Connect with us

រមណីយដ្ឋាន​ស្ប៉ា​ដែល​គួរតែ​មាន​ក្នុង​បញ្ជី​ដំណើរ​កម្សាន្ត​របស់​អ្នក​
​ការ​ពិពណ៌នា​អំពី​រមណីយដ្ឋាន​ដ៏​ល្អ​ឯក​ទាំងបី​នៅ​អាស៊ី ដែល​ផ្តល់​នូវ​អារម្មណ៍​ស្រស់ស្រាយ​សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​គេចចេញ​ពី​ជីវិត​ដ៏​រវល់​នឿយហត់​។ សាកល្បង​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទាំងនេះ និង​ទទួលយក​បទពិសោធន៍​ផ្សងព្រេង​ដ៏​អស្ចារ្យ​។​
​ស្ប៉ា រមណីយដ្ឋាន សណ្ឋាគារ​
​រមណីយដ្ឋាន​ស្ប៉ា​ល្អឯក​ទាំង ៣ នៅ​អាស៊ី​
​នៅពេល​ដែល​និយាយ​ទៅដល់​គោលដៅ​ទេសចរណ៍ គេ​ឃើញ​មាន​ជម្រើស​ទី​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​ជាច្រើន​នៅ​អាស៊ី​ដែល​អ្នក​អាច​ជ្រើសរើស​បាន​។ នៅពេលដែល​ធ្វើដំណើរ​ទស្សនាចរណ៍ អ្នកទេសចរ​គ្រប់រូប​គឺ​មាន​គោលបំណង​តែ​មួយ​ប៉ុណ្ណោះ​។ នោះ​គឺ​ធ្វើយ៉ាងណា​លម្ហែ​អារម្មណ៍​គេចចេញ​ពី​ភាព​តានតឹង​នៃ​ជីវភាព​ដ៏​រវល់ និង​កម្សាន្ត​នៅ​ទីកន្លែង​ដែល​ផ្តល់​ឱ្យ​ពូកគេ​នូវ​បរិយាកាស​ស្ងប់ស្ងាត់ និង​ស្រឡះ​ខួរក្បាល​ល្អ​។​
​មិន​ខុស​ទេ​ទ្វីបអាស៊ី​គឺ​សម្បូរ​ទៅ​ដោយ​កន្លែង​កម្សាន្ត​ធម្មជាតិ​បែបនេះ ជឿ​ថា​ដំណើរ​កម្សាន្ត​មួយ​នេះ​ច្បាស់​ជា​ធ្វើឱ្យ​លោក​អ្នក​មិនអាច​បំភ្លេច​បាន​ឡើយ​។ ក្នុងចំណោម​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ដ៏​ច្រើន យើងខ្ញុំ​សូម​ណែនាំ​សណ្ឋាគារ​ដែល​លេចធ្លោ​ជាងគេ​មួយ​ចំនួន​ដែល​ផ្តល់​នូវ​សេវាកម្ម​ល្អឥតខ្ចោះ និង​ស្ប៉ា​ដូចខាងក្រោម​៖
​រមណីយដ្ឋាន Four Seasons Sayan កោះ​បាលី​
​ទីតាំង​រមណីយដ្ឋាន​មួយ​នេះ​គឺ​ពិតជា​ស្រស់ស្អាត និង​ដ​ក់ជាប់​ក្នុង​ចិត្ត​។ ស្ថិតនៅ​ចន្លោះ​ជម្រាលភ្នំ​ដ៏​ជ្រៅ​នៅក្នុង​ភូមិតូច​មួយ រមណីយដ្ឋាន​មួយ​នេះ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​សួនច្បារ​គ្រប់ផ្នែក​។ គេ​ឃើញ​មាន​ផ្កា​តំបន់​ត្រូពិកដ៏​ស្រស់ស្អាត​ជាច្រើន​កំពុងតែ​ឈរ​រហង់រ​ង់​ចាំ​ស្វាគមន៍​ភ្ញៀវទេសចរ​ដែល​បាន​មក​កម្សាន្ត​នៅ​ទីនេះ​។ អ្វី​ដែល​អស្ចារ្យ​ជាងនេះទៅទៀត​គឺ​មាន​ដង​ទន្លេ Ayung ហូរ​កាត់​នៅ​ចំ​កណ្តាល​រមណីយដ្ឋាន​នេះ​ថែមទៀត​ផង​។​
​រមណីយដ្ឋាន​នេះ​នឹង​ធ្វើឱ្យ​លោក​អ្នក​មាន​អារម្មណ៍​ថា​នេះ​គឺជា​ដំណើរ​កម្សាន្ត​ដ៏​ល្អ​បំផុត​របស់​លោក​អ្នកតា​មរយៈ​ភាព​រួសរាយ​រាក់ទាក់​នៃ​បុគ្គលិក​របស់​រមណីយដ្ឋាន​នេះ​។ អ្នក​អាច​រីករាយ​ជាមួយ​សកម្មភាព​ផ្សេងៗ​នៅ​កំឡុង​ពេល​ស្នាក់​នៅ​ដូច​ជា​ហាត់​យោ​ហ្គា ហា​ត់រាំ ជិះ​កង់ និង​ដើរ​កម្សាន្ត​តាម​សួនច្បារ​ក្នុង​រមណីយដ្ឋាន​។ នៅ​ទីនោះ​ក៏​មាន​ដំណើរ​កម្សាន្ត​មួយចំនួន​ដែល​តម្រូវ​ឱ្យ​លោកអ្នក​បង់ប្រាក់​ផងដែរ​ដូចជា​ទៅ​កម្សាន្ត​នៅ​កន្លែង​ព្យាបាល​ជម្ងឺ​ដ៏​ស័ក្តិ​សិទ្ធ ឬ​ទៅ​ជិះទូក​នៅតាម​ទឹកជ្រោះ​ជាដើម​។​
​រមណីយដ្ឋាន​នេះ​គឺ​មាន​សណ្ឋាគារ​ចំនួន​ពីរ​ប្រភេទ​។ មួយ​ឈ្មោះ Ayung Terrace ដែល​មាន​ឯកទេស​បម្រើភ្ញៀវ​តាម​បែប​ប្រពៃណី​ជនជាតិ​ឥណ្ឌូនេស៊ី​។ សណ្ឋាគារ​នេះ​មាន​ទីតាំង​នៅ​ក្រោម​ដើម​ត្នោត​។ ចំណែក​សណ្ឋាគារ​មួយ​ទៀត​ឈ្មោះ Riverside Café ដែល​ផ្តល់​នូវ​ទីតាំង​បែប​ស្និទ្ធស្នាល​ស្ថិតនៅ​ជិត​អាង​ហែល​ទឹក​។​
​សេវាកម្ម​ស្ប៉ា​ដែល​សណ្ឋាគារ Four Seasons Hotel ផ្តល់​ជូន​គឺ​មាន​រយៈពេល ៣ ម៉ោង ដែល​តម្រូវ​ទៅ​តាម​ភ្ញៀវ​ម្នាក់ៗ ដើម្បី​សម្រួល​សាច់ដុំ​តឹង​ណែន​នៅក្នុង​រូប​កាយ​។ សេវាកម្ម​នេះ​ក៏​មាន​រួមបញ្ចូល​នូវ​ការព្យាបាល​ផងដែរ​។ ការព្យាបាល​រួមមាន​លាប​រឹត​ខ្លួនប្រាណ​លោកអ្នក​ជាមួយ​អំបិល​ម៉ដ្ឋ​របស់​ហិមាល័យ និង​ចលនា​ដទៃ​ទៀត​ផង​ដែរ​។ បន្ថែម​ជា​មួយ​ក្លិនក្រអូប​ចេញពី​ក្រឡ​ក្បែរ​នោះ​ផ្តល់​ឱ្យ​លោកអ្នក​នូវ​ថាមពល រួម​ជាមួយ​លក្ខណៈពិសេស​ដទៃ​ទៀត​នៃ​ស្ប៉ា​នេះ ធ្វើឱ្យ​ច​ក្រា​របស់​លោក​អ្នក​មាន​តុល្យភាព រម្ងាប់​អារម្មណ៍ ផ្តល់​ឱ្យ​លោកអ្នក​នូវ​អារម្មណ៍​ដ៏​ស្ងប់​សុខ​។​
​សណ្ឋាគារ Aman Tokyo ប្រទេស​ជប៉ុន​
​ក្រុមហ៊ុន Aman បាន​បង្កើត​គម្រោង​ជា​ច្រើន ក៏​ប៉ុន្តែ​សណ្ឋាគារ​មួយ​នេះ​ទទួល​បាន​ភាព​លេចធ្លោ​ជាងគេ​។ សណ្ឋាគារ Aman ដ៏​ធំ​បំផុត​នា​ពេលបច្ចុប្បន្ន​នេះ​គឺ​មាន​ទីតាំង​ស្ថិតនៅ​អគារ Otemachi Tower ៣៨ ជាន់​។ សណ្ឋាគារ​នេះ​មាន​បន្ទប់​ចំនួន ៨៥ បន្ទប់ ដោយ​កាន់កាប់ ៦ ជាន់​ខាងលើ​បង្អស់​នៃ​អគារ​នេះ​។​
​នៅ​ជាន់​ទី ៣៣ ដែល​ជា​កន្លែង​ផ្តល់​ព័ត៌មាន និង​ទទួលភ្ញៀវ​គឺមាន​ទេសភាព​ស្រស់ស្អាត​អាច​ឱ្យ​យើង​ឃើញ​ទីក្រុង​ទាំងមូល​បាន​។ អម​ជាមួយ​នឹង​ការប្រគំ​ភ្លេង​ដ៏​ពិរោះ​ដោយ​តន្ត្រីករ​ស្លៀក​ឈុត​ប្រពៃណី​គី​ម៉ូណូ ធ្វើ​ឱ្យ​សណ្ឋាគារ​នេះ​ផ្តល់​ជូន​ភ្ញៀវ​ជា​លក្ខណៈ​បែប​ប្រពៃណី​លាយ​បញ្ចូល​ជាមួយ​សម័យ​ទំនើប​។ អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ ស្ប៉ា​ដ៏​មាន​ផា​សុកភាព បារ និង​ទីកន្លែង​ហាត់ប្រាណ​ដ៏​ទំនើប គឺ​សុទ្ធតែ​ជា​ភាព​ទាក់ទាញ​ដែល​សណ្ឋាគារ Aman Tokyo រៀបចំ​ផ្តល់​ជូន​ដល់​អតិថិជន​របស់​ខ្លួន​។​
​ភោជនីយដ្ឋាន​នៅក្នុង​សណ្ឋាគារ​នេះ​ត្រូវបាន​រៀបចំឡើង​ជា​ពិសេស​ដោយ​អ្នក​រចនា​ជនជាតិ​ជប៉ុន និង​ជា​ភោជនីយដ្ឋាន​មួយ​ក្នុងចំណោម​ភោជនីយដ្ឋាន​ដែល​មាន​ការច្នៃ​ម៉ូដ​ល្អ​ដាច់​គេ​។ ភោជនីយដ្ឋាន​នេះដេគ័រ​ជាមួយ​ថ្មខ្មៅ កៅអី​ធ្វើ​ពី​ស្បែក រនាប​ឈើ និង​តុ​ពណ៌​ប្រផេះ​។ ភោជនីយដ្ឋាន​នេះ​បម្រើ​ជូន​អាហារ​បែប​អឺរ៉ុប​។ នៅក្បែរ​ភោជនីយដ្ឋាន​នេះ​គឺ​មាន​រោង​អង្គុយចាំ​ដែល​មាន​បម្រើ​តែ និង​អាហារសម្រន់​ពេល​ថ្ងៃ​ត្រង់​។ បន្ទប់​សណ្ឋាគារ​រចនា​ម៉ូដ​យ៉ាង​ទាក់ទាញ​។ នៅក្នុង​បន្ទប់​គេង​មាន​បង្អួច​កញ្ចក់​ដ៏​ធំ​ដែល​អាច​ឱ្យ​ភ្ញៀវ​មើលឃើញ​ទេសភាព​ទាំងស្រុង​នៃ​ទីក្រុង​តូ​ក្យូ​ទាំងមូល​។ បន្ទប់​តូច​បំផុត​មាន​ទំហំ ៧១ ម៉ែត្រការ៉េ សមរម្យ​សម្រាប់​ក្រុមគ្រួសារ​តូច​មួយ​ស្នាក់នៅ​។​
​សេវាកម្ម​ស្ប៉ា​នៅ​ឯ​សណ្ឋាគារ Aman Tower គឺជា​លក្ខណៈ​ពិសេស​នៃ​សណ្ឋាគារ​នេះ​។ លោកអ្នក​អាច​នឹង​មាន​ការភ្ញាក់ផ្អើល​ព្រោះ​ថា​បន្ទប់​ស្ប៉ា​នៅទីនេះ​គឺ​ចំណាយ​អស់​ពីរ​ជាន់ ដោយ​មាន​ទំហំ ២,៥០០ ម៉ែត្រការ៉េ​។ ពេល​ដែល​បាន​មក​កាន់​ទី​នេះ អ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​ជាមួយ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​វា​ជាមួយ​ពន្លឺភ្លើង​ដ៏​ស្រទន់ និង​សំណង់​ឈើ​ដ៏​ប្រណីត​។ បន្ទប់​ស្ប៉ា​នេះ​គឺ​មាន​លក្ខណៈ​បែប​ស្តាយ​ល៍អាង​ថ្ម​ទឹ​កក្តៅ​។ ដូចគ្នា​ដែរ​មិន​ខុស​ពី​បន្ទប់​សណ្ឋាគារ​ដទៃទៀត បន្ទប់​ស្ប៉ា​នេះ​គឺ​អាច​ឱ្យ​អ្នក​មក​ត្រាំ​លេង​មើលឃើញ​ទេសភាព​ទីក្រុង​តូ​ក្យូ​ទាំងមូល​ជា​មួយ​បង្អួច​កញ្ចក់​ដ៏​ធំ​។ នៅ​ទីនោះ​ក៏​មាន​ផ្តល់​សេវាកម្ម​ម៉ាស្សា​ផងដែរ​ដែល​ធ្វើឱ្យ​អ្នក​កាន់តែ​ជាប់ចិត្ត​ជាមួយ​សណ្ឋាគារ​នេះ​។​
​សណ្ឋាគារ Nihiwatu កោះ​សាំ​បា ប្រទេស​ឥណ្ឌូនេស៊ី​
​សណ្ឋាគារ​នេះ​មាន​ទីតាំង​ស្ថិតនៅ​លើ​កោះ​សាំ​បា និង​ត្រូវ​ហោះហើរ​រយៈពេល​មួយ​ម៉ោង​ចេញពី​កោះ​បាលី​។ ខុស​ពី​កោះ​ក្បែរ​ខាង កោះ​នេះ​ពុំមែន​ជា​កោះ​ដែល​មាន​សំណ​ល់​បន្ទុះ​ភ្នំភ្លើង​ឡើយ​។ ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​ទីនេះ​នឹង​ទទួលបាន​បរិយាកាស​ស្ងប់ស្ងាត់ ដោយសារ​តែ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ត្រកាល ដើម​ដូង​ខ្ពស់ៗ ហើយ​ថែមទាំង​អាច​រីករាយ​ជា​មួយ​ការ​ជិះ​ស្គី​លើ​សមុទ្រ ទទួលទាន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​មាន​អ្វី​ផ្សេងៗ​ជាច្រើន​ទៀត​។​
​វីឡា​ដែល​អ្នកនឹង​ស្នាក់នៅ​ក្នុង​កំឡុងពេល​ទេសចរណ៍​គឺ​ស្ថិត​នៅ​ចម្រុះ​ជា​មួយ​ដើម​ចេក​។ ផ្លូវ​ដើរ​ឆ្លងកាត់​រមណីយដ្ឋាន​នេះ​នឹង​នាំ​អ្នក​ទៅរក​ទេសភាព​ដ៏​ស្រស់ស្អាត​ពោរពេញ​ដោយ​ព្រៃឈើ​ខៀវស្រងាត់​។ អ្នក​ក៏​អាច​ទៅ​លេង​សួន​បន្លែ បារ​តាម​ឆ្នេរសមុទ្រ ហាង​លក់​ឧបករណ៍​ជិះ​ស្គី​លើ​សមុទ្រ ផ្ទះ​លើទឹក និង​វាលស្មៅ​ដែល​ពោរពេញ​ទៅ​ដោយ​សត្វ​សេះ​នៅក្នុង​រមណីយដ្ឋាន​នេះ​បាន​ផង​ដែរ​។
​ប្រសិនបើ​អ្នក​ជ្រើសរើស​ទីកន្លែង​នេះ អ្នក​នឹង​មាន​ជំនួយការ​ផ្ទាល់ខ្លួន​នៅ​ក្នុង​កំឡុងពេល​ស្នាក់នៅ​របស់​អ្នក​ដើម្បី​បំពេញ​រាល់​តម្រូវការ​របស់​អ្នក​។ នៅ​ទីនេះ​មាន​កម្មវិធី និង​សកម្មភាព​កម្សាន្ត​នានា​សម្រាប់​ភ្ញៀវ​ផង​ដែរ​ដូចជា​ចែវ​ទូក ជិះ​សេះ ជិះទូក​ស្ទូចត្រី ព្រលែង​អណ្តើក​សមុទ្រ ដើរ​ផ្សងព្រេង​ទៅកាន់​ទឹកជ្រោះ និង​គយគន់​ទេសភាព និង​ហាត់​យោ​ហ្គា​ដែលមាន​ថ្នាក់​បង្រៀន​ជាប្រចាំ​។​
​លោកអ្នក​អាច​រីករាយ​ជាមួយ​ការបន្ថែម​ថ្មី​ពិសេស​របស់​សណ្ឋាគារ​នេះ​គឺ “​ស្ប៉ា​នៅ​កណ្តាល​ធម្មជាតិ​”​។ នៅ​ទីនោះ​នឹង​មាន​អ្នក​នាំ​ផ្លូវ​លោក​អ្នក​ដោយ​ថ្មើរជើង​នៅក្នុង​ព្រៃ​ដោយ​ឆ្លងកាត់​ភូមិ​អ្នកស្រុក​ជាច្រើន​កន្លែង​។ ផ្លូវ​នេះ​នឹង​នាំ​លោក​អ្នក​ទៅ​កាន់ “alfresco spa Nihioka”​។ កន្លែង​ស្ប៉ា​នេះ​ស្ថិតនៅ​លើ​កំពូល​ច្រាំង​ថ្មភ្នំ វា​នឹង​ធ្វើឱ្យ​លោកអ្នក​គិតថា​បើ​មិន​បាន​មក​ទី​នេះ​ទេ លោកអ្នក​ច្បាស់​ជា​មិន​បាន​រីករាយ​ជា​មួយ​បទពិសោធន៍​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​ឡើយ​។ ជាមួយ​ទេសភាព​ដ៏​ស្រស់ស្អាត កន្លែង​ស្ប៉ា​នៅ​រមណីយដ្ឋាន Nihiwatu ផ្តល់ជូន​នូវ​ការព្យាបាល​ពិសេស​ដែល​អនុវត្ត​ដោយ​អ្នកជំនាញ​ព្យាបាល​តាម​បែប​អ្នកស្រុក​សាំ​បា​នៅក្នុង​បរិយាកាស​ដ៏​ស្ងប់ស្ងាត់​។​
​យើងខ្ញុំ​បាន​ស្រាវជ្រាវ​រក​រមណីយដ្ឋាន​ជាច្រើន​ដែល​ផ្តល់ជូន​នូវ​សេវាកម្ម​ដ៏​ល្អ និង​ស្ប៉ា ហើយ​នៅ​ទីបំផុត​យើងខ្ញុំ​ក៏​បាន​រកឃើញ​រមណីយដ្ឋាន​ស្ប៉ា​លំដាប់​ខ្ពស់​ទាំង​បី​ដើម្បី​ចែករំលែក​ជូន​ដល់​ប្រិយមិត្ត​។ ពេល​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ទីនោះ​ម្តង​ហើយ យើងខ្ញុំ​ជឿថា​លោកអ្នក​ច្បាស់​ជា​មិន​អាច​បំភ្លេច​ដំណើរ​កម្សាន្ត​មួយ​នេះ​បានឡើយ ព្រោះ​ថា​តំបន់​កម្សាន្ត​ទាំងនេះ​គឺ​ល្អ​ឯក​ដូច្នេះ​ឯង​!

