Fashion

កូឡិកហ្សិនសម្លៀកបំពាក់ Miu Miu សម្រាប់និទាឃរដូវ/រដូវក្តៅ ២០១៧

By  | 

ត្រៀម​មួក​ហែល​ទឹក និង​កន្សែង​ជូត​ខ្លួន​ឱ្យបាន​រួចរាល់​ទាំងអស់គ្នា​! មើល​ទៅ​អ្នកស្រី Miuccia Prada កំពុងតែ​មាន​អារម្មណ៍​សប្បាយៗ​នា​រដូវក្តៅ​ជា​មួយ​នឹង​ការដាក់ចេញ​នូវ​កូឡិក​ហ្សិ​ន Miu Miu របស់ខ្លួន (​តែ​គួរ​ឱ្យ​ស្តាយ ក្រុម​តារា​បង្ហាញ​ម៉ូដ​របស់​អ្នកស្រី​ហាក់ដូចជា​មិន​ញញឹមញញែម​សោះ​)​។ មានពេលខ្លះ​ជីវិត​តែង​ជួប​បញ្ហា និង​ស្ត្រេ​ស ដូច្នេះ​យើង​គួរតែ​ឆ្លៀត​ពេល​ខ្លះ​សម្រាក​ខួរក្បាល​កុំ​ឱ្យ​គិត​ច្រើនពេក​។ ជាមួយនឹង​ឈុត​សម្លៀក​បំពាក់​អ៊ីតាលី​បែប​រ៉េ​ត្រូ​រដូវ​ក្តៅដែល​គេ​ធ្លាប់​ពេញនិយម​បំផុត​ក្រោយ​សង្គ្រាម​លោក​ស្អាតៗ​បែបនេះ នរណា​ដែលថា​មិន​ចង់បាន​នោះ​? មិន​ខុស​ទេ​នៅ​ពេល​នោះ​អ្នកស្រី Prada គឺ​នៅ​ជា​ក្មេងស្រី​នៅឡើយ​ទេ​។ ចំណែក​ពេលនេះ​អ្នកស្រី​មាន​ចំណេះដឹង​ផ្នែក​នេះ​យ៉ាង​ជំនាញ – ក្នុង​កូឡិក​ហ្សិ​ន​នេះ​អ្នកស្រី​ដាក់បញ្ចូល​នូវ​ផ្ទៃ​ក្រណាត់​ស្តា​យល៍​នា​ទសវត្សរ៍​ទី ៦០ និង​ដើម​ទសវត្សរ៍​ទី ៧០ (​ដូចជា​ផ្ទៃ​ក្រណាត់​រូប​ផ្កា រូប​គំនូរ និង​ច្នៃ​ម៉ូដ​អាវ​កូន​ក្មេង​ចាប់​ជីប​ទៅជា​អាវ​រលុង​ខ្លី​ដ៏​ស្រស់ស្អាត​)​។ អ្នកស្រី​ក៏​បាន​ធំ​ចម្រើន​វ័យ​ឡើង​ជាមួយ​អ្នក​ម្តាយ និង​ជីដូន​ដែល​តែងតែ​និយម​ស្លៀក​រ៉ូប​ស្តាយល៍​សម័យ​ទសវត្ស​រ៍​ទី ៤០ ដូច្នេះហើយ​ទើប​នៅលើ​ពិស្ត​បង្ហាញម៉ូដ​គេ​ឃើញ​មាន​ម៉ូដ​គំរូ​នេះ​យ៉ាង​ច្រើន ដោយ​បន្ថែម​ជាមួយ​ខ្សែ​ចង​ចង្កេះ​ពីក្រោយ​។ ម៉ូដ​សម្លៀកបំពាក់​ទាំង​នេះ​គឺ​ភាគច្រើន​ស្លៀក​គូ​ជាមួយ​ស្បែកជើង​ស៊ក ឬ​ស្បែកជើងសង្រែក​បាត​ក្រាស់ ហើយ​បើ​មើល​ឱ្យ​ជិត​ស្បែកជើង​ទាំងនេះ​គឺ​មាន​លំអ​ដោយ​សម្បក​គ្រំ និង​ផ្កាយ​សមុទ្រ​នៅ​ពី​លើ​យ៉ាង​ស្រស់ស្អាត​។ តារា​ម៉ូ​ដែល​ទាំងនេះ​គឺ​តុបតែង​សក់​បែប​នារី​ទសវត្សរ៍​ទី ៥០ ដ៏​សិច​ស៊ី អម​ជាមួយ​ឈុត​ប៊ី​គីនី​សាច់​យឺតដ៏​ស្រស់ស្អាត​។ ក្នុង​កូឡិក​ហ្សិន​នេះ​គឺ​សម្បូរ​ទៅ​ដោយ​អាវ​ក្រៅ​វែងៗ​ស្តា​យល៍​ទសវត្សរ៍​ទី ៦០ ពាក់​អម​ជាមួយ​ឈុត​ប៊ី​គីនី​។ ជា​ម៉ូដ​ដ៏​ស្រស់ស្អាត​បែប​សប្បាយៗ និង​ទទួលបាន​ការកោតសរសើ​រ​យ៉ាងច្រើន​នៅក្នុង​រដូវ​កាល​នេះ​។​

Leave a Reply

Your email address will not be published. Required fields are marked *