Fashion

ស្តាយល៍ដ៏ទាក់ទាញរបស់តារាល្បី

By  | 

ការ​ស្លៀកពាក់​ជា​ផ្នែក​មួយ​ដ៏​ទាក់ទាញ​!

​ការ​ស្លៀកពាក់​ក្នុង​ទីក្រុង​ដែល​សម្បូរ​ទៅដោយ​ភ្លើង និង​ជីវិត​ដ៏​ស្រស់បំព្រង​មិនមែន​ជា​ការលំបាក​ឡើយ​។ អ្នក​គួរតែ​មើល​ទៅ​ដូច​ជា​កំពូល​តារា​អ៊‍ីចឹង​ដែរ​។ អ្នក​គួរតែរៀបចំ​ស្តា​យល៍​ផ្ទាល់ខ្លួន​!

​ក្នុង​ពិភព​នេះ​ជន​ល្បីល្បាញ ការ​ដែល​ប្រកាន់ខ្ជាប់​នូវ​បុគ្គលិកលក្ខណៈ​របស់​អ្នក និង​ជ្រើសរើស​ម៉ូដ​ហ្វេ​ហ្សិន​ដ៏​ទាន់សម័យ​នឹងកាន់​តែ​ពិបាក​នៅពេល​ដែល​អ្នក​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​អ្នកប្រមាញ់​រូបថត និង​ភ្លើង​ដ៏​ភ្លឺ​ចិញ្ចាច​។ ប៉ុន្តែ​ក៏​នៅ​មាន​តារា​ល្បី​ផ្សេង​ទៀត​ដែល​តែងតែ​ទាក់ទាញ​ភ្នែក​របស់​ទស្សនិកជន និង​មិន​ដែល​ភ្លេច​នូវ​ការលេង​ស្តា​យល៍​របស់​ពួកគេ​ឡើយ មិន​ថា​តែ​ពួកគេ​ធ្វើដំណើរ​ទៅ​តាម​ហាង​ទំនិញ​នានា ឬ​នៅ​លើ​ពិស្ត​បង្ហាញម៉ូ​ដឡើយ​! ពួកគេ​ដឹង​អំពី​វិធី​ដែល​ធ្វើឱ្យ​ពួកគេ​កាន់តែ​ល្បីល្បាញ​តាមរយៈ​ស្តាយល៍ មិន​ថា​តែ​ជា​ស្តា​យល៍​ធម្មតា ឬ​ផ្លូវការ​ឡើយ ហើយ​ពួកគេ​ក៏​ដឹង​អំពី​ការ​បំផុសគំនិត​ដល់​អ្នកដទៃ​ផងដែរ​! តារា​ល្បី និង​ការ​បំផុសគំនិត​នៃ​ស្តា​យល៍​របស់​ពួកគេ​ ដូច្នេះ​តើ​អ្នក​ត្រៀមខ្លួន​ឬ​នៅ​ក្នុង​ការទទួល​បាន​កា​រ​បំផុសគំនិត​ពី​តារា​ល្បីៗ​? ចូរ​តាមដាន​ខាងក្រោម​នេះ​៖

