Beauty

ភ្លឺផ្លេកដូចបាល់ឌីស្កូ

By  | 

ខាងក្រោម​នេះ​ជា​វិធី​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ទទួលបាន​ក្រចក​ភ្លឺ​ផ្លេក​ស្រស់ស្អាត​ដូច​បាល់​ឌី​ស្កូ​៖
​ជាដំបូង​អ្នក​ត្រូវ​លាង​សម្អាត​ក្រចក​ឱ្យបាន​ស្អាត​ជាមុនសិន​។ នេះ​ជា​វិធី​ដ៏​ចាំបាច់​បំផុត​មិន​ថា​ការ​លាបថ្នាំ​ក្រចក​ធម្មតា ឬ​ការច្នៃ​ម៉ូដ​ក្រចក​តាម​បែបផែន​យ៉ាងណា​ឡើយ​។ ហេតុដូច្នេះ ប្រសិនបើ​ក្រចក​របស់​អ្នក​មាន​ជាប់​ថ្នាំលាប​ក្រចក អ្នក​ត្រូវ​តែ​ជូត​សម្អាត​វា​ឱ្យបាន​ស្អាត​។ អ្នក​គួរតែ​ជូត​សម្អាត​ជាតិ​ខ្លាញ់​ផ្សេងៗ​ដែល​មាន​ជាប់​នៅលើ​ក្រចក​របស់​អ្នក​ដូចគ្នា​។​

​អ្នក​ត្រូវ​តែ​ចងចាំ​ក្នុង​ចិត្ត​ថា ក្រចក​របស់​អ្នក​អាច​រង​ការ​ឆ្កូត​ដាច់​រលាត់​នៅពេល​ដែល​អ្នក​លាប​ផ្លេកៗ​នៅលើ​ក្រចក​របស់​អ្នក​។ ហេតុដូច្នេះ អ្នក​ត្រូវ​តែ​លាបទឹក​រលោង​មួយ​ជាន់​ជាមុនសិន​ដើម្បី​ការពារ​ក្រចក​របស់​អ្នក ឬ​អ្នក​អាច​លាបទឹក​រលោង​ឱ្យបាន​ច្រើន​ជាន់​បន្តិច​ដើម្បី​ការការពារ​កាន់តែ​ប្រសើរ​ជាង​មុន​។​
​បន្ទាប់​មក​ថ្នាំ​ក្រចក​ដែល​មាន​ពណ៌​ដូច​ផ្លេកៗ​អ្នក​អាច​លាប​វា​នៅ​ពេល​ក្រោយ​។​

​អ្នក​គួរតែ​លាបថ្នាំ​ក្រចក​ដែល​មាន​ផ្លេកៗ​ចំនួន ២ ជាន់ ប៉ុន្តែ​អ្នក​ត្រូវ​រង់ចាំ​ឱ្យ​ថ្នាំ​ក្រចក​ផ្លេកៗ​ជាន់​ទី ១ ស្ងួត​ល្អ​សិន​ចាំ​លាប​ជាន់​ទី ២​។
​ស្តា​យល៍​ផ្លេកៗ​មិន​ពេញលេញ​ដ៏​ទាក់ទាញ​

​ដើម្បី​ទទួលបាន​ក្រចក​ដែលមាន​ស្តា​យល៍​ផ្លេកៗ​មួយ​ឆ្នូត ជាដំបូង​អ្នក​ត្រូវ​កាត់​ក្រចក​ឱ្យមាន​រាង​តាម​ដែល​អ្នក​ពេញចិត្ត​។​
​បន្ទាប់មក អ្នក​ត្រូវ​រូ​ស និង​លាម​គ្រីម​រក្សា​សំណើម​ដល់​ក្រចក ព្រមទាំង​លាបទឹក​រលោង​បន្ថែម​មួយ​ជាន់​។ ការធ្វើ​បែប​នេះ​នឹង​ធ្វើឱ្យ​ថ្នាំ​ក្រចក​របស់​អ្នក​ជាប់​ពណ៌​បានយូរ​។​

