Connect with us

ជា​ម្ដាយ ឬ​ឪពុក​គឺជា​អ្នក​ការពារ និង​ជា​អ្នកផ្ដល់​អ្វីៗ​គ្រប់​យ៉ាង​ឱ្យ​កូន​តាម​លទ្ធភាព​ដែល​ពួក​គាត់​អាច​ធ្វើទៅបាន​ចាប់តាំងពី​ថ្ងៃ​ដែល​កូន​កើត​មក​ម្ល៉េះ​។ ឪពុក​ម្ដាយ​រួមចំណែក​ក្នុង​រឿងរ៉ាវ​ជាច្រើន​ដូចជា​អ្នកទទួលខុសត្រូវ​ចំពោះ​កូនៗ ប្រតិបត្តិ​ខ្លួន​ជា​សសរ​ដ៏​រឹងមាំ​ក្នុង​ជីវិត​របស់​កូន ក៏ដូចជា​ផ្ដល់ឱ្យ​ពួកគេ​នូវ​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ដ៏​ល្អ និង​ក្ដី​ស្រលាញ់​ដ៏​ធំធេង​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ចម្រើន​វ័យ​ធំធាត់​ល្អ​។​
​បើទោះជា​យ៉ាងណា​ក៏ដោយ វិធីសាស្ត្រ​ចិញ្ចឹម​បីបាច់​កូន​តាម​បែប​ធម្មតា ការ​ដែល​បណ្ដុះ​ឱ្យមាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​រវាង​ឪពុកម្ដាយ និង​កូន​ហាក់​មិន​ធ្លាប់បាន​ឮ​កាលពីមុន​មក​សោះ​។ ប៉ុន្តែ​អ្វីៗ​ត្រូវបាន​ផ្លាស់ប្ដូរ​ក្នុង​ពេល​ថ្មីៗ​នេះ​។​
​សព្វថ្ងៃនេះ វិធីសាស្ត្រ​ចិញ្ចឹម​បីបាច់​កូន​មាន​លក្ខណៈ និង​ស្តង់ដារ​ខុសប្លែក​ពី​គ្នា​ដែល​ត្រូវបាន​គេ​សិក្សា និង​ស្រាវជ្រាវ​ដោយ​ចិត្តវិទូ និង​គ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ​មក​ពី​ជុំវិញ​ពិភពលោក​ផង​ដែរ​។ អ្នកជំនាញ​ដែល​ប្រកប​ដោយ​បទពិសោធន៍​ទាំងអស់នេះ​បាន​លះបង់​យ៉ាងខ្ពស់​ក្នុង​អាជីព​ការងារ​របស់​ពួកគេ​ដើម្បី​ធ្វើ​ការសិក្សា​ទៅលើ​ចិត្តសាស្ត្រ​របស់​មនុស្ស ការ​ប្រតិកម្ម​តបត និង​ទំនាក់ទំនង​ដែល​ជា​វិធី​មួយ​ក្នុង​ការពង្រឹង​ចំណង​សម្ពន្ធ​រវាង​ឪពុកម្ដាយ និង​កូនៗ​ផងដែរ​។​
​យោង​តាម​អ្នកសិក្សា​ស្រាវជ្រាវ និង​ចិត្តវិទូ​ជាច្រើន ក្មេង​សិក្សា​អំពី​ជំនាញ​ដែល​ចាំបាច់​ដើម្បី​ការរស់នៅ​ប្រចាំ​ថ្ងៃ​តាម​រយៈ​អត្តចរិត និង​ការតបត​របស់​ឪពុក​ម្ដាយ​របស់​ពួកគេ​ទៅ​កាន់​អ្នកដទៃ និង​ខ្លួន​ពួកគេ​ផ្ទាល់​ផងដែរ​។ នេះ​ជា​អ្វី​ដែល​បណ្ដុះបណ្ដាល​ចិត្ត​របស់​ក្មេង ព្រមទាំង​ការប្រតិបត្តិ​ខ្លួន​ក្នុង​សង្គម​សម្រាប់​ពេញ​មួយ​ជីវិត​របស់​ពួកគេ​។ ការពិត​គេ​សំដៅ​ទៅលើ​ការចូលរួម​ក្នុង​សង្គម​របស់​ឪពុកម្ដាយ និង​ឥទ្ធិពល​របស់​វា ទាំង​ការ​តាំងចិត្ត និង​មិន​បាន​តាំងចិត្ត​របស់​ឪពុក​ម្ដាយ​ចំពោះ​កូន​ព្រមទាំង​ជាមួយ​អ្នក​ដទៃ​ជា​អ្វី​ដែល​ប៉ះពាល់​ដល់​ការលូតលាស់​ដល់​ការរីកចម្រើន​របស់​កូន​ខ្លាំង​បំផុត​។​
​តាមរយៈ​ជំនឿ​មួយ​នេះ ការ​ដែល​គិតថា​ឪពុក​ម្ដាយ​ជា​អ្នក​ដែល​គ្រាន់​តែ​ដាក់​កំហិត​និង វិន័យ​ខណៈ​ដែល​មិន​បង្ក​ភាពស្និទ្ធស្នាល​ជាមួយ​កូនៗ​គឺ​មិន​អាច​ទទួលយក​បាន​ទេ​នា​បច្ចុប្បន្ននេះ​។ ការ​ពិត​នៃ​បញ្ហា​នេះ​គឺ​នៅ​ត្រង់​ថា​ការ​ដែល​ដើរតួ​ជា​ឪពុកម្ដាយ ឬ​មិត្ត​ភ័ក្ដិ​របស់​កូន​គឺ​ពិតជា​មិន​អាច​បែងចែក​ឱ្យ​ដាច់​ពីគ្នា​ឡើយ​។ មិន​មាន​បញ្ហា​ចោទ​ឡើយ​ប្រសិនបើ​អ្នក​អាច​ដើរតួ​ម្ដង​ទាំង​ពីរ​ក្នុង​ពេល​តែមួយ​។​
​ដោយយោង​តាម​លោក​ស្រី​បណ្ឌិត Joanne Stern បណ្ឌិត​វិទូ​ដែល​ជំនាញ​ក្នង​ការប្រឹក្សា​អំពី​គ្រួសារ និង​ជីវិត​ប្ដី​ប្រពន្ធ ទំនាក់ទំនង​មិត្តភាព ឬ​សេចក្ដីស្រលាញ់​ដែល​កើតមានឡើង​រវាង​ម្ដាយ​/​ឪពុក និង​កូន​មិនមែន​ត្រឹមតែ​ជា​ការ​ល្អ​ប្រសើរ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មានន័យ​ជាង​ទំនាក់ទំនង​ដែល​កូន​មាន​ជាមួយ​មិត្ត​ភ័ក្ដិ​ដទៃ​ទៀត​ឯ​ណោះ​។​
​ដូច្នេះ​ឪពុក​ម្ដាយ​ទាំងអស់ គួរណា​តែ​បង្ក​ភាពស្និទ្ធស្នាល​លក្ខណៈ​មិត្ត​ភ័ក្ដិ​ជាមួយ​កូន​។ កុំ​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ធ្វើ​រឿង​ទាំងអស់​នេះ​ជាមួយ​កូនៗ​របស់​អ្នក​។ ពិត​ណាស់​អ្នកជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការរីកចម្រើន​លូតលាស់​របស់​កូនៗ​ចា៎ អ្នក​ជា​ទទួលខុសត្រូវ​ការផ្ដល់​ឱ្យ​ពួកគេ ប៉ុន្តែ​មិនមែន​មានន័យថា​អ្នក​មិន​អាច​ក្លាយ​ជា​មិត្ត​ភ័ក្ដិ​របស់​កូន​អ្នក​បាន​ទេ​។​
​ដើម្បី​ផ្លាស់ប្ដូរ​ទំនាក់ទំនង​រវាង​អ្នក និង​កូនៗ​របស់​អ្នក​ព្រមទាំង​ជួយ​ធ្វើឱ្យ​វា​កាន់តែ​រឹងមាំ​ជាង​មុន ខាងក្រោម​នេះ​ជា​ជំហាន​ដែល​អាច​ជួយ​ឱ្យ​អ្នក​ក្លាយជា​មិត្ត​ភ័ក្ដិ​ជាមួយនឹង​កូនៗ​របស់​អ្នក​។​
​ចាត់ចែង​ពេលវេលា​
​ខណៈ​ដែល​អ្នកចាត់ចែង​ពេលវេលា​ក្នុង​ការបំពេញ​សេចក្ដីត្រូវការ​វត្ថុនិយម​របស់​កូនៗ​អ្នក​ដោយ​គិត​ថា​វា​ជា​ការទទួលខុសត្រូវរ​បស់​អ្នក អ្នក​ក៏​គួរតែ​រក​ពេលវេលា​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​ផ្នែក​សតិអារម្មណ៍​ដល់​ពួកគេ​ផងដែរ​។​កូន​របស់​អ្នក​ពិតជា​ត្រូវការ​ពេលវេលា​ជាមួយ​អ្នកខ្លាំង​បំផុត​។ មិន​មាន​កូន​ណា​ម្នាក់​ដែល​មិន​ចង់បាន​សេចក្ដីស្រលាញ់ ការអត់អោន និង​ការយកចិត្តទុកដាក់​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​ឡើយ​។ អ្នក​គួរ​រក​ពេលវេលា​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​កូនៗ​របស់​អ្នក​។ ពេលវេលា​មួយ​ដែល​អ្នក​ចាត់​ទុក​កូនៗ​របស់​អ្នក​ជា​អាទិភាព​ដំបូង​បំផុត ហើយ​អ្វីៗ​ផ្សេង​ទៀត​ជា​អ្វី​ដែល​សំខាន់​បន្ទាប់បន្សំ​តែប៉ុណ្ណោះ​។​
​បណ្ដោយ​តាម​ការ​ចូល​ចិត្ត​របស់​កូន​
​កូនៗ​របស់​អ្នក​គឺ​ពិតជា​មិន​មាន​បំណង​អាក្រក់​អ្វី​ឡើយ ហើយ​ពួកគេ​គឺ​ពិតជា​មិន​មាន​ការ​ជម្រុញ​ចិត្ត​ខ្លួនឯង​ដើម្បី​ធ្វើ​អ្វី​មួយ​ឡើយ​។​ប្រសិន​បើ​កូន​របស់​អ្នក​ចូលចិត្ត​លេងល្បែង​កម្សាន្ត ឬ​សកម្មភាព​ណាមួយ នោះ​មក​ពី​វា​ផ្ដល់​ឱ្យ​កូន​អ្នក​នូវ​សេចក្ដីសុខ​ផ្លូវចិត្ត​។ បណ្ដោយ​តាមចិត្ត​ពួកគេ​ទៅ​។ ចូលរួម​លេង​ជាមួយ​ពួកគេ មិន​ថា​ពួក​គេ​ចង់​លេងល្បែង​កម្សាន្ត​ណាមួយ​ឡើយ ជាពិសេស​គឺ​ល្បែង​កម្សាន្ត​ដែល​តម្រូវ​ឱ្យ​មាន​ដៃគូ​លេង​ជាមួយ​។ ចូលរួម​លេង​ជាមួយ​ពួកគេ​នោះ​ទំនាក់ទំនង​របស់​អ្នក និង​កូន​កាន់តែ​ប្រសើរ​ថែម​ឡើង​។​
​កោតស្ញប់ស្ញែង​ពួកគេ​
​ក្មេង​មិន​ដូច​មនុស្ស​ពេញវ័យ​ឡើយ ពួកគេ​ត្រូវការ​ឱ្យ​អ្នក​កោតសរសើរ និង​ស្ញប់ស្ញែង​ចំពោះ​ពួកគេ​។ វា​ជា​អ្វី​ដែល​ជួយ​ពង្រឹង​អត្តចរិត​របស់​ពួកគេ​។ ហើយ​ប្រសិនបើ​ការសរសើរ​បានមកពី​ឪពុក​ម្ដាយ​របស់​ពួកគេ ជា​អ្នក​ដែល​ពួកគេ​ស្រលាញ់ និង​ស្ញប់ស្ញែង​គ្មាន​លក្ខខ័ណ្ឌ មាន​អ្វី​ដែល​ច្រើន​ជាង​នេះ​ទៀត​។ នៅពេល​ដែល​អ្នក​ប្រតិបត្តិ​ខ្លួន​ជា​មិត្ត​ភ័ក្ដិ​កូន​របស់​អ្នក អ្នក​ត្រូវ​តែ​ផ្ដល់ឱ្យ​ពួកគេ​នូវ​ការសរសើរ និង​ការលើកទឹកចិត្ត​សម្រាប់​ការខិតខំ​ប្រឹងប្រែង​មិន​ថា​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​តូច ឬ​ធំ​ប៉ុណ្ណា​ឡើយ អ្នក​បាន​រួមចំណែក​បង្កើត​ទំនុកចិត្ត​ដល់​ពួកគេ ចិញ្ចឹម​បីបាច់​ពួកគេ​ឱ្យ​ក្លាយជា​មនុស្ស​ដ៏​ល្អ​។​

​កុំ​វិនិច្ឆ័យ​
​វា​ជា​សេចក្ដីត្រូវការ​របស់​ឪពុកម្ដាយ​ក្នុង​ការការពារ និង​កែតម្រូវ​កូនៗ​កុំឱ្យ​ប្រព្រឹត្ត​កំហុសឆ្គង​ផ្សេងៗ​។ ឪពុកម្ដាយ​មិន​បានដឹងថា​ការ​ដែល​ពួកគេ​ធ្វើបែបនេះ គឺ​ពួកគេ​កំពុងតែ​បំផ្លាញ​ដល់​ភាព​ឆ្លាត​វៃរ​បស់​កូន ដោយ​ដាក់​កំហិត​ឱ្យ​កូន​របស់​ពួកគេ​គិត​ឡើង​វិញ​អំពី​គំនិត និង​ការសម្រេចចិត្ត​របស់​ពួកគេ​។ ប្រសិន​បើ​កូន​របស់​អ្នក​ហ៊ាន​ប្រថុយប្រថាន ហើយ​ហ៊ាន​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនឯង​ដែល​មិន​ខុសឆ្គង​ពី​សីលធម៌ ឬ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ឬ​ប៉ះពាល់​ដល់​អ្នកដទៃ​ផ្សេងទៀត ចូរ​ឱ្យ​ពួកគេ​ធ្វើ​ចុះ កុំ​វិនិច្ឆ័យ​ឱ្យសោះ​។ កុំ​និយាយ​ចេញ​នូវ​ការគិត និង​ការសម្រេចចិត្ត​របស់​អ្នក​ទៅ​កាន់​ពួកគេ​ឱ្យ​សោះ​។ បង្រៀន​ពួកគេ​ឱ្យ​ស្គាល់​ពី​អ្វី​ដែល​ត្រូវ និង​ខុស ហើយ​ផ្ដល់​ឱ្យ​ពួកគេ​នូវ​សេរីភាព​ក្នុង​ការគិត និង​សម្រេចចិត្ត​ដោយ​ខ្លួនឯង​។​
​ចែករំលែក កុំ​ទាមទារ
​ឪពុក​ម្ដាយ​តែង​ចង់​ដឹង​ចង់​ឮ​អំពី​សុខទុក្ខ​កូន ថា​កូន​ទៅដល់​ទី​កន្លែង​ណា និង​កំពុង​ធ្វើ​អ្វី​ឡើយ​។ ខណៈ​ដែល​ពួកគាត់​គិតគូរ​អំពី​សុវត្ថិភាព​របស់​កូនៗ ពួកគាត់​សួរ​សំនួរ​ជា​ច្រើន​រាប់មិនអស់​។ ក្នុងនាម​ជា​មិត្ត​ភ័ក្ដិ​របស់​កូន​អ្នក អ្នក​កុំ​ទាមទារ​ចង់បាន​ចម្លើយ​ទាំងអស់​មក​វិញ ប៉ុន្តែ​អ្នក​ត្រូវតែ​ចែករំលែក​អំពី​ខ្លួន​អ្នក​។ និយាយ​អំពី​រឿងរ៉ាវ​ដែល​កើតឡើង​ចំពោះ​អ្នក ចៀសវាង​ការ​ចង់ដឹង​ចង់​ឮ​អំពី​រឿងរ៉ាវ​របស់​ពួកគេ​។ ប្រសិនបើ​អ្នក​បើកចំហ​ទៅកាន់​កូនៗ ពួកគេ​នឹង​ធ្វើ​បែប​នេះ​ទៅកាន់​អ្នក​វិញ​ជាមិនខាន​៕