Travel

គោលដៅ​ល្អៗ​បំផុត​សម្រាប់​គូ​ស្វាមីភរិយា​ថ្មី​

គោលដៅអាពាហ៍ពិពាហ៍គឺជាទីកន្លែងល្អបំផុតសម្រាប់ការផ្តិតយក…

គោលដៅអាពាហ៍ពិពាហ៍គឺជាទីកន្លែងល្អបំផុតសម្រាប់ការផ្តិតយករូបភាពដ៏ស្រស់ស្អាត និងបន្ថែម បរិយាកាសដ៏អស្ចារ្យថែមទៀតទៅក្នុងវត្ថុអនុស្សាវរីយ៍ នៃចំណងដៃអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាថ្មី។ ការផ្លាស់ប្តូរ បរិយាកាសពីមួយថ្ងៃទៅមួយថ្ងៃ និងធ្វើអោយការចំណាយ ពេលវេលាពិសេសៗ ជាមួយនឹង គូស្នេហ៍ របស់អ្នកនៅឯទីឯកន្លែងកម្សាន្ត ថ្មីកាន់តែរីករាយឡើងទ្វេដង។ ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាមាន កន្លែងពិសេសៗចំនួន ៧ ដែលគួស្នេហ៍អាច ប្រារព្ធកម្មវិធីក៏ដូចជាការចាប់ផ្ដើមនូវ ទំព័រជីវិតស្នេហាថ្មី នៅទីកន្លែងកម្សាន្ត ពិសេសៗនេះបានផងដែរ។

ខេត្តព្រះសីហនុ (កំពង់សោម)
ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ជាប់នឹងឈូងសមុទ្រថៃ។ ជាខេត្តមួយដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងសំបូរបែបសម្រាប់ គូស្នេហ៍ថ្មី ថ្មោងដែលកំពុងស្វែងរករមណីយដ្ឋានដែលនៅជាប់មាត់សមុទ្រអ្នកមិនគួរមើលរំលងខេត្ត នោះឡើយ។

ខេត្ត កំពងស្ពឺ
កំពងស្ពឺគឺជាខេត្តមួយដែល រមនីយដ្ឋានគីរីរម្យស្ថិតនៅ ហើយក៏ជារមណីដ្ឋានមួយដែលមនុស្សជា ច្រើនធ្លាប់ទៅលេងកំសាន្តនៅពេលចុងសប្តាហ៍ផងដែរ។ ជា មួយនឹងធម្មជាតិពណ៌បៃតង និងទិដ្ឋភាព នៃទឹកធ្លាក់ដ៏អស្ចារ្យធ្វើអោយរមណីដ្ឋាននេះ ជាកន្លែងពិសេសបំផុតសម្រាប់ទីតាំងថតរូបចងក្រងអនុស្សាវរីយ៍ អាពាហ៍ពិពាហ៍។ គីរីរម្យ មានន័យថា “ភ្នំជាទីរមនា” នៅក្នុងភាសាខ្មែរ។ ភ្នំជាទីរមនានេះគឺជាកន្លែងដ៏ស្រស់ស្អាតអមជាមួយនឹងទេសភាពដ៏អស្ចារ្យដែលធ្វើ អោយអារម្មណ៍របស់អ្នកជ្រះថ្លា បន្ថាប់ពីមានឱកាសសំរាកពីការងារមកដើរលេងកំសាន្តជុំគ្រួសារម្តងៗ។

ខេត្ត កំពត – ភ្នំបូកគោ
សម្រាប់ទីតាំងដ៏ស្រស់ស្អាត ពោរពេញទៅដោយខ្យល់អាកាសត្រជាក់បរិសុទ្ធ និង ជាកន្លែងល្អបំផុតសម្រាប់ការសម្រាកលំហែកាយគឺភ្នំបូកគោ។ ដោយសារតែ ធម្មជាតិដ៏ស្រស់ ស្អាតដែលគ្របដណ្តប់ពីភ្នំ និងភាពងាយស្រួលនោះ អ្នកមិនចាំបាច់ត្រូវមានតង់ ដើម្បីបោះជំរំសម្រាកលំហែកាយនៅទីនោះទេ នៅលើកំពូល ភ្នំមានរមនីយដ្ឋានលំដាប់អន្តរជាតិ កាស៊ីណូ និង ភោជនីយដ្ឋានរហូតដល់ទៅ ១២កន្លែងឯណោះ។ ភ្ញៀវទាំងឡាយនៅពេលអញ្ជើញមកដល់លើកំពូលភ្នំបូកគោ ភ្លាម នឹងកោតសរសើរចំពោះភាពប្រណីតនៅក្នុងសណ្ឋាគារ ក៏ដូចជា ទេសភាពនៃដែនដីពពកវិលរបស់ភ្នំបូកគោជាមិនខាន ។ ទេសភាពដ៏ស្រស់ស្អាត និង ហេដ្ឋារចនា សម្ព័ន្ធដ៏ប្រណីតៗនៅជាប់ជើងភ្នំ រហូតដល់កំពូលភ្នំពិតជាមិនធ្វើអោយលោកអ្នកខកបំណងឡើង។ កាន់តែល្អជាងនេះទៅទៀត ក៏ជាទីកន្លែងដ៏ស័ក្តិ សមបំផុតដែលអ្នកអាចមកផ្តិតយកទស្សនីយភាព ក៏ដូចជាប្រារព្ធពិធីអបអរមួយក៏បានដែរ។

ខេត្តកែប
កែបគឺកន្លែងជាទីចាប់អារម្មណ៍មួយ ដែលមនុស្សជាច្រើនដកខ្លួនចេញពីក្រុង ចូលចិត្តមកកំសាន្ត លំហែកាយ បន្ធូរភាព តានតឹងពីបញ្ហាស្មុគ ស្មាញទាំងឡាយ ក្នុងអាជីពការងារ ក៏ដូចជាជីវិត ប្រចាំថ្ងៃផងដែរ។ ជាមួយនឹង ឆ្នេរខ្សាច់មាត់សមុទ្រ ដ៏ ស្រស់ស្អាត និងទិដ្ឋភាពនៃរុក្ខជាតិ សត្វគ្រប់ប្រភេទ និង ប្រភពទឹកដ៏ស្រស់ ស្អាតដែលមើល ទៅហាក់ដូចជាផ្តល់ភាព រស់រវើកក្នុងជីវិតរបស់យើងផងដែរ កាន់តែពិសេស ទៅទៀតនេះគឺការទស្សនាទិដ្ឋភាពដ៏ ស្រស់ស្អាតអមដោយ មេអំបៅ ហោះហើរពេញផ្ទៃមេឃនៅ ឯឧទ្យានជាតិកែប។ ភ្ញៀវទេសចរទាំងអស់ក៏អាចចំណាយពេលសំរាកនៅឯសណ្ឋាគារប្រណីតៗ ក្នុងខេត្តក៏ដូចជា រីករាយ ជាមួយម្ហូបគ្រឿងសមុទ្រស្រស់ៗខណៈពេលគយគន់នូវទិដ្ឋភាពព្រះអាទិត្យអស្តង្គត់ផងដែរ ហើយអ្វីដែលពិសេសនោះគឺ ខេត្តកែបគឺជាទីកន្លែងដ៏ស័ក្តិសម បំផុតសម្រាប់គូ សា្វមីភរិយាថ្មីដែលមានបំណងចង់មកក្រេបទឹកឃ្មុំនៅទីនេះ។

ទីក្រុង ភ្នំពេញ
ភ្នំពេញគឺជារាជធានីដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា។ ទីក្រុងភ្នំពេញមិនត្រឹមតែជាទីក្រុងដ៏ ប្រណីតនោះទេ ប៉ុន្តែទីក្រុងនេះក៏សំបូរទីកន្លែងកំសាន្តសប្បាយៗ ជាច្រើនផងដែរ ក្នុងនោះមាន ភោជនីយដ្ឋានដែលមានម្ហូបឆ្ងាញ់ៗ ហាងអ‍ីវ៉ានប្រណីត កន្លែងអង្គុយលេងកំសាន្តគយគន់ទេសភាព ក៏ដូចជាការជិះទូកលេង កំសាន្តនៅតាមដងទន្លេសាបផងដែរ ។ល។

ខេត្ត សៀមរាប
ជិះទូកលេង បណ្តែតអារម្មណ៍តាមបារាយណ៍ នឹងបង្កើននូវ បរិយាកាសរ៉ូមែនទិក ក៏ដូចជាចំនាយ ពេលវេលាញ៉ាំអាហារ គូស្នេហ៍តែពីរអ្នក គយគន់ទេសភាព អង្គរនាពេលរាត្រី ពិតជាអនុស្សាវរីយ៍ ដ៏ស្រល់ត្រកាលមួយដែលមិនអាចបំភ្លេចបាន។ ទិដ្ឋភាពដ៏ស្រស់បំព្រងនៃប្រាសាទរំលេចដោយ ធម្មជាតិរុំព័ទ្ធនៅជុំវិញ បង្កើតបានជាទស្សនីយភាពដ៏ល្អវិសេស ដែលនឹងធ្វើអោយចំណង មេត្រីភាពនៃគូស្នហ៍របស់អ្នកកាន់អស្ចារ្យឡើងទ្វេដងជាមួយនឹងកន្លែងកំសាន្តជាច្រើន កន្លែងទៀតនៅក្នុងតំបន់អង្គរ ក៏ដូចជាកន្លែងកំសាន្តដទៃទៀតនៅឯខេត្តសៀមរាប។

Continue Reading

Travel

អរុណសួស្តី​ប៉ារីស

ដំណើរ​ទស្សនាចរ​ដែល​អ្នក​មិន​គួរ​រំលង​
​ព្រះវិហារ​សាសនា Cathedral of Milan ហាក់ដូចជា​លែង​ទាក់ទាញ

ដំណើរ​ទស្សនាចរ​ដែល​អ្នក​មិន​គួរ​រំលង​
​ព្រះវិហារ​សាសនា Cathedral of Milan ហាក់ដូចជា​លែង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្ញុំ​ដូច​ពី​មុន​ទៀតឡើយ នេះ​មិនមែន​បានន័យថា​ខ្ញុំ​មិន​ស្ញប់ស្ញែង​នឹង​ភាព​ពិសិដ្ឋ​នៃ​កំណើត​របស់​សំណង់​វិហារ il Duomo នេះ​ទេ​។​
​ថ្វី​បើ​សម្រស់​ដ៏​ស្រស់ស្អាត​ប្លែក​នៃ​ទីក្រុង Naples មិនបាន​ធ្វើ​ឱ្យ​ខ្ញុំ​ស្កប់ស្កល់​ចិត្ត​ក៏ដោយ ក៏​ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​គ្រប់​ម៉ាត់​នៃ​ភីហ្សា​ដែលមាន​គ្រឿង​ផ្សំសាច់​ក្រហម​ហើយ​មាន​រោយ​ឈី​ស​ដ៏​ឈ្ងុយឆ្ងាញ់​នៅ​ពី​លើ​។​
​ពន្លឺព្រះអាទិត្យ​ចាំង​ជះ​នៅតាម​បណ្តោយ​ឆ្នេរ​នៃ​ទីក្រុង Valencia – ពិតជា​ធ្វើឱ្យ​មាន​អារម្មណ៍​ល្អ ស្រស់​ស្រាយ និង​ផ្តល់​នូវ​ថាមពល​ជីវិត​មិន​គួរឱ្យ​ជឿ​។​
​អរុណសួស្តី​ប៉ារីស​!
​នៅពេលនេះ​ខ្ញុំ​ជា​អ្នក​ស្នងរាជ្យ​នៃ​រាជបល្ល័ង្គ​អាទិទេព​នៃ​ក្តីស្រលាញ់​។ ធុញទ្រាន់​នឹង​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​របស់​ខ្លួនឯង កញ្ចក់​បាន​បិទបាំង​មិន​ឱ្យ​ឃើញ​សម្រស់​របស់ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ចង់​បាន​អ្វី​ដែល​ថ្មី​អារម្មណ៍​រ៉ូមែ​នទិ​ក​របស់​ខ្ញុំ​រីងស្ងួត​បន្តិច​ម្តងៗ អារម្មណ៍​រំជើបរំជួល​ក៏​លែង​មាន​។ ឱ​ប៉ារីស ខ្ញុំ​កំពុងតែ​សរសេរ​ទៅ​អ្នក​។ អាច​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​អ្នកមាន​ដែរឬទេ​? ខ្ញុំ​មាន​បំណង​ចង់​ទៅ​កម្សាន្ត​អ្នក​ជា​យូរ​មក​ហើយ​ខ្ញុំ​ចង់​ស្វែងយល់​ពី​អ្នក​គ្រប់​ទីកន្លែង​។​
​ជូន​ចំពោះ សុភាពនារី​ដ៏​គួរ​ឱ្យ​ស្រលាញ់​! ខ្ញុំ​មាន​អំណាច​ដូច​ព្រះអង្គម្ចាស់ ខ្ញុំ​មាន​ចំណេះដឹង​ជ្រៅជ្រះ​ដូចជា​អ្នកនាង​។ សូម​តោង​ដៃ​ខ្ញុំ ខ្ញុំ​នឹង​នាំ​អ្នកនាង​ទៅ​ទស្សនា​ទីក្រុង​ដ៏​អស្ចារ្យ​នេះ​។​
​មើលចុះ មាន​អ្វី​កំពុងតែ​លួច​សម្លឹងមើល​មក​អ្នកនាង​ហើយ​!
​អ្នកនាង​ឃើញ​ដែរ​ទេ​? និមិត្តរូប​ដ៏​ខ្ពស់សន្លឹម​ដែល​កំពុង​ឈរ​ប្រប​នឹង​ផ្ទៃមេឃ​។ តោះ​នាំគ្នា​ដើរ​ទៅ​រក​មហា​ស្ថាបត្យកម្ម​ប៉ម Eiffel​។ នាំ​មនុស្ស​សំខាន់​របស់​អ្នក​រួច​រីករាយ​នឹង​ពេលវេលា​ដ៏​រ៉ូមែ​ន​ទិក​ជាមួយ​ប៉ម​ដ៏​ស្រស់ស្អាត​នេះ​។ ហើយ​ប្រសិនបើ​អ្នក​នៅ​លីវ​កុំ​បារម្ភ​ថ្វី ទេសភាព​ដ៏​ស្រស់​ស្អាត​មើល​ពី​លើ​ប៉ម​នេះ​មិន​ធ្វើឱ្យ​អ្នក​អផ្សុក​ឡើយ​។
​នៅ​ពេល​ល្ងាច​ដ៏​ស្រទន់ មេឃ​កាន់តែ​ងងឹត អ្នកនាង​អាច​អញ្ជើញ​ទៅ​ទស្សនា​រូង​ឆ្អឹង​ខ្មោច Catacombs នៅក្នុង​ទីក្រុង​ប៉ារីស​។ នេះ​ជា​រូង​ក្រោម​ដី​ដែល​គេ​បង្កើតឡើង​នៅ​សតវត្សរ៍​ទី ១៨ សម្រាប់​ផ្ទុក​ឆ្អឹង​ខ្មោច​របស់​មនុស្ស​ដែល​បាន​ស្លាប់មាន​អាយុកាល​ជាង ៣ សតវត្សរ៍​។​
​ប្រសិនបើ​អ្នក​មាន​ចំណូលចិត្ត​ខាង​ផ្នែក​គំនូរ អ្នក​អាច​ទៅ​ទស្សនា​សារមន្ទីរ Musee Du Louvre នៅ​ទីនោះ​ពោរពេញ​ដោយ​ស្នាដៃ​គំនូរ​របស់​វិចិត្រករ​ល្បីៗ​នៅ​គ្រប់កន្លែង​នៃ​សារមន្ទីរ​។ កូឡិក​ហ្សិន​គំនូរ Mona Lisa និង​រូបចម្លាក់ Venus De Milo et al – ពោល​គឺ​គ្មាន​ទីក្រុង​ណា​ដែល​តាំង​បង្ហាញ​ស្នាដៃ​គំនូរ​ប្រវត្តិសាស្ត្រ​បាន​ល្អ​ជាង​ទីក្រុង​ប៉ារីស​ឡើយ​។​
​ហើយ​ទីក្រុង​ប៉ារីស​មិន​សម្តៅ​តែ​លើ​ប្រជាជន​ប៉ារីស​តែប៉ុណ្ណោះ​ទេ​។ ព្រះវិហារ​សាសនា Paris Pantheon ក៏​បាន​ឆ្លុះ​បង្ហាញ​ពី​ទីក្រុង​រ៉ូម​ផងដែរ – ជា​សញ្ញា​បញ្ជាក់​ពី​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​ចម្រុះ​ជាតិ​សាសន៍​របស់​ប៉ារីស​ផងដែរ​។​
​ត្រៀម​ខ្លួន​ជាមួយ​ភាពសប្បាយ​រីករាយ​នា​ពេល​បន្តិចទៀតនេះ​!
​ទៅ​កម្សាន្ត​នៅ​ប៉ារីស ហើយ​មិន​ទៅ​មើល​ល្ខោន​តន្ត្រី​? អ្នក​ច្បាស់​ជា​ស្តាយក្រោយ​មិន​ខាន​! នៅ​ប៉ារីស​សម្បូរ​ល្ខោន​តន្ត្រី​យ៉ាង​ច្រើន​ដូចជា Lido, Crazy Horse, Moulin Rouge and the iconic Folies Bergere​។ កុំ​ភ្លេច​កម្សាន្ត​អារម្មណ៍​ជាមួយ​ល្ខោន​តន្ត្រី​ដ៏​ល្អ​ទស្សនា​ទាំងនេះ​។​
​មាន​អារម្មណ៍​ថា​អផ្សុក​ឬ​? ប៉ារីស​ប្រហែលជា​ធ្វើឱ្យ​អ្នក​ធុញទ្រាន់​ហើយ​។ តោះ​នាំគ្នា​ធ្វើដំណើរ​ទៅ​ទស្សនា​ខ្សែភាពយន្ត​នៅឯ​រោងភាពយន្ត​ប្រវត្តិសាស្ត្រ Le Louxor​។​
​នាំគ្នា​ដើរ​កម្សាន្ត​តាម​បែប​អ្នក​ក្រុងប៉ារីស​ប្រកប​ដោយ​ភាព​រីករាយ រួច​ហើយ​ធ្វើកា​រកក់​សំបុត្រ​ទៅ​មើល​រឿង​កំប្លែង How to Become a Parisian in One Hour​។ ជឿជាក់​លើ​ទីក្រុង​ប៉ារីស​ដ៏​ស្រស់ស្អាត​នេះ​ចុះ អ្នកនាង​ច្បាស់​ជា​រីករាយ​មិន​ខាន​។​
​ចំណាយ​ពេល​មួយ​ថ្ងៃ​ទៅ​កម្សាន្ត​នៅឯ​សារមន្ទីរ Funfair Museum ជាមួយ​កូនៗ និង​ក្រុមគ្រួសារ​។ នៅ​ទីនោះ​មាន​ឧបករណ៍​ជិះ​កម្សាន្ត​សប្បាយៗ​យ៉ាងច្រើន​។ ធានា​ថា​អ្នកនឹង​សប្បាយ​អារម្មណ៍​ជាមិនខាន​។​
​ឬ​មួយ​អ្នក​អាច​បណ្តែតអារម្មណ៍​ដើរ​កម្សាន្ត​នៅ​តាម​ដង​វិថី​នៃ​ទីក្រុង​ប៉ារីស​។ នៅតាម​ដងផ្លូវ​ចម្រុះ​ទៅ​ដោយ​ទស្សនីយភាព​ស្រស់​ស្អាត​បែប​ប្រពៃណី​របស់​ប៉ារីស​។ នៅពេល​ដែល​អ្នក​ទទួល​បាន​បទពិសោធន៍​ដ៏​សប្បាយ​មួយ​នេះហើយ អ្នក​ច្បាស់​ជា​ចង់​បាន​បទពិសោធ​បែប​នេះ​ម្តងទៀត​ជាមិនខាន​។​
​មាន​អារម្មណ៍​ថា​ឃ្លាន​ឬ​? តោះ​នាំគ្នា​ទទួលទាន​អាហារ​តាម​បែប​ប្រជាជន​ប៉ារីស​
​មិន​ថា​អាហារ​ថ្ងៃត្រង់ ឬ​អាហារ​ពេល​ល្ងាច​ឡើយ រសជាតិ​ដ៏​ឆ្ងាញ់​នៃ​អាហារ​ប៉ារីស​ច្បាស់​ជា​ធ្វើឱ្យ​អ្នក​ញ៉ាំ​ហើយ​ចង់​ញ៉ាំ​ទៀត​ជាមិនខាន​។ នៅ​ប៉ារីស​គឺ​សម្បូរ​ទៅដោយ​ហាង​អាហារ​ឈ្ងុយឆ្ងាញ់​បែប​រ៉ូមែ​ន​ទិក​បម្រើសម្រា​ប់គ្រប់​គូ​ស្នេហ៍មិន​ថា​ក្មេង​ឬ​ចាស់​។ នៅ​ទីនោះ​គឺ​មាន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​ល្បីល្បាញ​ពាសពេញ​ពិភពលោក​។​
​មើលទៅ ទីក្រុង​ប៉ារីស​ក៏​ពូកែ​ខាង​ច្នៃ​សម្រស់​ម្ហូប​លើ​ចាន​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ​!
​អ្នក​អាច​ទទួល​ទាន​អាហារ​នៅឯ​ភោជនីយដ្ឋាន​ដ៏​ទាន់សម័យ និង​ស្រស់ស្រាយ​នៅឯ Monsieur Bleu​។​
​ហើយ​កុំ​ភ្លេច​ផ្តល់ជូន​ខ្លួនឯង​អាហារ​មួយ​ពេល​ដ៏​ឈ្ងុយឆ្ងាញ់​នៅឯ Cinq Mars ផងដែរ​។​
​រីករាយ​ជា​មួយ​អាហារ​ប្លែកៗ​របស់​ប៉ារីស​នៅឯ Frenchie To Go​។ ពាក្យ ”​ប្លែក​” នៅទីនេះ​គឺ​មិន​សម្តៅ​លើ​គុណភាព​នោះទេ ប៉ុន្តែ​សម្តៅលើ​អាហារ​ឆ្ងាញ់ៗ​តែ​មាន​រសជាតិ​ខុសពី​អាហារ​បារាំង​។​
​មាន​អារម្មណ៍​ចង់​ញ៉ាំ​សាច់ ឬ​ចង់​ទិញ​សាច់​ក្លាស្សេ​? កុំ​ភ្លេច​រីករាយ​ជាមួយ​សាច់​គុណភាព​ខ្ពស់​នៅឯ Café des Abattoirs​។​
​តើ​អ្នក​ចូលចិត្ត​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ហាង​លំដាប់​ខ្ពស់​ឬ​? គ្មាន​ហាង​ណា​ល្អ​ជាង​ហាង IL Carpacio​។ ក៏​ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ហាង​បារាំង​បម្រើ​អាហារ​អ៊ីតាលី​ទេ យើង​សុំ​មិន​ណែនាំ​ឡើយ​។​
​ចុងក្រោយ បន្ថែម​ថាមពល​ឱ្យ​ខ្លួនឯង​៖ តោះ​នាំគ្នា​ដើរ​ទិញ​ឥ​វ៉ាន់​!
​អ្នក​មិន​អាច​ទៅលេង​ប៉ារីស ដោយ​មិន​បាន​ទិញ​គ្រឿង​ហ្វេ​ហ្សិន​បារាំងដ៏​ល្បីល្បាញ​ឡើយ​។ រាប់​តាំងពី​ទឹកអប់ កាបូប មួក​ពី​អ្នក​ច្នៃ​ម៉ូដ​ល្បីៗ និង​រូប​ឆ្មា​ធ្វើ​ពី​ព័រ​សើ​ឡែន មិន​ថា​ធំ ឬ​តូច គឺ​អ្នក​អាច​រក​បាន​នៅ​ហាង​លំដាប់​ទាំងនោះ​។​
​ហាង Louis Vuitton ទី​ឋានសួគ៌​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ម៉ូដ​កាបូប​។​
​នៅក្បែរ​នោះ​គឺ​មាន​ហាង Le Marais សម្រាប់​អ្នក​ដែល​ចូលចិត្ត​ម៉ូដ​ខោអាវ​សាមញ្ញ​តែ​ទាន់សម័យ​។
​មានបំណង​ចង់​ដើរ​ទិញ​ឥ​វ៉ាន់​នៅ​ថ្ងៃអាទិត្យ​ឬ​? ផ្សារ Rue Beaurepaire គឺ​បើក​លក់​នៅ​ថ្ងៃអាទិត្យ​។ ផ្សារ​នេះ​មាន​ទំនិញ​ជាច្រើន រួម​ទាំង​សម្លៀកបំពាក់ និង​គ្រឿងអលង្ការ​ច្នៃ​ម៉ូដ​ដោយ​អ្នក​ឌី​ហ្សា​ញ​ល្បីៗ ដោយ​លក់​ក្នុង​តម្លៃ​សមរម្យ​។​
​ពេល​ទៅ​ប៉ារីស កុំ​ភ្លេច​រីករាយ​នឹង​ការ​ដើរ​ទិញ​ឥ​វ៉ាន់​!
​ថ្ងៃ​នេះ​ពិតជា​រីករាយ និង​ដើរ​កម្សាន្ត​បាន​ច្រើន​ទោះបីជា​ហត់​បន្តិច​ក៏ដោយ​។ មុន​ពេល​ព្រះអាទិត្យ​អស្តង្គត យើង​នាំគ្នា​លើក​កែវ​ឡើង​ជូនទៅ​កន្លែង​ដ៏​អស្ចារ្យ​មួយ​នៅ​ទីក្រុង​ប៉ារីស​! Caves Auge ពួកយើង​មក​ដល់​ហើយ​!
Caves នេះ​ជា​មិត្ត​ភ័ក្តិ​របស់ខ្ញុំ​។​
​សម្លាញ់ នេះ​ជា Caves Auge – ជា​ហាង​ស្រា​ចំណាស់​ជាងគេ​នៅក្នុង​ទីក្រុង​។​
​នេះ អ្នក​នាង​ជា​ទាយាទ​នៃ​អាទិទេព​នៃ​ក្តី​ស្រលាញ់ដ៏​ស្រស់ស្អាតឬ​? តើ​នាង​ធ្វើយ៉ាងណា​ទើប​រក​ខ្ញុំ​ដែល​ជា​ទីក្រុង​ប៉ារីស​ឃើញ​?​

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.