Fashion

លេង​ស្តា​យល៍​តាម​ចំណូលចិត្ត​

By  | 

ហ្វេ​ហ្សិន​គឺជា​អ្វី​ដែល​អ្នក​ច្នៃ​ម៉ូដ​តែងតែ​ដាក់ចេញ ៤ ដង​ក្នុង​មួយឆ្នាំ ក៏ប៉ុន្តែ​សម្រាប់​ស្តា​យល៍​វិញ​គឺជា​អ្វី​ដែល​អ្នក​ជ្រើសរើស និង​គិត​ថា​មាន​ផា​សុកភាព​នៅ​ពេល​ស្លៀកពាក់​។​

“​ហ្វេ​ហ្សិន​មិន​សំដៅលើ​ប្រភេទ​ណា​មួយ​ឡើយ​។ វា​មិន​សំដៅលើ​ម៉ាក​យីហោ​ល្បីៗ​ឡើយ​។ ហ្វេ​ហ្សិន​សំដៅលើ​អ្វី​ម្យ៉ាង​ដែល​ចេញពី​ក្នុង​ចិត្ត​របស់​អ្នក​។​”

​ការច្នៃ​ម៉ូដ​មិនមែន​បាន​មក​ពី​អារម្មណ៍​ខ្លាំងក្លា​ឡើយ តែ​គឺ​បានមក​ពី​អារម្មណ៍​មនោសញ្ចេតនា​។ វេទមន្ត​នៅ​ពីក្រោយ​ការច្នៃ​ម៉ូដ​គឺជា​អារម្មណ៍​ដែល​ហ្វេ​ហ្សិន​ស្តែង​ឱ្យឃើញ និង​មនោសញ្ចេតនា​ដែល​វា​បង្កើត​។​

​ការលេង​ស្តា​យល៍​តាម​ចំណូលចិត្ត​គឺជា​សេរីភាព​ដ៏​ពេញលេញ​។​

​លោក Alexander McQueen បាន​មានប្រសាសន៍ថា​៖ “​ហ្វេ​ហ្សិន​គួរតែ​ជា​អ្វីដែល​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​សេរីភាព មិនមែន​ជា​អ្វី​ដែល​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ដូច​ជាប់​ឃុំឃាំង​ឡើយ​។​”

​ភាពសាមញ្ញ​គឺជា​ចំណុច​គន្លឹះ​

​ដើម្បី​ទទួល​បាន​ការ​លេងខ្លួន​បែប​ហ្វ្រ៊ី​ស្តាយល៍​ដ៏​សម​សួន​

​សម្លៀក​បំពាក់​ដែល​អ្នក​ស្លៀកពាក់​នឹង​មិន​មាន​អត្ថន័យ​អ្វី​ឡើយ ប្រសិនបើ​អ្នក​ស្លៀកពាក់​មិន​ប្រកប​ដោយ​ភាពជឿជាក់​។​
“​ស្តា​យល៍​គឺជា​វិធី​មួយ​ដើម្បី​បង្ហាញ​ពី​ខ្លួន​អ្នក​ដោយ​មិន​ចាំបាច់​និយាយស្តី​។​”

​ភាពជឿជាក់​នាំមក​នូវ​ភាពស្រស់ស្អាត​គ្រប់​ស្តា​យល៍​ទាំងអស់​។​

​សម្លៀក​បំពាក់​ដែល​អ្នក​ស្លៀកពាក់​គឺ​បង្ហាញ​ពី​ភាព​ជា​ខ្លួន​អ្នក​។

​អ្នក​សិច​ស៊ី​តាម​ដែល​អាច​ធ្វើ​បាន​នៅក្នុង​សម្លៀក​បំពាក់​ដែល​អ្នក​ស្លៀក​។​

​អ្នក​ជា​មនុស្ស​បែប​ណា និង​មាន​អារម្មណ៍​បែប​ណា​គឺ​អ្នក​ដទៃ​អាច​មើល​ដឹង​តាមរយៈ​សម្លៀកបំពាក់​ដែល​អ្នក​ស្លៀកពាក់​។​

Leave a Reply

Your email address will not be published. Required fields are marked *