Health & Fitness

វិធីសាស្ត្រ​ជំរុញ​ទឹកចិត្ត ដើម្បី​ទទួលបាន​សុខភាព​ល្អ​

By  | 

គន្លឺះ ៨​ចំនុច​ដើម្បី​ធ្វើអោយ​ជីវិត​របស់​អ្នក​កាន់តែ​មាន​សុខភាព​ល្អ និង ធ្វើអោយ​ចង្កេះ​របស់​អ្នក​អោយ កាន់តែ​តូច​ច្រលឹង គួរ​អោយ​ស្រលាញ់​។

1.​ទឹកខ្មេះ​ទឹក​ផ្លែ​ប៉ោម​
​ពិសា​កន្លះ​ស្លា​ព្រា​បាយ​ជា​រៀងរាល់​ព្រឹក​ជាមួយ​ទឹក ដើម្បី​ជួយ​បន្ថយ​របស់​អាហារ នឹង​ធ្វើអោយ​អារម្មណរ​បស់​អ្នក​កាន់តែ​ស្រស់ថ្លា​ពេញ​មួយ​ថ្ងៃ​។

2.​កាត់បន្ថយ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​
​កាត់បន្ថយ​អាហារ​បរិភោគ​ដែល​មាន​ជាតិ​ស្ករ​មួយចំនួន​ដូចជា​នំ​បុ័ង ប៉ុន្តែ​ពិសារ​ជំនួស​វិញ ជាមួយនឹង​អាហា​រដែរ​សំបូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដែល​មាន​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​រាងកាយ​អ្នក​។ សាកល្បង​ពិសារ​អាហារ​ដូចជា គ្រាប់​quinoa និង​បន្លែ​ផ្លែឈើ​អោយ​បាន ច្រើន ជាជាង​ញ៉ាំ​នូវ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន ដែល​នឹង​ធ្វើអោយ​រាងកាយ​របស់​អ្នក ឡើង​ទម្ងន់ ឬ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​នាពេល​អនាគត​បាន​ទៀតផង​។

3.​តើ​អ្នក​ពិតជា​ឃ្លាន​មែនឬ​?
​សួរ​ខ្លួន​អ្នក​ថា ប្រសិនបើ​អ្នក​ចង់​អ្វី​ដែល​នាំ​សុខភាព​ល្អ ឬអ្វី​ដែល​មិនល្អ​សម្រាប់​សុខភាព អ្នក​។ ប្រសិនបើ​អ្នក​ឃ្លាន​ជា​ចង់​ញុំ​អ្វី​មួយ​នោះ គួរ​សួរ​ខ្លួនឯង​ថា​តើ​ផ្លែ​ប៉ោម​មួយ​ផ្លែ ល្មម​ដែរ ឬទេ​? ប្រសិនបើ​ទេ នោះ​អ្នក​សូវ​ជា​ឃ្លាន​ខ្លាំង​ប៉ុន្មាន​នោះ​ទេ​។ មួយ​ភាគ​ធំ មនុស្ស​ជាច្រើន តែងតែ​យល់ច្រលំ​អំពី ចំណង់ និង​ភាព​ស្រេកឃ្លាន ដូចនេះ ទឹក​មួយ​កែវ​គឺ​ល្មម​ហើយ ប៉ុន្តែ ប្រសិនបើ​អ្នក​នៅ​តែ​ចង់​ញ៉ាំ​ត​ទៀត អ‍‍៊ីចឹង​អ្នកគួរ​រក​អ្វី​ដែល​គួរសម​ដើម្បី​ញ៉ាំ​ហើយ​។

4.​ពិសារ​តែ​បៃតង
​តែ​បៃតង​គឺ​ល្អ​ខ្លាំងណាស់​សម្រាប់​សុខភាព​របស់​អ្នក ហើយ​ជាពិសេស​តែ​បៃតង​គឺ​ជួយ​ពន្លឿ​ន នៃ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​អោយ​កាន់តែ​ឆាប់រហ័ស​។ តែ​បៃតង​ក៏​មាន​អត្ថប្រយោជន៍​បែប ធម្មជាតិ​សម្រាប់​ស្បែក​របស់​អ្នក​ផងដែរ​ដែល​នៅ​ក្នុង​តែ​នេះ​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម​ច្រើន​មែនទែន​។

5.​ញ៉ាំ​ទឹក​អោយបាន​ច្រើន​
​ទឹក​មាន​សារៈសំខាន់​ណាស់​ក្នុង​ការធ្វើអោយ​សារពាង្គកាយ​របស់​អ្នក​ដំណើរការ​បាន​ល្អ ដូចជា​រក្សា​សុខ​ភាព ស្បែក សក់ និង​ជួយ​បំប៉ន​សុខភាព​ភ្នែក​របស់​អ្នក​អោយ​នៅតែ​ល្អ​។ ទឹក​ក៏​ជួយ​អោយ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ​និង​ជួយ​សម្រន់​ចំណង់​នៃ​ការ​ទទួលទាន​អាហារ​ផងដែរ​។

6.​លំ​ហាត់ប្រាណ​ដែល​ស័ក្តិសម​នឹង​អ្នក​
​ស្វែងរក​សកម្មភាព​ហាត់ប្រាណ​ណាមួយ​ដែរ​អ្នក​ចូលចិត្ត​។ ប្រសិនបើ​អ្នក​មិនសូវ​ជា​ចូលចិត្ត ការរត់​ហាត់​ប៉ុន្មាន​ទេ អ‌៊ីចឹង​អ្នក​មិន​ចាំបាច់​នោះទេ គួរណា​ស្វែងរក​សកម្មភា​ពហា​ត់​ប្រាណ ណា​ដែរ​អ្នក​សប្បាយចិត្ត​នឹង​ហាត់ ដូចជា​ការដើរ​រយៈ​ចំងាយ​ឆ្ងាយ រាំ យោ​ហ្គា ឡើង​កន្លែង​ខ្ពស់ៗ ឡើង​ភ្នំ ហាត់ប្រាណ​តាមបែប zumba ជាដើម​។​ល​។ សកម្មភាព​ហាត់​ដែល​ល្អ​សម្រាប់​អ្នក គឺជា​សកម្មភាព​ដែល​អ្នក​រីករាយ​នឹង​ធ្វើ​។

7.​កុំ​លើក​ទឹកចឹត្ត​ខ្លួនឯង​ជា​មួ​យ​នឹង​របស់​ញ៉ាំ​អោយសោះ​
​ប្រសិនបើ​អ្នក​មាន​អារម្មណ​ស្មុគស្មាញ ឬក៏​អបអរ​នូវ​រឿង​ល្អ​អ្វីមួយ​នោះ គួរណា​ជៀសវាង​ការ ប្រើប្រាស់​ចំណីអាហារ​មក​ធ្វើ​ជា​ស្ពាន​នោះ ទេ​។ គួរណា​លើកទឹកចិត្ត​ខ្លួន​អ្នក​ដូច​ជា​ទៅ​មើល កុន ធ្វើ​ក្រចក ឬ​ដើរ​ផ្សារ​ទិញ​សម្លៀកបំពាក់​ជាដើម ទើប​ប្រសើរ​។​

8.​តាមដាន​ព័ត៌មាន​ទាក់ទង​នឹង​សុខភាព​
​តាមដាន​នូវ​ព័ត៌មាន​អំពី​អាហារ​ធម្មជាតិ និង​គណនី​ណែនាំ​ការ​ហាត់ប្រាណ​នៅ​លើ​បណ្តាញ សង្គម ដូចជា instagram pinterest tumblr blogs ។​ល​។ នឹង​បង្វែ​អារម្មណ៍​របស់​អ្នក​ពី​អាហារ បំពង​ដែល​មិនល្អ មក​រក​ភាព​ង​ប់ង​ល់​ជាមួយនឹង​អាហារ​បំប៉ន​សុខភាព​ល្អៗ ដែល​នឹង​ធ្វើ អោយ​អ្នក​ចង់​ឃើញ ហើយ​ធ្វើ​តាម​។

Leave a Reply

Your email address will not be published. Required fields are marked *