Connect with us

ហាណូយ រដ្ឋធានី​ធំ​របស់​ប្រទេស​វៀតណាម​គឺ​ជា​កន្លែង​ទេសចរណ៍​ដែល​អ្នក​មិនគួរ​រំលង​។ ជា​ទីក្រុង​ដ៏​ស្រស់​ស្អាត​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ធម្មជាតិ ផ្ទៃ​បឹង​ដ៏​គួរឱ្យ​ចាប់ចិត្ត និង​ជ្រលង​ភ្នំ​គួរ​ជាទី​មនោ​រម្យ​។ ផ្ទះ​ឈើ​អម​តាម​ដងផ្លូវ​ធ្វើឱ្យ​ទីក្រុង​ចំណាស់​មួយ​នេះ​កាន់តែ​ទាក់ទាញ​អ្នកទេសចរ​ឱ្យ​មក​កម្សាន្ត​។​
​នៅពេល​ដែល​អ្នក​ដើរលេង​ជុំវិញ​ទីក្រុង អ្នក​ច្បាស់​ជា​មើលឃើញ​ម៉ូតូ Scooter យ៉ាង​ច្រើន​នៅ​តាម​ដងផ្លូវ ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​នេះ​ជា​ទីក្រុង​ចំណាស់​ដែល​លាក់កំបាំង​ពី​សម័យកាល​ទំនើប​។ ទីក្រុង​នេះ​សម្បូរ​កន្លែង​កម្សាន្ត​ជាច្រើន​ដូចជា​មជ្ឈមណ្ឌល​លក់ទំនិញ ផ្សារ​ក្នុង​តំបន់ និង​កន្លែង​ដទៃទៀត​ជាច្រើន​។ ប្រសិនបើ​អ្នក​ចូលចិត្ត​ធម្មជាតិ ហាណូយ​គឺ​ជា​ទីកន្លែង​ដ៏​ស័ក្តិសម​បំផុត​។ ជាមួយ​ផ្ទៃ​ទឹក​ដ៏​ស្រស់ស្អាត វាលស្មៅ​បៃតងខ្ចី និង​ភ្នំ​ថ្ម​ដ៏​ខ្ពស់​ចោត កាន់តែ​ធ្វើឱ្យ​អ្នកទេសចរ​ត្រូវតែ​មក​ទស្សនា​ឱ្យ​ខាន​តែ​បាន​។
​ប្រសិនបើ​អ្នក​មាន​គម្រោង​មក​កម្សាន្ត​ទីក្រុង​ហាណូយ​រយៈពេល​ខ្លី​តែ​សប្បាយ អ្នក​គួរតែ​ពិនិត្យ​មើល​ជើងហោះហើរ​របស់​ក្រុមហ៊ុន​ឈ្នះ​ពានរង្វាន់ Vietjet Airline ដែល​ក្រុមហ៊ុន​នេះ​ឧស្សាហ៍​ធ្វើការ​ផ្តល់ជូន​ពិសេសៗ​យ៉ាងច្រើន ដើម្បី​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ត​រយៈពេល ៤៨ ម៉ោង​នៅក្នុង​ទីក្រុង​ដ៏​អស្ចារ្យ​។ ខាងក្រោម​នេះ​ជា​ព័ត៌មាន​ខ្លះ​ដែល​អ្នកត្រូវការ​៖
​ទីកន្លែង​ដែល​គួរ​ទៅ​កម្សាន្ត​
​ហាណូយ​គឺ​ជា​ទីក្រុង​ដែល​លាយ​ចម្រុះ​ដោយ​វប្បធម៌​អាស៊ី​ប៉ែក​ខាងកើត និង​បស្ចឹម​ប្រទេស​។ ទីក្រុង​នេះ​សម្បូរ​ទៅដោយ​ទី​កម្សាន្ត​ជាច្រើន​សម្រាប់​អ្នកទេសច​រ​រួមមាន​ទី​កន្លែង​ដ៏​អ៊ូអរ និង​ទីកន្លែង​ធម្មជាតិ​ដ៏​មនោ​រម្យ​។ ក៏​ប៉ុន្តែ​ប្រសិនបើ​អ្នក​រវល់​មាន​ពេល​ត្រឹមតែ ២ ថ្ងៃ​ដើម្បី​ដើរ​កម្សាន្ត​ក្នុង​ទីក្រុង​ដ៏​ស្រស់​ស្អាត​នេះ យើងខ្ញុំ​សូម​ណែនាំ​កន្លែង​កម្សាន្ត​ខាង​ក្រោម​ដើម្បី​ឱ្យ​អ្នកទទួលបាន​បទពិសោធ​ន៍​គ្រប់គ្រាន់​ពី​ទីក្រុង​នេះ​៖
​តំបន់​ផ្សារ​សង្កាត់​បុរាណ Old Quarter
​តំបន់​ផ្សារ​សង្កាត់​បុរាណ Old Quarter គឺ​ស្ថិតនៅ​ជិត​បឹង Hoan Kiem និង​ជា​ចំណុច​កណ្តាល​របស់​ទីក្រុង​ផងដែរ​។ តំបន់​ផ្សារ​នេះ​សម្បូរ​ដោយ​ដង​វិថី​ចាស់ៗ​អម​ទៅ​ដោយ​ហាង​លក់ទំនិញ​ជាច្រើន​ប្រភេទ​។ នៅ​តំបន់​ផ្សារ​នេះ​គឺ​សម្បូរ​ទៅ​ដោយ​សំណង់​ស្ថាបត្យកម្ម​បន្សល់​ពី​អាណានិគម​បារាំង​។ អ្វី​ដែល​ប្រសើរ​នោះ​គឺ​អ្នក​អាច​ធ្វើ​ដំណើរ​ទៅកាន់​ព្រះវិហារ​ដែល​នៅ​ជិត​ផ្សារ​នេះ​បំផុត​។​
​ទីក្រុង​ហាណូយ​សម្បូរ​ទៅ​ដោយ​បឹង​ជាច្រើន ក៏ប៉ុន្តែ​បឹង Hoan Kiem គឺ​ស្ថិតនៅ​ចំ​កណ្តាល​តំបន់​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ថ្វី​បើ​បឹង​នេះ​តូច​ជា​បឹង​ខាងលិច តែ​បឹង​នេះ​គឺ​មាន​តំបន់​ផ្សារ Old Quarter ព័ទ្ធជុំវិញ ដែល​ធ្វើឱ្យ​បឹង​នេះ​មាន​ទេសភាព​ស្រស់ស្អាត និង​ជា​ទី​លម្ហែ​អារម្មណ៍​ដ៏​ស្ងប់ស្ងាត់​សម្រាប់​ភ្ញៀវ​ដែល​ចង់​ចាកចេញ​ពី​ភាព​អ៊ូអរ​នៃ​ផ្សារ Old Quarter​។​
​ស្ថិត​នៅ​ចំ​កណ្តាល​បឹង​មាន​កោះ​តូច​មួយ​ដែល​មាន​វត្ត​សង់​ពី​ថ្ម​តូច​មួយ​នៅ​ពីលើ ក៏ប៉ុន្តែ​អ្នកដំណើរ​មិនអាច​ធ្វើដំណើរ​ទៅដល់​ឡើយ​ព្រោះ​តែ​គ្មាន​ស្ពាន ឬ​ទូក​ដើម្បី​នាំ​ទៅ​ឡើយ ប៉ុន្តែ​អ្នកទេសចរ​អាច​គយគន់​អណ្តើក​ដែល​ហែល​ចុះ​ឡើង​ក្នុង​បឹង​នេះ​បាន​។ ឈ្មោះ​បឹង​នេះ​គឺ​មាន​អត្ថន័យ​ថា “​បឹង​ព្រះខ័ន​វិល​វិញ​” មូលហេតុ​ដែល​បឹង​នេះ​មានឈ្មោះ​ដូច្នេះ​ក៏​ព្រោះតែ​មាន​ដំណាល​រឿង​ថា​ស្តេច​អណ្តើកមាស (Kim Qui) ជា​អ្នក​ដណ្តើម​ដាវ​យកមក​ប្រគល់ជូន​អធិរាជ Le Loi​។ ព្រះខ័ន​នេះ​ប្រគល់​ជូន​ក្នុង​គោលបំណង​វាយប្រហារ​រាជវង្ស​ម៉េង​របស់​ប្រទេស​ចិន​។ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ត​ទល់នឹង​ទ័ព​ឈ្លានពាន អធិរាជ​អង្គ​នោះ​ក៏​បាន​ជិះទូក​តាម​បឹង Hoan Kiem នៅពេល​នោះ​ស្រាប់តែ​មាន​អណ្តើក​យក្ស​មួយ​ផុសចេញ​ពី​ទឹក​ហើយ​ក៏​បាន​ដណ្តើម​ព្រះខ័ន​ពី​ទ្រង់ ហើយ​ហក់​ចូល​ក្នុង​ទឹក​ដ៏​ជ្រៅ​បាត់ស្រមោល​តាំងពី​ពេលនោះ​មក​។​
​បឹង​ខាងលិច​
​បឹង​ខាងលិច​គឺជា​បឹង​ដ៏​ធំ​ជាងគេ​បំផុត​នៅក្នុង​ទីក្រុង​ហាណូយ ដែល​បឹង​នេះ​អ្នកស្រុក​តែង​ហៅថា Tay Ho​។ នៅពេល​ដែល​អ្នក​ទៅ​ដល់​បឹង​នេះ អ្នកនឹង​បានឃើញ​ទេសភាព​អគារ​ខ្ពស់ៗ​ដ៏​ច្រើន​នៅ​ទីក្រុង​ហាណូយ​។ វត្ត Tay Ho និង​វត្ត Trấn Quốc គឺ​សុទ្ធតែ​ស្ថិតនៅ​ជិត​បឹង​នេះ​។ ប្រសិនបើ​អ្នក​ចង់​ភ្លក្ស​អាហា​រគ្រឿង​សមុទ្រ​រសជាតិ​បែប​វៀតណាម តំបន់​បឹង​ខាងលិច​គឺ​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​។​
​ព្រះវិហារ​អក្សរសិល្ប៍​
