Connect with us

ការឈឺចាប់​ដែល​ដក់​ជាប់​ក្នុង​បេះដូង​ជារឿយៗ​តែងតែ​រារាំង​អ្នក​មិន​ឱ្យធ្វើ​អ្វីមួយ​ឱ្យអស់​ពី​សមត្ថភាព​។ ប្រាកដ​ណាស់​ពេល​ដែល​អ្នក​ខូចចិត្ត​បែកបាក់​ស្នេហា អ្នក​ច្បាស់​ជា​លឺ​ពាក្យ​ទាំងអស់នេះ ឬ​ពាក្យ​ស្រដៀង​នេះ​ជាមិនខាន​។ ប៉ុន្តែ​បើ​និយាយ​ឱ្យ​ត្រង់​ទៅ មនុស្ស​យើង​ភាគច្រើន​គឺ​សុទ្ធតែ​ធ្លាប់​ជួប​បទពិសោធន៍​ទាំងនេះ​។
​ការបែកបាក់​ចំណង​ស្នេហ៍ ឬ​សម្ព័ន្ធភាព​គឺជា​រឿង​ទូទៅ​ទៅហើយ​។ ដំបូង​អ្នកទំនាក់ទំនង​គ្នា​ជាមួយ​មនុស្ស​ម្នាក់ ក្រោយមក​ម្នាក់​នោះ​ក៏​ចូលមកក្នុង​ជីវិត​របស់​អ្នក លុះ​យូរ​ទៅ​អ្នក​ទាំង​ពីរ​ក៏​ជួប​នូវ​ស្ថានភាព​មួយចំនួន និង​ចាប់ផ្តើម​យល់​ថា​រឿងរ៉ាវ​មួយចំនួន​គឺ​មិន​បាន​ដូច​អ្នក​ព្រាងទុក​ឡើយ ហើយ​អ្នក​ក៏​សម្រេចចិត្ត​បញ្ចប់​រឿងនេះ​។​
​កន្លង​ទៅ​ជា​ច្រើន​ថ្ងៃ សប្តាហ៍ រហូត​ពេលខ្លះ​មាន​ដល់​ទៅ​រាប់​ខែ អ្នក​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​មាន​កូន​ចិត្ត​មួយ​តែងតែ​ផុស​ឡើង​ក្នុង​ខួរក្បាល​របស់​អ្នក​។ អ្នក​ធ្វើការ​មិន​សកម្ម​ដូច​ដែល​អ្នក​ចង់​បាន អ្នក​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន តែងតែ​រារែក​ចំ​ពោះ​ខ្លួនឯង និង​មិន​ពេញចិត្ត​ដំណើរ​ជីវិត​ដែល​អ្នក​កំពុងតែ​ដើរ​។ មាន​រឿង​មួយ​ក្នុង​ចិត្ត​របស់​អ្នក​ដែល​មិន​ដាច់​ស្រឡះ​ហើយ​អ្នក​ក៏​មិនដឹង​ថា​នោះ​ជា​រឿង​អ្វី​ឱ្យ​ប្រាកដ​។​
​រឿង​ទាំងនោះ​អាច​ជា​អតីត​គូស្នេហ៍​របស់​អ្នក​ក៏​ថា​បាន​។​
​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​ឱ្យ​អ្នក​ដឹងថា​តើ​អ្នក​នៅ​ស្រលាញ់​គេ​ឬ​យ៉ាងណា បញ្ចប់​ជម្លោះ បញ្ឈប់​ចិត្ត​នឹក និង​ស្វែងយល់​ពី​ខ្លួនឯង​ដើម្បី​បន្តដំណើរ​ទៅមុខទៀត​។
​វិធី​កំណត់ថា​តើ​អ្នក​នៅ​ស្រលាញ់​អតីត​គូស្នេហ៍​ដែរឬទេ​
​ជំហាន​ដំបូង​ដើម្បី​ទទួលបាន​អារម្មណ៍​ល្អ និង​រឹងមាំ​បន្ទាប់​ពី​បែកបាក់​ស្នេហា​គឺថា​អ្នក​ត្រូវ​ស្វែងយល់ថា​តើ​អ្នក​នៅ​ស្រលាញ់​គេ ឬ​ក៏​ឈប់​ស្រលាញ់​គេ​មែន​? អ្នក​ត្រូវ​តែ​ដឹងថា តើ​ស្នេហា​មុន​ពិត​ជា​កត្តា​រារាំង​មិនឱ្យ​អ្នក​ទៅ​បន្តដំណើរ​ទៅ​មុខ​មែន​ឬក៏​យ៉ាងណា​? ហើយ​វិធី​ដ៏​ល្អ​បំផុត​នោះ​គឺ​អ្នក​ត្រូវ​រក​មើល​សញ្ញា​ដូចខាងក្រោម​៖
​តែងតែ​នឹកនា​ដល់​អតីត​គូស្នេហ៍​របស់​អ្នក​។ ប្រសិនបើ​អ្នក​តែងតែ​នឹកឃើញ​អនុស្សាវរីយ៍ ការសន្ទនា ពេលវេលា​ជួបគ្នា ពេល​ឈ្លោះ​គ្នា​ជាមួយ​អតីត​គូស្នេហ៍​របស់​អ្នកនោះ បានន័យថា​អ្នក​មិន​ដាច់​ចិត្ត​ពី​គេ​ឡើយ​។​
​អ្នក​តែងតែ​យល់សប្តិ​ឃើញ​អតីត​គូស្នេហ៍​របស់​អ្នក​។ គេ​តែង​និយាយ​ថា​សុបិន​គឺជា​សញ្ញា​បញ្ជាក់​ពី​អារម្មណ៍​ជ្រាលជ្រៅ​នៅ​ក្នុង​ចិត្ត​របស់​យើង​។ ប្រសិនបើ​អ្នក​យល់សប្តិ​ឃើញ​គូស្នេហ៍​ចាស់​របស់​អ្នក នោះ​បានន័យថា​អ្នក​មិនទាន់​អស់​អារម្មណ៍​ពី​ស្នេហា​ចាស់​របស់​អ្នក​នោះ​ទេ​។​
​តែងតែ​មាន​អារម្មណ៍​ពិបាកចិត្ត​ជា​ញឹកញយ​។ ពេលខ្លះ​អ្នកមាន​អារម្មណ៍​ល្អ និង​គិត​ថា​អ្នក​លែង​មាន​កូន​ចិត្ត​ចំពោះ​ស្នេហា​ចាស់​របស់​អ្នក​ទៀតហើយ តែ​ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ថា​មិន​សកម្ម​ក្នុង​ការងារ ខ្វល់ខ្វាយ និង​តែងតែ​ពិបាកចិត្ត​។​
​តែងតែ​បញ្ចុះបញ្ចូល​ខ្លួនឯង​ថា​អ្នក​លែង​មាន​ចិត្ត​ស្រលាញ់​គេ​ទៀត​ហើយ​។ ប្រសិនបើ​នៅ​អំឡុង​ពេល​ដែល​អ្នក​ដាច់​គ្នា​ជាមួយ​គូស្នេហ៍ ហើយ​អ្នក​តែងតែ​ប្រាប់​ខ្លួនឯង​ថា​អស់ចិត្ត​ចំពោះ​គេ​ទៀត​ហើយ នោះ​បានន័យថា​អ្នក​មិន​បាន​ដាច់​ចិត្ត​ពី​គេ​ឡើយ​។ ប្រសិនបើ​អ្នក​ពិតជា​ដាច់ចិត្ត​មែន​នោះ អ្នក​មិន​ចាំបាច់​បញ្ចុះបញ្ចូល​ខ្លួនឯង​បែប​នេះ​ទេ​។​
​វិធី​បញ្ចប់​ជម្លោះ​ក្នុង​ចិត្ត​
​បន្ទាប់​ពី​អ្នក​បាន​កំណត់​ដឹង​ពី​អារម្មណ៍​របស់​អ្នក​រួចរាល់​ហើយ ពេល​នេះ​អ្នក​ត្រូវ​រៀន​ពី​ការបញ្ចប់​ជម្លោះ​ក្នុង​ចិត្ត​ដើម្បី​ទទួលបាន​ការបញ្ចប់​ដ៏​ល្អ​មួយ​ដែល​អ្នក​ចង់​បាន​។​
​ដំបូង អ្នក​មិន​ត្រូវ​បដិសេធ​អារម្មណ៍​ខ្លួនឯង​ឡើយ ព្រោះ​ការបដិសេធ​ថា​អ្នក​មិន​បាន​មាន​អារម្មណ៍​ឈឺចាប់​វា​គ្មាន​ប្រយោជន៍​អ្វី​ចំពោះ​អ្នក​ឡើយ​។ អ្នក​ត្រូវ​ទទួលស្គាល់​អារម្មណ៍​ខ្លួនឯង ហើយ​និយាយ​រឿង​នេះ​ជាមួយ​មិត្ត​ជិតស្និទ្ធ និង​ក្រុមគ្រួសារ​។ និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់​ពួកគេ ស្វែងរក​អ្នក​លើក​ទឹកចិត្ត និង​រ៉ាយរ៉ាប់​រឿងរ៉ាវ​លាក់ទុក​ក្នុង​ចិត្ត​ទាំង​អម្បាលម៉ាន​ចេញ​មក​ឱ្យ​អស់​។ បញ្ចេញ​អារម្មណ៍​ចេញ​មក​ខាងក្រៅ​មិន​ថា​ជា​កំហឹង ការឈឺចាប់ ទុក្ខសោក​ល្វីង​ជូរ​ចត់ និង​ការបាត់បង់​ឡើយ​។ នៅពេល​ដែល​អ្នក​ធ្វើ​បែប​នេះ អ្នក​នឹង​ចាប់ផ្តើម​យល់​ពី​សារសំខាន់​នៃ​ការទទួលស្គាល់​អារម្មណ៍​នេះ ហើយ​អ្នកនឹង​អាច​អធ្យាស្រ័យ​ដល់​គូស្នេហ៍​ចាស់​របស់​អ្នក ក៏ដូចជា​ខ្លួនឯង​នូវ​រាល់​អ្វី​ដែល​អ្នក​ទាំង​ពីរ​បាន​ឆ្លងកាត់​។​
​វិធី​បំភ្លេច​អារម្មណ៍​ទាំងនោះ​
​សម្រេច​ឱ្យបាន​នូវ​គោលដៅ​នៃ​ការ​បន្ធូរ​អា​ម្មណ៍​។ បន្ទាប់​ពី​អ្នក​បាន​បញ្ចេញ​អារម្មណ៍​ស្មុគស្មាញ និង​ច្របូកច្របល់​រួចរាល់​មក ដល់ពេល​ដែល​អ្នក​ត្រូវ​បណ្តេញ​អារម្មណ៍​ដែល​មាន​ចំពោះ​គូស្នេហ៍​ចាស់​ទៅ​ឱ្យ​ឆ្ងាយ​សែនឆ្ងាយ​ដែល​អារម្មណ៍​ទាំងនេះ​នឹង​គ្មាន​ថ្ងៃ​ត្រលប់​មកវិញ​បាន​។
​នៅពេល​ដែល​អ្នក​រៀបរាប់ ឬ​ប្រាប់​នរណា​ម្នាក់​ពី​អារម្មណ៍​របស់​អ្នក អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា​គិតថា​នេះ​ជា​អ្វី​ដែល​អ្នក​បាន​ឆ្លងកាត់ ហើយ​រឿង​នេះ​ត្រូវបាន​បញ្ចប់​ហើយ​។ អ្នក​មិន​ត្រូវ​និយាយ​ដដែលៗ​ទៀតឡើយ ពោល​គី​មិន​ត្រូវ​ឆ្កឹះ​ដំបៅ​ចាស់​ឡើងវិញ​ឡើយ​។ ទុកពេល​ឱ្យ​ដំបៅ​នេះ​ជាសះស្បើយ លុបបំបាត់​គំនិត​ស្រមើស្រមៃ​ទាំងឡាយ​។ បង្កើតរ​បាំង​មួយ​ដែល​ការពារ​អ្នក​មិន​ឱ្យ​រំលឹក​ទៅ​ដល់​អនុស្សាវរីយ៍​ពី​អតីតកាល​បាន​។​
​បំភ្លេច ហើយ​បន្តដំណើរ​ទៅមុខ
​ជា​ចុងក្រោយ យើង​នឹង​និយាយ​ពី​វិធី​បំភ្លេច ហើយ​បន្តដំណើរ​ទៅមុខ និង​ដើរ​ចេញ​ឱ្យ​ឆ្ងាយ​ពី​ស្នេហ៍​ចាស់​ដែល​កប់​ទុក​ក្នុង​ចិត្ត​អ្នក​។​
​បើក​ចិត្ត​ឱ្យ​ទូលាយ​ទទួល​យក​ឱកាស​ថ្មីៗ​។ មនុស្ស​មួយចំនួន​ពេល​ដែល​បាត់បង់​នរណាម្នាក់ ឬ​បែកបាក់​ស្នេហា​តែងតែ​គិត​ថា​ខ្លួន​នឹង​នៅ​ឯកា​អស់​មួយ​ជីវិត​ដោយ​មិន​ជួប​ស្នេហា​ថ្មី​ឡើយ​។ វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​តែងតែ​គិតបែបនេះ តែ​ការ​គិតបែបនេះ​អាច​បំផ្លាញ​ខ្លួនឯងបាន​។ ព្រោះ​ថា​ទៅ​ថ្ងៃមុខ​អ្នក​នឹងមាន​សុភមង្គល ជួប​ស្នេហា​ថ្មី​ម្តងទៀត ប៉ុន្តែ​មុន​នឹង​ទទួល​បាន​អ្វី​ទាំងនេះ លុះត្រាតែ​អ្នកចេះ​ក្តោប​ក្តាប់​ឱកាស​ថ្មីៗ​ដោយ​ខ្លួនឯង​។
​ដើម្បី​អាច​បំភ្លេច​ស្នេហា​ចាស់​បាន អ្នក​ត្រូវ​តែ​ស្វែងយល់​ពី​ខ្លួនឯង​នៅ​ពី​ក្រៅ​សម្ព័ន្ធភាព​ដ៏​តូចចង្អៀត​នេះ​។ បន្ទាប់​មក​ចាប់យក​ឱកាស​ដោយ​ខ្លួនឯង សាកល្បង​អ្វីដែល​ថ្មី​។ ស្វែងរក​ចំណង់​ចំណូលចិត្ត​ថ្មីៗ រាប់អាន​មិត្ត​ភ័ក្តិ​ថ្មីៗ ធ្វើការ​ណាត់​ជួប​អន​ឡា​ញ ឬ​ក៏​ដាក់​គោលដៅ​ហាត់ប្រាណ ឬ​ធ្វើ​អ្វីមួយ​ដែល​ថ្មី​ដែល​អាច​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​សម្រេច​បាន​អ្វីមួយ​។ តែ​អ្វី​ដែល​សំខាន់បំផុត អ្នក​ត្រូវ​ចាំ​ថា​នៅ​លើ​ផែនដី​នេះ​មិនមែន​មាន​តែ​គេ​ម្នាក់​នោះ​សម្រាប់​អ្នក​ឡើយ នៅ​មាន​មនុស្ស​ល្អ​ជាច្រើន​ដែល​អ្នក​គួរតែ​ស្គាល់ សាកល្បង​ផ្តល់ឱកាស​ឱ្យ​ពួកគេ​ម្តង​ផង​៕​

Entertainment

អាន​នៅ​តុ​កាហ្វេ​

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​….

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​និង​គេ​មើល​មក​ទាក់ទាញ​មែន​ទេ​?
​អត្ថបទ​រឿង​ខ្លីៗ​ឬ​សៀវភៅ​ហ្វេ​ហ្សិន​អម​ទៅ​ដោយ​រូបភាព​និង​រូបថត​ដែល​ទើបតែ​ចេញ​ថ្មី​ហើយ​បំផុសគំនិត ត្រូវបាន​បង្ហាញ​នៅ​ខែ​នេះ​។
​ចូរ​រក​មើល​នូវ​អ្វី​ដែល​ពេញនិយម​នៅក្នុង Fashion and Photography ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ខាងក្រៅ​ចូលទៅក្នុង​ពិភព​របស់​ពួកគេ​។

More Than Human ដោយ Tim Flach
​គាត់​ផ្ដិត​យក​រូបភាព​ពពួកសត្វ​ដ៏​គួរ​ឱ្យ​គយគន់​ពី​ក្នុង​សៀវភៅ​ដ៏​ច្បាស់ក្រឡែត​។

 

Chanel
The Vocabulary of Style
​សៀវភៅ​ដ៏​អេ​ឡេ​ហ្គង់​នេះ​នាំអ្នក​ឆ្លងកាត់​ប្រវត្ដិ​ហ្វេ​ហ្សិន​តាមរយៈ​កែវភ្នែក​របស់ Chanel ជាមួយនឹង​រូបភាព​សម្លៀក​បំពាក់​និង​គ្រឿង​លម្អ​កាយ​គ្រប់​ម៉ូដ​គ្រប់​ម៉ាក​។

Style is Instinct ដោយ Lori Goldstein
​អ្នក​ធ្វើ​ស្ដាយល៍​ដ៏​ល្បីល្បាញ​ផ្ដល់​ឱ្យ​អ្នក​នូវ​ឯកសារ​ក្រៅ​ឆាក​សម្ដែង​ទាក់ទង​និង​ហ្វេ​ហ្សិន ដោយ​សៀវភៅ​របស់​នាង​គឺ​មាន​ចំណងជើង​ថា Style is Instinct​។ សម្រាប់​អ្នក​ធ្វើការ​ផ្នែក​ហ្វេ​ហ្សិន នេះ​ជា​សៀវភៅ​ដែល​ចាំបាច់​ត្រូវតែ​អាន​។

Alexander McQueen: Working Process
​ដោយ Nick Waplington
Alexander McQueen នៅក្នុង​កូឡិក​ហ្សិន​រដូវ​ស្លឹកឈើ​ជ្រុះ​/​រងារ ដែល​ជា​ជម្រើស​ចុងក្រោយ​របស់​គាត់​។ សៀវភៅ​នេះ​ជួយ​អ្នក​មួយ​រយៈពេល​ខ្លី​ដោយ​អ្នក​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​គួរ​ឱ្យ​ពេញចិត្ដ​បំផុត​ធ្វើ​ការងារ​របស់​ខ្លួន​។ Alexander Nick Waplington គឺជា​អ្នក​ថតរូប​ប្រកប​ដោយ​ទេពកោសល្យ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​តាម​និង​ចងក្រង​ជា​ឯកសារ McQueen: Working Process

Chloé: Attitudes
​នេះ​ជា​ហ្វេ​ហ្សិន​របស់​ស្ដ្រីដ៏​ស្រស់ស្អាត​បំផុត​ជាមួយនឹង Chloé ដ៏​ស្រទន់​និង​មិន​កំណត់ ព្រម​ទាំង​ការបង្កើត​ប្រវត្ដិសាស្ដ្រ​រយៈពេល​៦០​ឆ្នាំ​នៃ​ការ​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន និង​ស្លាក​សញ្ញា​ហ្វេ​ហ្សិន​ដ៏​មាន​តម្លៃ​បំផុត​។

The Asylum
​ដោយ Simon Doonan
​ទំនាក់ទំនង​រវាង​ការស្រឡាញ់​/​ស្អប់​ជាមួយនឹង​ពិភព​ហ្វេ​ហ្សិ​ន​និង​ពិភពដ៏​ល្ងីល្ងើ មាន​ខ្លះ​ត្រូវ​រូ​វ​គ្នា ប៉ុន្ដែ​ក៏​មាន​ការ​មាក់ងាយ​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។ ឈាន​ចូល​ទៅ​រក​ភាព​ល្ងីល្ងើ​ដោយសារ​ពាក្យ​សម្ដី​របស់​គាត់ អ្នក​ប្រហែលជា​នឹង​រក​ឃើញ​ការ​ថ្នាក់ថ្នម​ខ្លះ​នៅ​ក្នុង​ការ​គិត​ឃើញ​ដូចៗ​គ្នា​ជាក់​ជា​មិនខានឡើយ​៕

 

Continue Reading

Entertainment

ឡាង ស៊ឺ​នីង – វិចិត្រករ​ជនជាតិ​អ៊ីតាលី​មកពី​ប្រទេស​ចិន​

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)….

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)

​លោក Michelangelo, Leonardo Da Vinci, លោក Vincent Van Gogh – ទាំងនេះ​គឺជា​ឈ្មោះ​ឬ​អ្នកសិល្បៈ​ដែល​អ្នក​ប្រហែលជា​ដឹង​ច្បាស់​ប៉ុន្តែ​តើ​អ្នកដឹង​អ្វីខ្លះ​អំពី​រឿង Lang Shining? អ្នក​ប្រហែលជា​មិន​ដឹង​ទេ​មើលទៅ​!
​វិចិត្រករ​ជនជាតិ​ចិន​ឈ្មោះ ឡាង ស៊ឺ​នីង (Lang Shining )​បាន​បន្សល់ទុក​នូវ​ឥទ្ធិពល​ក្នុង​ពិភព​គំនូរ ដែល​ស្នាដៃ​របស់​គាត់ ត្រូវបាន​គេ​គោរព​និង​កោតសរសើរ​យ៉ាង​ខ្លាំង​បច្ចុប្បន្ននេះ​។​

​ដោយ​មាន​ឈ្មោះ​កំណើត Giuseppe Castiglione លោក Lang Shining គឺជា​វិចិត្រករ​អ៊ីតាលី​ម្នាក់​ដែល​បាន​បម្រើការ​ជា​សាសនទូត​(​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​)​នៅក្នុង​ប្រទេស​ចិន​ចន្លោះ​ឆ្នាំ ១៧១៥ និង​១៧៦៦ ដែល​ជា​ឆ្នាំ​នៃ​ការស្លាប់​របស់​គាត់​។

​កើត​នៅក្នុង​គ្រួសារ​មាន​ទ្រព្យសម្បត្តិ​មួយ លោក​ឡាង ស៊ឺ​នីង បានចាប់ផ្តើម​រៀន​គូរ​គំនូរ​។ គាត់​មាន​គ្រូបង្រៀន​ឯកជន​ម្នាក់​ដែល​បង្រៀន​គាត់​ពី​របៀប​គូរ​រូប​។ នៅ​ឆ្នាំ​១៧០៧​ពេល​ដែល​គាត់​មាន​អាយុ ១៩ ឆ្នាំ ស៊ឺ​នីង បាន​ចូលរួម​ក្នុង​សង្គម​របស់​ព្រះ​យេស៊ូ​(Geno Society of Jesus) ដែល​ជា​សហគមន៍​សាសនា​មួយ​របស់​វិហារ​កាតូលិក​។​ឡាង ស៊ឺ​នីង​ជា​សមាជិក Society of Jesus ប៉ុន្ដែ​លោក​មិន​ដែល​ធ្វើ​ជា​បុព្វ​ជិត​ទេ​។​

​វិចិត្រករ​យេស៊ូគ្រិស្ត​ជាច្រើន​ទៀត បាន​ត្រូវ​ជួល ជួល​ដោយ​អធិរាជ កាង​ស៊ី (Kangxi Emperor) ដែល​ជា​អធិរាជ​ទី ៤ នៃ​រាជវង្ស​ឈីង​នៅ​ចុង​សតវត្សរ៍​ទី​១៧ ។ នេះ​ជា​អ្វី​ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការធ្វើដំណើរ​របស់​លោក​ឡាង ស៊ឺ​នីង ទៅ​ប្រទេស​ចិន​។ នៅ​ដើម​សតវត្សរ៍​ទី​១៨ ស៊ឺ​នីង ត្រូវបាន​គេ​អញ្ជើញ​ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ដោយ​សហគមន៍ Jesuit ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​។ ស៊ឺ​នីង បាន​មក​ដល់​ប្រទេស​ចិន​នៅ​ឆ្នាំ ១៧១៥​ហើយ​គាត់​បាន​ស្នាក់​នៅ​ប្រទេស​ចិន​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់​គាត់​។​

​ឡាង ស៊ឺ​នីង មាន​បន្សល់​ស្នាដៃ​ច្រើនណាស់​។ ក្រៅពី​ផលិត​ស្នាដៃ​គំនូរ​ជាច្រើន​គាត់​បាន​រចនា​និង​តុបតែង​រចនាសម្ព័ន្ធ​ជាច្រើន​ដែល​រួម​មាន​វិហារ St. Francis Borgia និង​វិមាន​រចនាបទ​លោកខាងលិច​ជា​ច្រើន​របស់ Old Summer Palace​។ រូបគំនូរ​របស់ Lang Shining គឺ​លាយ​បញ្ចូល​គ្នា​នូវ​វប្បធម៌​អឺរ៉ុប​និង​ចិន​។ គាត់​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ចិន​សម្រាប់​គំនូរ​របស់​គាត់​ប៉ុន្តែ​គំនូរ​ទាំងនោះ​បាន​ឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យ និង​បច្ចេកទេស​នៃ​ការដាក់​ស្រមោល​បែប លោកខាងលិច​។​

ស្នាដៃ​ដ៏​ល្អ​បំផុត​មួយចំនួន​ក្នុង​ចំណោម​ស្នាដៃ​ល្អៗ​ជាច្រើន​របស់​គាត់ រួម​មាន​ផ្ទាំងគំនូរ​សេះ​មួយរយ , ផ្កា​អម​តៈនៃ​និទាឃ​រដូវ​គ្មាន​ទីបញ្ចប់ ផ្ទាំងគំនូរ​សាច់​ក្រណាត់​សូត្រ និង​គំនូរ​ខ្លារខិន​លឿង​និង​គំនូរ​រូប​សត្វ​ស្ទាំង​ស​៕

Continue Reading

Entertainment

បង្ហាញ​វត្ដ​មាន​ជា​ថ្មី

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ….

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​នាង Blake Lively នោះទេ
​បុរស​សញ្ជាតិ​កាណាដា​មាន​រាង​ខ្ពស់​(១.៨៨​ម៉ែត្រ​) រូប​នេះ​មក​ពី​ទីក្រុង Vancouver គឺ​ជា​កម្មវត្ថុ​ដែល​ធ្វើ​ឱ្យ​បុរសៗ​នៅលើ​លោក​យើង​នេះ​ច្រណែន​ជាខ្លាំង​។ មុន​ពេល​គាត់​បាន​ក្លាយជា Mr Blake Lively គាត់​គឺជា Mr Scarlett Johansson​។ បុរស​ខ្លះ​ក៏​មាន​សំណាង​ដូច​គាត់​ខ្លះ​ដែរ​។

កាលពី​ចុងឆ្នាំ​មុន Reynolds និង Lively បាន​ស្វាគមន៍​ទារិកា​របស់​ពួកគេ​ឈ្មោះថា James​។ គូ​ស្វាមីភរិយា​នេះ​និយាយថា នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​នូវ​អ្វី​ដែល​ពួកគេ​សង្ឃឹម​ថា​ជា​គ្រួសារ​មួយ​ដែល​មាន​សមាជិក​៨​នាក់​។ ភ័ព្វសំណាង​របស់ Reynolds ទំនងជា​មិន​ទាន់​ចប់​នៅឡើយ​ទេ​។ បន្ទាប់​ពី​ការចាក់​បញ្ចាំង​ខ្សែភាពយន្ដ​ដ៏​ជោគជ័យ​បន្ដបន្ទាប់​គ្នា​ដូចជា​រឿង Green Lantern and R.I.P.D, Deadpool ជា​ដើម​រួច​មក តួ​សម្ដែង​ដ៏​អង់អាច​ក្លាហាន​រូបនេះ​មាន​កេរ​ឈ្មោះ​ល្បី​សុះសាយ​ជាខ្លាំង ហើយ​បាន​ធ្វើឱ្យ​តារា​ដ៏​សិច​ស៊ី​ម្នាក់​នេះ​ឈាន​ឡើង​លំដាប់​កំពូល ក្រោយ​ពី​រកចំណូលបាន​១៣៥​ដុល្លារ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ដំបូង​។

