Fashion

ស្លាក​សញ្ញា Dior​ដ៏​ល្បីល្បាញ​បំផុត​

By  | 

លោក Christian Dior បាន​បង្កើត​ស្លាក​សញ្ញា Dior ក្នុង​ឆ្នាំ ១៩៤៦​។ នេះ​ជា​ក្រុមហ៊ុន​ឌី​ហ្សា​ញ​ម៉ូដ​ផលិតផល​ដ៏​ធំ​បំផុត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ផ្សេង​ទៀត​នៃ​ប្រទេស​បារាំង​ក្រោម ភាពជា​ម្ចាស់​នៃ​ក្រុមហ៊ុន LVMH​។ ក្រុមហ៊ុន LVMH ជា​ក្រុមហ៊ុន​ស្លាក​សញ្ញា​ផលិតផល​ប្រណីត​ធំ​បំផុត​នៃ​ពិភពលោក​។ ហើយ​ស្លាក​សញ្ញា​នេះ​សព្វ​ថ្ងៃ​មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន LVMH ចំនួន ៤២.៣៦ ភាគរយ​។
​ស្លាក​សញ្ញា Dior សព្វថ្ងៃ​នេះ​ផលិត​ផលិតផល​ច្នៃ​ពី​ស្បែក សម្លៀក​បំពាក់ ស្បែកជើង គ្រឿង​អា​សេស​សឺ​រី គ្រឿងសម្អាង ទឹកអប់ នាឡិកា និង​ផលិតផល​ថែរក្សា​ស្បែក​ជាច្រើន​ប្រភេទ​ផ្សេងទៀត​។ Dior ជា​ស្លាក​សញ្ញា​ឈាន​មុខ​គេ​នៃ​ការផលិត​សម្លៀក​បំពាក់​តម្លៃ​ថ្លៃ​បំផុត ហើយ​នៅតែ​អនុវត្ត​តាម​កា​ផលិត​បែប​ប្រពៃណី​ដដែល​។ ផលិតផល​នៃ​ស្លាក​សញ្ញា​នេះ​ភាគច្រើន​គឺ​តម្រូវ​សម្រាប់​ស្ត្រី​។ ថ្មីៗ​នេះ​ស្លាក​សញ្ញា Dior បាន​បង្កើត​ស្លាក​សញ្ញា​ថ្មី​ដែល​មានឈ្មោះ​ថា Homme ដែល​មាន​ផលិតផល​សម្រាប់​បុរស និង Baby Dior សម្រាប់​កុមារ​។ ហាង​លក់រាយ​នៃ​ស្លាក​សញ្ញា​នេះ​មាន​ជុំវិញ​ពិភពលោក​។ ស្លាក​សញ្ញា​នេះ​មាន​ដាក់លក់​នៅតាម eStore នៅ​ពាសពេញ​ពិភពលោក​ដែល​បង្ក​ជា​ភាពងាយស្រួល​សម្រាប់​អតិថិជន​។​
​ស្លាក​សញ្ញា​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​តារា​ល្បីៗ​ដើម្បី​ក្លាយខ្លួនជា​ទូត​សុ​ឆន្ទៈ​នៃ​ស្លាក​សញ្ញា​របស់ខ្លួន​។ ក្នុងនោះ​មាន​ទាំង​តារា​សម្ដែង​នាង Isabelle Adjani នាង Charlize Theron នាង Jennifer Lawrence នាង Rihanna និង​បច្ចុប្បន្ន​មាន​លោក Robert Pattinson ស្លាក​សញ្ញា​នេះ​កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាមួយនឹង​តារា​ល្បី​ដ៏​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​ទាំងនេះ​។​
​សព្វថ្ងៃនេះ ស្លាក​សញ្ញា​នេះ​ទទួលបាន​ការពេញនិយម​ជាមួយនឹង​គ្រប់​ផលិតផល​របស់​ខ្លួន ហើយ​គឺ​ពិតជា​លក់​ដាច់​ខ្លាំង​មែនទែន​តែម្ដង​។ អ្នក​ឌី​ហ្សា​ញ​ម៉ូដ​នៃ​ស្លាក​សញ្ញា Dior​បាន​រចនា​ម៉ូដ​សម្លៀកបំពាក់​សម្រាប់​តារា​ល្បីៗ​លើ​ឆាក​បង្ហាញ​ម៉ូដ​ដែល​នឹង​ឡើង​ទទួលពាន​រង្វាន់​ផងដែរ​។ គ្រឿង​អា​សេស​សឺ​រី ស្បែកជើង កាបូប​គឺ​ពិតជា​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកលេង​ម៉ូដ​ហ្វេ​ហ្សិន​ជុំវិញ​ពិភពលោក​។ ផលិតផល​ថែរក្សា​ស្បែក​និង​គ្រឿងសម្អាង​ក៏​ទទួលបាន​ការគាំទ្រ​ដ៏​លើសលប់​ពី​សំណាក់​អតិថិជន​នៅ​ទូទាំង​ពិភពលោក​ដូចគ្នា​ផងដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *