Health & Fitness

អូមីលែតបន្លែសុទ្ធ

By  | 

អូ​មី​លែ​ត​បន្លែ​សុទ្ធ​នេះ​សម្បូរ​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម​ជាច្រើន ហើយ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ខ្លាំង​បំផុត​។ បើទោះបីជា​វា​ចម្អិន​ឡើង​ពី​ទឹកដោះគោ ប៊ើ និង​ឈីស​ក៏ដោយ ប៉ុន្តែ​វា​នៅតែ​ជា​អាហារ​ដែល​គ្មាន​រសជាតិ​សាច់​ដដែល​។ នេះ​ជា​អាហារ​សម្រាប់​អ្នក​តម​សាច់​។​
​គ្រឿងផ្សំ​៖
​ស៊ុត ២ គ្រាប់​
​ទឹកដោះគោ ២ ស្លាបព្រា​បាយ​
​អំបិល​មួយ​ចឹប​
​ម្រេច​មួយ​ចឹប​
​ម្សៅល្មៀត​មួយ​ចឹប​
​ប៊ើ ១ ស្លាបព្រា​កាហ្វេ​
​ឈី​សឈូស​សរសៃស្រាប់ ១ ភាគ ៣ ពែ​ង​
​ស្លឹក​កា​ឆាយ ឬ​ស្លឹក​ផាស្លី ១ ស្លាបព្រា​បាយ​
​សណ្ដែក​កួរ ២ កួរ​
​ប៉េងប៉ោះ​ទុំ ៣០០ ក្រាម​
​ខ្ទឹមបារាំង​មួយ​ចំហៀង​
​ស្លឹក​ការី​ចំនួន ៨ សន្លឹក​ ​
​វិធី​ចម្អិន​៖
1.​ ​ហាន់​ប៉េងប៉ោះ​ជា​ជ្រុងៗ ឆ្កឹះ​យក​គ្រាប់​ចេញ រួច​ហាន់​ល្អិតៗ​
2.​ ​ហាន់​សណ្ដែកកួរ​ប្រវែង​មួយ​ថ្នាំងដៃ​
3.​ ​ស្លឹក​ការី ស្លឹក​គូឆាយ ឬ​ស្លឹក​ផាស្លី ហាន់​ជា​សរសៃ​ឆ្មា​រៗ​
4.​ ​ហាន់​ខ្ទឹមបារាំង​ជា​ចំណិត​តូច​ល្អិត ទុក​ខ្លះ​ដោយ​មិន​ចម្អិន​ឱ្យ​ឆ្អិន​
5.​ ​ប្រើ​សម​កូរ​វឹក​ស៊ុត​ជាមួយនឹង​ទឹកដោះគោ ដាក់​អំបិល ម្រេច ម្សៅ​ល្មៀត ខ្ទឹម​បារាំង និង​ប៉េងប៉ោះ​ចូល​
6.​ ​ដាក់​ប៊ើ​ក្នុងខ្ទះ រង់ចាំ​ដល់​រលាយ ចាក់​សណ្ដែកកួរ រួច​ឆា​ឱ្យ​សព្វ​
7.​ ​ដួស​សណ្ដែកកួរ​ចេញ រួច​ចាក់​ស៊ុត​ដែល​កូរ​វឹក​រួច​ចូល​ក្នុង​ខ្ទះ ចៀន​ឱ្យ​ឆ្អិន​។ នៅពេល​ដែល​ផ្នែក​ខាងក្រោម​រាង​ក្រហម​អ្នក​ត្រូវ​បន្ថយ​ភ្លើង​។ ចាក់​ឈីស ស្លឹក​ការី ស្លឹក​គូឆាយ ស្លឹក​ផាស្លី ប៉េង​ប៉ោះ រួច​រៀប​ខ្ទឹមបារាំង សណ្ដែ​កកួ ពីលើ​ស៊ុត​ដែល​ចៀន​រួច​
8.​ ​ចម្អិន​លើសពី ៣០ នាទី រួច​ដួស​ស៊ុត​អូ​មី​លែ​ត​ដាក់​លើ​ចាន អ្នក​ត្រូវ​ប្រាកដ​ថា​អូ​មី​លែ​ត​គ្រប់​ពីលើ​សណ្ដែកកួ និង​ខ្ទឹមបារាំង​។ យក​ប៊ើម​កលាប​ពីលើ រួច​រោយ​ឈីស ប៉េង​ប៉ោះ ស្លឹក​រុក្ខជាតិ​ដែល​នៅ​សល់​ពី​លើ​។​
​ទទួលទាន​ដោយ​រីករាយ និង​ឆ្ងាញ់​ពិសា​!
​ម៉ា​ហ្វ៊ីន​ស៊ុត​ទំហំ​តូច​
​ពេល​ព្រឹក​ព្រលឹម​គឺ​ពិតជា​មមាញឹក​ណាស់ ប៉ុន្តែ​អ្នក​ក៏​មិន​ត្រូវ​រំលង​អាហារ​ពេលព្រឹក​ឡើយ​។ អ្នក​គួរ​ទទួល​ទាន​ម៉ា​ហ្វ៊ីន​ស៊ុត​ប្រកបដោយ​សុខភាព​ល្អ​នេះ​។ អ្នក​អាច​ចម្អិន​ភ្លាម​ទទួលទាន​ភ្លាម ឬ​ធ្វើ​វា​ទុក​ក្នុង​ទូទឹកកក​។ ម៉ា​ហ្វីន​ស៊ុត​នេះ​អាច​រក្សាទុក​ក្នុង​ទូទឹកកក​បាន​រហូត​ដល់ ៣ ទៅ ៤ ថ្ងៃ​។ អ្នក​អាច​យក​វា ២ ឬ ៣ ចេញ​មក​កម្ដៅ​រួច​ទទួលទាន​នៅ​ពេល​ព្រឹក​។ វា​សម្បូរ​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម និង​ថាមពល​ពេញ​មួយ​ថ្ងៃ​សម្រាប់​អ្នក​។​
​គ្រឿងផ្សំ​៖
​ប្រេង​អូ​លីវ​មួយ​ពែ​ង​
​ផ្សិត​ចំនួន ១៥០ ក្រាម​ហាន់​ជា​បន្ទះ​ស្ដើងៗ​
​ខ្ទឹមក្រហម​ចំនួន ១ មើ​ម ចិញ្ច្រាំ​ឱ្យ​ម៉ត់​
​ខ្ទឹមស​មួយ​កំពឹស​ចិញ្ច្រាំ​ឱ្យ​ម៉ត់​
​ម្ទេស​ពណ៌​ក្រហម ១ ភាគ ៤ ផ្លែ ចិញ្ច្រាំ​ឱ្យ​ម៉ត់​
​ម្ទេស​ពណ៌​បៃតង ១ ភាគ ៤ ផ្លែ ចិញ្ច្រាំ​ឱ្យ​ម៉ត់​ ​
​ប៉េង​ប៉ោះ ៦០ ក្រាម​
​ម្សៅ​ម្ទេស កន្លះ​ស្លាបព្រា​កាហ្វេ​
​អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
​ឈី​សឈូស​សរសៃ កន្លះ​ពែង​
​ស៊ុត ១០ គ្រាប់​ ​
​វិធី​ចម្អិន​៖

Directions:
1.​ ​បើក​កម្ដៅ​ឡ​អូវែ​ន ៣៥០ អង្សា​សេ​
2.​ ​ក្នុង​ខ្ទះ​ធំ​មួយ ចម្អិន​ផ្សិត​ដោយ​ប្រើ​ភ្លើង​ក្ដៅ​ល្មម​
3.​ ​គោះ​ស៊ុត​ដាក់ចូល​ក្នុង​ចានក្រឡូម​
4.​ ​ចាក់​ខ្ទឹមបារាំង ម្ទេស​បៃតង អំបិល ម្សៅ​ខ្ទឹម និង​ម្រេច​
5.​ ​ដាក់​ផ្សិត និង​ឈី​ស​ចូលរួច​ឆា​ឱ្យ​សព្វ​
6.​ ​បាញ់​ស្ព្រៃ​យ៍​ពីលើ​ថា​ស​ចម្អិន​ម៉ា​ហ្វ៊ីន រួច​ដួស​ដាក់​ក្នុង​រន្ធ​នីមួយៗ​ចំនួន ១ ភាគ ៣ ពែ​ង
7.​ ​ដុត​រយៈពេល ២០ ទៅ ២៥ នាទី ឬ​រហូត​ទាល់តែ​ស៊ក​កាំបិត​ទៅក្នុង​ស៊ុត​នោះ​ហើយ​ដក​ចេញ​មក​វិញ​មិន​ប្រឡាក់​អ្វី​ទាំងអស់​។​
​ព័ត៌មាន​អំពី​សារជាតិ​ចិញ្ចឹម​
​ម៉ា​ហ្វ៊ីន ១ មាន​៖ កាឡូរី​ចំនួន ១៣៣ ខ្លាញ់ ១០ ក្រាម ស្ករ ៤ ក្រាម កូ​ឡេ​ស្តេ​រ៉ុល ២២៤ ក្រាម សូ​ដ្យូ​ម ២៦៨ ក្រាម កាបូ​អ៊ី​ដ្រាត​ចំនួន ២ ក្រាម ប្រូតេអ៊ីន ៩ ក្រាម​។​
​សម្គាល់​៖
​ប្រសិនបើ​អ្នក​ចង់​កាត់បន្ថយ​ជាតិ​ខ្លាញ់​សម្រាប់​មុខម្ហូប​មួយ​នេះ វា​មាន​ភាពងាយស្រួល​ក្នុងការ​ចម្អិន ៖ ប្រើ​ឈី​ស​ដែល​មាន​ជា​តិខ្លាញ់​ទាប​។ អ្នក​អាច​ផ្លាស់ប្ដូរ​គ្រឿងផ្សំ​ណាមួយ​តាម​ចំណង់​ចិត្ត​របស់​អ្នក​។ អ្នក​អាច​បន្ថែមបន្លែ និង​បន្ថែម​គ្រឿងទេស​ដើម្បី​បង្កើត​ជា​ស្តាយល៍ និង​ចំណូលចិត្ត​របស់​អ្នក​៕

Leave a Reply

Your email address will not be published. Required fields are marked *