Entertainment

ក្រុង Incheon ប្រទេសកូរ៉េ

By  | 

​ក្រុង​មួយ​ដែល​នៅ​ជាប់​ក្រុង Gyeonggi និង​ក្រុង Seoul ក្រុង Incheon ស្ថិត​នៅ​ទិស​ខាងជើង​ឆៀង​ខាងលិច​ប្រទេស​កូរ៉េខាងត្បូង​។ ទីក្រុង​ដ៏​ធំ​ដែល​មាន​ពលរដ្ឋ​ច្រើន​ជាង​គេ​លំដាប់​ទី ៣ នៃ​ប្រទេស​កូរ៉េខាងត្បូង ក្រុង Incheon ស្ថិត​នៅ​ឆ្នេរសមុទ្រ ដែល​ធ្វើឱ្យ​ក្រុង​នេះ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ប្រជាប្រិយ​។ ប៉ុន្តែ អ្នកទេសចរ​មិនមែន​មកលេង​ក្រុង Incheon ដោយសារ​តែ​ឆ្នេរសមុទ្រ​តែមួយ​មុខ​ទេ​។ ពួកគេ​មក​ដើម្បី​រីករាយ​ជាមួយ​នឹង​អ្វី​ជាច្រើន​ទៀត​។ ទាំងនេះ​ជា​អ្វីដែល​ធ្វើឱ្យ​ក្រុង Incheon កាន់តែ​ពិសេស និង​មាន​ប្រជាប្រិយភាព​។​

​កូរ៉េខាងត្បូង​នៅ​ជិត​កូរ៉េខាងជើង​ប៉ុន្តែ​វា​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ​។ ប៉ុន្តែ​មិន​ដូច​អ្នក​ជិតខាង​របស់​ខ្លួន​ឡើយ កូរ៉េខាងត្បូង​បាន​បើកចំហ​ទៅកាន់​ពិភពលោក​ទាំងមូល​។ មិន​មាន​អាថ៌កំបាំង​អំពី​ក្រុង​នេះឡើយ ហើយ​អរគុណ​ព្រះ​ជា​ម្ចាស់ ឬ​យើង​នឹង​មិន​អាច​ដឹង​អំពី​អ្វី​ដែល​ល្អៗ​ដែល​ក្រុង​ដូចជា Seoul ក្រុង Busan និង​ក្រុង Incheon បាន​ផ្ដល់​ឱ្យ​ឡើយ​។ ដូច្នេះ​តើ​ក្រុង Incheon បាន​ផ្ដល់​អ្វីខ្លះ​ដល់​លោកអ្នក​? យើង​នឹង​បង្ហាញ​ប្រាប់​លោក​អ្នក ប៉ុន្តែ​ជា​ដំបូង​យើង​នឹង​បង្ហាញ​អំពី​ការធ្វើដំណើរ​ទៅ​ដល់​ក្រុង​ដែល​មាន​ពលរដ្ឋ​ច្រើន​ជាង​គេ​លំដាប់​ទី ៣ នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ​។​មធ្យោបាយ​ទៅកាន់​ក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង​មាន​ជើងហោះហើរ​ទៅកាន់​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក ជា​ការពិត​ណាស់ ក៏​មាន​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​ផងដែរ​។ ប៉ុន្តែ​ប្រទេស​កូរ៉េខាងជើង​មិនមែនជា​គោលដៅ​ដែល​យើង​ត្រូវ​ទៅ​ឡើយ​។ ជំនួស​មកវិញ យើង​ចង់​ធ្វើដំណើរ​ទៅ​កាន់​ទីកន្លែង​ដែល​មាន​ភាព​រួសរាយ​រាក់ទាក់​គឺ​ប្រទេស​កូរ៉េខាងត្បូង ជា​ពិសេស​យើង​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ធំ​ជាង​គេ​លំដាប់​ទី ៣ នៃ​ប្រទេស​កូរ៉េខាងត្បូង​។

ដូច្នេះ​តើ​យើង​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទីនោះ​បាន​ដោយ​របៀប​ណា​បើ​យើង​ធ្វើដំណើរ​ចេញ​ពី​សហរដ្ឋអាមេរិក​? មាន​ជើងហោះហើរ​មួយចំនួន​ដែល​អាច​ជូន​អ្នក​ទៅ​កាន់​ទីនោះ​បាន​៖

•​ ​ជើងហោះហើរ American Airlines
•​ ​ជើងហោះហើរ The Airways International
•​ ​ជើងហោះហើរ Delta Air
•​ ​ជើងហោះហើរ Air India
•​ ​ជើងហោះហើរ US Airways
•​ ​ជើងហោះហើរ Hawaiian Airlines
•​ ​ជើងហោះហើរ United Airlines
•​ ​ជើងហោះហើរ Korean Air
•​ ​ជើងហោះហើរ Singapore Airlines
•​ ​ជើងហោះហើរ Asiana Airlines

​ទៅកាន់​ជើងហោះហើ​រទាំង​អស់​នេះ និង​ពិនិត្យ​រក​ថ្ងៃ​ដែល​អ្នក​អាច​ធ្វើ​ដំណើរ​ទៅកាន់​ក្រុង Incheon​។ ក៏ដូចជា​រក​ថ្ងៃ​ដែល​លោកអ្នក​ត្រូវ​ត្រឡប់មកវិញ​ផងដែរ​។ ប្រៀបធៀប​គ្នា​រួច​ធ្វើការ​ជ្រើសរើស ធ្វើដំណើរ​ដោយ​ចំណាយ​តិច ឬ​ធ្វើ​ដំណើរ​ដោយ​ចំណាយ​ច្រើន​!អ្វី​ដែល​ល្អៗ​ដែល​លោកអ្នក​អាច​ទស្សនា​ក្នុង​ក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង​បន្ទាប់ពី​លោក​អ្នក​បាន​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ Incheon International Airport និង​ស្វែងរក​កន្លែង​សម្រាក​រួចហើយ លោកអ្នក​ត្រូវ​ចាប់ផ្ដើម​គិត​អំពី​ទីកន្លែង​ដែល​លោក​អ្នក​នឹងត្រូវ​ទៅ​ទស្សនា​។ បើទោះបីជា រឿង​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​រៀប​គម្រោង​ឱ្យបាន​មុនពេល​លោក​អ្នក​មក​ដល់​ក្រុង​នេះ ថា​តើ​លោកអ្នក​ចង់​ទស្សនា​អ្វីខ្លះ​ក្នុង​ក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង​? ខាងក្រោម​នេះ​ជា​ទីកន្លែង​ល្អៗ​ដែល​លោកអ្នក​គួរ​ទៅ​ទស្សនា​ក្នុង​ក្រុង Incheon​។

​ឆ្នេរ Eurwangni

​អ្នក​ណា​ខ្លះ​ចូល​ចិត្ត​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​? ប្រសិន​បើ​លោក​អ្នក​ដូច​ទៅ​នឹង​មនុស្ស​ដទៃ​ផ្សេង​ទៀត នោះ​លោក​អ្នក​ប្រាកដ​ជា​ចូលចិត្ត​ឆ្នេ​ខ្សាច់​សក្បុស​នៃ​ក្រុង Incheon​។ ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​នោះ​គឺ Eurwangni ជា​ឆ្នេរ​ខ្សាច់​ដែល​មាន​ជម្រៅ​ទឹកសមុទ្រ​ត្រឹមតែ ១ ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ ព្រមទាំង​មាន​ការកម្សាន្ត​ជាច្រើន​ដែល​ក្នុងនោះ​មាន​ដូច​ជា​ការ​ជិះ​ម៉ូតូ​ទឹក និង​ជិះទូក​បា​ណា​ណា​ផងដែរ​។ ម្យ៉ាងវិញទៀត ឆ្នេរ​សមុទ្រ​នេះ​ជា​កន្លែង​ដែល​លោកអ្នក​អាច​សម្លឹង​មើល​តារាៗ​ជាច្រើន​។​

ប្រាសាទ Jeondeungsa

​មិន​ថា​តែ​លោក​អ្នកជា​អ្នក​កាន់​សាសនាព្រះពុទ្ធ​ឬ​យ៉ាងណា​ឡើយ លោកអ្នក​ត្រូវ​តែ​ទៅ​ទស្សនា​ប្រាសាទ Jeondeungsa ក្នុង​ក្រុង Incheon ជា​ប្រាសាទ​ដ៏​ល្អ​ឯក​ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ​។ ក្នុង​ប្រាសាទ​នេះ​មាន​រចនាសម្ព័ន្ធ និង​អគារ​ជាច្រើន​ដែល​រួម​មាន​សាល Yaksajeon វិមាន Yangheonsu Victory Monument ជួង Beomjong Bell និង​សាល Daeungbojeon​។

​ព័ទ្ធជុំវិញ​ដោយ​ផ្កា​ចម្រុះ​ពណ៌ និង​ដើមឈើ​ជាច្រើន​ប្រភេទ ប្រាសាទ​នេះ​ជា​ទីកន្លែង​ដែល​លោកអ្នក​គួរ​មក​ទស្សនា​ក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង​។​
​ក្រៅ​ពី​ទីកន្លែង​ដែល​បាន​រៀបរាប់​ខាងលើ នៅ​មាន​ទីកន្លែង​ជា​ច្រើន​ផ្សេង​ទៀត​ដែល​លោកអ្នក​គួរតែ​ទៅ​ទស្សនា​ក្រុង Incheon ដែល​ក្នុងនោះ​រួមមាន​៖