Entertainment

អាន​នៅ​តុ​កាហ្វេ​

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​….

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​និង​គេ​មើល​មក​ទាក់ទាញ​មែន​ទេ​?
​អត្ថបទ​រឿង​ខ្លីៗ​ឬ​សៀវភៅ​ហ្វេ​ហ្សិន​អម​ទៅ​ដោយ​រូបភាព​និង​រូបថត​ដែល​ទើបតែ​ចេញ​ថ្មី​ហើយ​បំផុសគំនិត ត្រូវបាន​បង្ហាញ​នៅ​ខែ​នេះ​។
​ចូរ​រក​មើល​នូវ​អ្វី​ដែល​ពេញនិយម​នៅក្នុង Fashion and Photography ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ខាងក្រៅ​ចូលទៅក្នុង​ពិភព​របស់​ពួកគេ​។

More Than Human ដោយ Tim Flach
​គាត់​ផ្ដិត​យក​រូបភាព​ពពួកសត្វ​ដ៏​គួរ​ឱ្យ​គយគន់​ពី​ក្នុង​សៀវភៅ​ដ៏​ច្បាស់ក្រឡែត​។

 

Chanel
The Vocabulary of Style
​សៀវភៅ​ដ៏​អេ​ឡេ​ហ្គង់​នេះ​នាំអ្នក​ឆ្លងកាត់​ប្រវត្ដិ​ហ្វេ​ហ្សិន​តាមរយៈ​កែវភ្នែក​របស់ Chanel ជាមួយនឹង​រូបភាព​សម្លៀក​បំពាក់​និង​គ្រឿង​លម្អ​កាយ​គ្រប់​ម៉ូដ​គ្រប់​ម៉ាក​។

Style is Instinct ដោយ Lori Goldstein
​អ្នក​ធ្វើ​ស្ដាយល៍​ដ៏​ល្បីល្បាញ​ផ្ដល់​ឱ្យ​អ្នក​នូវ​ឯកសារ​ក្រៅ​ឆាក​សម្ដែង​ទាក់ទង​និង​ហ្វេ​ហ្សិន ដោយ​សៀវភៅ​របស់​នាង​គឺ​មាន​ចំណងជើង​ថា Style is Instinct​។ សម្រាប់​អ្នក​ធ្វើការ​ផ្នែក​ហ្វេ​ហ្សិន នេះ​ជា​សៀវភៅ​ដែល​ចាំបាច់​ត្រូវតែ​អាន​។

Alexander McQueen: Working Process
​ដោយ Nick Waplington
Alexander McQueen នៅក្នុង​កូឡិក​ហ្សិន​រដូវ​ស្លឹកឈើ​ជ្រុះ​/​រងារ ដែល​ជា​ជម្រើស​ចុងក្រោយ​របស់​គាត់​។ សៀវភៅ​នេះ​ជួយ​អ្នក​មួយ​រយៈពេល​ខ្លី​ដោយ​អ្នក​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​គួរ​ឱ្យ​ពេញចិត្ដ​បំផុត​ធ្វើ​ការងារ​របស់​ខ្លួន​។ Alexander Nick Waplington គឺជា​អ្នក​ថតរូប​ប្រកប​ដោយ​ទេពកោសល្យ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​តាម​និង​ចងក្រង​ជា​ឯកសារ McQueen: Working Process

Chloé: Attitudes
​នេះ​ជា​ហ្វេ​ហ្សិន​របស់​ស្ដ្រីដ៏​ស្រស់ស្អាត​បំផុត​ជាមួយនឹង Chloé ដ៏​ស្រទន់​និង​មិន​កំណត់ ព្រម​ទាំង​ការបង្កើត​ប្រវត្ដិសាស្ដ្រ​រយៈពេល​៦០​ឆ្នាំ​នៃ​ការ​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន និង​ស្លាក​សញ្ញា​ហ្វេ​ហ្សិន​ដ៏​មាន​តម្លៃ​បំផុត​។

The Asylum
​ដោយ Simon Doonan
​ទំនាក់ទំនង​រវាង​ការស្រឡាញ់​/​ស្អប់​ជាមួយនឹង​ពិភព​ហ្វេ​ហ្សិ​ន​និង​ពិភពដ៏​ល្ងីល្ងើ មាន​ខ្លះ​ត្រូវ​រូ​វ​គ្នា ប៉ុន្ដែ​ក៏​មាន​ការ​មាក់ងាយ​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។ ឈាន​ចូល​ទៅ​រក​ភាព​ល្ងីល្ងើ​ដោយសារ​ពាក្យ​សម្ដី​របស់​គាត់ អ្នក​ប្រហែលជា​នឹង​រក​ឃើញ​ការ​ថ្នាក់ថ្នម​ខ្លះ​នៅ​ក្នុង​ការ​គិត​ឃើញ​ដូចៗ​គ្នា​ជាក់​ជា​មិនខានឡើយ​៕

 

Continue Reading

Entertainment

ឡាង ស៊ឺ​នីង – វិចិត្រករ​ជនជាតិ​អ៊ីតាលី​មកពី​ប្រទេស​ចិន​

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)….

