Style

ម៉ូដសក់ដែលស័ក្ដិសមនឹងទម្រង់មុខគ្រប់ប្រភេទ

By  | 

ស្តា​យល៍​សក់ពុះ​កណ្ដាល​របស់​តារា​បង្ហាញ​ម៉ូដ Kendall Jenner? មិន​ស័ក្ដិសម​នឹង​អ្នក​ឡើយ​!
​សក់សេះ​ដ៏​ស្រស់​ស្អាត​របស់ Kiera? មិន​ស័ក្ដិសម​នឹង​ទម្រង់​មុខ​របស់​អ្នក​ឡើយ​!
“​មិនមែន​គ្រប់​ស្តា​យល៍​សក់​ទាំងអស់​សុទ្ធ​តែ​ស័ក្ដិសម​នឹង​ទម្រង់​របស់​អ្នក​ឡើយ​។ អ្នក​ត្រូវ​តែ​ជ្រើសរើស​ម៉ូដ​សក់​ដែល​ស័ក្ដិសម​នឹង​ស្តា​យល៍​សក់​ដែល​អ្នក​ចង់​បាន​”​។​
​អ្នក​អាច​ញញឹម​បាន​ហើយ​ពេលនេះ​។ តើ​វា​ពិតជា​ពិបាក​ក្នុង​ការទទួលបាន​ម៉ូដ​សក់​ដែល​ស័ក្ដសិ​មនឹង​ផ្ទៃ​មុខ​របស់​អ្នក ហើយ​ដូច​ទៅ​នឹង​តារា​ល្បី​ដែល​អ្នក​ចូល​ចិត្ត​ណាស់​? ចុះ​ម៉េច​បាន​ជា​អ្នក​មិន​លេង​ស្តា​យល៍​សក់​ដូចជា​តួអង្គ Katniss Everdeen ដែល​អ្នក​ដទៃ​មិន​អាច​ធ្វើបាន​? ប្រសិនបើ​អ្នក​មិនដឹងថា​តើ​អ្នក​គួរ​ជ្រើសរើស​ម៉ូដ​សក់​បែបណា​នោះ ខាងក្រោម​នេះ​ម៉ូដ​សក់​ស័ក្ដិសម​នឹង​គ្រប់​ទម្រង់​មុខ​ទាំង​អស់​៖
​សក់សេះ​វែកចំហៀង​
The Whimsical Bangs
​សក់សេះ​វែកចំហៀង​ជា​ម៉ូដ​សក់​ដែល​ពេញនិយម​ជាងគេ​។ ពីព្រោះ​វា​ជួយ​កុំឱ្យ​អ្នកដទៃ​ចាប់អារម្មណ៍​លើ​ចង្កា​ស្រួច​នៃ​ផ្ទៃមុខ​រាង​បេះដូង​របស់​អ្នក​។ ហើយ​វា​ថែម​ទាំង​ជួយ​បិទបាំង​ផ្ទៃមុខ​មូល​បាន​ផងដែរ​។ មិន​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​ស័ក្ដិសម​នឹង​ទម្រង់​មុខ​ការ៉េ​។​
​នាង Halle Berry នាង Emma Stone នាង Olivia Wilde អនុញាតិ​ឱ្យ​តារា​ល្បី​ទាំងនេះ​ធ្វើ​ជា​គំរូ​ស្តា​យល៍​របស់​អ្នក​។​
​ចុះ​ចំណែក​អ្នក​ដែល​មាន​ទម្រង់​មុខ​វែង​វិញ​?
​សក់សេះ​របស់​អ្នក​គួរតែ​ហួស​ចិញ្ចើម​បន្តិច​។ អ្នក​ត្រូវ​តែ​បន្ថែម​ទទឹង​សក់សេះ​ឱ្យ​វែង​ប្រសិនបើ​អ្នក​មាន​ទម្រង់​មុខ​វែង ហើយ​វា​ពិតជា​ជួយ​លើក​សម្រស់​ផ្ទៃមុខ​របស់​អ្នក​បាន​ពិតមែន​។​
​នាង Hannah Simone សក់សេះ​របស់​នាង​ពិតជា​ស្រស់ស្អាត​មែនទែន​!
​កុំ​ស្ដាប់​ពាក្យ​បង្អាប់​ច្រើនពេក ការលេង​ម៉ូដ​សក់សេះ​បន្តិច នឹង​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​កាន់តែ​ទាក់ទាញ​ជាក់​ជាមិនខាន​មិន​ថា​អ្នក​មាន​ទម្រង់​មុខ​បែបណា​ឡើយ​។​
​ប្រវែង​សក់​សមល្មម មិន​ខ្លី មិន​វែង​
​សក់​ម៉ូដ​នេះ​មិន​វែង ហើយក៏​មិន​ខ្លី​ដែរ វា​នៅ​ប្រះ​ស្មា​របស់​អ្នក​។ ម៉ូដ​សក់​បែប​នេះ​មិន​ត្រឹមតែ​ស័ក្ដិសម​នឹង​សម្លៀកបំពាក់​ធ្វើការ​ប៉ុណ្ណោះ​ឡើយ វា​ថែមទាំង​ស័ក្ដិសម​នឹង​សម្លៀក​បំពាក់​ចូលរួម​កម្មវិធី​ផងដែរ​។​
​ម៉ូដ​សក់​ប្រភេទ​នេះ​មិន​រើស​ទម្រង់​មុខ​ឡើយ​ទោះ​អ្នក​មាន​ទម្រង់​មុខ​វែង ការ៉េ ឬ​មូល​ក៏ដោយ​។​
​សម្រាប់​សក់​ខ្លី​ពិតជា​ធ្វើឱ្យ​អ្នក​មាន​ទម្រង់​មុខ​វែង មើលទៅ​ឃើញ​ខ្លី​ជាង​មុន​ជា​ពិសេស​នៅពេល​ដែល​អ្នក​វា​សវា​ទៅក្រោយ​។​
​សម្រាប់​អ្នកមាន​ទម្រង់​មុខ​ជ្រុង អ្នក​គួរតែ​សិត​វែក​សក់​ទៅ​ចំហៀង​ផ្ទៃមុខ​ហើយ​គួរតែ​មូរ​រួញ​បន្តិច​ទើប​ស្អាត​។​
​អ្នក​ប្រហែលជា​គិតថា​វា​ចំណាយ​ពេល​ច្រើន​បន្តិច ប៉ុន្តែ​វា​មិន​ដូច្នេះ​ទេ ហើយ​ម៉ូដ​សក់​បែបនេះ​នឹង​ជួយ​បិទបាំង​ផ្ទៃមុខ​កុំឱ្យ​ឃើញ​ធំ​ពេក​ផងដែរ​។​
​សម្រាប់​អ្នកមាន​ទម្រង់​មុខ​មូល ប្រសិនបើ​អ្នក​ចង់​ធ្វើ​ម៉ូដ​សក់​ប្រភេទ​នេះ អ្នក​គួរតែ​កៀប​សក់​ឱ្យ​ត្រង់​ទើប​ស្អាត​។ ការធ្វើ​បែប​នេះ​នឹង​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​មើល​ទៅ​ឃើញ​វែង​ជាង​មុន​។
​នេះ​ជា​ស្តា​យល៍​របស់​នាង Milla Jovovich​។
​ស្តា​យល៍​សក់​ត្រសុស​ស្តា​យល៍​រួញ​ភ្លីធំ​
​នាង Mila Kunis កំពុងតែ​ញញឹម​ពីព្រោះ​នាង​ដឹង​ថា​វា​នឹង​កើតមានឡើង​។​
​និយាយ​ដោយ​ស្មោះត្រង់​ទៅ​ចុះ ម៉ូដ​សក់​ប្រភេទ​នេះ​ពិតជា​មិនអាច​បំភ្លេច​ចោល​បានឡើយ​។ នេះ​ក៏​ព្រោះតែ​សក់​ត្រសុស​ស្តាយល៍​រួញ​ភ្លីធំ​ដ៏​ស័ក្ដិសម​នឹង​ទម្រង់​មុខ​គ្រប់​ប្រភេទ​។ អ្នក​ទាំងអស់​គ្នា​អាច​សាកល្បង​ល៎មើល​។
​ស្តា​យល៍​ត្រសុស​រួញ​ភ្លីធំ​នេះ​នឹងប​ក់រវិច​មក​លើ​ផ្ទៃមុខ​របស់​អ្នក​ត្រង់​ចង្កា​។ ទម្រង់​មុខ​របស់​អ្នក​មើលទៅ​ឃើញ​វែង​ជាង​មុន​។​
​ប្រសិនបើ​អ្នក​មាន​ទម្រង់​មុខ​វែង​ស្រាប់ នោះ​អ្នក​ត្រូវ​ធ្វើឱ្យ​ស្រទាប់​សក់​របស់​អ្នក​នៅ​ត្រឹម​ឆ្អឹង​ថ្ពាល់​របស់​អ្នក​។ អ្នក​ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់​!
​ជា​ចុងក្រោយ​ប្រសិនបើ​អ្នក​មាន​ទម្រង់​មុខ​ជ្រុង អ្នក​ត្រូវ​តែ​ឱ្យ​ស្រទាប់​សក់​របស់​អ្នក​នៅ​ខាងក្រោម​ថ្ពាល់​របស់​អ្នក​។ ម៉ូដ​សក់​ប្រភេទ​នេះ​នឹង​ជួយ​បិទបាំង​ផ្ទៃមុខ​ជ្រុង​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។​
​នាង Nicole Richie ក៏​ស្រលាញ់​ម៉ូដ​សក់​នេះ​ដែរ​។​
​ម៉ូដ​សក់​ខ្លី​
​ចា៎ វា​ពិតជា​មិន​ទាស់​ខុស​អ្វី​ទេ​មិនថាតែ​អ្នកមាន​ទម្រង់​មុខ​វែង ទម្រង់​មុខ​ខ្លី ទម្រង់​មុខ​ជ្រុង ឬ​មុខ​មូល​ឡើយ អ្នក​គ្រាន់តែ​ហ៊ាន​បន្តិច​តែប៉ុណ្ណោះ ដូចជា​ស្តា​យល៍​សក់​របស់​នាង Jennifer Lawrence អ៊‍ីចឹង​។ អ្នក​នឹង​ត្រូវ​កាត់សក់​របស់​អ្នក​ឱ្យ​ខ្លី​មែនទែន​ដោយ​ផ្អែក​លើ​ទម្រង់​មុខ​របស់​អ្នក​។​
​ដូច្នេះ​អ្នក​គួរ​សាកល្បង​ប្រសិនបើ​អ្នក​មាន​ទម្រង់​មុខ​មូល​។ អ្នក​ត្រូវ​តែ​កាត់​វា​ឱ្យនៅ​រាង​វែង​បន្តិច និង​រាង​វែង​ជាង​សក់​ខ្លី​ធម្មតា​។ ការ​កាត់​បែបនេះ​នឹង​ធ្វើឱ្យ​មុខ​របស់​អ្នក​មើល​ទៅ​វែង​ជាមុន​។ ប្រសិនបើ​អ្នក​មាន​ទម្រង់​មុខ​វែង​ហើយ​អ្នក​ចង់​ធ្វើ​ម៉ូដ​សក់​ប្រភេទ​នេះ នោះ​សក់​វែកចំហៀង​បាំង​ផ្ទៃមុខ​របស់​អ្នក​ត្រូវ​តែ​ខ្លី​បន្តិច​។
​សម្រាប់​អ្នក​ដែល​មាន​ទម្រង់​មុខ​រាង​ការ៉េ អ្នក​គួរតែ​កុំ​កាត់សក់​វែកចំហៀង​ឱ្យ​ស្ដើង​ពេក​។ សម្រាប់​អ្នកមាន​ទម្រង់​មុខ​រាង​បេះដូង អ្នក​គួរតែ​រក្សាទុក​ស​ក់វែក​ចំហៀង​ឱ្យ​វែង​បន្តិច​។​
​ស្តា​យល៍​សក់វែង​មុខ​ខ្លី​ក្រោយ​!
​មនុស្ស​ប្រុស​ចូលចិត្ត​ម៉ូដ​សក់​ប្រភេទ​នេះ​ណាស់​។​
​ម៉ូដ​សក់​ប្រភេទ​នេះ​នឹង​ធ្វើឱ្យ​អ្នក​មើល​ទៅ​ទាន់សម័យ និង​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង ពីព្រោះ​ថា​ទោះបីជា​អ្នក​មាន​ទម្រង់​បែបណា​ក៏​អ្នក​អាច​កាត់សក់​ម៉ូដ​នេះ​បានដែរ​។ ម្យ៉ាងវិញទៀត​អ្នក​ក៏​មិន​ចាំបាច់​កាត់សក់​ឱ្យ​ខ្លី​ខ្លាំងពេក​ដែរ​។​

​ម៉ូដ​សក់​វែង​មុខ​ខ្លី​ក្រោយ​អាច​ធ្វើឱ្យ​អ្នក​មាន​ទម្រង់​មុខ​រាង​ការ៉េ​មើលទៅ​ឃើញ​តូច​ជាង​មុន អ្នក​អាច​សិត​វែកចំហៀង​ជាមួយ​ម៉ូដ​សក់​ប្រភេទ​នេះ​។ ប្រសិនបើ​អ្នក​មាន​មុខ​វែង​អ្នក​អាច​មូរ​រួញ​សក់​ផ្នែក​ខាងក្រោយ​និង​សក់​ដែល​អ្នក​បាន​វែកចំហៀង​ដើម្បី​ឱ្យ​មើល​ទៅ​ស័ក្ដិសម និង​កាន់តែ​ទាន់សម័យ​។​
​អ្នក​អាច​មូរ​បែបណា​ក៏​បាន​តាម​ដែល​អ្នក​ចូលចិត្ត​។ ស្រស់​ស្អាត​ដូចជា​នាង​Victoria Beckham អ៊‍ីចឹង​។​
​តើ​ម៉ូដ​សក់​មួយណា​ដែល​ស័ក្ដិសម​នឹង​ទម្រង់​មុខ​របស់​អ្នក​បំផុត​? ចែករំលែក​ជាមួយ​យើងខ្ញុំ​ផង​!

Leave a Reply

Your email address will not be published. Required fields are marked *