Style

ម៉ូដអាវទ្រនាប់ដ៏ទាក់ទាញ

By  | 

តើ​អ្វី​ទៅ​ដែល​មើលទៅ​សិច​ស៊ី​ខ្លាំង ប៉ុន្តែ​ស្រស់ស្អាត​? ម៉ូដ​អាវទ្រនាប់​ដ៏​ស្រស់ស្អាត​ទាំងនេះ​កំពុង​តែ​ធ្វើឱ្យ​មាន​ភាព​រំជើបរំជួល​យ៉ាងខ្លាំង​ក្នុង​រដូវ​កាល​នេះ​។​
​គន្លឹះ​លេង​ស្តាយល៍​៖ ពាក់អាវ​ចាក់​ដៃ​វែង​ពីលើ​ម៉ូដ​អាវទ្រនាប់​ទាំងនេះ​ដើម្បី​ឱ្យ​មើល​ទៅ​សុភាព​មិន​សិច​ស៊ី​ពេក​
​ប្លែក​តែ​ទាក់ទាញ​
​មាន​ម៉ូដ​ជាច្រើន​ដូចជា​ម៉ូដ​អាច​រាង​បេះដូង ម៉ូដ​អាវ​ស្មា​បះ ម៉ូដ​អាវ​ដៃ​ប៉ោង រួម​និង​ខោ​ស្វិត​សាច់​រលោង ធ្វើ​ឱ្យ​មើល​ទៅ​កាន់តែ​ស៊ីគ្នា​។​
​គន្លឹះ​លេង​ស្តាយល៍​៖ សូម​លេង​ស្តា​យល៍​តាមចិត្ត​ដែល​អ្នក​ចង់ តុបតែង​គ្រឿង​កាន់តែ​ច្រើន​គឺ​កាន់តែ​ស្អាត​!
​ម៉ូដ​ជាយសំពត់​សម័យថ្មី​
​ស្តា​យល៍​ជាយសំពត់​ដ៏​ស្រស់ស្អាត​មានដូចជា​ម៉ូដ​ជាយសំពត់​ឆៀង ម៉ូដ​ជាយសំពត់​ខ្លី​មុខ​វែង​ក្រោយ និង​ម៉ូដ​ជាយសំពត់​ប្លែកៗ​ជាច្រើន
​គន្លឹះ​លេង​ស្តាយល៍​៖ ដើម្បី​ឱ្យ​មើល​ទៅ​កាន់តែ​ប្លែក​ភ្នែក​សាកល្បង​ពាក់​គូ​ជាមួយ​អាវ​ខ្លី​មុខ​វែង​ក្រោយ​
​លេចធ្លោ​ជាមួយ​ពណ៌​ផ្កាឈូក​ស្រស់​
​មិន​ថា​អ្នកលេង​ពណ៌​ផ្ទុយ​គ្នា​ចម្រុះ ឬ​ពណ៌​លេចធ្លោ​តែឯង​ឡើយ ពណ៌​ផ្កាឈូក​ស្រស់​គឺជា​ពណ៌​ដ៏​ទាក់ទាញ និង​ពេញនិយម​ថ្មី​ដ៏​ស័ក្តិសម​សម្រាប់​អ្នក​
​គន្លឹះ​លេង​ស្តាយល៍​៖ ដើម្បី​ឱ្យ​មើល​ទៅ​កាន់តែ​ស្រស់​ស្អាត​ចូរ​លេង​ស្តា​យល៍​ពណ៌​ផ្កាឈូក​ចម្រុះ​ដូចជា​ពណ៌​ផ្កាឈូក​ដិត និង​ស្រាល​រួមគ្នា​
​ម៉ូដ​ស្បែកជើង​កែង​ទាប​
​ស្បែកជើង​កែង​ទាប​ត្រលប់​មកវិញ​សា​ជា​ថ្មី​ជាមួយ​ម៉ូដ​ថ្មីៗ​ដ៏​ស្រស់ស្អាត​
​គន្លឹះ​លេង​ស្តាយល៍​៖ ជ្រើសរើស​ស្បែកជើង​ដែល​មាន​ពណ៌​លេច​ដើម្បី​ឱ្យ​មើល​ទៅ​កាន់តែ​ទាក់ទាញ​
​តូច​តែ​គួរ​ឱ្យ​ស្រលាញ់​
​ម៉ូដ​ដែល​ស្រស់ស្អាត ភាគច្រើន​គឺជា​ម៉ូដ​ដែល​មាន​ទំហំ​តូចៗ​
​គន្លឹះ​លេង​ស្តាយល៍​៖ តូច​មែន​តែ​មិនមែន​បានន័យថា​មិន​ទាក់ទាញ​ឡើយ បន្ថែម​គ្រឿង​តុបតែង​ខ្លះ​ដើម្បី​ឱ្យ​មើល​ទៅ​កាន់តែ​ទាក់​ភ្នែក​

Leave a Reply

Your email address will not be published. Required fields are marked *