Travel

អរុណសួស្តី​ប៉ារីស

By  | 

ដំណើរ​ទស្សនាចរ​ដែល​អ្នក​មិន​គួរ​រំលង​
​ព្រះវិហារ​សាសនា Cathedral of Milan ហាក់ដូចជា​លែង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្ញុំ​ដូច​ពី​មុន​ទៀតឡើយ នេះ​មិនមែន​បានន័យថា​ខ្ញុំ​មិន​ស្ញប់ស្ញែង​នឹង​ភាព​ពិសិដ្ឋ​នៃ​កំណើត​របស់​សំណង់​វិហារ il Duomo នេះ​ទេ​។​
​ថ្វី​បើ​សម្រស់​ដ៏​ស្រស់ស្អាត​ប្លែក​នៃ​ទីក្រុង Naples មិនបាន​ធ្វើ​ឱ្យ​ខ្ញុំ​ស្កប់ស្កល់​ចិត្ត​ក៏ដោយ ក៏​ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​គ្រប់​ម៉ាត់​នៃ​ភីហ្សា​ដែលមាន​គ្រឿង​ផ្សំសាច់​ក្រហម​ហើយ​មាន​រោយ​ឈី​ស​ដ៏​ឈ្ងុយឆ្ងាញ់​នៅ​ពី​លើ​។​
​ពន្លឺព្រះអាទិត្យ​ចាំង​ជះ​នៅតាម​បណ្តោយ​ឆ្នេរ​នៃ​ទីក្រុង Valencia – ពិតជា​ធ្វើឱ្យ​មាន​អារម្មណ៍​ល្អ ស្រស់​ស្រាយ និង​ផ្តល់​នូវ​ថាមពល​ជីវិត​មិន​គួរឱ្យ​ជឿ​។​
​អរុណសួស្តី​ប៉ារីស​!
​នៅពេលនេះ​ខ្ញុំ​ជា​អ្នក​ស្នងរាជ្យ​នៃ​រាជបល្ល័ង្គ​អាទិទេព​នៃ​ក្តីស្រលាញ់​។ ធុញទ្រាន់​នឹង​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​របស់​ខ្លួនឯង កញ្ចក់​បាន​បិទបាំង​មិន​ឱ្យ​ឃើញ​សម្រស់​របស់ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ចង់​បាន​អ្វី​ដែល​ថ្មី​អារម្មណ៍​រ៉ូមែ​នទិ​ក​របស់​ខ្ញុំ​រីងស្ងួត​បន្តិច​ម្តងៗ អារម្មណ៍​រំជើបរំជួល​ក៏​លែង​មាន​។ ឱ​ប៉ារីស ខ្ញុំ​កំពុងតែ​សរសេរ​ទៅ​អ្នក​។ អាច​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​អ្នកមាន​ដែរឬទេ​? ខ្ញុំ​មាន​បំណង​ចង់​ទៅ​កម្សាន្ត​អ្នក​ជា​យូរ​មក​ហើយ​ខ្ញុំ​ចង់​ស្វែងយល់​ពី​អ្នក​គ្រប់​ទីកន្លែង​។​
​ជូន​ចំពោះ សុភាពនារី​ដ៏​គួរ​ឱ្យ​ស្រលាញ់​! ខ្ញុំ​មាន​អំណាច​ដូច​ព្រះអង្គម្ចាស់ ខ្ញុំ​មាន​ចំណេះដឹង​ជ្រៅជ្រះ​ដូចជា​អ្នកនាង​។ សូម​តោង​ដៃ​ខ្ញុំ ខ្ញុំ​នឹង​នាំ​អ្នកនាង​ទៅ​ទស្សនា​ទីក្រុង​ដ៏​អស្ចារ្យ​នេះ​។​
​មើលចុះ មាន​អ្វី​កំពុងតែ​លួច​សម្លឹងមើល​មក​អ្នកនាង​ហើយ​!
​អ្នកនាង​ឃើញ​ដែរ​ទេ​? និមិត្តរូប​ដ៏​ខ្ពស់សន្លឹម​ដែល​កំពុង​ឈរ​ប្រប​នឹង​ផ្ទៃមេឃ​។ តោះ​នាំគ្នា​ដើរ​ទៅ​រក​មហា​ស្ថាបត្យកម្ម​ប៉ម Eiffel​។ នាំ​មនុស្ស​សំខាន់​របស់​អ្នក​រួច​រីករាយ​នឹង​ពេលវេលា​ដ៏​រ៉ូមែ​ន​ទិក​ជាមួយ​ប៉ម​ដ៏​ស្រស់ស្អាត​នេះ​។ ហើយ​ប្រសិនបើ​អ្នក​នៅ​លីវ​កុំ​បារម្ភ​ថ្វី ទេសភាព​ដ៏​ស្រស់​ស្អាត​មើល​ពី​លើ​ប៉ម​នេះ​មិន​ធ្វើឱ្យ​អ្នក​អផ្សុក​ឡើយ​។
​នៅ​ពេល​ល្ងាច​ដ៏​ស្រទន់ មេឃ​កាន់តែ​ងងឹត អ្នកនាង​អាច​អញ្ជើញ​ទៅ​ទស្សនា​រូង​ឆ្អឹង​ខ្មោច Catacombs នៅក្នុង​ទីក្រុង​ប៉ារីស​។ នេះ​ជា​រូង​ក្រោម​ដី​ដែល​គេ​បង្កើតឡើង​នៅ​សតវត្សរ៍​ទី ១៨ សម្រាប់​ផ្ទុក​ឆ្អឹង​ខ្មោច​របស់​មនុស្ស​ដែល​បាន​ស្លាប់មាន​អាយុកាល​ជាង ៣ សតវត្សរ៍​។​
​ប្រសិនបើ​អ្នក​មាន​ចំណូលចិត្ត​ខាង​ផ្នែក​គំនូរ អ្នក​អាច​ទៅ​ទស្សនា​សារមន្ទីរ Musee Du Louvre នៅ​ទីនោះ​ពោរពេញ​ដោយ​ស្នាដៃ​គំនូរ​របស់​វិចិត្រករ​ល្បីៗ​នៅ​គ្រប់កន្លែង​នៃ​សារមន្ទីរ​។ កូឡិក​ហ្សិន​គំនូរ Mona Lisa និង​រូបចម្លាក់ Venus De Milo et al – ពោល​គឺ​គ្មាន​ទីក្រុង​ណា​ដែល​តាំង​បង្ហាញ​ស្នាដៃ​គំនូរ​ប្រវត្តិសាស្ត្រ​បាន​ល្អ​ជាង​ទីក្រុង​ប៉ារីស​ឡើយ​។​
​ហើយ​ទីក្រុង​ប៉ារីស​មិន​សម្តៅ​តែ​លើ​ប្រជាជន​ប៉ារីស​តែប៉ុណ្ណោះ​ទេ​។ ព្រះវិហារ​សាសនា Paris Pantheon ក៏​បាន​ឆ្លុះ​បង្ហាញ​ពី​ទីក្រុង​រ៉ូម​ផងដែរ – ជា​សញ្ញា​បញ្ជាក់​ពី​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​ចម្រុះ​ជាតិ​សាសន៍​របស់​ប៉ារីស​ផងដែរ​។​
​ត្រៀម​ខ្លួន​ជាមួយ​ភាពសប្បាយ​រីករាយ​នា​ពេល​បន្តិចទៀតនេះ​!
​ទៅ​កម្សាន្ត​នៅ​ប៉ារីស ហើយ​មិន​ទៅ​មើល​ល្ខោន​តន្ត្រី​? អ្នក​ច្បាស់​ជា​ស្តាយក្រោយ​មិន​ខាន​! នៅ​ប៉ារីស​សម្បូរ​ល្ខោន​តន្ត្រី​យ៉ាង​ច្រើន​ដូចជា Lido, Crazy Horse, Moulin Rouge and the iconic Folies Bergere​។ កុំ​ភ្លេច​កម្សាន្ត​អារម្មណ៍​ជាមួយ​ល្ខោន​តន្ត្រី​ដ៏​ល្អ​ទស្សនា​ទាំងនេះ​។​
​មាន​អារម្មណ៍​ថា​អផ្សុក​ឬ​? ប៉ារីស​ប្រហែលជា​ធ្វើឱ្យ​អ្នក​ធុញទ្រាន់​ហើយ​។ តោះ​នាំគ្នា​ធ្វើដំណើរ​ទៅ​ទស្សនា​ខ្សែភាពយន្ត​នៅឯ​រោងភាពយន្ត​ប្រវត្តិសាស្ត្រ Le Louxor​។​
​នាំគ្នា​ដើរ​កម្សាន្ត​តាម​បែប​អ្នក​ក្រុងប៉ារីស​ប្រកប​ដោយ​ភាព​រីករាយ រួច​ហើយ​ធ្វើកា​រកក់​សំបុត្រ​ទៅ​មើល​រឿង​កំប្លែង How to Become a Parisian in One Hour​។ ជឿជាក់​លើ​ទីក្រុង​ប៉ារីស​ដ៏​ស្រស់ស្អាត​នេះ​ចុះ អ្នកនាង​ច្បាស់​ជា​រីករាយ​មិន​ខាន​។​
​ចំណាយ​ពេល​មួយ​ថ្ងៃ​ទៅ​កម្សាន្ត​នៅឯ​សារមន្ទីរ Funfair Museum ជាមួយ​កូនៗ និង​ក្រុមគ្រួសារ​។ នៅ​ទីនោះ​មាន​ឧបករណ៍​ជិះ​កម្សាន្ត​សប្បាយៗ​យ៉ាងច្រើន​។ ធានា​ថា​អ្នកនឹង​សប្បាយ​អារម្មណ៍​ជាមិនខាន​។​
​ឬ​មួយ​អ្នក​អាច​បណ្តែតអារម្មណ៍​ដើរ​កម្សាន្ត​នៅ​តាម​ដង​វិថី​នៃ​ទីក្រុង​ប៉ារីស​។ នៅតាម​ដងផ្លូវ​ចម្រុះ​ទៅ​ដោយ​ទស្សនីយភាព​ស្រស់​ស្អាត​បែប​ប្រពៃណី​របស់​ប៉ារីស​។ នៅពេល​ដែល​អ្នក​ទទួល​បាន​បទពិសោធន៍​ដ៏​សប្បាយ​មួយ​នេះហើយ អ្នក​ច្បាស់​ជា​ចង់​បាន​បទពិសោធ​បែប​នេះ​ម្តងទៀត​ជាមិនខាន​។​
​មាន​អារម្មណ៍​ថា​ឃ្លាន​ឬ​? តោះ​នាំគ្នា​ទទួលទាន​អាហារ​តាម​បែប​ប្រជាជន​ប៉ារីស​
​មិន​ថា​អាហារ​ថ្ងៃត្រង់ ឬ​អាហារ​ពេល​ល្ងាច​ឡើយ រសជាតិ​ដ៏​ឆ្ងាញ់​នៃ​អាហារ​ប៉ារីស​ច្បាស់​ជា​ធ្វើឱ្យ​អ្នក​ញ៉ាំ​ហើយ​ចង់​ញ៉ាំ​ទៀត​ជាមិនខាន​។ នៅ​ប៉ារីស​គឺ​សម្បូរ​ទៅដោយ​ហាង​អាហារ​ឈ្ងុយឆ្ងាញ់​បែប​រ៉ូមែ​ន​ទិក​បម្រើសម្រា​ប់គ្រប់​គូ​ស្នេហ៍មិន​ថា​ក្មេង​ឬ​ចាស់​។ នៅ​ទីនោះ​គឺ​មាន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​ល្បីល្បាញ​ពាសពេញ​ពិភពលោក​។​
​មើលទៅ ទីក្រុង​ប៉ារីស​ក៏​ពូកែ​ខាង​ច្នៃ​សម្រស់​ម្ហូប​លើ​ចាន​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ​!
​អ្នក​អាច​ទទួល​ទាន​អាហារ​នៅឯ​ភោជនីយដ្ឋាន​ដ៏​ទាន់សម័យ និង​ស្រស់ស្រាយ​នៅឯ Monsieur Bleu​។​
​ហើយ​កុំ​ភ្លេច​ផ្តល់ជូន​ខ្លួនឯង​អាហារ​មួយ​ពេល​ដ៏​ឈ្ងុយឆ្ងាញ់​នៅឯ Cinq Mars ផងដែរ​។​
​រីករាយ​ជា​មួយ​អាហារ​ប្លែកៗ​របស់​ប៉ារីស​នៅឯ Frenchie To Go​។ ពាក្យ ”​ប្លែក​” នៅទីនេះ​គឺ​មិន​សម្តៅ​លើ​គុណភាព​នោះទេ ប៉ុន្តែ​សម្តៅលើ​អាហារ​ឆ្ងាញ់ៗ​តែ​មាន​រសជាតិ​ខុសពី​អាហារ​បារាំង​។​
​មាន​អារម្មណ៍​ចង់​ញ៉ាំ​សាច់ ឬ​ចង់​ទិញ​សាច់​ក្លាស្សេ​? កុំ​ភ្លេច​រីករាយ​ជាមួយ​សាច់​គុណភាព​ខ្ពស់​នៅឯ Café des Abattoirs​។​
​តើ​អ្នក​ចូលចិត្ត​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ហាង​លំដាប់​ខ្ពស់​ឬ​? គ្មាន​ហាង​ណា​ល្អ​ជាង​ហាង IL Carpacio​។ ក៏​ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ហាង​បារាំង​បម្រើ​អាហារ​អ៊ីតាលី​ទេ យើង​សុំ​មិន​ណែនាំ​ឡើយ​។​
​ចុងក្រោយ បន្ថែម​ថាមពល​ឱ្យ​ខ្លួនឯង​៖ តោះ​នាំគ្នា​ដើរ​ទិញ​ឥ​វ៉ាន់​!
