Connect with us

​លោក Michael Ezzell ជា​វិចិត្រករ​ដ៏​ល្បី​ម្នាក់​ដែល​គំនូរ​របស់​គាត់​គឺ​ផ្តោត​ទៅលើ​ចរិតលក្ខណៈ​ភាព​ជា​ស្ត្រី​។ យើងខ្ញុំ​ពេញចិត្ត និង​ស្ញប់ស្ញែង​ចំពោះ​ស្នាដៃ​របស់​គាត់​ជា​យូរ​មក​ហើយ​ចាប់តាំងពី​ស្នាដៃ​គំនូរ​ឆ្លាក់​ទី ២ របស់​គាត់​ដែល​ពោរពេញ​ទៅដោយ​ទឹកដៃ ប្រកបដោយ​អត្តចរិត​រស់​រវើក និង​ក្បាច់​ឆ្លាក់​គួរឱ្យ​កោតសរសើរ​។ អ្នក​ដែល​មាន​បំណង​ចង់​ក្លាយជា​វិចិត្រករ​ដូច​គាត់​ច្បាស់​ជា​ស្ញប់ស្ញែង​ជាមួយ​ការតស៊ូ និង​ការខិតខំ​របស់​គាត់​ជាមិនខាន​។​

​សួស្តី​លោក Michael តើ​លោក​អាច​ប្រាប់​យើងខ្ញុំ​ខ្លះៗ​ពី​រូបលោក​បាន​ទេ​? ហើយ​តើ​លោក​ជា​វិចិត្រករ​ប្រភេទ​ណា​ដែរ​?
​អ្នក​អាច​ហៅ​ខ្ញុំបាទ​ថា​ជា​វិចិត្រករ​គំនូរ​។ ខ្ញុំ​រៀន​គូរគំនូរ​នៅ​សាលា ដូច្នេះ​ហើយ​នេះ​ជា​វិជ្ជាជីវៈ​របស់​ខ្ញុំ​។​ខ្ញុំ​តែងតែ​គូរគំនូរ​រូប​មនុស្ស (​ភាគច្រើន​ជា​មនុស្ស​ស្រី​) ដែល​អ្នក​ពុំដែល​ស្គាល់ ឬ​ធ្លាប់​ស្គាល់ ឬ​ត្រូវ​នឹង​រឿងរ៉ាវ​របស់​អ្នក​។ ជាងគំនូរ​គឺ​មានន័យ​ទូលំទូលាយ​ណាស់ ហើយ​ខ្ញុំ​យល់​ថា​គំនូរព្រីន (printmaking) ក៏​ជា​ផ្នែក​មួយ​នៃ​ពាក្យ​នេះ​ផងដែរ​។ ខ្ញុំ​ប្រើប្រាស់​ការ​ឆ្លាក់ ថ្ម (lithography) ទឹក​ថ្នាំ និង​ប៊ិច​ដើម្បី​បង្កើត​ជា​គំនូរ​មួយ​។​

​តើ​ការងារ​របស់​លោក​ទទួល​បានការ​បំផុសគំនិត​ពី​ខាង​ណាខ្លះ​?
​មាន​កត្តា​ជាច្រើន​ដែល​បាន​បំផុសគំនិត​ដល់​ការងារ​របស់​ខ្ញុំបាទ​។ មនុស្ស​ដែល​ខ្ញុំ​ជួប​ជា​រៀងរាល់ថ្ងៃ​បាន​ធ្វើឱ្យ​ខ្ញុំ​ងឿងឆ្ងល់​ចំពោះ​រឿង​ជាច្រើន​។ គំនិត​ទាំង​នេះ​គឺ​បាន​មក​ដោយសារតែ​ខ្ញុំ​ចូល​ចិត្ត​រឿង​ទេវ​កថា រឿង​និទាន និង​រឿងព្រេង​។ រឿងនិទាន​បុរាណ​ទាំងនោះ​បង្កប់​ទៅ​ដោយ​វេទមន្ត មេ​តា​ផ​រ និង​សាច់រឿង​ល្អៗ​។ ទាំងនេះហើយ​ដែល​ធ្វើឱ្យ​គំនិត​ច្នៃប្រឌិត​របស់​ខ្ញុំ​មាន​មិនចេះ​រីងស្ងួត​។ ចំណែក​ហ្វេ​ហ្សិ​នក៏​ដូចគ្នា​ដែរ វា​បាន​បំផុសគំនិត​ច្នៃប្រឌិត​ជាច្រើន​ដល់​ខ្ញុំបាទ​។​

យើងខ្ញុំ​ពេញចិត្ត​គំនូរ​របស់លោក​ត្រង់​ថា​គ្រាន់តែ​ឃើញ​ស្តា​យល៍​គំនូ​រលោក​ភ្លាម​យើងខ្ញុំ​ក៏​ដឹង​ច្បាស់​ថា​នេះ​ជា​ស្នាដៃ​របស់​លោក Michael Ezzell​។ តើ​លោក​ធ្វើ​ដូចម្តេច​ទើប​សម្រេច​បាន​គោលដៅ​នេះ​? តើ​លោក​ធ្វើ​ដូចម្តេច​ទើប​អាច​រកឃើញ​ស្តា​យល៍​ផ្ទាល់ខ្លួន និង​អភិវឌ្ឍ​ស្តា​យល៍​មួយ​នេះ​?
​តាំងពី​ខ្ញុំ​ដឹងក្តី​មក ខ្ញុំ​ចូល​ចិត្ត​គូរគំនូ​រណាស់​។ ខ្ញុំ​គឺ​ជា​ក្មេង​ម្នាក់​ដែល​ដឹង​ច្បាស់​ខ្លួនឯង​ថា​ចង់​ក្លាយជា​វិចិត្រករ​ពេលដែល​ខ្លួន​ធំ​ឡើង​។ ពេល​ដែល​រំលឹក​ដល់​ពេល​ដំបូង​ដែល​ខ្ញុំ​ចាប់ផ្តើម​ចាប់អារម្មណ៍​ផ្នែក​នេះ​គឺ​គួរ​ឱ្យ​ចង់​សើច​ណាស់​។ ខ្ញុំ​តែងតែ​គូររូប​នារីៗ​អ្នក​មាន​ស៊ីវិល័យ​ដែល​មាន​ក្នុង​ខួរក្បាល​ខ្ញុំ ហើយ​មក​ដល់​ពេល​នេះ​ទម្លាប់​មួយ​នេះ​មិន​បាន​ផ្លាស់ប្តូរ​ឡើយ​។ ប៉ុន្តែ​លុះ​យូរ​ទៅ តិច​និច និង​វិធី​គូរ​របស់​ខ្ញុំ​ចាប់ផ្តើម​រីកចម្រើន និង​ចាស់ទុំ​ជាង​មុន​។ មាន​ថ្ងៃមួយ​ខ្ញុំ​ក៏​បាន​យក​គំនូរ​ដែល​ខ្ញុំ​គូរ​កាលពី​នៅ​រៀន​វិទ្យាល័យ​មក​មើល ហើយក៏​បាន​លាន់មាត់​ថា “​វ៉ា​វ គំនូរ​មួយ​នេះ​ពិតជា​អាក្រក់​មើល​មែន​។​” ប៉ុន្តែ​ក្រោយមក​ខ្ញុំ​ចាប់ផ្តើម​នឹក​ដល់​ទិដ្ឋភាព​កាលពីមុន​។ មាន​គំនូរ​ជាច្រើន​ដែល​ខ្ញុំ​ទុក​ជាប់​ខ្លួន​ដើម្បី​មើល​ពី​ការវិវដ្ត​នៃ​ស្នាដៃ​រប​ស់​ខ្ញុំ​រាប់​ចាប់តាំងពី​រាងរៅ​រហូត​ដល់​ទម្រង់​សក់​។ ពិតជា​មិន​នឹកស្មាន​ថា​គំនូរ​ពីមុន​ទាំងនោះ​គឺជា​ស្នាដៃ​របស់​ខ្ញុំ​ឡើយ​។​

​ហេតុអ្វី​ក៏​លោក​តែងតែ​គូរ​ពី​នារី​? តើ​មាន​អ្វី​នៅ​ពីក្រោយ​គំនិត​មួយ​នេះ​ឬ​?
​ខ្ញុំ​តែងតែ​គូរ​ពី​នារី​តាំងពី​ខ្ញុំ​នៅ​តូច​មក​ម្ល៉េះ​។ កត្តា​នេះ​ប្រហែល​ជា​ទាក់ទង​ជាមួយ​ភាពជា​ស្ត្រី​របស់ខ្ញុំ និង​ការ​ចង់ដឹង​តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា​ពេលដែល​ក្លាយខ្លួន​ជា​នារី​។ សព្វថ្ងៃនេះ ខ្ញុំ​យល់​ថា​ការលេង​ស្តា​យល៍​របស់​នារី​គឺ​មាន​ភាព​គួរឱ្យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ជាពិសេស​គឺ​ម៉ូដ​សម្លៀកបំពាក់ ម៉ាហ្គីយ៉េ និង​ម៉ូដ​សក់​របស់​នារី​គឺ​មាន​ភាព​គួរឱ្យ​ចាប់អារម្មណ៍​ជា​ង​បុរស​ឆ្ងាយ​ណាស់​។ កន្លង​ទៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ចំពោះ​នារី​មួយចំនួន​ខ្ញុំ​បាន​សង្កេតឃើញ​ថា​ជា​នារី​ភេទ​ទី​បី​ដែល​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ការ​គូរ​របស់ខ្ញុំ​។ ពី​មុន​ខ្ញុំ​តែងតែ​គូរ​នារី​ទាំងនោះ​ឱ្យ​មាន​សម្រស់​ស្រស់ស្អាត និង​ទាក់ទាញ​តាម​ដែល​អាច​ធ្វើបាន ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​យល់​ថា​រូបសម្បត្តិ​នារី​ដែល​បង្កប់​ទៅដោយ​ចរិត​លក្ខណៈ​ភេទ​ទី​បី​គឺ​មាន​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​ជា​ង​ឆ្ងាយ​ណាស់​។​

យើងខ្ញុំ​សង្កេតឃើញថា​ស្នាដៃ​គំនូរ​របស់​លោក​គឺ​លាយឡំ​ជាមួយ​អក្សរ​ជាច្រើន តើ​លោក​ធ្វើ​ដូចម្តេច​ទើប​អាច​រក្សា​តុល្យភាព​នៃ​ចំណុច​ទាំងពីរ​នេះ​បាន​? តើ​អក្សរ​ដើរតួ​អ្វីខ្លះ​ក្នុង​ស្នាដៃ​គំនូរ​របស់លោក​? តើ​អក្សរ​ទាំងនោះ​ត្រូវបាន​ដាក់​ដើម្បី​ពន្យល់​ន័យ​ឱ្យ​កាន់តែ​ច្បាស់ ឬ​គ្រាន់តែ​បន្ថែម​សម្រស់ និង​ភាព​ច្នៃប្រឌិត​ដល់​គំនូរ​របស់​លោក​ប៉ុណ្ណោះ​ទេ​?
​សៀវភៅ The Junior Classic គឺជា​សៀវភៅ​គំនូរ​បែប​វគ្គ​ដែល​មិន​ទាន់​បញ្ចប់​នៅឡើយ ដោយ​សៀវភៅ​នេះ​ខ្ញុំ​បាន​បង្កើត​ឡើង​តាំងពី​ខ្ញុំ​នៅ​រៀន​វិទ្យាល័យ​មកម្ល៉េះ​។ ខ្ញុំ​បាន​រកឃើញ​សៀវភៅ​រឿងព្រេង​ពី​បុរាណ​ដែល​ក្នុងនោះ​មាន​ស្នាដៃ​គំនូរ​ដ៏​ស្រស់​ស្អាត​នៅ​លើ​ទំព័រ​សៀវភៅ​ដ៏​ចំណាស់​។ ខ្ញុំ​ក៏​ចាប់ផ្តើម​គូរ និង​ផាត់​ពណ៌​លើ​រូប​ទាំងនោះ​។ ឆ្នាំមុន ខ្ញុំ​បាន​ផ្តោត​ទៅលើ​តិច​និច​គូររូប​របស់ខ្ញុំ និង​អភិវឌ្ឍ​តិច​និច​របស់​ខ្លួន​ដើម្បី​គូ​ររូប​ឱ្យ​កាន់តែ​ស្អាត​។ ចំណែក​អក្សរ​នៅ​ខាងក្រោយ​រូបគំនូរ​គឺ​មិនសូវ​ជា​មាន​សារសំខាន់​នោះទេ​។ ខ្ញុំ​តែងតែ​គូររូប​ដែល​ក្តោប​អត្ថន័យ​សាច់​រឿង​ទាំងមូល ឬ​ក្តោប​អត្ថន័យ​ចំណងជើង​នៃ​សៀវភៅ​។ ពេលខ្លះ អក្សរ​ទាំង​នោះ​គ្រាន់តែ​ដាក់​ដើម្បី​ផ្គុំ​បានជា​សាច់​រឿង​ប៉ុណ្ណោះ​។​

តើ​ជា​ទូទៅ​ឧបករណ៍​គំនូរ​អ្វីខ្លះ​ដែល​លោក​តែងតែ​ប្រើប្រាស់ ហើយ​តើ​គំនូរ​របស់លោក​ជា​ធម្មតា​មាន​ទំហំ​ប៉ុណ្ណា​ដែរ​?
​ឧបករណ៍​គំនូរ​ដែល​ខ្ញុំ​ប្រើប្រាស់​គឺ​អាស្រ័យ​ទៅតាម​ប្រភេទ​គំនូរ​ដែល​ខ្ញុំ​គូរ​។ ចំណែក​គំនូរ​ឆ្លាក់​គឺ​សំខាន់​ចំពោះ​ខ្ញុំ​ណាស់ ហើយ​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​បង្កើត​បាន​ជា​ខន់​សិប (Concept) ច្បាស់លាស់​មួយ​។ បែបនេះ ទើប​ខ្ញុំ​អាចបង្កើត​គំនូរ​ស្រស់​ស្អាត​ជា​មួយ​តិច​និច​ផ្សេងៗ​លើ​ចាន​បាន​។ ខ្ញុំ​ក៏​ប្រើ​ទឹក​ថ្នាំ និង​ប៊ិច​សម្រាប់​គូរ​លើ​សៀវភៅ​ដែរ ប៉ុន្តែ​ការងារ​ទាំងនោះ​ជា​ការងារ​កម្រិត​តូច និង​ងាយ​បញ្ចប់​ជាង​ការងារ​ធំៗ​ផ្សេងទៀត​។ ថ្មីៗ​នេះ​ខ្ញុំ​កំពុង​គូរគំនូរ​ទំហំ​ធំ ហើយ​ខ្ញុំ​ចូលចិត្ត​ការងារ​នេះ​ណាស់​។ ការ​គូរគំនូរ​ទំហំ​ធំ​បែបនេះ​គឺ​មាន​ការលំបាក​សម្រាប់​ខ្ញុំ​ណាស់ ព្រោះ​ខ្ញុំ​ទម្លាប់​នឹង​គូរគំនូរ​តូចៗ​ដើម្បី​ទទួលបាន​ក្បាច់ក្បូរ​អស្ចារ្យ​។​

មាន​នារី​ខ្លះ​មើល​ទៅ​ឆ្នាសឆ្នើម ប៉ុន្តែ​ក៏​គួរ​ឱ្យ​ស្រឡាញ់ តើ​លោក​ធ្វើ​ដូចម្តេច​ទើប​អាច​គូរ​ពី​អត្តចរិត​របស់​នាង​បាន ឬ​តើ​លោក​ធ្វើ​ដូចម្តេច​ដើម្បី​សម្រេច​ថា​រូប​នេះ​គួរ​មាន​អត្តចរិត​បែបណា​?
​រូប​នីមួយៗ​ដែល​ខ្ញុំ​គូរ​គឺ​ដំបូង​ឡើង​សុទ្ធតែ​ជា​មនុស្ស​ដែល​ខ្ញុំ​ពុំដែល​ស្គាល់​។ ប៉ុន្តែ​យូរៗ​ទៅ រូប​នេះ​ក៏​ចាប់ផ្តើម​ណែនាំ​ខ្លួន​ឱ្យ​ខ្ញុំ​បាន​ស្គាល់ តាមរយៈ​សក់ និង​ម៉ូដ​សម្លៀកបំពាក់​របស់​នាង​។ ខ្ញុំ​យល់​ថា​ការ​ដែល​មិន​បានដឹង ឬ​មិន​បាន​ព្រាងទុក​មុន​គឺជា​រឿង​ល្អ គួរឱ្យភ្ញាក់ផ្អើល និង​ទទួលបាន​ជោគជ័យ​ជាង ព្រោះថា​ការ​ដែល​យើង​ត្រៀម​ពេក​អាចធ្វើឱ្យ​គំនូរ​មើលទៅ​សោះកក្រោះ និង​មិន​រស់​រវើក​។ ខ្ញុំ​ចូល​ចិត្ត​រក្សា​ចំណង​មិត្តភាព​បែប​សប្បាយៗ និង​ភ្ញាក់ផ្អើល​ជាមួយ​នារីៗ​ក្នុង​រូបគំនូរ​ទាំងនេះ​។​

​លោក​នឹង​មាន​ការ​ពិព័រណ៍​គំនូរ​ឆាប់ៗ​ខាងមុខ​នេះ​ត្រូវ​ទេ​? តើ​លោក​អាច​ប្រាប់​យើងខ្ញុំ​ខ្លះៗ​បានទេ​?
​ខ្ញុំ​នឹង​មាន​ការ​ពិព័រណ៍​គំនូរ​ចំនួន ២​។ ការតាំងពិព័រណ៍​លើក​ទី​មួយ​នឹង​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយ​។ ក្នុងនោះ​មាន​ដាក់​បង្ហាញ​នូវ​សៀវភៅ​គំនូរ និង​គំនូរ​ឆ្លាក់​របស់ខ្ញុំ​ពី​មុន រួម​ជាមួយ​ស្នាដៃ​វិចិត្រករ​ពោរពេញ​ដោយ​សមត្ថភាព​ម្នាក់​ទៀត​គឺ​អ្នកនាង Denise Duong​។
ការតាំងពិព័រណ៍​លើក​ទី ២ គឺជា​ការ​ការតាំងពិព័រណ៍​ទោល​លើកដំបូង​របស់​ខ្ញុំ ដែល​ក្នុងនោះ​ក៏​មាន​គំនូរ​ដែល​ខ្ញុំ​ដាក់​តាំង​កាលពី​លើក​ទី​មួយ​ផងដែរ​។ ចាប់តាំងពី​ចាប់​អាជីព​ជា​ជាងគំនូរ​មក ទីបំផុត​ខ្ញុំ​រកឃើញ​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត ដូច្នេះហើយ​ទើប​ខ្ញុំ​ព្យាយាម​បង្កើត​គំនូរ​នារី​ជា​វគ្គ​។ គំនូរ​វគ្គ​ទាំងនេះ​គឺ​ឆ្លុះបញ្ចាំង​ពី​សម្រស់ ក្តីស្រឡាញ់ អត្ថន័យ​បង្កប់ ដែល​បានមកពី​រឿង​ទេវ​កថា និង​រឿងព្រេង​និទាន​។​

​តើ​លោក​មាន​ពាក្យ​ផ្តាំផ្ញើ​អ្វីខ្លះ​ដល់​មិត្ត​អ្នកអាន​ដែល​ចង់​បង្កើត​សាល​ពិព័រណ៍​ផ្ទាល់ខ្លួន និង​ចង់​ចាប់​យក​អាជីព​ជា​វិចិត្រករ​ដូច​លោក​?
​ចូរ​ធ្វើ​អ្វី​ដែល​ជា​ខ្លួន​អ្នក​។ វា​ជា​រឿង​ងាយ​នោះទេ​ដែល​អ្នក​អាច​ធ្វើ​អ្វី​ក៏​បាន​ដើម្បី​ប្រាក់ ប៉ុន្តែ​ការ​ដែល​បាន​ធ្វើ​ការងារ​ដែល​ខ្លួន​ពេញចិត្ត​នោះ​អ្នកនឹង​យល់​ថា​ខ្លួនឯង​សម្រេច​បាន​សមិទ្ធផល​ដ៏​អស្ចារ្យ ។ ខ្ញុំ​តែងតែ​ស្រមៃ​ចង់បាន​កម្មវិធី​ពិព័រណ៍​ទោល​របស់​ខ្លួនឯង​ផ្ទាល់​ជា​យូរ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​តែងតែ​ខ្លាច​ថា​ស្នាដៃ​របស់​ខ្ញុំ​មិន​អាច​ទាក់ទាញ​អ្នកមើល​បាន​។ ប៉ុន្តែ​ពេល​នេះ ខ្ញុំ​មាន​មោទកភាព​ចំពោះ​ការងារ​របស់​ខ្ញុំ​ជាខ្លាំង​។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង​។​

ក្នុងនាម​ជា​វិចិត្រករ​ម្នាក់​តើ​លោក​គិតថា​អនាគត​របស់​លោក​នឹង​ទៅជា​យ៉ាងណា​ដែរ​?
​កាលពីមុន​ខ្ញុំ​តែងតែ​ចំណាយ​ពេល​យ៉ាងច្រើន​គិតថា​តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​នៅ​ឆ្នាំ​ខាង​មុខ តើ​ខ្ញុំ​គួរ​រក​ប្រាក់​ឱ្យ​បាន​ច្រើន​ប៉ុណ្ណា​? ប៉ុន្តែ​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ខ្ញុំ​ង​ប់ង​ល់​នឹង​ការងារ​គំនូរ​របស់ខ្ញុំ ហើយ​ខ្ញុំ​ព្យាយាម​ប្រើប្រាស់​ពេល​វេលា​ចំពោះ​មុខ និង​ថែទាំ​អ្វី​ដែល​ខ្ញុំ​មាន​នៅ​ពេល​បច្ចុប្បន្ន​។ ខ្ញុំ​រំភើប​ហើយ​ចង់​ដឹង​ថា​តើ​ការងារ​មួយ​នេះ​នឹង​នាំ​រូប​ខ្ញុំ​ទៅ​ជួប​អ្វី​ខ្លះ​ទៅ​ថ្ងៃ​អនាគត​៕

Entertainment

អាន​នៅ​តុ​កាហ្វេ​

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​….

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​និង​គេ​មើល​មក​ទាក់ទាញ​មែន​ទេ​?
​អត្ថបទ​រឿង​ខ្លីៗ​ឬ​សៀវភៅ​ហ្វេ​ហ្សិន​អម​ទៅ​ដោយ​រូបភាព​និង​រូបថត​ដែល​ទើបតែ​ចេញ​ថ្មី​ហើយ​បំផុសគំនិត ត្រូវបាន​បង្ហាញ​នៅ​ខែ​នេះ​។
​ចូរ​រក​មើល​នូវ​អ្វី​ដែល​ពេញនិយម​នៅក្នុង Fashion and Photography ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ខាងក្រៅ​ចូលទៅក្នុង​ពិភព​របស់​ពួកគេ​។

More Than Human ដោយ Tim Flach
​គាត់​ផ្ដិត​យក​រូបភាព​ពពួកសត្វ​ដ៏​គួរ​ឱ្យ​គយគន់​ពី​ក្នុង​សៀវភៅ​ដ៏​ច្បាស់ក្រឡែត​។

 

Chanel
The Vocabulary of Style
​សៀវភៅ​ដ៏​អេ​ឡេ​ហ្គង់​នេះ​នាំអ្នក​ឆ្លងកាត់​ប្រវត្ដិ​ហ្វេ​ហ្សិន​តាមរយៈ​កែវភ្នែក​របស់ Chanel ជាមួយនឹង​រូបភាព​សម្លៀក​បំពាក់​និង​គ្រឿង​លម្អ​កាយ​គ្រប់​ម៉ូដ​គ្រប់​ម៉ាក​។

Style is Instinct ដោយ Lori Goldstein
​អ្នក​ធ្វើ​ស្ដាយល៍​ដ៏​ល្បីល្បាញ​ផ្ដល់​ឱ្យ​អ្នក​នូវ​ឯកសារ​ក្រៅ​ឆាក​សម្ដែង​ទាក់ទង​និង​ហ្វេ​ហ្សិន ដោយ​សៀវភៅ​របស់​នាង​គឺ​មាន​ចំណងជើង​ថា Style is Instinct​។ សម្រាប់​អ្នក​ធ្វើការ​ផ្នែក​ហ្វេ​ហ្សិន នេះ​ជា​សៀវភៅ​ដែល​ចាំបាច់​ត្រូវតែ​អាន​។

Alexander McQueen: Working Process
​ដោយ Nick Waplington
Alexander McQueen នៅក្នុង​កូឡិក​ហ្សិន​រដូវ​ស្លឹកឈើ​ជ្រុះ​/​រងារ ដែល​ជា​ជម្រើស​ចុងក្រោយ​របស់​គាត់​។ សៀវភៅ​នេះ​ជួយ​អ្នក​មួយ​រយៈពេល​ខ្លី​ដោយ​អ្នក​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​គួរ​ឱ្យ​ពេញចិត្ដ​បំផុត​ធ្វើ​ការងារ​របស់​ខ្លួន​។ Alexander Nick Waplington គឺជា​អ្នក​ថតរូប​ប្រកប​ដោយ​ទេពកោសល្យ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​តាម​និង​ចងក្រង​ជា​ឯកសារ McQueen: Working Process

Chloé: Attitudes
​នេះ​ជា​ហ្វេ​ហ្សិន​របស់​ស្ដ្រីដ៏​ស្រស់ស្អាត​បំផុត​ជាមួយនឹង Chloé ដ៏​ស្រទន់​និង​មិន​កំណត់ ព្រម​ទាំង​ការបង្កើត​ប្រវត្ដិសាស្ដ្រ​រយៈពេល​៦០​ឆ្នាំ​នៃ​ការ​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន និង​ស្លាក​សញ្ញា​ហ្វេ​ហ្សិន​ដ៏​មាន​តម្លៃ​បំផុត​។

The Asylum
​ដោយ Simon Doonan
​ទំនាក់ទំនង​រវាង​ការស្រឡាញ់​/​ស្អប់​ជាមួយនឹង​ពិភព​ហ្វេ​ហ្សិ​ន​និង​ពិភពដ៏​ល្ងីល្ងើ មាន​ខ្លះ​ត្រូវ​រូ​វ​គ្នា ប៉ុន្ដែ​ក៏​មាន​ការ​មាក់ងាយ​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។ ឈាន​ចូល​ទៅ​រក​ភាព​ល្ងីល្ងើ​ដោយសារ​ពាក្យ​សម្ដី​របស់​គាត់ អ្នក​ប្រហែលជា​នឹង​រក​ឃើញ​ការ​ថ្នាក់ថ្នម​ខ្លះ​នៅ​ក្នុង​ការ​គិត​ឃើញ​ដូចៗ​គ្នា​ជាក់​ជា​មិនខានឡើយ​៕

 

Continue Reading

Entertainment

ឡាង ស៊ឺ​នីង – វិចិត្រករ​ជនជាតិ​អ៊ីតាលី​មកពី​ប្រទេស​ចិន​

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)….

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)

​លោក Michelangelo, Leonardo Da Vinci, លោក Vincent Van Gogh – ទាំងនេះ​គឺជា​ឈ្មោះ​ឬ​អ្នកសិល្បៈ​ដែល​អ្នក​ប្រហែលជា​ដឹង​ច្បាស់​ប៉ុន្តែ​តើ​អ្នកដឹង​អ្វីខ្លះ​អំពី​រឿង Lang Shining? អ្នក​ប្រហែលជា​មិន​ដឹង​ទេ​មើលទៅ​!
​វិចិត្រករ​ជនជាតិ​ចិន​ឈ្មោះ ឡាង ស៊ឺ​នីង (Lang Shining )​បាន​បន្សល់ទុក​នូវ​ឥទ្ធិពល​ក្នុង​ពិភព​គំនូរ ដែល​ស្នាដៃ​របស់​គាត់ ត្រូវបាន​គេ​គោរព​និង​កោតសរសើរ​យ៉ាង​ខ្លាំង​បច្ចុប្បន្ននេះ​។​

​ដោយ​មាន​ឈ្មោះ​កំណើត Giuseppe Castiglione លោក Lang Shining គឺជា​វិចិត្រករ​អ៊ីតាលី​ម្នាក់​ដែល​បាន​បម្រើការ​ជា​សាសនទូត​(​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​)​នៅក្នុង​ប្រទេស​ចិន​ចន្លោះ​ឆ្នាំ ១៧១៥ និង​១៧៦៦ ដែល​ជា​ឆ្នាំ​នៃ​ការស្លាប់​របស់​គាត់​។

​កើត​នៅក្នុង​គ្រួសារ​មាន​ទ្រព្យសម្បត្តិ​មួយ លោក​ឡាង ស៊ឺ​នីង បានចាប់ផ្តើម​រៀន​គូរ​គំនូរ​។ គាត់​មាន​គ្រូបង្រៀន​ឯកជន​ម្នាក់​ដែល​បង្រៀន​គាត់​ពី​របៀប​គូរ​រូប​។ នៅ​ឆ្នាំ​១៧០៧​ពេល​ដែល​គាត់​មាន​អាយុ ១៩ ឆ្នាំ ស៊ឺ​នីង បាន​ចូលរួម​ក្នុង​សង្គម​របស់​ព្រះ​យេស៊ូ​(Geno Society of Jesus) ដែល​ជា​សហគមន៍​សាសនា​មួយ​របស់​វិហារ​កាតូលិក​។​ឡាង ស៊ឺ​នីង​ជា​សមាជិក Society of Jesus ប៉ុន្ដែ​លោក​មិន​ដែល​ធ្វើ​ជា​បុព្វ​ជិត​ទេ​។​

​វិចិត្រករ​យេស៊ូគ្រិស្ត​ជាច្រើន​ទៀត បាន​ត្រូវ​ជួល ជួល​ដោយ​អធិរាជ កាង​ស៊ី (Kangxi Emperor) ដែល​ជា​អធិរាជ​ទី ៤ នៃ​រាជវង្ស​ឈីង​នៅ​ចុង​សតវត្សរ៍​ទី​១៧ ។ នេះ​ជា​អ្វី​ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការធ្វើដំណើរ​របស់​លោក​ឡាង ស៊ឺ​នីង ទៅ​ប្រទេស​ចិន​។ នៅ​ដើម​សតវត្សរ៍​ទី​១៨ ស៊ឺ​នីង ត្រូវបាន​គេ​អញ្ជើញ​ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ដោយ​សហគមន៍ Jesuit ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​។ ស៊ឺ​នីង បាន​មក​ដល់​ប្រទេស​ចិន​នៅ​ឆ្នាំ ១៧១៥​ហើយ​គាត់​បាន​ស្នាក់​នៅ​ប្រទេស​ចិន​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់​គាត់​។​

​ឡាង ស៊ឺ​នីង មាន​បន្សល់​ស្នាដៃ​ច្រើនណាស់​។ ក្រៅពី​ផលិត​ស្នាដៃ​គំនូរ​ជាច្រើន​គាត់​បាន​រចនា​និង​តុបតែង​រចនាសម្ព័ន្ធ​ជាច្រើន​ដែល​រួម​មាន​វិហារ St. Francis Borgia និង​វិមាន​រចនាបទ​លោកខាងលិច​ជា​ច្រើន​របស់ Old Summer Palace​។ រូបគំនូរ​របស់ Lang Shining គឺ​លាយ​បញ្ចូល​គ្នា​នូវ​វប្បធម៌​អឺរ៉ុប​និង​ចិន​។ គាត់​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ចិន​សម្រាប់​គំនូរ​របស់​គាត់​ប៉ុន្តែ​គំនូរ​ទាំងនោះ​បាន​ឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យ និង​បច្ចេកទេស​នៃ​ការដាក់​ស្រមោល​បែប លោកខាងលិច​។​

ស្នាដៃ​ដ៏​ល្អ​បំផុត​មួយចំនួន​ក្នុង​ចំណោម​ស្នាដៃ​ល្អៗ​ជាច្រើន​របស់​គាត់ រួម​មាន​ផ្ទាំងគំនូរ​សេះ​មួយរយ , ផ្កា​អម​តៈនៃ​និទាឃ​រដូវ​គ្មាន​ទីបញ្ចប់ ផ្ទាំងគំនូរ​សាច់​ក្រណាត់​សូត្រ និង​គំនូរ​ខ្លារខិន​លឿង​និង​គំនូរ​រូប​សត្វ​ស្ទាំង​ស​៕

Continue Reading

Entertainment

បង្ហាញ​វត្ដ​មាន​ជា​ថ្មី

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ….

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​នាង Blake Lively នោះទេ
​បុរស​សញ្ជាតិ​កាណាដា​មាន​រាង​ខ្ពស់​(១.៨៨​ម៉ែត្រ​) រូប​នេះ​មក​ពី​ទីក្រុង Vancouver គឺ​ជា​កម្មវត្ថុ​ដែល​ធ្វើ​ឱ្យ​បុរសៗ​នៅលើ​លោក​យើង​នេះ​ច្រណែន​ជាខ្លាំង​។ មុន​ពេល​គាត់​បាន​ក្លាយជា Mr Blake Lively គាត់​គឺជា Mr Scarlett Johansson​។ បុរស​ខ្លះ​ក៏​មាន​សំណាង​ដូច​គាត់​ខ្លះ​ដែរ​។

កាលពី​ចុងឆ្នាំ​មុន Reynolds និង Lively បាន​ស្វាគមន៍​ទារិកា​របស់​ពួកគេ​ឈ្មោះថា James​។ គូ​ស្វាមីភរិយា​នេះ​និយាយថា នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​នូវ​អ្វី​ដែល​ពួកគេ​សង្ឃឹម​ថា​ជា​គ្រួសារ​មួយ​ដែល​មាន​សមាជិក​៨​នាក់​។ ភ័ព្វសំណាង​របស់ Reynolds ទំនងជា​មិន​ទាន់​ចប់​នៅឡើយ​ទេ​។ បន្ទាប់​ពី​ការចាក់​បញ្ចាំង​ខ្សែភាពយន្ដ​ដ៏​ជោគជ័យ​បន្ដបន្ទាប់​គ្នា​ដូចជា​រឿង Green Lantern and R.I.P.D, Deadpool ជា​ដើម​រួច​មក តួ​សម្ដែង​ដ៏​អង់អាច​ក្លាហាន​រូបនេះ​មាន​កេរ​ឈ្មោះ​ល្បី​សុះសាយ​ជាខ្លាំង ហើយ​បាន​ធ្វើឱ្យ​តារា​ដ៏​សិច​ស៊ី​ម្នាក់​នេះ​ឈាន​ឡើង​លំដាប់​កំពូល ក្រោយ​ពី​រកចំណូលបាន​១៣៥​ដុល្លារ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ដំបូង​។

​អ្នកដឹកនាំ​សម្ដែង​លោក Tim Miller និយាយថា “​ខ្ញុំ​មាន​ការ​ស្រមៃ​បែបនេះ​ចំពោះ Ryan ដោយ​ដាក់​ឱ្យ​គាត់​សម្ដែង​នៅក្នុង​រឿង Deadpool គឺ​ស័ក្ដិសម​ខ្លាំងណាស់​សម្រាប់​រូបគាត់​។​” ជា​តួអង្គ​កំពូល​បុរស តារា​ដ៏​សង្ហា​រូបនេះ​មាន​ភាព​ឆ្លាត​វៃ​អស្ចារ្យ​ខ្លាំងណាស់​។​
​ទោះបី​ហៅ Reynolds ថា​ជា​“regular guy” ក៏ដោយ ក៏ Miller គឺជា​អ្នកគាំទ្រ​មួយ​រូប​ផង​ដែរ​។ “​គាត់​រាប់អាន​គ្រប់គ្នា​ដោយ​ក្ដី​គោរព​និង​រួសរាយ​រាក់ទាក់​ដែល​មាន​លើស​ពី​អាជីព​របស់​គាត់​ទៅ​ទៀត​។ គាត់​ជា​មនុស្ស​រីករាយ​ខ្លាំងណាស់ ហើយ​គាត់​ចេះ​កំប្លែង​ដែល​អាច​ធ្វើឱ្យ​ក្រុម​ការងារ​ដទៃ​ទៀត​ហើយ​និង​ខ្ញុំ​សើច​បាន​គ្រប់ពេល​។ ខ្ញុំ​ធ្វើ​ឱ្យ​ខូច​រឿង​ដែល​ថត​បាន​ជាច្រើន ពី​ព្រោះ​ខ្ញុំ​អស់សំណើច​ខ្លាំងពេក​នៅ​ពេល​ធ្វើការ​ពី​មុខ monitors កុំព្យូទ័រ​នោះ​។​”

ការកោតសរសើរ​នៅតែមាន “​គាត់​ក៏​មាន​សមានចិត្ដ​ល្អ​នៅ​ពេល​ដែល​សម្ដែងជា​មួយ​តួអង្គ​ដទៃទៀត ជាមួយ​ក្រុមការងារ ហើយ​និង​ខ្ញុំ​។ គាត់​ឆាប់​យល់​សាច់​ការ​ហើយក៏​ធ្វើឱ្យ​ដំណើរ​រឿង​ប្រព្រឹត្ដទៅ​យ៉ាង​រលូន​និង​ងាយស្រួល​សម្រាប់​គ្រប់​គ្នា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការសម្ដែង​ផងដែរ​។ ខ្ញុំ​ចង់​មានន័យ​ថា គ្រប់​គ្នា​ក្នុង​ទីនេះ​គឺ​សំដៅ​តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម​។ បុគ្គលិក​ទាំងអស់​ស្រឡាញ់​ពេញចិត្ដ​គាត់​ខ្លាំងណាស់​។​”

បន្ទាប់ពី​ទទួល​ជោគជ័យ​ផ្នែក​ភាពយន្ត ស្នាដៃ​បន្ដបន្ទាប់​ទៀត​គ្រោង​នឹង​ធ្វើ​តទៅទៀត ហើយ Miller ក៏បាន​សម្រេច​ជ្រើសរើស Reynolds ទៀត​ដែរ​។ “​គាត់​ជា​តារា​សម្ដែង​ដ៏​អស្ចារ្យ​ខ្លាំងណាស់​”​។ គាត់​ជា​តារា​សម្ដែង​អាជីព ហើយ​រួសរាយ​រាក់ទាក់​សម្រាប់​អ្នកដឹកនាំ​សម្ដែង​ដូចជា​រូប​ខ្ញុំ​ជាដើម​។ គាត់​អាច​ដាក់ចិត្ដ​ដាក់​កាយ​និងស​ម្របខ្លួន​ឥត​ចេះ​នឿយណាយ​ក្នុង​ការផ្លាស់ប្ដូរ​ចង្វាក់​សម្ដែង​ដែល​ខ្ញុំ​ដាក់​ឱ្យ​គាត់​ធ្វើ​។​”
យើង​មិន​អាច​រង់ចាំ​បាន​ទៀត​ទេ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.