Uncategorized

សំបុត្រ​មួយ​ច្បាប់​ពី​កូន​វ័យ​ជំទង់​ផ្ញើ​ជូន​អ្នក​ម្តាយ​

By  | 

​ការអប់រំ​ចំពោះ​កូន​វ័យ​ជំទង់​
អារម្មណ៍​ក្រេវក្រោធ​ដែល​មិន​ដឹង​មូលហេតុ អារម្មណ៍​ផ្លាស់ប្តូរ​ចុះ​ឡើង​មិន​ទៀង – នេះ​ក៏​ដោយសារ​ខ្ញុំ​ទាមទារ​ការចាប់អារម្មណ៍ ទាមទារ​ភាព​ឯករាជ្យ​លើ​ខ្លួនឯង​។​
​សកម្មភាព​កើនឡើង​ជា​ង​មុន លាក់​អារម្មណ៍​ក្នុង​ចិត្ត – នេះ​ជា​ការ​ខំ​ប្រឹងប្រែង​របស់​បុគ្គល​ភាព ជា​ការជំរុញ​ភាព​អំនួត​របស់​ខ្លួនឯង​។​
​ពន្លឺ​ចេញ​ពី​ស្គ្រីន​ពណ៌​ខៀវ​ជា​អ្នក​កំដរ​កូន​នៅ​ពេលយប់ ឱ​អ្នក​ម៉ាក់​! – រឿងនិទាន​ពេលយប់​នៅ​ពេល​នេះ​គឺ​ខុស​ប្លែក​ពី​រឿងនិទាន​ពេលយប់​កាល​ពី​កូន​នៅ​កុមារភាព​ខ្លាំងណាស់​។​
​កូន​ខុស​ពី​អ្វី​ដែល​ម៉ាក់​ប្រាថ្នា​ចង់បាន​។ កូន​សរសេរ​សំបុត្រ​នេះ​គឺ​ដើម្បី​ឱ្យ​ពួក​យើង​អាច​ស្វែងយល់​ពី​តម្រូវការ​របស់​គ្នា​ទៅវិញទៅមក​- កូន​យល់ថា​នេះ​ជា​មធ្យោបាយ​ដ៏​ល្អ ប្រកប​ដោយ​ភាព​ជ្រាលជ្រៅ​។
​ជូន​ចំពោះ​អ្នក​ម្តាយ នេះ​គឺ​ខ្ញុំ​កូន​វ័យ​ជំទង់​របស់​អ្នក​ម៉ាក់​។ យើង​មិន​ចាំបាច់​ឈ្លោះ​ទាស់សម្តី​គ្នា​ទៀត​ឡើយ​។ នេះ​ជា​ពេលដែល​យើង​គួរតែ​ទទួលស្គាល់ និង​យល់ដឹង​ពីគ្នា – ការអប់រំ​កូន​វ័យ​ជំទង់​គឺ​ធ្វើ​យ៉ាងណា​ចេះ​បត់បែន​តាម​កាលៈទេសៈ​។
​សូម​អ្នក​ម៉ាក់​យល់ថា​កូន​ក៏​មាន​រឿង​សម្ងាត់​ផ្ទាល់ខ្លួន​ដែរ​
​នៅពេល​ដែល​ក្មេង​ឈាន​ចូល​វ័យ​ជំទង់ គេ​ចាប់ផ្តើម​មាន​គំនិត​ចាស់ទុំ ហើយ​ចាប់ផ្តើម​រាប់អាន​មិត្ត​ភ័ក្តិ​កាន់តែច្រើន​។ អ្វី​ទាំងនេះ​គឺ​នាំមក​នូវ​ព័ត៌មាន​ថ្មីៗ មិត្ត​ភ័ក្តិ​ថ្មី និង​រឿង​សម្ងាត់​ក្នុង​ចិត្ត​នានា​។​
​រឿង​សម្ងាត់​ខ្លះ​អាច​ចែករំលែក​បាន ហើយ​រឿង​សម្ងាត់​ខ្លះទៀត​អាច​ចែករំលែក​បានតែ​ជាមួយ​មិត្ត​ភ័ក្តិ​ដែល​មាន​បទពិសោធន៍​ដូច​ពួកគេ​ប៉ុណ្ណោះ​។ ពួក​គេ​លែង​ជា​កូន​ក្មេង​រប៉ិលរប៉ូច​ដែល​មាន​អ្នក​តែ​ម្នាក់​ជា​មិត្ត​ភ័ក្តិ​ទៀតឡើយ ពួកគេ​ទទួលបាន​បទពិសោធន៍​តាមរយៈ​អ្នក ពួក​គេ​ចែករំលែក​ទំនាក់ទំនង​ជាមួយ​អ្នក​។ ប៉ុន្តែ​ពេល​នេះ​ពួកគេ​បាន​ផ្លាស់ប្តូ​រហើយ ទាំង​ផ្លូវចិត្ត និង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ខាងក្រៅ​។ ក្នុងនាម​ជា​អ្នក​ម្តាយ អ្នក​ត្រូវ​តែ​មាន​ភាព​អត់ធ្មត់​ខ្ពស់​ចំពោះ​ការផ្លាស់ប្តូរ​មួយ​នេះ​។
​អ្នក​ត្រូវ​កាត់បន្ថយ​ភាព​ចង់​ដឹង​ចង់​លឺ​របស់​អ្នក​។​
​អ្នក​គួរតែ​៖ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ចង់​ដឹង​រឿង​សម្ងាត់​របស់​កូនៗ​ខ្លាំង ចូរ​ប្រើប្រាស់​វិធីសាស្ត្រ​ប្រយោល​ជាជាង​សួរ​ពួក​គេ​ដោយ​ត្រង់ៗ​។ ក៏​ប៉ុន្តែ​ប្រសិនបើ​ធ្វើ​បែប​នេះ​មិន​ទទួលបាន​ជោគជ័យ​ទេ ចូរ​កុំ​បង្ខំ​កូន​ឱ្យ​លើសពីនេះ​។​
​សូម​ម៉ាក់​យល់​ពី​ហេតុផល​របស់​កូន​
​មកដល់ពេលនេះ កូន​របស់​អ្នក​ស្គាល់​ពិភពលោក​តាមរយៈ​អ្នក​ជា​ម្តាយ​ជា​អ្នក​បង្ហាញ​ពួកគេ​។ ពួកគេ​ជា​អ្នកបកប្រែ​រាល់​អត្ថន័យ​នៃ​បទពិសោធន៍​ដែល​អ្នក​ពន្យល់​ពួកគេ​។ ក៏ប៉ុន្តែ​សម្រាប់​មនុស្ស​វ័យ​ជំទង់​ដូចជា​ពួកគេ គឺ​ផ្អែក​លើ​ហេតុផល​ជា​ធំ តាមរយៈ​ការស្វែងយល់​ពី​ពិភពលោក​ខាង​ក្រៅ​។​
​ពេល​នេះ​ពួក​គេ​ចង់​ស្វែងយល់​ពី​ពិភព​ខាងក្រៅ​តាម​វិធីសាស្ត្រ​របស់​ពួកគេ​។ ពួក​គេ​ចង់​ធ្វើការ​សន្និដ្ឋាន​រឿងរ៉ាវ​ដែល​ពិបាក​យល់​ដោយ​ខ្លួនឯង​។ ហើយ​ក្នុង​នាម​ជា​ម្តាយ យើង​គួរតែ​ទទួលយក និង​បណ្តោយ​តាម​ពួក​គេ​។​
​អ្នក​មិន​ត្រូវ​យក​ហេតុផល​របស់​អ្នកធំ​ជាង​របស់​ពួកគេ​ឡើយ​។ ព្រោះនេះ​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​ការរីក​ធំ​លូតលាស់​របស់​ពួកគេ ហើយ​គ្មាន​នរណា​អាច​រារាំង​បានឡើយ​។​
​អ្នក​គួរតែ​៖ ព្យាយាម​ស្វែងយល់​ពី​គំនិត​របស់​ពួកគេ និង​បង្ហាញ​គំនិត​របស់​អ្នក​ដើម្បីឱ្យ​ភាគី​ទាំង​ពីរ​យល់​ពី​គ្នា​ទៅវិញទៅមក​។ ចៀសវាង​ការជជែក​ដេញដោល​។​
​សូម​អធ្យាស្រ័យ​ចំពោះ​ភាព​មិន​យល់ដឹង​របស់​ខ្ញុំ​
​អ្នក​ជា​មនុស្ស​ដែល​មាន​បទពិសោធន៍​ច្រើន​ជាង​កូន ដូច្នេះហើយ​អ្នក​មាន​ការសម្រេចចិត្ត​ត្រឹមត្រូវ ព្រោះ​អ្នក​អាចបែងចែក​អ្វីដែល​ល្អ និង​មិន​ល្អ​សម្រាប់​កូន​។ ក៏ប៉ុន្តែ ដូចដែល​យើង​បាន​រៀបរាប់​ខាងលើ អ្នក​មិន​អាច​យក​ហេតុផល​របស់​អ្នក​មក​បញ្ជា ឬ​គ្រប់គ្រង​គំនិត​របស់​ពួកគេ​ឡើយ ដរាបណា​ពួកគេ​មិន​បាន​សុំ​យោបល់​ពី​អ្នក​។​
​ថ្វី​បើ​អ្នក​ដឹងថា​អ្វី​ដែល​ពួកគេ​ធ្វើ​គឺ​ខុស ក៏ប៉ុន្តែ​វិធី​តែមួយគត់​ដែល​អាច​ឱ្យ​ពួកគេ​រៀនសូត្រ​ពី​កំហុស​នេះ​បាន​គឺ​ឱ្យ​ពួកគេ​ជួបនឹង​បទពិសោធន៍​មួយ​នេះ​ដោយ​ខ្លួនឯង​។ ប្រសិនបើ​អ្នក​ព្យាយាម​រារាំង​ពួកគេ​មិន​ឱ្យ​ប្រព្រឹត្តិ​កំហុស​មួយ​នោះ នោះ​កាន់តែ​ធ្វើឱ្យ​ពួកគេ​កាន់តែ​ចង់​ធ្វើ​បន្ថែមទៀត​។​
​អភ័យទោស​ឱ្យ​កូន​ដែល​មានគំនិត​វ័យក្មេង​មិនដឹង​អី អនុញ្ញាតឱ្យ​ពួកគេ​ទទួលយក​បទពិសោធន៍​ពី​ពិភព​ខាងក្រៅ​ដោយ​ខ្លួនឯង​ចុះ​។​
​អ្នក​គួរតែ​៖ ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​ដឹង​ថា​បើ​ទោះជា​មាន​រឿង​អ្វី​ក៏ដោយ អ្នកនឹង​នៅចាំ​ជួយ​ពួកគេ​។ ហើយ​ពួកគេ​អាច​មក​រក​ជំនួយ​ពី​អ្នក​គ្រប់​ពេល​ដែល​ពួកគេ​ត្រូវការ​។​
​សូម​កុំ​យល់ច្រលំ​ថា​ការទុក​កូន​ចោល​គឺជា​ការ​បង្រៀន​កូន​ឱ្យ​ចេះ​ឯករាជ្យ​ម្ចាស់ការ​
​មាន​ឪពុក​ម្តាយ​ខ្លះ ពេល​ឃើញ​កូនៗ​ទាមទារ​ចង់បាន​ឯករាជ្យ ពួកគេ​ក៏​ចាប់ផ្តើម​យល់​ថា​កូនៗ​របស់​ខ្លួន​ចង់​ធ្វើ​អ្វី​តែឯង​ទោះ​ជួប​បញ្ហា​អ្វី​ក៏ដោយ​។ ម្តង​បន្តិចៗ​ពួកគេ​ក៏​លែង​រវីរវល់​ជាមួយ​កូនៗ​ដោយ​មិន​ដឹង​ខ្លួន​។ នេះ​ហើយ​ជា​ពេល​ដែល​ក្មេង​ចាប់ផ្តើម​មាន​អារម្មណ៍​ឃ្លាតឆ្ងាយ និង​ចាប់ផ្តើម​ធ្វើ​អ្វីៗ​ផ្តេសផ្តាស​ដើម្បី​ទាមទារ​ការយកចិត្តទុកដាក់​ពី​ឪពុក​ម្តាយ​របស់​ខ្លួន​។​
​រៀន​ស្វែងរក​សញ្ញា​មួយចំនួន​ដែល​បញ្ជាក់ថា​ឯករាជ្យភាព​ដែល​អ្នក​ផ្តល់​ឱ្យ​កូន​បាន​ប្រែ​ទៅ​ជា​កន្ត្រៃ​ដែល​កាត់ផ្តាច់​មនោសញ្ចេតនារ​បស់​អ្នក​និង​កូន​
​អ្នក​គួរតែ​៖ ចំណាយ​ពេល​មួយ ឬ​ពីរ​ម៉ោង​ជា​រៀងរាល់ថ្ងៃ​ដើម្បី​បង្ហាញ​អារម្មណ៍​យកចិត្តទុកដាក់​ចំពោះ​កូន​របស់​អ្នក​។​
​សូម​ចាំ​ថា​កូន​គ្រាន់តែ​ជា​ភ្ញៀវ​របស់​អ្នក​ប៉ុណ្ណោះ​
​មិន​យូរ​ទេ វ័យ​ជំទង់​របស់​កូន​អ្នក​នឹងត្រូវ​បញ្ចប់​។ រាល់​ជម្លោះ និង​ឥរិយាបថ​មិនល្អ​ទាំង​ឡាយ​កើតឡើង​ជា​បណ្តោះអាសន្ន​តែប៉ុណ្ណោះ​។ គ្រប់យ៉ាង​នឹង​ក្លាយ​ជា​អតីតកាល ហើយ​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​នៅ​ចាំ​សម្អាត និង​ដោះស្រាយ​បញ្ហា​នៅ​តាម​ក្រោយ ហើយ​កូន​របស់​អ្នកនឹង​នៅ​ឈរ​ក្បែរ​អ្នក​ចាំ​បន្ត​ទំនួល​ខុស​ត្រូវ​មួយ​នេះ​។​
​ម៉ា​ក់មាន​អ្វី​ចង់ឱ្យ​កូន​ជួយ​ដែរឬទេ​? ម៉ាក់​មើលទៅ​ហត់​ណាស់​ហើយ​…
​ជូន​ចំពោះ​អ្នក​ម៉ាក់​ជាទី​ស្រលាញ់ មាន​រឿង​មួយ​ដែល​កូន​ចង់​ប្រាប់​ម៉ាក់​។ គឺ​ថា​កូន​មិន​ដែល​ចង់​ឈ្លោះ​ជាមួយ​ម៉ាក់​ឡើយ កូន​គ្រាន់តែ​ចង់ឱ្យ​ម៉ាក់​ទទួល​យក​កូន​ជា​កូន​របស់​ម៉ាក់​។​
​ពី​កូន​វ័យ​ជំទង់​ដ៏​គួរឱ្យ​ស្រលាញ់​របស់​អ្នក​ម៉ាក់​!

Leave a Reply

Your email address will not be published. Required fields are marked *