​អ្នក​មិន​អាច​ទៅលេង​ប៉ារីស ដោយ​មិន​បាន​ទិញ​គ្រឿង​ហ្វេ​ហ្សិន​បារាំងដ៏​ល្បីល្បាញ​ឡើយ​។ រាប់​តាំងពី​ទឹកអប់ កាបូប មួក​ពី​អ្នក​ច្នៃ​ម៉ូដ​ល្បីៗ និង​រូប​ឆ្មា​ធ្វើ​ពី​ព័រ​សើ​ឡែន មិន​ថា​ធំ ឬ​តូច គឺ​អ្នក​អាច​រក​បាន​នៅ​ហាង​លំដាប់​ទាំងនោះ​។​
​ហាង Louis Vuitton ទី​ឋានសួគ៌​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ម៉ូដ​កាបូប​។​
​នៅក្បែរ​នោះ​គឺ​មាន​ហាង Le Marais សម្រាប់​អ្នក​ដែល​ចូលចិត្ត​ម៉ូដ​ខោអាវ​សាមញ្ញ​តែ​ទាន់សម័យ​។
​មានបំណង​ចង់​ដើរ​ទិញ​ឥ​វ៉ាន់​នៅ​ថ្ងៃអាទិត្យ​ឬ​? ផ្សារ Rue Beaurepaire គឺ​បើក​លក់​នៅ​ថ្ងៃអាទិត្យ​។ ផ្សារ​នេះ​មាន​ទំនិញ​ជាច្រើន រួម​ទាំង​សម្លៀកបំពាក់ និង​គ្រឿងអលង្ការ​ច្នៃ​ម៉ូដ​ដោយ​អ្នក​ឌី​ហ្សា​ញ​ល្បីៗ ដោយ​លក់​ក្នុង​តម្លៃ​សមរម្យ​។​
​ពេល​ទៅ​ប៉ារីស កុំ​ភ្លេច​រីករាយ​នឹង​ការ​ដើរ​ទិញ​ឥ​វ៉ាន់​!
​ថ្ងៃ​នេះ​ពិតជា​រីករាយ និង​ដើរ​កម្សាន្ត​បាន​ច្រើន​ទោះបីជា​ហត់​បន្តិច​ក៏ដោយ​។ មុន​ពេល​ព្រះអាទិត្យ​អស្តង្គត យើង​នាំគ្នា​លើក​កែវ​ឡើង​ជូនទៅ​កន្លែង​ដ៏​អស្ចារ្យ​មួយ​នៅ​ទីក្រុង​ប៉ារីស​! Caves Auge ពួកយើង​មក​ដល់​ហើយ​!
Caves នេះ​ជា​មិត្ត​ភ័ក្តិ​របស់ខ្ញុំ​។​
​សម្លាញ់ នេះ​ជា Caves Auge – ជា​ហាង​ស្រា​ចំណាស់​ជាងគេ​នៅក្នុង​ទីក្រុង​។​
​នេះ អ្នក​នាង​ជា​ទាយាទ​នៃ​អាទិទេព​នៃ​ក្តី​ស្រលាញ់ដ៏​ស្រស់ស្អាតឬ​? តើ​នាង​ធ្វើយ៉ាងណា​ទើប​រក​ខ្ញុំ​ដែល​ជា​ទីក្រុង​ប៉ារីស​ឃើញ​?​

Leave a Reply

Your email address will not be published. Required fields are marked *