Health & Fitness

ភេសជ្ជៈ​ម៉ា​ហ្គារី​តា​ឪឡឹក​

By  | 

​គ្រឿងផ្សំ​៖
​សំបក​ក្រូច​ឈូស​ចំនួន ១ ស្លាបព្រា​កាហ្វេ​
​ទឹក​ធម្មតា​ចំនួន កន្លះ​ពែង​
​ស្ករស​ចំនួន កន្លះ​ពែង​
​អំបិល​ចំនួន ៣ ស្លាបព្រា​បាយ​
​ក្រូចឆ្មារ​មួយ​ចំណិត​
​សាច់​ឪឡឹក​កិន​ស្រស់​ចំនួន ១ ពែ​ង​
​ទឹក​ក្រូចឆ្មារ​ស្រស់​ចំនួន ២ ស្លាបព្រា​បាយ​
​ភេសជ្ជៈ agave tequila ១០០ ភាគរយ​ចំនួន កន្លះ​ពែង​ ​
​ភេសជ្ជៈ​ក្រូច​មាន​ជាតិ​អាល់កុល​ចំនួន ២ ស្លាបព្រា​បាយ (​អ្នក​គួរ​ជ្រើសរើស​ម៉ាក Grand Marnier ឬ triple sec)
​ទឹកកក​ចំនួន ១ ពែ​ង​

​វិធី​ធ្វើ​៖
​ចាក់​សំបក​ក្រូច​ដែល​បាន​ឈូស​រួច ទឹក និង​ស្ករស​ចូល​កូន​ឆ្នាំង​តូច​ល្មម​។ ដាំ​រហូត​ដោយ​ប្រើ​កម្ដៅ​ក្ដៅ កូរ​វឹក​រហូត​ទាល់តែ​ស្ករស​រលាយ​អស់​។ លើក​ចេញពី​ចង្ក្រាន​។ រួច​ទុក​ឱ្យ​ល្បាល​ត្រជាក់​ល្អ រួច​ត្រង​យក​សំបក​ក្រូចឆ្មារ​ចេញ​។ (​អ្នក​អាច​ធ្វើ​វា​ទុក​មុន​ដោយ​ដាក់​ក្នុង​កែវ​រួច​បិទ​គម្រប​ឱ្យ​ជិត ក្លាហ្សេ​ក្នុង​ទូ​រ​ទឹកកក​)​។​

​យក​កែវស្រា​ទៅ​ក្លាហ្សេ​រយៈពេល ៣០ នាទី​។ ចាក់​អំបិល​នៅលើ​ចាន​ទំហំ​ល្មម​មួយ រួច​អ្នក​ត្រូវ​យក​ចំណិត​ក្រូចឆ្មារ​មក​ត្រដុស​នៅលើ​មាត់​កែវ បន្ទាប់មក​យក​ទៅ​ផ្កាប់​ពីលើ​អំបិល​ដើម្បីឱ្យ​អំបិល​ជាប់មាត់​កែវ​។​

​ចាក់​ភេសជ្ជៈ​ក្រូច​មាន​ជាតិ​អាល់កុល​ចំនួន ២ ស្លាបព្រា​បាយ សាច់​ឪឡឹក​កិន​ស្រាប់ ទឹក​ក្រូចឆ្មារ​ច្របាច់​ស្រស់ៗ ភេសជ្ជៈ tequila ភេសជ្ជៈ​ក្រូច​មាន​ជាតិ​អាល់កុល និង​ទឹកកក​ចូល​ក្នុង​ដប​ក្រឡុក​ស្តា​ខក់​ថែ​ល​។ ក្រឡុក​ទាល់តែ​ឡើង​ព​ពុះ និង​ត្រជាក់​ល្អ យ៉ាងហោច​ណាស់​ប្រើពេល ១ នាទី​។ សម្រស់​យក​តែ​ទឹក រួច​ចាក់​ចូល​កែវ​ដែល​រៀបចំ​រួចរាល់ រួច​ដាក់​ចំណិត​ក្រូចឆ្មា​រលើ​មាត់​កែវ​ដើម្បី​លម្អ​បន្ថែម​។​

*​ដើម្បី​ធ្វើ​ឪឡឹក​កិន​អ្នក​ត្រូវ​ឆ្កឹះ​យក​គ្រាប់​ឪឡឹក​ចេញ រួច​កាត់​ជា​ដុំ​ធំៗ​។ ចាក់​ចូលក្នុង​ឧបករណ៍​កិន រួច​កិន​រហូត​ទាល់តែ​ម៉ត់​ល្អ​៕

Leave a Reply

Your email address will not be published. Required fields are marked *