​ទីក្រុង​ហាណូយ​ល្បីល្បាញ​ដោយសារតែ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ ដូច្នេះ​ហើយ​អ្នក​មិន​ត្រូវ​រំលង​ព្រះវិហារ​អក្សរសិល្ប៍​ឡើយ​។ ព្រះវិហារ​នៃ​ខុង​ជឺនេះ​ក៏​ជា​មហាវិទ្យាល័យ​ដំបូង​គេ​បំផុត​ប្រចាំ​ទីក្រុង​ហាណូយ​។ ព្រះវិហារ​នេះ​ផ្តល់ជូន​អ្នកទេសចរ​ឱ្យបាន​ស្គាល់​នូវ​ប្រវត្តិ​ជីវិត​របស់​បញ្ញាវន្ត​កំពូលៗ​របស់​ទីក្រុង​ហាណូយ​។ ព្រះវិហារ​នេះ​មាន​ទីធ្លា ៥ ដែល​មានរ​បង​ព័ទ្ធជុំវិញ ហើយ​តំបន់​នេះ​ក៏​មាន​ព្រះវិហារ​ដទៃ​ទៀត​ជាច្រើន​ផងដែរ​។​
​សកម្មភាព​កម្សាន្ត​នានា​
​មាន​អ្វី​ជាច្រើន​ដែល​អ្នក​គួរតែ​សាកល្បង​ធ្វើ​នៅក្នុង​ទីក្រុង​ហាណូយ ក៏ប៉ុន្តែ​ដោយសារ​តែ​ពេលវេលា​របស់​អ្នក​មាន​កំណត់ អ្នក​គួរតែ​ជ្រើសរើស​អ្វីដែល​ល្អ​បំផុត តួយ៉ាង​ដូចជា​ការកម្សាន្ត​ដូច​មាន​រ៉ាយរ៉ាប់​ខាងក្រោម​៖
​ញ៉ាំ​ស្រា​បៀរ​ហ៊ឺយ​នៅ Hoan Kiem Bia Hoi
​ដំណើរ​កម្សាន្ត​ទៅកាន់​ហាណូយ​របស់​អ្នក​នឹងមិន​ពេញលេញ​ឡើយ ប្រសិនបើ​អ្នក​មិន​បាន​ទៅ​ញ៉ាំ​ស្រា​បៀរ​ហ៊ឺយ​នៅ Hoan Kiem Bia Hoi​។ អង្គុយ​លើ​កៅអី​ជ័រ​ទាបៗ រួច​កុម្ម៉ង់​ស្រា​បៀរ​ដ៏​ឆ្ងាញ់​តែ​មាន​តម្លៃថោក​មែនទែន​ដែល​អ្នក​មិន​ធ្លាប់​បាន​ជួប​។
​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​វៀតណាម​
​ហាណូយ​ជា​ទីក្រុង​ដែល​ពោរពេញ​ដោយ​ប្រវត្តិសាស្ត្រ ដំណើរ​កម្សាន្ត​របស់​អ្នក​នឹង​មិន​ពេញលេញ​ឡើយ​ប្រសិនបើ​អ្នក​មិន​បាន​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង​នេះ​។ ដូច្នេះ សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ព្រះវិហារ សារមន្ទីរ​នៅក្នុង​ទីក្រុង​ដើម្បី​ស្វែងយល់​ពី​សង្គ្រាម និង​រាជវង្ស​ម៉េង​។ ចេតិយ​ហូជីមិញ គុក Hoa Lo សារមន្ទីរ​ជាតិ​ពន្ធ​វិទ្យា គឺ​សុទ្ធតែ​ជា​តំបន់​ប្រវត្តិសាស្ត្រ​ល្អៗ​ដើម្បី​សិក្សា​ពី​ប្រវត្តិសាស្ត្រ​របស់​វៀតណាម​។
​ទិញ​វត្ថុ​អនុស្សាវរីយ៍​នៅឯ​ផ្សារ Dong Xuan
​ប្រសិនបើ​បាន​មកលេង​ទីក្រុង​ហាណូយ ហើយ​មិន​បាន​ទិញ​វត្ថុ​អនុស្សាវរីយ៍​អ្នក​ច្បាស់​ជា​ស្តាយក្រោយ​មិន​ខាន​។ អ្នក​អាច​ទៅ​ផ្សារ Dong Xuan ដើម្បី​ទិញ​វត្ថុ​អនុស្សាវរីយ៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ក៏ដូចជា​ទទួលយក​ប​ទ​ពិសោធន៍​ដើរ​ផ្សារ​ដ៏​អ៊ូអរ​នេះ​ផងដែរ​។​
​កន្លែង​លក់​អាហារ​ឆ្ងាញ់ៗ​
​យើង​មិន​អាច​វាយតម្លៃ​ហាង​អាហារ​តែ​សម្បក​ក្រៅ​ទាំង​មិនទាន់​បាន​ភ្លក្ស​អាហារ​នោះទេ​។ ខាងក្រោម​នេះ​គឺជា​ឈ្មោះ​ភោជនីយដ្ឋាន​ដែល​អ្នក​គួរតែ​សាកល្បង​ដើម្បី​ដឹង​ពី​រសជាតិ​អាហារ​បែប​វៀតណាម​ដ៏​ឈ្ងុយឆ្ងាញ់​៖
​ហាង​កាហ្វេ Au Lac
​ប្រសិនបើ​អ្នក​ចង់​ញ៉ាំ​កាហ្វេ​ឈ្ងុយឆ្ងាញ់ សាកល្បង​ទៅ​ហាង Au Lac នៅឯ Ly Thai​។ ហាង​កាហ្វេ​ដ៏​ស្រស់ស្រាយ​នេះ​មាន​ប្រគុំ​តន្ត្រី Jazz នៅ​ថ្ងៃ​អង្គារ៍ ព្រហស្បតិ៍ និង​ថ្ងៃ​អាទិត្យ​។​
​ភោជនីយដ្ឋាន Maison De Tet Décor
Maison De Tet Décor ជា​ភោជនីយដ្ឋាន​ដ៏​ទាន់សម័យ​ស្ថិត​នៅ​ទីក្រុង​ហាណូយ​សង្កាត់​បឹង​ខាងលិច​។ ភោជនីយដ្ឋាន​មួយ​នេះ​នឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ដូចជា​នៅផ្ទះ​ដូច្នោះ​ឯង​។ នៅ​ទី​នេះ​អ្នក​អាច​ទទួល​ទាន​អាហារ​ពេលព្រឹក និង​កាហ្វេ ហើយ​ពេល​យប់​អ្នក​អាច​ញ៉ាំ​អាហារ​វៀតណាម​បាន​។​
​ទស្សនាចរ​ជុំវិញ​ទីក្រុង​ហាណូយ – មធ្យោបាយ​ធ្វើដំណើរ​ទៅមក​
​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​ច្រើន​សម្រាប់​ឱ្យ​អ្នក​ដើរលេង​ជុំវិញ​ទីក្រុង​ហាណូយ​។ ប្រសិនបើ​អ្នក​ចង់​ឱ្យ​ដំណើរ​កម្សាន្ត​នៅ​ហាណូយ​របស់​អ្នក​មាន​លក្ខណៈ​រលូន​ល្អ យើងខ្ញុំ​សូម​ណែនាំ​ជម្រើស​ធ្វើដំណើរ​មួយចំនួន​សម្រាប់​អ្នកធ្វើ​ដំណើរ​កម្សាន្ត​នៅក្នុង​ទីក្រុង​៖
​ជិះឡាន​តាក់ស៊ី​
​តាក់ស៊ី​គឺ​មាន​តម្លៃថោក​នៅក្នុង​ទីក្រុង​ហាណូយ អ្នក​អាច​ជ្រើសរើស​ក្រុមហ៊ុន​តាក់ស៊ី​ដូចជា Hanoi Taxi, Mai Linh Taxi និង Taxi CP​។​
​ជិះ​ឡានក្រុង​
​ប្រសិនបើ​អ្នក​ចង់​ចំណាយ​តិច អ្នក​អាច​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​។​
​ជិះ​ម៉ូតូឌុប​
​ប្រសិនបើ​អ្នក​ពិតជា​ចង់​បាន​ដំណើរ​កម្សាន្ត​ដ៏​ល្អឥតខ្ចោះ អ្នក​គួរតែ​កក់​ម៉ូតូឌុប​។ ម៉ូតូឌុប​ទាំងនេះ​ពុំ​មាន​កំណត់​គីឡូម៉ែត្រ​ឡើយ ដូច្នេះ​អ្នក​គួរតែ​ឆែក​មើល​ឱ្យបាន​ត្រឹមត្រូវ​មុន​នឹង​ធ្វើកា​រកក់​។​
​ឥរិយាបថ​ដ៏​ល្អ​បំផុត​នៅ​ពេល​ដើរ​កម្សាន្ត​គឺ​បណ្តោយ​ខ្លួន​ទៅ​តាម​ស្ថានភាព ដោយ​ធ្វើ​ចិត្ត​រីករាយ​នឹង​វិស្សមកាល​របស់​អ្នក​។ ប្រសិនបើ​អ្នក​មាន​ពេល​ច្រើន អ្នក​គួរតែ​ទៅ​កម្សាន្ត​នៅ​កន្លែង​ដទៃ​ទៀត​ក្នុង​ទីក្រុង​ហាណូយ​ឱ្យបាន​ច្រើន​។ អ្នក​ក៏​អាច​ឆែក​មើល​ជើងហោះហើរ​ក្នុងស្រុក​ផ្សេងៗ​ដែល​ក្រុមហ៊ុន Vietjet ផ្តល់ជូន ដើម្បី​ទទួល​បាន​ភាព​រីករាយ​កាន់តែ​ច្រើន​ជាមួយ​ក្រុមហ៊ុន Vietjet Airline៕

Entertainment

អាន​នៅ​តុ​កាហ្វេ​

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​….

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​និង​គេ​មើល​មក​ទាក់ទាញ​មែន​ទេ​?
​អត្ថបទ​រឿង​ខ្លីៗ​ឬ​សៀវភៅ​ហ្វេ​ហ្សិន​អម​ទៅ​ដោយ​រូបភាព​និង​រូបថត​ដែល​ទើបតែ​ចេញ​ថ្មី​ហើយ​បំផុសគំនិត ត្រូវបាន​បង្ហាញ​នៅ​ខែ​នេះ​។
​ចូរ​រក​មើល​នូវ​អ្វី​ដែល​ពេញនិយម​នៅក្នុង Fashion and Photography ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ខាងក្រៅ​ចូលទៅក្នុង​ពិភព​របស់​ពួកគេ​។

More Than Human ដោយ Tim Flach
​គាត់​ផ្ដិត​យក​រូបភាព​ពពួកសត្វ​ដ៏​គួរ​ឱ្យ​គយគន់​ពី​ក្នុង​សៀវភៅ​ដ៏​ច្បាស់ក្រឡែត​។

 

Chanel
The Vocabulary of Style
​សៀវភៅ​ដ៏​អេ​ឡេ​ហ្គង់​នេះ​នាំអ្នក​ឆ្លងកាត់​ប្រវត្ដិ​ហ្វេ​ហ្សិន​តាមរយៈ​កែវភ្នែក​របស់ Chanel ជាមួយនឹង​រូបភាព​សម្លៀក​បំពាក់​និង​គ្រឿង​លម្អ​កាយ​គ្រប់​ម៉ូដ​គ្រប់​ម៉ាក​។

Style is Instinct ដោយ Lori Goldstein
​អ្នក​ធ្វើ​ស្ដាយល៍​ដ៏​ល្បីល្បាញ​ផ្ដល់​ឱ្យ​អ្នក​នូវ​ឯកសារ​ក្រៅ​ឆាក​សម្ដែង​ទាក់ទង​និង​ហ្វេ​ហ្សិន ដោយ​សៀវភៅ​របស់​នាង​គឺ​មាន​ចំណងជើង​ថា Style is Instinct​។ សម្រាប់​អ្នក​ធ្វើការ​ផ្នែក​ហ្វេ​ហ្សិន នេះ​ជា​សៀវភៅ​ដែល​ចាំបាច់​ត្រូវតែ​អាន​។

Alexander McQueen: Working Process
​ដោយ Nick Waplington
Alexander McQueen នៅក្នុង​កូឡិក​ហ្សិន​រដូវ​ស្លឹកឈើ​ជ្រុះ​/​រងារ ដែល​ជា​ជម្រើស​ចុងក្រោយ​របស់​គាត់​។ សៀវភៅ​នេះ​ជួយ​អ្នក​មួយ​រយៈពេល​ខ្លី​ដោយ​អ្នក​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​គួរ​ឱ្យ​ពេញចិត្ដ​បំផុត​ធ្វើ​ការងារ​របស់​ខ្លួន​។ Alexander Nick Waplington គឺជា​អ្នក​ថតរូប​ប្រកប​ដោយ​ទេពកោសល្យ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​តាម​និង​ចងក្រង​ជា​ឯកសារ McQueen: Working Process

Chloé: Attitudes
​នេះ​ជា​ហ្វេ​ហ្សិន​របស់​ស្ដ្រីដ៏​ស្រស់ស្អាត​បំផុត​ជាមួយនឹង Chloé ដ៏​ស្រទន់​និង​មិន​កំណត់ ព្រម​ទាំង​ការបង្កើត​ប្រវត្ដិសាស្ដ្រ​រយៈពេល​៦០​ឆ្នាំ​នៃ​ការ​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន និង​ស្លាក​សញ្ញា​ហ្វេ​ហ្សិន​ដ៏​មាន​តម្លៃ​បំផុត​។

The Asylum
​ដោយ Simon Doonan
​ទំនាក់ទំនង​រវាង​ការស្រឡាញ់​/​ស្អប់​ជាមួយនឹង​ពិភព​ហ្វេ​ហ្សិ​ន​និង​ពិភពដ៏​ល្ងីល្ងើ មាន​ខ្លះ​ត្រូវ​រូ​វ​គ្នា ប៉ុន្ដែ​ក៏​មាន​ការ​មាក់ងាយ​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។ ឈាន​ចូល​ទៅ​រក​ភាព​ល្ងីល្ងើ​ដោយសារ​ពាក្យ​សម្ដី​របស់​គាត់ អ្នក​ប្រហែលជា​នឹង​រក​ឃើញ​ការ​ថ្នាក់ថ្នម​ខ្លះ​នៅ​ក្នុង​ការ​គិត​ឃើញ​ដូចៗ​គ្នា​ជាក់​ជា​មិនខានឡើយ​៕

 

Continue Reading

Entertainment

ឡាង ស៊ឺ​នីង – វិចិត្រករ​ជនជាតិ​អ៊ីតាលី​មកពី​ប្រទេស​ចិន​

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)….

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)

​លោក Michelangelo, Leonardo Da Vinci, លោក Vincent Van Gogh – ទាំងនេះ​គឺជា​ឈ្មោះ​ឬ​អ្នកសិល្បៈ​ដែល​អ្នក​ប្រហែលជា​ដឹង​ច្បាស់​ប៉ុន្តែ​តើ​អ្នកដឹង​អ្វីខ្លះ​អំពី​រឿង Lang Shining? អ្នក​ប្រហែលជា​មិន​ដឹង​ទេ​មើលទៅ​!
​វិចិត្រករ​ជនជាតិ​ចិន​ឈ្មោះ ឡាង ស៊ឺ​នីង (Lang Shining )​បាន​បន្សល់ទុក​នូវ​ឥទ្ធិពល​ក្នុង​ពិភព​គំនូរ ដែល​ស្នាដៃ​របស់​គាត់ ត្រូវបាន​គេ​គោរព​និង​កោតសរសើរ​យ៉ាង​ខ្លាំង​បច្ចុប្បន្ននេះ​។​

​ដោយ​មាន​ឈ្មោះ​កំណើត Giuseppe Castiglione លោក Lang Shining គឺជា​វិចិត្រករ​អ៊ីតាលី​ម្នាក់​ដែល​បាន​បម្រើការ​ជា​សាសនទូត​(​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​)​នៅក្នុង​ប្រទេស​ចិន​ចន្លោះ​ឆ្នាំ ១៧១៥ និង​១៧៦៦ ដែល​ជា​ឆ្នាំ​នៃ​ការស្លាប់​របស់​គាត់​។

​កើត​នៅក្នុង​គ្រួសារ​មាន​ទ្រព្យសម្បត្តិ​មួយ លោក​ឡាង ស៊ឺ​នីង បានចាប់ផ្តើម​រៀន​គូរ​គំនូរ​។ គាត់​មាន​គ្រូបង្រៀន​ឯកជន​ម្នាក់​ដែល​បង្រៀន​គាត់​ពី​របៀប​គូរ​រូប​។ នៅ​ឆ្នាំ​១៧០៧​ពេល​ដែល​គាត់​មាន​អាយុ ១៩ ឆ្នាំ ស៊ឺ​នីង បាន​ចូលរួម​ក្នុង​សង្គម​របស់​ព្រះ​យេស៊ូ​(Geno Society of Jesus) ដែល​ជា​សហគមន៍​សាសនា​មួយ​របស់​វិហារ​កាតូលិក​។​ឡាង ស៊ឺ​នីង​ជា​សមាជិក Society of Jesus ប៉ុន្ដែ​លោក​មិន​ដែល​ធ្វើ​ជា​បុព្វ​ជិត​ទេ​។​

