Beauty

គូល័រថ្ពាល់ Bronzer

By  | 

ស្តា​យល៍​ផាត់មុខ​សម័យ​ថ្មី​ពិតជា​មិន​អាច​ពេញលេញ​នោះ​ទេ​ប្រសិនបើ​គ្មាន​ការ​គូរវាស​តាមត្រេ​ផ្ទៃមុខ និង​ការ​ផាត់​គូល័រ​ថ្គាម​ដើម្បីឱ្យ​មុខ​មាន​ទម្រង់​កាន់តែ​ស្អាត​ជាមុន​បន្ថែមទៀត​។ គូល័រ​ថ្ពាល់ Bronzer ពិត​ជា​សំខាន់​ខ្លាំងណាស់​ដែល​អាច​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​រលោង ភ្លឺ ហើយ​អ្នក​ក៏​អាច​ហាយ​ឡៃត៍​ឆ្អឹងថ្ពាល់​របស់អ្នក ព្រម​ពេល​ដែល​អ្នក​ក៏​អាច​ប្រើ​វា​ជា​គូល័រ​សម្រាប់ខ​ន់​ថួរ​ផ្ទៃ​មុខរបស់​អ្នក​បាន​ផង​ដែរ​។ ខាងក្រោម​នេះ​ជា​ផលិតផល Bronzer ទាំង ៤ ប្រភេទ​ដែល​ជួយ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​កាន់តែ​ស្រស់​ស្អាត​នៅ​ក្រោម​ពន្លឺ​ថ្ងៃ ក៏ដូចជា​នៅ​ក្នុង​ពិធីជប់លៀង​នាពេល​រាត្រី​ផងដែរ​។​

1.​ ​Milk Makeup Matte Bronzer របស់ Sephora ជា Bronzer បែប​ស្អិត​ស្ងួត​ដែល​អ្នក​អាច​លាប​លើ​ផ្ទៃមុខ​ដោយ​មិនចាំបាច់​ប្រើ​ជក់​ឡើយ​។ ជាមួយនឹង​ផលិតផល​ដ៏​ងាយស្រួល​ក្នុងការ​លាប​នេះ អ្នក​អាច​ប្រើ​វា​ដើម្បី Contour បាន​យ៉ាង​ស្អាត​បំផុត​នៅលើ​ផ្ទៃ​មុខ​របស់​អ្នក​។
2.​ ​Too Faced Bronzer ជា Bronzer ដែល​អាច​ប្រើប្រាស់​ទាំង​នៅ​លើ​ផ្ទៃមុខ​ទាំងមូល ឬ​ប្រើ​សម្រាប់ Contour ទម្រង់​មុខ​របស់​អ្នក​បាន​ផង​ដែរ​។ Bronzer ប្រភេទ​នេះ​អាច​ប្រើប្រាស់​ជាមួយ​ស្បែក​មុខ​គ្រប់​ប្រភេទ និង​គ្រប់​សម្បុរស្បែក​មុខ ដែល​នឹង​មិន​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​មើល​ទៅ​ដូច​ជា​ចំណិត​ក្រូ​ចឡើយ​។​
3.​ ​Honey Bronze Highlighting Dome របស់ The Body Shop ជា Bronzer ដែល​នឹង​ផ្ដល់​ភាពស្រស់ស្អាត​ភ្លឺ​ចិញ្ចែងចិញ្ចាច និង​ត្រូវបាន​គេ​ប្រើ​សម្រាប់​ផាត់​នៅលើ​ឆ្អឹង​ថ្ពាល់​ដែល​នឹង​ជួយ​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​មើល​ទៅ​ភ្លឺ​ចិញ្ចែងចិញ្ចាច​នៅពេល​ដែល​ចាំង​ជាមួយនឹង​ពន្លឺព្រះអាទិត្យ​។ Bronzer នេះ​មាន ៣ ពណ៌​ជាមួយនឹង​ពណ៌​សាច់​ម្សៅ​ពណ៌​គ្រីមដ៏​ស្រាល​។​
4.​ ​Estee Lauder Bronze Goddess Illuminating Powder Gelée ដែល​អ្នក​អាច​រក​ទិញ​បាន​នៅ Nordstrom ជា​ប្រភេទ Bronzer ដែល​មាន​សាច់​ម្សៅ​ស្រាល​ដែល​នឹង​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ភ្លឺ​រលោង​ស្រស់ស្អាត​យ៉ាង​ពិតប្រាកដ​។ លាប Bronzer ប្រភេទ​នេះ​ដើម្បី​ទទួលបាន​សម្រស់​ស្រស់​ស្អាត​នៅ​ក្រោម​ពន្លឺព្រះអាទិត្យ​។ អ្នក​អាច​លាប Bronzer ប្រភេទ​នេះ​នៅ​ពី​លើ​កន្លែង​ដែល​កម្ដៅថ្ងៃ​ងាយ​នឹង​ចាំង​ដល់​ដែល​ក្នុងនោះ​មានដូចជា​ច្រមុះ ថ្ពាល់ ថ្ងាស និង​បបូរមាត់​ផ្នែក​ខាងលើ​៕

Leave a Reply

Your email address will not be published. Required fields are marked *