Beauty

ផែនកា​រលំ​ហាត់ប្រាណ​សក្តិសម​បំផុត​សម្រាប់​ស្ត្រី​

By  | 

មាន​ប្រភេទ​រាងកាយ​ស្ត្រី​ជា​ច្រើន​ខុសៗ​គ្នា​ប៉ុន្តែ​យើង​នឹង​ពិនិត្យ​មើល​ឃើញ​ប្រភេទ​រាងកាយ​ជាទូទៅ​ពីរ​ប្រភេទ​គឺ Pear និង Apple​។ ទាំងនេះ​គឺជា​ផែនកា​រលំ​ហាត់ប្រាណ​ល្អ​បំផុត សម្រាប់​ស្ត្រី​មាន​រាងកាយ​Apple body type និង​Pear body type, ដូចជា​squats, crunches, cardio, leg press,upper-body strength training, balance out the weight in the lower part of your body​។​

អ្នក​មិន​អាច​ផ្លាស់ប្តូរ​ហ្សែ​ន​របស់​អ្នក​បាន​ទេ​ប៉ុន្តែ​អ្នក​អាច​ហ្វឹកហាត់​រាងកាយ​របស់​អ្នក​ឱ្យ មាន​រាង​និង​ទទួលបាន​រូបរាង​ដូច JLO ឬ Beyonce ។​ខាងក្រោម​នេះ​គឺជា​ផែនកា​រលំ​ហាត់ប្រាណ​សមរម្យ​សម​បំផុត​សម្រាប់​អ្នក​!

​នេះ​គឺជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​មួយ ដែល​អ្នក​មិន​ធ្លាប់បាន​ធ្វើ​ហើយ​អ្នក​គួរតែ​ធ្វើ​តាម​ការណែនាំ​នេះ​ឱ្យបាន​ល្អ​។ អ្នក​នឹង​មិន​អាច​ទទួល​បាន​រាងកាយ​ដូច​ជា JLO ឬ Beyonce ឬ​មាន​រាង​ល្អ​ទេ​ប្រសិនបើ​អ្នក​មិន​ប្រកួតប្រជែង​ជា​ប្រចាំ​ជាមួយ​រាងកាយ​របស់​អ្នក​តាមរបៀប​ថ្មីៗ​នោះ ទេ នេះ​មិនមែន​មានន័យ​ថា​ឱ្យ​អ្នក​បោះបង់​លំ​ហាត់ប្រាណ​ដូចជា អង្គុយ​, ងើប​ចុះ​ងើប​ឡើង​, អា​វ៉ង់​(Pushup)​នោះទេ គឺ​ចង់​និយាយថា អ្នក​អាច​បន្ថែម​លំ​ហាត់ប្រាណ​ទាំងនេះ​ជាមួយ​នឹង​ការធ្វើ​លំ​ហាត់ប្រាណ​ថ្មី​រៀងរាល់ ៤ ទៅ ៦ សប្តាហ៍​។ សាកល្បង​រាងកាយ​របស់​អ្នក​ជាមួយនឹង​លំ​ហាត់ប្រាណ​ថ្មី​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ហើយ​មើល​ថា​តើ​វា​ឆ្លងកាត់​ការសាកល្បង​ហើយ​ឬ​នៅ ប្រសិនបើ​ធ្វើ​បាន​ហើយ សូម​អបអរសាទរ​មិត្ត​របស់​ខ្ញុំ​អ្នក​បាន​សម្រេច​អ្វី​ដែល​អ្នក​ចង់​បាន​!

​ឈប់​រស់នៅ​របៀប​មិន​ខ្វល់​អ្វី​ទាំងអស់​

​អ្នករស់នៅ​មានជីវិត​តែម្ដង​ទេ ដូច្នេះ​កុំ​រស់នៅ​របៀប មិន​ខ្វាយខ្វល់​នឹង​ខ្លួនឯង​។​អ្នក​គួរតែ​យកចិត្តទុកដាក់​ជា​ពិសេស​អំពី​សុខភាព​របស់​អ្នក​និង​របៀប​ដែល​អ្នក​មើល​ទៅ​អ្នកដទៃ​។ និយាយ​ឱ្យ​ត្រង់​ទៅ​មនុស្ស​ដែល​ពេញចិត្ត​ឱ្យ​ក្រសែភ្នែក​ដទៃ​មើល​មក​ខ្លួន តែងតែ​ទទួលបាន​ការចាប់អារម្មណ៍​និង​យកចិត្តទុកដាក់​។ អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​ទារក​ដែល​ស្អាត​ឬ​កូនក្មេង​ដែល​មាន​លក្ខណៈ​ពិសេស​ទាក់ទាញ អាច​ទទួល​បាន​ការ​ឱប​ច្រើន ការស្តីបន្ទោស​តិច និង​ការផ្តល់ជូន​កាដូ​ច្រើនជាង​ទារក​ឬ​ក្មេង​ដែល​មិន​ទទួល​ការចាប់អារម្មណ៍​? អ្នក​ប្រហែលជា​មាន​ចំលើយ​នៅក្នុង​ចិត្ត​របស់​អ្នក​រួចហើយ​ប៉ុន្តែ​ខ្ញុំ​នឹង​និយាយ​វា​ចេញ​មក​ឱ្យ​ខ្លាំងៗ​ថា​:​យើង​ត្រូវ​ធ្វើឱ្យ​គេ​ស្រឡាញ់ ក្រឡេក​មើល​យើង​ចាប់​ចិត្ត​លើ​យើង​និង​សរសើរ​ថា​មុខ​និង​រាង​យើង​ស្អាត​។​

​អ្នក​ប្រហែលជា​ចង់​ឱ្យ​រូបរាង​អ្នក​ស្អាត​ដើម្បី​ឱ្យ​អ្នក​អាច​បង្អួត​រាងកាយ​របស់​អ្នក​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​ឬ​កំពុង​ស្វែងរក​ការចាប់អារម្មណ៍​ស្វាមី មិត្ត​ប្រុស​ឬ​ដៃគូ​របស់​អ្នក​។​ប៉ុន្តែ​ការធ្វើ​ឱ្យ​រាងកាយ​អ្នក​ស្អាត​នឹង ជួយ​អ្នក​ឱ្យ​សម្រេចបាន​នូវ​អ្វីៗ​ជាច្រើន​ទៀត​រួមទាំង​ការទទួល​បាន​ការងារ​កាន់តែ​ប្រសើរ​ឡើង​ឬ​ការដំឡើង​ប្រាក់ខែ​ជាដើម ។​ទស្សនៈ​ទាំងនេះ នេះ​ត្រូវបាន​គាំទ្រ​ដោយ​ការស្រាវជ្រាវ​។ ដូច្នេះ​ចាប់ផ្តើម​នៅថ្ងៃនេះ​,​ចូរ​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅរក​ការទទួល​បាន​រូបរាង​ល្អ​និង​ការសម្រេចបាន​នូវ​រាងកាយ​ដ៍​ល្បី​មួយ​។​

​ប្រភេទ​នៃ​រាងកាយ​ខុសៗ​គ្នា​និង​លំ​ហាត់ប្រាណ​សមស្រប​បំផុត​សម្រាប់​ពួកគេ​

​កំណត់​ប្រភេទ​រាងកាយ​របស់​អ្នក​មុន​ពេល​អ្នក​ចាប់ផ្តើម​ហាត់ប្រាណ​។ នេះ​ជា​រឿង​សំខាន់​ព្រោះ​ផែនការ​ធ្វើ​លំ​ហាត់ប្រាណ​ឬ​ការ​ហាត់ប្រាណ​ដែល​សមស្រប​បំផុត​គឺ​ខុស​គ្នា​សម្រាប់​ប្រភេទ​រាងកាយ​ខុសៗ​គ្នា​។ មាន​ប្រភេទ​រាងកាយ​ស្ត្រី​ជា​ច្រើន​ខុសៗ​គ្នា​ប៉ុន្តែ​យើង​នឹង​ពិនិត្យ​មើល​ឃើញ​ប្រភេទ​រាងកាយ​ជាទូទៅ​ពីរ​ប្រភេទ​គឺ Pear និង Apple និង​ផែនកា​រលំ​ហាត់ប្រាណ​ល្អ​បំផុត​សម្រាប់​ពួកគេ​។ ដូច្នេះ​ដោយ​មិន​មាន​ការ​ខ្ជះខ្ជាយ​ចំពោះ​ប្រភេទ​ដទៃទៀត​សូម​ក្រឡេក​មើល​ប្រភេទ​នៃ​រាងកាយ​របស់​ស្ត្រី​និង​ការធ្វើ​លំ​ហាត់ប្រាណ​ដែល​សមស្រប​បំផុត​សម្រាប់​ពួកគេ​។​