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)

​លោក Michelangelo, Leonardo Da Vinci, លោក Vincent Van Gogh – ទាំងនេះ​គឺជា​ឈ្មោះ​ឬ​អ្នកសិល្បៈ​ដែល​អ្នក​ប្រហែលជា​ដឹង​ច្បាស់​ប៉ុន្តែ​តើ​អ្នកដឹង​អ្វីខ្លះ​អំពី​រឿង Lang Shining? អ្នក​ប្រហែលជា​មិន​ដឹង​ទេ​មើលទៅ​!
​វិចិត្រករ​ជនជាតិ​ចិន​ឈ្មោះ ឡាង ស៊ឺ​នីង (Lang Shining )​បាន​បន្សល់ទុក​នូវ​ឥទ្ធិពល​ក្នុង​ពិភព​គំនូរ ដែល​ស្នាដៃ​របស់​គាត់ ត្រូវបាន​គេ​គោរព​និង​កោតសរសើរ​យ៉ាង​ខ្លាំង​បច្ចុប្បន្ននេះ​។​

​ដោយ​មាន​ឈ្មោះ​កំណើត Giuseppe Castiglione លោក Lang Shining គឺជា​វិចិត្រករ​អ៊ីតាលី​ម្នាក់​ដែល​បាន​បម្រើការ​ជា​សាសនទូត​(​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​)​នៅក្នុង​ប្រទេស​ចិន​ចន្លោះ​ឆ្នាំ ១៧១៥ និង​១៧៦៦ ដែល​ជា​ឆ្នាំ​នៃ​ការស្លាប់​របស់​គាត់​។

​កើត​នៅក្នុង​គ្រួសារ​មាន​ទ្រព្យសម្បត្តិ​មួយ លោក​ឡាង ស៊ឺ​នីង បានចាប់ផ្តើម​រៀន​គូរ​គំនូរ​។ គាត់​មាន​គ្រូបង្រៀន​ឯកជន​ម្នាក់​ដែល​បង្រៀន​គាត់​ពី​របៀប​គូរ​រូប​។ នៅ​ឆ្នាំ​១៧០៧​ពេល​ដែល​គាត់​មាន​អាយុ ១៩ ឆ្នាំ ស៊ឺ​នីង បាន​ចូលរួម​ក្នុង​សង្គម​របស់​ព្រះ​យេស៊ូ​(Geno Society of Jesus) ដែល​ជា​សហគមន៍​សាសនា​មួយ​របស់​វិហារ​កាតូលិក​។​ឡាង ស៊ឺ​នីង​ជា​សមាជិក Society of Jesus ប៉ុន្ដែ​លោក​មិន​ដែល​ធ្វើ​ជា​បុព្វ​ជិត​ទេ​។​

​វិចិត្រករ​យេស៊ូគ្រិស្ត​ជាច្រើន​ទៀត បាន​ត្រូវ​ជួល ជួល​ដោយ​អធិរាជ កាង​ស៊ី (Kangxi Emperor) ដែល​ជា​អធិរាជ​ទី ៤ នៃ​រាជវង្ស​ឈីង​នៅ​ចុង​សតវត្សរ៍​ទី​១៧ ។ នេះ​ជា​អ្វី​ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការធ្វើដំណើរ​របស់​លោក​ឡាង ស៊ឺ​នីង ទៅ​ប្រទេស​ចិន​។ នៅ​ដើម​សតវត្សរ៍​ទី​១៨ ស៊ឺ​នីង ត្រូវបាន​គេ​អញ្ជើញ​ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ដោយ​សហគមន៍ Jesuit ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​។ ស៊ឺ​នីង បាន​មក​ដល់​ប្រទេស​ចិន​នៅ​ឆ្នាំ ១៧១៥​ហើយ​គាត់​បាន​ស្នាក់​នៅ​ប្រទេស​ចិន​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់​គាត់​។​

​ឡាង ស៊ឺ​នីង មាន​បន្សល់​ស្នាដៃ​ច្រើនណាស់​។ ក្រៅពី​ផលិត​ស្នាដៃ​គំនូរ​ជាច្រើន​គាត់​បាន​រចនា​និង​តុបតែង​រចនាសម្ព័ន្ធ​ជាច្រើន​ដែល​រួម​មាន​វិហារ St. Francis Borgia និង​វិមាន​រចនាបទ​លោកខាងលិច​ជា​ច្រើន​របស់ Old Summer Palace​។ រូបគំនូរ​របស់ Lang Shining គឺ​លាយ​បញ្ចូល​គ្នា​នូវ​វប្បធម៌​អឺរ៉ុប​និង​ចិន​។ គាត់​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ចិន​សម្រាប់​គំនូរ​របស់​គាត់​ប៉ុន្តែ​គំនូរ​ទាំងនោះ​បាន​ឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យ និង​បច្ចេកទេស​នៃ​ការដាក់​ស្រមោល​បែប លោកខាងលិច​។​

ស្នាដៃ​ដ៏​ល្អ​បំផុត​មួយចំនួន​ក្នុង​ចំណោម​ស្នាដៃ​ល្អៗ​ជាច្រើន​របស់​គាត់ រួម​មាន​ផ្ទាំងគំនូរ​សេះ​មួយរយ , ផ្កា​អម​តៈនៃ​និទាឃ​រដូវ​គ្មាន​ទីបញ្ចប់ ផ្ទាំងគំនូរ​សាច់​ក្រណាត់​សូត្រ និង​គំនូរ​ខ្លារខិន​លឿង​និង​គំនូរ​រូប​សត្វ​ស្ទាំង​ស​៕

Continue Reading

Entertainment

បង្ហាញ​វត្ដ​មាន​ជា​ថ្មី

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ….

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​នាង Blake Lively នោះទេ
​បុរស​សញ្ជាតិ​កាណាដា​មាន​រាង​ខ្ពស់​(១.៨៨​ម៉ែត្រ​) រូប​នេះ​មក​ពី​ទីក្រុង Vancouver គឺ​ជា​កម្មវត្ថុ​ដែល​ធ្វើ​ឱ្យ​បុរសៗ​នៅលើ​លោក​យើង​នេះ​ច្រណែន​ជាខ្លាំង​។ មុន​ពេល​គាត់​បាន​ក្លាយជា Mr Blake Lively គាត់​គឺជា Mr Scarlett Johansson​។ បុរស​ខ្លះ​ក៏​មាន​សំណាង​ដូច​គាត់​ខ្លះ​ដែរ​។

កាលពី​ចុងឆ្នាំ​មុន Reynolds និង Lively បាន​ស្វាគមន៍​ទារិកា​របស់​ពួកគេ​ឈ្មោះថា James​។ គូ​ស្វាមីភរិយា​នេះ​និយាយថា នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​នូវ​អ្វី​ដែល​ពួកគេ​សង្ឃឹម​ថា​ជា​គ្រួសារ​មួយ​ដែល​មាន​សមាជិក​៨​នាក់​។ ភ័ព្វសំណាង​របស់ Reynolds ទំនងជា​មិន​ទាន់​ចប់​នៅឡើយ​ទេ​។ បន្ទាប់​ពី​ការចាក់​បញ្ចាំង​ខ្សែភាពយន្ដ​ដ៏​ជោគជ័យ​បន្ដបន្ទាប់​គ្នា​ដូចជា​រឿង Green Lantern and R.I.P.D, Deadpool ជា​ដើម​រួច​មក តួ​សម្ដែង​ដ៏​អង់អាច​ក្លាហាន​រូបនេះ​មាន​កេរ​ឈ្មោះ​ល្បី​សុះសាយ​ជាខ្លាំង ហើយ​បាន​ធ្វើឱ្យ​តារា​ដ៏​សិច​ស៊ី​ម្នាក់​នេះ​ឈាន​ឡើង​លំដាប់​កំពូល ក្រោយ​ពី​រកចំណូលបាន​១៣៥​ដុល្លារ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ដំបូង​។

​អ្នកដឹកនាំ​សម្ដែង​លោក Tim Miller និយាយថា “​ខ្ញុំ​មាន​ការ​ស្រមៃ​បែបនេះ​ចំពោះ Ryan ដោយ​ដាក់​ឱ្យ​គាត់​សម្ដែង​នៅក្នុង​រឿង Deadpool គឺ​ស័ក្ដិសម​ខ្លាំងណាស់​សម្រាប់​រូបគាត់​។​” ជា​តួអង្គ​កំពូល​បុរស តារា​ដ៏​សង្ហា​រូបនេះ​មាន​ភាព​ឆ្លាត​វៃ​អស្ចារ្យ​ខ្លាំងណាស់​។​
​ទោះបី​ហៅ Reynolds ថា​ជា​“regular guy” ក៏ដោយ ក៏ Miller គឺជា​អ្នកគាំទ្រ​មួយ​រូប​ផង​ដែរ​។ “​គាត់​រាប់អាន​គ្រប់គ្នា​ដោយ​ក្ដី​គោរព​និង​រួសរាយ​រាក់ទាក់​ដែល​មាន​លើស​ពី​អាជីព​របស់​គាត់​ទៅ​ទៀត​។ គាត់​ជា​មនុស្ស​រីករាយ​ខ្លាំងណាស់ ហើយ​គាត់​ចេះ​កំប្លែង​ដែល​អាច​ធ្វើឱ្យ​ក្រុម​ការងារ​ដទៃ​ទៀត​ហើយ​និង​ខ្ញុំ​សើច​បាន​គ្រប់ពេល​។ ខ្ញុំ​ធ្វើ​ឱ្យ​ខូច​រឿង​ដែល​ថត​បាន​ជាច្រើន ពី​ព្រោះ​ខ្ញុំ​អស់សំណើច​ខ្លាំងពេក​នៅ​ពេល​ធ្វើការ​ពី​មុខ monitors កុំព្យូទ័រ​នោះ​។​”

ការកោតសរសើរ​នៅតែមាន “​គាត់​ក៏​មាន​សមានចិត្ដ​ល្អ​នៅ​ពេល​ដែល​សម្ដែងជា​មួយ​តួអង្គ​ដទៃទៀត ជាមួយ​ក្រុមការងារ ហើយ​និង​ខ្ញុំ​។ គាត់​ឆាប់​យល់​សាច់​ការ​ហើយក៏​ធ្វើឱ្យ​ដំណើរ​រឿង​ប្រព្រឹត្ដទៅ​យ៉ាង​រលូន​និង​ងាយស្រួល​សម្រាប់​គ្រប់​គ្នា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការសម្ដែង​ផងដែរ​។ ខ្ញុំ​ចង់​មានន័យ​ថា គ្រប់​គ្នា​ក្នុង​ទីនេះ​គឺ​សំដៅ​តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម​។ បុគ្គលិក​ទាំងអស់​ស្រឡាញ់​ពេញចិត្ដ​គាត់​ខ្លាំងណាស់​។​”

បន្ទាប់ពី​ទទួល​ជោគជ័យ​ផ្នែក​ភាពយន្ត ស្នាដៃ​បន្ដបន្ទាប់​ទៀត​គ្រោង​នឹង​ធ្វើ​តទៅទៀត ហើយ Miller ក៏បាន​សម្រេច​ជ្រើសរើស Reynolds ទៀត​ដែរ​។ “​គាត់​ជា​តារា​សម្ដែង​ដ៏​អស្ចារ្យ​ខ្លាំងណាស់​”​។ គាត់​ជា​តារា​សម្ដែង​អាជីព ហើយ​រួសរាយ​រាក់ទាក់​សម្រាប់​អ្នកដឹកនាំ​សម្ដែង​ដូចជា​រូប​ខ្ញុំ​ជាដើម​។ គាត់​អាច​ដាក់ចិត្ដ​ដាក់​កាយ​និងស​ម្របខ្លួន​ឥត​ចេះ​នឿយណាយ​ក្នុង​ការផ្លាស់ប្ដូរ​ចង្វាក់​សម្ដែង​ដែល​ខ្ញុំ​ដាក់​ឱ្យ​គាត់​ធ្វើ​។​”
យើង​មិន​អាច​រង់ចាំ​បាន​ទៀត​ទេ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.