Fashion

ឧបករណ៍​ទំនើបៗ​ទាន់សម័យ​ឥតខ្ចោះ​

By  | 

ស្ត្រី​ឡើយ​ចង់​រស់នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់​។ រឿង​ម្យ៉ាង​ដែល​មនុស្ស​ស្រី​ចូលចិត្ត​ធ្វើ​គឺ​ដើរ​ទិញ​ទំនិញ ហើយ​ស្ត្រី​ស្ទើរ​គ្រប់​រូប​ក្នុង​ពិភពលោក​គឺ​បែប​នេះ​។​
​ផ្ទុយ​ពី​ជំនឿ​ដ៏​ពេញនិយម​ស្ត្រី​មិន​ទិញ​របស់​របរ​គ្រប់យ៉ាង​ដែល​មើលទៅ​មានតែ​ពណ៌​ផ្កាឈូក​ពី​ចំងាយ​នោះទេ​។​

ស្ត្រី​សម្លឹងមើល​ច្រើន​ជាង​នេះ​នៅពេល​ទិញ​របស់​របរ​។​ទាំងនេះ​មិន​ជា​លក្ខណៈ​ទូទៅ​ទេ​ប៉ុន្តែ​បុរស​មាន​ទំនោរ​មើលស្រាល​លើ​អ្វី​ដែល​ស្ត្រី​អាចធ្វើ​បាន​។​ប៉ុន្តែ​កុំ​បណ្តោយ​ឱ្យ​រឿងនេះ​ប៉ះពាល់​ដល់​អ្នក អ្នក​មាន​បញ្ញា​និង​សមត្ថភាព​ក្នុង​ការសម្រេចចិត្ត​ទាំងអស់​លើ​ពិភពលោក​សូម្បីតែ​ទិញ​ឧបករណ៍​បច្ចេកវិទ្យា​ក៏ដោយ​។ ខណៈពេល​ដែល​អ្នកមាន​សក្តានុពល​ក្នុង​ការសម្រេចចិត្ត​ទិញ​គ្រឿង​បច្ចេកវិទ្យា​ដោយ​ខ្លួនឯង​អ្នកនឹង​ពេញចិត្ត​ចំពោះ​ជំនួយ​បន្តិចបន្តួច ដែល​យើង​នឹង​ផ្តល់ជូន​លោកអ្នក​។​ដូច្នេះ ដោយ​មិនបាច់​ខ្ជះខ្ជាយ​ពេលវេលា​បន្ថែមទៀត​, សូម​ក្រឡេក​មើល​ឧបករណ៍​និង​របស់របរ​ទាន់សម័យ​ចំនួន​៨​ប្រភេទ​សម្រាប់​ស្ត្រី​ដែល​អ្នក​គួរ​ពិចារណា​ទិញ​។​

​ឧបករណ៍​កំណត់​សកម្មភាព Kate Spade Mother of Pearl Scallop Bangle

​ស្ត្រី​កាន់តែ​ច្រើនឡើងៗ នាពេល​បច្ចុប្បន្ន​នេះ​កំពុង​ទិញ​ឧបករណ៍​គ្រឿង​ពាក់​ឱ្យ​សម​នឹង​ខ្លួនប្រាណ​។ គ្រឿង​ពាក់​ស្អាត​បំផុត​មានដូចជា Kate Spade Mother of Pearl Scallop Bangle Tracker​ដែល​ក្នុងនោះ​មាន​ខ្សែដៃ កងដៃ កាបូបដៃ​ជាដើម​។​បន្ទាប់​ពី​អ្នក​ពាក់​វា​អ្នក​អាច​តាមដាន​ការធ្វើ​លំ​ហាត់ប្រាណ​របស់​អ្នក​និង​លំ​ហាត់ប្រាណ​សុខ​ភាព​ផ្សេងៗ (Fitness KPIs)​។ អ្នក​អាច​ទិញ​ឧបករណ៍​នេះ​នៅ​ផ្សារ​ទំនើប​ដែល​អ្នក​ពេញចិត្ត​ឬ​តាម​អ៊ិន​ធើ​ណិតពី Amazon តម្លៃ​ត្រឹមតែ​៩៨​ដុល្លារ​ប៉ុណ្ណោះ​។​

​កាស​ឥត​ខ្សែ​ឡូយៗ​

​ប្រសិនបើ​អ្នក​ដូច​ជា​ស្ត្រី​ភាគ​ច្រើន​ហើយ​ចង់​ស្តាប់​តន្ត្រី​គ្រប់​ពេល​នោះ អ្នកនឹង​ស្វែងរក​កាស​គ្មាន​ខ្សែ​Chic Wireless ដែល​ងាយស្រួល​កាន់​និង​ប្រើ​។​មិនតែប៉ុណ្ណោះ​កាស​ស្តាប់​ត្រចៀក​ទាំងនេះ​មិន​ត្រឹមតែ​អនុញ្ញាត​ឱ្យ​អ្នក​ស្ដាប់​តន្ត្រី​នៅ​ពេល ម្រាមដៃ​របស់​អ្នក​ធ្វើការ​នៅ​លើ​ក្តារ​ចុច​កុំព្យូទ័រ​នៅ​កន្លែងធ្វើការ​ប៉ុណ្ណោះ​នោះ​ទេ​ប៉ុន្តែ​វា​ថែមទាំង​បំពេញ​បន្ថែម​លើ​សំលៀក​បំពាក់​របស់​អ្នក​ដោយ​មិន​គិត​ពី​អ្វី​ដែល​អ្នក​កំពុង​ពាក់​។

​គ្រឿងអលង្ការ​ឆ្លាត​វៃ​

​កាលពី​១០​ឆ្នាំមុន គ្រឿងអលង្ការ​ឆ្លាត​វៃ​មិន​ត្រូវបាន​គេ​គិតគូរ​នឹកនា​ដល់​នោះទេ​តែ​សព្វថ្ងៃនេះ​វា​ត្រូវ​បាន​គេ​លក់​ដូច​ជា​នំ​ខេ​ក​។​របស់​គួរឱ្យ​ទាក់ទាញ​គឺ​គ្រឿងអលង្ការ​ឆ្លាត​វៃ​ភ្ជាប់​ជាមួយ​ស្មា​ត​ហ្វូន​របស់អ្នក​ដើម្បី​ធ្វើឱ្យ​ភ្លឺ​និងញ័​ររាល់ពេល​ដែល​អ្នក​ទទួល​បាន​ការជូន​ដំណឹង​នៅលើ​ទូរ​សព្ទ (Notification)​របស់​អ្នក​។​ប៉ុន្តែ​អ្វី​ដែល​ល្អ​បំផុត​ទៀត​នោះ​គឺ​អ្នក​អាច​ប្ដូរ​រំ​ញ័រ​តាម​បំណង​ដើម្បី​បញ្ជាក់​ថា​រំ​ញ័រ​នី​មួយៗ​មាន​ប្រយោជន៍​អ្វី និង​តំណាង​ឱ្យ​អ្វី​។​តើ​វា​មិន​គួរ​ឱ្យ​ស្ញប់ស្ញែង​ទេ​ឬ​?

កាបូប​យួរដៃ​SOI ភ្ជាប់​សេន​ស៊័រ​ស្វ័យប្រវត្តិ​

តើ​អ្នក​ធ្លាប់​មាន​ដើរ​ប្រមាញ់​រក​កាបូប​យួរដៃ​ដែល​ត្រូវការ​ចាំបាច់​បំផុត​ទេ​ចម្លើយ ?​ប្រហែលជា​មាន​។ ការពិត​យើង​ទាំងអស់គ្នា​បាន​ទៅ​ទីនោះ​។ ប៉ុន្តែ​អ្នក​ជួយ​សង្គ្រោះ​របស់​យើង​នៅទីនេះ​គឺ The Brainstream SOI Handbag Light ដែល​បំពាក់​សេន​ស៊័រ​ស្វ័យប្រវត្តិ ។​ឧបករណ៍​អេឡិចត្រូនិក​មួយ​នេះ​បញ្ចេញ​ពន្លឺ​នៅពេល​ទទួល​សញ្ញា​សេន​ស៊័រ​។ Brainstream SOI​គឺជា​ឧបករណ៍​ដ៏​អស្ចារ្យ​មួយ​អាច​បញ្ចេញ​ពន្លឺ​តាម​ស្ថានភាព​និង​អាចរ​ក​របស់​មានតម្លៃ​នៅ​ក្នុង​កាបូប​របស់​អ្នក​។ ចុះ​តម្លៃ​វិញ​ប៉ុន្មាន​ទៅ​? តែ ២៩,៩៥ ដុល្លារ​ប៉ុណ្ណោះ​។​

Fujifilm Instax Mini 8 Camera

និយាយ​ឱ្យ​ស្មោះត្រង់​ទៅ ស្ត្រី​ចូលចិត្ត​បូញ​បបូរមាត់ ហើយ​ថត​ស៊ែ​ល​ហ្វី ។ ឧបករណ៍​មួយ​ដែល​បំពេញចិត្ត​ស្ត្រី​ដែល​មាន​ចំណង់​ចំណូលចិត្ត​បែបនេះ​គឺ​កាមេរ៉ា Fujifilm Instax Mini 8 Camera ។ ជាមួយនឹង​កាមេរ៉ា​នេះ​អ្នក​អាច​បូញ​បបូរមាត់ ថត​ស៊ែ​ល​ហ្វី​ខ្លួនឯង រួច​ព្រីន​រូបថត​ចេញ​បាន​ភ្លាមៗ ។​ប្រសិនបើ​អ្នកចូលរួម​ពិធីជប់លៀង​ច្រើន​នោះ អ្នកនឹង​ស្រឡាញ់​ចូលចិត្ត​ឧបករណ៍​នេះ​ព្រោះ​វា​មាន ពន្លឺ​ភ្លើង (Flash)​ស្វ័យប្រវត្តិ និង​ឡេន​សឺ​រ៉េ​ឡើងចុះ ចូល​ក្នុង​ចេញ​ក្រៅ ដែល​ធ្វើឱ្យ​វា​ជា​កាមេរ៉ា​ដ៏​ល្អឥតខ្ចោះ​។​

iPad mini 4

​នៅពេល​ទិញ​គ្រឿង​អេឡិចត្រូនិក រឿង​សំខាន់​បំផុត​មួយ​សម្រាប់​ស្ត្រី​គឺ​អាច​យក​ចល័ត​តាម​ខ្លួន​បាន​។​ស្ត្រី​ចង់បាន​អ្វី​ដែល​ពួកគេ​ងាយស្រួល​យួរ​និង​កាន់​។ ដូច្នេះ iPad Mini 4 គឺជា​ឧបករណ៍​Tablet ល្អ​សម្រាប់​ស្ត្រី​។​ស្រទន់​ជាមួយនឹង​អេក្រង់​ភាពយន្ត​ខ្នាត​តូច iPad Mini 4 មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​និង​អាច​ដាក់​ក្នុង​កាបូប​ដៃ​របស់​អ្នក​យ៉ាង​ងាយស្រួល​។​

​អូ​ប៉ាល័​រមិន​ជ្រាប​ទឹក​

​ឥឡូវ​អ្នក​អាច​ស្តាប់​តន្ត្រី​ពេល​មុជទឹក​ដោយ​មិនចាំបាច់​ព្រួយបារម្ភ​អំពី​ហានិភ័យ​ដែល​បង្ក​ដោយ​សំណើម​ឬ​ទឹក​ទៅលើ​គ្រឿង​អេឡិចត្រូនិ​ចរបស់​អ្នក​ដោយ​គ្រាន់យក​អូ​ប៉ាល័រ (Spea- ker) ម៉ាក AOKII Waterproof Bluetooth Speaker របស់​អ្នក​ទៅ​ជាមួយ​អ្នក​នៅ​ពេល​អ្នក​ទៅ ងូតទឹក ហើយ​ស្តាប់​តន្ត្រី​ដោយ​មិន​ខ្វល់​អ្វី​ទាំងអស់ អូ​ប៉ាល័រ​ទាំងនេះ​មាន​តម្លៃ ២៦ ដុល្លារ​។​
​មនុស្ស​ស្រី​ចង់បាន​អ្វីៗ​ដែល​ល្អ​បំផុត​ដែល​ក្នុងនោះ​មាន​ទាំង​គ្រឿង​អេឡិចត្រូនិក​ដ៏​ល្អឥតខ្ចោះ​។ គ្មាន​គ្រឿង​អេឡិចត្រូនិក​ណា​ល្អ​ឡើយ ប្រសិនបើ​អ្នក​មិន​ស្វែងរក​នោះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *