Fashion

ស្តាយល៍អាវកអណ្ដើកទាំង ៥ យ៉ាង

By  | 

ពិតជា​ត្រឹមត្រូវ​ណាស់ អា​វក​អណ្ដើក​ទទួលបាន​ការពេញនិយម​ជាថ្មី​។ ប៉ុន្តែ​តើ​អ្នក​អាច​ទទួលបាន​ភាពស្រស់​ស្អាត​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​បាន​ដោយ​របៀប​ណា​? ពី​សម្លៀក​បំពាក់​ផ្លូវការ​ទៅកាន់​សម្លៀកបំពាក់​សាមញ្ញ​ធម្មតា យើង​នឹង​ណែនាំ​អ្នក​ឱ្យ​មាន​សម្រស់​ស្រស់ស្អាត​។ នៅពេល​ដែល​អ្នកលេង​ស្តា​យល៍​បាន​ត្រឹមត្រូវ​នោះ​អា​វក​អណ្ដើក​គឺ​ពិតជា​ទាន់សម័យ និង​ថ្លៃថ្នូរ​ខ្លាំងណាស់ ជា​ហេតុ​ដែល​ធ្វើឱ្យ​អាវ​ប្រភេទ​នេះ​ទទួលបាន​ការពេញនិយម​ជាថ្មី​។ អាវ​ក​អណ្ដើក​ត្រូវបាន​គេ​ចាត់ទុក​ជា​ប្រភេទ​អាវ​ដែល​ពេញនិយម​តាំងពី​ប៉ុន្មាន​ឆ្នាំ​មុន​មកម្ល៉េះ ហើយ​គេ​តែង​សង្កេតឃើញថា​តារា​ល្បី​បែប​ក្លា​ស៊ី​ក​ជាច្រើន​រូប​ដែល​ក្នុងនោះ​មានដូចជា Audrey Hepburn ជាដើម​និយម​ពាក់អាវ​ប្រភេទ​នេះ​ខ្លាំងណាស់​។ ឥឡូវ​នេះ​អា​វក​អណ្ដើក​បាន​ត្រឡប់មក​ជា​ថ្មី និង​កាន់តែ​អស្ចារ្យ​ជាង​មុន​ទៅ​ទៀត​។​
​មិន​ច្បាស់​ថា​តើ​ត្រូវ​ពាក់​អាវ​ក​អណ្ដើក​បែបណា​មែន​ទេ​? ខាងក្រោម​នេះ​ជាការ​ពាក់អាវ​ក​អណ្ដើក​ទាំង ៥ របៀប​ដ៏​ស្រស់​ស្អាត​បំផុត​។​
​អាវ​ក​អណ្ដើក​ពណ៌​ខ្មៅ​គឺ​ពិត​ជា​ជម្រើស​បែប​ក្លា​ស៊ី​ក​ក៏ដូចជា​ការលេង​ស្តា​យល៍​មួយបែប​ដ៏​ងាយស្រួល​ក្នុងការ​ស្លៀកពាក់​ផងដែរ ខណៈ​ដែល​អ្នក​អាច​ពាក់​វា​ជាមួយនឹង​ការ​ស្លៀកខោ​គ្រប់​ប្រភេទ​ទាំងអស់​។ អាវ​ក្រៅ​ស្បែក​កាន់តែ​ត្រូវបាន​ផលិត​ច្រើន​បន្ថែមទៀត និង​កាន់តែ​មាន​ភាពទាន់សម័យ​ផងដែរ​ដោយ​មាន​បន្ថែម​អា​វក​អណ្ដើក​កាន់តែ​ស្រស់ស្អាត​។​
​អ្នក​អាច​ជ្រើសរើស​រ៉ូ​បដែល​អ្នក​ពេញចិត្ត ហើយ​អ្នក​អាច​ពាក់អាវ​ក​អណ្ដើក​ពី​ក្នុង​។ ការ​ស្លៀកពាក់​បែបនេះ​គឺ​ដើម្បី​បន្ថែម​ភាពកក់ក្ដៅ​មិន​ថា​ពេល​ណា​ជា​ពេល​ណា​ឡើយ​។​
​អ្នក​អាច​ជ្រើសរើស​អា​វក​អណ្ដើក​មួយ​កំណាត់​មុនពេល​ដែល​អាកាសធាតុ​ត្រជាក់​ខ្លាំង​។ អ្នក​គួរ​ពាក់អាវ​ប្រភេទ​នេះ​ជាមួយនឹង​សំពត់ និង​ខោ​ចង្កេះ​ខ្ពស់​ដើម្បី​បង្ហាញ​ភាពស្រស់ស្អាត​ឥតខ្ចោះ​របស់​អ្នក​ផងដែរ​។​
​អាវរ​ងាក​អណ្ដើក​គឺជា​ស្តាយល៍​មួយ​ដែល​កាន់តែ​ទទួល​បាន​ការពេញនិយ​មកា​ន់តែ​ខ្លាំង​ថែម​ឡើង​។ អាវ​ប្រភេទ​នេះ​គឺ​ពិតជា​ធ្វើឱ្យ​អ្នក​មាន​ភាពកក់ក្ដៅ និង​មាន​ផា​សុកភាព ដែល​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ​របស់​អ្នក​ដើម្បី​ទទួល​បាន​ភាព​ទាក់ទាញ​ក្នុង​រដូវរងា​!
​អាវ​កណ្ដើក​គឺ​ពិតជា​ស័ក្ដិសម​បំផុត​ជា​មួយ​នឹង​សំពត់​វ៉ាល់​ចង្កេះ​ខ្ពស់​។ អាវ​ក​អណ្ដើក​ដែល​រឹប​ខ្លួន​បែប​នេះ​គឺ​ពិតជា​ស័ក្ដិសម​នៅពេល​ដែល​អ្នក​ពាក់​ជាមួយនឹង​ការ​ស្លៀកសំពត់​រាង​ស្លុយ​បន្តិច​។ អ្នក​អាច​លេង​ម៉ូដ​ខ្សែក​ជាមួយនឹង​អា​វក​អណ្ដើក​ដើម្បី​ទទួលបាន​ភាពស្រស់ស្អាត​បន្ថែម​ទៀត​ត្រង់​ផ្នែក​ក​របស់​អ្នក​។​
​ភាពកក់ក្ដៅ និង​ភាពស្រស់ស្អាត​នឹង​កើតមាន​ចំពោះ​អ្នក​នៅ​ពេល​ដែល​អ្នក​ពាក់​អាវ​ក​អណ្ដើក​។ អ្នក​អាច​ទទួល​បាន​ភាព​ទាក់ទាញ​ជា​បន្ថែម​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ដ៏​អស្ចារ្យ​នេះ​ផងដែរ​!​

Leave a Reply

Your email address will not be published. Required fields are marked *