​វិចិត្រករ​យេស៊ូគ្រិស្ត​ជាច្រើន​ទៀត បាន​ត្រូវ​ជួល ជួល​ដោយ​អធិរាជ កាង​ស៊ី (Kangxi Emperor) ដែល​ជា​អធិរាជ​ទី ៤ នៃ​រាជវង្ស​ឈីង​នៅ​ចុង​សតវត្សរ៍​ទី​១៧ ។ នេះ​ជា​អ្វី​ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការធ្វើដំណើរ​របស់​លោក​ឡាង ស៊ឺ​នីង ទៅ​ប្រទេស​ចិន​។ នៅ​ដើម​សតវត្សរ៍​ទី​១៨ ស៊ឺ​នីង ត្រូវបាន​គេ​អញ្ជើញ​ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ដោយ​សហគមន៍ Jesuit ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​។ ស៊ឺ​នីង បាន​មក​ដល់​ប្រទេស​ចិន​នៅ​ឆ្នាំ ១៧១៥​ហើយ​គាត់​បាន​ស្នាក់​នៅ​ប្រទេស​ចិន​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់​គាត់​។​

​ឡាង ស៊ឺ​នីង មាន​បន្សល់​ស្នាដៃ​ច្រើនណាស់​។ ក្រៅពី​ផលិត​ស្នាដៃ​គំនូរ​ជាច្រើន​គាត់​បាន​រចនា​និង​តុបតែង​រចនាសម្ព័ន្ធ​ជាច្រើន​ដែល​រួម​មាន​វិហារ St. Francis Borgia និង​វិមាន​រចនាបទ​លោកខាងលិច​ជា​ច្រើន​របស់ Old Summer Palace​។ រូបគំនូរ​របស់ Lang Shining គឺ​លាយ​បញ្ចូល​គ្នា​នូវ​វប្បធម៌​អឺរ៉ុប​និង​ចិន​។ គាត់​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ចិន​សម្រាប់​គំនូរ​របស់​គាត់​ប៉ុន្តែ​គំនូរ​ទាំងនោះ​បាន​ឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យ និង​បច្ចេកទេស​នៃ​ការដាក់​ស្រមោល​បែប លោកខាងលិច​។​

ស្នាដៃ​ដ៏​ល្អ​បំផុត​មួយចំនួន​ក្នុង​ចំណោម​ស្នាដៃ​ល្អៗ​ជាច្រើន​របស់​គាត់ រួម​មាន​ផ្ទាំងគំនូរ​សេះ​មួយរយ , ផ្កា​អម​តៈនៃ​និទាឃ​រដូវ​គ្មាន​ទីបញ្ចប់ ផ្ទាំងគំនូរ​សាច់​ក្រណាត់​សូត្រ និង​គំនូរ​ខ្លារខិន​លឿង​និង​គំនូរ​រូប​សត្វ​ស្ទាំង​ស​៕

Continue Reading

Entertainment

បង្ហាញ​វត្ដ​មាន​ជា​ថ្មី

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ….

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​នាង Blake Lively នោះទេ
​បុរស​សញ្ជាតិ​កាណាដា​មាន​រាង​ខ្ពស់​(១.៨៨​ម៉ែត្រ​) រូប​នេះ​មក​ពី​ទីក្រុង Vancouver គឺ​ជា​កម្មវត្ថុ​ដែល​ធ្វើ​ឱ្យ​បុរសៗ​នៅលើ​លោក​យើង​នេះ​ច្រណែន​ជាខ្លាំង​។ មុន​ពេល​គាត់​បាន​ក្លាយជា Mr Blake Lively គាត់​គឺជា Mr Scarlett Johansson​។ បុរស​ខ្លះ​ក៏​មាន​សំណាង​ដូច​គាត់​ខ្លះ​ដែរ​។

កាលពី​ចុងឆ្នាំ​មុន Reynolds និង Lively បាន​ស្វាគមន៍​ទារិកា​របស់​ពួកគេ​ឈ្មោះថា James​។ គូ​ស្វាមីភរិយា​នេះ​និយាយថា នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​នូវ​អ្វី​ដែល​ពួកគេ​សង្ឃឹម​ថា​ជា​គ្រួសារ​មួយ​ដែល​មាន​សមាជិក​៨​នាក់​។ ភ័ព្វសំណាង​របស់ Reynolds ទំនងជា​មិន​ទាន់​ចប់​នៅឡើយ​ទេ​។ បន្ទាប់​ពី​ការចាក់​បញ្ចាំង​ខ្សែភាពយន្ដ​ដ៏​ជោគជ័យ​បន្ដបន្ទាប់​គ្នា​ដូចជា​រឿង Green Lantern and R.I.P.D, Deadpool ជា​ដើម​រួច​មក តួ​សម្ដែង​ដ៏​អង់អាច​ក្លាហាន​រូបនេះ​មាន​កេរ​ឈ្មោះ​ល្បី​សុះសាយ​ជាខ្លាំង ហើយ​បាន​ធ្វើឱ្យ​តារា​ដ៏​សិច​ស៊ី​ម្នាក់​នេះ​ឈាន​ឡើង​លំដាប់​កំពូល ក្រោយ​ពី​រកចំណូលបាន​១៣៥​ដុល្លារ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ដំបូង​។

​អ្នកដឹកនាំ​សម្ដែង​លោក Tim Miller និយាយថា “​ខ្ញុំ​មាន​ការ​ស្រមៃ​បែបនេះ​ចំពោះ Ryan ដោយ​ដាក់​ឱ្យ​គាត់​សម្ដែង​នៅក្នុង​រឿង Deadpool គឺ​ស័ក្ដិសម​ខ្លាំងណាស់​សម្រាប់​រូបគាត់​។​” ជា​តួអង្គ​កំពូល​បុរស តារា​ដ៏​សង្ហា​រូបនេះ​មាន​ភាព​ឆ្លាត​វៃ​អស្ចារ្យ​ខ្លាំងណាស់​។​
​ទោះបី​ហៅ Reynolds ថា​ជា​“regular guy” ក៏ដោយ ក៏ Miller គឺជា​អ្នកគាំទ្រ​មួយ​រូប​ផង​ដែរ​។ “​គាត់​រាប់អាន​គ្រប់គ្នា​ដោយ​ក្ដី​គោរព​និង​រួសរាយ​រាក់ទាក់​ដែល​មាន​លើស​ពី​អាជីព​របស់​គាត់​ទៅ​ទៀត​។ គាត់​ជា​មនុស្ស​រីករាយ​ខ្លាំងណាស់ ហើយ​គាត់​ចេះ​កំប្លែង​ដែល​អាច​ធ្វើឱ្យ​ក្រុម​ការងារ​ដទៃ​ទៀត​ហើយ​និង​ខ្ញុំ​សើច​បាន​គ្រប់ពេល​។ ខ្ញុំ​ធ្វើ​ឱ្យ​ខូច​រឿង​ដែល​ថត​បាន​ជាច្រើន ពី​ព្រោះ​ខ្ញុំ​អស់សំណើច​ខ្លាំងពេក​នៅ​ពេល​ធ្វើការ​ពី​មុខ monitors កុំព្យូទ័រ​នោះ​។​”

ការកោតសរសើរ​នៅតែមាន “​គាត់​ក៏​មាន​សមានចិត្ដ​ល្អ​នៅ​ពេល​ដែល​សម្ដែងជា​មួយ​តួអង្គ​ដទៃទៀត ជាមួយ​ក្រុមការងារ ហើយ​និង​ខ្ញុំ​។ គាត់​ឆាប់​យល់​សាច់​ការ​ហើយក៏​ធ្វើឱ្យ​ដំណើរ​រឿង​ប្រព្រឹត្ដទៅ​យ៉ាង​រលូន​និង​ងាយស្រួល​សម្រាប់​គ្រប់​គ្នា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការសម្ដែង​ផងដែរ​។ ខ្ញុំ​ចង់​មានន័យ​ថា គ្រប់​គ្នា​ក្នុង​ទីនេះ​គឺ​សំដៅ​តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម​។ បុគ្គលិក​ទាំងអស់​ស្រឡាញ់​ពេញចិត្ដ​គាត់​ខ្លាំងណាស់​។​”

បន្ទាប់ពី​ទទួល​ជោគជ័យ​ផ្នែក​ភាពយន្ត ស្នាដៃ​បន្ដបន្ទាប់​ទៀត​គ្រោង​នឹង​ធ្វើ​តទៅទៀត ហើយ Miller ក៏បាន​សម្រេច​ជ្រើសរើស Reynolds ទៀត​ដែរ​។ “​គាត់​ជា​តារា​សម្ដែង​ដ៏​អស្ចារ្យ​ខ្លាំងណាស់​”​។ គាត់​ជា​តារា​សម្ដែង​អាជីព ហើយ​រួសរាយ​រាក់ទាក់​សម្រាប់​អ្នកដឹកនាំ​សម្ដែង​ដូចជា​រូប​ខ្ញុំ​ជាដើម​។ គាត់​អាច​ដាក់ចិត្ដ​ដាក់​កាយ​និងស​ម្របខ្លួន​ឥត​ចេះ​នឿយណាយ​ក្នុង​ការផ្លាស់ប្ដូរ​ចង្វាក់​សម្ដែង​ដែល​ខ្ញុំ​ដាក់​ឱ្យ​គាត់​ធ្វើ​។​”
យើង​មិន​អាច​រង់ចាំ​បាន​ទៀត​ទេ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.