Connect with us

​ពេលវេលា​ត្រូវ​រៀបចំ ​ ​២០​នាទី​

​រយៈពេល​ធ្វើ​សរុប ​ ​៥៥ នាទី​ ​សម្រាប់​មនុស្ស ​ ​១២ នាក់​

​គ្រឿងផ្សំ​
​ប៊័​រ​ ​ ​ ​ ​ ​ ​ ​ ​១​ស្លាបព្រា​កាហ្វេ​
​ស្ពៃ​ពី​ណា​ ​ ​ ​ ​ ​ ​ ​៩​អ៊ោន​
​ទឹក​ជ្រលក់ creamy Alfredo​ ​ ​ ​ ​ ​១​ពែ​ង​
​ឈីស mozzarella ហាន់​ជា​ចំនិត​រួច ត្រូវ​ពុះ​ជា​ពីរ​ ​ ​១ ពែ​ង​
​ទ្រូង​មាន់​ហាន់​ជា​ដុំ​តូចៗ​ ​ ​ ​ ​ ​១ ពែ​ង​
​ប៉េងប៉ោះ​ក្រៀម​ជា​ចំនិត​ ​ ​ ​ ​ ​កន្លះ ពែ​ង​
​ឈីស​បំពង់​ ​mozzarella string​ ​ ​ ​ ​៣ ដើម​
​ម្សៅ​ស្រួយ​ធ្វើ​សំបក​ភីហ្សា​ ​ ​ ​ ​ ​១ បំពុង​
​ស៊ុត​ ​ ​ ​ ​ ​ ​ ​ ​១ គ្រាប់​
​ប្រេង​អូ​លីវ​ ​ ​ ​ ​ ​ ​ ​១ ស្លាបព្រា​កាហ្វេ​
​ឈីស Parmesan ពុះ​ជា​ចំនិតៗ​អោយ​ហើយ​ ​ ​ ​២ ស្លាបព្រា​បាយ​

របៀប​ធ្វើ​
1 កំដៅ​ឡ​ទុក ក្នុង​កំដៅ ៣៥០ºF ។ ស្រោចប័​រពីលើ​ខ្ទះ​ដែល​មិន​ជាប់​ប្រេង ឬក៏​ខ្ទះ​ដែក​ធម្មតា ១​ស្លាបព្រា​កាហ្វេ​
2 សម្រុះ​ទឹក​ចេញពី​ស្ពៃ​ពី​ណា​អោយ​ស្ងួត​ល្អ​។
3 ​យក​ស្ពៃ​ពី​ណា​ទៅ​ច្របល់​ជាមួយ​ទឹកជ្រលក់ Alfredo ។ រួច​បន្ថែម​កំទេច​ឈីស mozzarella ចូល​ជាមួយ​នឹង​សាច់មាន់ ២​ភាគ​៣ និង​ប៉េងប៉ោះ​ក្រៀម​២​ភាគ​៣ ទៀត​។ ច្របល់​ចូល​គ្នា​រហូត​ដល់ស​ព្វ​ល្អ​។
4 ចិតឈីស​បំពង់អោ​យបាន​៤​ដុំ​។ ពន្លា​ម្សៅ​ភីហ្សា​រួច​កាត់​យក​១២​ដុំ​​ល្មមៗ​។
5 លាប​ស៊ុត​ស​ពីលើ​ម្សៅ​ភីហ្សា បន្ទាប់មក​យក​ឈីស​បំពង់​ដាក់ពីលើ​ម្សៅ​ដែលកា​ត់​ហើយ​។ ចាប់​ជ្រុង​នី​មួយៗ​នៃ​ម្សៅ បន្ទាប់​មក​ច្បិច​រុំ​ផ្ចិត​ម្សៅ​នោះ​អោយ​ជិត​ល្អ រួច​លុញ​​វា​អោយ​មូល​។
6 យក​ម្សៅ​ដែល​លុញ​រួច​នៅ​ជុំវិញ​ខ្ទះ​ដែល​ដាក់​ប័រ​រួច តំរៀប​ម្សៅ​ដែល​លុញ​ហើយ​នោះ​ជា​ជួរ​ដែលមាន​១២​ដុំ​។​ ​
7 ដួស​ស្ពៃ​ពី​ណា​ដែល​លាយ​រួច​មក​ដាក់​ចំ​កណ្តាល​ខ្ទះ លាប​ប្រេង​អូ​លីវ​ពីលើ​ម្សៅ​ដែល​លុញ​រួច រួច​រោយ​ឈីស Parmesan ពីលើ​។​
8 រោយ​ឈីស mozzarella ដែល​នៅ​សល់​ពី​លើ​សាច់​មាន់​ដែល​នៅសល់ និង​រោយ​ប៉េងប៉ោះ​ក្រៀម​លើ​ទឹកជ្រលក់​ពី​ណា បន្ទាប់​មក​ថែម​ពី​លើ​ជាមួយ​នឹង​ឈីស mozzarella ដែល​នៅសល់​។​
9​ ដុត​ក្នុង​ឡ​រយៈពេល​ពី ៣២ ទៅ ៣៥​នាទី រហូត​ដល់​ម្សៅ​សំបក​ភីហ្សា​ឡើង​ក្រហម​ល្អ​ជាមួយនឹង​ឈី​ស​ដែល​កំពុង​នឹង​រលាយ​បែក​ពពុះ​។​
10 យកចេញ​ពី​ឡ​រួច​ទុកអោយ​ត្រជាក់​ចំនួន ៥​នាទី​មុន​ទទួលទាន​។

Health & Fitness

អ្នក​ច្បាស់​ជា​លែង​ខ្វះខាត​គ្រឿងសម្ល​ទៀតហើយ​

បង្កើត​សួន​ដំណាំ​គ្រឿង​ទេស​ដោយ​ខ្លួនឯង​

​សម្រាប់​ចុងភៅ​ជំនាញ ពួក​គេ​ច្បាស់​ជា​ប្រាប់​អ្នក​ថា​គ្រឿងទេស​ដែល​ល្អ​បំផុត​គឺ​ជា​គ្រឿងទេស​ដែល​ទើប​បេះ​ថ្មីៗ ជាពិសេស​គឺ​គ្រឿងទេស​ដែល​ដាំ​ដោយ​ផ្ទាល់​ដៃ​របស់​អ្នក​តែម្តង​។​
​ខាងក្រោម​នេះ​ជា​គន្លឹះ​ងាយៗ​ដើម្បី​បង្កើត​សួន​ដំណាំ​គ្រឿងទេស​ដ៏​មាន​អត្ថប្រយោជន៍​នៅក្នុង​ផ្ទះបាយ​របស់​អ្នក​។​

​ជ្រើសរើស​ទីតាំង​
​ទីកន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ដាំ​ដំណាំ​គ្រឿងទេស​គឺ​ជ្រើសរើស​កន្លែង​ណា​ដែល​ស្ថិតនៅក្រោម​ពន្លឺព្រះអាទិត្យ​យ៉ាងហោចណាស់ ៦ ម៉ោង​ក្នុង​មួយថ្ងៃ​។ នៅ​គែម​បង្អួច​គឺ​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ដាំ​គ្រឿងទេស​នៅក្នុង​កូន​ផើង​តូចៗ​។​

​ការត្រៀម​សម្រាប់​ដាំ​ដំណាំ​
​ដំបូង​ចូរ​ជ្រំដី​ឱ្យ​ធូរ​បន្ទាប់​មក​បន្ថែម​ជី​រកំ​ប៉ុស ល្បាប់​ភក់ ស្លែ ឬ​ខ្សាច់​គ្រើម​ពីលើ​ដី​ដើម្បី​ឱ្យ​ដី​ងាយ​ស្រូបយក​ទឹក​។ ចូរ​ដាំ​នៅ​ពេល​ព្រឹក​ព្រលឹម ឬ​ពេល​ល្ងាច​ដើម្បី​ការពារ​កុំឱ្យ​ដំណាំ​ប្រែជា​ស្លោក​ដោយសារ​ពន្លឺ​កម្តៅ​ថ្ងៃ​។​

​ការជីក​ដី​ដាំ​ដំណាំ​
​ចូរ​ចោះ​ប្រហោង​ធំៗ​សម្រាប់​ដាំ​ដំណាំ​។ ប្រហោង​នីមួយៗ​គួរតែ​មាន​ទំហំ​ធំ​ជាង​ពីរដង​នៃ​ទំហំ​ទទឹង​របស់​ឫស​ដំណាំ​ថ្មី​។​

A gardener plants a broad bean plant in a raised bed.

​របៀប​ដាំ​ដំណាំ​
​ចូរ​ក្រាល​ដំណាំ​ឱ្យនៅ​ឃ្លាត​ពីគ្នា​យ៉ាងហោចណាស់ ១៨ អ៊ី​ញ​ដើម្បី​វា​មាន​កន្លែង​ធំ​លូតលាស់​គ្រប់គ្រាន់​។ ចូរ​តម្រៀប​ដំណាំ​ខ្ពស់ៗ​ដូចជា​ជីរ Sage ដើម Rosemary ដើម Marjoram នៅ​ខាងក្រោយ រួច​តម្រៀប​ដំណាំ​ខ្លីៗ​ដូចជា​ស្លឹក Parsley និង​ស្លឹក Cilantro នៅខាងមុខ​។​

​បិទ​ឈ្មោះ​ដំណាំ​
​ចូរ​បិទ​ឈ្មោះ​ដំណាំ​ដើម្បី​ងាយស្រួល​ចំណាំ​។​


​ដាំ​ចម្រុះ​ជា​មួយ​ដើម​ផ្កា​ដទៃទៀត​
​ធ្វើឱ្យ​សួន​ដំណាំ​គ្រឿងទេស​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​តាមរយៈ​ការដាំ​វា​ចម្រុះ​ជាមួយ​ដើម​ផ្កា​ស្អាតៗ​ដូចជា​ផ្កា Zinnias និង​ផ្កា Salvia​។​

​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់​
​ចូរ​ស្រោច​ទឹក​ដំណាំ​ថ្មីៗ​របស់​អ្នក​ឱ្យបាន​ច្រើន និង​ទៀងទាត់​។ ធ្វើយ៉ាងណា​ឱ្យ​សួន​ដំណាំ​របស់​អ្នក​ទទួល​បាន​ទឹក​មួយ​អ៊ី​ញ​រៀង​រាល់​សប្តាហ៍​។​


​ការប្រមូល​ផល​ពេល​ដែល​ដំណាំ​ចាស់​ល្អ​
​អ្នក​អាច​ប្រមូល​ផល​បាន​ភ្លាមៗ​នៅពេល​ដែល​ដំណាំ​របស់​អ្នក​ចាស់​ល្អ ក៏ប៉ុន្តែ​ចូរ​យកតែ​ដំណាំ​ណា​ដែល​អ្នក​ត្រូវ​ការ​បាន​ហើយ​។ មិន​ត្រូវ​ប្រមូល​ផល​ច្រើន​ហួសហេតុ​ពេក​ឡើយ (​ឧទាហរណ៍ បេះ​យក​ច្រើន​ជាង​បី​ភាគ​នៃ​ដំណាំ​ទាំងមូល​)​។ ដំណាំ​គ្រឿងទេស​មាន​រសជាតិ​ឆ្ងាញ់​បំផុត​នៅពេល​ដែល​បេះ​ពេលព្រឹក ហើយ​វា​មាន​រសជាតិ​ល្អ​បំផុត​នៅពេល​ដែល​យើង​បេះ​មុន​ពេល​វា​ចេញ​ពន្លក​ផ្កា​៕​

Continue Reading

Health & Fitness

​អ្វី​ដែល​អ្នក​ត្រូវការ​ជា​ចាំបាច់​ក្នុង​អំឡុង​ពេល​សម្រាលកូន​

សម្ភារៈ​ចាំបាច់​ដែល​ម្តាយ​គ្រប់រូប​ត្រូវមាន​នៅ​ក្នុង​កាបូប​…

សម្ភារៈ​ចាំបាច់​ដែល​ម្តាយ​គ្រប់រូប​ត្រូវមាន​នៅ​ក្នុង​កាបូប​

១.) អាវ​រងា​
​មិនថាឡើយ​មន្ទីរពេទ្យ​ឬ​កន្លែង​ណាៗ​ក៏ដោយ​នៅ​ពេល​ឆ្លងទន្លេ​អ្នក​អាច​នឹង​មាន អារម្មណ៍​ថា​ត្រជាក់​ស្រិចៗ ឬក៏​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​អ្នក​អាច​មាន​ការប្រែប្រួល ដូច្នេះ​អាវ​រងា​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​នៅពេល​ដែល​អ្នក ត្រូវការ​ភាពកក់ក្តៅ​។

២.) ខោ​អាវទ្រនាប់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ
​ខោ​ទ្រនាប់​រឹបៗ​ឬក៏​ហ្គេន​រឹ​ប​រាង​មិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​នៅ​ពេល​ដែល​អ្នក​កំពុង​ពរ​ពោះ​នោះទេ​។ អ្នក​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​បញ្ហា​មួយចំនួន​ដូចជា​អាការ​ឈាម​ហូរ តាម​ទ្វារមាស អាការ​លេច​នោម​ពេល​កណ្ដាស់ និង​អា​ការឈឺ​សុដន់​ជាដើម ដូចនេះ ចូរ​ស្លៀក​សំលៀក​បំពាក់​ណា​ដែល​រលុងៗ​ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នក​ទើប​ជា​ការល្អ​។​
៣.)​ក្រែមការពារ​ប្រេះប​បូរ​មាត់​
​បបូរមាត់​ស្ងួត​ឬ​ប្រេះ​អាច​ជា​បញ្ហា​ដែល​គួរ​ឱ្យ​ធុញទ្រាន់​ដូចនេះ​ការដាក់​ក្រែ​មលាប​ការពារ​ប្រេះប​បូ​រ​មាត់​ជាប់​ខ្លួន​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​នៅពេល​ដែល​បបូ​មាត់​របស់ អ្នក​ខ្វះ​ជាតិ​សំណើម​។
៤.) ឆ្នាំង​សាក​ទូរស័ព្ទ​
​ដាក់​ឆ្នាំ​សាក់​ទូរស័ព្ទ​បំរុង​ទុក​ជាប់​តាម​ខ្លួន​ជា​ជម្រើស​មួយ​ដ៏​ល្អ​ព្រោះ​ថា​នៅពេល​ដែល​អ្នក​សម្រាក​ក្នុង​ពេល​ឆ្លងទន្លេ​ទូរស័ព្ទ​របស់​អ្នក​អាច​នឹង​ត្រូវ​មាន​គេ​យក​ទៅ​ប្រើប្រាស់​ច្រើន​ឬ​ម្តងម្កាល​ហើយ​ត្រូវ​ប្រាកដថា​ចិត្ត​របស់​អ្នក​ត្រូវ​បើក​ឱ្យ​ទូលាយ​ចំពោះ​បញ្ហា​នេះ​ផង​ដែរ​។

៥.) សម្លៀក​បំពាក់​ទូលាយៗ​
​បន្ទាប់​ពី​ផ្តល់​កំណើត​ដល់​ទារក​រួច​អ្នក​ប្រា​ដក​ជា​ត្រូវការ​អ្វី​តិចតួច​ហើយ​ដើម្បី​ផា សុកភាព​ផ្ទាល់ខ្លួន​របស់​អ្នក​ហើយ​។ សម្លៀក​បំពាក់​រលុងៗ​ឬ​ស្តើង​អាច​នឹង​មាន​ភាព ចាំបាច់ សម្រាប់​អ្នក​ព្រោះ​ថា​អ្នក​អាច​នឹង​ត្រូវការ​វា​ជា​ញឹកញាប់​នៅក្នុប​ពេល​ចាំបាច់​។
៦.) ទស្សនា​វ​ដ្តី ឬ សៀវភៅ​
​ក្រោយ​ពេល​ឆ្លងទន្លេ​រួច​អ្នក​ម្តាយ​អាច​នឹង​តំរូវ​ឱ្យ​សម្រាក​ក្នុង​អំឡុងពេល​យូរ​នៅលើ​គ្រែ​ដូចនេះ​ដើម្បី​ជា​ជំនួយ​ក្នុង​ពេល​សំរាក​នោះ​ទស្សនា​វ​ដ្តី​ឡេឌី​ស៍​អាច​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​។​
៧.)​ឈុត​សម្លៀកបំបាក់​គេង​យប់​
​ឈុត​ដែល​ពេញនិយម​ជាងគេ​សម្រាប់​អ្នក​ម្តាយ​នៅ​ក្នុង​ឈុត​សម្លៀកបំបាក់​គេង​យប់​ដែល​មាន​រូប​ស្អាតៗ​នៅ​ពី​លើ​។ ដូចនេះ​ជ្រើស​យក​ប៉ុន្មាន​ឈុត​គេង​ដែល​អ្នក​ស្រលាញ់​ជាងគេ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។​
៨.) ភួយ​ដណ្តប់​
​មាន​ភួយ​ឬ​ផាហ៊ុម​ដាក់​តាម​ខ្លួន​នៅ​ពេល​ដែល​អ្នកត្រូវការ​របស់​ទន់ៗ​ដើម្បី​កល់​ដំណេក ស្អំ​ក្បាល ឬក៏​រុំ​ដណ្តប់​ទារក​របស់​អ្នក​ដែល​ទើប​នឹង​កើត​ជា​ដើម​។
៩.) កាមេរ៉ា និង ឆ្នាំង​សាក​កាមេរ៉ា​
​ថ្ងៃ​ឆ្លង​ទន្លេ​គឺជា​ថ្ងៃ​សំខាន់​បំផុត​ហើយ​វេលា​មួយ​ដ៏​ពិសេស​ដែល​អ្នក​មិន​អាច​បំភ្លេច​ផងដែរ​។​


១០.) សម្ភារៈ​បរិក្ខារ​
​អ្វី​ដែល​អ្នក​ត្រូវ​មាន​ជា​ចាំបាច់​និង​មិន​អាច​ខ្វះ​បាន​ដូចជា ក្រាស​សិតសក់ ច្រាស់​ដុសធ្មេញ ថ្មាំ​ដុសធ្មេញ ថ្មាំ​បំបាត់​ក្លិន ទឹក​/​សាប៊ូ​លាងមុខ គ្រឿង​តុបតែង​មុខ សាប៊ូកក់សក់ ផលិតផល​បន្ទន់​សក់ ឡេ​លាប និង​ថ្មាំ​ដាក់​ភ្នែក​ជាដើម ។​ល​។​
១១.) ចម្រៀង​សំណប់​ចិត្ត​
​ការ​ផ្តល់​កំណើត​អាច​ជា​បទពិសោធន៍​មួយ​ដ៏​តានតឹង​មួយ​និង​ពិបាក​មួយ​។ ស្តាប់​បទ​ចម្រៀង​ដែល​អ្នក​ចូលចិត្ត​អាច កាត់បន្ថយ​ភាព​តានតឹង និង ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា​។
១២.) ស្រោម​ជើង​
​ ​ដើម្បី​រក្សា​ភាព​កក់ក្តៅ និង​អារម្មណ៍​ស្រស់ថ្លា​
១៣.) អាហារសម្រន់​
​មាន​អាហារសម្រន់​បន្តិចបន្តួច​អាច​ជួយ​បង្អន់​នៅពេល​ដែល​ឃ្លាន (​ដូចជា ម្ជូ​រ សណ្តែកដី ជាដើម​។​ល​។​)


១៤.) ប្រាក់​បំរុង​
​ក្នុងករណី​ដែល​អ្នកត្រូវការ​ជិះ​តាក់ស៊ី​ឬក៏​រ៉ឺម៉ក​មក​ផ្ទះ​វិញ​ឬ​ត្រូវ​នរណា​ម្នាក់​ដើម្បី​ជា​ជំនួយ​ក្នុង​ពេល​ត្រូវ​ការទិញ​សម្ភារៈ​ចាំបាច់​ក្នុងពេល​បន្ទាន់​។ មាន​ប្រាក់​បំរុង​ទុក​ក្នុង​ដៃ​ក៏​ជា ដំណោះស្រាយ​ដ៏​សំខាន់​មួយ​ដែរ​។
១៥.) សម្លៀក​បំពាក់​សម្រាប់​ទារក​ដំបូង​
​ត្រៀម​សម្លៀកបំពាក់​ដំបូង​សម្រាប់​ទារក ជា​ពិសេស​ពេល​ដែល​ទារក​ចាប់កំណើត​រួច

Continue Reading

Health & Fitness

​ភេសជ្ជៈ​ខក់​ថែ​ល Cupid’s Arrow

គ្រឿងផ្សំ​៖…

គ្រឿងផ្សំ​៖
•​ ​ស្រា​ផ្លែឈើ Boulard VSOP Calvados ១ អោ​នស៍​
•​ ​ស្រា​វ៉​ដ​កា Absolut Raspberri ១/២ អោ​នស៍​
•​ ​ស្រា​សូកូឡា White Godiva ពណ៌​ស ១ អោ​នស៍​
•​ ​ទឹក​ស៊ីរ៉ូ​ធម្មតា ១/២ អោ​នស៍​
•​ ​ទឹក​ផ្លែ​ទទឹម​ស្រស់ ១/៤ អោ​នស៍​
•​ ​ស្ករ​វ៉ា​នី​ឡា​ពី​ធម្មជាតិ​ទុក​សម្រាប់​លាប​មាត់​កែវ​
​ផ្លែ​រ៉ាស់​ប៊ែ​រី​ស្រស់ទុក​សម្រាប់​លម្អ​

​វិធី​ធ្វើ​៖
​ផ្តិត​មាត់​កែវ​ជាមួយ​ស្ករ​វ៉ា​នី​ឡា​។
•​ ​ចាក់​ស្រា Calvados វ៉​ដ​កា ស្រា​សូកូឡា និង​ទឹក​ស៊ីរ៉ូ​ចូលទៅ​ក្នុង​ឧបករណ៍​ក្រឡុក​ស្រាដែ​ល​មាន​ទឹកកក​នៅ​ខាងក្នុង​។​
•​ ​ក្រឡុក​ឱ្យ​សព្វ​។​
•​ ​ច្រោះ​រួច​ចាក់​ចូលក្នុង​កែវ​ដែល​បាន​ត្រៀម​ទុក​។​
•​ ​ចាក់ទឹក​ផ្លែ​ទទឹម​ស្រស់​បន្ថែម​ពីលើ​។
•​ ​បន្ទាប់​មក​លម្អ​កែវ​ជាមួយ​ផ្លែ​រ៉ាស់​ប៊ែ​រី​ដោតឈើ​។​

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.