នាង Gigi Hadid

​តារា​វ័យក្មេង ស្រស់​ស្រាយ និង​ស្រស់ស្អាត​នៅ​តែ​រក្សា​ភាពសាមញ្ញ​របស់​នាង​។ តារា​ដ៏​ស្រស់​ស្អាត​រូប​នេះ​ចូលចិត្ត​លេង​ស្តា​យល៍​បែប​ស្ទ្រីត​ស្តាយល៍​។ នារី​នៃ​រដ្ឋ​កាលីហ្វ័​រនៀ ជា​តារា​ដ៏​ល្បី​នៃ​ប្រទេស​អាមេរិក ដឹង​អំពី​ការលេង​ស្តាយល៍​ដ៏​សាមញ្ញ​នេះ​។  អ្វី​ដែល​ជា​ការទាក់ទាញ​បំផុត​គឺ​ការ​ស្លៀកពាក់ និង​រាង​ដ៏​ស្រ​ឡូ​ន​ស្អាត​របស់​នាង ។ នាង​ជា​កំពូល​តារា​ម៉ូ​ដែល​ដែល​ស្រស់​ស្អាត​ដោយ​គ្រាន់តែ​ពាក់អាវ​យឺត​ធម្មតា និង​ខោ​ខូវប៊យ​ប៉ុណ្ណោះ​។ នាង​លេចធ្លោ​ដោយសារ​តែ​អត្តចរិត និង​យល់ដឹង​អំពី​ហ្វេ​ហ្សិន​ខ្លាំង​មែនទែន​! ​នាង GIGI ស្រស់​ស្អាត​ជាមួយនឹង​ស្តា​យល៍​ទាន់សម័យ និង​សាមញ្ញ​។ នាង​មិនមែន​គ្រាន់តែ​លេង​ស្តា​យល៍​តាម​គេ​នោះទេ នាង​មាន​ស្តាយល៍​ផ្ទាល់ខ្លួន​របស់​នាង​ទាំង​ក្នុង​ព្រឹត្តិការណ៍​នានា និង ពេល​ធម្មតា​។​

​នាង Beyoncé

​កំពូល​តារា​ចម្រៀង​រូប​នេះ​ជា​ភរិយា​របស់​លោក Jay-Z ជា​អ្នកលេង​ម៉ូដ​ហ្វេ​ហ្សិន និង​ជា​ម្ដាយ​នៃ​កូនភ្លោះ​ទាំងពីរ នាង Beyoncé មិន​ដែល​គេចផុត​ពី​ភ្លើង​ហ្វា​ឡើយ​។ ចាប់តាំងពី​ថ្ងៃ​នៃ Destiny’s Child រហូតមកដល់​បច្ចុប្បន្ន​នេះ ស្តា​យល៍​របស់​នាង​បាន​បំផុសគំនិត​ដល់​ស្ត្រី​ជាច្រើន​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក​។

​កំពូល​តារា​រូប​នេះ​ត្រូវបាន​ស្គាល់​ដោយសារតែ​ការ​ស្លៀក​ឈុត​ប៊ី​គីនី និង​មាន​លេង​គ្រឿងអលង្ការ​ដ៏​ស្រស់ស្អាត​ផងដែរ​។ នាង​មិន​ក្មេង​ប៉ុន្មាន​ឡើយ ប៉ុន្តែ​នាង​ជា​តារា​ល្បី​ដែល​តែងតែ​រៀបចំ​ខ្លួន​បែប​ផ្លូវការ​ជា​និច្ច​។ នាង​មាន​សម្រស់​ដ៏​ស្រស់ស្អាត ហើយ​នាង​ចូលចិត្ត​ប្រើ​សម្ភារ​ហ្វេ​ហ្សិន​ដែល​មាន​ដូចជា Roberto Cavalli និង Givenchy​។ នាង​ស្រស់ស្អាត មាន​ឋានៈ ប្រកប​ដោយ​ស្តាយល៍ ហើយ​អ្វី​ដែល​សំខាន់​បំផុត​គឺ​នាង​មាន​អត្តចរិត​ដ៏​ល្អ និង​មាន​លក្ខណៈ​ជា​កំពូល​តារា​ផងដែរ​។​

នាង Gwen Stefani

នាង Gwen ជា​អ្នក​ដែល​ពូកែ​លេង​ស្តាយល៍ និង​មាន​រាង​ដ៏​ស្រស់ស្អាត ព្រមទាំង​បបូរមាត់​ដ៏​ក្រហមឆ្អិនឆ្អៅ​។ ខណៈ​ដែល​នាង​ឈាន​ចូល​ដល់​វ័យ ៤០ ឆ្នាំ នាង​បាន​ក្លាយ​ជា​តារា​ដែល​មាន​ស្តាយល៍​សាមញ្ញដ៏​ស្រស់ស្អាត​។ នាង​ស្រស់ស្អាត​ខ្លាំង​បំផុត​ជាមួយនឹង​កូឡិក​ហ្សិន​ដែល​នឹង​បង្ហាញ​នៅ​លើ​ពិស្ត​បង្ហាញម៉ូដ​ផងដែរ​។
​នាង​ចូល​ចិត្ត​លេង​ស្តាយល៍​ទៅតាម​អត្តចរិ​ត​បែប​ចម្លែក​របស់​នាង​។ នាង​ជា​គំរូ​នៃ​ស្តា​យល៍​ដែលមាន​អាជីព​ជា​តារាចម្រៀង រួមជាមួយ​នឹង​ពិភព​នៃ​ហ្វេ​ហ្សិន ដូច​ការ​ដែល​នាង​ដឹង​ពី​របៀប​លេង​ស្តាយល៍​ទាំង​បែប​សាមញ្ញ និង​បែប​ផ្លូវការ​។ ខណៈ​នាង Gwen បាន​ឈាន​ជើង​ចូលក្នុង​វិស័យ​ចម្រៀង នាង​ត្រូវបាន​ស្គាល់​ថា​ជា​តារា​ដែល​ចូលចិត្ត​លេង​ស្តា​យល៍​បែប​សាមញ្ញ ដែល​មិនមែន​គ្រាន់តែ​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អ្នក​ដែល​អាច​បំផុសគំនិត​ដល់​មនុស្ស​ស្រី​វ័យក្មេង​ជាច្រើន​ផ្សេង​ទៀត​ដែល​ចូលចិត្ត​លេង​ស្តា​យល៍​ដូច​នាង​ដែរ​។​

នាង Kylie Jenner

នាង Kylie Jenner តែងតែ​មាន​វត្តមាន​តា​ម​បណ្ដា​សារព័ត៌មាន​ជាមួយនឹង​ស្តា​យល៍​គ្មាន​ពីរ​របស់​នាង​។ នាង​មាន​អត្តចរិត​ម្យ៉ាង​ដែល​ខុស​គេ​ដែល​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។ នាង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ទទួល​រង​ហានិភ័យ​ក្នុង​ការលេង​ម៉ូដ​ហ្វេ​ហ្សិន និង​មាន​ប្រជាប្រិយភាព​ដោយ​ស្តា​យល៍​របស់​នាង​ជាខ្លាំង​។​ ​នាង​ចូល​ចិត្ត​ស្តា​យល៍​បែប​សាមញ្ញ​ដែល​មិនទាន់​សម័យ​ណាស់ណា​ឡើយ ប៉ុន្តែ​នាង​នៅតែ​លេចធ្លោ​ដដែល​។​

​នាង Kylie ធ្វើ​ពិសោធន៍​ជាមួយនឹង​ភាពស្រស់ស្អាត​របស់​នាង​ថា​តើ​វា​ជា​កូឡិក​ហ្សិន​នៃ​គ្រឿង​ផាត់មុខ ឬ​ជម្រើស​នៃ​ការលេង​ស្តា​យល៍​របស់​នាង​។ នាង​ជា​អ្នក​ដែល​ចូលចិត្ត​លេង​ស្តា​យល៍​ប្លែកៗ​ពីគ្នា និង​ប្រើប្រាស់​គ្រឿង​អា​សេស​សឺ​រី​បែប​ហ្វេ​ហ្សិន​ផងដែរ​។ ពី​នារី​ដ៏​សាមញ្ញ ទៅកាន់​ព្រះ​នាង​ដ៏​ស្រស់ស្អាត ស្តា​យល៍​របស់​នាង Kylie គឺ​ប្លែក​ពី​គេ ឆើត​ឆាយ និង​ខុសប្លែក​ពី​តារា​ដែល​មាន​វ័យ​ស្រ​បាលៗ​នាង​។​

​នាង Natalie Portman

នាង​ជា​តារា​សម្ដែង​ដ៏​ស្រស់ស្អាត និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយសារតែ​ភាព​ទាក់ទាញ និង​អត្តចរិត​ដ៏​ល្អ​របស់​នាង​ទាំង​នៅក្នុង និង​ក្រៅ​អេក្រង់​ទូរទស្សន៍​។ អ្នកជំនាញ​ផ្នែក​ហ្វេ​ហ្សិន​ចាត់ទុកនាង Natalie ជា​កំពូល​តារា​ម្នាក់​ដែល​ចូលចិត្ត​លេង​ស្តា​យល៍​បែប​សាមញ្ញ និង​គួរឱ្យ​ទាក់ទាញ​។ គេ​តែង​សង្កេត​ឃើញ​នាង​ស្លៀកពាក់​បែប​ផ្លូវការ និង​បង្ហាញ​អំពី​សម្រស់​ដ៏​ទាន់សម័យ​របស់​នាង​។​

