Style

លេងម៉ូដខោស្បែកដ៏ស័ក្ដិសមបំផុត៖ ស្រស់ស្អាតគ្រប់ទីកន្លែងទាំងអស់!

By  | 

សួស្ដី​សុភាព​ស្ត្រី​ជា​ទី​រាប់អាន យើង​ដឹង​អំពី​ហេតុផល​ដែល​អ្នក​បាន​បើក​មក​ដល់​ទំព័រ​នេះ​។​
​ភាព​មិន​ច្បាស់លាស់​អំពី​ការជ្រើសរើស​ខោ​ស្បែក​ដ៏​ស័ក្ដិសម​បំផុត​។​
​ការជ្រើសរើស​ដ៏​ត្រឹមត្រូវ​បំផុត​ដើម្បី​អាច​ឱ្យ​អ្នក​អាច​សន្សំសំចៃ​បាន​ច្រើន ហើយ​ថែមទាំង​ជួយ​ឱ្យ​អ្នកទទួលបាន​ភាពស្រស់​ស្អាត​ជាមួយនឹង​ការលេដ​ម៉ូដ​ខោ​ស្បែក​នេះ​ផង​ដែរ​។​
​ឬអ្វី​ដែល​ជា​បច្ច័យ​អាក្រក់​នោះ ការ​ដែល​យើង​មិន​អាច​ស្វែងរក​អ្វី​ដែល​ថ្មី និង​ស្រស់ស្អាត​បែប​ក្លា​ស៊ី​ក​ក្រៅពី​ម៉ូដ​ដែលមាន​តាំងពី​មុន​។ ​
​ប៉ុន្តែ​យើងខ្ញុំ​ចង់​សាកសួ​រថា​៖
“​អ្នកណា​ដែល​និយាយ​បែប​នេះ​?”
​សម្រាប់​ខោ​ស្បែក អ្នក​អាច​ស្លៀក​បាន​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា​ទាំងអស់ មិន​ថា​ក្នុងឱកាស​អ្វី​នោះឡើយ​។​
​អ្នក​អាច​ស្លៀកខោ​ស្បែក​ជាមួយនឹង​ការលេង​ម៉ូដ​សម្លៀកបំពាក់​តាម​ដែល​អ្នក​ចូលចិត្ត​មិន​ថា​តែ​មាន​ម៉ូដ​ខ្លាំង ឬ​ម៉ូដ​ធម្មតា​ឡើយ​៖
​ទាំងនេះ​ជា​វិធីសាស្ត្រ​ទាំង ៤ ក្នុងការ​ស្លៀកខោ​ស្បែក​នៅ​ការិយាល័យ តាម​ទីកន្លែង​នានា និង​គ្រប់​កាលៈទេសៈ​ទាំងអស់​។​ ​
​សម្រាប់​ភាពស្រស់ស្អាត​បែប​ទាក់ទាញ​ខ្លាំង​
​ចង់​ស្លៀកពាក់​បែបណា​ដើម្បី​ទទួលបាន​ភាពស្រស់ស្អាត​សម្រាប់​ថ្ងៃ​ណាត់​ជួប​នា​រាត្រី​នេះ​មែន​ទេ​? ជឿជាក់​លើ​យើងខ្ញុំ​ចុះ នៅពេលដែល​យើង​និយាយថា​សុភាពបុរស​ទាំងអស់​ស្រលាញ់​មិត្ត​នារី​របស់​ខ្លួន​ស្លៀកខោ​ស្បែក​នា​រាត្រី​ណាប់​ជួប​ដ៏​រ៉ូ​មែនទិច​នេះ​។​
​ដូច្នេះ​តើ​អ្នក​ត្រូវ​ស្លៀកពាក់​បែប​ណា​ទៅ​?
​អ្នក​អាច​ជ្រើសរើស​ស្លៀកពាក់​ស្តា​យល៍​រលុងៗ​ដោយ​ស្លៀក​ខោ​ស្បែក​រឹប​រាង​ជា​មួយ​នឹង​អាវ​រងា​ទំហំ​ធំ ប៉ុន្តែ​មើល​ទៅ​ចំ​ជា​សុភាពនារី​ពិតៗ​។ ប៉ុន្តែ​អ្នក​ត្រូវ​រក្សា​ភាព​ទាក់ទាញ ព្រោះ​ថា​អ្នក​មិន​ត្រូវ​ស្លៀកពាក់​រលុង​ឃុង​ពេក ឬ​លេង​ម៉ូដ​ហ្វេ​ហ្សិន​ជ្រុល​នោះទេ ដើម្បី​កុំឱ្យ​ពេលវេលា​រ៉ូ​មែនទិច​របស់​អ្នកប្រែ​ជា​មិនល្អ​។​
​សម្រាប់​ស្បែកជើង អ្នក​អាច​ជ្រើសរើស​ស្បែកជើង​កែង​បាត​ក្រាស់​ដើម្បី​ជួយ​ធ្វើឱ្យ​សម្រស់​របស់​អ្នក​កាន់តែ​លេចធ្លោ​ទាក់ទាញ​ជាង​មុន​។ ពាក់​វ៉ែនតា​ដើម្បី​ជួយ​លើក​សម្រស់​របស់​អ្នក​ថែម​មួយ​កម្រិត​ទៀត នៅពេល​ដែល​អ្នកដើរ​តាមផ្លូវ ហើយ​សុភាពបុរស​ដ៏​មាន​សំណាង​ម្នាក់​កំពុង​អង្គុយចាំ​អ្នក​នៅ​ទីនោះ​។​
​សម្រាប់​ភាពស្រស់ស្អាត​បែប​ផ្លូវការ​
​អ្នក​ចង់​ស្លៀក​សម្លៀកបំពាក់​ស្បែក​ចូលរួម​ក្នុងជំនួប​អាជីវកម្ម​មែន​ទេ​? យើងខ្ញុំ​ដឹង​ថា​អ្នក​ចង់បាន​អ្វី​។​
​អ្នក​ត្រូវ​តែ​ស្លៀកពាក់​យ៉ាងណា​ដើម្បី​ឱ្យ​មើលទៅ​ឃើញថា​អ្នក​មាន​អានុភាព ភាពជឿជាក់ ភាពស្រស់ស្អាត និង​សមរម្យ​។ នេះ​ជា​មូលហេតុ​ដែល​ធ្វើឱ្យ​យើងខ្ញុំ​ណែនាំ​ឱ្យ​អ្នក​ជ្រើសរើស​ខោ​ស្បែក​សម្រាប់​បន្ថែម​ភាពស្រស់ស្អាត​របស់​អ្នក​។
​បើកភ្នែក​ធំៗ ចំហ​មាត់​?
​អនុញាតិ​ឱ្យ​យើងខ្ញុំ​ពណ៌នា​ប្រាប់​អ្នក​អំពី​សម្រស់​ដ៏​ស្រស់ស្អាត​ប្រភេទ​នេះ​។
​តើ​កំពុង​គិត​ដល់​ខោ​ស្បែក​មាន​ហោប៉ៅ​ចំហៀង​មែន​ទេ​? ខោ​ស្បែក​ប្រភេទ​នេះ​មាន​លក្ខណៈ​រលុង ប៉ុន្តែ​ស័ក្ដិសម​នឹង​រាងរ​បស់​អ្នក​។ កាត់​ឱ្យ​វា​មាន​ជើង​ស្មើ​បន្តិច​។ រួច​ស្លៀក​ជាមួយ​អាវ​សតឺនុយ​ក្នុងខោ រួមជាមួយ​នឹង​អាវ​ក្រៅ អ្នក​ក្រៅ​ដែល​សក្ដិសម​នឹង​ការធ្វើ​អាជីវកម្ម​ជា​អ្វី​ដែល​អ្នក​គួរ​ជ្រើសរើស​។ អ្នក​ត្រូវ​តែ​ជ្រើសរើស​អាវ​ក្រៅ​ដែល​មាន​ទំហំ​ធំ​បន្តិច ដើម្បី​ឱ្យ​មើលទៅ​ឃើញ​ភាព​សិច​ស៊ី​នៃ​ខោ​ស្បែក​របស់​អ្នក​។ តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​គួរតែ​ស្លៀកខោ​ស្បែក​ពណ៌​ខ្មៅ​។​

​ឥឡូវនេះ និយាយ​អំពី​ស្បែកជើង​វិញ​ម្ដង​!
​ពិតណាស់ ស្បែកជើងឃ្លុប​បាត​រាប​ជា​អ្វី​ដែល​កាន់តែ​ធ្វើឱ្យ​អ្នក​មើល​ទៅ​មាន​អានុភាព​ខ្លាំង​ឡើង​។​
​យើង​ទាំងអស់​គ្នា​ពិតជា​ចូលចិត្ត​ការដើរ​ទិញ​ទំនិញ​ណាស់​មែន​ទេ​?
​ហើយ​ជា​ការពិត គឺ​ការទិញ​ខោ​ស្បែក​នៅ​ផ្សារ​តាម​ផ្លូវ និង​ម៉លធំៗ​ផងដែរ​។​
​ឥឡូវនេះ ចូរ​ពិពណ៌នា ថា​ស្តាយល៍​ប្រភេទ​នេះ​ស្អាត​កម្រិតណា​។​
​ប្រសិនបើ​អ្នកដើរ​តាម​ដងផ្លូវ តម្រង់​ទៅ​កាន់​ផ្សារ​តាម​ផ្លូវ​ដែល​អ្នក​ចូលចិត្ត​ទៅ​ទិញ ជាមួយគ្នា​នេះ​យើង​សូម​ណែនាំ​អ្នក​ឱ្យ​ជ្រើសរើស​ខោ​ស្បែក​ដែល​អ្នក​អាច​ស្លៀក​ក្នុងឱកាស​ធម្មជាតិ​។ អ្នក​អាច​ជ្រើសរើស​អាវយឺត​រាងរ​លុង​បន្តិច ហើយ​ពាក់​វា​ពីលើ​ខោ​ស្បែក ជាមួយនឹង​ការលេង​ម៉ូដ​ខ្សែក​បន្ដោង​ដ៏​ស្រស់​ស្អាត​បន្ថែម​។ ស្បែកជើងឃ្លុប​ផលិត​ពី​ស្បែក និង​ស្បែកជើង​កីឡា​ដ៏​មាន​ផា​សុកភាព​គឺ​ពិតជា​ស័ក្ដិសម​នឹង​ឈុត​ដ៏​ទាក់ទាញ​នេះ​ខ្លាំងណាស់​។​
​សម្រាប់​ការដើ​រទិញ​សម្លៀកបំពាក់​នៅ​តាម​ម៉លធំៗ​វិញ អ្នក​អាច​លេង​ស្តា​យល៍​ដូច​ដែល​អ្នក​កំពុង​ស្លៀកខោ​ខូវប៊យ​អ៊‍ីចឹង គឺ​អ្នក​អាច​ជ្រើសរើស​អាវ​សាច់​សូត្រ អាវ​ក្រៅ​ផលិត​ពី​រោម​សត្វ ឬ​អាវ​រងា​ក៏​បាន​ដោយ​ផ្អែក​ទៅលើ​អាកាសធាតុ ដើម្បី​ទទួលបាន​ភាពស្រស់ស្អាត​ឥតខ្ចោះ​។ ស្បែកជើង​កែង​ឃ្លុប​មុខជា​អ្វី​ដែល​ស័ក្ដិសម​នឹង​ឈុត​សម្លៀក​បំពាក់​នេះ​បំផុត​។​
​សម្រាប់​ភាពស្រស់ស្អាត​បែប​សាមញ្ញ​
​វា​មិនមែន​ជា​ការល្អ​នោះ​ទេ​ប្រសិនបើ​អ្នក​ស្លៀកពាក់​បែប​ការិយាល័យ​ជា​និច្ច​នោះ អ្នក​គួរតែ​តុបតែង​ខ្លួន និង​ស្លៀកពាក់​បែប​សាមញ្ញ​ដែល​មិនមែន​ជា​សម្លៀក​បំពាក់បំពេញ​កិច្ចការ​ងារ យើងខ្ញុំ​សង្ឃឹមថា​អ្នកនឹង​ទទួលបាន​ភាពស្រស់ស្អាត​ជាក់​ជាមិនខាន​។​
​ដូច្នេះ​អ្នក​ត្រូវតែ​ស្លៀក​សម្លៀក​បំពាក់​បែប​សាមញ្ញ​ដើម្បី​ចេញ​ទៅ​កម្សាន្ត​នៅ​ខាងក្រៅ​ជាមួយ​មិត្ត​ភ័ក្ដិ​របស់​អ្នក មិន​ថា​ពេល​រសៀល ឬ​ពេល​រាត្រី​ឡើយ ព្រោះ​ថា​យើង​ជា​អ្ន​កំណត់​ទេ​តើ​។​

​អ្នក​អាច​ស្លៀកខោ​ស្បែក ជាមួយនឹង​អាវ​ម៉ូដ​ភ្លឺ​ផ្លេកៗ ហើយ​ពាក់​អាច​ក្រៅ​មួយ​ជាន់​បន្ថែមទៀត​ជាមួយ​នឹង​ការពាក់​ស្បែកជើង​កែង​ខ្សែ​ខ្វែង​ច្រើន​សរសៃ​។​
​ប្រសិនបើ​ការរួមបញ្ចូល​គ្នា​នៃ​ស្តា​យល៍​ប្រភេទ​នេះ​មិន​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត​ទេនោះ អ្នក​អាច​គ្រាន់តែ​ពាក់​អាវយឺត​ពណ៌​ស​ធម្មតា ជាមួយនឹង​ស្បែកជើង​កែង​កវែង និង​ពាក់អាវ​ក្រៅ​ស្បែក​ពណ៌​ឈាមជ្រូក​ដើម្បី​មើល​ទៅ​កាន់តែ​សាមញ្ញ​ប៉ុន្តែ​ស្រស់ស្អាត​ទាក់ទាញ​។ ឈុត​សម្លៀកបំពាក់​ប្រភេទ​នេះ​នឹង​ធ្វើឱ្យ​អ្នក​មើល​ទៅ​លេចធ្លោ​ជាង​អ្នកណា​ទាំងអស់ មិន​តែ​ប៉ុណ្ណោះ​វា​នឹង​ធ្វើឱ្យ​អ្នក​មាន​ផា​សុកភាព ក៏ដូចជា​អាច​រីករាយ​ជាមួយនឹង​ពេលវេលា​ដ៏​រីករាយ​នេះ​ផង​ដែរ​។ ហើយ ជា​ការពិត​ណាស់ ចូរ​អ្នក​កុំ​ភ្លេច​កាន់​កាបូប​មួយ​ផង​ដើម្បី​កាន់តែ​ស្រស់​ស្អាត​ថែមទៀត​។​
​ដូច្នេះ តើ​អ្នក​អាច​ឆ្លើយ​ប្រាប់​យើង​វិញ​បាន​ឬទេ​សុភាព​ស្ត្រី​ទាំងឡាយ ថា​តើ​អ្នក​រក​ឃើញ​គំនិត​ក្នុង​លេង​ម៉ូដ​ខោ​ស្បែក​ក្នុងឱកាស​នី​មួយៗ​តាមរយៈ​អ្វី​? តើ​អ្នក​ធ្លាប់​ទទួលបាន​ការណែនាំ​អ្វី​ខ្លះ​ទៀត​ក្នុង​ការលេង​ស្តាយ៍​ខោ​ស្បែក​សម្រាប់​ការ​ស្លៀកពាក់​ជា​ប្រចាំ​របស់​អ្នក​? តោះ ពិភាក្សា​បន្តិច​មើល៎​។​

Leave a Reply

Your email address will not be published. Required fields are marked *