Entertainment

(English) Let’s Talk About Karma

By  | 

អ្នក​នឹង​ទទួលបាន​អ្វី​ដែល​អ្នក​បាន​សាង អ្វី​ដែល​អ្នក​បាន​ធ្វើ វា​នឹង​ធ្លាក់​មក​លើ​ខ្លួន​អ្នក​វិញ អ្វី​ដែល​អ្នក​បាន​សាង វា​នឹង​បក​ត្រឡប់មកវិញ សាង​បែបណា​នឹង​ទទួលបាន​ផល​នោះ​មក​វិញ​។
–​យើង​ទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់បាន​ស្ដាប់ និង​ឮ​រឿងរ៉ាវ​ដែល​ដូចៗ​គ្នា​ជា​ច្រើន​មកហើយ​។​
​រឿងរ៉ាវ​ទាំងអស់នោះ​ពាក់ព័ន្ធ​ជាមួយ​នឹង​កម្ម ព្រមទាំង​លទ្ធផល​ដែល​មនុស្ស​នឹង​ទទួលបាន​មក​វិញ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​សាង​។ យើង​ឮ​អំពី​រឿងរ៉ាវ​ទាំងអស់​នេះ​គ្រប់ពេលវេលា​ទាំងអស់ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ឬទេ​ថា​វា​មានន័យ​យ៉ាងណា​ទៅ ហើយ​តើ​វា​អាច​នឹង​មាន​ការផ្លាស់ប្ដូ​រ​បរិបទ​ឬ​អត់​។ តោះ​ពិភាក្សា​អំពី​វា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​នេះ​។​
​តើក​ម្ម​ជា​អ្វី​?
​ជា​ភាសាសំស្ក្រឹត កម្ម​ប្រែ​ថា​អំពើ​។ ភាគច្រើន​គេ​ប្រើប្រាស់​ក្នុង​សាសនា និង​ប្រពៃណី​ហិណ្ឌូ និង​ព្រះពុទ្ធ កម្ម​ជា​អំពើ​ដែល​កើតឡើង​ដោយសារ​ការ​ជម្រុញ ឬ​បង្ខំ​ដោយ​ចេតនា ឬ​ការ​ជម្រុញ​ចិត្ត​ពី​អ្នក​ណា​ម្នាក់​។ យោង​តាម​សាសនា​ទាំងពីរ​នេះ វា​ត្រូវ​បាន​គេ​ជឿជាក់ថា​ចេតនា និង​សកម្មភាព​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​គឺ​ពិតជា​មាន​ឥទ្ធិពល​ទៅលើ​ជីវិត​រស់នៅ​របស់​ពួក​គេ​ខ្លាំង​ណាស់​ទាំង​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ផងដែរ​។​
​គោល​គំនិត​នៃ​វិទ្យាសាស្ត្រ ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​បានបង្ហាញ​ថា​រាល់​សកម្មភាព​ទាំងអស់​វា​នឹង​ឆ្លើយ​តប​មក​វិញ​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​។ វា​ជា Newton’s Third Law of Motion ដែល​ដូច​ទៅ​នឹង​អ្វី​ដែល​អ្នក​បាន​សិក្សា​កាល​ពី​ថ្នាក់​វិទ្យាល័យ​។ យោង​តាម​វិទ្យាសាស្ត្រ វា​ជា​ច្បាប់​ដែល​ចែង​ថា​រាល់​អ្វី​ដែល​អ្នក​បាន​សាង​ទៅកាន់​សកលលោក វា​នឹង​បង្កើត​ជា​រលក ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ជាច្រើន​ហើយក៏​អាច​នឹង​ត្រឡប់​មក​រក​អ្នក​វិញ​មិន​ថា​ក្នុង​សភាព​បែបណា ឬ​ដូច​ទៅ​នឹង​អ្វី​ដែល​ដូច ឬ​ផ្ទុយ​ទៅនឹង​ដែល​អ្នក​បាន​ប្រព្រឹត្ត​។​
​មនុស្ស​គ្រប់គ្នា​និយាយ​អំពី​ផលកម្ម តើ​វា​ជា​អ្វី ហើយ​ហេតុអ្វី​បានជា​វា​សំខាន់​យ៉ាងនេះ​?
​អ្នក​យល់​យ៉ាងច្បាស់​អំពី​និយមន័យ​នៃ​ពាក្យ​ថា​កម្ម ឥឡូវ​នេះ​យើងខ្ញុំ​សូម​បង្ហាញ​អ្នក​ថា​កម្ម​ត្រូវ​បាន​ញែក​ដាច់​ពី​សាសនា និង​ការចាប់​ជាតិ​ជាថ្មី​។​
​សព្វថ្ងៃ​នេះ​មនុស្ស​បាន​យក​ពាក្យ​ថា​កម្ម​មក​ស្វែងរក​យុត្តិធម៌​។ នៅ​ទីកន្លែង​ណា​ដែល​មាន​ការនិយាយ​អំពី​កម្ម ពាក្យ​ថា​ផលកម្ម​ក៏​នឹង​ត្រូវបាន​គេ​លើក​មក​និយាយ​ជាមួយ​គ្នា​ផង​ដែរ​។ បច្ចុប្បន្ននេះ កម្ម​មិនមែនជា​អ្វីមួយ​ដែល​មនុស្ស​ត្រូវ​យល់​ដឹង និង​ទទួលស្គាល់​ថា​វា​ជា​អ្វី​ដែល​អ្នក​នឹង​ទទួលបាន​ពី​អំពើ​របស់​អ្នក​មិន​ថា​ល្អ ឬ​អាក្រក់​។ ប៉ុន្តែ​វា​បែរជា​ត្រូវបាន​គេ​និយាយថា​ជា​ការសង​សឹក​ទៅ​វិញ​។
​ឧ​ទារហណ៍ អ្នក​ប្រហែលជា​ធ្លាប់បាន​ឮ “​តើ​អ្នក​ចង់​ធ្វើបាប​ខ្ញុំ​មែន​ទេ​? អ្នក​ធ្លាប់​ឮ​ពាក្យ​ថា​កម្ម​ទេ​? ខ្ញុំ​មិន​ចាំបាច់​ចំណាយ​កម្លាំង​ទៅ​តប​ត​ជា​មួយ​អ្នក​ទេ ទុក​ឱ្យ​កម្ម​ពារ​ធ្វើ​វា​ជំនួស​ខ្ញុំ​ចុះ​”​។​
​ការប្រើ​ពាក្យ​ថា​ផលកម្ម​ក្នុងសង្គម​សព្វថ្ងៃនេះ​មិនមែន​មានន័យថា​ធ្វើឱ្យ​មនុស្ស​យល់ដឹង​អំពី​អ្វី​ដែល​ពួកគេ​អាច​ប្រព្រឹត្ត​នោះទេ​។ វា​បាន​ក្លាយជា​វិធី​មួយ​ដែល​បន្ទោស​ទៅកាន់​សកលលោក​ទៅវិញ សម្រាប់​ភាពខ្វះខាត ឬអ្វី​ដែល​ធ្វើឱ្យ​ជីវិត​របស់​អ្នក​លំបាក​។​
​បើទោះជា​យ៉ាងណា​ក៏ដោយ កម្ម​មិនមែន​មានន័យថា​ការទម្លាក់​កំហុស ឬ​គុំគួន​សម្រាប់​អ្វី​ដែល​កើតមានឡើង​ចំពោះ​អ្នក​។ វា​ជា​វិធី​មួយ​ដែល​ជួយ​ឱ្យ​អ្នក​អាច​យល់ដឹង និង​ចេះ​យល់ចិត្ត​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ទៅវិញ​។​
​មនុស្ស​ភាគច្រើន​បណ្ដែត​បណ្ដោយ ឱ្យ​ខ្លួន​ឯង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ដែល​ធ្វើឱ្យ​ពួក​គេ​ងាយស្រួល​នឹង​ទទួលយក​ថា​ហេតុអ្វី​បានជា​រឿង​អាក្រក់ៗ​កើតឡើង​លើ​មនុស្ស​ល្អ​។ វា​ជា​របាំង​ការពារ​ខ្លួន​ដែល​ធ្វើឱ្យ​មនុស្ស​ដឹកនាំ​ខ្លួនឯង​ឱ្យ​ចេះ​រក​វិធី​ណា​ដែល​មាន​សុវត្ថិភាព​សម្រាប់​ខ្លួន​។​
​កម្ម​ពិតជា​មាន​មែន ប៉ុន្តែ​វា​ជា​ថាមពល​ដែល​អ្នក​បាន​បង្កើត ផល​នៃ​អំពើ​ដែល​អ្នក​បាន​សាង គិត ការប្រើ​ពាក្យពេចន៍ បែបបទ​ជីវិត​រស់នៅ អាកប្បកិរិយា ជំនឿ និង​ការរំពឹងទុក​។ មិនមាន ភាព​លាក់កំបាំង​ពី​សាសនា ឬ​ជាតិ​មុន​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​ពាក្យ​ថា​កម្ម​ឡើយ ហើយ​វា​ក៏​មិនមែន​មានន័យថា​ជា​ការទទួលខុសត្រូវរ​បស់​អ្នកណាម្នាក់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ជីវិត​របស់​អ្នក​ឡើយ​។​
​ដើម្បី​កាន់តែ​ងាយស្រួល​យល់ វា​ជា​ការរួមបញ្ចូល​គ្នា​ទាំង​ភាពអវិជ្ជមាន និង​វិជ្ជមាន​នៃ​ជីវិត​ពិត​របស់​អ្នក​។ វា​មិនមែន​ជា​លទ្ធផល ប៉ុន្តែ​វា​ជា​អ្វី​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការគិត អំពើ ក៏ដូចជា​ពាក្យ​សម្ដី​របស់​អ្នក​ផងដែរ​។ គ្មាន​ផលកម្ម​ដែល​កើតមានឡើង​ចំពោះ​យើង​ឡើយ​។​
​ដូច្នេះ​ហេតុ​អ្វី​បាន​ជា​ចាំបាច់​តបស្នង​ត្រឡប់​ទៅ​វិញ​?
​ដូច​ដែល​យើងខ្ញុំ​បាន​រៀបរាប់​ខាងលើ​អ៊‍ីចឹង កម្ម​មិនមែន​ជា​ការបន្ទោស​ទៅលើ​អ្នកណា​ម្នាក់​អំពី​អ្វី​ដែល​អ្នក​បាន​ជួបប្រទះ និង​ទទួល​រង​ឡើយ​។ វា​មិនមែន​ជា​វិធី​ដើម្បី​សងសឹក​គ្នា​ទេ​។ វា​ជា​វិធី​ដើម្បី​យល់ដឹង​អំពី​អ្វី​ដែល​យើង​ប្រព្រឹត្ត ឬ​ចេតនា​របស់​យើង ដែល​នឹង​មាន​ការឆ្លើយតប​ត្រឡប់មកវិញ​។ បើ​ទោះ​ជា​ការឆ្លើយតប​នោះ​វិជ្ជមាន ឬ​អវិជ្ជមាន​វា​អាស្រ័យ​ទៅលើ​ជម្រើស ការគិត និង​ការ​ជម្រុញ​ចិត្ត​របស់​យើង វា​មិនមែន​ជា​របស់​អ្នក​ផ្សេង​ឡើយ​។​

​ជាមួយ​នឹង​ពាក្យ​ថា​កម្ម មនុស្ស​រៀន​ចេះ​យល់ដឹង​ជាង​មុន ព្រមទាំង​មាន​ការ​យល់ចិត្ត​ចំពោះ​អ្នក​ដទៃ​ផ្សេងទៀត ក៏ដូចជា​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​អ្វី​ដែល​ខ្លួន​ឯង​ចង់​ប្រព្រឹត្ត​ផងដែរ​។​
​ការ​តបស្នង​ជា​គំនិត​មួយ​ដែល​កើតឡើង​ពី​ការគិត​នៃ​ការ​គេចចេញ​ពី​ផលកម្ម​ដែល​ជំនួស​មកវិញ​នូវ​ការប្រព្រឹត្ត​ល្អ​ទៅកាន់​អ្នកដទៃ វា​ត្រូវ​បាន​ផ្ដល់ឱ្យ​អ្នកដទៃ​ទាំងស្រុង​តែម្ដង​។​
​នៅពេល​ដែល​អ្នក​សម្រេច​ចិត្ត​ក្នុងការ​តបស្នង​ទៅកាន់​នរណា​ម្នាក់​ដើម្បី​បង្កើត​ជា​វដ្ដ​នៃ​ការ​សាង​អំពើ​ល្អ វា​មិនមែន​កើតឡើង​ដោយ​ចេតនា ឬ​ការរំពឹង​ទុក​ថា​នឹង​ទទួល​បាន​ការ​តបស្នង​អ្វី​ត្រឡប់មកវិញ​ឡើយ​។ ប៉ុន្តែ​វា​មានន័យ​ថា​ការបង្កើត​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​ការយល់​ពី​គ្នា​ទៅវិញទៅមក អ្វី​ដែល​ប្រសើរ​ជាង​មុន ដែល​អ្នកនឹង​ទទួល​បាន​ការ​តបស្នង​ពី​អំ​ពោះ​ល្អ​ដែល​អ្នក​បាន​សាង​ផងដែរ​។​
​សម្រាប់​ភាព​ជា​មនុស្សធម៌ គំនិត​នៃ​ការ​តបស្នង​គឺ​ពិតជា​ប្រពៃ​ខ្លាំងណាស់ បើ​ទោះបីជា​យ៉ាងណា​ក៏ដោយ ជម្រើស​ជា​របស់​អ្នក​។ អ្នក​នឹង​មិន​ទទួល​រង​អ្វី​អាក្រក់​ឡើយ​ប្រសិនបើ​អ្នក​មិន​បាន​សាង​វា​។ ហើយ​ប្រសិនបើ​សំណាងអាក្រក់​ខ្លះ​ធ្លាក់​មក​លើ​ខ្លួន​អ្នក ជម្រើស​គឺ​គ្មាន​អ្វី​ក្រៅ​ពី​គ្មាន​អ្នកទទួលខុសត្រូវ​លើ​វា​ឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *