ី​ម​ដែល​ចម្រាញ់​ចេញពី​ផ្សិត​មាន​តួនាទី​បំបែក​ជាតិ​មេឡានីន​នៅលើ​ស្រទាប់ស្បែក​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​លាប​ក្រែម​ដ៏​អស្ចារ្យ​នេះ​នៅ​ពេលយប់​មុនពេល​ចូល​គេង ហើយ​បន្ទាប់​មក​បិទ​ភ្នែក​គេង និង​យល់​សុបិន​ល្អៗ​។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​អ្នកនឹង​ទទួលបាន​លទ្ធផល​ស្បែក​ស​ស្រស់ស្អាត​ជាង​មុន​មិន​ខាន​។​
​ផលិតផល​បកស្បែក Dr. Dennis Gross Skincare Extra Strength Alpha Beta Peel ផ្សំ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម សារធាតុ​ជួយ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ និង​សារធាតុ​បង្កើន​ចលនា​ប្រសាទ​កោសិកា​។ ការ​រួមផ្សំ​នៃ​សារធាតុ​ទាំងនេះ​ជួយ​បំពេញ​បន្ថែម​នូវ​សារធាតុ​ចាំបាច់​ជំនួយ​ដល់​ស្បែក​របស់​អ្នក​ឱ្យ​មើល​ទៅ​ភ្លឺ​ថ្លា​ចែងចាំង​។ អ្នក​អាច​លាប​ក្រែម​បកស្បែក​នៅពេល​ណា​ក៏​បាន​នៃពេល​ថ្ងៃ ឬ​លាប​មុនពេល​ចេញ​ទៅ​ចូលរួម​កម្មវិធី​ផ្សេងៗ​ដើម្បី​ឱ្យ​ស្បែក​របស់​អ្នក​មើល​ទៅ​ស​ស្រស់​ស្អាត​ជា​ង​មុន​។
​ផលិតផល​ខាត់​ស្បែក Acure Brightening Facial Scrub គឺ​ជា​ផលិតផល​របស់ Allure ដែល​ឈ្នះ​ពានរង្វាន់​។ អ្វី​ដែល​អស្ចារ្យ​គឺ​គ្រឿងផ្សំ​នៃ​ផលិតផល​នេះ​គឺ​ផ្សំ​ឡើង​ពី​ធម្មជាតិ និង​មើម​ថ្នាំ​។ បន្ទាប់​ពី​បំពេញ​ការងារ​ហត់​ពេញ​មួយថ្ងៃ អ្នក​អាច​ប្រើប្រាស់​ផលិតផល​នេះ​ដើម្បី​ជួយ​ធ្វើឱ្យ​ស្បែក​អ្នក​ក្មេង​ជាង​វ័យ បំបាត់​ការឡើង​ពណ៌​ដាំដែង​ស្រអាប់​នៃ​ស្បែក ជួយ​ឱ្យ​ស្បែក​មើលទៅ​ភ្លឺ​ថ្លា ស្រស់​ស្រាយ និង​ស​ស្អាត​ជា​ង​មុន​។​
​ផលិតផល​ដែល​យើងខ្ញុំ​ណែនាំ​ទាំងនេះ​មិន​ត្រឹម​តែ​បំបាត់​ស្នាម​ជាំខ្មៅ​នៃ​ស្បែក និង​ស្នាម​ខ្មៅ​ដែល​បណ្តាល​មកពី​កម្តៅ​ព្រះអាទិត្យ​នោះទេ តែ​វា​ក៏​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​មើល​ទៅ​ភ្លឺ​ថ្លា ស្រស់​ស្រាយ និង​កាន់តែ​ស​ជាង​មុន​ថែមទៀត​ផង​៕​

Leave a Reply

Your email address will not be published. Required fields are marked *