Connect with us

ការខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​ភាពល្អ​ឥត​ខ្ចោះ​ស្ដាប់​ទៅ​ពិតជា​មិន​ងាយស្រួល​ប៉ុន្មាន​ឡើយ ប៉ុន្តែ​លទ្ធផល​ដែល​អ្នក​ទទួលបាន​ពី​ការខិតខំ​ប្រឹងប្រែង​នោះ​នឹង​មិន​ធ្វើឱ្យ​អ្នក​ខក​បំណង​ឡើយ​។ ក្នុង​ការងារ​របស់​យើងខ្ញុំ យើង​បាន​សិក្សា​ឃើញថា​អ្វីៗ​ហាក់​មិន​មាន​ភាព​ស្ថិតស្ថេរ​ទាល់តែសោះ​នៅពេលដែល​យើង​និយាយ​ដល់​ភាពទាន់សម័យ ម៉ូដ​ហ្វេ​ហ្សិន និង​អ្វីៗ​គ្រប់យ៉ាង​ដែល​ស្ត្រី​ចង់​ស្វែងយល់​។ និយាយ​តាម​ការពិត​ទៅ​ចុះ គ្មាន​អ្វី​ដែល​ថា​មិន​សមរម្យ​នោះឡើយ​។
​ក្រឡេក​ទៅ​មើល​ភាពទាន់សម័យ​កាលពី​ទសវត្សរិ៍​ទី ៣០ ម៉ូដ​សម្លៀកបំពាក់​ដែល​មាន​ផ្ទៃ​ស្បែក​ខ្លា​គឺ​ពិតជា​ទទួលបាន​ការពេញនិយម​ខ្លាំងក្លា​បំផុត​រួមជាមួយ​នឹង​ផ្ទៃ​ទេសភាព មាន​ផ្កា និង​បក្សី​ជាដើម​។ លោកអ្នក​អាច​ស្វែងយល់​បាន​ក្នុង​ទំព័រ ‘In trend’​។
​ពួកគេ​និយាយថា​អ្វី​ដែល​ជា​របស់​ដែល​គេ​និយម​ជា​យូរ​មក​ហើយ​គឺ​ពិតជា​មិន​ងាយ​សាបសូន្យ​ឡើយ​។ ពិតណាស់ យើងខ្ញុំ​ហាក់ដូចជា​មិន​យល់ស្រប​នឹង​ពាក្យ​មួយ​ឃ្លា​នេះ​ទាល់តែសោះ យើងខ្ញុំ​ពិតជា​មិន​អាច​ជួយ​អ្វី​បានឡើយ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​អ្នក​ទាំងអស់​គ្នា​មិន​ស្វែងរក​សម្លៀក​បំពាក់​ណា​ដែល​អាច​ធ្វើឱ្យ​អ្នក​មាន​ផា​សុកភាព និង​អាច​ស្លៀកពាក់​បាន​មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។ យើងខ្ញុំ​មិនមែន​មានន័យថា​មិន​ឱ្យ​លោក​អ្នក​គិតគូរ​ពី​បញ្ហា​នេះ​ឡើយ ប៉ុន្តែ​មិត្ត​ស្ត្រី​គួរតែ​ស្វែងរក​អ្វីដែល​ជួយ​ឱ្យ​ខ្លួនឯង​អាច​រក្សាបាន​នូវ​ភាព្សរស់ស្អាត និង​អ្វី​ដែល​កាន់តែ​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​គឺ​ផាសុកភាព​។ លើសពីនេះ​ទៀត ហ្វេ​ហ្សិន​គឺ​ផាសុកភាព និង​អារម្មណ៍​ដែល​ល្អ​។ អ្នក​នឹង​អាច​យល់ដឹង​កាន់តែ​ច្បាស់​នូវ​អ្វី​ដែល​ខ្ញុំ​បាន​លើកឡើង​ក្នុង​ទំព័រ Fashion Spread​។
​សម្រាប់​លេខ​ចេញផ្សាយ​មួយ​នេះ យើង​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​តារា​សម្ដែង​ស្រី​ដែល​មាន​សម្រស់​ស្រស់ស្អាត Kagermaiya (Maiya) និង​បាន​ស្វែងយល់​អំពី​ជម្រៅ​ដួងចិត្ត​របស់​តារា​ស្រី​រូប​នេះ​ជា​ច្រើន​ដើម្បី​ចែករំលែក​ដល់​មិត្ត​អ្នកអាន​ទាំងអស់គ្នា​។ យើងខ្ញុំ​មាន​ព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​កញ្ញា​ក្នុង​លេខ​ចេញផ្សាយ​មួយ​នេះ​។​
​ពិត​ណាស់​មិត្ត​ស្ត្រី​ជា​ទី​រាប់អាន​ទាំងឡាយ ខ្ញុំ​ក៏​សូម​ខន្តី​អភ័យទោស​សម្រាប់​ការយឺតយ៉ាវ​ចំពោះ​លេខ​ចេញផ្សាយ​មួយ​នេះ​ដោយ​មូលហេតុ​នៃ​ភាពមិនប្រក្រតី​មួយចំនួន​ដែល​យើងខ្ញុំ​បាន​ធ្វើ​ការកែប្រែ​រួចរាល់​អស់ហើយ​។ សូម​រីករាយ​ជាមួយនឹង​ការអាន​អំពី​អត្ថបទ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​មាន​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​លេខ​ចេញផ្សាយ​នៃ​ទស្សនាវដ្ដី ឡេឌី​ស៍ ជា​ទៀងទាត់​ដូច​កាលពី​មុន​។
​រីករាយ​អាន​ដោយ​ក្ដី​សោមនស្ស​

Fashion

រុំ​ក​នឹង​កន្សែង​ប្រកបដោយ​ភាព​ទាក់ទាញ​

​កន្សែង​រុំ​ក​គឺជា​អា​សេស​សឺ​រី​ដ៏​ស័ក្ដិសម​សម្រាប់​ប្រើ​ពេល​អាកាសធាតុ….

​កន្សែង​រុំ​ក​គឺជា​អា​សេស​សឺ​រី​ដ៏​ស័ក្ដិសម​សម្រាប់​ប្រើ​ពេល​អាកាសធាតុ​ត្រជាក់​។ កន្សែង​រុំ​ក​អាចធ្វើឱ្យ​សម្លៀក​បំពាក់​របស់​អ្នក​មើល​ទៅ​កាន់តែ​ឡូយ ឬ​ក្លាយជា​ពិបាក​មើល​ទៅ​វិញ វា​ពឹងផ្អែក​ទៅលើ​ភាពស្រស់ស្អាត​នៃ​កន្សែង​រុំ​ក​របស់​អ្នក ក៏ដូចជា​វិធីសាស្ត្រ​ដែល​អ្នក​រៀបចំ​វា​ផងដែរ​។​

​ចូរ​អ្នក​បំភ្លេច​ចោល​កន្សែង​រុំ​ក​ម៉ូដ​ចាស់ រួច​ជ្រើសរើស​ម៉ូដ​ណា​ដែល​កំពុង​ពេញនិយម​នាបច្ចុប្បន្ន​។ ខាងក្រោម​នេះ​ជា​ស្តាយល៍​នៃ​ការរុំ​កន្សែងដ៏​ទាន់សម័យ​បំផុត​ទាំង ៥៖

1.​ កន្សែង​រុំ​ក​ម៉ូដ​ចង​ជាប់គ្នា​
•​ ​យក​កន្សែង​រុំ​ក​ធម្មតា​មួយ​មក រួច​ចង​ជាយ​កន្សែង​ភ្ជាប់​គ្នា​
•​ ​កន្សែង​របស់​អ្នក​ឥឡូវ​គួរតែ​ក្លាយ​ជា​រង្វង់​មួយ​
•​ ​ដាក់​កន្សែង​នៅ​ជុំវិញ​ក​របស់​អ្នក​
•​ ​ដាក់​តំណ​ដែល​បាន​ចងទៅ​ផ្នែក​ខាងក្រោយ​
•​ ​មួល​កន្សែង រួច​វ័ណ្ឌ​នៅ​ក​ពីរ​ទៅ​បី​ជុំ​
•​ ​អ្នក​ត្រូវ​តែ​ប្រាកដ​ថា​ស្រទាប់​នី​មួយៗ​នៃ​កន្សែង​បិទបាំង​តំណ​នៅ​ផ្នែក​ខាងក្រោយ​។​


2.​ ​កន្សែង​រុំ​នៅ​ជា​ប់ក​
•​ ​យក​កន្សែង​ដែលមាន​ប្រវែង​វែង​មួយ​មក​បត់​ពី​ជុំ​រួច​បង់​នៅ​ក​របស់​អ្នក​
•​ ​ចង​ជា​យ​កន្សែង​ភ្ជាប់​គ្នា​មួយ​ជាន់
•​ ​ញាត់​តំណ​ដែល​បាន​ចង​ចូលក្នុងរង្វង់​កន្សែង​
•​ ​វា​ជា​ម៉ូដ​ទសវត្សរិ៍​ទី ៩០ ប៉ុន្តែ​វា​ពិតជា​ធ្វើឱ្យ​អ្នក​កក់ក្ដៅ​នៅពេល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​។​
3.​ ​កន្សែង​រុំ​ក​ស្តាយល៍​បិទបាំង​ស្មា​
•​ ​ដាក់​កន្សែង​នៅ​ជុំវិញ​ស្មា​របស់​អ្នក​ដូចជា​កន្សែង​បង់ក​ធម្មតា​
•​ ​ទាញ​ជាយ​កន្សែង​ទៅក្រោយ​ទាំងសងខាង​រួច​ចង​ជាយ​កន្សែង​នៅ​ផ្នែក​ខាងក្រោយ​
•​ ​ទាញ​ឱ្យ​តឹង​រួច ទាញ​ឡើង​ឱ្យ​ខ្ពស់​
•​ ​ទាញ​កន្សែង​ចុះក្រោម​ដើម្បី​បិទបាំង​តំណ​ដែល​បាន​ចង​

4.​ ​ស្តា​យល៍​ចង​បូ​- ស្រស់ស្អាត​
•​ ​ទាញ​ផ្នែក​ម្ខាង​នៃ​កន្សែង​ឱ្យ​វែង​ជាង​ផ្នែក​ម្ខាង​ទៀត (​បូ​ត្រូវបាន​បង្កើតឡើង​ខាង​ផ្នែក​វែង​)
•​ ​បត់​កន្សែង​ជា​រង្វង់​ដោយ​បិទបាំង​ជាយ​កន្សែង (​បង្កើត​ជា​រង្វង់​ដោយ​បត់​ឡើងលើ មិនមែន​ចុះ​ក្រោម​ទេ​)
•​ ​ធ្វើ​បូ​ដោយ​កាន់​ក្ដាប់​ចំនុចកណ្ដាល​នៃ​រង្វង់​ដែល​អ្នក​បាន​បត់​
•​ ​យក​ផ្នែក​ដែល​ខ្លី​នៃ​កន្សែង រុំ​ជុំវិញ​បូ​
•​ ​យក​ផ្នែក​ដែល​ខ្លី​រុំ​ជុំវិញ​បូ រួច​ដាក់​ជាយ​ចូលក្នុងរង្វង់​កន្សែង​
•​ ​ទាញ​វា​ឱ្យ​តឹង​
•​ ​នេះ​នែ៎​! ស្រស់​ស្អាត​ខ្លាំងណាស់​

5.​ ​ស្តា​យល៍​វេញ​ដូច​កម្រងផ្កា​
•​ ​បត់​បង្កើត​ជា​រង្វង់​មួយ​
•​ ​វេញ​កន្សែង​ក្នុង​រង្វង់​ដែល​អ្នក​បាន​បង្កើត​
•​ ​វេញ​បន្ត​រហូត​ទាល់តែ​មកដល់​ចំណុចកណ្ដាល​នៃ​ផ្នែក​ខាង​មុខ​
•​ ​ទាញ​ឱ្យ​វា​ស្មើគ្នា​ល្អ រួច​ធ្វើ​បែប​នេះ​ជាមួយ​នឹង​ផ្នែក​ម្ខាង​ទៀត​នៃ​កន្សែង​៕

Continue Reading

Fashion

ជន​ល្បីឈ្មោះ​ផ្នែក​ហ្វេ​ហ្សិន

ស្វែងយល់​អំពី​ជីវិត​អ្នក​តំណាង​ហ្វេ​ហ្សិន​នៅ​ខែ​នេះ​។ ចូរ​អាន​រឿងរ៉ាវ​ពី…

​ស្វែងយល់​អំពី​ជីវិត​អ្នក​តំណាង​ហ្វេ​ហ្សិន​នៅ​ខែ​នេះ​។ ចូរ​អាន​រឿងរ៉ាវ​ពីក្រោយ​ការតស៊ូ​និង​ភាពជោគជ័យ ដែល​ធ្វើឱ្យ​ជន​មាន​ឥទ្ធិពល​នៅក្នុង​ពិភព​ហ្វេ​ហ្សិន​ទទួលបាន​នូវ​អ្វីៗ​នាពេលនេះ​។

Vogue Fashion បង្ហាញ​អ្នក​ឌី​ហ្សា​ញ​និង​ត្រេន​ដ៍​ល្បីៗ​ចំនួន​២៥០ ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ពិភព​ហ្វេ​ហ្សិន​។ ប្រសិនបើ​អ្នក​កាន់តែ​ចាប់អារម្មណ៍​បន្ដិច​ម្ដងៗ​លើ​ហ្វេ​ហ្សិន អ្នក​ត្រូវ​តែ​ជ្រើសរើស​តាម ពី​ព្រោះ​នេះ​ត្រូវបាន​គេ​ដឹងថា​ជា​គម្ពីរ​ហ្វេ​ហ្សិន​សម្រាប់​អ្នក​ធ្វើ​ការងារ​ផ្នែក​ហ្វេ​ហ្សិន​។​

យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹងថា Coco Chanel បំផុសគំនិត​និង​ផ្លាស់ប្ដូរ​វិស័យ​ហ្វេ​ហ្សិន​ជា​មួយ​រូប​សម្រស់​បែប​ក្លា​ស៊ី​ក​និង​រូប​សម្រស់​មិនចេះ​នឿយណាយ មួយ​នោះ​គឺ “​រ៉ូប​ខ្មៅ​តូច​”​។ អ្នក​ដែល​ល្បីល្បាញ​នឹង​ធ្វើការ​ពិនិត្យពិច័យ​ជាក់​ជាមិនខាន ប៉ុន្ដែ​សៀវភៅ​នេះ​ផ្ដោត​ទៅលើ​ភាពស្រស់ស្អាត ដែល Chanel បាន​ច្នៃប្រឌិត​និង​បំបាត់ចោល​នូវ​ពាក្យ​ច​ចាម​អារាម​និង​ភាពអវិជ្ជមាន​នានា​។

គោរព​ចំពោះ​ជន​ល្បីឈ្មោះ​ផ្នែក​ហ្វេ​ហ្សិន Diane von Furstenberg​។ គាត់​បាន​រួមចំណែក​បំផុសគំនិ​ត​សម្រាប់​ស្ដ្រី​។ គាត់​មាន​សុបិន​។ Diane បាន​រៀបការ​ជាមួយ​ព្រះអង្គម្ចាស់​មួយអង្គ និង​បាន​ច្នៃប្រឌិត​ឈ្មោះ​ស្លាក​សញ្ញា​ផ្ទាល់ខ្លួន​របស់​គាត់​។ គាត់​បាន​បង្កើត​ឱ្យមាន​អាណាចក្រ​ហ្វេ​ហ្សិន​តាមរយៈ​ការខិតខំរ​បស់​គាត់ (​ហើយ​វា​មិន​ប៉ះពាល់​ទៅ​ដល់​ការ​រៀបការ​ដ៏​អធិកអធម​របស់គាត់​ឡើយ​)​។ គាត់​ជា​មនុស្ស​រឹងមាំ​និង​មាន​ទំនុកចិត្ដ ហើយ​សម្លៀក​បំពាក់​រប​ស់បែប​ក្លាហាន​និង​បែប​រីករាយ ជាហេតុ​ធ្វើឱ្យ​គាត់​ជោគជ័យ ហើយ​អាជីព​របស់​គាត់​កាន់តែ​ខ្ពស់ត្រដែត​ឡើង​ជា​លំដាប់​។​

សូម​ស្វែងយល់​ឱ្យបាន​ច្រើន​អំពី​វ័យ​កុមារភាព​របស់ Christian Dior​។ សៀវភៅ​នេះ​នាំ​អ្នក​ត្រឡប់​ទៅ​កាន់​ទសវត្សរ៍​ឆ្នាំ​១៩៥០​នៅ​តំបន់ Normandy និង​របៀប​ដែល​គាត់​បាន​ចាប់ផ្ដើម​ច្នៃប្រឌិត​សម្លៀក​បំពាក់​ហ្វេ​ហ្សិន​លំដាប់​ខ្ពស់​។ គាត់​បាន​ខិតខំ​បង្កើត​នូវ “​រូប​សម្រស់​ថ្មី​” នៃ​រ៉ូប​ដ៏​អស្ចារ្យ ហើយ​ចាប់តាំងពី​ពេលនោះ​មក គេ​នាំគ្នា​ឱ្យ​តម្លៃ​ទៅលើ​ស្នាដៃ​របស់​គាត់​តាមរយៈ​ការច្នៃប្រឌិត​របស់គាត់​៕

Continue Reading

Fashion

រដូវកាលដ៏គួរឱ្យចាប់ចិត្តបំផុត

គន្លឹះ​លេង​ស្តា​យល៍​នៃ​កូឡិក​ហ្សិន​មុនរ​ដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ២០១៧

គន្លឹះ​លេង​ស្តា​យល៍​នៃ​កូឡិក​ហ្សិន​មុនរ​ដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ២០១៧
​រដូវ​កាល​មុន​ស្លឹកឈើ​ជ្រុះ​ ​— កូឡិក​ហ្សិ​ន​ដែល​ទទួលបាន​ការពេញ​និយម​កំឡុង​ខែ​កក្កដា និង​កញ្ញា ជា​កូឡិក​ហ្សិន​ស័ក្ដិសម​បំផុតស​ម្រាប់​អ្នក​ទាំងអស់​គ្នា​។ សម្លៀក​បំពាក់​ទាំងអស់​នោះ​គួរតែ​អាច​ស្លៀកពាក់​បាន​គ្រប់​កាលៈទេសៈ (​មិន​ថា​ខែ​ណា ឬ​ខែ​ណា​ឡើយ​) ស្តា​យល៍​ច្រើន​ជាន់ និង​ងាយស្រួល​ក្នុងការ​ស្លៀកពាក់​ផងដែរ​។ យើង​ទាំងអស់​គ្នា​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ដែរ​ថា​កូឡិក​ហ្សិន​រដូវ​កាល​មុន​ស្លឹកឈើ​ជ្រុះ​គឺ​មាន​ច្រើន​ស្តា​យល៍​សម្រាប់​ដាក់​ចូល​ក្នុង​ទូ​សម្លៀក​បំពាក់​របស់​យើង​ផង​ដែរ​។ នេះ​នែ វិធី​ដែល​ម៉ាក Miu Miu និង Versace ក៏ដូចជា​កូឡិក​ហ្សិន​ជាច្រើន​ផ្សេងទៀត​កំពុងតែ​បំផុសគំនិតដ​ល់​ការ​ស្លៀកពាក់​របស់​យើងទាំងអស់គ្នា​។
1.​ ​លេង​គ្រឿង​អា​សេស​សឺ​រី​លើ​មួក​៖ ខែ​នេះ​ពិតជា​ត្រជាក់​ណាស់​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ខាងក្រោយ​ដោយ​មិន​ពាក់មួក​។ ប្រសិនបើ​អ្នក​ចង់​ឱ្យ​មួក​គ្មាន​ហាម Beanie និង​មួកកន្តឹប Basque កាន់តែ​លើក​សម្រស់​របស់​អ្នក អ្នក​គួរតែ​បន្ថែម​នូវ​បន្ទះ​ស្លាក​ដែល​មាន​អក្សរ​ផ្សេងៗ ម្ជុល​ក្លាស់ និង​កន្លាស់​ដែលមាន​ក្បូរក្បាច់​ស្អាតៗ​៖ អ្នក​អាច​ជ្រើសរើស​អ្វីមួយ​តែ​រៀង​ធំ​បន្តិច ឬ​ដាក់​ទាំង ២ ឬ ៣ បញ្ចូល​គ្នា មិន​ថា​បែប​ណា​ឡើយ អ្នក​ដឹង​តែ​ស្រស់​ស្អាត​ឥតខ្ចោះ​តែម្ដង​។​
2.​ ​ស្លៀក​រ៉ូប​រដូវក្ដៅដ៏​ស្រស់ស្អាត​៖ ចា៎ ពិតជា​អ៊‍ីចឹង​មែន​ហើយ​៖ ការ​ដែល​រៀបចំ​ទូ​សម្លៀក​បំពាក់​របស់​អ្នក​ដោយ​ដាក់​សម្លៀក​បំពាក់​រដូវ​ក្ដៅ និង​រដូវរងា​ដោយឡែក​ពីគ្នា​គឺ​ពិតជា​ហួស​សម័យ​ហើយ​។ អ្នក​មិន​ចាំបាច់​ធ្វើ​អ្វី​ទាំងអស់ ហើយ​ទុក​វា​ឱ្យ​នៅ​ឯ​កន្លែង​ដដែល​ចុះ​។ ពិតណាស់ អ្នក​គួរតែ​ប្រុងប្រយ័ត្ន​នៅពេលដែល​អាកាសធាតុ​ត្រជាក់ ប៉ុន្តែ​អ្នក​មិនបាច់​បារម្ភ​ពេក​នោះទេ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ស្លៀកពាក់​ឱ្យបាន​ច្រើន​ជាន់​ទៅ​បាន​ហើយ​។ អាវ​ក​អណ្ដើក​ស័ក្ដិសម​បំផុត​ជាមួយ​រ៉ូប​ពណ៌​ស្រាលៗ ហើយ​អាវ​ក្រៅ​សម្រុង​វែង និង​កន្សែង​សាច់​ឡែន​។ សាកល្បង​ស្លៀកពាក់​បែប​នេះ​ល៎មើល៎​!
3. ខោ​ជើងវែង​៖ ខោជើងវែង​ដែល​មាន​សម្រុង​ដល់​កែងជើង​គឺ​ពិតជា​ស្រស់ស្អាត​ខ្លាំង​ណាស់​រហូតដល់​រដូវ​រងា​ឆ្នាំនេះ ប៉ុន្តែ​សម្រាប់​ពេល​ឥឡូវនេះ​ខោជើងវែង​គឺ​ពិតជា​ពេញនិយម​ខ្លាំងណាស់​។ វា​ប្រហែលជា​មិន​ងាយស្រួល​ប៉ុន្មាន​ឡើយ ជាពិសេស​នៅពេល​ដែល​មេឃ​ភ្លៀង ហើយ​អ្នក​នឹងត្រូវ​បោកគក់​ខោ​របស់​អ្នក​រៀង​រាល់​ពេល​ដែល​អ្នក​ស្លៀក​រួចហើយ​។ ម៉ាក់​របស់​អ្នកនឹង​សួរ​អ្នក​ជានិច្ច​ថា​តើ​អ្នកត្រូវការ​យក​ខោ​នោះ​ទៅឱ្យ​ជាងដេរ​កាត់​ជើងខោ​ចោល​ខ្លះ​ឬទេ ឬ​អ្នក​រវល់​ពេក​មិន​បាន​យកទៅ​? ប៉ុន្តែ​អ្នកជំនាញ​ខាង​ហ្វេ​ហ្សិន​ដឹង​ច្បាស់​ណាស់​ថា​អ្នក​កំពុងតែ​ធ្វើ​អ្វី​៖ ជាទូទៅ អ្នកនឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាង​មុន​បន្ថែមទៀត​៕​

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.