​អ្នកដឹកនាំ​សម្ដែង​លោក Tim Miller និយាយថា “​ខ្ញុំ​មាន​ការ​ស្រមៃ​បែបនេះ​ចំពោះ Ryan ដោយ​ដាក់​ឱ្យ​គាត់​សម្ដែង​នៅក្នុង​រឿង Deadpool គឺ​ស័ក្ដិសម​ខ្លាំងណាស់​សម្រាប់​រូបគាត់​។​” ជា​តួអង្គ​កំពូល​បុរស តារា​ដ៏​សង្ហា​រូបនេះ​មាន​ភាព​ឆ្លាត​វៃ​អស្ចារ្យ​ខ្លាំងណាស់​។​
​ទោះបី​ហៅ Reynolds ថា​ជា​“regular guy” ក៏ដោយ ក៏ Miller គឺជា​អ្នកគាំទ្រ​មួយ​រូប​ផង​ដែរ​។ “​គាត់​រាប់អាន​គ្រប់គ្នា​ដោយ​ក្ដី​គោរព​និង​រួសរាយ​រាក់ទាក់​ដែល​មាន​លើស​ពី​អាជីព​របស់​គាត់​ទៅ​ទៀត​។ គាត់​ជា​មនុស្ស​រីករាយ​ខ្លាំងណាស់ ហើយ​គាត់​ចេះ​កំប្លែង​ដែល​អាច​ធ្វើឱ្យ​ក្រុម​ការងារ​ដទៃ​ទៀត​ហើយ​និង​ខ្ញុំ​សើច​បាន​គ្រប់ពេល​។ ខ្ញុំ​ធ្វើ​ឱ្យ​ខូច​រឿង​ដែល​ថត​បាន​ជាច្រើន ពី​ព្រោះ​ខ្ញុំ​អស់សំណើច​ខ្លាំងពេក​នៅ​ពេល​ធ្វើការ​ពី​មុខ monitors កុំព្យូទ័រ​នោះ​។​”

ការកោតសរសើរ​នៅតែមាន “​គាត់​ក៏​មាន​សមានចិត្ដ​ល្អ​នៅ​ពេល​ដែល​សម្ដែងជា​មួយ​តួអង្គ​ដទៃទៀត ជាមួយ​ក្រុមការងារ ហើយ​និង​ខ្ញុំ​។ គាត់​ឆាប់​យល់​សាច់​ការ​ហើយក៏​ធ្វើឱ្យ​ដំណើរ​រឿង​ប្រព្រឹត្ដទៅ​យ៉ាង​រលូន​និង​ងាយស្រួល​សម្រាប់​គ្រប់​គ្នា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការសម្ដែង​ផងដែរ​។ ខ្ញុំ​ចង់​មានន័យ​ថា គ្រប់​គ្នា​ក្នុង​ទីនេះ​គឺ​សំដៅ​តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម​។ បុគ្គលិក​ទាំងអស់​ស្រឡាញ់​ពេញចិត្ដ​គាត់​ខ្លាំងណាស់​។​”

បន្ទាប់ពី​ទទួល​ជោគជ័យ​ផ្នែក​ភាពយន្ត ស្នាដៃ​បន្ដបន្ទាប់​ទៀត​គ្រោង​នឹង​ធ្វើ​តទៅទៀត ហើយ Miller ក៏បាន​សម្រេច​ជ្រើសរើស Reynolds ទៀត​ដែរ​។ “​គាត់​ជា​តារា​សម្ដែង​ដ៏​អស្ចារ្យ​ខ្លាំងណាស់​”​។ គាត់​ជា​តារា​សម្ដែង​អាជីព ហើយ​រួសរាយ​រាក់ទាក់​សម្រាប់​អ្នកដឹកនាំ​សម្ដែង​ដូចជា​រូប​ខ្ញុំ​ជាដើម​។ គាត់​អាច​ដាក់ចិត្ដ​ដាក់​កាយ​និងស​ម្របខ្លួន​ឥត​ចេះ​នឿយណាយ​ក្នុង​ការផ្លាស់ប្ដូរ​ចង្វាក់​សម្ដែង​ដែល​ខ្ញុំ​ដាក់​ឱ្យ​គាត់​ធ្វើ​។​”
យើង​មិន​អាច​រង់ចាំ​បាន​ទៀត​ទេ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.