Entertainment

កាសប្លូធូស Plantronics Voyager 5200

By  | 

ជាមួយនឹង​កាសប្លូ​ធូស​ភាគច្រើន អ្នក​នឹង​ទទួលបាន​មីក្រូហ្វូន​ចំនួន ២ ឬ ៣ ប៉ុន្តែ​សម្រាប់​កាសប្លូ​ធូស​ប្រភេទ​នេះ​អ្នកនឹងទទួល​បាន​មីក្រូហ្វូន​រហូតដ​ល់​ទៅ ៤ ឯណោះ​ដើម្បី​ផ្ដល់​ជូន​អ្នក​នូវ​គុណភាព​ក្នុង​ការហៅ​ទូរ​សព្ទ​។ ប្រព័ន្ធ​បំបាត់​សម្លេង​រំខាន​របស់​វា​ត្រូវ​បាន​ផ្គូផ្គង​ជាមួយនឹង​កម្មវិធី Plantronics នៃ​បច្ចេកវិជ្ជា WindSmart ដែល​អាច​បំបាត់​រាល់​សម្លេង​រំខាន​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​។ វា​មាន​បច្ចេកវិជ្ជា Smart Sensor ដ៏​ឆ្លាត​វៃ និង​ការ​សម្គាល់​សម្លេង​ដែល​នឹង​ធ្វើ​ការឆ្លើយតប​ជា​ស្វ័យប្រវត្តិ (​ឬ​មិន​ឆ្លើយតប​) នៃ​ការហៅ​ទូរ​សព្ទ​បាន​ផងដែរ​។ គេ​ផ្គូផ្គង​វា​ទៅ​នឹង​ឧបករណ៍​ភ្ជាប់​តាមរយៈ NFC ឬ Bluetooth ហើយ​អ្នក​ថែម​ទាំង​អាច​ប្រើ​ឱ្យ​វា​សរសេរ​សារ​ជា​អក្សរ​បាន​ថែមទៀត​ផង ប៉ុន្តែ​វា​មិន​អាច​អាន​សារ​ដែល​គេ​ផ្ញើ​មក​កាន់​អ្នក​វិញ​បាន​ឡើយ​។​

ម៉ាស៊ីន​ព្រីន​តាមរយៈ​ទូរសព្ទ Polaroid Zip

​ម៉ាស៊ីន​ព្រីន​តាមរយៈ​ទូរសព្ទ Polaroid Zip ជា​ម៉ាស៊ីន​ព្រីន​រូបថត​គ្មាន​ខ្សែ​ដែល​មាន​តម្លៃ​សមរ​ម្យ និង​អាច​យក​តាម​ខ្លួន​បាន ដែល​អាច​ឱ្យ​អ្នក​ព្រីន​រូបថត​ពី​ទូរសព្ទ​ឆ្លាត​វៃរ​បស់​អ្នក​ទៅ​ជា​រូបថត​ពណ៌​ដ៏​ស្រស់​ស្អាត​ទំហំ ២ គុណ​នឹង ៣ អ៊ី​ញ​។ វា​មាន​ភាពងាយស្រួល​ក្នុងការ​តម្លើង និង​ប្រើប្រាស់ វា​មិន​តម្រូវ​ឱ្យ​អ្នកចំណាយ​ទៅលើ​អ្វី​ផ្សេង​ទៀត​ក្រៅពី​ក្រដាស​ផ្ដិតរូប Polaroid’s Zink ឡើយ​។​

​កងដៃ​តាមដាន​សកម្មភាព Kate Spade

​មាន​ឧបករណ៍​ជាច្រើន​ដែល​ដាក់​លក់​នៅលើ​ទីផ្សារ ប៉ុន្តែ​ម៉ូ​ដែល​មួយ​នេះ​គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​។ កងដៃ Kate Spade New York ដែល​អាច​តាមដាន​ពី​សកម្មភាព​របស់​អ្នក​ត្រូវបាន​ច្នៃ​ពី​គុជ​ខ្យង​ដែល​មើលទៅ​ស្រស់ស្អាត​បែប​ក្លា​ស៊ី​ក​។ វា​តាមដាន​រាល់​សកម្មភាព ការ​ទទួលទាន​ទឹក ការធ្វើ​លំ​ហាត់ប្រាណ និង​សកម្មភាព​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ​។

​កងដៃ​នេះ​ត្រូវបាន​ច្នៃ​ដោយ​អ្នក​ពាក់​អាច​កាច់​ចុះ​កាច់​ឡើង​ដើម្បី​ពាក់​នៅ​លើក​ដៃ​បាន​យ៉ាង​ងាយស្រួល ជាមួយ​នឹង​ភាព​ភ្លឺ​រលោង​ស្រស់ស្អាត​ថែមទៀត​ផង​។ អ្នក​អាច​ធ្វើ​ការផ្លាស់ប្ដូរ​ថ្ម​រាង​មូល​ដូច​កាក់​បាន​នៅពេល​ដែល​ថ្ម​អស់​ថាមពល​។ មិន​ច្រែះ​។ ប្រវែង​៖ ៧.៥ អ៊ី​ញ ឬ ១៩ សង់ទីម៉ែត្រ​។​

​កាមេរ៉ា x FUJIFILM INSTAX ម៉ាក MICHAEL KORS

​កាមេរ៉ា​ដែល​ការផលិត​មានកំណត់​ប្រភេទ​នេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់​ស្អាត​នៃ​ពិភព​ហ្វេ​ហ្សិន និង​ពិភពលោក​ទាំងមូល​បាន​យ៉ាង​ល្អឥតខ្ចោះ​។ កាមេរ៉ា Mini 70 ដែល​មាន​ការ​រចនា​រំលេច​ទៅ​ដោយ​ពណ៌​មាស​បែក​លោហៈ​ដ៏​ស្រស់ស្អាត និង​មាន​ស្លាក​សញ្ញា Michael Kors រួម​ទាំង​ហត្ថលេខា​របស់​អ្នក​រចនា​ម៉ូដ​ផងដែរ​។

​កាមេរ៉ា​ប្រភេទ​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត ព្រមទាំង​អា​សេស​សឺ​រី​ដ៏​គួរឱ្យ​ទាក់ទាញ​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ផង​ដែរ​។​
​អំពូល​ភ្លើង​រាង​ក្រឡូម​ម៉ាក Nir Chehanowski

​អំពូល​ភ្លើង​រាង​ក្រឡូម​ដ៏​ស្រស់ស្អាត​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ​លោក Nir Chehanowski ដែល​បាន​សិក្សា​ផ្នែក​រចនា​ម៉ូដ​គ្រឿងអលង្ការ​នៅឯ​សាលា Bezalel Academy of Arts and Design នៃ​ក្រុង Jerusalem​។ វា​ជា​វត្ថុ​សិល្បៈ​បំភាន់​ភ្នែក​ដែល​អាច​សន្សំសំចៃ​ទីកន្លែង​បាន​យ៉ាងច្រើន​។ បន្ទះ​ជ័រ​អាគ្រី​លី​ក​ត្រូវបានឆ្លា​ក់​ដោយឡេ​ហ្ស៊ើ និង​មាន​ទម្រ​ច្នៃ​ពី​ឈើ​ប៊ើច និង​មាន​ដែក​ជា​គ្រឹះ​ដ៏​រឹងមាំ​ផង​ដែរ​។ នៅ​ពេល​អ្នក​បើក​វា​ដើម្បី​លម្អ ភ្លើង LED និង​រត់​ជុំវិញ​ខ្សែបន្ទាត់​នី​មួយៗ​ដែល​រចនា​ឡើង​តាម​រចនាបថ​នៃ​អំពូល​ភ្លើង​តាំង​លម្អ​តុ​ធម្មតា​។ វា​ពិតជា​ស្រស់ស្អាត​នៅពេល​ដែល​អ្នក​ដាក់​តាំង​វា​នៅលើ​ធ្នើ តុ​ក្បាល​គ្រែ ឬ​ទីកន្លែង​ណា​ដែល​អ្នក​គិត​ថា​អាច​សន្សំសំចៃ​កន្លែង ដោយ​នៅ​តែ​រក្សាបាន​នូវ​ភាពស្រស់ស្អាត​ទាន់​សម័យ​សម្រាប់​បន្ទប់​របស់​អ្នក​ដដែល​។​

​កងដៃ​សាក​ទូរ​សព្ទ QBracelet

​នា​សតវត្សរ៍​ទី​២១ នេះ​មនុស្ស​ជាច្រើន​កំពុង​ឈ្លក់​វង្វេង​នឹង​ការលេង​ម៉ូដ​អា​សេស​សឺ​រី​ទំនើបៗ​ជាច្រើន ហើយ​កងដៃ​ស្តាយល៍​ជី​អូ​មេទ្រីក Q Designs ជា​ដុំ​សាក​ទូរ​សព្ទ iPhone ដ៏​ទំនើប​។ កងដៃ QBracelet មើល​ទៅ​គឺ​ដូចជា​កងដៃ​ធម្មតា​អ៊‍ីចឹង ប៉ុន្តែ​វា​មាន​ប្រព័ន្ធ​ភ្ជាប់​ដែល​អាច​សាក​ទូរ​សព្ទ​របស់​អ្នក​បាន ៥០ ភាគរយ​។ វា​មាន​រចនា​ម៉ូដ​យ៉ាង​សាមញ្ញ និង​ស័ក្ដិសម​បំផុត​សម្រាប់​ទូរ​សព្ទ​ឆ្លាត​វៃ​របស់​អ្នក វា​មាន​ពណ៌​ខ្មៅ​ស្រអាប់ ពណ៌​ទឹកប្រាក់​ស្រ​អាប់ និង​ពណ៌​មាស​រលោង ក៏ដូចជា​ពណ៌​ប្រាក់​រលោង​ផងដែរ​។​
​អា​សេស​សឺ​រី​ប្រភេទ​នេះ​អាច​ប្រើ​បាន​ជាមួយ​ទូរ​សព្ទ iPhone ម៉ូ​ដែល 5 ម៉ូ​ដែល 5c ម៉ូ​ដែល 5s ម៉ូ​ដែល 6 ម៉ូ​ដែល 6 Plus និង​ម៉ូ​ដែល 7​។​

Leave a Reply

Your email address will not be published. Required fields are marked *