Fashion

ស្លាកសញ្ញា GUCCI

By  | 

ស្លាក​សញ្ញា GUCCI គឺ​ពិតជា​មាន​ភាពល្បីល្បាញ​ខ្លាំងណាស់ វា​ជា​ស្លាក​សញ្ញា​ដ៏​ប្រណីត របស់​អ៊ីតាលី​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​លោក Guccio Gucci នៅ​ដើមឆ្នាំ ១៩២០​។ លោក Guccio Gucci ជា​ពាណិជ្ជករ​ដ៏​ប្លែក​ពី​គេ និង​ជោគជ័យ​បំផុត​ជា​កូនប្រុស​របស់​អ្នក​ឌី​ហ្សា​ញ​ម៉ូដ​ហ្វេ​ហ្សិន និង​ជា​ពាណិជ្ជករ​ជនជាតិ​អ៊ីតាលី​ដែលជា​ម្ចាស់​នៃ The House of Gucci​។ លោក Guccio Gucci បាន​ប្រើប្រាស់​ជំនាញ​ពាណិជ្ជកម្ម​ដ៏​អស្ចារ្យ​របស់លោក​ដើម្បី​ក្លាយខ្លួនជា​អ្នក​ច្នៃ​ម៉ូដ និង​ជា​អ្នក​ផលិត​ផលិតផល​ម៉ូដ​ច្នៃ​ពី​ស្បែក​សត្វ​ដ៏​មាន​គុណភាព​ខ្ពស់ និង​គួរឱ្យ​កត់សម្គាល់​បំផុត​ផងដែរ​។​
​លោក Guccio Gucci បាន​ចាប់ផ្ដើម​ដំណើរការ​នៃ​ស្លាក​សញ្ញា​របស់លោក​ជាមួយនឹង​ការផលិត​វ៉ា​លី​ស​ប្រណីតៗ​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​មាន​ទ្រព្យធន​ច្រើន​នាពេលនោះ​។ ជា​បន្តបន្ទាប់​មក​ទៀត លោក​ក៏​បាន​បន្ត​ផលិត​គ្រឿង​អា​សេស​សឺ​រី​ជាច្រើន​ប្រភេទ​ផ្សេង​ទៀត​ដែល​ត្រូវបាន​ផលិតឡើង​ពី​ស្បែក​សត្វ​ពិតៗ និង​ពិតជា​ទទួលបាន​ជោគជ័យ​ដ៏​ខ្លាំងក្លា​បំផុត​។​`
Kering ជា​ក្រុមហ៊ុន​បារាំង​ដែល​គ្រប់គ្រង​លើ​ស្លាក​សញ្ញា Gucci ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ប៉ារីស​។ ពួកគេ​បាន​ផ្ដល់ជូន​អតិថិជន​នូវ​ជម្រើស​ផលិតផល​ជាច្រើន​ប្រភេទ​ផ្សេងៗ​ពីគ្នា ផលិតផល​កីឡា និង​ផលិតផល​ដែល​ស័ក្ដិសម​នឹង​បែបបទ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​អតិថិជន​។ ថ្មីៗ​នេះ​ហាង Gucci មាន​វត្តមាន​នៅ​ទូទាំង​សកលលោក ព្រមទាំង​បាន​ផ្ដល់​នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​បំផុត​ដែល​ក្នុងនោះ​រួមមាន​ទាំង​សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងអលង្ការ នាឡិកា ទឹកអប់ គ្រឿងសម្អាង ផលិតផល​ថែរក្សា​សម្រស់​ផ្សេងៗ​ទៀត​ផង​ដែរ​។​
​គួរឱ្យកត់សម្គាល់​ផងដែរ​ថា​ស្លាក​សញ្ញា Gucci ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​ទី ៣៧ ជា​ស្លាក​សញ្ញា​ដែល​រកចំណូលបាន ១២.៤ ពាន់​លាន​ដុល្លារ ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី Forbes World’s Most Valuable Brands កាលពី​ឆ្នាំ​២០១៥​។​
​ចូល​ទៅ​កាន់​វេបសាយ​ផ្លូវកា​ររបស់​ស្លាកស​ញ្ញា Gucci ដើម្បី​ទស្សនា​ផលិតផល​ប្រណីតៗ​ជាច្រើន​ប្រភេទ​ដែល​មាន​ក្នុង​បញ្ជី​ផលិតផល​ដ៏​ឈានមុខ​គេ​របស់ខ្លួន​។​
​ស្លាក​សញ្ញា Christian Dior
