Entertainment

អំណោយដ៏វិសេសទទួលបានពីបច្ចុប្បន្នភាព

By  | 

នាង​អង្គុយ​នៅ​ជ្រុង​មួយ​នៃ​បន្ទប់ កំពុងតែ​នឹក​រវើរវាយ​ទៅដល់​វិស្សមកាល​ដែល​នាង​ធ្លាប់​បាន​កម្សាន្ត​។ នាង​អាច​ទទួល​អារម្មណ៍​ថា​កក់ក្ដៅ​ពី​ពន្លឺព្រះអាទិត្យ និង​ស្រស់ស្រាយ​ជាមួយនឹង​ទឹករលក​បោកបក់​ជើង​ទាំង​គូ​របស់​នាង ក៏​ដូច​ជា​ការ​ទម្រេត​ខ្លួន​នៅលើ​វាល​ខ្សាច់​ដ៏​ស្រស់​ស្អាត​ផង​ដែរ​។ ការ​នឹកភ្នក​នេះ​បាន​ទាញ​ផ្នែក​មួយ​នៃ​ខ្លួនប្រាណ​របស់​នាង​ចេញ​ពី​នាង​។ នាង​អោនក្បាល​ចុះក្រោម បន្ទាប​ស្មា ចិត្ត​មួយ​កំពុងតែ​នឹក​ព្រួយបារម្ភ​ពី​អនាគតកាល​៖
•​ ​គម្រោង​នៃ​វិស្សមកាល ថវិកា​មាន​កំណត់ មាន​វិក​យ​ប័ត្រ​ជាច្រើន​ដែល​នាង​ត្រូវ​បង់​សង​ទៅ​គេ​វិញ នេះ​ជា​បញ្ហា​ប្រាក់កាស​ដ៏​ស្មុគស្មាញ​!
•​ ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ការ​ដែល​ទុក​ផ្ទះ​ចោល​គ្មាន​អ្នកថែរក្សា និង​ការងារ​ដែល​បន្សល់ទុក​មិនទាន់​បាន​បញ្ចប់ តើ​អ្នកណា​នឹង​ទទួលខុសត្រូវ​លើ​កិច្ចការ​ទាំងអស់​នេះ​ពេល​ដែល​ខ្ញុំ​មិន​នៅ​?
•​ ​រយៈពេល​នៃ​ភាព​រីករាយ​ដ៏​ខ្លី បញ្ហា​ដ៏​ស្មុគស្មាញ​ជាច្រើន​ដែល​បាន​កើតឡើង កូនពៅ​ហាក់​មិនសូវ​ជា​ទទួលបាន​លទ្ធផល​ល្អ​សោះ​ជាមួយនឹង​សាស្រា្តចារ្យ​នៃ​សាលា​ថ្មី តើ​អនាគត​របស់​កូនៗ​ខ្ញុំ​ទៅ​ជា​យ៉ាងណា​?

អនាគតកាល​ដ៏​រហ័សរហែង​!

ខ្លួនប្រាណ​របស់​នាង​កំពុងតែ​ញ័រ និង​ញាក់​សព្វ​រាងកាយ នាង​ពិតជា​មិន​អាច​រក្សា​តុល្យភាព​នៃ​រាងកាយ​របស់​នាង​បានឡើយ​។ ជើង​របស់​នាង​ស្រាប់តែ​ទន់​នៅពេលដែល​នាង​គិត​ទៅ​ដល់​អតីតកាល​ដ៏​សោកសៅ​របស់​នាង​។ អ្វី​ដែល​ធ្លាប់តែ​ជួយ​ធ្វើឱ្យ​នាង​មាន​ភាពរឹងមាំ​ឥឡូវនេះ​បាន​រលាយ​អស់ហើយ​។ ខ្លួនប្រាណ​របស់​នាង​ហាក់​ប្រេះស្រាំ​គ្មាន​សល់ វា​ពិតជា​ឈឺចាប់​ណាស់ ហើយ​នាង​កាលពីមុន និង​ភាព​រីករាយ​ដែល​នាង​ធ្លាប់​មាន​បាន​ចាកចេញ​ឆ្ងាយ​ទៅ​អស់ហើយ​។
​ការបាត់បង់​ផ្ទះសម្បែង ជា​អ្វី​ដែល​ធ្វើឱ្យ​សេចក្ដីសុខ​ផ្លូវចិត្ត​របស់​នាង​ត្រូវ​បាត់បង់​អស់​គ្មាន​សល់ សេចក្ដីសុខ​ក្នុង​ក្រុមគ្រួសារ​របស់​នាង គឺជា​ក្ដី​សុបិន​ដែល​គ្រួសារ​របស់​នាង​តែង​ចង់បាន​។​

​មាន​ពេល​មួយ​នោះ ជា​គ្រា​ដំបូង​ដែល​នាង​បាន​ចាប់ផ្ដើម​ជីវិត​ដ៏​សកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​របស់​នាង នៅពេលដែល​នាង​សម្លឹង​ឃើញ​សង្គម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អាត្មានិយម និង​អាក្រក់​បំផុត​។

​នាង​ធ្លាប់​ប្រឈមមុខ​នឹង​ការបាត់បង់​សាច់ញាតិ ជា​អ្នក​ដែល​ធ្លាប់តែ​គាំទ្រ​នាង​ជានិច្ច​នៅពេលដែល​នាង​មាន​អារម្មណ៍​មិន​ល្អ ក៏ដូចជា​ការប្រព្រឹត្តិ​ខុស​អ្វីមួយ​។​
​អតីតកាល​ដ៏​ឈឺចាប់ រំលឹក​ការចងចាំ​ដ៏​អាក្រក់​បំផុត​ប៉ុន្តែ​អ្វី​ដែល​នាង​មិន​បានដឹង​ទាល់តែសោះ ទាំង​សកម្មភាព ការគិត​របស់​នាង​គឺ​កើតឡើង​នៅ​ពេល​នោះ​ទាំងអស់​។ មនសិការ​របស់​នាង​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ការគិត​របស់​នាង​។ បើទោះជា​វា​មាន​ភាព​អង់អាច អានុភាព ដែល​ជា​ស្មារតី​ដ៏​រឹងប៉ឹង​របស់​នាង ប៉ុន្តែ​នេះ​គឺជា​រូប​នាង​ដែល​បាន​នៅតែ​ធ្លាប់​បាន​បង្កើត​ការគិត​ផ្សេងៗ​ទៀត​។​

​ស្ថិតនៅ​កណ្ដាល​នៃ​ភាព​ងងឹត សន្ធឹង​ដៃ​ឱ្យ​ត្រង់​

​នៅពេល​ដែល​ភាព​អស់សង្ឃឹម និង​អា​ការស្ត្រេស​កំពុងតែ​វាយលុ​កនាង នាង​បាន​សន្ធឹង​ដៃ​ទាំងសងខាង​របស់​នាង​ឱ្យ​ត្រង់ ការធ្វើ​បែបនេះ​ពិតជា​បានបង្ហាញ​ដំណោះស្រាយ​ឱ្យ​នាង​បាន​ពិតប្រាកដ​មែន​។​

​កាយវិការ​ដ៏​ស្ងប់ស្ងៀម​

​ដៃ​អាច​បង្ហាញ​ពី​កាយវិការ​ដ៏​ស្ងប់ស្ងាត់ ដែល​បង្ហាញ​ថា​នាង​កំពុងតែ​សម្រាកលំហែ​ដោយ​ដក​ដង្ហើមវែងៗ​ចូលក្នុង និង​ចេញ​ក្រៅ​។​
នាង​ទទួល​អារម្មណ៍​ថា​រីករាយ​ជាមួយនឹង​សម្លេង​បន់ស្រន់​ដដែលៗ​។ ប៉ុន្តែ ហេតុអ្វី​បាន​ជា​មនុស្ស​គ្រប់​គ្នា​ណែនាំ​អំពី​វា​? ពី​អ្នកប្រាជ្ញ​ផ្នែក​ពុទ្ធសាសនា​ទៅកាន់​វេជ្ជបណ្ឌិត​ដ៏​មាន​ជំនាញ នាង​ពិតជា​ឆ្ងល់​ខ្លាំង​ណាស់​!ហើយ​នាង​ដឹងថា​ត្រូវ​ធ្វើ​យ៉ាងណា​ហើយ គឺ​ការ​ធ្វើ​កាយវិការ​ដៃ​។ វា​មិន​មាន​អ្វី​ខុសឆ្គង​ឡើយ​ក្នុង​ការសាកល្បង​ធ្វើ​វា​នោះ​។​
​នាង​ដកដង្ហើម​យឺតៗ​។ ទប់​វា​រយៈពេល​មួយ​ភ្លែត​សិន រួច​បន្ធូរ​វា​ចេញ​មក​សន្សឹមៗ​។​នាង​ធ្វើ​បែប​នេះ​ដដែលៗ​។ ហើយ​ធ្វើ​ម្ដងទៀត ២ ទៅ ៣ ដង​។​

​អនុវត្ត​ដដែលៗ​៖ ដក​ដង្ហើមចូល ទប់​មួយសន្ទុះ ដក​ដង្ហើមចេញ ដក​ដង្ហើមចូល ទប់​មួយសន្ទុះ ដក​ដង្ហើមចេញ កន្លែង​នេះ ពេលវេលា​នេះ​ ​ភ្លាមៗ​នោះ​អ្វី​ម្យ៉ាង​បាន​រំខាន​ដល់​អារម្មណ៍​របស់​នាង​។ ចោទសួរ​ឡើង​ថា​ហេតុអ្វី​បានជា​នាង​នៅ​ទីនេះ​? តើ​នាង​កំពុងតែ​ធ្វើ​អ្វី​នៅ​ពេល​នេះ​?

​អា​ការស្ត្រេស​ក៏កើតមានឡើង ចិត្ត​របស់​នាង​ក៏​ចាប់ផ្ដើម​ស្វែងយល់​អំពី​អ្វី​ដែល​នាង​មិន​ធ្លាប់​បាន​ដឹង​ពីមុនមក​។​​ដៃ​មួយ​ចំហៀង​កំពុងតែ​បង្ហាញ​ជា​កាយវិកា​ថា​ឈប់ បាតដៃ​ដ៏​ធំ​នៅ​ចំ​ពីមុខ​ភ្នែក​ទាំង​គួ​របស់​នាង​។ ដៃ​នេះ​គ្រវី​បញ្ជាក់ប្រាប់​នាង​ថា​នាង​គួរតែ​រំសាយ​អារម្មណ៍​ហើយ​បណ្ដែតអារម្មណ៍​នៅទីនេះ ជាមួយនឹង​ពេលវេលា​នេះ​។​

​ប្រសិនបើ​អ្នក​ចង់​រាំ រាំ​ទៅ​។ កុំ​គិត​អំពី​ការ​រាំ​។ កុំ​គិត​អំពី​អ្នក​ដទៃ​ដែល​កំពុងតែ​សម្លឹង​មើល​អ្នក​។ ប្រសិន​បើ​ពួកគេ​សើចចំអក​អ្នក ឱ្យ​គេ​ចំអក​ចុះ គ្មាន​អ្នកណា​ម្នាក់​ប្រសូត​ទាន់​ជំនាន់​លោក Jay Z ឡើយ​។ ហើយក៏​មិន​មែន​អ្នក​រាំ​នៅ​ទីនេះ​អស់​មួយ​ជីវិត​ឡើយ​។​
​វា​និយាយ​អំពី​អ្វី​ដែល​ស្ថិត​នៅ​ពេលវេលា​នេះ កាយវិការ​ដៃ​បង្ហាញ​ពី​ការបញ្ចប់​។ តើ​អ្នក​ចាំ​កាយវិការ​ដៃ​នោះ​ឬ​អត់​? ពិតណាស់ វា​ជួយ​ឱ្យ​អ្នក​ចេះ​រស់នៅ​ក្នុង​ជីវិត​

បច្ចុប្បន្ន​ដែល​កំពុងតែ​កើតឡើង​នេះ​។​

​ទៅ​ក្រៅ​!

​ប៉ុន្តែ​នាង​បដិសេធ​។​ ​ ទៅ​ខាងក្រៅ​ឱ្យ​ត្រូវ​ពន្លឺព្រះអាទិត្យ​ខ្លះ​ទៅ​។
​នាង​នៅ​តែ​ប្រកែក​។​ ​ ដូច្នេះ​កាយវិការ​ដៃ​បាន​បញ្ជា​នាង​។​
​ព្រះអាទិត្យ​កំពុងតែ​ញញឹម និង​បាន​បញ្ចេញ​ពន្លឺ​ដ៏​ចិញ្ចែង​ចិញ្ចាច​។ នាង​សម្លឹងមើល​រាល់​អ្វីៗ​ដែល​នៅ​ជុំវិញ​នាង ភ្លាមៗ​នោះ​នាង​ចាប់ផ្ដើម​មាន​អារម្មណ៍ល្អ​ជាង​មុន​។​
​មិន​ថា​តែ​វា​ជា​ចិត្ត​វិទ្យា សរីរ​វិទ្យា ឬ​អារម្មណ៍​ឡើយ វា​មិន​ទាស់​ខុស​អ្វី​ឡើយ​។ អ្នក​ត្រូវ​ចងចាំ​ថា​យ៉ាងហោចណាស់​អ្នក​បាន​បណ្ដែតអារម្មណ៍​មួយ​ភ្លែត​។ កុំ​គិត​ពី​អ្វី​ទាំងអស់​។ កុំ​ធ្វើ​តាម​ហេតុផល​។ ធ្វើឱ្យ​វា​ក្លាយ​ជា​បទពិសោធន៍​។​ពន្លឺព្រះអាទិត្យ​ដ៏​ចិញ្ចែង​ចិញ្ចាច ទៅ​ខាងក្រៅ​រួច​ទទួលយក​អារម្មណ៍​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​។​

​ទីបំផុត​អ្នកធ្វើ​វា​បាន​ហើយ​!

​ហើយ​ដៃ​របស់​នាង​បើកទ្វារ រួច​នាង​បាន​មើលឃើញ​៖

​បច្ចុប្បន្នកាល​ដ៏​គួរ​ឱ្យ​រីករាយ

​ដៃ​ម្ខាង​នៃ​មនុស្ស​ម្នាក់​បាន​ដាក់​ពី​លើ​ស្មា​របស់​នាង នោះ​គឺ​ដៃ​ស្វាមី​របស់​នាង​។​កូន​របស់​នាង​កំពុងតែ​សើច និង​ហក់លោត​លេង​យ៉ាង​សប្បាយ​ដោយ​សោមនស្ស​នឹង​ការ​ចាកចេញ​ទៅ​វិស្សមកាល​ដ៏​រីករាយ​របស់​ពួកគេ​។​

នាង​មាន​អារម្មណ៍​ថា​នាង​មិន​ឯកា​ឡើយ​។ មិន​ថា​មាន​អ្វី​កើតឡើង​ឡើយ ក្រុមគ្រួសារ​របស់​នាង​នឹង​នៅ​ទីនោះ​ដើម្បី​ចែករំលែក​សុខទុក្ខ​ជាមួយ​នាង​។​

នាង​សម្លឹងមើល​កូន​របស់​នាង​ដែល​កំពុង​តែ​សើច​គឃឹក និង​ភាព​រីករាយ​ដែល​ពួក​នាង​កំពុង​តែ​ទទួលបាន កូន​របស់​នាង​គឺ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​នៃ​ជីវិត​ដ៏​វែងឆ្ងាយ​ត​ទៅ​មុខ​ទៀត​។​

​នាង​ក៏​ស្វែងយល់​នៅ​ពេល​នោះ​ថា​ប្រសិនបើ​នាង​នៅ​តែ​មាន​អារម្មណ៍​ភ័យខ្លាច​ចំពោះ​អ្វី​ដែល​នឹង​កើតឡើង​នាពេល​អនាគត និង​អតីតកាល​ដ៏​ជូរចត់​ពិតជា​មិន​អាច​ជួយ​អ្វី​ដល់​នាង​បាន​បន្តិច​សោះឡើយ​។ នាង​គិត​ថា​នាង​ត្រូវ​តែ​រស់នៅ​ក្នុង​អតីតកាល​ដ៏​ថ្មី​សន្លាង​មួយ ក៏ដូចជា​អនាគតកាល​ដែល​មិន​ទាន់​មកដល់​។​

​នាង​ញញឹម​រួច​សម្លឹង​មើល​ទៅ​ដៃ​មួយ​នោះ ដៃ​នោះ​បាន​ញញឹម​ត្រឡប់មកវិញ​។ នាង​ចាប់ផ្ដើម​រាំ ហើយ​ដៃ​មួយ​នោះ​ក៏​ធ្វើ​តាម​នាង​។ នាង​ហក់លោត​យ៉ាង​សប្បាយ ឯ​ដៃ​មួយ​នោះ​ក៏​ធ្វើ​ដូច​នាង​ដែរ​៖

​នេះ​ជា​បច្ចុបប្បន្នភាព​នៃ​ភាព​រឹងមាំ​របស់​នាង​ដែល​បាន​ពាំនាំ​នាង​ទៅ​ជីវិត​ដ៏​ស្រស់បំព្រង​។ នេះ​ជា​អំណោយ​ដែល​នាង​ទទួលបាន​ពី​បច្ចុប្បន្នភាព​របស់​នាង ហើយ​នាង​ក៏​កំពុងតែ​រស់នៅ​ជាមួយ​វា​យ៉ាង​មាន​សេចក្ដីសុខ​បំផុត​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *