Connect with us

អ្នក​មិន​អាច​ក្លាយ​ជា​មេផ្ទះ​ដ៏​ល្អ​ឡើយ​ប្រិសិនបើ​អ្នកមិន​ទទួលយកការ​ពិត ការពិត​ដែលថា “​អ្នក​ជា​មេផ្ទះ​”​។ ទទួលយក​ការពិត​មួយ​នេះ​រួច​ប្រឹងប្រែង​ឱ្យ​ខ្លួន​អ្នក​ក្លាយជា​មេផ្ទះ​ដ៏​ល្អ ពិភពលោក​ទាំងមូល​ពឹងពាក់​លើ​វា​។​

​ផ្ទះ​ជា​ផ្ទះ មិនមែន​ឃ្លាំង​ស្ដុក​ទំនិញ​ឡើយ​

​មិន​ថា​តែ​អ្នក​មាន​គម្រោង​ឬ​អត់​ទេ អ្នក​ជា​មេផ្ទះ​ម្នាក់​។ ដូច្នេះ ទទួលយក និង​ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​។ នេះ​ជា​វិធី​ដែល​អាច​ឱ្យ​អ្នក​ក្លាយជា​មេផ្ទះ​ដ៏​មាន​សមត្ថភាព​ម្នាក់​!

​នៅ​ពេល​អ្នក​ជា​ក្មេងស្រី អ្នក​ចង់​ក្លាយជា​ព្រះ​នាង Disney Princess ព្រមទាំង​មាន​ព្រះអង្គម្ចាស់ Prince Charming មក​នាំ​យក​អ្នក​ចេញ​ទៅ​។ ប៉ុន្តែ ក្រោយមក​សុបិន​នេះ​បាន​រលាយ​ក្នុង​ពេល​មួយ​ដ៏​ខ្លី​។ ខណៈ​ដែល​អ្នក​ឈាន​ដល់​វ័យ​រៀបការ សង្គម និង​មិត្ត​ភ័ក្ដិ​របស់​អ្នកនឹង​ចាប់ផ្ដើម​ប្រាប់​អ្នក​អំពី​អ្វី​ដែល​អ្នក​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ រួម​ទាំង​អាជីព និង​ជីវិត​ដែល​អ្នក​គួរ​ជ្រើសរើស​។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយមក អ្នក​ក្លាយជា​ក្មេង​ជំទង់​ម្នាក់​ដែល​ប្រាថ្នា​ចង់បាន​អ្វី​ដ៏​ធំ​ក្នុង​ជីវិត​។អ្នក​ចង់​ក្លាយជា​វេជ្ជបណ្ឌិត វិស្វករ អ្នកវិទ្យាសាស្ត្រ អ្នកលេង​ម៉ូដ​ហ្វេ​ហ្សិន តារា​ប៉ុប តារា​សម្ដែង ស្ត្រី​អ្នកលេង​កីឡា អ្នកនិពន្ធ​ពាណិជ្ជកម្ម បុគ្គលិក​ធនាគារ​។​ល​។ អ្នក​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​នូវ​អ្វី​ដែល​អ្នក​បាន​ព្រាងទុក​។ មិន​ថា​តែ​ជា​ការសិក្សា ការប្រឈមមុខ​ជា​មួយ​អតិថិជន ឬ​ការគ្រប់គ្រង​អាជីវកម្ម​ខាងក្រៅ អ្នក​បាន​ប្រឹង​អស់ពី​លទ្ធភាព និង​ចំណាយ​ពេលវេលា​ផងដែរ​។ ប៉ុន្តែ​នៅ​តាម​ផ្លូវ អ្នក​បាន​ជួប​ព្រះអង្គម្ចាស់ Prince Charming មក​នាំ​យក​អ្នក​ចេញ​ទៅ បណ្ដើរ​អ្នក​ចូល​រោង​មង្គល សច្ចា​ជាមួយ​អ្នក បន្ទាប់​មក​អ្នក​ក្លាយជា​ប្រពន្ធ និង​ជា​ជា​មេផ្ទះ​ម្នាក់​ផង​ដែរ​។​

​ហេតុអ្វី​បាន​ជា​ការ​ដែល​ក្លាយខ្លួន​ជា​មេផ្ទះ​មិនមែន​ជា​រឿង​អាក្រក់​?

​អ្នក​មិន​អាច​ក្លាយ​ជា​មេផ្ទះ​ដ៏​ល្អ​ទេ​បើ​អ្នក​មិន​ទទួលយក​ការពិត ការពិត​ដែលថា “​អ្នក​ជា​ជា​មេផ្ទះ​”​។ ផ្ទុយ​ពីអ្វី​ដែល​អ្នក​រួម​ការងា​រ​ជាមួយ​អ្នក​បាន​ប្រាប់​អ្នក ការរៀបចំ​ផ្ទះ​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ​។ កុំឱ្យ​ពួកគេ ឬ​អ្នក​ណា​មក​អើពើ​នឹង​អ្វី​ដែល​អ្នក​ធ្វើ​។ ជា​ការពិត ពួកគេ​មិន​មែន​ជា​អ្នក​។ ព្រះ​ជា​ម្ចាស់ ឬ​មាតា​នៃ​ធម្មជាតិ​តែងតែ​បង្កើត​អ្វី​មួយ​មក​ជាមួយនឹង​ហេតុផល​ដ៏​ត្រឹមត្រូវ​។​

​ចុះ​អ្នក​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បាន​ជា​ស្ត្រី​មាន​សុដន់ ប៉ុន្តែ​មនុស្ស​ប្រុស​មិន​មាន​? តើ​ហេតុផល​នោះ​មក​ពី​ធម្មជាតិ​ចង់ឱ្យ​ស្ត្រី​ជា​អ្នក​ដឹកនាំ​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​ក្លាយជា​អ្នក​ទទួលខុសត្រូវ​នៃ​ពិភពលោក​។ បន្ទាប់​ពី​អ្នក​ទទួលយក​ការ​ពិត​នេះ​ហើយ វា​នឹង​កាន់តែ​ងាយស្រួល​សម្រាប់​អ្នក​ដើម្បី​ក្លាយខ្លួនជា​មេផ្ទះ​ដ៏​ល្អ​។ ត្រៀម​ខ្លួន​រួច​ឬ​នៅ​? នេះ​ជា​វិធី​ដែល​អាច​ជួយ​អ្នក​បាន​!

​ឈប់​គិត​ថា​ខ្លួន​អ្នក​គ្រាន់តែ​ជា​មេផ្ទះ ឬ​អ្នក​ម៉ាក់​ម្នាក់​ប៉ុណ្ណោះ​

​ស្ត្រី​ជា​ច្រើន​តែងមាន​អារម្មណ៍​ខុសឆ្គង​ត្រង់នេះ​។ បន្ទាប់ពីរ​ផ​ប​ការ​រួច ស្ត្រី​ជា​អ្នក​ឃុំគ្រង​គ្រួសារ​របស់​ពួកគេ ពួកគេ​អាច​នឹង​គ្មាន​ជម្រើស ឬ​មាន​ហេតុផល​ផ្សេង​ណាមួយ​។ មិន​ថា​ហេតុផល​បែប​ណា​ទេ ជីវិត​ស្ត្រី​ក្រោយ​រៀបការ​គឺ​នៅ​ផ្ទះ​មើលថែ​គ្រួសារ​។ វា​បាន​ធ្វើឱ្យ​ពួកគេ​យល់​ច្រឡំ​អំពី​តម្លៃ​ខ្លួនឯង ហើយ​ការគិត​ជាច្រើន​ក៏​កើតមាន​៖ “​តើ​ការដែល​ធ្វើ​ជា​មេផ្ទះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើបាន​មែន​ទេ​? តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​មើលថែ​កូន​? តើ​ជីវិត​ខ្ញុំ​នឹង​ក្លាយ​ជា​បែប​ណា​ប្រសិនបើ​ខ្ញុំ​បន្ត​ការងារ និង​មិន​ជ្រើសរើស​រៀបការ​? និង​ការគិត​អំពី​តម្លៃ​ខ្លួនឯង​ជា​ច្រើន​ផ្សេងទៀត​។​” មាន​អារម្មណ៍​ថា​ខុសឆ្គង​មែន​ទេ​? ប្រហែល​ជា​ដូច្នេះហើយ​! ស្ដាប់​ណា អ្នក​មិន​មែន​ត្រឹមតែ​ជា​មេផ្ទះ ឬ​អ្នក​ម៉ាក់​ប៉ុណ្ណោះ​ទេ អ្នក​ជា​អ្វី​ដែល​ច្រើន​ជាង​នេះ​! ជា​អនាគត​នៃ​មនុស្ស​ជំនាន់​ក្រោយ ពិភពលោក​ទាំងមូល​ពឹងផ្អែក​លើ​ជំនាញ​ចិញ្ចឹម​បីបាច់​របស់​អ្នក​។ ប្រសិនបើ​គ្មាន​អ្នក ពិភពលោក​នេះ​មិនដឹង​ទៅ​ជា​យ៉ាងណាទេ​។ ខ្ញុំ​មាន​ន័យ​ថា​ទ្រឹស្តី​នៃ​ការ​ដែល​ភពផែនដី​មាន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ មិនមែន​ជា​អ្វី​ដែល​គួរឱ្យ​ស្អប់ខ្ពើម​ឡើយ​។​

​ដូច្នេះ កុំ​បង្ខំ​ខ្លួនឯង ឬ​អ្នក​ត្រូវ​ឱ្យ​តម្លៃ​លើ​អ្វី​ដែល​អ្នក​ធ្វើ​។ ជា​ចុងក្រោយ ពិភពលោក​ទាំងមូល វេជ្ជបណ្ឌិត វិស្វករ អ្នកវិទ្យាសាស្ត្រ អ្នកលេង​ហ្វេ​ហ្សិន តារា​ប៉ុប តារា​សម្ដែង ស្ត្រី​អ្នកកីឡា អ្នក និពន្ធ​ពាណិជ្ជកម្ម បុគ្គលិក​ធនាគារ ឬ​អាជីព​ផ្សេងទៀត វា​អាស្រ័យ​លើ​អ្នក ជា​មេផ្ទះ ដើម្បី​រស់រានមានជីវិត និង​ធ្វើ​អ្វី​ដែល​អ្នក​ធ្លាប់បាន​ធ្វើ តាំង​ពី​ទសវត្ស៍​មុន សតវត្សរ៍ សហស្សវត្សរ៍ ឬ​រយៈពេល ១ ពាន់​លាន​ឆ្នាំមុន​។

​ដឹង​ពី​របៀប​ក្លាយខ្លួន​ជា​មេផ្ទះ​ដ៏​ល្អ​

​ខ្ញុំ​អាច​និយាយ​ថា​រាល់​អ្វី​ដែល​ជា​ការ​បំផុសគំនិត​សម្រាប់​អ្នក​ក្នុង​ពិភពលោក​នេះ ប៉ុន្តែ​វា​តែ​ម្យ៉ាង​មិន​អាច​ធ្វើឱ្យ​អ្នក​ក្លាយ​ជា​មេផ្ទះ​ដ៏​ល្អ​ឡើយ​។ ដូចជា​វិជ្ជាជីវៈ​ដទៃទៀត​ដែរ ជា​មេផ្ទះ​ទៀមទារ​ឱ្យមាន​ជំនាញ​ពិតប្រាកដ និង​ចំណេះដឹង​ដ៏​ត្រឹមត្រូវ​។ ជំនាញ​ដ៏​សំខាន់​បំផុត​តែ​ហាក់ដូចជា​មិន​សំខាន់​គឺ​ការ​ដែល​ផ្ដោតអារម្មណ៍​ទៅលើ​ការងារ​ថែរក្សា​ផ្ទះ​របស់​អ្នក​។ តើ​អ្នក​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ក្លាយជា​មេផ្ទះ​ដ៏​ល្អ​ឬ​នៅ​?

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

Entertainment

អាន​នៅ​តុ​កាហ្វេ​

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​….

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​និង​គេ​មើល​មក​ទាក់ទាញ​មែន​ទេ​?
​អត្ថបទ​រឿង​ខ្លីៗ​ឬ​សៀវភៅ​ហ្វេ​ហ្សិន​អម​ទៅ​ដោយ​រូបភាព​និង​រូបថត​ដែល​ទើបតែ​ចេញ​ថ្មី​ហើយ​បំផុសគំនិត ត្រូវបាន​បង្ហាញ​នៅ​ខែ​នេះ​។
​ចូរ​រក​មើល​នូវ​អ្វី​ដែល​ពេញនិយម​នៅក្នុង Fashion and Photography ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ខាងក្រៅ​ចូលទៅក្នុង​ពិភព​របស់​ពួកគេ​។

More Than Human ដោយ Tim Flach
​គាត់​ផ្ដិត​យក​រូបភាព​ពពួកសត្វ​ដ៏​គួរ​ឱ្យ​គយគន់​ពី​ក្នុង​សៀវភៅ​ដ៏​ច្បាស់ក្រឡែត​។

 

Chanel
The Vocabulary of Style
​សៀវភៅ​ដ៏​អេ​ឡេ​ហ្គង់​នេះ​នាំអ្នក​ឆ្លងកាត់​ប្រវត្ដិ​ហ្វេ​ហ្សិន​តាមរយៈ​កែវភ្នែក​របស់ Chanel ជាមួយនឹង​រូបភាព​សម្លៀក​បំពាក់​និង​គ្រឿង​លម្អ​កាយ​គ្រប់​ម៉ូដ​គ្រប់​ម៉ាក​។

Style is Instinct ដោយ Lori Goldstein
​អ្នក​ធ្វើ​ស្ដាយល៍​ដ៏​ល្បីល្បាញ​ផ្ដល់​ឱ្យ​អ្នក​នូវ​ឯកសារ​ក្រៅ​ឆាក​សម្ដែង​ទាក់ទង​និង​ហ្វេ​ហ្សិន ដោយ​សៀវភៅ​របស់​នាង​គឺ​មាន​ចំណងជើង​ថា Style is Instinct​។ សម្រាប់​អ្នក​ធ្វើការ​ផ្នែក​ហ្វេ​ហ្សិន នេះ​ជា​សៀវភៅ​ដែល​ចាំបាច់​ត្រូវតែ​អាន​។

Alexander McQueen: Working Process
​ដោយ Nick Waplington
Alexander McQueen នៅក្នុង​កូឡិក​ហ្សិន​រដូវ​ស្លឹកឈើ​ជ្រុះ​/​រងារ ដែល​ជា​ជម្រើស​ចុងក្រោយ​របស់​គាត់​។ សៀវភៅ​នេះ​ជួយ​អ្នក​មួយ​រយៈពេល​ខ្លី​ដោយ​អ្នក​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​គួរ​ឱ្យ​ពេញចិត្ដ​បំផុត​ធ្វើ​ការងារ​របស់​ខ្លួន​។ Alexander Nick Waplington គឺជា​អ្នក​ថតរូប​ប្រកប​ដោយ​ទេពកោសល្យ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​តាម​និង​ចងក្រង​ជា​ឯកសារ McQueen: Working Process

Chloé: Attitudes
​នេះ​ជា​ហ្វេ​ហ្សិន​របស់​ស្ដ្រីដ៏​ស្រស់ស្អាត​បំផុត​ជាមួយនឹង Chloé ដ៏​ស្រទន់​និង​មិន​កំណត់ ព្រម​ទាំង​ការបង្កើត​ប្រវត្ដិសាស្ដ្រ​រយៈពេល​៦០​ឆ្នាំ​នៃ​ការ​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន និង​ស្លាក​សញ្ញា​ហ្វេ​ហ្សិន​ដ៏​មាន​តម្លៃ​បំផុត​។

The Asylum
​ដោយ Simon Doonan
​ទំនាក់ទំនង​រវាង​ការស្រឡាញ់​/​ស្អប់​ជាមួយនឹង​ពិភព​ហ្វេ​ហ្សិ​ន​និង​ពិភពដ៏​ល្ងីល្ងើ មាន​ខ្លះ​ត្រូវ​រូ​វ​គ្នា ប៉ុន្ដែ​ក៏​មាន​ការ​មាក់ងាយ​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។ ឈាន​ចូល​ទៅ​រក​ភាព​ល្ងីល្ងើ​ដោយសារ​ពាក្យ​សម្ដី​របស់​គាត់ អ្នក​ប្រហែលជា​នឹង​រក​ឃើញ​ការ​ថ្នាក់ថ្នម​ខ្លះ​នៅ​ក្នុង​ការ​គិត​ឃើញ​ដូចៗ​គ្នា​ជាក់​ជា​មិនខានឡើយ​៕

 

Continue Reading

Entertainment

ឡាង ស៊ឺ​នីង – វិចិត្រករ​ជនជាតិ​អ៊ីតាលី​មកពី​ប្រទេស​ចិន​

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)….

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)

​លោក Michelangelo, Leonardo Da Vinci, លោក Vincent Van Gogh – ទាំងនេះ​គឺជា​ឈ្មោះ​ឬ​អ្នកសិល្បៈ​ដែល​អ្នក​ប្រហែលជា​ដឹង​ច្បាស់​ប៉ុន្តែ​តើ​អ្នកដឹង​អ្វីខ្លះ​អំពី​រឿង Lang Shining? អ្នក​ប្រហែលជា​មិន​ដឹង​ទេ​មើលទៅ​!
​វិចិត្រករ​ជនជាតិ​ចិន​ឈ្មោះ ឡាង ស៊ឺ​នីង (Lang Shining )​បាន​បន្សល់ទុក​នូវ​ឥទ្ធិពល​ក្នុង​ពិភព​គំនូរ ដែល​ស្នាដៃ​របស់​គាត់ ត្រូវបាន​គេ​គោរព​និង​កោតសរសើរ​យ៉ាង​ខ្លាំង​បច្ចុប្បន្ននេះ​។​

​ដោយ​មាន​ឈ្មោះ​កំណើត Giuseppe Castiglione លោក Lang Shining គឺជា​វិចិត្រករ​អ៊ីតាលី​ម្នាក់​ដែល​បាន​បម្រើការ​ជា​សាសនទូត​(​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​)​នៅក្នុង​ប្រទេស​ចិន​ចន្លោះ​ឆ្នាំ ១៧១៥ និង​១៧៦៦ ដែល​ជា​ឆ្នាំ​នៃ​ការស្លាប់​របស់​គាត់​។

​កើត​នៅក្នុង​គ្រួសារ​មាន​ទ្រព្យសម្បត្តិ​មួយ លោក​ឡាង ស៊ឺ​នីង បានចាប់ផ្តើម​រៀន​គូរ​គំនូរ​។ គាត់​មាន​គ្រូបង្រៀន​ឯកជន​ម្នាក់​ដែល​បង្រៀន​គាត់​ពី​របៀប​គូរ​រូប​។ នៅ​ឆ្នាំ​១៧០៧​ពេល​ដែល​គាត់​មាន​អាយុ ១៩ ឆ្នាំ ស៊ឺ​នីង បាន​ចូលរួម​ក្នុង​សង្គម​របស់​ព្រះ​យេស៊ូ​(Geno Society of Jesus) ដែល​ជា​សហគមន៍​សាសនា​មួយ​របស់​វិហារ​កាតូលិក​។​ឡាង ស៊ឺ​នីង​ជា​សមាជិក Society of Jesus ប៉ុន្ដែ​លោក​មិន​ដែល​ធ្វើ​ជា​បុព្វ​ជិត​ទេ​។​

​វិចិត្រករ​យេស៊ូគ្រិស្ត​ជាច្រើន​ទៀត បាន​ត្រូវ​ជួល ជួល​ដោយ​អធិរាជ កាង​ស៊ី (Kangxi Emperor) ដែល​ជា​អធិរាជ​ទី ៤ នៃ​រាជវង្ស​ឈីង​នៅ​ចុង​សតវត្សរ៍​ទី​១៧ ។ នេះ​ជា​អ្វី​ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការធ្វើដំណើរ​របស់​លោក​ឡាង ស៊ឺ​នីង ទៅ​ប្រទេស​ចិន​។ នៅ​ដើម​សតវត្សរ៍​ទី​១៨ ស៊ឺ​នីង ត្រូវបាន​គេ​អញ្ជើញ​ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ដោយ​សហគមន៍ Jesuit ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​។ ស៊ឺ​នីង បាន​មក​ដល់​ប្រទេស​ចិន​នៅ​ឆ្នាំ ១៧១៥​ហើយ​គាត់​បាន​ស្នាក់​នៅ​ប្រទេស​ចិន​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់​គាត់​។​

​ឡាង ស៊ឺ​នីង មាន​បន្សល់​ស្នាដៃ​ច្រើនណាស់​។ ក្រៅពី​ផលិត​ស្នាដៃ​គំនូរ​ជាច្រើន​គាត់​បាន​រចនា​និង​តុបតែង​រចនាសម្ព័ន្ធ​ជាច្រើន​ដែល​រួម​មាន​វិហារ St. Francis Borgia និង​វិមាន​រចនាបទ​លោកខាងលិច​ជា​ច្រើន​របស់ Old Summer Palace​។ រូបគំនូរ​របស់ Lang Shining គឺ​លាយ​បញ្ចូល​គ្នា​នូវ​វប្បធម៌​អឺរ៉ុប​និង​ចិន​។ គាត់​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ចិន​សម្រាប់​គំនូរ​របស់​គាត់​ប៉ុន្តែ​គំនូរ​ទាំងនោះ​បាន​ឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យ និង​បច្ចេកទេស​នៃ​ការដាក់​ស្រមោល​បែប លោកខាងលិច​។​

ស្នាដៃ​ដ៏​ល្អ​បំផុត​មួយចំនួន​ក្នុង​ចំណោម​ស្នាដៃ​ល្អៗ​ជាច្រើន​របស់​គាត់ រួម​មាន​ផ្ទាំងគំនូរ​សេះ​មួយរយ , ផ្កា​អម​តៈនៃ​និទាឃ​រដូវ​គ្មាន​ទីបញ្ចប់ ផ្ទាំងគំនូរ​សាច់​ក្រណាត់​សូត្រ និង​គំនូរ​ខ្លារខិន​លឿង​និង​គំនូរ​រូប​សត្វ​ស្ទាំង​ស​៕

Continue Reading

Entertainment

បង្ហាញ​វត្ដ​មាន​ជា​ថ្មី

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ….

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​នាង Blake Lively នោះទេ
​បុរស​សញ្ជាតិ​កាណាដា​មាន​រាង​ខ្ពស់​(១.៨៨​ម៉ែត្រ​) រូប​នេះ​មក​ពី​ទីក្រុង Vancouver គឺ​ជា​កម្មវត្ថុ​ដែល​ធ្វើ​ឱ្យ​បុរសៗ​នៅលើ​លោក​យើង​នេះ​ច្រណែន​ជាខ្លាំង​។ មុន​ពេល​គាត់​បាន​ក្លាយជា Mr Blake Lively គាត់​គឺជា Mr Scarlett Johansson​។ បុរស​ខ្លះ​ក៏​មាន​សំណាង​ដូច​គាត់​ខ្លះ​ដែរ​។

កាលពី​ចុងឆ្នាំ​មុន Reynolds និង Lively បាន​ស្វាគមន៍​ទារិកា​របស់​ពួកគេ​ឈ្មោះថា James​។ គូ​ស្វាមីភរិយា​នេះ​និយាយថា នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​នូវ​អ្វី​ដែល​ពួកគេ​សង្ឃឹម​ថា​ជា​គ្រួសារ​មួយ​ដែល​មាន​សមាជិក​៨​នាក់​។ ភ័ព្វសំណាង​របស់ Reynolds ទំនងជា​មិន​ទាន់​ចប់​នៅឡើយ​ទេ​។ បន្ទាប់​ពី​ការចាក់​បញ្ចាំង​ខ្សែភាពយន្ដ​ដ៏​ជោគជ័យ​បន្ដបន្ទាប់​គ្នា​ដូចជា​រឿង Green Lantern and R.I.P.D, Deadpool ជា​ដើម​រួច​មក តួ​សម្ដែង​ដ៏​អង់អាច​ក្លាហាន​រូបនេះ​មាន​កេរ​ឈ្មោះ​ល្បី​សុះសាយ​ជាខ្លាំង ហើយ​បាន​ធ្វើឱ្យ​តារា​ដ៏​សិច​ស៊ី​ម្នាក់​នេះ​ឈាន​ឡើង​លំដាប់​កំពូល ក្រោយ​ពី​រកចំណូលបាន​១៣៥​ដុល្លារ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ដំបូង​។

​អ្នកដឹកនាំ​សម្ដែង​លោក Tim Miller និយាយថា “​ខ្ញុំ​មាន​ការ​ស្រមៃ​បែបនេះ​ចំពោះ Ryan ដោយ​ដាក់​ឱ្យ​គាត់​សម្ដែង​នៅក្នុង​រឿង Deadpool គឺ​ស័ក្ដិសម​ខ្លាំងណាស់​សម្រាប់​រូបគាត់​។​” ជា​តួអង្គ​កំពូល​បុរស តារា​ដ៏​សង្ហា​រូបនេះ​មាន​ភាព​ឆ្លាត​វៃ​អស្ចារ្យ​ខ្លាំងណាស់​។​
​ទោះបី​ហៅ Reynolds ថា​ជា​“regular guy” ក៏ដោយ ក៏ Miller គឺជា​អ្នកគាំទ្រ​មួយ​រូប​ផង​ដែរ​។ “​គាត់​រាប់អាន​គ្រប់គ្នា​ដោយ​ក្ដី​គោរព​និង​រួសរាយ​រាក់ទាក់​ដែល​មាន​លើស​ពី​អាជីព​របស់​គាត់​ទៅ​ទៀត​។ គាត់​ជា​មនុស្ស​រីករាយ​ខ្លាំងណាស់ ហើយ​គាត់​ចេះ​កំប្លែង​ដែល​អាច​ធ្វើឱ្យ​ក្រុម​ការងារ​ដទៃ​ទៀត​ហើយ​និង​ខ្ញុំ​សើច​បាន​គ្រប់ពេល​។ ខ្ញុំ​ធ្វើ​ឱ្យ​ខូច​រឿង​ដែល​ថត​បាន​ជាច្រើន ពី​ព្រោះ​ខ្ញុំ​អស់សំណើច​ខ្លាំងពេក​នៅ​ពេល​ធ្វើការ​ពី​មុខ monitors កុំព្យូទ័រ​នោះ​។​”

ការកោតសរសើរ​នៅតែមាន “​គាត់​ក៏​មាន​សមានចិត្ដ​ល្អ​នៅ​ពេល​ដែល​សម្ដែងជា​មួយ​តួអង្គ​ដទៃទៀត ជាមួយ​ក្រុមការងារ ហើយ​និង​ខ្ញុំ​។ គាត់​ឆាប់​យល់​សាច់​ការ​ហើយក៏​ធ្វើឱ្យ​ដំណើរ​រឿង​ប្រព្រឹត្ដទៅ​យ៉ាង​រលូន​និង​ងាយស្រួល​សម្រាប់​គ្រប់​គ្នា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការសម្ដែង​ផងដែរ​។ ខ្ញុំ​ចង់​មានន័យ​ថា គ្រប់​គ្នា​ក្នុង​ទីនេះ​គឺ​សំដៅ​តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម​។ បុគ្គលិក​ទាំងអស់​ស្រឡាញ់​ពេញចិត្ដ​គាត់​ខ្លាំងណាស់​។​”

បន្ទាប់ពី​ទទួល​ជោគជ័យ​ផ្នែក​ភាពយន្ត ស្នាដៃ​បន្ដបន្ទាប់​ទៀត​គ្រោង​នឹង​ធ្វើ​តទៅទៀត ហើយ Miller ក៏បាន​សម្រេច​ជ្រើសរើស Reynolds ទៀត​ដែរ​។ “​គាត់​ជា​តារា​សម្ដែង​ដ៏​អស្ចារ្យ​ខ្លាំងណាស់​”​។ គាត់​ជា​តារា​សម្ដែង​អាជីព ហើយ​រួសរាយ​រាក់ទាក់​សម្រាប់​អ្នកដឹកនាំ​សម្ដែង​ដូចជា​រូប​ខ្ញុំ​ជាដើម​។ គាត់​អាច​ដាក់ចិត្ដ​ដាក់​កាយ​និងស​ម្របខ្លួន​ឥត​ចេះ​នឿយណាយ​ក្នុង​ការផ្លាស់ប្ដូរ​ចង្វាក់​សម្ដែង​ដែល​ខ្ញុំ​ដាក់​ឱ្យ​គាត់​ធ្វើ​។​”
យើង​មិន​អាច​រង់ចាំ​បាន​ទៀត​ទេ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.