Entertainment

​ការដោះស្រាយ​ជាមួយនឹង​ការបដិសេធ​

By  | 

ចំពោះ​ការបដិសេធ មនុស្ស​យើង​ស្ទើរតែ​គ្រប់ៗ​គ្នា​សុទ្ធតែ​ធ្លាប់​ទទួលរង​នូវ​ផ្នែក​ណាមួយ​ក្នុង​ជីវិត​រស់នៅ​របស់​យើង​។ ការបដិសេធ​មិន មែនជា​រឿង​ល្អ​ឡើយ​មិនថាតែ​ការ​បដិសេធ​ចំពោះ​ការងារ ការ​បដិសេធ​ដោយ​មិត្ត​រួម​សាលា មហាវិទ្យាល័យ ឬ​ការងារ ឬ​ការបដិសេធ​ដោយ​មនុស្ស​ដែល​អ្នក​ស្រលាញ់ ឬ​អ្នក​ចាប់អារម្មណ៍​ទៅលើ​នោះទេ​។ ប៉ុន្តែ​ការទទួលយក និង​ការដោះស្រាយ​ជាមួយនឹង​ការបដិសេធ​គឺជា​សិទ្ធិ ហើយ​ជារឿយៗ​វា​ជា​រឿង​ដែល​អ្នក​អាចធ្វើ​បាន​តែ​មួយ​មុខ​គត់​។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ក្នុង​ការដោះស្រាយ​ជាមួយនឹង​ការបដិសេធ​!

​តើ​វា​ជា​រឿង​ពិបាក​ណាស់​មែន​ទេ​ក្នុង​ការ​ដែល​អ្នក​ទទួល​រង​ការបដិសេធ​? តើ​ការបដិសេធ​បាន​រារាំង​ចំពោះ​ការវិវឌ្ឍ​ទៅ​មុខ​ក្នុង​ជីវិត​ក៏ដូចជា​ការសម្រេចបាន​នូវ​អ្វី​ដែល​អ្នក​ត្រូវបាន​កំណត់ថា​នឹង​ទទួលបាន​? ប្រសិនបើ​អ្នក​ឆ្លើយថា​បាទ​/​ចាស៎ នោះ​អ្នក​កំពុងតែ​អាន​អត្ថបទ​ដ៏​ត្រឹមត្រូវ​ហើយ​! ត្រៀមខ្លួន​ក្នុងការ​ប្រឈមមុខ​ជាមួយ​នឹង​ការបដិសេធ ហើយ​ឈាន​ជើង​ទៅ​មុខ​ជាមួយ​នឹង​ជីវិត​របស់​អ្នក​ជានិច្ច​។​
​កុំ​ប្រឈមមុខ​ជាមួយ​នឹង​ការ​បដិសេធ​ដោយ​ទទួលទាន​ដំឡូង​ស្រួយ​
​នេះ​ជា​ការ​រត់​គេច​ដែល​កើតឡើង​ជា​ញឹកញាប់​បំផុត​! មនុស្ស​ភាគច្រើន ជាពិសេស​មនុស្ស​ស្រី តែងតែ​យំ និង​ទទួលទាន​នេះ​នោះ​ជា​ច្រើន​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ការបដិសេធ​។ វា​មិនមែន​ជា​រឿង​ល្អ​ឡើយ ទាំង​ពេល​ឥឡូវនេះ និង​ពេលអនាគត​។ ការប្រឈមមុខ​ជា​មួយ​នឹង​ការ​បដិសេធ​ដោយ​ការ​ទទួលទាន​អាហារ ឬ​ដំឡូង​ស្រួយ​ដែល​ដូចជា​មនុស្ស​ជាច្រើន​បានធ្វើ បានត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​ធូរស្បើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​តែ​ប៉ុណ្ណោះ ជា​ភាព​ធូរស្បើយ​ដែល​នឹង​រលាយ​បាត់​បន្តិច​ម្ដងៗ​ទៅតាម​ពេលវេលា ហើយ​នឹង​នាំ​អ្នក​ត្រឡប់​ទៅកាន់​ភាពឈឺចាប់​ដដែល​។ ប្រាកដ​ហើយ​ថា អ្នក​ពិតជា​មិន​ចង់​ឱ្យ​វា​កើតឡើង​ឡើយ​តើ​មែន​ទេ​? អ៊‍ីចឹង​មែនហើយ ឬ​អ្នក​ពិតជា​មិន​ចង់​ឡើយ ហើយ​អ្នក​ក៏​មិន​អាន​មកដល់​ចំណុច​នេះ​ដែរ​។ អ្នក​ប្រាកដជា​ឆ្ងល់​ថា “​ចុះ​បើ​ខ្ញុំ​មិន​ដោះស្រាយ​មួយគ្រា​ដោយ​ទទួលទាន​ដំឡូង​ស្រួយ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ក្រៅពីនេះ​”? កុំ​ខ្លាច យើងខ្ញុំ​នឹង​ផ្ដល់ជូន​នូវ​ចម្លើយ​ដែល​អ្នក​កំពុង​រង់ចាំ​!

​ស្វែងរក​ការលើកទឹកចិត្ត​
​មាន​អារម្មណ៍មិនល្អ ឬ​អាក្រក់​ឬ​? មិនមែន​ជា​បញ្ហា​ទៀតឡើយ អ្នក​គួរតែ​ស្វែងរក​ការលើកទឹកចិត្ត​ដើម្បី​ប្រឈមមុខ​ជាមួយ​នឹង​ការបដិសេធ ហើយ​អ្នកនឹង​ត្រឡប់​ក្លាយជា​ខ្លួន​អ្នក​ដូច​កាលពី​មុន​វិញ ដូចជា​ព្រះអាទិត្យ​ដែល​រះ​សារជាថ្មី​អ៊‍ីចឹង​ដែរ​។ ចា៎ ប្រហែលជា​មិន​រហ័ស​ដល់​ថ្នាក់​នេះ​ទេ ប៉ុន្តែ​អ្នកនឹង​ត្រឡប់​ទៅ​កាន់​ខ្លួន​អ្នក​ដូច​កាលពី​មុន​ដែល​អ្នក​មិន​ទាន់​ទទួល​រង​ការបដិសេធ ប្រសិនបើ​អ្នក​ក្រឡេក​មើល​ទៅលើ​រឿងរ៉ាវ​របស់​មនុស្ស​ដែល​ធ្លាប់​ប្រឈមមុខ​ជាមួយ​នឹង​ការបដិសេធ​ដើម្បី​ទទួលបាន​គន្លឹះ​ល្អៗ​ក្នុង​ជីវិត និង​ទទួលយក​ការលើកទឹកចិត្ត​ពី​ពួកគេ​។​
​តើ​អ្នកដឹង​ទេ​ថា​អ្នកស្រី Walt Disney ស្ថាបនិក​នៃ​ក្រុមហ៊ុន Walt Disney Company ទទួលរង​ការបដិសេធ​ពី​ការងារ​របស់​អ្នកស្រី​ដោយសារតែ​អ្នកស្រី​ទទួលរង​កង្វះខាត​នូវ​ការស្រមើស្រមៃ និង​គំនិតល្អៗ ឬ​មួយ​អ្នកស្រី Oprah ដែល​ទទួលរង​ការបដិសេធ​ពី​ក្រុមគ្រួសារ មិត្ត​ភ័ក្ដិ និង​មនុស្ស​ជិតស្និទ្ធ​របស់​អ្នកស្រី​បន្ទាប់ពី​អ្នកស្រី​បាន​សម្រាល​បុត្រ​នៅ​អាយុ ១៤ ឆ្នាំ​? ប្រសិន​បើ​ពួកគេ​អាច​យកឈ្នះ​ការបដិសេធ​បាន ឬ​ធ្វើឱ្យ​វា​ក្លាយជា​រឿង​មួយ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត នោះ​អ្នក​ក៏​អាច​ធ្វើ​វា​បាន​ផងដែរ​។ អ្នក​គ្រាន់តែ​លើកទឹកចិត្ត​ខ្លួនឯង​បន្ថែម​ដើម្បី​គេចចេញ​ពី​អតីតកាល​ដ៏​អួរ​អាប់ ឬ​អ្វី​គ្រប់​យ៉ាង​ដែល​បាន​កើតឡើង រួម​ទាំង​ការបដិសេធ​ផងដែរ​។​

​ធ្វើឱ្យ​អារម្មណ៍​របស់​អ្នករ​សាយ​តាម​សម្រួល កុំ​មួម៉ៅ​ក្ដៅក្រហាយ​
​ប្រសិនបើ​អ្នក​ចេះ​តែ​មាន​អារម្មណ៍​មួម៉ៅ​ក្ដៅក្រហាយ អ្នក​អាច​នឹង​ធ្វើឱ្យ​នរណា​ម្នាក់​ឈឺចាប់​ដោយ​អ្នក​គ្មាន​បំណង​ទាល់តែសោះ​។ ដូច្នេះ​អ្នក​ត្រូវ​តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​បន្ទាប់​ពី​អ្នក​រង​ការបដិសេធ​ពី​នរណាម្នាក់​។ ប៉ុន្តែ​វា​មិនមែន​មានន័យ​ថា​អ្នក​ប្រឹង​ទប់​អារម្មណ៍​នោះឡើយ​។ ជា​ការពិត​ណាស់​ប្រសិនបើ​អ្នក​ធ្វើ​បែប​នេះ អារម្មណ៍​របស់​អ្នក​នៅ​តែ​មិន​ប្រសើរ​ឡើយ ហើយ​អ្នក​ក៏​មិន​អាច​ដោះស្រាយ​ជាមួយនឹង​ការបដិសេធ​បានដែរ​។ ពេលណា​ដែល​អ្នក​កាន់តែ​រង​ការកៀបសង្កត់​អារម្មណ៍ នោះ​អារម្មណ៍​ដែល​មិន​ល្អ​របស់​អ្នក​កាន់តែ​មាន​ច្រើន​ឡើង វា​នឹង​ស្ថិតនៅ​ក្នុង​ចិត្ត​របស់​អ្នក​ជានិច្ច យូរៗ​ទៅ​វា​នឹង​កាន់តែ​ខ្លាំង​ឡើង ហើយ​ពេល​ណាមួយ​វា​ក៏​នឹង​ផ្ទុះ​ឡើង​ជាក់​ជាមិនខាន​។​
​ចា៎ វា​ពិតជា​ឈឺចាប់ ប៉ុន្តែ​អ្នក​ត្រូវតែ​ប្រឈមមុខ​ជាមួយ​វា មិនមែន​កប់​វា​ទុកចោល​ឡើយ​! ការ​ដែល​អ្នក​បដិសេធ​មិន​ព្រម​ប្រឈមមុខ​នឹង​អារម្មណ៍មិនល្អ​ដែល​កើនឡើង​ពី​ការបដិសេធ អ្នក​នឹង​មិន​អាច​ទទួល​យក​បាន​នូវ​ការបដិសេធ ហើយ​នៅពេល​ដែល​វា​កើតឡើង អ្នក​ក៏​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ឡើយ​៕ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯង​បាន អ្នក​ត្រូវ​តែ​អនុញ្ញាតិ​ឱ្យ​អារម្មណ៍​របស់​អ្នក​រសាយ​ទៅតាម​ការបដិសេធ​នោះ​។ ការគៀបសង្កត់​អារម្មណ៍​បានត្រឹមតែ​ធ្វើឱ្យ​អ្នក​ពន្យារពេល​នៃ​រឿងរ៉ាវ​ដែល​អ្នក​មិន​អាច​ចៀសវាង​បាន គឺជា​ការបដិសេធ​ដែល​កើតមាន​ចំពោះ​អ្នក និង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍មិនល្អ​។​

​ធ្វើ​សមាធិ និង​បណ្ដោយ​តាម​ពេលវេលា​ចុះ​!
​តួអង្គ Anna ជា​ព្រះ​នាង Disney ក្នុង​រឿង Arendelle នឹង​ប្រាប់​អ្នក​អំពី​អ្វី​ដែល​អ្នក​គួរតែ​ស្ដាប់​នាង​! ហេតុអ្វី​បាន​ជា​មនុស្សម្នា​ទាំងអស់​មិន​ចង់​បាន​ភាព​ឥតខ្ចោះ​របស់ខ្ញុំ​? ខ្ញុំ​អាក្រក់​ណាស់​ឬ​? តើ​ខ្ញុំ​មានតម្លៃ​បន្តិច​ទេ​? ទាំងនេះ​ជា​គំនិត​ដែល​តែង​កើតមាន​ចំពោះ​អ្នក​ដែល​ត្រូវបាន​គេ​បដិសេធ​។ គំនិត និង​អារម្មណ៍​ទាំងនេះ​នឹង​កាន់តែ​កើនឡើង​ប្រសិន​បើ​ពួកគេ​មិន​រក​ដំណោះស្រាយ​ណា​មួយ​ដ៏​ជាក់លាក់​។ វិធីសាស្ត្រ​ដែល​គេ​បាន​ធ្វើ​ការសាកល្បង និង​ធ្វើតេស្ត​ដើម្បី​គេច​ចេញ​គំនិត​ដែល​ត្រូវបាន​គេ​បដិសេធ​គឺ​ការធ្វើ​សម្មាធិ​។ គ្រាន់តែ​បិទ​ភ្នែក ធ្វើ​សម្មាធិ ហើយ​បណ្ដោយឱ្យ​រឿងរ៉ាវ​មិនល្អ​កន្លងផុត​ទៅ​ជាការ​ស្រេច​! ដើម្បី​ប្រឈមមុខ និង​យកឈ្នះ​ការបដិសេធ អ្នក​អាច​អនុវត្ត​លំ​ហាត់ប្រាណ​សមាធិ​ឱ្យ​បាន​ម្ដង​ក្នុង​មួយ​ថ្ងៃ​៖

•​ ​ស្វែងរក​កន្លែង​ណាមួយ​ដ៏​ស្ងប់ស្ងាត់​គ្មាន​ការរំខាន​ពី​អ្នកដទៃ​
•​ ​ពែន​ភ្នែន អង្គុយ​ដាក់ខ្លួន​ឱ្យ​ត្រង់​តាម​ដែល​អាច​ធ្វើបាន​
•​ ​ដក​ស្រូបខ្យល់​ដង្ហើមចូល រួច​ដក​ដង្ហើមចេញ​វិញ​ឱ្យបាន​វែងៗ​
•​ ​ផ្ដោត​ទៅលើ​ការដកដង្ហើម កុំ​ខ្វល់​ពី​អាការ​ធុញថប់​
•​ ​ម្ដង​មួយៗ ឈប់​គិត​ពី​ការព្រួយបារម្ភ និង​ការ​ខ្វល់ខ្វាយ​។ ប្រាប់​ខ្លួន​អ្នក​ថា​អ្វីៗ​នឹង​ប្រសើរឡើង
•​ ​ធ្វើឱ្យ​ខ្លួន​ប្រាណ និង​អារម្មណ៍​របស់​អ្នក​បាន​សម្រាក​យ៉ាង​ធូរស្បើយ​
•​ ​បិទ​ភ្នែក​
•​ ​ការ​ស្រមៃ​អាចជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នក ឬ​សម្រាប់​គោលដៅ​នៃ​ក្ដី​សុបិន​របស់​អ្នក​
•​ ​ការ​ស្រមៃ​ថា​មនុស្ស​ដែល​អ្នក​ស្គាល់ ឬ​មិត្ត​ភ័ក្ដិ​របស់​អ្នក​មាន​ការកើនឡើង​
•​ ​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ដ៏​រីករាយ​នេះ​មួយរយៈ រួច​បណ្ដោយ​ឱ្យ​វា​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្សេង​ទៀត​របស់​អ្នក​
•​ ​បើកភ្នែក​រួច​ទទួលយក​អារម្មណ៍​ថា​អ្នក​ជា​មនុស្ស​ថ្មី​

​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​យក​ឈ្នះ​ចំពោះ​ការបដិសេធ​
​នៅពេល​ដែល​អ្នក​ត្រូវបាន​គេ​បដិសេធ កំណត់ត្រា​ដែល​មិន​ល្អ​នឹង​រំលឹក​អ្នក​ជានិច្ច​។ វា​ជា​អន្ទាក់​មួយ​ដែល​អ្នក​ត្រូវតែ​ចៀសវាង​ឱ្យ​បាន​មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ អ្នក​អាច​សម្រេច​វា​បាន​ដោយ​គ្រាន់តែ​អនុវត្ត​តាម​ការណែនាំ​ផ្ដល់​ជូន​ខាងលើ​!

Leave a Reply

Your email address will not be published. Required fields are marked *