​ស្តា​យល៍​របស់​នាង Natalie Portman គឺ​ក្លា​ស៊ី​ក មាន​ភាពជឿជាក់ និង​មិន​សូវ​ជា​សាមញ្ញ​ប៉ុន្មាន​ឡើយ​។ ស្តា​យល៍​របស់​នាង​គឺ​អស្ចារ្យ​ខ្លាំងណាស់ ហើយ​នាង​ជា​តារា​ស្រី​វ័យ​កណ្ដាល​ដ៏​ល្អឥតខ្ចោះ​។ នាង Natalie យល់ដឹង​អំពី​ហ្វេ​ហ្សិន​ដ៏​ទាន់សម័យ ហើយ​នាង​ផ្សាភ្ជាប់​ស្តាយល៍ និង​អត្តចរិត​របស់​នាង​។ នាង​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ការអនុគ្រោះ ហើយ​ការលេង​ស្តា​យល៍​របស់​នាង​បាន​បំផុសគំនិត​ដល់​មនុស្ស​ស្រី​វ័យក្មេង​ជាច្រើន​ផងដែរ​។​

​នាង Kylie Minogue

មិន​ថា​តែ​នាង​ដើរ​នៅ​លើ​កម្រាលព្រំ​ក្រហម​ដោយ​ស្លៀក​ឈុត YSL ឬ D&G ឬ​ស្លៀកពាក់​បែប​សាមញ្ញ​ដើរចេញ​ពី​ផ្ទះ​របស់​នាង​ឡើយ ស្តា​យល៍​របស់​នាង Kylie មិន​ដែល​ខុស​ពី​ស្ដង់ដារ​នៃ​ហ្វេ​ហ្សិន​ឡើយ​។ នាង​ចូល​ចិត្ត​លេង​ស្តាយល៍ដោយ​ស្លៀក​រ៉ូ​បវែង រ៉ូប​ខ្លី ឬ​សំពត់​ខ្លី​។ នាង Kylie ជា​ស្ត្រី​ដែល​មាន​វ័យ ៤០ ឆ្នាំ​ដែល​ចូលចិត្ត​សម្ញែង​ស្តា​យល៍​ដែល​សាមញ្ញ​ប៉ុន្តែ​ស្រស់​ស្អាត​ឥតខ្ចោះ​។ នាង​ចេះ​រៀបចំ​ខ្លួន​បែប​ស្ត្រីភាព​ដ៏​សមរម្យ​ដែល​បង្ហាញ​ពី​អត្តចរិត​ដ៏​វិជ្ជមាន​របស់​នាង​។ ខណៈ​ដែល​នាង​មិនមែន​ជា​តារា​ស្រី​ដ៏​សាមញ្ញ នាង​ពិតជា​ស្រស់ស្អាត និង​ជា​គំរូ​ស្តាយល៍​បែប​ក្លា​ស៊ីកនៃ​តន្ត្រី​ក៏ដូចជា​ក្នុង​វិស័យ​ហ្វេ​ហ្សិ​ន​ផងដែរ​។​

“​ហ្វេ​ហ្សិន​អាច​សាបរលាប មានតែ​ស្តាយល៍​ទេ​ដែល​គង់វង្ស​”​។ តារា​ស្រី​ដ៏​ល្បីល្បាញ​ទាំងនេះ​ពិតជា​រក្សា​សុភាសិត​នេះ​បាន​ពិតមែន​! ដូច្នេះ តើ​ស្តា​យល៍​របស់​តារា​ស្រី​រូប​ណា​ដែល​បំផុសគំនិត​របស់​អ្នក​បំផុត​លើសគេ​?​

Leave a Reply

Your email address will not be published. Required fields are marked *