Connect with us

ប្រទេស​នីមួយៗ​មាន​បែបបទ​នៃ​ការរស់នៅ និង​វប្បធម៌​ខុសប្លែក​ពី​គ្នា​។ ខណៈ​ដែល​ប្រពៃណី​មាន​ជាច្រើន​ហូរហែរ មាន​ប្រពៃណី​ខ្លះ​ត្រូវបាន​គេ​កត់ត្រា​ទុក ខាងក្រោម​នេះ​ជា​ប្រពៃណី​ទាំង ១២ ជុំវិញ​ពិភពលោក​ដែល​ទទួលបាន​ពី​ប្រទេស​ផ្សេងៗ​គ្នា​នៃ​ពិភពលោក​។
​ប្រពៃណី​ចោល​ដុំថ្ម​ចូល​ទន្លេ​នៃ​ប្រទេស​អូស្ត្រាលី​
​ពិធីមង្គលការ​នៃ​ប្រទេស​អុស្ត្រាលីមាន​ប្រពៃណី​មួយ​ដែល​តម្រូវ​ឱ្យ​កូនក្រមុំ និង​កូនកំលោះ​ចោល​ដុំថ្ម​ចូល​ទន្លេ​ដើម្បី​ជា​សក្ខីភាព​នៃ​សេចក្ដីស្នេហា​របស់​ពួកគេ​។ នេះ​សរ​បញ្ជាក់​ឱ្យឃើញ​ថា​ប្ដី​ប្រពន្ធ​ដែល​បាន​ធ្វើ​បែប​នេះ​នឹង​រួមរស់​ជាមួយ​គ្នា​អស់​មួយ​ជីវិត​របស់​ពួកគេ​។​
​កា​ផ្សាំង​សត្វ​លា​នៅ​ប្រទេសប្រេ​ស៊ីល​
​ប្រពៃណី​ប្រេ​ស៊ីល​នៃ​ការ​រៀប​មង្គលកា​រដែ​ល​នៅ​តែ​អនុវត្ត​នៅ​តំបន់​ខ្លះ​នៃ​ប្រទេសប្រេ​ស៊ីល​នោះ​គឺ​ការផ្សាំង​សត្វ​លា​ដែល​ធ្វើឡើង​ដោយ​កូនកំលោះ​។ ការធ្វើ​បែប​នេះ​បង្ហាញថា​កូនកំលោះ​ជា​អ្នក​ចិញ្ចឹម​ដ៏​ល្អ ព្រមទាំង​បញ្ជាក់​ថា​គាត់​នឹង​ក្លាយ​ជា​ស្វាមី​ដ៏​ល្អ​សម្រាប់​កូនក្រមុំ​ផងដែរ​។​
​កូនក្រុំ​ជិះ​គ្រែស្នែង​នៃ​ប្រទេស​ចិន​
​សម្រាប់​ពិធីមង្គលការ​បែប​ប្រពៃណី​របស់​ប្រទេស​ចិន កូនក្រមុំ​ត្រូវបាន​គេ​តម្រូវ​ឱ្យ​ជិះ​លើ​គ្រែ​ស្នែង​។ វា​ជា​រទេះ​ដែល​តម្រូវ​ឱ្យមាន​អ្នក​សែង ឬ​អូស​ដោយ​សត្វ​។ គ្រែស្នែង​តម្រូវឱ្យ​មាន​ពណ៌​ក្រហម ឬ​មាន​វាំងនន​ពណ៌​ក្រហម​ដែល​មាន​ក្បូរ​ក្បាច់រចនា​ដ៏​ពិសេស​។ កូនក្រមុំ​ក៏​តម្រូវ​ឱ្យ​គ្រប​ស្បៃ​មុខ​ពណ៌​ក្រហម ខណៈ​ដែល​ពណ៌​ក្រហម​តំណាង​ឱ្យ​ក្ដី​ស្រលាញ់ និង​សំណាងល្អ​នៃ​ប្រទេស​ចិន​។​
​ប្រទេស​បារាំង និង​រ៉ូប​អាពាហ៍ពិពាហ៍ព​ណ៌ស​
​នៅ​ប្រទេស​បារាំង គ្រួសារ​កូនក្រមុំ​នឹង​រៀបចំ​ក្រណាត់​លី​នី​ន និង​ក្រណាត់​ធម្មតា​ជាច្រើន​ព្រមទាំង​បាន​ប៉ាក់​ជា​អក្សរ​ដ៏​ស្រស់​ស្អាត​ដែល​តំណាង​ឱ្យ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ផង​ដែរ​។ របស់​ទាំងអស់នេះ​ត្រូវ​បាន​ទុក​ដាក់​នៅក្នុង​ទូ​សម្លៀកបំពាក់ ឬ​ហិប​ដែល​ជា​និមិត្តសញ្ញា​នៃ​ទ្រព្យសម្បត្តិ និង​សំណាងល្អ​ផងដែរ​។ ការផ្ដល់​ឱ្យ​កូនក្រមុំ​នូវ​រ៉ូប​អាពាហ៍ពិពាហ៍ និង​ទូ​សម្លៀក​បំពាក់​នេះ​មានន័យថា​ជា​ការផ្ដល់​ក្ដី​ស្រលាញ់ ព្រមទាំង​បង្ហាញ​ថា​កូនក្រមុំ​មាន​អ្វីៗ​គ្រប់បែប​យ៉ាង​សម្រាប់​អាពាហ៍ពិពាហ៍​របស់​នាង​។​
​ប្រពៃណី​គ្រាប់​អាល់​ម៉ុន​ណៃ​ប្រទេស​អ៊ីតាលី​
​នំ​ខេ​ក​មិន​ត្រូវបាន​គេ​ប្រើប្រាស់​ឡើយ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​នៃ​ប្រទេស​អ៊ីតាលី​។ ភ្ញៀវ​កិត្តិយស​ទាំងឡាយ​នឹង​ទទួលបាន​ស្ករ​គ្រាប់​រាង​គ្រាប់​អាល់​ម៉ុន​ដែល​វេច​ខ្ចប់​ក្នុង​ប្រអប់​ដ៏​ស្រស់ស្អាត​។ គ្រាប់​អាល់​ម៉ុន​អាច​មាន​ចំនួន​ពី ៥ ទៅ ៧ គ្រាប់​ដោយ​តំណាង​ឱ្យ​សំណាងល្អ​។ គ្រាប់​អាល់​ម៉ុន​តំណាង​ឱ្យ​ភាពល្វីង និង​ផ្អែម​ដែល​កូនក្រមុំ និង​កូនកំលោះ​ត្រូវ​ចែករំលែក និង​ផ្ដល់​ឱ្យ​គ្នា​។​
​ស្បែកជើង​កូនក្រមុំ​នៃ​ប្រទេសក្រិក​
​នៅ​ប្រទេស​ក្រិច អ្នក​កំដរ​កូនក្រមុំ​នឹង​សរសេរ​ឈ្មោះ​របស់​ពួកគេ​នៅ​បាត​ស្បែកជើង ដើម្បី​ស្វែងរក​ថា​តើ​អ្នកណា​នឹង​រៀប​អាពាហ៍ពិពាហ៍​បន្ទាប់​។ វា​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ការបោះ​ផ្កា​ដែរ​។ ក្នុង​ករណី​ខ្លះ ឈ្មោះ​អ្នក​កំដរ​កូនក្រមុំ​ណា​ដែល​ត្រូវបាន​លុប​ជ្រះ​មុនគេ​នោះ​នឹង​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​បន្ទាប់​។ ហើយ​ក្នុង​ករណី​ផ្សេងទៀត ឈ្មោះ​អ្នក​កំដរ​កូនក្រមុំ​ដែល​លុប​ជ្រះ​ក្រោយ​គេ​នឹង​រៀប​អាពាហ៍ពិពាហ៍​បន្ទាប់​។​
​ដើរ​ជុំវិញ​ភ្នក់ភ្លើង ៧ ជុំ​នៃ​ប្រទេស​ឥណ្ឌា​
​ប្រពៃណី​បុរាណ​ដែល​ត្រូវបាន​គេ​ហៅថា Sapdapati ឬ​ការដើរ​ជុំវិញ​ភ្នក់ភ្លើង​ចំនួន ៧ ជុំ​ដោយ​យក​ស្បៃ​គ្រប​មុខ​របស់​កូនក្រមុំ​ចងភ្ជាប់​ជាមួយ​អាវ​វែង​របស់​កូនកំលោះ​ខណៈ​ដែល​ដើរ​ទៅ​មុខ​ជាមួយ​គ្នា​ជុំវិញ​ភ្នក់ភ្លើង​ស័ក្ដិ​សិទ្ធ​ចំនួន ៧ ជុំ​។
​ជុំ​នីមួយៗ​តំណាងឱ្យ​ការយល់​ស្រប​តាម​ក្បួន​វិន័យ​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​។ នៅពេលដែល​ពួកគេ​ដើរ​ជុំវិញ​ភ្នក់ភ្លើង អង្ករ ឬ​ស្លឹក​តែ​នឹង​ត្រូវ​បាន​បោះ​ចូល​ទៅក្នុង​ភ្នក់ភ្លើង​។ នេះ​សរ​បញ្ជាក់ថា​គូ​ស្វាមីភរិយា​បាន​សច្ចា​ថា​នឹង​អនុវត្ត​តាម​គោលការណ៍​ទាំង ៧ ដើម្បី​ទទួលបាន​ជីវិត​ក្រោយ​អាពាហ៍ពិពាហ៍​ដ៏​រីករាយ​។​
​ចិញ្ចៀន Claddagh នៃ​ប្រទេស​អៀរ​ឡង់​ដ៍​
​ការរៀប​អាពាហ៍ពិពាហ៍​នៃ​ប្រទេស​អៀរ​ឡង់​ដ៍​តម្រូវឱ្យ​មាន​ចិញ្ចៀន Claddagh​។ ចិញ្ចៀន​នេះ​ច្នៃ​ម៉ូដ​ដោយ​មាន​ដៃ​ចំនួន ២ កាន់​ភ្ជាប់​គ្នា​ព្រមទាំង​មាន​រូប​បេះដូង​មួយ​នៅ​ពី​លើ​ផង​ដែរ​។ ម៉ូដ​នេះ​តំណាង​ឱ្យ​ក្ដី​ស្រលាញ់ សេចក្ដីស្នេហា និង​ភាពស្មោះត្រង់​រវាង​គូ​ស្វាមី ភរិយា​។​
​ចិញ្ចៀន​នេះ​តម្រូវ​ឱ្យ​ពាក់​នៅ​ម្រាមដៃ​ខាងឆ្វេង ដោយ​ដាក់​បែរ​ទៅ​មុខ​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ ហើយ​បែរ​ចូល​ក្នុង​បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​រួចរាល់​ដើម្បី​បង្ហាញ​ថា​អ្នក​ទាំង​ពីរ​មាន​ម្ចាស់​កម្មសិទ្ធិ​បេះដូង​រួចហើយ​។ ប្រវត្តិ​នៃ​ចិញ្ចៀន​ត្រូវបាន​គេ​លើក​ឡើង​ខុសៗ​ពីគ្នា​។ អ្នក​ខ្លះ​លើក​ឡើង​អំពី​ព្រះរាជបុត្រ ឯ​ខ្លះ​ទៀត​លើកឡើង​អំពី​បុរស​ម្នាក់​ដែល​ជា​ទាសករ​។ ប៉ុន្តែ​ការលើកឡើង​ទាំង​ពីរ​នៅ​តែ​បង្ហាញ​ពី​ក្ដី​ស្រលាញ់ និង​ការប្ដេជ្ញា​ចិត្ត​ដូចគ្នា​។​
​កូនក្រមុំ​ស្លៀក​រ៉ូប​ព​ណ៌សនៃប្រទេស​ជប៉ុន​ ​
​នៅ​ប្រទេស​ជប៉ុន គេ​តម្រូវ​ឱ្យ​កូនក្រមុំ​ស្លៀក​រ៉ូប​ពណ៌​ស ជា​ពិសេស​ប្រសិនបើ​អាពាហ៍ពិពាហ៍​ត្រូវ​បាន​ប្រារព្វ​ឡើង​តាមបែប Shinto ។ ពណ៌​ស​មិនមែន​មាន​តែ​ចំពោះ​រ៉ូប​តែ​មួយ​មុខឡើយ​។ កូនក្រមុំ​តម្រូវឱ្យ​ពាក់មួក​កំប៉ាង​ពណ៌​ស ហើយ​ការតុបតែង​មុខ​របស់​ពួកគេ​ក៏​ត្រូវតែ​ស​ដែរ​។ ការ​ពាក់មួក​កំប៉ាង​ពណ៌​សគឺ​តំណាង​ឱ្យ​ការ​លាក់បាំង​នូវ​ស្នែង​ច្រណែន​ឈ្នានីស ដែល​មាន​ចំពោះ​ម្ដាយក្មេក​របស់​ពួកគេ​។
​ប្រពៃណី​ចងខ្សែ Lazo នៃ​ប្រទេស​ម៉ិក​ស៊ី​កូ​
​ការរៀប​អាពាហ៍ពិពាហ៍​តាម​សាសនា​កាតូលិក​នៃ​ប្រទេស​ម៉ិក​ស៊ីកូ​គឺ​គេ​តែង​ប្រតិបត្តិការ​ចង់ខ្សែ Lazo​។ ខ្សែ Lazo ជា​ខ្សែ​អង្កាំ​វែង​ដែល​ចង​ភ្ជាប់​ពី​ស្មា​កូនក្រមុំ​ទៅ​ស្មា​កូនកំលោះ​។ នេះ​សរ​បញ្ជាក់ថា​ពួកគេ​ទាំង​ពីរ​នាក់​នឹង​ស្រលាញ់គ្នា​ព្រមទាំង​ស្មោះស្ម័គ្រ​នឹង​គ្នា​ជានិច្ច ហើយ​ពួកគេ​ទាំង​ពីរ​នាក់​ត្រូវ​តែ​រក្សា​ទុក​ខ្សែ​អង្កាំ​នេះ​ដើម្បី​ជា​ការ​រំលឹក​ដល់​គុណ​តម្លៃ​របស់​នៃ​វា​។​
​ឧបស័គ្គ​សម្រាប់​កូនកំលោះ​នៃ​ប្រទេស​រុស្ស៊ី​
​នៅ​ប្រទេស​រុស្ស៊ី មិត្ត​ភ័ក្ដិ រួម​ទាំង​ក្រុម​គ្រួសារ​របស់​កូនក្រមុំ​អាច​នឹង​រៀបចំ​ជា​ឧបស័គ្គ​ខ្លះៗ​សម្រាប់​កូនកំលោះ​មុនពេល​ដែល​គាត់​អាច​ជួប​ជាមួយ​កូនក្រមុំ​។ ឧបស័គ្គ​ដែល​ពេញនិយម​ជាងគេ​គឺ​ការ​លួច​យក​កូនក្រមុំ ហើយ​តម្រូវ​ឱ្យ​កូនកំលោះ​មាន​អ្វី​ជា​ថ្នូរ​ដើម្បី​ដូរ​យក​កូនក្រមុំ​ត្រឡប់​ទៅ​វិញ​។ កូនកំលោះ​អាច​ផ្ដល់ឱ្យ​ពួកគេ​នូវ​ប្រាក់​កាស​មួយចំនួន​ដើម្បី​អាច​យក​កូនក្រមុំ​មកវិញ​។ ពិធី​នេះ​ធ្វើឡើង​ដើម្បី​ភាពសប្បាយ​រីករាយ​តែប៉ុណ្ណោះ ហើយ​វា​បង្ហាញ​អំពី​ទឹក​ចិត្តអន្ទះសារ​ក្នុង​ការ​ដែល​គាត់​ចង់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូនក្រមុំ​។​
​ការជូន​អំណោយ​នៃ​ប្រទេស​ទួរគី​
​ប្រពៃណី​ទួរគី​គឺ​ការ​ជូនអំណោយ​ដល់​កូនក្រមុំ និង​កូនកំលោះ​នូវ​ប្រាក់​កាស ឬ​កាក់​មាស​មុនពេល​ដែល​អ្នក​ទាំង​ពីរ​រៀប​អាពាហ៍ពិពាហ៍​ជាជាង​ការ​ជូនអំណោយ​ជា​គ្រឿង​ប្រើប្រាស់​ក្នុង​ផ្ទះបាយ ឬ​សម្លៀកបំពាក់​ផ្សេងៗ​។ កាក់​មាស​ត្រូវតែមាន​ចង​ខ្សែបូរ​ពណ៌​ក្រហម និង​ម្ជុល​ក្លាស់​មួយ​ដែល​អាច​ឱ្យ​កូនក្រមុំ​ខ្ទាស់​វា​នៅ​លើ​រ៉ូប​របស់​នាង​។ នេះ​ជា​ការបង្ហាញ​ថា​គូ​ស្វាមីភរិយា​ថ្មីថ្មោង​មិន​មាន​បញ្ហា​ផ្នែក​ហិរញ្ញាវត្ថុ​ឡើយ​ក្នុងពេល​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ទាំង​ទ្វេ​៕

Entertainment

អាន​នៅ​តុ​កាហ្វេ​

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​….

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​និង​គេ​មើល​មក​ទាក់ទាញ​មែន​ទេ​?
​អត្ថបទ​រឿង​ខ្លីៗ​ឬ​សៀវភៅ​ហ្វេ​ហ្សិន​អម​ទៅ​ដោយ​រូបភាព​និង​រូបថត​ដែល​ទើបតែ​ចេញ​ថ្មី​ហើយ​បំផុសគំនិត ត្រូវបាន​បង្ហាញ​នៅ​ខែ​នេះ​។
​ចូរ​រក​មើល​នូវ​អ្វី​ដែល​ពេញនិយម​នៅក្នុង Fashion and Photography ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ខាងក្រៅ​ចូលទៅក្នុង​ពិភព​របស់​ពួកគេ​។

More Than Human ដោយ Tim Flach
​គាត់​ផ្ដិត​យក​រូបភាព​ពពួកសត្វ​ដ៏​គួរ​ឱ្យ​គយគន់​ពី​ក្នុង​សៀវភៅ​ដ៏​ច្បាស់ក្រឡែត​។

 

Chanel
The Vocabulary of Style
​សៀវភៅ​ដ៏​អេ​ឡេ​ហ្គង់​នេះ​នាំអ្នក​ឆ្លងកាត់​ប្រវត្ដិ​ហ្វេ​ហ្សិន​តាមរយៈ​កែវភ្នែក​របស់ Chanel ជាមួយនឹង​រូបភាព​សម្លៀក​បំពាក់​និង​គ្រឿង​លម្អ​កាយ​គ្រប់​ម៉ូដ​គ្រប់​ម៉ាក​។

Style is Instinct ដោយ Lori Goldstein
​អ្នក​ធ្វើ​ស្ដាយល៍​ដ៏​ល្បីល្បាញ​ផ្ដល់​ឱ្យ​អ្នក​នូវ​ឯកសារ​ក្រៅ​ឆាក​សម្ដែង​ទាក់ទង​និង​ហ្វេ​ហ្សិន ដោយ​សៀវភៅ​របស់​នាង​គឺ​មាន​ចំណងជើង​ថា Style is Instinct​។ សម្រាប់​អ្នក​ធ្វើការ​ផ្នែក​ហ្វេ​ហ្សិន នេះ​ជា​សៀវភៅ​ដែល​ចាំបាច់​ត្រូវតែ​អាន​។

Alexander McQueen: Working Process
​ដោយ Nick Waplington
Alexander McQueen នៅក្នុង​កូឡិក​ហ្សិន​រដូវ​ស្លឹកឈើ​ជ្រុះ​/​រងារ ដែល​ជា​ជម្រើស​ចុងក្រោយ​របស់​គាត់​។ សៀវភៅ​នេះ​ជួយ​អ្នក​មួយ​រយៈពេល​ខ្លី​ដោយ​អ្នក​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​គួរ​ឱ្យ​ពេញចិត្ដ​បំផុត​ធ្វើ​ការងារ​របស់​ខ្លួន​។ Alexander Nick Waplington គឺជា​អ្នក​ថតរូប​ប្រកប​ដោយ​ទេពកោសល្យ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​តាម​និង​ចងក្រង​ជា​ឯកសារ McQueen: Working Process

Chloé: Attitudes
​នេះ​ជា​ហ្វេ​ហ្សិន​របស់​ស្ដ្រីដ៏​ស្រស់ស្អាត​បំផុត​ជាមួយនឹង Chloé ដ៏​ស្រទន់​និង​មិន​កំណត់ ព្រម​ទាំង​ការបង្កើត​ប្រវត្ដិសាស្ដ្រ​រយៈពេល​៦០​ឆ្នាំ​នៃ​ការ​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន និង​ស្លាក​សញ្ញា​ហ្វេ​ហ្សិន​ដ៏​មាន​តម្លៃ​បំផុត​។

The Asylum
​ដោយ Simon Doonan
​ទំនាក់ទំនង​រវាង​ការស្រឡាញ់​/​ស្អប់​ជាមួយនឹង​ពិភព​ហ្វេ​ហ្សិ​ន​និង​ពិភពដ៏​ល្ងីល្ងើ មាន​ខ្លះ​ត្រូវ​រូ​វ​គ្នា ប៉ុន្ដែ​ក៏​មាន​ការ​មាក់ងាយ​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។ ឈាន​ចូល​ទៅ​រក​ភាព​ល្ងីល្ងើ​ដោយសារ​ពាក្យ​សម្ដី​របស់​គាត់ អ្នក​ប្រហែលជា​នឹង​រក​ឃើញ​ការ​ថ្នាក់ថ្នម​ខ្លះ​នៅ​ក្នុង​ការ​គិត​ឃើញ​ដូចៗ​គ្នា​ជាក់​ជា​មិនខានឡើយ​៕

 

Continue Reading

Entertainment

ឡាង ស៊ឺ​នីង – វិចិត្រករ​ជនជាតិ​អ៊ីតាលី​មកពី​ប្រទេស​ចិន​

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)….

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)

​លោក Michelangelo, Leonardo Da Vinci, លោក Vincent Van Gogh – ទាំងនេះ​គឺជា​ឈ្មោះ​ឬ​អ្នកសិល្បៈ​ដែល​អ្នក​ប្រហែលជា​ដឹង​ច្បាស់​ប៉ុន្តែ​តើ​អ្នកដឹង​អ្វីខ្លះ​អំពី​រឿង Lang Shining? អ្នក​ប្រហែលជា​មិន​ដឹង​ទេ​មើលទៅ​!
​វិចិត្រករ​ជនជាតិ​ចិន​ឈ្មោះ ឡាង ស៊ឺ​នីង (Lang Shining )​បាន​បន្សល់ទុក​នូវ​ឥទ្ធិពល​ក្នុង​ពិភព​គំនូរ ដែល​ស្នាដៃ​របស់​គាត់ ត្រូវបាន​គេ​គោរព​និង​កោតសរសើរ​យ៉ាង​ខ្លាំង​បច្ចុប្បន្ននេះ​។​

​ដោយ​មាន​ឈ្មោះ​កំណើត Giuseppe Castiglione លោក Lang Shining គឺជា​វិចិត្រករ​អ៊ីតាលី​ម្នាក់​ដែល​បាន​បម្រើការ​ជា​សាសនទូត​(​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​)​នៅក្នុង​ប្រទេស​ចិន​ចន្លោះ​ឆ្នាំ ១៧១៥ និង​១៧៦៦ ដែល​ជា​ឆ្នាំ​នៃ​ការស្លាប់​របស់​គាត់​។

​កើត​នៅក្នុង​គ្រួសារ​មាន​ទ្រព្យសម្បត្តិ​មួយ លោក​ឡាង ស៊ឺ​នីង បានចាប់ផ្តើម​រៀន​គូរ​គំនូរ​។ គាត់​មាន​គ្រូបង្រៀន​ឯកជន​ម្នាក់​ដែល​បង្រៀន​គាត់​ពី​របៀប​គូរ​រូប​។ នៅ​ឆ្នាំ​១៧០៧​ពេល​ដែល​គាត់​មាន​អាយុ ១៩ ឆ្នាំ ស៊ឺ​នីង បាន​ចូលរួម​ក្នុង​សង្គម​របស់​ព្រះ​យេស៊ូ​(Geno Society of Jesus) ដែល​ជា​សហគមន៍​សាសនា​មួយ​របស់​វិហារ​កាតូលិក​។​ឡាង ស៊ឺ​នីង​ជា​សមាជិក Society of Jesus ប៉ុន្ដែ​លោក​មិន​ដែល​ធ្វើ​ជា​បុព្វ​ជិត​ទេ​។​

​វិចិត្រករ​យេស៊ូគ្រិស្ត​ជាច្រើន​ទៀត បាន​ត្រូវ​ជួល ជួល​ដោយ​អធិរាជ កាង​ស៊ី (Kangxi Emperor) ដែល​ជា​អធិរាជ​ទី ៤ នៃ​រាជវង្ស​ឈីង​នៅ​ចុង​សតវត្សរ៍​ទី​១៧ ។ នេះ​ជា​អ្វី​ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការធ្វើដំណើរ​របស់​លោក​ឡាង ស៊ឺ​នីង ទៅ​ប្រទេស​ចិន​។ នៅ​ដើម​សតវត្សរ៍​ទី​១៨ ស៊ឺ​នីង ត្រូវបាន​គេ​អញ្ជើញ​ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ដោយ​សហគមន៍ Jesuit ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​។ ស៊ឺ​នីង បាន​មក​ដល់​ប្រទេស​ចិន​នៅ​ឆ្នាំ ១៧១៥​ហើយ​គាត់​បាន​ស្នាក់​នៅ​ប្រទេស​ចិន​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់​គាត់​។​

​ឡាង ស៊ឺ​នីង មាន​បន្សល់​ស្នាដៃ​ច្រើនណាស់​។ ក្រៅពី​ផលិត​ស្នាដៃ​គំនូរ​ជាច្រើន​គាត់​បាន​រចនា​និង​តុបតែង​រចនាសម្ព័ន្ធ​ជាច្រើន​ដែល​រួម​មាន​វិហារ St. Francis Borgia និង​វិមាន​រចនាបទ​លោកខាងលិច​ជា​ច្រើន​របស់ Old Summer Palace​។ រូបគំនូរ​របស់ Lang Shining គឺ​លាយ​បញ្ចូល​គ្នា​នូវ​វប្បធម៌​អឺរ៉ុប​និង​ចិន​។ គាត់​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ចិន​សម្រាប់​គំនូរ​របស់​គាត់​ប៉ុន្តែ​គំនូរ​ទាំងនោះ​បាន​ឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យ និង​បច្ចេកទេស​នៃ​ការដាក់​ស្រមោល​បែប លោកខាងលិច​។​

ស្នាដៃ​ដ៏​ល្អ​បំផុត​មួយចំនួន​ក្នុង​ចំណោម​ស្នាដៃ​ល្អៗ​ជាច្រើន​របស់​គាត់ រួម​មាន​ផ្ទាំងគំនូរ​សេះ​មួយរយ , ផ្កា​អម​តៈនៃ​និទាឃ​រដូវ​គ្មាន​ទីបញ្ចប់ ផ្ទាំងគំនូរ​សាច់​ក្រណាត់​សូត្រ និង​គំនូរ​ខ្លារខិន​លឿង​និង​គំនូរ​រូប​សត្វ​ស្ទាំង​ស​៕

Continue Reading

Entertainment

បង្ហាញ​វត្ដ​មាន​ជា​ថ្មី

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ….

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​នាង Blake Lively នោះទេ
​បុរស​សញ្ជាតិ​កាណាដា​មាន​រាង​ខ្ពស់​(១.៨៨​ម៉ែត្រ​) រូប​នេះ​មក​ពី​ទីក្រុង Vancouver គឺ​ជា​កម្មវត្ថុ​ដែល​ធ្វើ​ឱ្យ​បុរសៗ​នៅលើ​លោក​យើង​នេះ​ច្រណែន​ជាខ្លាំង​។ មុន​ពេល​គាត់​បាន​ក្លាយជា Mr Blake Lively គាត់​គឺជា Mr Scarlett Johansson​។ បុរស​ខ្លះ​ក៏​មាន​សំណាង​ដូច​គាត់​ខ្លះ​ដែរ​។

កាលពី​ចុងឆ្នាំ​មុន Reynolds និង Lively បាន​ស្វាគមន៍​ទារិកា​របស់​ពួកគេ​ឈ្មោះថា James​។ គូ​ស្វាមីភរិយា​នេះ​និយាយថា នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​នូវ​អ្វី​ដែល​ពួកគេ​សង្ឃឹម​ថា​ជា​គ្រួសារ​មួយ​ដែល​មាន​សមាជិក​៨​នាក់​។ ភ័ព្វសំណាង​របស់ Reynolds ទំនងជា​មិន​ទាន់​ចប់​នៅឡើយ​ទេ​។ បន្ទាប់​ពី​ការចាក់​បញ្ចាំង​ខ្សែភាពយន្ដ​ដ៏​ជោគជ័យ​បន្ដបន្ទាប់​គ្នា​ដូចជា​រឿង Green Lantern and R.I.P.D, Deadpool ជា​ដើម​រួច​មក តួ​សម្ដែង​ដ៏​អង់អាច​ក្លាហាន​រូបនេះ​មាន​កេរ​ឈ្មោះ​ល្បី​សុះសាយ​ជាខ្លាំង ហើយ​បាន​ធ្វើឱ្យ​តារា​ដ៏​សិច​ស៊ី​ម្នាក់​នេះ​ឈាន​ឡើង​លំដាប់​កំពូល ក្រោយ​ពី​រកចំណូលបាន​១៣៥​ដុល្លារ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ដំបូង​។

​អ្នកដឹកនាំ​សម្ដែង​លោក Tim Miller និយាយថា “​ខ្ញុំ​មាន​ការ​ស្រមៃ​បែបនេះ​ចំពោះ Ryan ដោយ​ដាក់​ឱ្យ​គាត់​សម្ដែង​នៅក្នុង​រឿង Deadpool គឺ​ស័ក្ដិសម​ខ្លាំងណាស់​សម្រាប់​រូបគាត់​។​” ជា​តួអង្គ​កំពូល​បុរស តារា​ដ៏​សង្ហា​រូបនេះ​មាន​ភាព​ឆ្លាត​វៃ​អស្ចារ្យ​ខ្លាំងណាស់​។​
​ទោះបី​ហៅ Reynolds ថា​ជា​“regular guy” ក៏ដោយ ក៏ Miller គឺជា​អ្នកគាំទ្រ​មួយ​រូប​ផង​ដែរ​។ “​គាត់​រាប់អាន​គ្រប់គ្នា​ដោយ​ក្ដី​គោរព​និង​រួសរាយ​រាក់ទាក់​ដែល​មាន​លើស​ពី​អាជីព​របស់​គាត់​ទៅ​ទៀត​។ គាត់​ជា​មនុស្ស​រីករាយ​ខ្លាំងណាស់ ហើយ​គាត់​ចេះ​កំប្លែង​ដែល​អាច​ធ្វើឱ្យ​ក្រុម​ការងារ​ដទៃ​ទៀត​ហើយ​និង​ខ្ញុំ​សើច​បាន​គ្រប់ពេល​។ ខ្ញុំ​ធ្វើ​ឱ្យ​ខូច​រឿង​ដែល​ថត​បាន​ជាច្រើន ពី​ព្រោះ​ខ្ញុំ​អស់សំណើច​ខ្លាំងពេក​នៅ​ពេល​ធ្វើការ​ពី​មុខ monitors កុំព្យូទ័រ​នោះ​។​”

ការកោតសរសើរ​នៅតែមាន “​គាត់​ក៏​មាន​សមានចិត្ដ​ល្អ​នៅ​ពេល​ដែល​សម្ដែងជា​មួយ​តួអង្គ​ដទៃទៀត ជាមួយ​ក្រុមការងារ ហើយ​និង​ខ្ញុំ​។ គាត់​ឆាប់​យល់​សាច់​ការ​ហើយក៏​ធ្វើឱ្យ​ដំណើរ​រឿង​ប្រព្រឹត្ដទៅ​យ៉ាង​រលូន​និង​ងាយស្រួល​សម្រាប់​គ្រប់​គ្នា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការសម្ដែង​ផងដែរ​។ ខ្ញុំ​ចង់​មានន័យ​ថា គ្រប់​គ្នា​ក្នុង​ទីនេះ​គឺ​សំដៅ​តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម​។ បុគ្គលិក​ទាំងអស់​ស្រឡាញ់​ពេញចិត្ដ​គាត់​ខ្លាំងណាស់​។​”

បន្ទាប់ពី​ទទួល​ជោគជ័យ​ផ្នែក​ភាពយន្ត ស្នាដៃ​បន្ដបន្ទាប់​ទៀត​គ្រោង​នឹង​ធ្វើ​តទៅទៀត ហើយ Miller ក៏បាន​សម្រេច​ជ្រើសរើស Reynolds ទៀត​ដែរ​។ “​គាត់​ជា​តារា​សម្ដែង​ដ៏​អស្ចារ្យ​ខ្លាំងណាស់​”​។ គាត់​ជា​តារា​សម្ដែង​អាជីព ហើយ​រួសរាយ​រាក់ទាក់​សម្រាប់​អ្នកដឹកនាំ​សម្ដែង​ដូចជា​រូប​ខ្ញុំ​ជាដើម​។ គាត់​អាច​ដាក់ចិត្ដ​ដាក់​កាយ​និងស​ម្របខ្លួន​ឥត​ចេះ​នឿយណាយ​ក្នុង​ការផ្លាស់ប្ដូរ​ចង្វាក់​សម្ដែង​ដែល​ខ្ញុំ​ដាក់​ឱ្យ​គាត់​ធ្វើ​។​”
យើង​មិន​អាច​រង់ចាំ​បាន​ទៀត​ទេ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.