​ប្រភេទ​រាងកាយ Pear Body

​នេះ​គឺជា​ប្រភេទ​រាងកាយ​ដែល​តារាចម្រៀង​លំដាប់​ពិភពលោក Beyonce និង JLO មាន​។​ដូច្នេះ​ប្រសិនបើ​អ្នក​មាន​ប្រភេទ​រាងកាយ pear, បន្ទាប់​មក​អ្នក​អាចឈាន​ទៅ​រក​ការ​មាន​រូបរាង​ដូច​ជា​តារា​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​។ ជា​ប្រភេទ​រាងកាយ​ដែល​មាន​ទំងន់​លើស​នៅត្រង់​កំប៉េះ​គូទ ភ្លៅ​និង​ត្រគាក មនុស្ស​មាន​រង​កាយ​Pear ជាទូទៅ​មាន​ទំងន់​ច្រើន​នៅក្នុង​ផ្នែក​ខាងក្រោម​នៃ​រាងកាយ​ផ្នែក​ខាងលើ​។ ខាងក្រោម​នេះ​គឺជា​ផែនកា​រលំ​ហាត់​សម​បំផុត​សំរាប់​ស្ត្រី​ដែល​មាន​ប្រភេទ​រាងកាយ​បែបនេះ​៖

•​ ​ការហ្វឹកហាត់​កម្លាំង រាងកាយ​ខាងលើ​

​ប្រសិនបើ​អ្នក​ចង់​មាន​តុល្យភាព​ទម្ងន់​នៅ​ផ្នែក​ខាងក្រោម​នៃ​រាងកាយ ចូរ​ចាប់ផ្តើម​ហាត់ ពាក់កណ្តាល​រាងកាយ​ទៅលើ​។ លំ​ហាត់ប្រាណ​ដែល​នឹង​ជួយ​រាងកាយ​ប្រភេទ​នេះ មាន Tricep Kick Back(​អោន​និង​ដាក់​ជើង​ម្ខាង​ច្រត់​ដៃ​ឆ្វេង​នៅលើ​ក្តារ​រួច​លើក​ដុំ​ដែក​ចុះឡើង​) bicep curls(​ឈរ​កាន់​ដុំ​ដែក​ដៃ​ទាំង​ពីរ​រួច​លើក​ចុះ​លើកឡើង​) និង​Shoulder Press(​អង្គុយ​ផ្អែក​រួច​លើក​ដុំ​ដែក​ទាំង​ពីរ​ពាក់កណ្តាល​ឡើង​លើ​) ។ ធ្វើ​លំ​ហាត់ប្រាណ​ទាំងបី​នេះ​ចំនួន​៤​សិត​ស្មើនឹង​១២​ដង ដោយ​សម្រាក​៣០​វិនាទី​ចន្លោះ​សិត​នីមួយៗ​។ លំ​ហាត់ប្រាណ​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការកសាង​សាច់ដុំ​ដៃ​និង​ស្មា​ដែល​ជា​លទ្ធផល​នឹង​ជួយ​អ្នក​ឱ្យ​មាន​តុល្យភាព​នៃ​ទម្ងន់​នៅ​ផ្នែក​ខាងក្រោម​នៃ​រាងកាយ​របស់​អ្នក​។​

•​ ​ការហាត់​សម្រក​ខ្លាញ់​ក្បាលពោះ​(Crunches)​ ​

​ការហាត់​សម្រក​ក្បាលពោះ​(Crunches)​គឺ​សម្រាប់​គ្រប់​ប្រភេទ​រាងកាយ​រួម​ទាំង​ប្រភេទ​រាងកាយ​រាង pear ។ លំ​ហាត់ប្រាណ​ដេក​ប​ឈ្ឈរ​ជង្គង់ ងើបឡើង​ចុះ​នេះ​(Crunches) អាច​ជួយ​សម្រក​ក្បាលពោះ​និង​ធ្វើឱ្យ​ចង្កេះ​រាង​ល្អ​។​វិធី​នេះ​ធ្វើ​ពី​១០ ទៅ ១៥​នាទី នាទី​ជា​រៀងរាល់ថ្ងៃ​។​
​ប្រភេទ​រាងកាយ​រាង​ផ្លែ​ប៉ោម Apple Body Type
​រាងកាយ​របស់ Apple មាន​ទំហំ​ចង្កេះ​ក្រាស់​ជាង​មុន​ហើយ​មាន​រាង​មូល​នៅ​កណ្ដាល​។ គិតថា Lindsay Lohan, Drew Barrymore និង Oprah និង​រូប​អ្នកនឹង​ទទួលបាន​រូបភាព​ពិតប្រាកដ​នៃ​អ្វី​ដែល​ជា​ប្រភេទ​រាងកាយ​រាង​ផ្លែ​ប៉ោ​ម ។ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​ប្រភេទ​រាងកាយ Apple, នេះ​គឺជា​ផែនការ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​ដែល​អ្នក​គួរតែ​អនុវត្ត​តាម​:

•​ ​ការធ្វើ​លំ​ហាត់ប្រាណ​ជួយ​សរសៃឈាម​

​និយាយ​ដោយ​ត្រង់​ទៅ​អ្នក​មិន​មែន​ជា​ប្រភេទ​មនុស្ស​ស្ថិតក្នុង​ចំណោម​រាង​ល្អ​បំផុត​នោះ​ទេ ដូច្នេះ​វិធី​ល្អ​បំផុត​សម្រាប់​អ្នក គឺ​ការធ្វើ​លំ​ហាត់ប្រាណ​សរសៃឈាម​បេះដូង​។​វិធី​នេះ​អាច​ជួយ​ឱ្យ​ទម្ងន់​លើស​នៅក្នុង​រាងកាយ​របស់​អ្នក​និង​កាត់បន្ថយ​ខ្លាញ់​។​អ្នក​អាច​ធ្វើ លំ​ហាត់ប្រាណ​សរសៃឈាម​បេះដូង​តាមរយៈ​ការត់​នៅ​តាម​សួនច្បារ ប៉ុន្តែ​ប្រសិន​អ្នក​ចង់​បាន​រាង​ល្អ អ្នក​ត្រូវ​ចាប់ផ្តើម​ប្រើ​ម៉ាស៊ីន​រត់ ដែល​អាច​ជួយ​ស្ត្រី​ឱ្យ​មាន​រាង​ផ្លែ​ប៉ោម​។​ជាមួយ​ម៉ាស៊ីន​រត់​នេះ អ្នក​មិន​ត្រឹម​តែ​ដុត​ជាតិ​ខ្លាញ់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​សាច់ដុំ​ជើង​រឹងមាំ​ល្អ​។​អ្នក​គួរ​ធ្វើ cardio ពីរ​ដង​ក្នុង​មួយថ្ងៃ ម្តង​សាមសិប​នាទី​រាល់ពេល​។​

•​ ​ការហ្វឹកហាត់​កម្លាំង រាងកាយ​ខាងក្រោម​

​ស្ត្រី​ដែល​មាន​រាងកាយ​ប្រភេទ​Apple​មាន​ទំងន់​លើស​គ្រប់​ទីកន្លែង​ដែល​រួមមាន​ផ្នែក​ខាងក្រោម​នៃ​រាងកាយ​។ អ្នក​អាច​កម្ចាត់​ទម្ងន់​លើស​នៅក្នុង​រាងកាយ​ផ្នែក​ខាងក្រោម​របស់​អ្នក​ជាមួយនឹង​ការ​ហាត់ប្រាណ​យក​កម្លាំង​ដូចជា​Squats(​ឈរ​កន្ធែកជើង​បន្តិច​រួច​បន្ទន់​ជង្គង់ ងើបឡើង​ចុះ​)​និង បែប​Leg Press(​ដេក​ធាក់​រុញ​ចុះឡើង​យក​កម្លាំង​ជើង​)​។ ការធ្វើ​លំ​ហាត់ប្រាណ​ទាំងពីរ​នេះ​នឹង​ជួយ​ឱ្យ​សាច់ដុំ​និង​ជើង​របស់​អ្នក​ដំណើរការ​ដើម្បី​ជួយ​អ្នក​ឈាន​ទៅ​សម្រេចបាន រូបរាងកាយ​ផ្នែក​ខាងក្រោម​ល្អ​។​

​រួចរាល់​ដើម្បី​បង្អួត​រាងកាយ​របស់​អ្នក​

​មនុស្ស​គ្រប់គ្នា​នឹង​និយាយ​ពាក្យ​សិច​ស៊ី​និង​រាង​ឡូយ​ចំពោះ​អ្នក បន្ទាប់​ពី​អ្នក​បាន​ប្រើប្រាស់​ផែនកា​រលំ​ហាត់ប្រាណ​សម្រាប់​ប្រភេទ​រាងកាយ​របស់​អ្នក​ក្នុង​រយៈពេល​សម​ហេតុផល​មួយ​។ ដូច្នេះ​តើ​អ្នក​កំពុង​រង់ចាំ​អ្វី​ទៀត​?

Leave a Reply

Your email address will not be published. Required fields are marked *