​បន្ទាប់​ពី​លាបទឹក​រលោង​ហើយ អ្នក​ត្រូវ​តែ​លាបថ្នាំ​ក្រចក​ដោយ​ជ្រើសរើស​ពណ៌​ណា​ដែល​អ្នក​ស្រលាញ់​ពេញចិត្ត ដោយ​លាប​ចំនួន ២ ជាន់​។ អ្នក​គួរតែ​លាប​ឱ្យបាន​ស្ដើង​តាម​ដែល​អាច​ធ្វើទៅបាន​។ ប្រសិនបើ​អ្នក​លាប​វា​ក្រាស់​ពេក នោះ​វា​ងាយ​នឹង​រប​កមក​ទាំង​ផ្ទាំង​តែម្ដង​។ លើសពីនេះទៅទៀត ជាន់​នីមួយៗ​ត្រូវតែ​ស្ដើង ចៀសវាង​ការ​លាប​ក្រាស់​ពេក​។ អ្នក​ត្រូវ​តែ​រង់ចាំ​ឱ្យ​ជាន់​នី​មួយៗ​ស្ងួត​ល្អ​សិន សឹម​លាប​ជាន់​បន្តបន្ទាប់​ទៀត​។​
​ឥឡូវ​អ្នក​អាច​លាប​ផ្លឹកៗ​ពីលើ​ក្រចក​ថ្នមៗ អ្នក​ត្រូវ​តែ​លាប​នៅ​ផ្នែក​កណ្ដាល​ក្រចក​ជាមុនសិន រួច​សឹម​លាប​ចុះទៅ​ផ្នែក​ចុង​ក្រចក​ជា​ក្រោយ​។​
​អ្នក​ត្រូវ​លាបទឹក​រលោង​មួយ​ជាន់​បន្ថែម​ពីលើ​ដើម្បី​រក្សា​ផ្លេកៗ​ឱ្យ​ជាប់​បានយូរ​។​

​ផ្លេកៗ​ប្លែក​គេ
​សម្រាប់​ម៉ូដ​នេះ អ្នក​ត្រូវ​តែ​៖

1.​ ​សម្អាត​ក្រចក​របស់​អ្នក​ឱ្យ​ស្អាត បន្ទាប់​មក​លាប​គ្រីម​រក្សា​សំណើម មុនពេល​ដែល​ង្ន​ក​លាបទឹក​រលោង​។​
2.​ ​យក​ស្កុត​មក​បិទ​លើ​ខ្នង​ដៃ​របស់​អ្នក រួច​យក​វា​មក​បិទ​ពីលើ​ក្រចក​។ ការធ្វើ​បែប​នេះ​គឺ​កុំឱ្យ​ស្កុត​ស្អិត​ខ្លាំងពេក នាំឱ្យ​ប៉ះពាល់​ដល់​ទឹក​រលោង​ដែល​អ្នក​បាន​លាប​រួចរាល់​។ ចំពោះ​ស្កុត អ្នក​ត្រូវ​បិទ​បញ្ឆៀង​ក្រចក​របស់​អ្នក​។​
3.​ ​យក​ទឹក​រលោង​មក​ពី​លើ​ក្រចក​ដែល​មាន​ស្កុត​បិទ​ពីលើ​ឱ្យបាន​ស្ដើង​តាម​ដែល​អាច​ធ្វើទៅបាន រួច​បក​ស្កុត​ចេញ​ឱ្យ​បាន​ឆាប់រហ័ស​បំផុត​។​
4.​ ​បន្ទាប់មក​យក​ផ្លេកៗ​ម​ករោយ​ពី​លើ​។ យក​ជក់​រាង​ដូច​ផ្លិត​មក​បោស​វា​ចុះក្រោម រួច​ទុកឱ្យ​វា​ស្ងួត​មួយសន្ទុះ​។​
5.​ ​បោស​ផ្លេកៗ​ដែល​នៅ​សេសសល់​ចេញ​ដោយ​ប្រើ​ជក់​រាង​ដូច​ផ្លិត​ដដែល​។ អនុវត្ត​បែបនេះ​ឱ្យបាន​គ្រប់​ក្រចក​។​
6.​ ​លាបទឹក​រលោង​មួយ​ជាន់​ឱ្យ​ស្ដើង​តាម​ដែល​អាច​ធ្វើបាន​។ អ្នក​ត្រូវ​តែ​ចាំ​ក្នុង​ចិត្ត​ថា ទឹក​រលោង​ដែល​អ្នក​លាប​ក្រោយ​គេ​ត្រូវ​គ្របដណ្ដប់​ពីលើ​ក្រចក​ទាំងមូល​តែម្ដង​៕

Leave a Reply

Your email address will not be published. Required fields are marked *