Health & Fitness

សាំងវិឆឈីសរសជាតិប៉ិបប៉េរ៉ូនី

By  | 

នៅ​ពេល​អ្នក​បាន​បំពេញការងារ​យ៉ាង​មមាញឹក​ពេញ​មួយថ្ងៃ អ្នកនឹង​យល់ថា​មុខម្ហូប​មួយ​នេះ​ពិតជា​ជួយ​អ្នក​បាន​។ អ្នក​ត្រូវ​ចំណាយពេល ២០ នាទី រួច​អ្នក​នឹង​ទទួលបាន​អាហារ​ដ៏​ឆ្ងាញ់​។ នៅ​ពេល​អ្នក​ចម្អិន​រួច រូបមន្ត​នេះ​នឹង​ដក់​ជាប់ចិត្ត​អ្នក​ជានិច្ច​។ សាកល្បង​ល​មើល៎​។​
​សាំង​វិឆឈី​សរស​ជាតិ​ប៉ិបប៉េ​រ៉ូនី​

គ្រឿងផ្សំ​៖

​នំប៉័ង​រសជាតិ​ជូរ​ហាន់​ឱ្យ​ក្រាស់​ចំនួន ៤ បន្ទះ​
​ឈីស​ពណ៌​លឿង​កាត់​ឱ្យ​ក្រាស់​ចំនួន ១ ភាគ ៤ ពែ​ង​
​ឈី​សម៉ូ​សារ៉េ​ឡា​ឈូសស​រសៃចំនួន កន្លះ​ពែង​
​ប៉ិប​ប៉េ​រ៉ូនី​ហាន់​ស្ដើងៗ​ចំនួន ១៦ ចំណិត​
​ទឹក​សុស​ភីហ្សា​ចំនួន ១ ភាគ ៤ ពែ​ង​
​ប័រ​រលាយ​រសជាតិ​សាប​ចំនួន ១ ពែ​ង​

​វិធី​ចម្អិន​

​រៀប​នំប៉័ង​ទាំង ៤ បន្ទះ​នៅលើ​ជ្រុញ រួច​ដាក់​ឈីស ៤ បន្ទះ​ពីលើ​បន្ទះ​នំប៉័ង​នី​មួយៗ​។ (​ពី​២​បន្ទះ​នៅ​ពីលើ​នំប៉័ង និង​ពីរ​បន្ទះ​ទៀត​នៅក្នុង​បន្ទះ​នំប៉័ង​)​។​
រៀប​ប៉ិបប៉េ​រ៉ូនី​ចំនួន ៨ ចំណិត ពីលើ​បន្ទះ​នំប៉័ង​ចំនួន ២ បន្ទះ​។
វាស​ទឹក​សុស​ភីហ្សា​ពីលើ​ប៉ិបប៉េ​រ៉ូនី​។​
រោយ​ឈី​សម៉ូ​សារ៉េ​ឡា​ឈូសស​រសៃចំនួន​ពាក់កណ្ដាល​ពីលើ​បន្ទះ​នំប៉័ង​ទាំងអស់​។​
​យក​នំប៉័ង​ពីរ​បន្ទះ​ពីលើ​នំប៉័ង​ពីរ​បន្ទះ​ផ្សេងទៀត​ដែល​មាន​ប៉ិបប៉េ​រ៉ូនី​ពីលើ​។ (​អ្នក​គួរ​មាន​ឈីស​ចំនួន ៨ បន្ទះ​នៅលើ​នំប៉័ង​នីមួយៗ​ដោយ ៤ ពីក្រោម និង ៤ នៅ​ពី​លើ​)​។​
រំលាយ​ប័រ​ក្នុងឆ្នាំង​តូច​មួយ​ដោយ​ដាក់​ភ្លើង​តិចៗ រួច​ប្រើ​ជក់​ផាស់​ស្ទ្រី​លាបប័​រពីលើ​សាំង​វិ​ឆ​។​
​ដាក់​ខ្ទះ​លើ​ចង្ក្រាន​រួច​បើកភ្លើង​តិចៗ បន្ទាប់មក​ដាក់​នំប៉័ង​ក្នុង​ខ្ទះ​។
​ត្រឡប់​ផ្នែក​ដែល​លា​បប័រ​ឱ្យ​នៅ​ពីក្រោម​។​
បន្ថយ​ភ្លើង រួច​យក​គម្របខ្ទះ​មក​គ្រប​ពីលើ​ដើម្បី​ឱ្យ​ឈីស​រលាយ​លឿន​។ រយៈពេល ៣ ទៅ ៤ នាទី​ក្រោយមក​ត្រូវ​ពិនិត្យមើល​ថា​តើ​សាំង​វិ​ឆមាន​ពណ៌​ត្នោត​បែក​មាស​។​
​លា​បប័រ​ផ្នែក​ខាងលើ​នៃ​នំប៉័ង​រួច​ត្រឡប់​វា​ចុះក្រោម​។ (​យក​គម្របខ្ទះ​មក​គ្រប​ពីលើ​ដើម្បី​ឱ្យ​ឈីស​រលាយ​សព្វ​ល្អ​)​។ ៣ ទៅ ៤ នាទី​ក្រោយមក​ពិនិត្យមើល​ថា​ពណ៌​យ៉ាងណា​ឡើយ​។
​ប្រសិនបើឈី​សនៅ​មិនទាន់​រលាយ​ទៀត អ្នក​ត្រូវ​បន្ថយ​ភ្លើង​។ តែ​កុំ​ធ្វើឱ្យ​សាំង​វិ​ឆ​ខ្លោច​ឱ្យសោះ​។
ដួស​សាំង​វិឆដា​ក់​លើចាន កាត់​ជា​ពីរ​កំណាត់ រួច​ទទួលទាន​ជាការ​ស្រេច​៕

Leave a Reply

Your email address will not be published. Required fields are marked *