Style

ម៉ូដ​ហ្វេ​ហ្សិន​ទាន់សម័យ​ជាមួយនឹង​តម្លៃដ៏​សមរម្យ​

By  | 

អស់​រយៈកាល​ជាច្រើន​មកហើយ យើង​បានឃើញ​ថា​ការ​ផាត់មុខ​របស់​តារា​ម៉ូ​ដែល​ក្នុង​ការដើរ​បង្ហាញ​ម៉ូដ​គឺ​ពិតជា​មាន​ការផ្លាស់ប្ដូរ​បន្តិច​ម្ដងៗ​។ ដំបូង​ឡើយ​វា​ពិតជា​ត្រូវការ​វិធីសាស្ត្រ​ចាំបាច់​ជាច្រើន​ក្នុង​ការ​ផាត់មុខ​ឱ្យបាន​ស្រស់ស្អាត ជាមួយនឹង​តារាៗ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បាញ​ល្បី ក៏​ដូចជា​អ្នក​កែ​រូប​នៃ​ក្រុមហ៊ុន​ទស្សនា​វ​ដ្តី​ដែល​បាន​អង្គុយ​នៅ​ជួរ​ទី​មួយ ចំណែកឯ​អ្នក​ដែល​អង្គុយ​នៅ​ជួរ​ខាងក្រោយ​គឺជា​សញ្ញាណ​នៃ​ការធ្លាក់ចុះ​នៃ​អានុភាព​។ បន្ទាប់​មក​ការបង្ហាញ​ម៉ូដ Fashion Weeks បាន​ក្លាយជា​រឿង​ដ៏​ច្របូកច្របល់​របស់​តារា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី អ្នក​កែ​រូប​ហ្វេ​ហ្សិន អ្នក​ថតរូប អ្នក​ប៉ុស្ដិ៍​ប្លុក ឌី​ជេ និង​អ្នក​ដែល​រង​ឥទ្ធិពល​ពី​ម៉ូដ​ហ្ចេ​ហ្សិ​ន ដែល​អ្នក​កែ​រូប​ហ្វេ​ហ្សិន​មាន​អានុភាព​ជាងគេ​ក្នុង​ការកំណត់​ថា​តើ​ស្លាក​សញ្ញា ឬ​ស្តាយល៍​ណាមួយ​ដែល​នឹង​ត្រូវបាន​ចាត់ទុ​ក​ជា​ស្ដាយល៍​ដ៏​អស្ចារ្យ​។ បច្ចុប្បន្ននេះ អ្វីៗ​ទាំងអស់​គឺ​សង្កត់ធ្ងន់​ទៅលើ​តារា​ល្បីៗ​ខ្លួនឯង​នៅពេលដែល​និយាយ​អំពី​ម៉ូដ​ហ្វេ​ហ្សិន​។ យើងទាំងអស់គ្នា​សុទ្ធតែ​មាន​តារា​ល្បី​ណា​ម្នាក់​ក្នុង​ចិត្ត​ដែល​ពួកគេ​បាន​បង្ហាញ​អំពី​ម៉ូដ​ហ្វេ​ហ្សិន​របស់ខ្លួន​ក្នុង​បណ្ដាញ​សង្គម Instagram បើទោះជា​វា​នៅ​មាន​កម្រិត​មួយ​ទាប​ក៏ដោយ​។ ប៉ុន្តែ​ការ​ដែល​ប្រឡូក​ក្នុង​ម៉ូដ​ហ្វេ​ហ្សិន​គឺ​ពិតជា​មាន​ការលំបាក​ជាង​ការអនុវត្ត ជាពិសេស​នៅពេល​ដែល​តារា​ល្បីៗ​ទាំងនោះ​តែងតែ​ទិញ​ទំនិញ​នៅតាម​បណ្ដា​ហាង​ល្បីៗ​ដែល​មាន​ដូចជា Prada ឬ Ralph Lauren ងាក​មក​ទិញ​ទំនិញ​នៅ ‘WHAT THE FROCK?’ យើង​បាន​លើកយក​បញ្ជីរាយនាម​តារា​ល្បីៗ​ដែល​ប្រើប្រាស់​ផលិតផល​ដែល​អ្នក​អាចមាន​លទ្ធភាព​នឹង​ប្រើ​ដែរ (​ឬ​ព្យាយាម​ប្រើ​ឱ្យ​បាន​) ដូច្នេះ​អ្នក​ត្រូវ​ផ្ដោត​ការយកចិត្តទុកដាក់​បន្តិច ព្រោះ​ថា​អ្នក​មិនមែន​ទិញ​ទំនិញ​ថ្លៃៗ​តាម​តារា​ល្បីៗ​ជា​រៀងរាល់ថ្ងៃ​ឡើយ​។​
No#1- នាង Gal Gadot
​អ្នក​ឈរ​លេខ​រៀង​ទី​មួយ​ក្នុង​តារាង​របស់​យើងខ្ញុំ​គឺ​តារា​សម្ដែង​ ​Wonder Woman
​ដ៏​ល្បីល្បាញ​នេះឯង​។ ខណៈ​ដែល​ភាពយន្ត​កំពុងតែ​មានភាព​មមាញឹក​ច្រើន តារា​សម្ដែង​នាង ​
Gal Gadot ក៏​កំពុងតែ​មមាញឹក​នឹង​ការជ្រើសរើស​សម្លៀកបំពាក់​ដាក់​ក្នុង​ទូ​សម្លៀក​បំពាក់​របស់​នាង​ផងដែរ​។ បវរកញ្ញា​ជនជាតិ​អ៊ី​ស្រា​អ៊ែល និង​បាន​ក្លាយខ្លួន​ជា​តារា​សម្ដែង​រូប​នេះ​អាច​នឹង​ឈាន​ឆ្ពោះទៅ​កាន់​តំណែង​ជា​កំពូល​តារា​នាពេល​អនាគត ប៉ុន្តែ​គ្រាន់តែ​សម្លឹង​មើល​លើ​ការ​ស្លៀកពាក់​របស់​នាង​ក៏​ដឹង​ដែរ​ថា​នាង​លេង​ស្តា​យល៍បាន​យ៉ាង​ល្អ ដែល​ពិតជា​មាន​ភាពងាយស្រួល​ក្នុង​ការ​យក​នាង​ជា​គំរូ​ម៉ូដ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ផងដែរ​។​
No#2 – នាង Julianne Hough
​នាង Julianne Hough ទទួលបាន​ភាពល្បីល្បាញ​នៅពេលដែល​នាង​បាន​ចូលរួម​ក្នុង​ការជ្រើសរើស​បវរ​កញ្ញា Miss USA កាលពី​ពេល​ថ្មីៗ​នេះ​។ គណៈកម្មការ​នៃ​កម្មវិធី Dancing with the Stars ដែល​ពាក់​ម្កុដ​ជាច្រើន​ដែល​មាន​តម្លៃ​រាប់ពាន់​ដុល្លារ (​ចាស៎ ពិត​ជា​ច្រើន​មែន នាង​បាន​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ជាច្រើន​ដង​ក្នុង​ការផ្សាយ​តាម​ទូរទស្សន៍​)​។ ទោះបីជា​យ៉ាងណា​ក៏ដោយ នាង Hough អាច​នឹង​មាន​ភាព​លេច​ធ្លោ​ជាង​អ្នក​ដែល​បាន​មក​ចូលរួម​ការប្រកួត​នា​រាត្រី​នោះ ខណៈ​ដែល​នាង​បាន​ស្លៀក​រ៉ូប​យឺតស​ម្រុង​វែង​ចំហ​សាច់​ក្បាលពោះ​ដែល​មាន​តម្លៃ ១២៧ ដុល្លារ ខណៈ​ដែល​នាង​ធ្វើ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី Dancing with the Stars រដូវ​កាល 24​។​
No#3 – នាង Brittany Snow
​តារា​សម្ដែង តារាចម្រៀង និង​ផលិតករ​ជនជាតិ​អាមេរិក នាង Brittany Snow បានចាប់ផ្ដើម​អាជីព​របស់​នាង​នៅ​ស្ថានីយ៍ទូរទស្សន៍ CBS ក្នុង​កម្មវិធី ‘Guiding Light’ គឺ​ពិតជា​មាន​ភាព​ប៉ិនប្រសប់​ក្នុង​ការលេង​ម៉ូដ​ហ្វេ​ហ្សិន​ខ្លាំងណាស់ ជាពិសេស​នៅពេល​ដែល​គេ​ផ្ដោត​សំខាន់​ទៅលើ​សម្រស់​តារា​ហូលីវូដ​។ ថ្មីៗ​នេះ តារា​សម្ដែង​ក្នុង​រឿង The Pitch Perfect 2 ពិតជា​មាន​ភាពស្រស់ស្អាត​ខ្លាំង​ណាស់​ដោយ​នាង​បាន​ពាក់អាវ​ក្រៅ​ការពារ​ភ្លៀង​បែប​ក្លា​ស៊ី​ក រួមជាមួយ​នឹង​ការលេង​ស្តា​យល៍​ក្រវិល​ពណ៌​មាស​រចនា​ដោយ​អង្កាំ​ដ៏​ស្រស់​ស្អាត​ផង​ដែរ​។ ក្រវិល​អង្កាំ​ដ៏​ស្អាត​ប្លែក​នោះ​ត្រូវបាន​គេ​វាយតម្លៃ​ថា​មាន​តម្លៃ​ត្រឹមតែ ២៨ ដុល្លារ គឺជា​តម្លៃ​ដ៏​សមរម្យ​ផងដែរ​។​
No#4 – លោកស្រី Goldie Hawn
​អាជីព​ដ៏​អស្ចារ្យ​របស់​លោកស្រី Hawn គឺ​តារា​កំប្លែង ប៉ុន្តែ​លោកស្រី​ពិតជា​លេង​ម៉ូដ​ហ្វេ​ហ្សិន​បានល្អ​ខ្លាំងណាស់​។ លោកស្រី Goldie Hawn ជា​ឧទាហរណ៍​ដ៏​ពិសេស​ដែល​ថា​អ្នក​មិន​មាន​វ័យ​ចំណាស់​ពេក​ក្នុង​ការលេង​ម៉ូដ​ហ្វេ​ហ្សិន​ឡើយ មិន​ថា​ជា​សម្លៀក​បំពាក់​បែបណាក៏ដោយ​។ នៅ​អាយុ ៧១ ឆ្នាំ (​ចាស៎ ពិតជា​ត្រឹមត្រូវ​ណាស់​) លោកស្រី Goldie នៅតែ​ជា​អ្នក​ដែល​លេង​ស្តាយល៍ រក្សា​បាន​សម្រស់​ស្រស់ស្អាត​ដដែល​។ យើង​មិន​បានដឹង​អំពី​ការ​តុបតែង​ខ្លួន​របស់​លោកស្រី​ឡើយ ប៉ុន្តែ​យើង​នឹង​បង្ហាញ​អ្នក​អំពី​ការលេង​ស្តា​យល៍​សម្លៀក​បំពាក់​របស់គាត់ តារា​សម្ដែង​រូបនេះ​បានបង្ហាញ​ស្តា​យល៍​សម្លៀក​បំពាក់​របស់​ខ្លួន​ជាមួយនឹង​ស្បែកជើង​កែ​ង D’Orsay ដែល​ជា​ការ​រចនា​របស់ Nine West ដែល​មាន​តម្លៃ​ត្រឹមតែ ៨៩ ដុល្លារ​ប៉ុណ្ណោះ​។​
No#5 – ម្ចាស់​ក្សត្រីយ៍ Princess Kate
​ជន​ល្បីល្បាញ​ដែល​មាន​ការលេង​ស្តា​យល៍​តាមរបៀប​របស់​ខ្លួនឯង​ផ្ទាល់ ម្ចាស់​ក្សត្រីយ៍ Princess Catherine ជា​ជា Duchess of Cambridge ដែល​បាន​លេង​ស្តា​យល៍​សម្លៀក​បំពាក់​តាម ម្ចាស់​ក្សត្រីយ៍ Princess Kate​។ តម្លៃ​នៃ​ក្រវិល​ម៉ាក Kate Spade New York ដែល​ព្រះ​នាង​បាន​ពាក់​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​ក្នុងពេល​ថ្មីៗ​នេះ​អាច​នឹង​មាន​តម្លៃ​ថ្លៃ​បន្តិច​សម្រាប់​មនុស្ស​មួយចំនួន វា​មិន​ចោទ​ជា​បញ្ហា​ឡើយ​សម្រាប់​អ្នក​ដទៃ​ផ្សេងទៀត ប៉ុន្តែ​ជា​ថ្មី​ម្ដងទៀត តើ​យើង​ទាំងអស់គ្នា មាន​អ្នកណាខ្លះ​ដែល​អាច​លេង​ស្តា​យល៍​តាម​បែប​ម្ចាស់​ក្សត្រីយ៍ នៃ​ចក្រភព​អង់គ្លេស​ដ៏​ស្រស់​សោភា​នេះ​បាន​។​
No#6 — នាង Sarah Michelle Gellar
​វា​មិនមែន​ជា​ការខុសឆ្គង​ឡើយ​ដែល​និយាយថា​នាង Buffy (the Vampire Slayer) តែងតែ​មាន​ភាព​លេចធ្លោ​ជានិច្ចកាល​ក្នុង​ការដើរ​បង្ហាញ​ម៉ូដ​លើ​កម្រាលព្រំ​ក្រហម​រៀង​រាល់​ពេល ហើយ​នាង​គឺ​ពិតជា​លេង​ស្តា​យល៍បាន​ស្រស់​ស្អាត​ខ្លាំងណាស់​។ ថ្មីៗ​នេះ នាង​បាន​ពាក់​ស្បែកជើង​កែង​ពណ៌​ស​ផ្ទៃ​មាន​រូប​បបូរមាត់​ដែល​ជា​ការ​រចនា​របស់​ស្លាក​សញ្ញា Aldo ធ្វើឱ្យ​នាង​ទទួលបាន​ការគាំទ្រ​កាន់តែ​ខ្លាំង​ជាង​មុន​បន្ថែមទៀត​។ អ្នកនឹង​កាន់តែ​ចាប់​អា​រម្ម​ណ័​ខ្លាំង​ថែម​ទៀត​នៅពេល​ដែល​យើងខ្ញុំ​ប្រាប់​អ្នក​ថា​ស្បែកជើង​ដ៏​ស្រស់ស្អាត​មួយគូ​នេះ​មាន​តម្លៃ​ត្រឹមតែ ៧២.៩៩ ដុល្លារ​តែ​ប៉ុណ្ណោះ​។​
No#7 — នាង Jessica Alba
​នៅពេលដែល​នាង​មិន​បាន​បញ្ចេញ​ពន្លឺ​ចិញ្ចែងចិញ្ចាច​នៅលើ​កម្រាលព្រំ​ក្រហម នាង Jessica Alba ដ៏​ស្រស់​ស្អាត​បាន​លេង​ស្តាយល៍​បែប​ស្ទ្រីត​ស្តាយល៍​ដ៏​ស្រស់​សោភា និង​លេចធ្លោ​បំផុត​។ អាច​នឹង​មាន​ថ្ងៃ​ណាមួយ​ដែល​អ្នក​ទាំងអស់​គ្នា​ឃើញ​តារា​ស្រី​រូប​នេះ​ពាក់អាវ​យឺត J Brand ឆ្នូត​ពណ៌​ស​ដែល​មាន​តម្លៃ ៨៩ ដុល្លារ និង​ស្លៀកខោ​រឹប​ពណ៌​ខ្មៅ​។ ថ្មីៗ​នេះ​នាង​បាន​ពាក់អាវ​សាច់​ក្រណាត់​រូប​ឃ្មុំ​ដ៏​គួរឱ្យ​ស្រលាញ់​ដែល​ជា​ការ​រចនា​របស់ Victoria Beckham ដែល​នឹង​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ​គ្រាន់តែ​មាន​តម្លៃ​ប្រមាណ ២៤.៩៩ ដុល្លារ​ប៉ុណ្ណោះ​។​
No#8— នាង Natalie Portman
​តារា​សម្ដែង​រាង​តូច​ច្រឡឹង​រូបនេះ​ត្រូវបាន​ស្កាល់​តាមរយៈ​វត្តមាន​ក្នុង​កញ្ចក់​ទូរទស្សន៍ និង​នៅ​ខាង​ក្រៅ​ផង​ដែរ​។ នាង Portman អាច​នឹង​សន្សំសំចៃ​ប្រាក់កាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​រ៉ូ​បបែប​ប្រពៃណី​ដើម្បី​ស្លៀក​ចូល​រួប​កម្មវិធី​ប្រគល់​ពានរង្វាន់ Oscars ប៉ុន្តែ​ពេល​នេះ​នាង​បាន​ស្លៀក​រ៉ូប​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ម៉ាក Topshop ដែល​មាន​តម្លៃ ៣០ ដុល្លារ​ដើម្បី​ចូលរួម​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដ៏​សាមញ្ញ​បំផុត​៕​

Leave a Reply

Your email address will not be published. Required fields are marked *