Fashion

ក្រែម Lips & Boys

By  | 

លោក Tom Ford បានដាក់​បង្ហាញ​ក្រែម Lips & Boys ជា​កូឡិក​ហ្សិន​ដំបូងនៃ​ក្រែម​លាបប​បូរមាត់ដែ​ល​មានឈ្មោះ​ដូច​បុរស​ដែល​លោក​កោតសរសើរ ជា​មិត្ត​ជិតស្និទ្ធ ជា​ដៃគូ​សហការ និង​បុរស​ដែល​បាន​បំផុត​គំនិត​ដល់​លោក​។​

​ក្រែម ២៥ ឈ្មោះ​លក់ដាច់​បំផុត​ដូចជា​ឈ្មោះ Collin ឈ្មោះ​Holden និង​ឈ្មោះ Giacomo បាន​ត្រឡប់​មក​វិញ​ជា​មួយក្រែម ២៥ ឈ្មោះ​ផ្សេងទៀត​ដូច​ជា​ឈ្មោះ Ansel ឈ្មោះ Joaquin ឈ្មោះ Drake និង​ឈ្មោះ Rocco ពណ៌​ថ្មី​ស្អាត​ចេញ​ជា​លើកដំបូង​មានដូចជា​ពណ៌​ប្រផេះ​រលោង និង​ពណ៌​លោហៈ​ដែល​ស័ក្ដិសម​នឹង​លាប​តែឯង ឬ​លាប​ពីរ​ពណ៌​បញ្ចូល​គ្នា ពណ៌​ក្រែម​នេះ​បាន​បង្ហាញ​អំពី​ភាព​ជា​ស្ត្រី​ពិត​ខណៈ​បំផុសគំនិត​ឱ្យ​ពួក​គេ​ចង់​សាកល្បង​ពណ៌​ផ្សេងៗ​ទៀត ។​

​រូបរាង​ក្រែម​ស្រស់​ស្អាត​ស្ថិតក្នុង​បំពង់​ដ៏​ទាក់ទាញ ភាពស្រស់ស្អាត​នេះ​ត្រូវបាន​ផលិតឡើង​ជា​ពិសេស​ជាមួយនឹង​ពណ៌​ស្អាតៗ និង​ពណ៌​ភ្លឺ​ផ្លេក​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​។​

Leave a Reply

Your email address will not be published. Required fields are marked *