Entertainment

របៀប​ធ្វើ​ឱ្យ​មាន​មន្ដ​ស្នេហ៍

By  | 

​តើ​អ្នក​អាច​បញ្ចេញ​មន្ដ​ស្នេហ៍​ដាក់​នរណាម្នាក់​ដែល​អ្នក​ជួប​តាមរយៈ​ខោខ្លី​បាន​ដែរឬទេ​? ការ​មាន​មន្ដ​ស្នេហ៍​ជា​ឥរិយាបថ​មួយ​ដែល​មាន​ប្រយោជន៍​ហើយ​ពិតៗ​តែម្ដង​។ អ្វី​ដែល​ល្អ​គឺថា ប្រសិនបើ​អ្នក​មិន​មាន​មន្ដ​ស្នេហ៍​ទេ ជា​លទ្ធផល មាន​មធ្យោបាយ​មួយចំនួន​ដើម្បី​ធ្វើឱ្យ​មាន​មន្ដ​ស្នេហ៍​ជាង​មុន​ទៅ​តាម​ស្ថានភាព​សង្គម​ឬ​ស្ថានភាព​ដ៏​ជិតស្និទ្ធិ​ណាមួយ​។

១. សូម​ស្មោះត្រង់
​ការបង្ហាញ​ភាពមិន​ពិត​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​និង​គួរ​ឱ្យ​ខកចិត្ដ​មិន​ចង់​ឃើញ​ទេ​។ ហេតុអ្វី​បានជា​មាន​គេ​ចង់​ជជែក​ជាមួយ​អ្នក ប្រសិនបើ​គេ​ដឹងថា អ្នក​ជា​មនុស្ស​មិន​ស្មោះត្រង់​? អ្នក​ដែល​មាន​ពុតត្បុត​គឺជា​មនុស្ស​សំរាម​។ ប្រសិនបើ​អ្នក​មិន​មាន​អារម្មណ៍ល្អ ប្រាកដជា​មិន​សប្បាយចិត្ដ ប៉ុន្ដែ​សូម​បើកចិត្ដ​ឱ្យ​ទូលាយ និង​ប្រាប់​ពី​អារម្មណ៍​របស់​អ្នក​ដល់​គេ​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ដ​អ្វីមួយ​ដែល​នរណា​ម្នាក់​កំពុង​តែ​ស្លៀកពាក់ ចូរ​កុំ​សរសើរ​គេ គ្រាន់តែ​ថា​វា​ជា​រឿង​មិន​ត្រឹមត្រូវ​បាន​ហើយ​។ ចូរ​ស្វែងរក​អ្វី​ដែល​អ្នក​ចូលចិត្ដ​ខ្លាំង​ហើយ​ឱ្យ​តម្លៃ​ទៅលើ​វាទៅ​។ ខ្ញុំ​ប្រហែលជា​យល់​ថា​តើ​ហេតុអ្វី​បានជា​គេ​សរសើរ​អ្វីមួយ​ដែល​ពួកគេ​មិន​ចូលចិត្ដ និង​ដែល​នរណា​ម្នាក់​កំពុងតែ​ស្លៀក ពាក់​ក្រៅពី​ពណ៌​ខៀវ​។ សូម​កុំ​ធ្វើ​នូវ​រឿង​មិន​ពិត​ឱ្យសោះ ហើយ​សូម​ស្វែងរក​អ្វីដែល​ល្អ​ទៅ​។

២. ចៀសវាង​ការជជែក​ពី​នេះ​ពី​នោះ
​សូម​កុំ​សួរ​នរណា​ទាក់ទង​ទៅនឹង​សង្គម​ដែល​គេ​មើលឃើញ​។
​ឧទាហរណ៍​៖
​តើ​អ្នក​ធ្វើ​អ្វី​?
​តើ​អ្នក​មកពីណា​?
​តើ​អ្នក​ទៅ​សិក្សា​នៅ​សាលារៀន​ណា​? ជាដើម​។​

​គ្រាន់តែ​សួរថា​តើ​អ្នក​ចាប់អារម្មណ៍​ខ្លាំង​ឬ​យ៉ាងណា​។ ពេលវេលា​ជា​ច្រើន​នៅក្នុង​ជីវិត​ដែល​មនុស្ស​ជួបជុំគ្នា ឬ​មនុស្ស​ប្លែក​មុខ​ដែល​អ្នក​ជួប​នរណា​ម្នាក់​ដោយ​ឥត​គ្រោងទុក នឹង​សួរ​នូវ​សំណួរ​ទាំងនោះ ប៉ុន្ដែ​អ្នក​អាច​ប្រាប់​ថា ពួកគេ​មិន​ស្ដាប់ ឬ​ថែមទាំង​យកចិត្ដទុកដាក់​។ អ្នកខ្លះ​សួរ​នូវ​សំណួរ​ទាំងនោះ​យ៉ាង​ជ្រួតជ្រាប គឺ​គ្រាន់តែ​ដើម្បី​សាកសួរ​ធ្វើ​ដូចជា​ទំនង​ថា​សមរម្យ ឬ​បំពេញ​ភាពស្ងប់ស្ងាត់​ដ៏​ឆ្គាំឆ្គង​។ ដើម្បី​ឱ្យ​មាន​មន្ដ​ស្នេហ៍ សូម​សួរ​ជា​សំណួរ​ថា អ្នក​ពិតជា​ចង់បាន​ចម្លើយ ឬ​ចង់​បាន​អ្វីមួយ​ដែល​នឹង​ឈានទៅរក​ការសន្ទនា​ដ៏​រីករាយ​។
​សូម​ធ្វើ​ឱ្យ​ខុសប្លែក​ពី​គេ ហើយ​ធ្វើ​ជា​ប្រចាំ​។

៣. ត្រូវ​ចេះ​ដាក់ខ្លួន
​មនុស្ស​ល្អ​ដែល​ខ្លឹម​គឺ​ចេះ​ដាក់ខ្លួន​។ សូម​កុំ​ឱបក្រសោប ប៉ុន្ដែ​ត្រូវ​ចេះ​ចែករំលែក​ជ័យជម្នះ​របស់​អ្នក​ខ្លះ​ផង​។ ទុក​ឱ្យ​អ្នកដទៃ​ដឹងថា អ្នក​នឹង​មិន​ស្វែងរក​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន​លើស​អ្នក​ដទៃ ប៉ុន្ដែ​គឺ​ជំនួស​ឱ្យ​ការចង់​ទទួលបាន​ជោគជ័យ​ជាមួយ​គ្នា​។ ដូចគ្នានេះដែរ សូម​ចេះ​ដាក់ ខ្លួន​ក្នុងការ​ស្លៀកពាក់​។ សូម​ធ្វើ​ខ្លួន​ឱ្យ​សិច​ស៊ី នៅពេល​ដែល​អ្នក​ចង់​មាន​អារម្មណ៍​សិច​ស៊ី តែ​សូម​កុំ​បណ្ដែតបណ្ដោយ​ឱ្យ​អ្វីៗ​ប្រព្រឹត្ដទៅ មិន​រលូន​ឱ្យសោះ​។ ដូចគ្នានេះដែរ ចូរ​ដាក់ខ្លួន​ជា​ប្រចាំ​ដើម្បី​ចងចាំ​នូវ​ភ័ព្វសំណាង​តិចតួច​ទាំងអស់នោះ ឬ​ឆ្លងកាត់​ពេលវេលា​ដ៏​សែន​លំបាក​ដើម្បី​ធ្វើឱ្យ​ជីវិត​រីកចម្រើន​។
​សូម​ចេះ​ដាក់ខ្លួន​ដើម្បី​រីករាយ​អបអរ​។​

៤. រាប់រក​មនុស្ស​ឱ្យ​ស្មើភាព​គ្នា
​អ្នក​មាន​អាច​ធ្លាក់​ខ្លួន​ក្រ​នៅ​ថ្ងៃក្រោយ ហើយ​អ្នកក្រ​ក៏​អាច​ក្លាយជា​អ្នកមាន​បាន​ដែរ​។ សូម​កុំ​ប្រមាថ​ឬ​មាក់ងាយ​នរណា​ឱ្យ​សោះ ដោយ សារ​តែ​ទ្រព្យសម្បត្ដិ​ឬ​ឋានៈ​សង្គម​។ មនុស្ស​គឺ​ជា​មនុស្ស ហើយ​គ្មាន​នរណា​ម្នាក់​ដឹង​ពី​ប្រវត្ដិ​ទាំងអស់​របស់​គេ​ឡើយ ឬអ្វី​ដែល​ពួកគេ​ឆ្លង កាត់​នោះដែរ​។ មនុស្ស​ដែល​មាន​មន្ដ​ស្នេហ៍​នឹង​យកចិត្ដទុកដាក់​ខ្ពស់​ចំពោះ​មនុស្ស​រាល់គ្នា​។ យើង​ទាំងអស់គ្នា​នៅ​លើ​ភព​ផែនដី​នេះ សុទ្ធ​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​និង​មាន​ជ័យជម្នះ​រៀងៗ​ខ្លួន​។ ជីវិត​មិន​មែន​ងាយស្រួល​ទេ ហើយ​ត្រូវតែ​ចេះ​ជួយ​ជ្រោមជ្រែង​គ្នា និង​យកចិត្ដ ទុកដាក់​ចំពោះ​គ្នា​នឹង​គ្នា​។ សូម​កុំ​ច្រណែន​នឹង​គេ​មានបាន នៅពេល​ដែល​អ្នក​មិន​បាន​ស្គាល់​គេ​ច្បាស់ ហើយ​សូម​កុំ​វិនិច្ឆ័យ​ថា​គេ​ក្រ នៅ ពេល​ដែល​អ្នក​មិន​បាន​និយាយ​ជាមួយ​គេ​ទាក់ទង​ទៅនឹង​ការរស់នៅ​របស់​គេ​។ មនុស្ស​មាន​មន្ដ​ស្នេហ៍​ដែល​ស្គាល់​មនុស្ស​គ្រប់គ្នា គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ ហើយ​កុំ​ព្យាយាម​យក​មន្ដ​ស្នេហ៍​ទៅ​ទាក់ទាញ​នរណាម្នាក់ អាស្រ័យ​លើ​ឋានៈ​សង្គម​តែមួយ​មុខ​ឱ្យ​សោះ​។
​សូម​កុំ​វិនិច្ឆ័យ​គេ​ថា​យ៉ាងណាៗ​អី ប៉ុន្ដែ​សូម​ស្ដាប់​គេ​សិន​។

៥. សូម​ស្វែងយល់​នូវ​អ្វីៗ​ដែល​មាន​ជុំវិញខ្លួន​អ្នក
​សូម​ប្រុងប្រៀប​ចំពោះ​អ្វី​ដែល​នឹង​កើតមាន​ជុំវិញ​ខ្លួន​អ្នក​។ តើ​មិត្ដភ័ក្ដិ​មា្ន​ក់​របស់​អ្នក​មាន​អារម្មណ៍មិនល្អ​នៅពេលញុំា​អាហារ​ពេល​ល្ងាច​ដែរឬទេ​? តើ​កញ្ញា​ត្រូវការ​ទឹក​បន្ថែម​ពី​អ្នកបម្រើ​ដែរឬទេ ប៉ុន្ដែ​មិន​ហ៊ាន​ស្នើ​? តើ​សុផល​រីករាយ​ក្នុង​ការចែករំលែក​រឿង​សប្បាយៗ​ពី​ការងារ​ដែរ​ឬទេ​? គ្រប់​គ្នា​ចង់ឱ្យ​គេ​ស្គាល់ ហើយ​នៅពេល​ដែល​អ្នក​ជ្រើសរើស​ពាក្យពេចន៍​សម្រាប់​និយាយ​គ្នា ឬ​ដឹង​ពី​របៀប​ដោះស្រាយ​បញ្ហា ឬ​ជជែក​អំពី​អ្វី​មួយ​ដោយ​គ្រាន់តែ​ដឹង​នូវ​ភាសា​កាយវិការ ឬ​ការ​រ៉ាយរ៉ាប់​តិចតួច នោះ​គេ​ចាប់ផ្ដើម​ស្ងើចសរសើរ​ខ្លាំង​ឡើងៗ​។ ប្រសិនបើ​អ្នក​ឱ្យ​អ្នក​បម្រើ​យក​ទឹក​បន្ថែម​ទៅឱ្យ​កញ្ញា អ្នក​ប្រាប់​មិត្ដភ័ក្ដិ​របស់អ្នក​តើ​នរណា​ឈឺ ដែល​ពួកគេ​អាច​ទៅ​ផ្ទះ​បាន ហើយ​អ្នក​អាច​រីករាយ​ជា​មួយ​សុផល ហើយ​សួរ​នាង​ថា​តើ​មាន​អ្វី​កើតឡើង​នៅ​ថ្ងៃនេះ​។ នៅពេល​ដែល​អ្នក​អាច​យល់​ពី​មនុស្ស​មិន​ចាំបាច់​ឱ្យ​គេ​ជួយ​ទាំង​ស្រុង​នោះ ទេ ដូច្នេះ​ពួកគេ​ក៏​មិន​រងគ្រោះ​ដោយ​ស្ងាត់ៗ​នោះដែរ ដោយ​វា​ជា​មន្ដ​ស្នេហ៍​ដ៏​ពិតប្រាកដ និង​ជា​ទង្វើ​មិន​អាត្មានិយម​។ គេ​ស្គាល់​នៅពេល​ដែល​អ្នក​ធ្វើ​អ្វី​តិចតួច​ដែល​ជា​សេចក្ដី​ល្អ​ដើម្បី​អ្នក​ដទៃ​។

សូម​កត់សម្គាល់​នូវ​អ្វី​តិចតួច​ទាំងនោះ​។

​ខាងក្រោម​ជា​គន្លឹះ​ភាសា​កាយវិការ​មួយចំនួន​៖
-​ ​សម្លឹង​មើល​ភ្នែក​
-​ ​ប៉ះពាល់​រាងកាយ​ថ្នមៗ​
-​ ​ចាំ​ឈ្មោះ​របស់​គេ​
-​ ​ធ្វើ​ត្រាប់​តាម​ភាសា​កាយវិការ​/​ថាមពល​
-​ ​ចេះ​ថ្នាក់ថ្នម​៕

Leave a Reply

Your email address will not be published. Required fields are marked *