Health & Fitness

ខក់​ថែ​ល​ទឹកឃ្មុំ​

By  | 

​ខក់​ថែ​ល​ទឹកឃ្មុំ​គឺជា​ភេសជ្ជៈ​ងាយៗ​មាន​រូបមន្ត​ផ្សំ​តែ ៣ មុខ​ប៉ុណ្ណោះ​។ ក្នុង​រយៈពេល​តែ​ពីរ​នាទី ឬ​តិច​ជាង​នេះ​ប៉ុណ្ណោះ អ្នក​គ្រាន់តែ​លាយ​គ្រឿងផ្សំ​ចូល ក្រឡុក រួច​ច្រោះ​ជា​ការ​ស្រេច​។ អ្វី​ដែល​អ្នកត្រូវការ​គឺ​ស៊ឺរ៉ូ​ទឹកឃ្មុំ ទឹក​ក្រូចឆ្មារ​ពណ៌​លឿង និង​ស្រា Gin​។ គ្រឿងផ្សំ​គឺ​តែ​បី​មុខ​នេះ​ឯង​។
​កូរ​គ្រឿងផ្សំ​ជាមួយ​ទឹកកក រួច​ក្រឡុក​ឱ្យ​ចូលជាតិ បន្ទាប់​មក​ច្រោះ​ខក់​ថែ​ល​របស់​អ្នក​ចូលទៅ​ក្នុង​ថូ រួចហើយ​ចាក់​ចូល​កែវ​ដ៏​ស្រស់​ស្អាត​របស់​អ្នក​ជា​ការ​ស្រេច បន្ទាប់​មក​សូម​រីករាយ​នឹង​ការ​ទទួលទាន​។​
​គ្រឿងផ្សំ​៖
​ស្រា Gin ១/៤ (២ oz)
​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​
​ទឹក​ក្រូចឆ្មារ​ស្រស់ ២ ស្លាបព្រា​បាយ​
​វិធី​ធ្វើ​គឺ​ងាយៗ​មែនទែន​
​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​គ្នា​នៅ​ក្នុង​កែវ​ក្រឡុក​ស្រា​ដែល​មាន​ទឹកកក​។ ក្រឡុក​រហូត​ត្រជាក់ បន្ទាប់​មក​ច្រោះ​ដាក់​ក្នុង​កែវ​មាត់រាក់​ជា​ការស្រេច​៕

Leave a Reply

Your email address will not be published. Required fields are marked *