Beauty

សម្រស់​ភ្នែក​ទាក់ទាញ​

By  | 

​សម្រស់​របស់​នារី​ម្នាក់​គឺ​ស្ថិតនៅលើ​ភ្នែក​របស់​នាង ព្រោះថា​កែវភ្នែក​គឺជា​ផ្លូវ​ទៅកាន់​បេះដូង​របស់​នាង ជា​កន្លែង​ដែល​ផ្ទុក​នូវ​ក្តីស្រលាញ់​។​
​ដើម្បី​ទទួលបាន​ត្រេ​ភ្នែកដ៏​ស្រស់​ស្អាត​នៅ​គល់​ភ្នែក​ខាងក្រៅ ចូរ​អ្នក​ប្រើ​ជក់​បត់​គូរ​ភ្នែក​ដែល​មាន​ចុង​ស្រួច​។ ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​អ្នក​ងាយ​គ្រប់គ្រង​ការ​គូរ​កុំឱ្យ​ប្រតាក​។​
​ដើម្បី​គូរត្រេ​ឱ្យ​វែង ចូរ​ប្រើប្រាស់​ពណ៌​ត្រេគូរ​ភ្នែក​ដែល​មាន​ពណ៌​ស្រដៀង​គ្នា​នឹង​ម្សៅ​ផាត់​ត្របកភ្នែក​។ ការធ្វើ​បែប​នេះ​ដើម្បី​បង្ការ​កុំឱ្យ​ប្រឡាក់​ប្រតាក​។​
​ជ្រើសរើស​ស្តាយល៍​ដែល​អ្នក​ចង់​បាន ដោយ​ប្រើប្រាស់​ជក់​ដែល​មាន​រាង​ស្តួច​ចុង​ដើម្បី​គូរត្រេ​ស្តើង​ហើយ​ដើម្បី​ឱ្យ​មើល​ឃើញ​ពណ៌​ច្បាស់ ចូរ​អ្នក​គូរ​ឱ្យបាន​ច្រើន​ជាន់​។ ប្រើ​ជក់​តែ​មួយគូរ​បាន​គ្រប់​ស្តា​យល៍​ដោយ​ងាយ​។​
​ដើម្បី​ទទួលបាន​សម្រស់​ភ្នែកឆ្មា​ដ៏​ទាក់ទាញ ចូរ​ប្រើ​ជក់​តូច​បញ្ឆិត​ដើម្បី​ងាយ​គូរ​រាង​ខ្សែ​ត្រេ​។ ជក់​ទ្រេត​មួយ​នេះ​អាច​ជួយ​ឱ្យ​អ្នក​គូរវាស​បាន​យ៉ាង​ងាយ គ៏​ដូចជា​គូរ​ឱ្យ​ចុង​ត្រេមើលទៅ​ក្រាស់​ស្អាតបាន​ដោយ​គ្មាន​ការលំបាក​។
​សម្រាប់​ការ​គូរត្រេ​ភ្នែកឆ្មាដ៏​ទាក់ទាញ​គឺ​ត្រូវកា​រអ្នក​ដែល​មាន​ដៃ​នឹង​ល្អ ក៏​ប៉ុន្តែ​អ្នក​អាច​ប្រើ​ប្រភេទ Eyeliner រាវ​មក​គូរ​នៅ​គល់​ភ្នែក​ខាងក្នុង និង​ខាងក្រៅ​ដែល​ជា​កន្លែង​ដែល​អ្នក​ចង់​ឱ្យ​មាន​ភាព​លេចធ្លោ បន្ទាប់​មក​ប្រើជែល ឬ​ខ្មៅ​ដៃគូរ​ភ្នែក​នៅ​បរិវេណ​ណា​ដែល​អ្នក​ចង់​ឱ្យ​មើល​ទៅ​មានត្រេ​ក្រាស់​។​
​ដើម្បី​ទទួលបាន​សម្រស់​ភ្នែក​ពី​ធម្មជាតិ ចូរ​ចាំ​ថា​ត្រូវធ្វើ​យ៉ាងណា​គូរត្រេ​ភ្នែក​ខាង​ក្រោម​ឱ្យ​ប៉ះ​ជា​មួយត្រេ​នៅគល់​ភ្នែក​ខាងលើ​។​

Leave a Reply

Your email address will not be published. Required fields are marked *