Entertainment

ជីវិត​រស់នៅ​ច្រើន​ជាង​មួយ​ជាតិ

By  | 

ការចាប់​កំណើត​ជា​ថ្មី​អាច​នឹង​កើតមាន​
​តើ​អ្នក​ជឿថា អ្នក​អាច​ជាប់​ជាតិ​ថ្មី​ដែរឬទេ​? ឬ​ក៏​អ្នក​ជឿថា យើង​មាន​ជីវិត​តែមួយ​? ទស្សនៈ​ទាក់ទង​នឹង​ការ​ចាប់ជាតិ​ឬ​មិន​ចាប់​ជាតិ​នេះ​បាន​បង្ក​ឱ្យមាន​ការជជែក​វែកញែក​ទ្រង់ទ្រាយ​ធំ​និង​ភាពចម្រូងចម្រាស​។ ទស្សនៈ​មួយ​បាន​លើកឡើង​ថា​អ្នកវិទ្យាសាស្ត្រ​បាន​បដិសេធ​ថា​គ្មាន​ការចាប់​ជាតិ​ឡើងវិញ​ទេ​ដោយសារតែ​ខ្វះ​ភស្តុតាង​។ ចំណែក​ខាង​សាសនា​យល់ថា​លទ្ធភាព​នៃ​ការ​ចាប់ជាតិ អាច​កើតមានឡើង​បាន ខណៈ​មនុស្ស​មួយចំនួន​ទៀត​ជឿថា​លទ្ធភាព​នៃ​ការ​ចាប់ជាតិ​មិន​អាច​ទៅ​រួច​ឡើយ​។ ដូច្នេះ​តើ​នរណា​ជា​អ្នក​ត្រឹមត្រូវ​?

​ការពិភាក្សា​វែកញែក​រវាង​សាសនា​និង​វិទ្យាសាស្ត្រ​ទាក់ទង​នឹង​ការ​ចាប់កំណើត​ត្រូវ​បាន​បន្ត​ធ្វើ​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ចុះ​បើ​យើង​ប្រាប់​លោក​អ្នក​ថា របកគំហើញ​របស់​អ្នកវិទ្យាសាស្ត្រ​ម្នាក់​អះអាង​ថា​ការ​ចាប់កំណើត​ឡើងវិញ​ជា​ការពិត វា​គួរ​ភ្ញាក់ផ្អើល​? សូម​អញ្ជើញ​អាន​ដើម្បី​បានដឹង​ពី​ការ​រក​ឃើញ​របស់​វិទ្យាសាស្ត្រ​។​

​ទំនាក់ទំនង​នឹង​វិទ្យាសាស្ត្រ​

​លោក​បណ្ឌិត Ian Stevenson ជា​សាស្ត្រាចារ្យ​ផ្នែក​ចិត្តសាស្ត្រ​និង​អ្នក​ជីវ​គីមី បាន​ធ្វើ​ការស្រាវជ្រាវ​មួយ​ទៅ​លើ​ក្មេងៗ​ដើម្បី​កំណត់​លទ្ធភាព​នៃ​ការចាប់​កំណើត​ឡើង​វិញ ។​គាត់​បាន​សរសេរ​សៀវភៅ​ពីរ​ក្បាល​គឺ​ក្មេង​ដែល​ចងចាំ​ជាតិ​ពី​មុន ជីវិត​: ចំងល់​អំពី​ការចាប់​ជាតិ​ហើយ​នៅក្នុង​សៀវភៅ​មួយទៀត​របស់​គាត់​គឺ​ដំបូន្មាន​ម្ភៃ​ករណី អំពី​ការ​ចាប់ជាតិ ដែល​គាត់​ពន្យល់​ពី​ការស្រាវជ្រាវ​និង​ការរកឃើញ​របស់គាត់​ដោយ​លំអិត​។ ស្នាដៃ​របស់​គាត់​ផ្តោត​ទៅ​លើ​ករណី​ចំនួន ២០​នៃ​ក្មេង​ដែល​អាច​ពិពណ៌នា​ពី​ជីវិត​ជាតិ​មុន​របស់​ពួកគេ​បាន​ល្អិតល្អន់​។ ស្នាដៃ​របស់​គាត់​មាន​អ្នក​រិះគន់ ហើយក៏​មាន​អ្នកគាំទ្រ​ច្រើន​ដែរ​។​

​លោក បណ្ឌិត Stevenson បាន​ធ្វើការ​ស្រាវជ្រាវ​បែប​ស៊ើបអង្កេត​មួយ​អំពី​ការចាប់បដិសន្ធិ​ឡើងវិញ​ដែល​បាន​ចំណាយ​ពេល​រហូតដល់ ជាង​៤០ ឆ្នាំ​ឯណោះ​។​គាត់​បាន​សម្ភាស​ក្មេង​ជាង ៣០០០ នាក់​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ជួបប្រទះ​ការ​ចងចាំ​អំពី​ជីវិត​អតីតកាល​របស់​ពួកគេ​។​ក្នុង​ករណី​ខ្លះ ការចងចាំ​ទាំងនេះ​មាន​នៅក្នុង​ពត៌មាន​លំអិត​ច្បាស់លាស់​ឧទាហរណ៍ ឈ្មោះ​នៃ​ទីកន្លែង​ដែល​ពួកគេ​បានរស់នៅ​។​ឈ្មោះ​មិត្តភក្តិ ឈ្មោះ​សមាជិក​គ្រួសារ​និង​ឈ្មោះ​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅក្នុង​ជីវិត​ពី​ជាតិ​មុន​របស់​ពួកគេ​។​គាត់​បាន​ពិនិត្យ​នូវ​ការពន្យល់​ពត៌មាន​លំអិត ទាំងនេះ​ដូចជា​ការចងចាំ​ដោយ​ហ្សែ​ន​, ការដឹង​ដោយ​វិញ្ញាណ​ពិសេស​,​ការចងចាំ​ឡើងវិញ​នូវ​អ្វី​ដែល​ភ្លេច​និង​ការលួចបន្លំ​។​ទោះជា​យ៉ាងណា​ក៏ដោយ​គាត់​បាន​រកឃើញ​ថា​ជម្រើស​ទាំងអស់នោះ​មិនមែន​ជា​ការពន្យល់​ល្អ​បំផុត​ចំពោះ​ករណី​ជា​ច្រើន​ដូចជា​៖

•​ ​ផ្គូរ​ផ្គង​ជំនាញ​ផ្ទាល់ខ្លួន​និង​ចរិត​លក្ខណៈ​របស់​ក្មេង ដែល​បាន​ស្លាប់​។​
•​ ​ទំនាក់ទំនង​រវាង ភាពភ័យខ្លាច​និង​ជំងឺ​របស់​ក្មេង​ជាមួយនឹង​ការស្លាប់​របស់​ពួកគេ​កាលពី​អតីតកាល​។​
•​ភាពស្របគ្នា​រវាង​ស្នាម​ដៅ និង​ភាព​មិន​ប្រក្រតី​របស់​ក្មេង​ដែល​មាន​របួស​ពេល​ស្លាប់​
•​ពត៌មាន​លំអិត​និង​ព័ត៌មាន អំពី​ជីវិត​អតីត​ជាតិ​ដែល​ប្រមូល​បាន​ដោយ​ក្មេងៗ​

​អំណះអំណាង​ផ្សេងទៀត​

​ខណៈពេល​ដែល​មនុស្ស​ជាច្រើន​បាន​អបអរ​និង​ទទួលយក​ការស្រាវជ្រាវ​និង​លទ្ធផល របស់​លោក​បណ្ឌិត Stevenson វា​ក៏​បាន​បង្ក​ការរិះគន់​ផងដែរ​។ មនុស្ស​ជាច្រើន​បាន​អះអាង​ថា​មាន​បញ្ហា​ពីរ​ជាមួយ​ការពន្យល់​របស់​គាត់​អំពី​ការ​ចាប់កំណើត​ឡើងវិញ​:
១-​មិន​មាន​វិធី​ដើម្បី​ផ្ទៀងផ្ទាត់​ពត៌មាន​លំអិត​
២- លោក​បណ្ឌិត​កំពុង​ស្វែងរក​លក្ខណៈ​ពិសេស​សម្រាប់​ភស្តុតាង​ដែល​គាំទ្រ​ទ្រឹស្តី​របស់​គាត់​។​អ្នក​រិះគន់​បាន​លើកឡើង​ថា​ភាពលំអៀង​បាន​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការស្រាវជ្រាវ​នោះ​។ មនុស្ស​ជាច្រើន​បាន​អះអាង​ថា​គាត់​គួរតែបង្កើត​ទស្សនៈ​មិន​លំអៀង​មួយ​រវាង​ការ​ច្រានចោល​និង​ភស្តុតាង​គាំទ្រ​។ អ្នកខ្លះ​ទទួលស្គាល់​ការពិត​ថា​បណ្ឌិត Stevenson បាន​ផ្តល់​នូវ​ភស្តុតាង​ប៉ុន្តែ​ពួកគេ​ក៏​អះអាងថា​ភស្តុតាង​នេះ​ធ្វើឱ្យ​អំណោះ​អំ​ណា​ង​មានការ​ចាប់ជាតិ​ជា​ថ្មី​ក្លាយជា​ការពិត​។​

​ព្រលឹង​ចាប់ជាតិ​មាន​មែន ឬ​មិនមែន​?

​ជា​ការពិត​នៅ​តែ​មាន​សំណួរ​សួរថា​តើ​ការ​ចាប់ជាតិ​ឡើងវិញ​មាន​ពិតប្រាកដ​ឬ​មិន​មែន​ហើយ​ក៏​មិន​អាច​ឆ្លើយបាន​ដោយ​ពាក្យ​បាទ​ឬ​ក៏​ទេ​ដែរ​។​មិនដឹងថា​លោក​អ្នក​ជឿ​លើ​ការចាប់​កំណើត​ឡើង​វិញ​ឬ​អត់​នោះទេ ការ​សំខាន់​គឺ​ផ្តោត​លើ​ជីវិត​អ្នក​មាន​ឥឡូវនេះ​។ ទោះបីជា​អ្នក​ធ្លាប់​រស់នៅ​ពី​ជាតិ​មុន​ក៏ដោយ​ក៏​វា​មិន​ទំនងជា អ្នក​ចងចាំ​ពី​អតីតកាល​របស់​អ្នក​បាន​ដែរ​ឬ​ពីអ្វី​ដែល​អ្នក​បាន​ដឹង​នៅក្នុង​ជីវិត​នោះ​។​
​អ្វី​ដែល​ល្អ​បំផុត​ដែល​អ្នក​អាចធ្វើ​បាន​គឺ​ត្រូវ​ដឹកនាំ​ជីវិត​ដែល​ពោរពេញ​ដោយ​សេចក្តី​អាណិតអាសូរ សេចក្ដីស្រឡាញ់​និង​សុភាវធម៌​។ ដឹកនាំ​ជីវិត​ឱ្យមាន​ភាព​រីករាយ សុខភាព​ល្អ​និង​មានន័យ គួរតែ​ជា​គោលដៅ​ដ៏​សំខាន់​របស់​អ្នក​។

​ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​ធ្វើឱ្យ​ជីវិត​របស់​អ្នក​ឱ្យបាន​ពេញលេញ​បំផុត​:

១ -​ទៅតាម​ចំណង់​ចំណូលចិត្ដ​របស់​អ្នក​
​ធ្វើ​អ្វី​ដែល​អ្នក​ស្រឡាញ់​ចូលចិត្ត​បំផុត ជាជាង​ទទួលយក​អ្វី​ដែល​យើង​មិន​ចង់​។​ប្រសិនបើ​អ្នក​ធ្វើ​តាម​ចំណង់​របស់​អ្នក វា​នឹង​ពិតជា​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត​ដែល​ក៏​មានន័យ​ថា​ជីវិត​ដែល​គ្មាន​ភាព​តានតឹង​។​
២- ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ជួយ​អ្នកដទៃ​
​ជីវិត​ដែល​មានន័យ គឺជា​ជីវិត​ដែល​អ្នក​អាច​ជួយ​អ្នកដទៃ​ដោយ​មិន​រំពឹង​បាន​អ្វី​តបស្នង​មកវិញ​។ ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ឱ្យបាន​ច្រើន ចំណាយពេល​ជាមួយ​មនុស្ស​ដែល​នៅ​ឯកា​ដើម្បី​លើកទឹកចិត្ត​ពួកគេ ជួយ​សម្រាលអម្រែក​របស់​អ្នកណា​ម្នាក់ ឬក៏​សរសើរ​ក្រុមគ្រួសារ មិត្តភក្តិ​ឬ​មិត្ត​រួម​ការងារ​របស់​អ្នក​។​
៣- ត្រូវ​ដឹងគុណ​ចំពោះ​អ្វី​ដែល​អ្នកមាន​
​នៅ​ពេល​អ្នក​គិត​អំពី​រឿង​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​អ្នក​ដែល​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត និង​ដឹងគុណ អ្នកនឹង​ដឹង​ពី​របៀប​ពិតប្រាកដ​ដើម្បី​ប្រទាន​ពរ​ខ្លួនឯង​។ វា​នឹង​រឹតតែ​ធ្វើឱ្យ ជីវិត​របស់​អ្នក​កាន់​ល្អ​និង​កាន់តែ​រីករាយ​។​
៤-​ញញឹម​ឱ្យបាន​ច្រើន​
ការ​ញញឹម​បញ្ជាក់​ពី​អត្តចរិត​ខាងក្នុង​របស់​បុគ្គល​ម្នាក់ៗ​។ ការ​ញញឹម​មិនមែន​ដើម្បី​ខ្លួនឯង​តែ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​មនុស្ស​នៅ​ជុំវិញ​អ្នក​សប្បាយរីករាយ​ផងដែរ​។ ត្រូវចិត្ត​ល្អ​ជាមួយ​ស្នាមញញឹម​របស់​អ្នក​។
៥. ត្រូវ​អត់អោន​ទោស​
​នៅពេល​ដែល​អ្នក​ប្រកាន់​យក​ការ​កំហឹង ការឈឺចាប់​និង ការ​ច្រណែន អស់​រយៈពេល​យូរ វា​ចាប់ផ្តើម​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​រូបអ្នក​។ ចូរ​ព្យាយាម​ធ្វើ​អ្វី​ល្អៗ​ជាមួយ​មនុស្ស​ដែល​យើង​ចងគំនុំ​។ ផ្តោត​លើ​អ្វី​ដែល​អ្នក​អាច​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​និង​អនុញ្ញាត​ឱ្យ​អ្វីៗ​ដែល​បាន​កើតឡើង​ពីមុន​តាមរយៈ​ការអត់អោន​ទោស​ឱ្យ​ពួកគេ​។​

​ការផ្តល់​ចម្លើយ​ច្បាស់លាស់​ថា​តើ​ការ​ចាប់កំណើត​ឡើងវិញ​មាន​ពិតប្រាកដ​ឬ​មិន​ពិត​ឬអ្វី​ដែល​កើតឡើង​ក្រោយពេល​ស្លាប់ គឺ​មិន​អាច​នោះទេ​។​ជំនួស​ឱ្យ​ការព្យាយាម​ដើម្បី​រំលេច​រឿងនេះ​ចេញ​មក​គឺ​ផ្តោត​លើ​ខ្លួនឯង​និង​ជីវិត​បច្ចុប្បន្ន​របស់​អ្នក​។ មិន​ថា​អ្នក​មាន​ជីវិត​អតីតជាតិ ឬ​មិន​មាន​នោះទេ​,​តែ​ជីវិត​បច្ចុប្បន្ន​របស់​អ្នក​គឺ​នៅមានកម្រិត​, ដូច្នេះ​បញ្ឈប់​ការ​ខ្ជះខ្ជាយ​លើ​អ្វី​ដែល​អ្នក​មិន​មាន​ឥទ្ធិពល​លើ​។​ការពិត​សំខាន់បំផុត​និង​ចុងក្រោយ​គឺ​ថា​អ្នក​មាន​ពេល​បច្ចុប្បន្ន​ដើម្បី​រីករាយ​និង​ធ្វើឱ្យ​វា​បាន​ច្រើន​បំផុត នោះ​នឹង​ក្លាយជា​ជីវិត​មានន័យ​និង​ពេញលេញ​មួយ​!៕

Leave a Reply

Your email address will not be published. Required fields are marked *