​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ជនជាតិ​បារាំង​លោក Christian Dior បាន​ពាំនាំ​ស្លាក​សញ្ញា​របស់​លោក​មក​កាន់​ពិភពលោក​នៅ​ថ្ងៃទី ១៦ ខែ​ធ្នូ ឆ្នាំ ១៩៤៦ នៅឯ Avenue Montaigne Paris​។ មួយ​រយៈពេល​ក្រោយមក នៅក្នុង​ឆ្នាំ ១៩៤៧ លោក Dior បានបង្ហាញ​ស្នាដៃ​ដ៏​ពិសេស​របស់​លោក​ដោយ​បាន​ច្នៃ​ម៉ូដ​ជាង ៩០ ម៉ូដ​ឯណោះ​។ ចាប់ផ្ដើម​ពី​ការពង្រីក​ខ្លួន​នៅក្នុង​ទីក្រុង​ប៉ារីស និង​បាន​បន្ត​អភិវឌ្ឍ​ខ្លួន​រហូត​ឈាន​ទៅ​កាន់​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក ស្លាក​សញ្ញា​ដ៏​គួរឱ្យ​កត់សម្គាល់​របស់​លោក​ទទួលបាន​ការពេញចិត្ត​ពី​សំណាក់​អតិថិជន​របស់​ខ្លួន​ជាមួយនឹង​កូឡិក​ហ្សិន​ដ៏​ស្រស់​ស្អាត​អស្ចារ្យ ក៏ដូចជា​ការកែប្រែ​ម៉ូដ​ហ្វេ​ហ្សិន​ដើម្បី​ឱ្យ​កាន់តែ​ពិសេស​អស្ចារ្យ​ជាង​មុន​បន្ថែមទៀត​។​
​ថ្មីៗ​នេះ ក្រុមហ៊ុន​ស្លាក​សញ្ញា​ប្រណីត​ដ៏​ល្បីល្បាញ​ទទួលបាន​ការគ្រប់គ្រង​ពី​ពាណិជ្ជករ​ជនជាតិ​បារាំង​លោក Bernard Arnault​។ ស្លាក​សញ្ញា Christian Dior ទទួលបាន​ការទទួល​ស្គាល់​ដោយសារ​តែ​ការច្នៃ​ម៉ូដ​បែប​ប្រពៃណី​របស់ខ្លួន​។ ទោះជា​យ៉ាងណា​ក៏ដោយ​ក៏​ស្លាក​សញ្ញា​នេះ​បាន​ផលិត​នូវ​ផលិតផល​ប្រណីត​ទាន់សម័យ​បំផុត​សម្រាប់​បុរស និង​ស្ត្រី​ដែល​ក្នុងនោះ​មានដូចជា​គ្រឿង​អា​សេស​សឺ​រី ផលិតផល​ស្បែក ស្បែកជើង គ្រឿងអលង្ការ គ្រឿង​តុបតែង​មុខ និង​ផលិតផល​ថែរក្សា​សម្រស់​ផងដែរ​។​
​ស្លាក​សញ្ញា Dior រួមបញ្ចូល​ទាំង​ផលិតផល Baby Dior ដែល​ជា​ការ​រចនា​ពិសេស​សម្រាប់​ក្មេងៗ និង​កុមារ​តូចៗ​។ លើសពីនេះ​ទៀត ស្លាក​សញ្ញា Dior ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ចំពោះ​ផលិតផល​ទឹកអប់ Miss Dior Perfume ដែល​យក​តាម​ឈ្មោះ​ប្អូនស្រី​របស់​លោក Dior គឺ​នាង Catherine Dior និង​បាន​ធ្វើឱ្យ​ផលិតផល​ទឹកអប់​នេះ​ល្បី​ខ្ទរខ្ទា​ទូទាំង​សកលលោក​ផងដែរ​។​
​ស្លាក​សញ្ញា Dior មិន​ខ្វះ​ឡើយ​នូវ​គំនិត​ច្នៃប្រឌិត​ខ្ពស់ ព្រមទាំង​មាន​ភាព​ប៉ិនប្រសប់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផងដែរ​សម្រាប់​លោក Christian Dior ខ្លួនឯង​ផ្ទាល់ លោក Yves Saint Laurent និង​លោក John Galliano នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ​។ មិន​មាន​ចម្ងល់​អ្វី​ឡើយ​ដែល​ស្លាក​សញ្ញា Dior មាន​អ្នកគាំទ្រ​ជាច្រើន​ដែល​ក្នុងនោះ​ក៏​មាន​តារា​ល្បីៗ​ដូចជា​នាង Madonna នាង Blake Lively និង​លោក Brad Pitt ។​ល​៕

Leave a Reply

Your email address will not be published. Required fields are marked *