Style

ការលេងម៉ូដដៃអាវដ៏ស្រស់ស្អាត

By  | 

ម៉ូដ​ដៃ​អាវ​ស្រស់ស្អាត​ប្លែកៗ​បាន​ក្លាយជា​ម៉ូដ​ហ្វេ​ហ្សិន​ដ៏​ពេញ​និយម​ដែល​នារី​ភាគច្រើន​តែងតែ​មាន​នៅក្នុង​ទូ​សម្លៀក​បំពាក់​របស់ខ្លួន​។​

​យើងខ្ញុំ​សូម​ណែនាំ​ឱ្យ​ស្គាល់​ពី​ម៉ូដ​ហ្វេ​ហ្សិន​ពេញនិយម​ថ្មី​សម្រាប់​ឆ្នាំ​នេះ​។ ថ្វី​បើ​ម៉ូដ​មាន​ផ្ទៃ​រូបភាព ផ្ទៃក្រឡា​ផ្សេងៗ ពណ៌ វាយ​ភាព និង​ទ្រង់ទ្រាយ បានធ្វើឱ្យ​ពិស្ត​បង្ហាញម៉ូដ Fashion Week សម្រាប់​រដូវ​កាល Spring/Summer 2017 រំជើបរំជួល​ក៏ពិតមែន ក៏​ប៉ុន្តែ​ក៏​មាន​ម៉ូដ​មួយ​ដែល​ធ្វើឱ្យ​អ្នក​ច្នៃ​ម៉ូដ​ទាំងអស់​ស្រប​គំនិត​គ្នា​ថា​ជា​ស្តាយល៍​ដ៏ទា​ក់​ទាញ​បំផុត នោះ​គឺ​សម្លៀក​បំពាក់​ដែលមាន​ម៉ូដ​ដៃ​អាវ​ប្លែកៗ​។​

​មិន​ថា​ជា​ម៉ូដ​ដៃ​ប៉ោង​ពី​ស្មា​ដល់​កដៃ ម៉ូដ​ដៃ​ប៉ោង​ពី​កែងដៃ​ដល់​កដៃ ម៉ូដ​ដៃ​ប៉ោង​ធំ​ពី​កែងដៃ​ឡើង​ទៅ​លើ​ហើយ​រឹប​រាង​កំភួនដៃ ម៉ូដ​ដៃ​អាវ​ដែល​មាន​ជាយ​រំភាយ ម៉ូដ​ដៃ​អាវ​ចំហ​សាច់ ម៉ូដ​ដៃ​អាវ​មាន​ប៉ាក់​ឌិន ម៉ូដ​ដៃ​អាវ​រំភាយ​អណ្តាតភ្លើង ម៉ូដ​ដៃ​អាវ​វែង​ហួស​ដៃ​ឡើយ ម៉ូដ​ប្លែកៗ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នៅលើ​ពិស្ត​បង្ហាញម៉ូដ​ទាំងនេះ​គឺ​ច្នៃ​ឡើង​ដោយ​ទទួល​ការ​បំផុសគំនិត​ពី​សម័យកាល​រ៉ូមែ​ន​ទិក​បង្កប់​ដោយ​ស្តាយល៍​សម័យថ្មី​៕​

Leave a Reply

Your email address will not be published. Required fields are marked *