Beauty

គន្លឹះរក្សាសម្រស់បែបធម្មជាតិដ៏គួរឱ្យទាក់ទាញបំផុត

By  | 

សូម​ស្វាគមន៍​មកកាន់​ទំព័រ​គន្លឹះ​រក្សា​សម្រស់ (​ភ្ជាប់​ជាមួយ​នឹង​ប្លក់​ដែលមាន​ចំណងជើង​ថា​៖ សម្រស់​ដ៏​ស្រស់​ស្អាត​ទាក់ទាញ ជា​ផ្នែក​មួយ​នៃ​ការស្នើ​សុំ​កាលពី​ពេលមុន​) ជា​មូលដ្ឋានគ្រឹះ​ដែល​ជួយ និង​បំផុសគំនិត​អំពី Aphrodites ជា​ក្បួន​ថែរក្សា​សម្រស់​របស់​ជា​ជាតិ​ក្រិច​ជាមួយនឹង​គន្លឹះ​នៃ​ការតុបតែង​ផ្ទៃមុខ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ទទួលបាន​សម្រស់​ដ៏​ស្រស់ស្អាត​បំផុត​។ ជាមួយគ្នា​នេះ​ផង​ដែរ នៅក្នុង​អត្ថបទ​នេះ​យើង​នឹង​អត្ថបទ​នេះ យើង​នឹង​បង្ហាញ​អ្នក​អំពី​៖
​តើ​ធ្វើ​យ៉ាងណា​ដើម្បី​ទទួលបាន​សម្រស់​បែប​ធម្មជាតិ​ប៉ុន្តែ​មាន​ភាពទាក់ទាញ​ខ្លាំង​?
​នេះ​ជា
​គន្លឹះ​រក្សា​សម្រស់​បែប​ធម្មជាតិ​ដ៏​គួរឱ្យ​ទាក់ទាញ​បំផុត​
​ស្រស់​ស្អាត​បែប​ធម្មជាតិ​ប៉ុន្តែ​គួរ​ឱ្យ​ទាក់ទាញ​បំផុត​
​អ្នក​អាច​សាកសួរ​សុភាព​បុរស​ម្នាក់​ណា​ក៏​បាន​អំពី​ការតុបតែង​មុខ​ដែល​សុភាព​ស្ត្រី​ចូលចិត្ត​អនុវត្ត​ជា​ប្រចាំ ហើយ​ភាគច្រើន​នៃ​សុភាពបុរស​ទាំងនោះ​នឹង​ឆ្លើយ​តប​មក​វិញ​ថា​៖
​ការតុបតែង​មុខ​បែប​ធម្មជាតិ ជា​ការតុបតែង​មុខ​ដែល​គួរឱ្យ​ទាក់ទាញ​ជាងគេ​បំផុត​។​
​កុំ​មាត់ សុភាព​ស្ត្រី​ជាទី​រាប់អាន​ទាំងឡាយ ៖ បង្ហាញ​ភាពស្រស់ស្អាត​ឱ្យ​ពួកគាត់​ឃើញ​។
​ទោះជា​យ៉ាងណា​ក៏ដោយ​ដើម្បី​ទទួលបាន​ភាពស្រស់ស្អាត​អ្នក​ក៏​នៅតែ​ត្រូវការ​វិធី​តុបតែង​មុខ​ខ្លះៗ​ដែរ​។ យើង​មិន​អាច​ខ្ជីខ្ជា​ដោយ​គ្រាន់តែ​លាបម្សៅ​ឱ្យ​មើល​ទៅ​ស និង​ភ្លឺរលោង​តែមួយ​មុខ​ឡើយ​។ អ្នក​មិន​គួរ​ផាត់មុខ​ឱ្យឃើញ​ស​ពេក ហើយក៏​មិន​គួរ​ផាត់​ឱ្យឃើញ​ខ្មៅ​ពេក​ដែរ​។ ផ្ទៃមុខ​របស់​អ្នក​គួរតែ​រក្សា​បាន​នូវ​ភាព​ទាក់ទាញ​បែប​ធម្មជាតិ ពី​ព្រោះនេះ​ជា​អ្វី​ដែល​ជួយ​អ្នក​បាន​យ៉ាង​ពិតប្រាកដ យើង​ប្រាកដថា​លោក Professor Alex Jones នឹង​យល់​ស្រប​តាម​ហ្នឹង​ដែរ​។​
​បើទោះជា​យ៉ាងណា​ក៏ដោយ តើ​យើង​អាច​ទទួលបាន​ភាពស្រស់​ស្អាត​នេះ​ដោយ​របៀប​ណា​?
1.​ ​ដំបូង​អ្នក​ត្រូវតែ​មាន​ស្បែក​ដ៏​ស្រស់ស្អាត​ជាមុនសិន​
​ជំហាន​ដំបូង​អ្នក​ត្រូវ​តែ​ប្រាកដ​ថា​អ្នក​បាន​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ឱ្យបាន​ស្អាត​ដើម្បី​កម្ចាត់​ចោល​រាល់​ធូលី​ដី និង​ខ្លាញ់​ដែល​តោង​ជាប់​នឹង​រន្ធ​ញើស​របស់​អ្នក​។ ប្រសិនបើ​អ្នក​បាន​ផាត់មុខ​កាល​ពី​យប់មិញ​អ្នក​ត្រូវ​ប្រើ​ផលិតផល​ជូត​សម្អាត​គ្រឿងសម្អាង​ចេញពី​ផ្ទៃមុខ​របស់​អ្នក​ឱ្យបាន​ស្អាត​ជាមុនសិន​។​
​ចូរ​អ្នក​ស្ក្រាប់ (​ដុស​ជូត​) ផ្ទៃមុខ​ប្រសិនបើ​ចាំបាច់​។​
​នៅពេល​ដែល​អ្នក​បាន​លាង​សម្អាត​ដុស​ជូត​ផ្ទៃមុខ​រួចហើយ អ្នក​ត្រូវ​លាប​គ្រីម​រក្សា​សំណើម មិនមែន​ចេះតែ​ប្រើ​នោះទេ អ្នក​ត្រូវ​ជ្រើសរើស​ប្រភេទ​ណាមួយ​ដែល​ស័ក្ដិសម​ជា​មួយ​នឹង​ស្បែក​មុខ​របស់​អ្នក​បំផុត​។ ផលិតផល​រក្សា​សំណើម​នឹង​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​មាន​សំណើម ដើម្បី​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ម៉ត់​រលោង ដើម្បី​ឱ្យ​ការតុបតែង​មុខ​របស់​អ្នក​កាន់តែ​ចូល​សព្វ​សាច់​មុខ​ល្អ​។ អ្នក​គួរតែ​អនុវត្ត​បែបនេះ​ជាប្រចាំ យើង​ធានាថា​អ្នកនឹង​ពេញចិត្ត​ជាក់​ជាមិនខាន​!
​នៅពេល​ដែល​អ្នក​លាប​ផលិតផល​រក្សា​សំណើម​រួចហើយ អ្នក​ត្រូវ​តែ​លាបម្សៅ​ព្រីមើ​ដើម្បី​ជំនួយ​ដល់​ការ​លាបម្សៅ​ទ្រនាប់ ឬ​ខន​សៀ​ល​ល័​រ​ឱ្យ​ចូល​សព្វ​សាច់​មុខ​ល្អ និង​ជាប់​បានយូរ​។ ម្យ៉ាងវិញទៀត វា​នឹង​ជួយ​កម្ចាត់​ខ្លាញ់​កុំឱ្យ​មាន​លើ​ផ្ទៃមុខ​របស់​អ្នក​ផងដែរ​។​
2.​ ​អនុវត្ត​គន្លឹះ​បន្ទាប់ និង​បំពេញ​រាល់​កង្វះខាត​
​ប្រើ​ម្រាម​កូន​ដៃ​របស់​អ្នក​ដើម្បី​លាប​ខន​សៀ​ល​ល័​រ​ជុំវិញ​រង្វង់​ភ្នែក​ដែល​ខ្មៅ មុន និង​ត្រង់​កន្លែង​ស្បែក​ដែល​មាន​បញ្ហា ដើម្បី​ជួយ​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​មាន​សភាព​ម៉ត់​រលោង​។​

3.​ ​ដំណាក់កាល​លាបម្សៅ​ទ្រនាប់​
​យើងខ្ញុំ​សូម​ណែនាំ​ឱ្យ​ប្រើប្រាស់​ម្សៅ​ទ្រនាប់​ជា​ប្រភេទ​ម្សៅ​ហុយ ឬ​ម្សៅ​ទ្រនាប់​ជា​ប្រភេទ​ទឹក​។ បន្តក់​ម្សៅ​ទ្រនាប់​ឱ្យ​សព្វ​ផ្ទៃមុខ​ដើម្បី​ឱ្យ​សព្វ​សាច់​ល្អ និង​មើលទៅ​មិន​ប្រតាក​ពេញមុខ​។ ជក់ ឬ​ប៉ុង​ពិតជា​អាច​ជួយ​ឱ្យ​អ្នក​លាបម្សៅ​ទ្រនាប់​កាន់តែ​បាន​សព្វ​ល្អ​។​
4.​ ​ធ្វើឱ្យ​ផ្ទៃមុខ​ភ្លឺ​ម៉ត់​រលោង​
​ទទួលយក​ភាពស្រស់ស្អាត​បែប​ភ្លឺ​ផ្លេក ដើម្បី​ធ្វើឱ្យ​ខ្លួន​អ្នក​កាន់តែ​មាន​ភាពជឿជាក់ និង​មាន​ស្នាមញញឹម​ស្រស់ស្អាត​។ បន្ថែម​អ្វី​ក៏បាន ប៉ុន្តែ​កុំ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​ភ្លឺរលោង​ខ្លាំងពេក ត្រឹមតែ​រលោង​បែប​ធម្មជាតិ​ទៅបាន​ហើយ​៖
​បង្ហាញ​ភាព​ស្រស់បំព្រង​អំពី​ខ្លួន​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​មធ្យ័ត​បន្តិច​។​
5.​ ​ជ្រើសរើស​ពណ៌​ដែល​ស័ក្ដិសម​នឹង​ស្បែក​មុខ​
​ត្រង់​ចំនុច​នេះ​អ្នក​ត្រូវតែ​ជ្រើសរើស​ឱ្យបាន​ត្រឹមត្រូវ​បំផុត​។ ពណ៌​ផាត់​ថ្ពាល់​ត្រូវតែ​ខុសប្លែក​ពី​គ្នា​ផ្អែក​ទៅតាម​ពណ៌​នៃ​ស្បែក​មុខ​របស់​អ្នក ទោះជា​យ៉ាងណា​ក៏ដោយ ពណ៌​ផ្លែ​ប៉េស​ជា​ពណ៌ដែល​ស័ក្ដិសម​បំផុត​។ អ្នក​ត្រូវ​តែ​លាប​វា​នៅត្រង់​ឆ្អឹង​ថ្ពាល់​របស់​អ្នក​ទាំង​សងខាង ហើយ​ប្រសិនបើ​អាច អ្នក​អាច​ប្រើ​ពណ៌​ផាត់​ថ្ពាល់​ជា​ប្រភេទ​ទឹក​ក៏បាន​ដើម្បី​ឱ្យ​មើល​ទៅ​កាន់តែ​មាន​ភាពស្រស់ស្អាត​បែប​ធម្មជាតិ​បន្ថែមទៀត​។​

​ចំពោះ​ភ្នែក អ្នក​ត្រូវ​តែ​ជ្រើសរើស​ពណ៌​មិន​ស្រស់​ពេក និង​មិន​ស្រអាប់​ពេក ដើម្បី​មើល​ទៅ​កាន់តែ​មាន​ភាព​ទាក់ទាញ​។ ចំពោះ​ការ​ផាត់​ពណ៌​ភ្នែក​អ្នកត្រូវការ​តែមួយ​ពណ៌ ឬ​ពីរ​ពណ៌​ដើម្បី​កុំឱ្យ​មើលទៅ​ស្រអាប់​ខ្លាំងពេក​។
​សម្រាប់​បបូរមាត់​របស់​អ្នកវិញ អ្នក​អាច​ជ្រើសរើស​ពណ៌​ផ្កាឈូក​ខ្ចី ពណ៌​ខ្សាច់ និង​ពណ៌​ផ្លែ​ប៉េស​។ សម្រាប់​សម្រស់​ដែល​កាន់តែ​សាមញ្ញ អ្នក​អាច​លាប​ក្រេម​ដែល​មាន​ផ្លេកៗ​ដើម្បី​មើល​ទៅ​កាន់តែ​ទាក់ទាញ​។​
6.​ ​ប៊ិះ​ភ្លេច​ការ​គូរត្រេ​ភ្នែក​មែនទេ​?
​ចា៎ ពិតណាស់ ប៉ុន្តែ​យើងខ្ញុំ​មិន​មាន​ចេតនា​ឡើយ​។ វា​មើលទៅ​ដូចជា​មិន​ស័ក្ដិសម​ជា​មួយ​នឹង​ភាពស្រស់ស្អាត​បែប​ធម្មជាតិ​សោះ​។​
​ចុះ​ចំណែក​ម៉ា​ស្កា​រ៉ា​វិញ​?
​អ្នក​អាច​លាប​តែ​បន្តិចៗ​បាន​ហើយ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​រោមភ្នែក​ក្រាស់​ស្រាប់​ហើយ អ្នក​មិន​ចាំបាច់​លាប​វា​ក៏​បាន​។​
​រួចរាល់​ស្រេច​!
​ប៉ុន្តែ​មិនមែន​មាន​តែ​ប៉ុណ្ណឹង​ឡើយ​។ អ្នក​ចាំ​បាន​ទេ​អំពី​ការ​លាបថ្នាំ​ក្រចក​ពណ៌​ផ្សេង​ពី​គ្នា​ដែល​យើង​បាន​សន្យាថា​នឹង​លើកមកបង្ហាញ​នោះ​? ពិតណាស់ វា​នឹង​ធ្វើឱ្យ​សម្រស់​របស់​អ្នក​កាន់តែ​មើល​ទៅ​ដូច​ធម្មជាតិ​ពិតៗ និង​មាន​ភាព​ទាក់ទាញ​បំផុត​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *