Beauty

ស្តាយល៍ក្រចកពណ៌ខុសគ្នា

By  | 

តោះ​នាំគ្នា​និយាយ​អំពី​ការ​លាបថ្នាំ​ក្រចក​ឱ្យ​មាន​ពណ៌​ផ្សេងគ្នា​តាម​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​។ អ្នក​ប្រាកដជា​ធ្លាប់​បាន​ឃើញ​អំពី​ការបង្ហាញ​ម៉ូដ​ក្រចក​ក្នុង​ការដើរ​បង្ហាញ​ម៉ូដ​នៅឯ Fashion Week ហើយ​ពេលនេះ​យើង​នឹង​បង្ហាញ​ពី​វិធី​ដើម្បី​ឱ្យ​អ្នកចេះ​ច្នៃ​ម៉ូដ​ដ៏​ស្រស់​ស្អាត​ទាំងនោះ​នៅផ្ទះ​ដោយ​ខ្លួនឯងបាន​។ តើ​អ្វី​ទៅ​ជា​វិធីសាស្ត្រ​ក្នុងការ​លាប​ក្រចក​ឱ្យបាន​ស្រស់ស្អាត​ទាក់ទាញ​បំផុត​នោះ​? ពិតណាស់ អ្នក​មិន​ចាំបាច់​ជា​អ្នក​ច្នៃ​ម៉ូដ​ក្រចក​ទើប​ធ្វើ​វា​បានឡើយ​។
​ជ្រើសរើស​ការ​លាប​ក្រចក​ពណ៌​ផ្សេង​ពីគ្នា​
​មុន​ពេល​អ្នកសម្រេចចិត្ត​ក្នុង​ការជ្រើសរើស​ពណ៌ ឬ​ការ​រចនា​ណាមួយ អ្នក​ត្រូវ​តែ​ជ្រើសរើស​ក្រចក​ណាមួយ​ដែល​អ្នក​ចង់​លាប​ពណ៌​ផ្សេង​ពី​ក្រចក​ដទៃទៀត​។ ក្រចក​ដែល​អ្នក​អាច​លាប​ពណ៌​ខុស​ពី​ក្រចក​ដទៃ​អាច​មាន​គ្រប់​ទំហំ​។ លា​បាត់​ដៃ សន្ធឹង​ទៅមុខ​រួច​អ្នក​អាច​ជ្រើសរើស​បាន​ហើយ​៖
•​ ​ម្រាម​កូនដៃ មិនសូវ​មាន​អ្នក​លាប​ក្រចក​នេះ​ឱ្យ​មាន​ពណ៌​ខុស​ពី​គេ​ឡើយ ប៉ុន្តែ​វា​ពិត​ជា​តំណាងឱ្យ​ភាពទន់ភ្លន់​ជា​ស្ត្រីភេទ​ពិត​។​
•​ ​ម្រាម​នាងដៃ ពិតជា​ស័ក្ដិសម​នឹង​អ្នក​ដែល​ស្រស់ស្អាត​បែប​ក្លា​ស៊ី​ក​។​
•​ ​ម្រាម​កណ្ដាល សម្រាប់​អ្នក​ស្រលាញ់​ភាព​ស្អាត​បែប​ឆើត​ឆាយ​
•​ ​ម្រាម​ចង្អុលដៃ សម្រាប់​អ្នក​ដែល​ក្លាហាន មោះមុត​។​
•​ ​ម្រាម​មេដៃ សម្រាប់​អ្នក​ដែល​ចូលចិត្ត​សម្ដែង​នូវ​មនោសញ្ចេតនា​។​
​អ្នក​ក៏​អាច​លាប​ក្រចក​ចំនួន ២ ឱ្យ​មាន​ពណ៌​ខុស​ពី​ក្រចក​ដទៃ​ទៀត​បាន​ផងដែរ​។ ហើយ​អ្នកខ្លះ​ទៀត​ចូលចិត្ត​លាប​ពណ៌​ក្រចក​មេដៃ ឱ្យ​ដូច​ទៅ​នឹង​ម្រាមដៃ​ចង្អុល ឬ​ម្រាម​នាងដៃ​។ ហើយក៏​មាន​អ្នកខ្លះ​ទៀត​លាប​ពណ៌​ម្រាម​ចង្អុលដៃ​ឱ្យ​ដូច​ទៅ​នឹង​ម្រាម​កណ្ដាល​ដើម្បី​ឱ្យ​មើល​ទៅ​លេចធ្លោ​ជាង​ម្រាម​ដទៃទៀត​។​
​ការ​លាប​ពណ៌​ក្រចក​ឱ្យ​មាន​ពណ៌​ខុស​ប្លែក​ពីគ្នា​
​នៅពេល​ដែល​អ្នក​ជ្រើសរើស​ម្រាមដៃ​ណាមួយ​ដែល​អ្នក​ចង់​លាប​ពណ៌​ឱ្យ​ខុស​គេ​រួច​ហើយ​នោះ ដល់ពេល​ដែល​អ្នក​ជ្រើសរើស​ម៉ូដ និង​ពណ៌​ឱ្យ​ខុស​ពី​ម្រាមដៃ​ដទៃ​។ សម្រាប់​ម្រាម​កូនដៃ​របស់​អ្នក អ្នក​អាច​លាប​ពណ៌​រាង​ស្រាល ខណៈ​ដែល​លាប​ពណ៌​រាង​ដិត​ចំពោះ​ម្រាមដៃ​ដទៃទៀត​។ សម្រាប់​ម្រាម​ចង្អុលដៃ អ្នក​អាច​លាប​ពណ៌​ទឹកក្រូច ហើយ​លាប​ពណ៌​មាស​សម្រាប់​ម្រាមដៃ​ដទៃទៀត​។
​ហើយ​ប្រសិនបើ​អ្នក​ចង់​លាប​ពណ៌​ណា​ដែល​ខុសប្លែក​ពី​គេ​ក្នុង​ពិភព​ពណ៌​ដ៏​ច្រើន​លើសលប់​នោះ អ្នក​អាច​លាបម្សៅ​ផ្លេកៗ​ពីលើ​ក្រចក​ដែល​អ្នក​លាប​ពណ៌​ប្លែក​ពី​គេ​នោះ​ដើម្បី​ទទួលបាន​ក្រចកដៃ​ដែល​មាន​ពណ៌​ស្រស់​ចម្រុះ​ដ៏​ទាក់ទាញ​បំផុត​។​
​ក្រចក​ពណ៌​ផ្សេង​ពី​គេ​ជាមួយនឹង​ស្តាយល៍​ប្លែកៗ​
​សម្រាប់​អ្នក​ដែល​មាន​ការលំបាក​ក្នុង​ការជ្រើសរើស​ពណ៌​រាង​ស្រាល​លាយ​ជាមួយ​នឹង​ពណ៌​ដិត អ្នក​ក៏​អាច​ជ្រើសរើស​ស្តា​យល៍​ក្រចក​ប្លែកៗ​។ សម្រាប់​ស្តាយល៍​បែបនេះ អ្នក​អាច​មាន​ជម្រើស​ចំនួន ៤៖
•​ ​អ្នក​អាច​ជ្រើសរើស​ស្តាយល៍​ប្លែកៗ​ជាមួយនឹង​ការ​គូរ​ក្រចក​សណ្ឋាន​ផ្សេងៗ​
•​ ​អ្នក​អាច​លាប​ពណ៌​ខុសប្លែក​ពី​គ្នា គូរ​ចំណុចៗ និង​គូរ​ឆ្នូតៗ​ដើម្បី​បង្កើត​ជា​ស្តា​យល៍​ប្លែកៗ​
•​ ​អ្នក​ក៏​អាច​បិទ​ស្កុតលើ​ក្រចក​ដើម្បី​លាប​ពណ៌​ក្រចក​ឱ្យចេញ​ជា​ម៉ូដ​ផ្សេងៗ​
•​ ​អ្នក​អាច​ទិញ​រោមសត្វ​ស្លាប​ដែល​មាន​លក់​នៅ​តាម​ទីផ្សារ​មក​ច្នៃ​ពីលើ​ក្រចក​របស់​អ្នក​បន្ថែម​ក៏បាន​
•​ ​អ្នក​អាច​លាប​ផ្លេកៗ​ពីលើ​ក្រចក​ដែល​អ្នក​លាប​ពណ៌​ប្លែក​ពី​គេ​ក៏បាន​។​
​ឥឡូវ​នេះ​អ្នក​អាច​លេង​ស្តាយល៍​ប្លែកៗ​ដ៏​ស្រស់ស្អាត​ជាមួយនឹង​ក្រឡា​ស្បែក​ខ្លា ឆ្នូត​កាច់​ចុះឡើង ស្តាយ៍​ទឹករលក ម៉ូដ​ផ្កា ម៉ូដ​ផ្លែឈើ ម៉ូដ​ក្រឡេ​ក្រឡាពណ៌​ខ្មៅ ស និង​ម៉ូដ​ជាច្រើន​ផ្សេង​ទៀត​ដ៏​ស្រស់ស្អាត​។​
​សុភាព​ស្ត្រី​ជាទី​ស្រលាញ់​រាប់អាន​ទាំងឡាយ នេះ​ជា​ពេល​ដែល​អ្នក​បង្ហាញ​ភាពស្រស់ស្អាត ភាព​ទាក់ទាញ​ប៉ុន្តែ​នៅ​តែ​រក្សា​បាន​នូវ​ភាពស្រស់ស្អាត​បែប​ធម្មជាតិ​របស់​អ្នក​ទៅ​កាន់​ពិភពលោក​ទាំងមូល​ឱ្យ​បាន​ឃើញ​!​

Leave a Reply

Your email address will not be published. Required fields are marked *