Connect with us

គ្រឿងផ្សំ​៖
•​ ​ពង​ត្រី karashi mentaiko ចំនួន ១.៧៦ អោ​នស៍ (៥០ ក្រាម​)
•​ ​ម៉ៃ​យ៉ូណេ​សជ​ប៉ុន​ចំនួន ១ ស្លាបព្រា​បាយ​
•​ ​គ្រីម​ចំនួន ១ ភាគ ៤ ពែ​ង (៤ ស្លាបព្រា​បាយ​)
•​ ​ទឹកស៊ីអ៊ីវ​ចំនួន ១ ស្លាបព្រា​កាហ្វេ​
•​ ​មី​អ៊ូ​ដុន​ចំនួន ២ កញ្ចប់​
•​ ​ខ្ទឹមបារាំង​ចំនួន​មួយ​ចំហៀង​
•​ ​ប៊ើ​សាប​ចំនួន ២ ស្លាបព្រា​បាយ​
•​ ​មឹក​ហាន់​រួច​ជា​ស្រេច​ចំនួន ៤ អោ​នស៍ (១១៤ ក្រាម​)
•​ ​ស្រាស​ចំនួន ២ ស្លាបព្រា​បាយ​
•​ ​អំបិល​ដាក់​តាម​ភ្លក់​
•​ ​ម្រេច​ម៉ត់​ដាក់​តាម​ការ​ចូល​ចិត្ត​
•​ ​ស្លឹក shiso ចំនួន​១០​សន្លឹក​
•​ ​សា​រ៉ា​យ​សមុទ្រ Kizami nori ហាន់​ស្រាប់ ឬ​កាត់​បន្ទះ​សា​រ៉ា​យ​សមុទ្រ​ជា​សរសៃ​ខ្លីៗ​។​
​វិធី​ចម្អិន​៖
Instructions

​យក​ពងត្រី​មក​តម្រៀប​គ្នា រួច​យក​ស្លាបព្រា​មក​កោស​យក​ពង​ត្រី​ចេញពី​ភ្នាស​ពងត្រី​។​

​លាយ​ច្របល់​ពងត្រី​ដែល​កោស​រួច​ជាមួយនឹង​ម៉ៃ​យ៉ូណេ​សជ​ប៉ុន​ក្នុង​ចានក្រឡូម​ធំ​មួយ​

​ចាក់គ្រីម និង​ទឹកស៊ីអ៊ីវ​ចូល​

​ស្រុះ​មី​អ៊ូ​ដុន​ក្នុង​ទឹក​ពុះ​

​ហាន់​ខ្ទឹមបារាំង​ជា​ចំណិត​តូចៗ រួច​ឆា​ជាមួយ​ប៊ើ​

​នៅពេល​ដែល​ខ្ទឹមក្រហម​ឡើង​ក្រហម​បន្តិច ចាក់​មឹក​ចូល រួច​ឆា​ឱ្យ​ឡើង​ពណ៌​ក្រហម​

​ចាក់​ស្រាស​ចូល រួច​កូរ​ទាល់តែ​ស្រា​រីង​អស់​

​ចាក់​ខ្ទឹមបារាំង និង​មឹក​ឆា​ចូលក្នុង​ពងត្រី​ដែល​បាន​ច្របល់​រួច​

​ចាក់​មី​អ៊ូ​ដុន​ដែល​បាន​ស្រុស​រួច​ចូល រួច​ច្របល់​ឱ្យ​សព្វ​ជាមួយ​ទឹក​សុស​ដែល​បាន​លាយ​

​ដាក់​អំបិល និង​ម្រេច​តាម​ចំណូលចិត្ត​

​ហាន់​ស្លឹក shiso ជា​សរសៃៗ​តូចៗ​រួច​រោយ​ពីលើ​មី​អ៊ូ​ដុន ជាមួយនឹង​សរសៃ​សា​រ៉ា​យ​សមុទ្រ រួម​ទាំង​ស្លឹក shiso៕
​ភីហ្សា​ជ្រុង​បែប Detroit
Detroit-style pizza

​របៀប​លាយ​ម្សៅ​៖
•​ ​ម្សៅ​នំប៉័ង​ចំនួន ៣០០ ក្រាម (១០ អោន​ស៍​កន្លះ​/​ប្រហែល​ពី​រពែង​ពេញៗ​)
•​ ​មេ​ម្សៅ​ចំនួន ៥ ក្រាម​(​ប្រហែល ០.១៥ អោ​នស៍​/​ប្រហែល ១​ស្លាបព្រា​កាហ្វេ​)
•​ ​អំបិល​ចំនួន ៩ ក្រាម (០.៣ អោ​នស៍​/​ប្រហែល ១ ស្លាបព្រា​កាហ្វេ កន្លះ​)
•​ ​ទឹក​ចំនួន ២២០ ក្រាម (៧.៧​អោ​នស៍​/​ប្រហែល ១ ពែង​ដក​១​ស្លាបព្រា​កាហ្វេ​កន្លះ​ចេញ )
•​ ​ប្រេង​អូ​លីវ ដាក់​តាម​តម្រូវការ​
​របៀប​លាយ​ទឹក​សុស​៖
For the Sauce:

•​ ​ប្រេង​អូ​លីវ​ចំនួន ២ ស្លាបព្រា​បាយ​
•​ ​ខ្ទឹមស​ចំនួន ៣ កំពឹស ចិញ្ច្រាំ​ឱ្យ​ម៉ត់​
•​ ​ស្លឹក oregano ក្រៀម​ចំនួន ២ ស្លាបព្រា​កាហ្វេ​
•​ ​ប៉េងប៉ោះ​កំប៉ុង​កិន​ម៉ត់​ស្រាប់ ចំនួន ១ កំប៉ុង​
•​ ​ម្សៅ​ខ្ទឹមស​ចំនួន ១ ស្លាបព្រា​កាហ្វេ​
•​ ​ម្សៅ​ខ្ទឹមបារាំង​ចំនួន ១ ស្លាបព្រា​កាហ្វេ​
•​ ​ស្ករស​ចំនួន ១ ស្លាបព្រា​បាយ​
•​ ​អំបិល ដាក់​តាម​ការ​ភ្លក់​
​គ្រឿងផ្សំ​បន្លែ និង​សាច់​៖
To Finish:

•​ ​ដុំ​ឈីស​ចំនួន ១២ អោ​នស៍ ហាន់​ជា​ដុំៗ​ប្រហែល​កន្លះ​អ៊ី​ញ​
•​ ​សាច់ក្រក់ pepperoni ចំនួន ១២ អោ​នស៍ ហាន់​ជា​បន្ទះ​ទំហំ ១ ភាគ ៨​អ៊ី​ញ (​តាម​ចំណង់​ចំណូលចិត្ត​)
​វិធី​ចម្អិន​៖

​លាយ​ម្សៅ​ក្នុង​ឧបករណ៍​លាយ​៖
​ដាក់​ម្សៅ មេ​ម្សៅ និង​អំបិល​ក្នុង​ចានដែក​ក្រឡូម​នៃ​ឧបករណ៍​លាយ​។ លាយ​ល្បាយ​ម្សៅ រួច​ចាក់ទឹក​ចូល​

​លាយ​ក្នុង​ល្បឿន​យឺតៗ​រហូត​ទាល់តែ​ម្សៅ​ចូលគ្នា​សព្វ​ល្អ រួច​បិទ​ឧបករណ៍​លាយ បន្ទាប់​មក​ទុក​ល្បាយ​ម្សៅ​ចោល​ប្រហែល ១០ នាទី​

​បន្ទាប់មក​យក​បើក​ឧបករណ៍​លាយ ដោយ​ដាក់​ល្បឿន​លឿន​ល្មម រហូត​ទាល់តែ​ល្បាយ​ម្សៅ​ចូលគ្នា​សព្វ​ល្អ​ក្នុង​រយៈពេល​ប្រហែល ១០ នាទី​។ (​វា​គួរតែ​ស្អិត​ជាប់​នឹង​បាត​ចានដែក​ជាជាង​ប្រឡាក់​ប្រតាក​ពេញ​ចានដែក​)

​ដក​ទំ​ពក់​ឧបករណ៍​លាយ​ម្សៅ​ចេញ ធ្វើឱ្យ​ល្បាយ​ម្សៅ​មាន​រាង​ដូច​បាស់ រួច​ទុកចោល​ក្នុង​ចានដែក យក​ប្លា​ស្ទិក​មក​គ្រប់​ពីលើ ទុក​នៅ​កន្លែង​ដែល​មាន​កម្ដៅ​រហូត​ទាល់តែ​ម្សៅ​ឡើង​ធំ​ជាង​មុន ២ ដង ក្នុង​រយៈពេល​ប្រហែល ២ ម៉ោង​។​
​លាយ​ម្សៅ​ក្នុង​ម៉ាស៊ីន​កិន​អាហារ​
​លាយ​ម្សៅ មេ​ម្សៅ និង​អំបិល​ក្នុង​កំប៉ុង​កិន​អាហារ រួច​ចុច​ឱ្យ​ដំណើរការ​កិន​។ ចាក់ទឹក​ចូល រួច​ចុច​ម៉ាស៊ីន​ឱ្យ​ដំណើរការ រហូត​ម្សៅ​ក្លាយ​ជា​ល្បាយ​ម្សៅ​ដែលមាន​ដុំ​មូល​ក្នុង​រយៈពេល​ប្រហែល ៣០ វិនាទី​។​

​ចុច​ឱ្យ​ម៉ាស៊ីន​ដំណើរការ​រយៈពេល ៣០ វិនាទី​បន្ថែមទៀត​

​ចាក់​ល្បាយ​ម្សៅ​ចេញពី​កំប៉ុង លុញ​ឱ្យ​ក្លាយជា​ដុំ​រាង​ដូច​បាល់ យក​ប្លា​ស្ទិក​មក​គ្រប​ពីលើ ទុក​ក្នុង​កន្លែង​ដែល​មាន​កម្ដៅ​រហូត​ទាល់តែ​ម្សៅ​ឡើង​ល្អ​ក្នុង​រយៈពេល​ប្រហែល ២ ម៉ោង​។​
​លាយ​ម្សៅ​ដោយ​ដៃ​៖
​លាយ​ម្សៅ មេ​ម្សៅ និង​អំបិល​ក្នុង​ចានក្រឡូម​មួយ​។ ច្របល​ម្សៅ​ឱ្យ​សព្វ រួច​ចាក់ទឹក​ចូល កូរ​ឱ្យ​សព្វ​រហូត​ទាល់តែ​ល្បាយ​ម្សៅ​សព្វគ្នា​ល្អ​។​

​ទុកចោល​រយៈពេល ១០ នាទី​

​យក​ម្សៅ​ចេញពី​ចាន រួច​យក​មក​លុញ​រហូត​ទាល់តែ​ល្បាយ​ម្សៅ​ចូលគ្នា​ឱ្យ​សព្វ ប្រហែល​រយៈពេល ១០ នាទី រួច​ដាក់​ដុំ​ម្សៅ​ចូល​ក្នុង​ចានក្រឡូម​វិញ រួច​យក​ប្លា​ស្ទិក​មករុំ​ពី​លើ​ឱ្យ​ជិត ទុក​នៅ​កន្លង​ដែល​មាន​កម្ដៅ រហូត​ទាល់តែ​ម្សៅ​ឡើង​ល្អ​ក្នុង​រយៈពេល ២ ម៉ោង​។
​ចាក់​ប្រេង​អូ​លីវ​ចំនួន ២ ទៅ ៣ ស្លាបព្រា​ចូលក្នុង​ថាស​អាលុយមីញ៉ូម​ទ្រវែង ឬ​ក៏​ប្រើ​ថាស​ដុត​នំ​ខេ​ក​ដែល​មាន​ទំហំ ៨ គុណ​នឹង ៨ អ៊ី​ញ​។ (​កាត់​ម្សៅ​ជា​ពីរ​ដុំ​ផ្សេង​ពី​គ្នា​ប្រសិន​បើ​អ្នក​ដុត​ដោយ​ប្រើ​ថាស​ដុត​នំ​ខេ​ក​)

​លើក​ម្សៅ​ដាក់ចូល​ក្នុង​ថាស​ដុត រួច​ត្រឡប់​ឱ្យ​ជាប់​ប្រេង​ទាំងសងខាង​

​សង្កត់​ម្សៅ​ឱ្យ​ពេញ​ថា​ស​។ ធ្វើយ៉ាងណា​កុំ​ឱ្យ​ម្សៅ​រហែក ឬ​ធ្លុះ យក​ប្លា​ស្ទិក​មករុំ​ពី​លើ​រួច​ទុកចោល​រយៈពេល ៣០ នាទី​។ បន្ទាប់​មក​សង្កត់​ម្សៅ​ម្ដង​ទៀត​ឱ្យ​ដល់​ជ្រុង​ថាស​។ ប្រសិនបើ​ម្សៅ​មិនទាន់​អាច​សង្កត់​ឱ្យ​ពេញ​ថា​ស​ទេ ចូរ​គ្រប​វា​ទុកចោល​មួយសន្ទុះ​ទៀត​

​ដើម្បី​ឱ្យ​ម្សៅ​មាន​ទំហំ​ប៉ុន​ថាស អ្នក​ត្រូវ​តែ​ទាញ​ម្សៅ​ឱ្យមាន​ទំហំ​ធំ​ជាង​បាត​ថាស​បន្តិច ដូច្នេះ​នៅពេល​ដែល​វា​រួញ​ទៅវិញ វា​នឹង​មាន​ទំហំ​ប៉ុន​ថាស​ល្មម​។ នៅពេល​ដែល​ម្សៅ​រៀបចំ​រួចរាល់​ហើយ គ្រប​វា​ទុក​មួយ​អន្លើ​សិន រួច​លាយ​ទឹក​សុស​វិញ​ម្ដង​។​
​វិធី​លាយ​ទឹក​សុស​៖ ដាក់​ធ្នើរ​អូវែ​ន​ឱ្យ​ទាប​បំផុត រួច​បើក​កម្ដៅ​ដល់ ៥៥ ហ្វារិ​ន​ហៃ (២៩០ អង្សារ​សេ​)

​ចាក់​ប្រេង​អូ​លីវ​ចំនួន ២ ស្លាបព្រា​បាយ​ក្នុង​ខ្ទះ​តូច​មួយ រួច​ដាំ​ឱ្យ​ពុះ​

​ចាក់​ខ្ទឹមស​ចិញ្ច្រាំ ស្លឹក oregano និង​ម្រេច​ចូល រួច​កូរ​ឱ្យ​សព្វ រហូត​ទាល់តែ​ឈ្ងុយ​ប្រហែល​រយៈពេល ៣០​វិនាទី​

​ចាក់​ប៉េងប៉ោះ ម្សៅ​ខ្ទឹមស ម្សៅ​ខ្ទឹមបារាំង និង​ស្ករស​។ ដាំ​ឱ្យ​ពុះ រួច​ទុកឱ្យ​រីង​បន្តិច​រយៈពេល​ប្រហែល ៣០ នាទី​

​ដាក់​អំបិល​តាម​ការ​ចូល​ចិត្ត​។​
៦ សង្កត់​ម្សៅ​ភីហ្សា​៖ សង្កត់​ម្សៅ​ជាមួយ​ចុង​ម្រាមដៃ ដោយ​សង្កត់​ខ្យល់​ចេញ​ឱ្យអស់​

​ដាក់​សាច់ក្រក pepperoni ពីលើ​ម្សៅ​ភីហ្សា​ឱ្យ​សព្វ​

​រោយ​ឈី​ពីលើ​ឱ្យ​សព្វ​ម្សៅ​ភីហ្សា បន្ទាប់មក​ដាក់​សាច់ក្រក pepperoni ដែល​នៅ​សល់​ពី​លើ​ម្សៅ​ភីហ្សា​ឱ្យអស់​។ ដួស​ទឹក​សុ​សលាប​ពី​លើ​។ (​ប្រើ​ទឹក​សុស​តែ​ពាក់កណ្ដាល​បាន​ហើយ ទុក​ពាក់កណ្ដាល​សម្រាប់​ភី​ស្សា​មួយទៀត​)

​លើក​ដាក់​ក្នុង​ឡ​អូវែ​ន រួច​ដុត​ទាល់តែ​ភី​ស្សា​ឡើង​ក្រហម ហើយឈី​សឡើង​ពុះ និង​រហូត​ឡើង​ក្រហម​ក្នុង​រយៈពេល​ពី ១២ ទៅ ១៥ នាទី​

​លើក​ភីហ្សា​ចេញមកក្រៅ​ដោយ​ដាក់​ដែកជើង​បី ឬ​ក្រណាត់​ទ្រ​ពីក្រោម​

​យក​វែក​កូរ​ផលិត​ពី​លោហៈ​ឆ្កឹះ​គែម​ម្សៅ​ចេញពី​ថាស​ដុត​ភីហ្សា​។ រួច​លើកដាក់​លើ​ជ្រុញ​។ កាត់​ភីហ្សា​ជា​ចំណិតៗ​រួច​ទទួលទាន​យ៉ាង​ឆ្ងាញ់​ពិសា​៕

Health & Fitness

អ្នក​ច្បាស់​ជា​លែង​ខ្វះខាត​គ្រឿងសម្ល​ទៀតហើយ​

បង្កើត​សួន​ដំណាំ​គ្រឿង​ទេស​ដោយ​ខ្លួនឯង​

​សម្រាប់​ចុងភៅ​ជំនាញ ពួក​គេ​ច្បាស់​ជា​ប្រាប់​អ្នក​ថា​គ្រឿងទេស​ដែល​ល្អ​បំផុត​គឺ​ជា​គ្រឿងទេស​ដែល​ទើប​បេះ​ថ្មីៗ ជាពិសេស​គឺ​គ្រឿងទេស​ដែល​ដាំ​ដោយ​ផ្ទាល់​ដៃ​របស់​អ្នក​តែម្តង​។​
​ខាងក្រោម​នេះ​ជា​គន្លឹះ​ងាយៗ​ដើម្បី​បង្កើត​សួន​ដំណាំ​គ្រឿងទេស​ដ៏​មាន​អត្ថប្រយោជន៍​នៅក្នុង​ផ្ទះបាយ​របស់​អ្នក​។​

​ជ្រើសរើស​ទីតាំង​
​ទីកន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ដាំ​ដំណាំ​គ្រឿងទេស​គឺ​ជ្រើសរើស​កន្លែង​ណា​ដែល​ស្ថិតនៅក្រោម​ពន្លឺព្រះអាទិត្យ​យ៉ាងហោចណាស់ ៦ ម៉ោង​ក្នុង​មួយថ្ងៃ​។ នៅ​គែម​បង្អួច​គឺ​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ដាំ​គ្រឿងទេស​នៅក្នុង​កូន​ផើង​តូចៗ​។​

​ការត្រៀម​សម្រាប់​ដាំ​ដំណាំ​
​ដំបូង​ចូរ​ជ្រំដី​ឱ្យ​ធូរ​បន្ទាប់​មក​បន្ថែម​ជី​រកំ​ប៉ុស ល្បាប់​ភក់ ស្លែ ឬ​ខ្សាច់​គ្រើម​ពីលើ​ដី​ដើម្បី​ឱ្យ​ដី​ងាយ​ស្រូបយក​ទឹក​។ ចូរ​ដាំ​នៅ​ពេល​ព្រឹក​ព្រលឹម ឬ​ពេល​ល្ងាច​ដើម្បី​ការពារ​កុំឱ្យ​ដំណាំ​ប្រែជា​ស្លោក​ដោយសារ​ពន្លឺ​កម្តៅ​ថ្ងៃ​។​

​ការជីក​ដី​ដាំ​ដំណាំ​
​ចូរ​ចោះ​ប្រហោង​ធំៗ​សម្រាប់​ដាំ​ដំណាំ​។ ប្រហោង​នីមួយៗ​គួរតែ​មាន​ទំហំ​ធំ​ជាង​ពីរដង​នៃ​ទំហំ​ទទឹង​របស់​ឫស​ដំណាំ​ថ្មី​។​

A gardener plants a broad bean plant in a raised bed.

​របៀប​ដាំ​ដំណាំ​
​ចូរ​ក្រាល​ដំណាំ​ឱ្យនៅ​ឃ្លាត​ពីគ្នា​យ៉ាងហោចណាស់ ១៨ អ៊ី​ញ​ដើម្បី​វា​មាន​កន្លែង​ធំ​លូតលាស់​គ្រប់គ្រាន់​។ ចូរ​តម្រៀប​ដំណាំ​ខ្ពស់ៗ​ដូចជា​ជីរ Sage ដើម Rosemary ដើម Marjoram នៅ​ខាងក្រោយ រួច​តម្រៀប​ដំណាំ​ខ្លីៗ​ដូចជា​ស្លឹក Parsley និង​ស្លឹក Cilantro នៅខាងមុខ​។​

​បិទ​ឈ្មោះ​ដំណាំ​
​ចូរ​បិទ​ឈ្មោះ​ដំណាំ​ដើម្បី​ងាយស្រួល​ចំណាំ​។​


​ដាំ​ចម្រុះ​ជា​មួយ​ដើម​ផ្កា​ដទៃទៀត​
​ធ្វើឱ្យ​សួន​ដំណាំ​គ្រឿងទេស​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​តាមរយៈ​ការដាំ​វា​ចម្រុះ​ជាមួយ​ដើម​ផ្កា​ស្អាតៗ​ដូចជា​ផ្កា Zinnias និង​ផ្កា Salvia​។​

​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់​
​ចូរ​ស្រោច​ទឹក​ដំណាំ​ថ្មីៗ​របស់​អ្នក​ឱ្យបាន​ច្រើន និង​ទៀងទាត់​។ ធ្វើយ៉ាងណា​ឱ្យ​សួន​ដំណាំ​របស់​អ្នក​ទទួល​បាន​ទឹក​មួយ​អ៊ី​ញ​រៀង​រាល់​សប្តាហ៍​។​


​ការប្រមូល​ផល​ពេល​ដែល​ដំណាំ​ចាស់​ល្អ​
​អ្នក​អាច​ប្រមូល​ផល​បាន​ភ្លាមៗ​នៅពេល​ដែល​ដំណាំ​របស់​អ្នក​ចាស់​ល្អ ក៏ប៉ុន្តែ​ចូរ​យកតែ​ដំណាំ​ណា​ដែល​អ្នក​ត្រូវ​ការ​បាន​ហើយ​។ មិន​ត្រូវ​ប្រមូល​ផល​ច្រើន​ហួសហេតុ​ពេក​ឡើយ (​ឧទាហរណ៍ បេះ​យក​ច្រើន​ជាង​បី​ភាគ​នៃ​ដំណាំ​ទាំងមូល​)​។ ដំណាំ​គ្រឿងទេស​មាន​រសជាតិ​ឆ្ងាញ់​បំផុត​នៅពេល​ដែល​បេះ​ពេលព្រឹក ហើយ​វា​មាន​រសជាតិ​ល្អ​បំផុត​នៅពេល​ដែល​យើង​បេះ​មុន​ពេល​វា​ចេញ​ពន្លក​ផ្កា​៕​

Continue Reading

Health & Fitness

​អ្វី​ដែល​អ្នក​ត្រូវការ​ជា​ចាំបាច់​ក្នុង​អំឡុង​ពេល​សម្រាលកូន​

សម្ភារៈ​ចាំបាច់​ដែល​ម្តាយ​គ្រប់រូប​ត្រូវមាន​នៅ​ក្នុង​កាបូប​…

សម្ភារៈ​ចាំបាច់​ដែល​ម្តាយ​គ្រប់រូប​ត្រូវមាន​នៅ​ក្នុង​កាបូប​

១.) អាវ​រងា​
​មិនថាឡើយ​មន្ទីរពេទ្យ​ឬ​កន្លែង​ណាៗ​ក៏ដោយ​នៅ​ពេល​ឆ្លងទន្លេ​អ្នក​អាច​នឹង​មាន អារម្មណ៍​ថា​ត្រជាក់​ស្រិចៗ ឬក៏​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​អ្នក​អាច​មាន​ការប្រែប្រួល ដូច្នេះ​អាវ​រងា​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​នៅពេល​ដែល​អ្នក ត្រូវការ​ភាពកក់ក្តៅ​។

២.) ខោ​អាវទ្រនាប់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ
​ខោ​ទ្រនាប់​រឹបៗ​ឬក៏​ហ្គេន​រឹ​ប​រាង​មិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​នៅ​ពេល​ដែល​អ្នក​កំពុង​ពរ​ពោះ​នោះទេ​។ អ្នក​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​បញ្ហា​មួយចំនួន​ដូចជា​អាការ​ឈាម​ហូរ តាម​ទ្វារមាស អាការ​លេច​នោម​ពេល​កណ្ដាស់ និង​អា​ការឈឺ​សុដន់​ជាដើម ដូចនេះ ចូរ​ស្លៀក​សំលៀក​បំពាក់​ណា​ដែល​រលុងៗ​ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នក​ទើប​ជា​ការល្អ​។​
៣.)​ក្រែមការពារ​ប្រេះប​បូរ​មាត់​
​បបូរមាត់​ស្ងួត​ឬ​ប្រេះ​អាច​ជា​បញ្ហា​ដែល​គួរ​ឱ្យ​ធុញទ្រាន់​ដូចនេះ​ការដាក់​ក្រែ​មលាប​ការពារ​ប្រេះប​បូ​រ​មាត់​ជាប់​ខ្លួន​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​នៅពេល​ដែល​បបូ​មាត់​របស់ អ្នក​ខ្វះ​ជាតិ​សំណើម​។
៤.) ឆ្នាំង​សាក​ទូរស័ព្ទ​
​ដាក់​ឆ្នាំ​សាក់​ទូរស័ព្ទ​បំរុង​ទុក​ជាប់​តាម​ខ្លួន​ជា​ជម្រើស​មួយ​ដ៏​ល្អ​ព្រោះ​ថា​នៅពេល​ដែល​អ្នក​សម្រាក​ក្នុង​ពេល​ឆ្លងទន្លេ​ទូរស័ព្ទ​របស់​អ្នក​អាច​នឹង​ត្រូវ​មាន​គេ​យក​ទៅ​ប្រើប្រាស់​ច្រើន​ឬ​ម្តងម្កាល​ហើយ​ត្រូវ​ប្រាកដថា​ចិត្ត​របស់​អ្នក​ត្រូវ​បើក​ឱ្យ​ទូលាយ​ចំពោះ​បញ្ហា​នេះ​ផង​ដែរ​។

៥.) សម្លៀក​បំពាក់​ទូលាយៗ​
​បន្ទាប់​ពី​ផ្តល់​កំណើត​ដល់​ទារក​រួច​អ្នក​ប្រា​ដក​ជា​ត្រូវការ​អ្វី​តិចតួច​ហើយ​ដើម្បី​ផា សុកភាព​ផ្ទាល់ខ្លួន​របស់​អ្នក​ហើយ​។ សម្លៀក​បំពាក់​រលុងៗ​ឬ​ស្តើង​អាច​នឹង​មាន​ភាព ចាំបាច់ សម្រាប់​អ្នក​ព្រោះ​ថា​អ្នក​អាច​នឹង​ត្រូវការ​វា​ជា​ញឹកញាប់​នៅក្នុប​ពេល​ចាំបាច់​។
៦.) ទស្សនា​វ​ដ្តី ឬ សៀវភៅ​
​ក្រោយ​ពេល​ឆ្លងទន្លេ​រួច​អ្នក​ម្តាយ​អាច​នឹង​តំរូវ​ឱ្យ​សម្រាក​ក្នុង​អំឡុងពេល​យូរ​នៅលើ​គ្រែ​ដូចនេះ​ដើម្បី​ជា​ជំនួយ​ក្នុង​ពេល​សំរាក​នោះ​ទស្សនា​វ​ដ្តី​ឡេឌី​ស៍​អាច​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​។​
៧.)​ឈុត​សម្លៀកបំបាក់​គេង​យប់​
​ឈុត​ដែល​ពេញនិយម​ជាងគេ​សម្រាប់​អ្នក​ម្តាយ​នៅ​ក្នុង​ឈុត​សម្លៀកបំបាក់​គេង​យប់​ដែល​មាន​រូប​ស្អាតៗ​នៅ​ពី​លើ​។ ដូចនេះ​ជ្រើស​យក​ប៉ុន្មាន​ឈុត​គេង​ដែល​អ្នក​ស្រលាញ់​ជាងគេ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។​
៨.) ភួយ​ដណ្តប់​
​មាន​ភួយ​ឬ​ផាហ៊ុម​ដាក់​តាម​ខ្លួន​នៅ​ពេល​ដែល​អ្នកត្រូវការ​របស់​ទន់ៗ​ដើម្បី​កល់​ដំណេក ស្អំ​ក្បាល ឬក៏​រុំ​ដណ្តប់​ទារក​របស់​អ្នក​ដែល​ទើប​នឹង​កើត​ជា​ដើម​។
៩.) កាមេរ៉ា និង ឆ្នាំង​សាក​កាមេរ៉ា​
​ថ្ងៃ​ឆ្លង​ទន្លេ​គឺជា​ថ្ងៃ​សំខាន់​បំផុត​ហើយ​វេលា​មួយ​ដ៏​ពិសេស​ដែល​អ្នក​មិន​អាច​បំភ្លេច​ផងដែរ​។​


១០.) សម្ភារៈ​បរិក្ខារ​
​អ្វី​ដែល​អ្នក​ត្រូវ​មាន​ជា​ចាំបាច់​និង​មិន​អាច​ខ្វះ​បាន​ដូចជា ក្រាស​សិតសក់ ច្រាស់​ដុសធ្មេញ ថ្មាំ​ដុសធ្មេញ ថ្មាំ​បំបាត់​ក្លិន ទឹក​/​សាប៊ូ​លាងមុខ គ្រឿង​តុបតែង​មុខ សាប៊ូកក់សក់ ផលិតផល​បន្ទន់​សក់ ឡេ​លាប និង​ថ្មាំ​ដាក់​ភ្នែក​ជាដើម ។​ល​។​
១១.) ចម្រៀង​សំណប់​ចិត្ត​
​ការ​ផ្តល់​កំណើត​អាច​ជា​បទពិសោធន៍​មួយ​ដ៏​តានតឹង​មួយ​និង​ពិបាក​មួយ​។ ស្តាប់​បទ​ចម្រៀង​ដែល​អ្នក​ចូលចិត្ត​អាច កាត់បន្ថយ​ភាព​តានតឹង និង ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា​។
១២.) ស្រោម​ជើង​
​ ​ដើម្បី​រក្សា​ភាព​កក់ក្តៅ និង​អារម្មណ៍​ស្រស់ថ្លា​
១៣.) អាហារសម្រន់​
​មាន​អាហារសម្រន់​បន្តិចបន្តួច​អាច​ជួយ​បង្អន់​នៅពេល​ដែល​ឃ្លាន (​ដូចជា ម្ជូ​រ សណ្តែកដី ជាដើម​។​ល​។​)


១៤.) ប្រាក់​បំរុង​
​ក្នុងករណី​ដែល​អ្នកត្រូវការ​ជិះ​តាក់ស៊ី​ឬក៏​រ៉ឺម៉ក​មក​ផ្ទះ​វិញ​ឬ​ត្រូវ​នរណា​ម្នាក់​ដើម្បី​ជា​ជំនួយ​ក្នុង​ពេល​ត្រូវ​ការទិញ​សម្ភារៈ​ចាំបាច់​ក្នុងពេល​បន្ទាន់​។ មាន​ប្រាក់​បំរុង​ទុក​ក្នុង​ដៃ​ក៏​ជា ដំណោះស្រាយ​ដ៏​សំខាន់​មួយ​ដែរ​។
១៥.) សម្លៀក​បំពាក់​សម្រាប់​ទារក​ដំបូង​
​ត្រៀម​សម្លៀកបំពាក់​ដំបូង​សម្រាប់​ទារក ជា​ពិសេស​ពេល​ដែល​ទារក​ចាប់កំណើត​រួច

Continue Reading

Health & Fitness

​ភេសជ្ជៈ​ខក់​ថែ​ល Cupid’s Arrow

គ្រឿងផ្សំ​៖…

គ្រឿងផ្សំ​៖
•​ ​ស្រា​ផ្លែឈើ Boulard VSOP Calvados ១ អោ​នស៍​
•​ ​ស្រា​វ៉​ដ​កា Absolut Raspberri ១/២ អោ​នស៍​
•​ ​ស្រា​សូកូឡា White Godiva ពណ៌​ស ១ អោ​នស៍​
•​ ​ទឹក​ស៊ីរ៉ូ​ធម្មតា ១/២ អោ​នស៍​
•​ ​ទឹក​ផ្លែ​ទទឹម​ស្រស់ ១/៤ អោ​នស៍​
•​ ​ស្ករ​វ៉ា​នី​ឡា​ពី​ធម្មជាតិ​ទុក​សម្រាប់​លាប​មាត់​កែវ​
​ផ្លែ​រ៉ាស់​ប៊ែ​រី​ស្រស់ទុក​សម្រាប់​លម្អ​

​វិធី​ធ្វើ​៖
​ផ្តិត​មាត់​កែវ​ជាមួយ​ស្ករ​វ៉ា​នី​ឡា​។
•​ ​ចាក់​ស្រា Calvados វ៉​ដ​កា ស្រា​សូកូឡា និង​ទឹក​ស៊ីរ៉ូ​ចូលទៅ​ក្នុង​ឧបករណ៍​ក្រឡុក​ស្រាដែ​ល​មាន​ទឹកកក​នៅ​ខាងក្នុង​។​
•​ ​ក្រឡុក​ឱ្យ​សព្វ​។​
•​ ​ច្រោះ​រួច​ចាក់​ចូលក្នុង​កែវ​ដែល​បាន​ត្រៀម​ទុក​។​
•​ ​ចាក់ទឹក​ផ្លែ​ទទឹម​ស្រស់​បន្ថែម​ពីលើ​។
•​ ​បន្ទាប់​មក​លម្អ​កែវ​ជាមួយ​ផ្លែ​រ៉ាស់​ប៊ែ​រី​ដោតឈើ​។​

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.