•​ ​កោះ Wolmido
•​ ​ហាង​ស្ប៉ា Spasis
•​ ​ឧទ្យាន Jayu
•​ ​តំបន់ Chinatown
•​ ​ផ្សារ​អន្តរជាតិ Sinpo

​ទីកន្លែង​ទទួលទាន​អាហារ​នៅ​ក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង​

​លោកអ្នក​អាច ហើយ​លោក​អ្នកនឹង​ឃ្លាន​ជាក់​ជាមិនខាន​នៅពេលដែល​លោក​អ្នក​ទៅ​ដល់​ក្រុង Incheon ហើយ​នៅពេល​ដែល​លោកអ្នក​ឃ្លាន អ្នក​អាច​ទៅ​កាន់​ទីកន្លែង​ខាងក្រោម​នេះ​ដើម្បី​ទទួលទាន​អាហារ​ដ៏​ឆ្ងាញ់​ពិសា​៖

​ភោជនីយដ្ឋាន Gonghwachun

​មាន​ទីតាំង​នៅ​តំបន់ Posh នៃ​ក្រុង Incheon ភោជនីយដ្ឋាន Gonghwachunជា​ភោជនីយដ្ឋាន​ដែល​មាន​បម្រើ​មុខម្ហូប​គ្រឿង​សមុទ្រ​ជាច្រើន​មុខ​។ ក្រៅពី​គ្រឿង​សមុទ្រ​លោកអ្នក​ក៏​អាច​ទទួល​ទាន​អាហារ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​បានដែរ​។ សាកល្បង​ភ្លក់​អាហារ​ទាំងអស់នោះ រួច​មើលថា​តើ​លោក​អ្នក​ចូលចិត្ត​វា​ខ្លាំង​កម្រិតណា​។​

​ភោជនីយដ្ឋាន Chapter 1

​ទេ ខ្ញុំ​មិន​បាន​វាយ​អក្សរ​ខុស​ទេ​។ Chapter 1 ជា​ឈ្មោះ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង Incheon​ប្រទេស​កូរ៉េខាងត្បូង​។ តើ​លោក​អ្នក​អាច​ទៅ​ទីនោះ​បាន​ដោយ​របៀប​ណា​? មាន​ផា​ស្តា​ជាច្រើន​! ភោជនីយដ្ឋាន​ដែល​បម្រើ​អាហារ​អ៊ីតាលី ភោជនីយដ្ឋាន Chapter 1 ជា​ភោជនីយដ្ឋាន​ដែល​មាន​ភ្ញៀវ​បរទេស​ជាច្រើន​ក្នុង​ក្រុង Incheon​។ ភោជនីយដ្ឋាន​នេះ​បម្រើ​មុខម្ហូប​គ្រប់​ប្រភេទ​ដែល​ពួក​លោក​ខាងលិច​ដូច​ពួកយើង​ចូលចិត្ត និង​ទម្លាប់​ទទួលទាន​ជា​ប្រចាំ​ដែល​ក្នុង​នោះ​រួច​មាន​សាឡា​ដ ផា​ស្តា និង​ភីហ្សា​។​

​ក្រៅពី​ភោជនីយដ្ឋាន​ខាងលើ ក៏​នៅ​មាន​ភោជនីយដ្ឋាន​ជាច្រើន​ទៀត​រួមមាន​៖

​ភោជនីយដ្ឋាន Tochon
​ភោជនីយដ្ឋាន Mandabok
​ភោជនីយដ្ឋាន Relish
​ភោជនីយដ្ឋាន Restaurant 8
​ភោជនីយដ្ឋាន Wonjo Sinpo Dakgangjeong

​ដូច្នេះ​តើ​លោកអ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ទៅ​កម្សាន្ត​នៅក្នុង Incheon?

​ឥឡូវនេះ​លោកអ្នក​បានដឹងថា​តើ​អ្នក​ត្រូវ​ធ្វើដំណើរ​ទៅ​ក្រុង Incheon អ្វី​ដែល​អ្នក​អាច​ទស្សនា​នៅ​ទីនោះ ទីកន្លែង​ដែល​លោកអ្នក​អាច​ទទួល​ទាន​អាហារ​ឆ្ងាញ់ៗ លោកអ្នក​ត្រូវ​ធ្វើ​ការសម្រេចចិត្ត​ថា​តើ​លោកអ្នក​ចង់​ទៅ​កម្សាន្ត​នៅ​ក្រុង Incheon ដែរឬទេ​? ប្រសិនបើ​លោកអ្នក​ចង់ អ្នក​ត្រូវ​រៀបចំ​វ៉ា​លី​ស ទិញ​សំបុត្រ​យន្តហោះ រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង Incheon និង​ត្រៀម​ខ្លួន​ក្នុង​ការទទួលយក​បទ​ពិសោធន៍​រីករាយ​ជាច្រើន​នៅ​ទីនោះ​!​

Leave a Reply

Your email address will not be published. Required fields are marked *